នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា
ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
នគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ទៅតុលាការ ករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រត់គេច និងរារាំងសមត្ថកិច្ចអនុវត្តច្បាប់

សន្តិសុខ និង សង្គម

ស្រ្តីម្នាក់ បានជិះម៉ូតូដួល ត្រូវរថយន្ត Lexus 570 កិនស្លាប់ភ្លាមៗនៅនឹងកន្លែង

2021/05/08 06:22:00 pm        58
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយករណី នៅម៉ោងជាង១០ព្រឹក ថ្ងៃនេះ បណ្ដាលឱ្យស្ត្រីម្នាក់​ស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយសារស្ត្រីរូបនេះ បានជិះម៉ូតូដួល ហើយត្រូវបានរថយន្ត ដែលកំពុងបើកបរពី ក្រោយស្របទិសគ្នា កិនតែម្ដង។គ្រោះថ្នាក់ដ៏គួរឱ្យសង្វេគនេះ បានកើតឡើងត្រង់ចំណុចរង្វង់មូលគួចការណុង (គល់ស្ពានជ្រោយ ចង្វា) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលស្ត្រីរូបនេះ បានជិះម៉ូតូចុះពីលើស្ពាន ក្នុងទិសដៅ ចូលរាជធានីភ្នំពេញ។ស្រ្តី ដែលត្រូវឡានកិនស្លាប់នេះ បានជិះម៉ូតូម៉ាក scpooy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD -4083 ចំណែករថយន្ត ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ដែលក្រោយ​ពេលកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

បញ្ជាការដ្ឋាន​កងទ័ព​អាកាស​ កំពុង​ចូលរួម​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង​នៅ​ខណ្ឌដង្កោ​

2021/05/07 05:19:09 pm        204
ភ្នំពេញ៖ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស នាពេល​នេះ​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ ក្នុង​រាជធានី​ភ្នំពេញ​។ការចូលរួម​នេះ ធ្វើឡើង​ដោយ​ក្រុមការងារ​របស់ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ចុះ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សង្កាត់​នីមួយៗ​ដោយផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។​​ជាការ​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង​ក្នុងកំឡុងពេល​នេះ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស បាន​នឹង​កំពុង​ចូលរួម​ការងារ​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​ក្រុមការងារ​ជំនាញ​របស់ បញ្ជាការដ្ឋាន​កង​ទ័​ព​ជើង​អាកាស ទើបបាន​បញ្ចប់​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់ រលួស និង​សង្កាត់​ព្រៃវែង​។ សម្រាប់​ថ្ងៃនេះ តាម​ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី យ៉ែម បុណ្យ​រ៉េត នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​អាកាស បាន​បញ្ជាក់ថា​ក្រុមការងារ​ជំនាញ​ចំនួន ៤​ក្រុម បាន​មក​ចូលរួម​ការចាក់​វ៉ាក់សាំង នៅ​ទីតាំង​សង្កាត់ ជើងឯក ដែលមាន​ចំនួន​ប្រជាពលរដ្ឋ​ជាង ៨០០០​នាក់​។ តាម​ការ​គ្រោង នឹង​ចំណាយពេល ២​ថ្ងៃ​កន្លះ ដើម្បី​បង្ហើយ​ការងារ​ចាក់​នៅ​ទីតាំង​សង្កាត់ ជើងឯក​។​​ក្នុងការ​បំពេញការងា​រ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវបំពេញ​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ខាត​ពេលវេលា និង​ត្រូវ​ពាក់​ម៉ាស​ការពារ ការរក្សា​គម្លាត​និង បាញ់​អាលកុល​រក្សា​អនាម័យ​ឱ្យបាន​ជាប់លាប់​។​​សម្រាប់​ការចូលរួម​ការចាក់​វ៉ាក់សាំង​នា​ពេលនេះ លោក លាស់ សុខ​លឹម ជា​ចៅ​សង្កាត់រង ជើងឯក ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ដែល​បានមក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​លោក​។ លោក​សប្បាយចិត្ត​ជា​ខ្លាំង ពេល​ឃើញ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បំពេញការងារ​យ៉ាង​ប្រសើរ​បែបនេះ​។​​ក្នុងកំឡុងពេល​នេះ រាជរដ្ឋាភិបាល​ក្រៅពី​ដាក់ចេញ​វិធានការ​ជាច្រើន​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-19 រាជរដ្ឋាភិបាល​ក៏បាន​ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ប្រ​ទស​ផងដែរ ទោះ​ក្នុង​តំបន់​ក្រហម​ក៏ដោយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី៧​ ខែ​ឧសភា​ឆ្នាំ ២០២១​នេះ កម្ពុ​ជាមាន​ករណី​ឆ្លង​សរុប​ចំនួន ១៨ ១៧៩​នាក់ ដោយ​ជាសះស្បើយ​ចំនួន ៦ ៨៨៤​នាក់ និង​មាន​ករណី​ឆ្លា​ប់​ចំនួន ១១៤​ករណី​៕​អត្ថបទ​៖ គឹម​ហុក​

​​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​៩​នាក់​រង​របួស​ ខណៈ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង​ខូច​ខាត​ដោយសារ​គ្រោះ​ធម្មជាតិ​រយៈពេល៣​ថ្ងៃ​ចុង​ក្រោយ

2021/05/07 04:37:53 pm        565
ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ ៩នាក់​ទៀត បាន​រង​របួស​ ដោយសារ​គ្រោះ​ថ្នាក់​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​បណ្ដា​​ខេត្ត​-រាជធានី​ចំនួន​១៤​​របស់​កម្ពុជា​នៅ​ក្នុង​រយៈ ៣​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។នេះ​បើ​តាម​របាយការណ៍​ដែល BTV ទទួល​បាន​ពី​ឯកឧត្ដម គន់ គីម ប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.)​នៅរសៀល​ថ្ងៃនេះ។របាយការណ៍​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ខេត្ត​-រាជ​ធានី​ចំនួន ១៤​ដែល​រង​ខ្យល់​កន្ត្រាក់​បោក​បក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​នោះ មាន​ខេត្ត​កណ្ដាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង មណ្ឌលគិរី ក្រចេះ ​កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ កោះកុង កំពង់ស្ពឺ និង​រាជ​ធានី​ភ្នំពេញ។បើ​តាម​របាយការណ៍​ដដែល​នេះ ខេត្ត​ស្វាយរៀង​បាន​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ ដោយ​មាន​ផ្ទះសម្បែង​ពលរដ្ឋ​រហូត​ដល់ ៥១៥​ខ្នង បាន​ខូច​ខាត បន្ទាប់​មក​ខេត្ត​បន្ទាយមានជ័យ​មាន​ ផ្ទះ​សម្បែង​ពលរដ្ឋ ​២៥៩​ខ្នង​រង​ការ​ខូច​ខាត និង​លំដាប់​ទី​៣ ​គឺ​ខេត្ត​កំពង់ឆ្នាំង ​ដែល​ខូច​ខាត​ផ្ទះ​សម្បែង​ពលរដ្ឋ​ដល់​ទៅ ២៤៩​ខ្នង។តួលេខ​របស់ គ.ជ.គ.ម. បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ពលរដ្ឋ ៥​នាក់​ទៀត បាន​រង​របួស​ដោយសារ​ខ្យល់​កន្ត្រាក់​ ខណៈ​មនុស្ស ៤​នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់​រយៈ​ពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ខ្យល់​កន្ត្រាក់​៣​ថ្ងៃ​ចុង​ក្រោយ​ចន្លោះ​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​​នេះ បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​សរុប ១ ៦៩១​ខ្នង ក្នុង​នោះ​ខូច​ខាត​ធ្ងន់​សរុប ​១២៧​ខ្នង និង​បាន​បង្ក​ការ​ខូច​ខាត​ដល់​អគារ​សាធារណៈ​ជាច្រើន​ខ្នង​ទៀត​៕

អ្នក​នាំ​ពាក្យ គ.ជ.គ.ម. ប្រាប់​ថា ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​ពលរដ្ឋ​៥​នាក់​រង​របួស បំផ្លាញ​​ផ្ទះ​សម្បែង​ពលរដ្ឋ​ជាង ១៦០០​ខ្នង​

2021/05/07 04:38:04 pm        456
ភ្នំពេញ៖ ​គណ​ៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.) បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ ៥​នាក់ បាន​រង​របួស ខណ​ៈ​ដែល​ផ្ទះ​សម្បែង​ពលរដ្ឋ និង​អគារ​ផ្សេង​សរុប​ជាង ១,៧០០​ខ្នង​នៅ​ទូទាំង​ប្រទេស បាន​រង​ការ​ខូច​ខាត​ដោយសារ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​មក​នេះ។លោក សៀក វិចិត្រ អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ បាន​បោក​បក់​លើ​ឃុំ​-សង្កាត់​សរុប ៩៧ នៃ​ស្រុក​-ខណ្ឌ​ចំនួន ៣៤ នៅ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ចាម ក្រចេះ​ កំពង់ឆ្នាំង ​ឧត្ដរមានជ័យ ​កណ្ដាល ស្វាយរៀង និង​កោះកុង។អ្នក​នាំ​ពាក្យ​ គ.ជ.គ.ម. រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា​ ខ្យល់​កន្ត្រាក់​​បាន​បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ ៥​នាក់​រង​របួស ប៉ុន្តែ មិន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ។លោក ​បា​ន​ប្រាប់​ថា ខ្យល់​កន្ត្រាក់​ ក៏​បាន​បំផ្លិច​បំផ្លាញ​ផង​ដែរ​ នូវ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ ១ ៦១៩​ខ្នង និង​អគារ​សាធារណៈ​ផ្សេង​សរុប ១២៥​ខ្នង​ទៀត ​នៅ​ក្នុង​ខេត្ត​ទាំង ៩​នេះ៕

ក្នុង​ខេត្តបាត់ដំបង ​ជិត​១​សប្ដាហ៍​ ខ្យល់​បំផ្លាញ​ផ្ទះសម្បែង​ជិត​៥០​ខ្នង ​និង​រន្ទះបាញ់​សម្លាប់​មនុស្ស​ម្នាក់​

2021/05/07 09:49:25 pm        159
បាត់ដំបង ៖ ​ រយៈពេល​ជិត​១​សប្ដាហ៍ ដើមខែ​ឧសភា នេះ គ្រោះធម្មជាតិ បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ ​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ​នៅតាម​បណ្ដា​ស្រុក​មួយ​ចំនួន ​ក្នុង​ខេត្តបាត់ដំបង ​ជិត​៥០​ខ្នង​ បាន​រង​ការ​ប៉ះពាល់ ហើយ​រន្ទះបាញ់​សម្លាប់​ម​នុស្ស​ម្នាក់​។របាយការណ៍ ​រដ្ឋបាល​ខេត្តបាត់ដំបង ​បាន​បង្ហាញថា គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បាន​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ ​នៅ​ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ​និង​ស្រុក​មោងឫស្សី ​ដោយ​ផ្ទះ​ខ្លះ​បាន​ប៉ើង​ដំបូល និង​ខ្លះទៀត ​បាន​ដួលរលំ​តែម្ដង ។ ​នៅក្នុង​ស្រុក​ភ្នំព្រឹក មនុស្សម្នា​ក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​។ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់​នេះ កាលពី​ម្សិលមិញ នៅ​ខេត្តបាត់ដំបង​ ក៏មាន​កើតឡើង​ផងដែរ ប៉ុន្តែ​មិន​ទាន់មាន​ការ​បញ្ជាក់រ​បស់​អាជ្ញាធរខេត្ត​នៅឡើយ​ទេ ​ដោយ​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា កំពុង​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ​ការប៉ះពាល់ ​នៅតាម​ស្រុក​មួយចំនួន ។បន្ទាប់ពី​ពលរដ្ឋ បាន​ជួប​នូវ​គ្រោះធម្មជាតិ រដ្ឋបាលខេត្ត​បាត់ដំបង ​សាខា​កាកបាទក្រហម​ខេត្ត រួមទាំង​អាជ្ញាធរ​តាម​បណ្ដា​ស្រុក ក៏បាន​ផ្ដល់នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ជា​បន្តបន្ទាប់ ដល់​ពលរដ្ឋ​រងគ្រោះ ​ហើយ​នៅ​ដើមឆ្នាំ​នេះដែរ ​បញ្ហា​ខ្យល់​កន្ត្រាក់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ​ជាច្រើន​រយ​ខ្នង ​និង​មាន​រន្ទះបាញ់​ស្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ផងដែរ ។បើ​តាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ បាន​ឲ្យ​ដឹងថា ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែឧសភា ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​ច្រើន ដោយ​ក្រសួង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ឱ្យមាន​ការប្រុងប្រយ័ត្ន ​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស តំបន់​វាលទំនាប​កណ្ដាល ខណៈ​ខេត្តបាត់ដំបង​ ក៏​ស្ថិតនៅ​តំបន់​នេះ​ផងដែរ​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ ​

ផ្ទះ​ពលរដ្ឋ ៩៦​ខ្នង​នៅ​ខេត្ត​កោះកុង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​

2021/05/07 03:29:43 am        171
កោះកុង​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​.) ឱ្យដឹងថា ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន ៩៦​ខ្នង​នៅក្នុង​ខេត្តកោះកុង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​​គ​.​ជ​.​គ​.​ម​. បានបញ្ជាក់​បែបនេះ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ដែល​ផ្ញើ​ចេញ​តាម​បណ្ដាញ​តេ​ឡេ​ក្រាម​នៅថ្ងៃនេះ​។​​បើតាម គ​.​ជ​.​គ​.​ម​. ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ម្សិលមិញ​នេះ បាន​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន ៩៦​ខ្នង នៅក្នុង​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា ស្រុក​បុ​ទុម​សាគរ និង​ស្រុក​ស្រែអំបិល​៕

ពលរដ្ឋ​បី​នាក់​រងរបួស ខណៈ​ផ្ទះសម្បែង​ពលរដ្ឋ​ ៥៤៧​ខ្នង​នៅ​ខេត្តស្វាយរៀង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​

2021/05/07 02:28:42 am        246
​ស្វាយរៀង​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​.) បាន​ឱ្យដឹងថា មនុស្ស ០៣​នាក់ បាន​រង​របួស ហើយ​ផ្ទះសម្បែង​ពលរដ្ឋ​ដល់​ទៅ ៥៤៧​ខ្នង​ នៅ​ក្នុង​ខេត្តស្វាយរៀង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ទឹកភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​​គ​.​ជ​.​គ​.​ម​. បាន​បញ្ជាក់​ពី​គ្រោះមហន្តរាយធម្មជាតិ​បែបនេះ​នៅក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់ខ្លួន​នៅថ្ងៃនេះ​។​​គ​.​ជ​.​គ​.​ម​. បញ្ជាក់ថា ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ម្សិលមិញ​នេះ បាន​បក់បោក​ប៉ះ​ឃុំ​ចំនួន ១២ នៃ​ស្រុក​-​ក្រុង​ចំនួន ៤​នៃ​ខេត្តស្វាយរៀង​។​​គ​.​ជ​.​គ​.​ម​. បានឱ្យដឹង​ទៀតថា គ្រោះថ្នាក់​ធម្មជាតិ​នេះ បាន​បង្ក​ឱ្យ​អ្នកភូមិ ០៣​នាក់​រងរបួស ហើយ​ផ្ទះសម្បែង​ពលរដ្ឋ ៥៤៧​ខ្នង​រង​ការខូចខាត ក្នុងនោះ ៤២​ខ្នង​ខូចខាត​ធ្ងន់ធ្ងរ ផ្ទះ ៣៦៥​ខ្នង​រង​ការខូចខាត​មធ្យម និង ១៥០​ខ្នង​ទៀត ខូចខាត​កម្រិត​ស្រាល​។​​បើគ​.​ជ​.​គ​.​ម​. លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​-​រដ្ឋសភា និង​អធិការកិច្ច បាន​ចុះសួរសុខទុក្ខ និង​បាន​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ផងដែរ​៕​ អត្ថបទ៖ សុធី

អគ្គីភ័យ ឆាបឆេះផ្សារត្រាំកក់ ខូចខាតទ្រព្យសម្បត្តិអស់ជិត៣០ម៉ឺនដុល្លា

2021/05/06 08:48:44 pm        524
តាកែវ ៖ អគ្គីភ័យដែលឆាបឆេះផ្សារត្រាំកក់ ដែលមានទីតាំង នៅក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី ៥ ខែឧសភានេះ បាន​បណ្ដាល​ឲ្យ​ខូចខាតទ្រសម្បសម្បត្តិប្រមាណជិត៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។លោក ឈូ សុធា អភិបាលរងខេត្តតាកែវ​ បានដឹកនាំមន្រ្តីពាក់ព័ន្ធ​ចុះទៅពិនិត្យ​ និងវាយ​តម្លៃការ​ខូចខាត​ដោយសារអគ្គីភ័យនៅផ្សារត្រាំកក់ បានថ្លែងប្រាប់ទូរទស្សន៍ BTV ថា ការឆាបឆេះផ្សារត្រាំកក់នេះ គឺបណ្ដាលមកទុស្សេខ្សែភ្លើងនៅតូបលក់ទូរស័ព្វមួយ ហើយ​បានរាលដាលឆេះតូបទាំងស្រុង អស់ចំនួន២២តូប និងតូបមួយចំនួនទៀត​បាន​ចេះអស់​តិចតួច ហើយបើគិតជាទឹកប្រាក់​ គឺអស់ប្រមាណ២៨ម៉ឺនដុល្លាអាមេរិក។លោក ឈូ សុធា បានបន្តថា អាជ្ញាធរខេត្តបានជជែកជាមួយអ្នក​វិនិយោគផ្សារហើយ​ ម្ចាស់វិនិយោគបានសន្យា​ជាមួយអាជ្ញាធខេត្តថា​ និងជួយកសាងដំបូលផ្សារឡើងវិញ ហើយពេលកំពុងតែធ្វើដំបូល ម្ចាស់ផ្សារ​ និងរកទីតាំងអោយបងប្អូន​ អាជីវករលក់​​ជា​បណ្ដោះអាសន្នសិន ។​ដោយឡែកចំពោះសំណូមពររបស់បងប្អូន​អាជីវករ​ដែល​ស្នើអោយ​​ អាជ្ញាធរ​ជួយសាងសង់តូបអោយឡើងវិញ លោកនឹងយកបញ្ហានេះ​ ទៅជំរាប​លោកអភិបាលខេត្ត ដើម្បីដោះស្រាយសំណូមពរនេះ។លោក ឃឹម ណុប អាជីវករដែលរងគ្រោះ​ ដោយភ្លើងឆេះតូប បានស្នើឲ្យ​រដ្ឋបាលខេត្តតាកែវ​ ជាពិសេសរាជរដ្ឋាភិបាល សូមជួយសាងសង់​ដំបូលតូបដូចដើម​និងសូមជួយផ្ដល់​​ជាទុន​ដល់​បងប្អូនអាជីវករ​មួយចំនួន​ ដើម្បីធ្វើជាដើមទុនរកស៊ីឡើងវិញ៕ ដោយ៖គុជ វិភាគ

រដ្ឋបាលខេត្តក្រចេះ សម្រេចបិទការចេញ-ចូលទីតាំងមួយចំនួន នៅក្នុងក្រុងក្រចេះ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត

2021/05/06 07:58:47 pm        380
ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ បានចេញសេចក្ដី សម្រេច​បិទការចេញ-ចូលជាបណ្ដោះអាសន្ននូវទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ ទាវ ប៊ូ, ឱសថស្ថានរង សុខ ខេង, ហាងលីកាម៉ាត ២៥០០ និងហាងមីហិរសេអ៊ូល ៧កំរិត ស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ក្នុងសេចក្ដីសម្រេចរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា មូលហេតុដែល​រដ្ឋបាលខេត្ត​ សម្រេចបិទការចេញចូលទីតាំងខាងលើនេះ ដោយសារពាក់ព័ន្ធ​ជាមួយអ្នក​ជំងឺ​កូវីដ១៩ម្នាក់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ​និងដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ពាក់ព័ន្ធជុំវិញការចេញសេចក្តីប្រកាសបិទ ទីតាំងមួយចំនួនខាងលើ គឺធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តក្រចេះ បានប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ទៀត។ អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ មានឈ្មោះ ប៉ូវ សុនិកា ភេទស្រី អាយុ ២៣ឆ្នាំ មានស្រុកកំណើត​នៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ស្ត្រីកើតជំងឺកូវីដ១៩ម្នាក់នេះ បានធ្វើដំណើរតាមរថយន្តជាមួយឈ្មោះ តាំន វេងម៉េង មកពីភូមិប៉ឹស ឃុំប៉ឹស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលខេត្ត បាន​ឱ្យដឹងដែថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានឈ្មោះ តាំន វេងម៉េង មានផ្ទុកវីរុសកូវីដ១៩នោះ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ចូនឈ្មោះ ប៉ូវ សុនិកា មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានយកសំណាកតេស្តរកមេរោគកូវីដ-១៩។ ជាលទ្ធផលឈ្មោះ ប៉ូវ សុនិកា គឺមានផ្ទុកជំងឺកូវីដ-១៩។ បច្ចុប្បន្នឈ្មោះ ប៉ូវ សុនិតា ត្រូវបានក្រុមគ្រូពេទ្យ​ដាក់សម្រាក​ព្យាបាល​នៅមន្ទីរ ពេទ្យបង្អែកខេត្ត។ រដ្ឋបាលខេត្ត ទទូចដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យយកសំណាកពិនិត្យ និងធ្វើចត្តាឡីស័ក ។ ដោយឡែក អ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើ ចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។សូមបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាករណីទី៤ហើយសម្រាប់ខេត្តក្រចេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយ៕ ដោយ សេង ម័រ

មនុស្ស​៤​នាក់​ទៀត​បាន​ស្លាប់​ ដោយ​ជំងឺ​កូវីដ-១៩ ហើយ​មនុស្ស​៦៥០​នាក់​ទៀត​រក​ឃើញ​ឆ្លង​មេរោគ​នេះ

2021/05/06 06:49:17 pm        461
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ មនុស្ស ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ ខណៈ​មនុស្ស ៦៥០​នាក់​ទៀត ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់ ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀតថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៣៩​នាក់​ទៀត បាន​ជាសះ​ស្បើយ​ពី​​ជំងឺ​ ហើយ​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចាក​ចេញ​ពី​មណ្ឌល​ព្យាបាល ដែលនាំ​ឱ្យ​តួលេខ​អ្នក​ជា​សះ​ស្បើយ​ឡើងដល់ ៦ ៨៤៣​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១៧ ៦២១​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahuស្នើបង្កើតរដ្ឋាភិបាលឯកភាពជាតិ ជាទីដែលលោក Eisenkot ធ្វើជានាយករដ្ឋមន្រ្តីមុន
11/29/2026 11:11 AM
ការប៉ះទង្គិចគ្នាដោយហិង្សា​ បានកើតមាន អំឡុងបាតុកម្មនៅប្រទេសអាល់បានី
11/29/2026 11:11 AM
ផ្សាររាត្រីឥណ្ឌូនេស៊ី ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា
11/29/2026 10:11 AM
ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង ៤៤,២៩ លានម៉ែត្រគូប មិនឱ្យហូរ​ចូល​ទៅ​បំពុល​បរិស្ថាន ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ
11/29/2026 10:11 AM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ប្រារព្ធ​កម្មវិធី​សប្តាហ៍វប្បធម៌អរូបីនៃកម្ពុជា លើកទី២ ឆ្នាំ២០២៦
11/29/2026 10:11 AM
លោក Zelenskiy ប្រៀបធៀបមិត្តភាពរបស់លោក Trumpជាមួយលោក Putinទៅនឹងមិត្តភាពជាមួយលោក Hitler
11/29/2026 10:11 AM
ហេតុការណ៍ផ្ទុះជិតសាលារៀនអាហ្វហ្គានីស្ថាន សម្លាប់សិស្ស ៧នាក់ និង ៩៩នាក់ផ្សេងទៀត រងរបួស
11/29/2026 10:11 AM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សា ៥ទីតាំង ក្នុងស្រុកថ្ពង និងស្រុកសំរោងទង
11/29/2026 09:11 AM
កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង​រឹងមាំ​បន្ថែម​ទៀត
11/29/2026 09:11 AM
កម្ពុជា-ឡាវ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត
11/29/2026 08:11 AM