៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ការតវ៉ារបស់និស្សិតប្រឆាំងការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា កំពុងរាលដាលក្នុងពិភពលោក

2024/05/06 08:21:16 am        187
ការតវ៉ារបស់ក្រុមចលនានិស្សិតប្រឆាំងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារមិនធ្លាប់មាន កាលពីថ្ងៃទី ៧ខែតុលាឆ្នា២០២៣ ពី សំណាក់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល បានរីករាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាកលវិទ្យាល័យយ៉ាងហោចណាស់ ៤០ របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ដែលជារឿយៗបានបោះជំរំតង់ដើម្បីតវ៉ាប្រឆាំងនឹងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា មនុស្សជិត ២.០០០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងបាតុកម្មដែលរំឮកដល់ការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាម។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នគរបាលបានបង្ខំឱ្យរុះរើកន្លែងអង្គុយរបស់និស្សិតជាច្រើន រួមទាំងកន្លែងអង្គុយតវ៉ានៅសាកលវិទ្យាល័យញូវយ៉ក តាមសំណើរបស់អ្នកគ្រប់គ្រងរបស់សាលាទាំងនោះ។ ចំណែកក្រុមនិស្សិតសាកលវិទ្យាល័យ ដាកា(Dhaka) រាប់រយនាក់បានដុតរូបតំណាងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អំឡុងបាតុកម្មគាំទ្រប៉ាឡេស្ទីនក្នុងរដ្ឋធានីរបស់បង់ក្លាដែសកាលពីថ្ងៃអាទិត្យ ៥ ឧសភា។ក្រុមបាតុករក៏បានថ្កោលទោសការចាប់ខ្លួន និងវាយឆ្មក់របស់នគរបាលនាពេលថ្មីៗនេះនៅសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ជាទីដែលចលនាបាតុករគាំទ្រប៉ាឡេស្ទីនបានបោះជំរំនៅតាមបរិវេណជាច្រើនដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា។នគរបាកាលបារាំងកាលពីចុងសប្ដាហ៍ បានជម្លៀសក្រុមអ្នកតវ៉ាចេញពីកន្លែងអង្គុយតវ៉ាគាំទ្រតំបន់ហ្កាហ្សា នៅសាកលវិទ្យាល័យ សាយអិនស៊ីស ផូ(Sciences Po) ក្នុងទីក្រុងប៉ារីស ដែលជាសាលាវិទ្យាសាស្ត្រនយោបាយដ៏ធំរបស់ប្រទេសនេះ។ ក្រុមមន្ត្រីនិយាយថា មនុស្ស ៩១ នាក់ត្រូវបានចាប់ខ្លួន។ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ នគរបាល បានធ្វើអន្តរាគមន៍កាលពីចុងសប្ដាហ៍នេះ ដើម្បីជម្លៀសក្រុមអ្នកតវ៉ាចេញពីបរិវេណសាកលវិទ្យាល័យ ហាំបូលធ៍ (Humboldt)នៅកណ្តាលទីក្រុងប៊ែរឡាំង។រីឯ នៅប្រទេសកាណាដា វិញ ក្រុមនិស្សិតបានចេញតវ៉ាប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សាក្នុងទីក្រុងមួយចំនួនរួមមាន ទីក្រុង ម៉ុងរ៉េអាល់ អូតាវ៉ា តូរ៉ុនតូ និងវ៉ានខូវើ ជាដើម។ ជាមួយគ្នានោះនៅក្នុងប្រទេសអៀរឡង់ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ ទ្រីនីទី ខូលីជ ដាប់ប្លីន (Trinity College Dublin) បានចាប់ផ្តើមតវ៉ាអង្គុយកាលពីចុងសប្ដាហ៍នេះ និងហៅការតវ៉ានេះថាជា ជំរំសាមគ្គីជាមួយប៉ាឡេស្ទីន៕

មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី

2024/05/04 04:48:43 pm        95
ភ្នំពេញ៖ មន្ត្រីយោធាដែលបានបាញ់បោះសេរីចំនួន០៥គ្រាប់នៅមូលដ្ឋានខណ្ឌ៧រមករាត្រូវបានកម្លាំងកងរាជអាវុធរាជធានីភ្នំពេញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៤ នេះ។មន្រ្តីយោធាដែលបានបាញ់បោះនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។ពាក់ព័ន្ធការបាញ់បោះស៊េរីនេះផងដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕អត្ថបទ៖ កុម្ភៈ

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌ

2024/05/04 09:32:02 am        189
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕អត្ថបទ៖ កុម្ភៈ

ហ្វីលីពីន បង្កើតកន្លែងងូតទឹកចល័តនៅក្នុងទីក្រុងម៉ានីល ដើម្បីទប់ទល់កម្ដៅដ៏ក្ដៅ

2024/05/03 02:29:11 pm        229
រដ្ឋាភិបាលក្នុងតំបន់ នៅរដ្ឋធានៅម៉ានីលកាលពីថ្ងៃទី២ខែឧសភា សប្ដាហ៍នេះ បានដាក់ពង្រាយកន្លែងងូតទឹកចល័ត ដើម្បីជួយសហគមន៍នេះទប់ទល់នឹងរលកកម្ដៅដ៏ខ្លាំង។ យោងតាមរដ្ឋាភិបាលក្នុងស្រុកនៃទីក្រុងវ៉ាឡិនហ្ស៊ូអេឡា (Valenzuela City) កន្លែងងូតទឹកចល័ត២នឹងដែលត្រូវដាក់ពង្រាយ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយពុំគិតប្រាក់ និងក្នុងបំណងជួយប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់នោះ ទប់ទល់នឹងកម្ដៅដ៏ក្ដៅ និងកំពុងប្រឈមការដាច់ចរន្តអគ្គិសនី និងកង្វះទឹកស្អាត។ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង ជាកម្រិតសីតុណ្ហភាពជាក់ស្តែងមួយដែលរាងកាយមនុស្សមានអារម្មណ៍ថា ក្ដៅខ្លាំង រួមបញ្ចូលសំណើមក្ដៅ ត្រូវបានគេរំពឹងថានឹងនៅរក្សាកំណត់ត្រា ៤៥ អង្សាសេពេញមួយសប្តាហ៍។ហ្វីលីពីន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងប្រឈមកម្ដៅខ្លាំង ដោយផ្អាកថ្នាក់រៀន និងព្រមានប្រជាជនឱ្យជ្រកក្នុងម្លប់ និងជៀសវាងការប៉ះពាល់កម្ដៅថ្ងៃយូរដែលអាចឲ្យមានជំងឺសុរិយរោគ ឬ ជំងឺកើតចេញពីកម្ដៅក្ដៅខ្លាំងពេក៕

កេនយ៉ា ប្រឈមការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់បង្កទឹកជំនន់និងអ្នកស្លាប់ឡើងដល់១៨៨នាក់

2024/05/03 02:26:25 pm        126
ប្រទេសកេនយ៉ា កំពុងប្រឈមមុខទៅនឹងការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ខ្លាំងឈានដល់កម្រិត២០០ មីលីម៉ែត្រ បន្តជន់លិចប្រទេសនេះ នាំឱ្យមានទឹកជំនន់រាលដាល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨៨នាក់ស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតជម្លៀសខ្លួនចេញពីលំនៅឋាន។ផលប៉ះពាល់នៃភ្លៀងធ្លាក់ បានរាលដាលពាសពេញផ្នែកផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា ចាប់ពីអាជីវករខ្នាតតូច រហូតដល់អាជីវកម្មធំៗ។ រដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអាជីវកម្មដែលធ្លាប់រីកចម្រើន បច្ចុប្បន្ននេះបានបន្សល់ទុកនូវការបំផ្លាញដោយសារតែទឹកជំនន់។ អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បានណែនាំដល់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឱ្យនៅបិទរហូតដល់ពួកគេអាចធានាបាននូវសុវត្ថិភាព និងគុណភាពនៃផលិតផលរបស់ពួកគេ។អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលត្រូវបានជន់លិច នឹងនៅតែបិទដើម្បីមានការត្រួតពិនិត្យ។ ប្រតិបត្តិករនឹងវាយតម្លៃស្ថានភាព សម្អាត និងធានាបានពីគុណភាពនៃផលិតផលរបស់ពួកគេ មុនពេលបើកដំណើរការឡើងវិញ។ ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការឧស្សាហកម្ម ដូចជារោងចក្រ ក្រដាស Karatasi ក្នុងតំបន់ឧស្សាហកម្មណៃរ៉ូប៊ី(Nairobi) ដែលត្រូវបានជន់លិច បង្ខំឱ្យកម្មករជាប់គាំងជាច្រើនម៉ោង ហើយរោងចក្រត្រូវបានបិទ ដោយគ្មានកំណត់។នៅក្នុងវិស័យដឹកជញ្ជូន រថយន្តក្រុងដឹកអ្នកដំណើរដែលគេស្គាល់ថា Matatus កំពុងប្រឈមទៅនឹងការខាតបង់ ដោយសារផ្លូវមិនអាចឆ្លងកាត់បាន ។ខណៈទឹកជំនន់នៅតែបន្តប៉ះពាល់ដល់លំនៅឋានក្នុងតំបន់ប្រជាជនរស់នៅ ក្រុមគ្រួសារជាច្រើន កំពុងជួបការលំបាកដោយការបាត់បង់របស់របរប្រើប្រាស់ក្នុងផ្ទះ និងចាំបាច់ត្រូវស្វែងរកកន្លែងស្នាក់នៅថ្មី។

ប្រជាជនស្លូវ៉ាគីរាប់ពាន់នាក់តវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

2024/05/03 02:15:54 pm        91
មនុស្សរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅទីលាន ក្នុងរដ្ឋធានីប្រាទីស្លាវ៉ា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ប្រឆាំងនឹងសំណើច្បាប់រុះរើឡើងវិញរបស់រដ្ឋាភិបាលស្លូវ៉ាគី ចំពោះទូរទស្សន៍សាធារណៈ RTVS ដែលខ្លួនបានចោទប្រកាន់ថា មានភាពលម្អៀង។ច្បាប់នេះគឺជាជំហានចុងក្រោយបង្អស់ ពោលគឺជាអ្វីដែលអ្នករិះគន់និយាយថា ជាកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Robert Fico ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើសហភាពអឺរ៉ុប និងប្រទេសសមាជិកអង្គការណាតូ។ មេដឹកនាំគណបក្សប្រឆាំងលោក Michal Simecka បាននិយាយថា ច្បាប់នេះគឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បី «គ្រប់គ្រងទូរទស្សន៍សាធារណៈ និងប្រែក្លាយប្រព័ន្ធផ្សព្វផ្សាយនោះទៅជាអ្នកធ្វើការឲ្យខ្លួន»។អ្នកចូលរួមតវ៉ាម្នាក់ឈ្នោះ Vladimir Zatopek វ័យ ២៦ឆ្នាំបាននិយាយថា វាមិនត្រឹមតែសំណើច្បាប់ផ្លាស់ប្ដូរ ចំពោះទូរទស្សន៍ RTVS ដែលបាននាំឲ្យរូបគេចេញមកតវ៉ានោះទេ ប៉ុន្តែមានសកម្មភាពផ្សេងៗទៀត ចាប់តាំងពីលោក Fico បានត្រឡប់មកកាន់អំណាចវិញ កាលពីឆ្នាំមុន។ អ្នកតវ៉ារូបនេះបានប្រាប់ថា៖ «ពួកគេធ្វើអ្វីដែលពួកគេចង់។ គ្មានអ្វីរារាំងពួកគេបានឡើយ»។ក្រោមច្បាប់ថ្មីដែលរំពឹងថា នឹងត្រូវបានអនុម័តដោយសភាក្នុងខែមិថុនានោះ នាយករបស់ប្រព័ន្ធផ្សព្វផ្សាយ RTVS នឹងត្រូវបញ្ចប់តួនាទីនៅប៉ុន្មានឆ្នាំមុនផុតអាណត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សាដែលមានសមាជិក ៩នាក់ នឹងទទួលខុសត្រូវក្នុងការបំពេញមុខតំណែងនាយកនេះ៕

អាជ្ញាធរម៉ិកស៊ិក ស្វែងរកអ្នកទេសចរអូស្ត្រាលី និងអាមេរិកដែលបាត់ខ្លួន

2024/05/03 02:09:23 pm        116
អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា) បាននិយាយថា ពួកគេកំពុងស្វែងរកទាំងនៅសមុទ្រ និងនៅលើគោក ចំពោះជនជាតិអូស្ត្រាលី ២នាក់ និងជនជាតិអាមេរិកម្នាក់ ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅ Baja California ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋមានអំពើហិង្សាខ្លាំងក្លាបំផុតរបស់ប្រទេស។បើយោងតាមការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋ Baja California បានឲ្យដឹងថា ជនជាតិអូស្ត្រាលី ២នាក់បងប្អូន ឈ្មោះ Callum និង Jake Robinson និងជនជាតិអាមេរិកឈ្មោះ Jack Carter Rhoad ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ដោយអ្នកទេសចរណ៍ទាំង ៣នាក់នោះត្រូវបានគេឃើញលើកចុងក្រោយនៅថ្ងៃទី២៧ ខែមេសា។ អ្នកទាំង៣ កំពុងធ្វើដំណើរកម្សាន្តវិស្សមកាល ក្នុងក្រុង Ensenada ដោយប្រហែលមួយម៉ោងកន្លះ នៅភាគខាងត្បូងនៃព្រំដែនអាមេរិក-ម៉ិកស៊ិក។លោក Jorge Argoud អនុប្រធានប្រតិបត្តិការសន្តិសុខនៅទីករុង Ensenada បានប្រាប់សារព័ត៌មាន Reuters ថា៖ «ចាប់តាំងពីការបាត់ខ្លួនត្រូវបានគេរាយការណ៍ ប្រតិបត្តិការស្វែងរកបាន និងកំពុងបន្តធ្វើ ហើយរហូតមកដល់ពេលនេះ ទូរសព្ទដៃដែលទំនងជារបស់អ្នកណាម្នាក់ ក្នុងចំណោមអ្នកបាត់ខ្លួននោះ ហើយរថយន្ត ១គ្រឿង ត្រូវបានរកឃើញ»។រដ្ឋអាជ្ញារបស់រដ្ឋលោកស្រី Socorro Ibarra បាននិយាយថា មនុស្ស ៣នាក់ កំពុងត្រូវបានស៊ើបអង្កេតទាក់ទងនឹងករណីនេះ ទោះបីជាគេនៅតែមិនច្បាស់ថា តើពួកគេមានជាប់ពាក់ព័ន្ធក្នុងការបាត់ខ្លួនរបស់អ្នកទេសចរទាំង ៣រូបនោះ ឬអត់ក៏ដោយ៕

ចំនួនអ្នកស្លាប់ដោយសារភ្លៀងខ្លាំង នៅភាគខាងត្បូងប្រេស៊ីល កើនឡើងដល់ ១៣នាក់

2024/05/03 02:06:03 pm        80
អាជ្ញាធរក្នុងតំបន់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៣នាក់ហើយ ខណៈដែលរដ្ឋាភិបាលរដ្ឋបានប្រកាសពីស្ថានភាពមហន្តរាយជាសាធារណៈ ដើម្បីដោះស្រាយស្ថានការណ៍ធ្ងន់ធ្ងរ។គួររំលឹកដែរថា បើយោងតាមស្ថាប័នការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul បានឲ្យដឹងថា ខ្យល់ព្យុះដែលបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងរដ្ឋនេះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានធ្វើឲ្យមនុស្ស ២១នាក់ បាត់ខ្លួន និង ៥.២៥៧នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងទីក្រុងចំនួន ១៣៤។ប្រធានាធិបតីលោក Luiz Inacio Lula da Silva គ្រោងនឹងធ្វើដំណើរពិនិត្យមើលតាមយន្តហោះពីលើតំបន់ដែលរងផលប៉ះពាល់ ហើយជួបជាមួយអភិបាលរដ្ឋ លោក Eduardo Leite នៅទីក្រុង Santa Maria ជាកន្លែងដែលមានអ្នកស្លាប់ ៣នាក់ ដោយជាចំនួនច្រើនជាងគេបំផុត រហូតមកដល់ពេលនេះ សម្រាប់ការមានអ្នកបាត់បង់ជីវិរតនៅកន្លែងតែមួយ។ លោក Leite បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសាធារណៈ ដោយលើកឡើងពីហានិភ័យដែលរដ្ឋប្រឈមជាមួយ ដោយសារតែព្រឹត្តិការណ៍អាកាសធាតុ។គួរបញ្ជាក់ថា ទឹកជំនន់នៅរដ្ឋ Rio Grande do Sul គ្រាន់តែជាគ្រោះមហន្តរាយធម្មជាតិថ្មីៗចុងក្រោយបង្អស់ នៅប្រទេសប្រេស៊ីលប៉ុណ្ណោះ។ រដ្ឋនេះត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិច កាលពីខែកញ្ញាឆ្នាំមុន ដែលនៅពេលនោះមនុស្សជាង ៣០នាក់ បានស្លាប់៕

ទាហានរុស្ស៊ីជាង ១០០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល Atacms របស់អ៊ុយក្រែន

2024/05/03 01:59:04 pm        246
ទាហានរុស្ស៊ីជាង ១០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅពេលដែលការវាយប្រហារដោយ មីស៊ីល Atacms ត្រូវបានកំណត់គោលដៅនៅលើមូលដ្ឋានហ្វឹកហ្វឺនមួយ នៅប្រទេសអ៊ុយក្រែនភាគខាងកើត ដែលជាការខាតបង់ដ៏ច្រើននៃអាយុជីវិតរបស់ជនជាតិរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែមកនេះ។រូបភាពវីដេអូថតដោយយានដ្រូនដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញយ៉ាងហោចណាស់នូវមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ៤គ្រាប់ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម វាយលុកការប្រមូលផ្តុំកងទ័ពរុស្ស៊ី ក្នុងរយៈពេលត្រឹមតែ ៩៥ វិនាទីប៉ុណ្ណោះ។អ៊ុយក្រែន បានអង្វរអាមេរិកអស់រយៈពេលជាច្រើនខែ ដើម្បីផ្គត់ផ្គង់មីស៊ីល Atacms រយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់កម្រិតខ្ពស់ មុនពេលពួកវា ត្រូវបានដឹកជញ្ជូនដោយសម្ងាត់ ទៅកាន់ទីក្រុងគីវ កាលពីខែមុន។ក្រុមអ្នកវិភាគលោកខាងលិច បាននិយាយថា ការវាយប្រហារនោះ បានកើតឡើងលើមជ្ឈមណ្ឌលហ្វឹកហ្វឺនរុស្ស៊ីមួយ នៅចន្លោះទីក្រុងគូបាន ( Kuban) និងម៉ូនីអាគីវកា ( Mozhnyakivka) ចម្ងាយប្រហែល ៥០ម៉ាយ ពីក្រោយជួរមុខ ក្នុងទីក្រុងលូហានស្ក៍(Luhansk)នៃតំបន់ដូនបាស( Donbas)។ វិទ្យាស្ថានស្រាវជ្រាវសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានសម្លាប់ទាហានរុស្ស៊ីចំនួន ១១៦នាក់។

យោធាអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលនៅស៊ីរី កាលពីឆ្នាំមុន

2024/05/03 12:13:17 pm        107
ទីបំផុត យោធាអាមេរិកបានទទួលស្គាល់ថា ខ្លួនបានសម្លាប់ជនស៊ីវិលដោយការយល់ច្រឡំ នៅក្នុងការវាយប្រហារតាមអាកាសមួយ ក្នុងប្រទេសស៊ីរី កាលពីជិតមួយឆ្នាំមុន បន្ទាប់ពីបានកំណត់ថា គាត់ជាមេដឹកនាំជាន់ខ្ពស់អាល់កៃដា នេះបើយោងតាមការរកឃើញនៃការស៊ើបអង្កេតដែលបញ្ជាដោយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) កាលពីរដូវក្តៅឆ្នាំមុន។ការស៊ើបអង្កេតនេះ ត្រូវបានបញ្ចប់ នៅក្នុងខែវិច្ឆិកា ប៉ុន្តែ ទីបញ្ជាការកណ្តាលអាមេរិកនេះ មិនបានបង្ហាញជាសាធារណៈនូវការរកឃើញរបស់ខ្លួន រហូតដល់ថ្ងៃព្រហស្បតិ៍។ការស៊ើបអង្កេត «បានសន្និដ្ឋានថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់នៃជម្លោះប្រដាប់អាវុធ ក៏ដូចជាក្រសួងការពារជាតិ និងគោលនយោបាយរបស់ CENTCOM ប៉ុន្តែ «បានបង្ហាញពីបញ្ហាជាច្រើនដែលអាចត្រូវបានកែលម្អ» នេះបើយោងតាមសេចក្តីសង្ខេបនៃការរកឃើញដែលទទួលបានដោយសារព័ត៌មាន CNN។សេចក្តីសង្ខេបនេះ បានបដិសេធមិនរៀបរាប់លម្អិតអំពី«បញ្ហានានា»ទេ ដោយនិយាយថា អង្គហេតុជាច្រើននៃការស៊ើបអង្កេត នៅតែត្រូវបានរក្សាជាការសម្ងាត់។ សេចក្តីសង្ខេប បាននិយាយថា៖«យើងប្តេជ្ញារៀនសូត្រពីឧប្បត្តិហេតុនេះ និងកែលម្អដំណើរការកំណត់គោលដៅរបស់យើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានដល់ជនស៊ីវិល»។សំណួរអំពីអ្នកណាពិតប្រាកដ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានលើកឡើងស្ទើរតែភ្លាមៗ ដោយក្រុមគ្រួសាររបស់បុរសនោះ បានអះអាងថា គាត់មិនមែនជាមេដឹកនាំអាល់កៃដាទេ ប៉ុន្តែជាកសិករ និងឪពុករបស់កូនចំនួននាក់ ដែលមានឈ្មោះថា Loutfi Hassan Mesto ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបើកការស៊ើបអង្កេតជាផ្លូវការនៃការវាយប្រហារនោះទេ រហូតដល់ជិត ៨សប្តាហ៍ក្រោយបន្ទាប់ពីការវាយប្រហារដែលបានសម្លាប់លោក Loutfi Hassan Mesto។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM