Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ រំពឹងកីឡាអូឡាំពិកប៉ារីសនឹងអស្ចារ្យ ទោះបី​ពិភពលោក​មាន​ការបែងចែក

2024/07/23 06:05:17 pm        150
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach មានប្រសាសន៍នៅថ្ងៃច័ន្ទថា ព្រឹត្តិការណ៍អូឡាំពិកប៉ារីស នឹងអស្ចារ្យ ក្នុងពេលដែលមានការបែងចែកជាសកល និង​កម្លាំង​ជម្លោះ​កើន​ឡើង។លោកបន្តថា ដោយមានសាមគ្គីភាពរឹងមាំ យើងជឿជាក់ថាយើងនឹងឆ្លងកាត់កីឡាអូឡាំពិក ដ៏​អស្ចារ្យ​ទាំងអស់គ្នា ជាមួយគ្នាក្នុងពិភពលោកទាំងមូល។អូឡាំពិក​នៅ​ទីក្រុងរបស់បារាំងនេះ ជាអូឡាំពិកដំបូងដែលមានការបែងចែកយែនឌ័រស្មើគ្នា ដោយ​ចំនួន​កីឡាករ និងកីឡាការិនីចូលរួមស្មើគ្នា។លោក​បន្ថែមថា យើងអបអរសាទរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ដែលមាន​សមភាព​យែនឌ័រ​។ និមិត្តរូបមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចូល និងសាមគ្គីភាព គឺ​ក្រុម​តំណាងជនភៀសខ្លួនអូឡាំពិក។ ចំនួនអត្តពលិកជនភៀសខ្លួនជាកំណត់ត្រា ចូលរួ​ម​ប្រកួត​នៅ​ទីក្រុង​ប៉ារីស។អត្តពលិកជាង ១០ ៥០០នាក់តំណាងគណៈកម្មាធិការជាតិអូឡាំពិក២០៦ នឹងប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ពហុកីឡារយៈពេល១៦ថ្ងៃ។ មកដល់ពេលនេះ វារយៈពេល១០០ឆ្នាំ​ហើយ​តាំង​ពី​ទីក្រុង​ប៉ារីសធ្វើម្ចាស់ផ្ទះចុងក្រោយ។លោក Bach គួសបញ្ជាក់ពីការជម្នះរបស់ស្ថាប័នកីឡាសកល ជាអ្វីដែលលោកហៅថា​របៀប​ពិភពលោក​ថ្មី ។ដោយបន្ថែមថា ការផ្តោតលើសាមគ្គី​ភាពរ​បស់​អូឡាំពិក​អន្តរជាតិ​ដែល​នឹង​ត្រូវ​បន្ថែម​ដោយកំណើនចំណូល ប៉ុន្មានឆ្នាំបន្ទាប់ ហើយនឹងត្រូវបែង​ចែក​ដល់​គណៈកម្មាធិការ​អូឡាំពិក​ជាតិ សហព័ន្ធអន្តរជាតិ និងដៃគូពាក់ព័ន្ធ ពិតជាមានសារៈសំខាន់។លោក Bachបង្ហើបឱ្យដឹងដែរថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ មានចំណូល ៧.៣ប៊ីលាន​សម្រាប់​ឆ្នាំ២០២៥-២០២៨ ហើយនឹងកើន៦.២ប៊ីលានក្នុកិច្ចសន្យាសម្រាប់អំឡុងឆ្នាំ ២០២៩-២០៣២៕

Aston Villa ចុះហត្ថលេខានាំយកខ្សែបម្រើ Amadou Onana ពីក្លឹប Everton ក្នុងតម្លៃខ្លួន៥០លានផោន

2024/07/23 04:47:02 pm        237
Aston Villa បានចុះហត្ថលេខានាំយកខ្សែបម្រើ Amadou Onana ពីក្លឹប Evertonក្នុងតម្លៃខ្លួន៥០លានផោន (ជិត៦៥លានដុល្លារ)។ កីឡាករវ័យ២២ឆ្នា រូបនេះលេងរាល់នាទីឱ្យបែលហ្ស៊ិកក្នុងការប្រកួតជើងឯកអឺរ៉ុប ហើយឥឡូវមានឱកាសលេងជើងឯកក្លឹបកំពូលអឺរ៉ុប ( Champions League)។Onana ផ្ទេរមកលេងឱ្យ Everton ពីក្លឹបបារាំង Lille ក្នុងតម្លៃខ្លួន៣៣លានផោន នៅឆ្នាំ២០២២៕

អូឡាំពិក ២០២៤៖ គប់ភ្លើងអូឡាំពិកធ្វើដំណើរតាមទូកវែងបំផុត មុនពិធីបើកអូឡាំពិកចូលមកដល់

2024/07/22 07:27:19 pm        128
ទូករ៉ូវីងវែងបំផុតលើលោក ត្រូវបានយកមកទទួល គប់ភ្លើងអូឡាំពិក កាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានថ្ងៃ នៃការចាប់ផ្តើមកីឡាអូឡាំពិក។ដោយមានឈ្មោះ ស្តាមភ្លី វ៉ាំងកាត់ អិចប្រេស ( Stampfli 24 Express)ទូករ៉ូវីងនេះ មានលក្ខណៈពិសេសដាច់គេ។ ខណៈដែល ចំនួនកីឡាករក្នុងការប្រកួតច្រើនបំផុត៨នាក់ ទូកនេះផ្ទុកមនុស្សដល់ទៅ២៤នាក់ បូករួមអ្នកបញ្ជាក្បាលទូកម្នាក់។ដោយមានប្រវែង៤០ម៉ែត្រ ទូកនេះត្រូវធ្វើឡើងពីក្តារ៦កំណាត់ ក្លាយជាទូករ៉ូវីងវែងជាងគេយ៉ាងដូច្នោះ។ ក្រុមហ៊ុនផលិតរបស់ស្វីស Stampfli Racing Boats ធ្វើទូករ៉ូវីងប្រពៃណីសម្រាប់ប្រកួតផ្លូវការ ប៉ុន្តែទូក វ៉ាំងកាត អិចប្រេស ជាប្រភេទពិសេសសម្រាប់តែកម្មវិធីធំ និងឱកាសពិសេសប៉ុណ្ណោះ។សូមបញ្ជាក់ថាគប់ភ្លើងអឡាំពិកធ្វើដំណើរតាមទូកគឺស្ថិត ក្នុងទន្លេ ម៉ានណឹះ (Marne) នៅភាគខាងកើតទីក្រុងប៉ារីស៕

អូឡាំពិក ២០២៤៖ សំបុត្រជិត៩លានត្រូវបានលក់ និងអត្តពលិក២ ០០០នាក់មកដល់ប៉ារីស

2024/07/22 03:00:41 pm        189
នៅមិនដល់មួយសប្តាហ៍ មុនពិធីបើកការប្រកួតផ្លូវការមកដល់ គណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកប៉ារីស បានប្រកាសថាចំនួនសំបុត្រដែលបានលក់ជាកំណត់ត្រាលើស ៨.៨លានហើយ ខណៈអត្តពលិក២ ០០០នាក់បានមកដល់ភូមិកីឡា។ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach បានមានប្រសាសន៍ថា ការរៀបចំដំណើរការល្អ។ យើងមានគណៈកម្មាធិការមួយដែលយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន និងជំនះរាល់ឧបសគ្គ។ កក្តានេះធ្វើឱ្យយើងមានទំនុកចិត្តខ្លាំង៕

ជម្រុះបាល់ទាត់ពានរង្វាន់ក្លិបកំពូលអាស៊ាន ( Shopee Cup 2024/2025)៖ ថ្ងៃសៅរ៍នេះ សំបុត្រចូលទស្សនាដាក់លក់ហើយ

2024/07/20 12:41:30 am        173
កីឡា ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានជូនដំណឹងពីការលក់សំបុត្រចូលទស្សនាការប្រកួតជើងទី២ ទល់នឹងក្លិបឡាវ Young Elephants ថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ។ប្រភពពីក្លិបបញ្ជាក់ថាសំបុត្រ ដាក់លក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះតទៅ វេលាម៉ោង ៩និង០០នាទីព្រឹក ដល់ម៉ោង៦និង០០នាទីល្ងាច។ យោងទំព័រហ្វេសប៊ុករបស់ក្លិបព្រះខ័នរាជស្វាយរៀង( (https://www.facebook.com/pkrsvrofficial?mibextid=LQQJ4d)https://www.facebook.com/pkrsvrofficial?mibextid=LQQJ4d) (https://www.facebook.com/pkrsvrofficial?mibextid=LQQJ4d) ឱ្យដឹងបន្ថែមថា សំបុត្រតម្លៃ ១០ ០០០រៀល និង៥ ០០០រៀល ហើយទិញ៣សំបុត្រ ថែមជូន ១សំបុត្រដោយឥតគិតថ្លៃនិងទិញ៥សំបុត្រ ថែមជូន ២សំបុត្រដោយឥតគិតថ្លៃ។ជើងទី១ នៅឡាវព្រះខ័នរាជស្វាយរៀងវាយបក យកឈ្នះ Young Elephants ៣ទល់២។ក្លិបបន្តថា ការគាំទ្ររបស់អ្នកគ្រប់គ្នា គឺជាកម្លាំងចិត្តដ៏អស្ចារ្យ ជួយឱ្យយើងមានឆន្ទះ និងខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីបាល់ទាត់កម្ពុជា។ការប្រកួតនេះ BTV News ផ្សាយផ្ទាល់៕

Manchester United សម្រេចចុះហត្ថលេខាជាមួយខ្សែការពារបារាំង Leny Yoro ពីក្លិប Lille រហូតដល់ឆ្នាំ២០២៩ ក្នុងតម្លៃខ្លួនជាង ៦៧លានដុល្លារ

2024/07/19 03:40:20 pm        295
Manchester United សម្រេចចុះហត្ថលេខាជាមួយខ្សែការពារបារាំង Leny Yoro ពីក្លិប Lille រហូតដល់ឆ្នាំ២០២៩ ក្នុងតម្លៃខ្លួនជាង៦៧លានដុល្លារអាមេរិក និងតម្លៃបន្ថែមជិត៩​លានដុល្លារទៀត​អាស្រ័យលើការលេង។ ខ្សែការពារវ័យបារាំងវ័យ១៨ឆ្នាំរូបនេះ ចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅ Old Trafford ជាមួយជម្រើស១២ខែ​បន្ថែម៕

គ្រូស្វាយរៀងថា ប៉ះ Young Elephants ជាហ្គេមខុសពីការរំពឹង និងចាត់ទុកជា​មេរៀនត្រៀម ជើងទី២

2024/07/18 09:30:41 pm        531
ការព្យាយាមការពារ និងលេងបាល់វែងរបស់ក្រុមម្ចាស់ផ្ទះ Young Elephants បានក្លាយ​ជាការ​គិត​ខុស​របស់លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជើងឯកក្លិប​កំពូល​អាស៊ាន ASEAN Club Champion-Shopee Cup វគ្គជម្រុះជើងទី១ កាលពីរាត្រីថ្ងៃ​ពុធ​កន្លង​ទៅ ទោះបីក្រុមខ្លួន បានទទួលជ័យជម្នះ ៣-២ ក៏ដោយ ។ ថ្លែងប្រាប់ក្រុមការងារ BTV-News ក្រោយដឹកនាំក្រុមត្រឡប់មកដល់កម្ពុជាវិញ នៅរសៀល​ថ្ងៃទី​១៨ ខែកក្កដា លោក Pep Muñoz បានគូសបញ្ជាក់ថា ការលេងរបស់ក្រុមម្ចាស់ផ្ទះ ផ្ទុយពី​ការគិត និងរៀបចំទុកមុន ហើយកាន់តែលំបាក នៅពេលអ្នកចាំទី វីរៈ ដារ៉ា ទទួលការ​ពិន័យ​កាត​ក្រហម ។ យ៉ាងណាលោកសប្បាយចិត្ត ដែលក្រុមបានគ្រប់គ្រងហ្គេមជាថ្មី នៅវគ្គទី២ រហូត​អាច​រកគ្រាប់បាល់ជ័យជម្នះ ។ លោកបានចាត់ទុកនេះគឺជាបទពិសោធន៍ និងមេរៀនមួយ ដើម្បីត្រៀម​ការ​ប្រកួតជើងទី២ នាសប្ដាហ៍ក្រោយ ។សូមបញ្ជាក់ថា ជំនួបជើងទី១ នៃជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់ នៅទីក្រុងវៀងចន្ទន៍ កាលពី​ល្ងាច​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បាន​យកឈ្នះក្រុមម្ចាស់ផ្ទះ Young Elephants ៣-២ ។ ការប្រកួតដ៏ជក់ចិត្តនេះ Gabriel Silva ជា​អ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន នៅនាទី១៩ មុនព្រះខ័នរាជស្វាយរៀង បាត់​បង់​សមាជិកម្នាក់ គឺអ្នកចាំទី វីរៈ ដារ៉ា ដែលរងការពិន័យកាតក្រហម ដែលនាំឲ្យក្រុមម្ចាស់ផ្ទះ មាន​ឱកាស​រក​បាន ២គ្រាប់នាំមុខវិញ មុនបញ្ចប់វគ្គទី១ ។ប៉ុន្ដែចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀង នៅតែបន្ដដាក់សម្ពាធខ្លាំងលើគូប្រជែង ពិសេស​ក្រោយអ្នកចាំទី Solasak Thilavong រងការពិន័យកាតក្រហមបណ្ដេញចេញ ក្រុមតំណាងកម្ពុជា បាន​ព្យាយាមកៀបសង្កត់ រហូតរកបានគ្រាប់តាមស្មើ នៅនាទី៩០ ដែលធ្វើសម្រេចដោយកីឡាករ Christian Dos Santos ក្រោយការបញ្ជូនពីមិត្ដរួមក្រុម ញាណ សុស៊ីដាន ខណៈនៅចុងម៉ោង កីឡាករចំណូលថ្មី ទើបផ្ទេរពីក្លិប Tiffy Army FC ញាណ សុស៊ីដាន បានញាក់ និងស៊ុតពី​ចម្ងាយ​បំប៉ោង​សំណាញ់ទីក្រុម Young Elephants ១គ្រាប់ទៀត ដើម្បីធានាជ័យជម្នះក្នុងជើងទី១ ឲ្យក្រុមព្រះខ័នរាជស្វាយរៀង មុនការប្រកួតជើងទី២ នាថ្ងៃទី២៤ ខែកក្កដាខាងមុខ ៕

ប្រវត្តិសាស្រ្តបាល់ទាត់ ស៊ុតប៉េណាល់ទីឈ្នះឡាន ឈ្នះម៉ូតូថ្មីជាច្រើនគ្រឿងពីប៊ូសស្រ្តង

2024/07/18 09:13:09 pm        446
ប្រវត្តិសាស្រ្តបាល់ទាត់មិនធ្លាប់មាន ប៊ូសស្រ្តងរៀបចំមហាព្រឹត្តិការណ៍ ប៉េណាល់ទីឈ្នះរង្វាន់ធំ ឡានថ្មីខ្លាញ់គោ ១គ្រឿង ម៉ូតូថ្មី ៣គ្រឿង និងទឹកប្រាក់សុទ្ធ ដើម្បីលើកទឹកចិត្តហ្វេនបាល់ទាត់ទូទាំងប្រទេសខ្មែរ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗដាក់រង្វាន់ឡានថ្មីខ្លាញ់គោជាច្រើនគ្រឿង ទាំងវិស័យគុនខ្មែរ វិស័យកីឡាផ្សេងៗ និងការចូលរួមសង្គមលើកកម្ពស់ឱ្យតម្លៃស្រ្តី។ ថ្មីៗនេះ ប៊ូសស្រ្តងប្រកាស ស្វែងរកជើងខ្លាំង ពូកែស៊ុតប៉េណាល់ទីដណ្ដើមរង្វាន់ធំ រួមមានឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿង និងទឹកប្រាក់សុទ្ធ។ មហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងប៉េណាល់ទីឈ្នះឡាន” នេះ ហ្វេនៗបាល់ទាត់ អាចបបួលគ្នាឱ្យបាន៤នាក់ក្នុង១ក្រុម ចុះឈ្មោះប្រកួតប៉េណាល់ទីដោយសេ៊រីឱ្យបានមុនគេ តាមរយៈ https://bit.ly/3S0PlpQ ឬទូរស័ព្ទលេខ ០១៦ ៤០៥ ០៩៣ ឬផេកផ្លូវការ BOOSTRONG។ ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស! ស្រលាញ់កីឡា ញុំាប៊ូសស្រ្តង!

ការប្រកួតកង់ភ្នំជើងឯកជាតិជុំទី១ មានកីឡាករក្នុងស្រុក និងបរទេសអ្នកចូលរួមជិត ៣០០នាក់

2024/07/16 10:09:20 pm        337
ការប្រកួតកីឡាកង់ភ្នំជើងឯកជាតិ (Cambodia MTB Series) ជុំទី១ បាន​ដំណើរការ​ប្រកួត​កាល​ពី​ចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ភ្នំ នាទំនប់ក្រាំងអំពិល ស្ថិតនៅភូមិស្រែផ្អេរ ឃុំក្រាំង​អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។លោក យឿន ភិយុទ្ធ តំណាងអ្នករៀបចំការប្រកួត បានប្រាប់ឱ្យដឹងថារដូវកាលនេះធ្វើតែបីជុំទេ ហើយ​ជុំដំបូងនេះធ្វើនៅខេត្តកំពង់ស្ពឺ ដោយមានកីឡាករ កីឡាការិនី ចូលរួម២៣៥នាក់ ហើយ​ក្នុង​នោះ​ក៏មានកីឡាករបរទេសចូលរួមប្រកួតដែរ។ លោកបន្តថា ការ​រៀបចំ​នេះ​ទទួល​បាន​ជោគជ័យ​មួយកម្រិត ទោះបីជាមិនមានដៃគូគាំទ្រក៏ដោយ។សម្រាប់លទ្ធផលនៃការប្រកួត វិញ្ញាសាកម្រិត A លេខ១ បានទៅកីឡាករ សាង សីហា លេខ២ កីឡាករ ហួត ឡយរស្មី លេខ៣ កីឡាករ ដាវីដ ព័ររីយ៉េ។ កម្រិត C លេខ១ កីឡាករថៃ ភីរ៉ាផន ចារើនសុខ លេខ២ កីឡាករ មាស វីរៈយុទ្ធ និងលេខ៣ កីឡាករ ហម កក្កដា។ កម្រិតD លេខ១​កីឡាករ លីយ ម៉េង លេខ២ កីឡាករ ណេ សាវណេត និងលេខ៣កីឡាករ ភី ស៊ីថុល។ វិញ្ញាសាកម្រិត E លេខ១ កីឡាករ ប៉្រៃវ៉ាន់ ភីរិនយ៉ានុនតាខនមកពីប្រទេសថៃ លេខ២កីឡាករ ស៊្រុន វណ្ណៈ និងលេខ៣ កីឡាករ ឆេង សម្បត្តិ។ កម្រិត F លេខ១ម្ចាស់ផ្ទះកម្ពុជា គឹម យូរ៉ា លេខ​២​ កីឡាករវៀតណាម ហូ ភឹកញ៉ា និងលេខ៣កីឡាករ ស៊ុន សុគន្ធ។ វិញ្ញាសាកម្រិត ម៉ាស្ទ័រ លេខ ព្យែរ អ៊ីវកាទ្រី លេខ២កីឡាករ ស៊ូរ៉ាចិត ស៊ីងជួយ និងលេខ៣កីឡាករ វ៉ាស្កូ រ៉ាមស្ពើហ្គឺរ។ វិញ្ញាសា វីអាយភី លេខ១កីឡាករ ធា សុភាន់ លេខ២កីឡាករ ជួន យ៉េន និងលេខ៣កីឡាករ សៀង ប៊ុណ្ណាត។ វិញ្ញាសានារីលេខ១ បានទៅកីឡាការិនីវៀតណាម តុន ហ័ងខាញ់ឡាន លេខ២​កីឡាការិនី កម្ពុជា វុន ស្រីនីត និងលេខ៣កីឡាការិនី នុត ផល្លានេសា។ ចំនែកវិញ្ញាកុមារលេខ១ បាន​ទៅសេង ហេង លេខ២ លឹម ឆាយគឹមខូយ និងលេខ៣ គង់ ដារ៉ា៕ អត្ថបទ៖ គង់ ហួន

EURO 2024៖ អបអរសាទរ អេស្ប៉ាញ ក្លាយជាម្ចាស់ពាន ក្រោយយកឈ្នះអង់គ្លេស ២ទល់១ យប់មិញ

2024/07/15 02:36:14 pm        59
ក្រុមបាល់ទាត់ អេស្ប៉ាញក្លាយជាម្ចាស់ពានរង្វាន់ទ្វីបអឺរ៉ុប ក្រោយឈ្នះ អង់គ្លេស ២ទល់១ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ វគ្គទី១ ក្រុមទាំងពីរស្មើគ្នា ០ទល់០។ វគ្គទី២ លេងបាន ២នាទី អេស្ប៉ាញនាំមុខ ដោយការទាត់បញ្ចូលទីរបស់ Nico Williams ពេលដែល Lamine Yamal បោះបាល់ឱ្យ។ នាទីទី៧៣ អង់គ្លេសតាមស្មើដោយ Cole Palmer បន្ទាប់ពី Jude Bellingham បញ្ជួនបាល់ឱ្យ។ តែនាទី៨៦ កីឡាករ Mikel Oyarzabal បន្ថែមគ្រាប់ជ័យជំនះ​ឱ្យអេស្ប៉ាញ។ ចប់ការប្រកួត អេស្ប៉ាញឈ្នះ ២ទល់១និងក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប ២០២៤។ មុនក្លាយជាម្ចាស់ពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤ អេស្ប៉ាញ មិនចាញ់សូម្បី១ប្រកួត តាំងពីវគ្គ​ចែក​ពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ ពោល៧ប្រកួត ឈ្នះទាំង៧ និងទាត់បញ្ចូលទីគូប្រកួត ១៥គ្រាប់ និង​របូតគ្រាប់បាល់៥គ្រាប់៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនចេញការ​ព្រមាន​ អំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ
07/28/2026 04:07 PM
ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
07/28/2026 04:07 PM
ក្រសួងការងារអំពាវនាវឱ្យពលករ និងកម្មសិក្សាការីខ្មែរនៅជប៉ុន បង្កើនការប្រុងប្រយ័ត្ន ក្រោយកើតមានគ្រោះរញ្ជួយដី ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្នរលកយក្សស៊ូណាមិ
07/28/2026 04:07 PM
អ្នកនយោបាយរូម៉ានី៖ មេដឹកនាំEUដើរលើផ្លូវខុស ខណៈគោលនយោបាយរបស់ពួកគេ កំពុងបំផ្លាញអឺរ៉ុប
07/28/2026 04:07 PM
ចិន ជំរុញបទឈប់បាញ់ និងការចរចា ខណៈក្រុមប្រឹក្សាសន្តិសុខUN ជួបប្រជុំគ្នាស្តីពីបញ្ហាអ៊ុយក្រែន
07/28/2026 04:07 PM
សារព័ត៌មាន Xinhua៖ ចិនសង្ឃឹមថា ស្លូវ៉ាគីនឹងដើរតួនាទីស្ថាបនា ក្នុងទំនាក់ទំនងជាមួយ EU
07/28/2026 04:07 PM
ឯកឧត្តមបណ្ឌិត លី ធុជ ៖ ចម្ការមីនមួយដែលយើងបោសសម្អាតរួច នឹងចូលរួមដល់សន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ
07/28/2026 04:07 PM
សហភាពអឺរ៉ុប ជួយប្រទេសបារាំង និងអេស្ប៉ាញ ដោះស្រាយបញ្ហាចំហេះព្រៃ
07/28/2026 04:07 PM
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង
07/28/2026 04:07 PM
ប្រធានាធិបតីអ៊ុយក្រែន៖ លោកPutin មានផែនការកេណ្ឌកងទ័ពថ្មីរហូតដល់កន្លះលាននាក់
07/28/2026 04:07 PM