កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

អង់គ្លេសឈ្នះក្រូអាស៊ី ៤-២ ក្នុងការប្រកួតដ៏ជក់ចិត្ត បើកឆាក World Cup 2026

2026/06/18 07:05:22 pm        161
ក្រុមជម្រើសជាតិអង់គ្លេសបានចាប់ផ្តើមយុទ្ធនាការបាល់ទាត់ពិភពលោក FIFA World Cup 2026 របស់ខ្លួនយ៉ាងល្អ ដោយយកឈ្នះក្រុមក្រូអាស៊ីក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតពូល L ដែលធ្វើឡើងនៅកីឡដ្ឋាន Dallas សហរដ្ឋអាមេរិក។ខ្សែប្រយុទ្ធ Harry Kane គឺជាវីរបុរសរបស់ក្រុមដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ ខណៈ Jude Bellingham និង Marcus Rashford រកបានម្នាក់មួយគ្រាប់ ដើម្បីជួយឱ្យអង់គ្លេសទទួលបាន ៣ ពិន្ទុដ៏សំខាន់ក្នុងការប្រកួតបើកឆាក។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ខណៈក្រូអាស៊ីបានតាមស្មើអង់គ្លេសពីរលើកតាមរយៈគ្រាប់បាល់របស់ Martin Baturina និង Petar Musa។ ទោះជាយ៉ាងណា អង់គ្លេសបានបង្ហាញពីសមត្ថភាពវាយប្រហារដ៏មុតស្រួច និងភាពរឹងមាំផ្នែកស្មារតី ដើម្បីគ្រប់គ្រងការប្រកួតនៅវគ្គទីពីរ និងបិទជ័យជម្នះបានដោយជោគជ័យ។ជ័យជម្នះនេះក៏ធ្វើឱ្យ Harry Kane ស្មើកំណត់ត្រារបស់ Gary Lineker ក្នុងនាមជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ World Cup ដោយមាន ១០ គ្រាប់។ទោះបីជាចាញ់ក៏ដោយ ក្រូអាស៊ីបានបង្ហាញទម្រង់លេងគួរឱ្យកោតសរសើរ ជាពិសេសអ្នកចាំទី Dominik Livakovic ដែលបានសង្គ្រោះបាល់ជាច្រើនលើក និងជួយឱ្យក្រុមរបស់ខ្លួននៅតែមានឱកាសប្រកួតប្រជែងរហូតដល់ចុងម៉ោង៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ ជុំទី២ ដឹងតែកក្រើក ក្រោយមានក្លិបរុះរើ និងនាំចូលកីឡាករខ្លាំងៗ

2026/06/18 06:49:41 pm        243
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងត្រឡប់មកវិញ ជាមួយការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះ ជាមួយក្ដីរំពឹងនឹងមានការប្រកួតកាន់តែកក្រើក និងជក់ចិត្ត បន្ទាប់ពីក្លិបមួយចំនួន បានរុះរើ និងរៀបចំក្រុមឡើងវិញ ដោយការនាំចូលកីឡាករខ្លាំងៗ ទាំងខ្មែរ និងបរទេសមកពង្រឹងក្រុម ឆ្ពោះទៅប្រជែងជើងឯករៀងៗខ្លួន។ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបានឆ្លងផុតវគ្គចែកពូល គេឃើញក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស បាននាំចូលអតីតកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីម្នាក់ទៀត មកជួយក្រុម គឺកីឡាករ Dimas Saputra បន្ថែមលើកីឡាករឥណ្ឌូនេស៊ី ៣រូបទៀត គឺមាន Luvi, Aveng និង Fahrit ព្រមទាំងកីឡាករល្អៗក្នុងស្រុក ដែលបានជួយឲ្យក្រុមរក្សាកំណត់ត្រាមិនស្គាល់ចាញ់ និងឈរចំណាត់ថ្នាក់លេខ១ នៅជុំទី១។ទន្ទឹមនឹងការពង្រឹងក្រុមបន្ថែមរបស់ក្រុមជើងឯក ២សម័យ ក្រឡេកទៅវិសាខា ក៏បាននាំចូលកីឡាករខ្លាំងៗជាច្រើនដែរ ពិសេសការវិលត្រឡប់មកជួយក្រុមវិញរបស់កីឡាករ វឿន វាសនា ក្រោយជោគជ័យខ្លាំងនៅលីគតៃវ៉ាន់។ បន្ថែមលើនេះ ពួកគេក៏បាននាំចូលកីឡាករអាមេរិក Kevin Kobrine និងកីឡាករប្រេស៊ីល Renan Michelucci Moralez បូករួមជាមួយធនធានមានស្រាប់ គេជឿជាក់ថា វិសាខា នឹងអាចបង្កើនការប្រកួតប្រជែងខ្លាំង ដើម្បីសម្រេចមហិច្ឆតាប្រជែងពានលើកដំបូងរបស់ខ្លួន។ក្រៅពីការត្រៀមលក្ខណៈរបស់ក្រុមជើងឯក និងជើងឯករងឆ្នាំចាស់ទាំងពីរ ក្លិបស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏មិនអន់ដែរ ដោយក្លិបទើបបាននាំចូលកីឡាករតួកគី Marouen Bel Hadj Salah កម្ពស់ ២.០២ ម៉ែត្រ បន្ថែមលើកីឡាករឥណ្ឌា និងកីឡាករអាមេរិក Jalen Penrose សុទ្ធតែមានកម្ពស់ជាង ២ម៉ែត្រ ចាប់ដៃជាមួយកីឡាករក្នុងស្រុក ពិសេសអ្នកលើកបាល់ សួន ចាន់ណារ៉ូ ដែលបានធ្វើឲ្យកក្រើកកាលពីជុំទី១។ ដូច្នេះជុំទី២ ស្នងការដ្ឋានគរបាលខេត្តស្វាយរៀង ក៏ត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយ ដែលគួរប្រជែងមិនគួរមើលរំលងផងដែរ។ក្រឡេកទៅមើលបេក្ខភាព Top-6 ៣ក្រុមផ្សេងទៀត ក៏ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតវគ្គខ្លាំង ប៉ះខ្លាំងនេះផងដែរ រួមមានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលអ្នកគាំទ្ររំពឹងជុំទី២ នៃព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ នឹងកាន់តែរន្ថើន ជក់ចិត្តខ្លាំង សម្រាប់អ្នកទស្សនា ជាមួយការប្រកួត ដែលចាប់ផ្ដើមរាប់ពិន្ទុពីសូត្រឡើងវិញ រវាងក្រុមខ្លាំងទាំង ៦ ដើម្បីឈានទៅប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខ។គួរដឹងថា ជុំទី២ នៃព្រឹត្តិការណ៍បាល់ទះតេជោលីគនេះ ក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ជាថ្មី ហើយក្រុមឈរលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតខ្វែងគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ១ ជួបក្រុមលេខ៤ និងក្រុមលេខ២ ជួបក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា   

ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ

2026/06/17 11:31:02 pm        197
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ ឆ្នាំ២០២៦ បានឈានដល់វគ្គសន្សំពិន្ទុ សប្ដាហ៍ទី៤ នាចុងសប្ដាហ៍នេះ ដោយមាន ៣ប្រកួត ខណៈក្រុមមិនទាន់ស្គាល់ចាញ់ CRS Sport នឹងត្រូវធ្វើការងារធ្ងន់ជាងគេ។សម្រាប់ក្រុម CRS Sport ត្រូវមាន ២ប្រកួតក្នុងសប្ដាហ៍នេះ ដោយនៅថ្ងៃទី១៨ ខែមិថុនាស្អែក នឹងត្រូវជួបក្រុម ស.ស.យ.ក ស្រុកស្វាយទាប មុនបន្ដជួបក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នា ស.ស.យ.ក ស្រុករមាសហែក នាថ្ងៃទី២១ ខែមិថុនា ។ រីឯ ១ប្រកួតទៀត គឺក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ត្រូវជួបក្រុម Two Brother នាថ្ងៃអាទិត្យ នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដូចគ្នា។គិតត្រឹមសប្ដាហ៍ទី៣ ក្រុម CRS Sport កំពុងឈរលេខ៣ រកបាន ៦ពិន្ទុ ស្មើក្រុម ស.ស.យ.ក ស្រុករមាសហែក ដែលឆ្លងកាត់ ២ប្រកួតឈ្នះទាំង ២ប្រកួតដូចគ្នា តាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលឈ្នះ ៣ប្រកួតរកបាន ៩ពិន្ទុពេញ។ ក្រៅពីក្រុមខ្លាំងទាំង ៣ គឺមានក្រុម ស.ស.យ.ក ស្រុកស្វាយទាប ទើបរកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ គ្រាដែលវិទ្យាល័យព្រះពន្លា និងក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ។គួរដឹងថា ពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ គឺមាន ៧ក្រុមចូលរួម ។ចំពោះរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ ពោលគឺក្រោយប្រកួតសន្សំពិន្ទុរួច ក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា

Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង

2026/06/17 10:53:13 pm        294
ចាប់ពី Just Fontaine, Michel Platini, Jean-Pierre Papin, Thierry Henry រហូតដល់ Olivier Giroud ប្រទេសបារាំងតែងតែមានខ្សែប្រយុទ្ធកំពូលៗជាច្រើនរូបក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ប៉ុន្តែនៅពេលនេះ កីឡាករដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុតសម្រាប់ក្រុមជម្រើសជាតិបារាំង គឺ Kylian Mbappe។ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីស៊ុតបញ្ចូលទីបានក្នុងការប្រកួតបើកឆាក FIFA World Cup របស់បារាំង ៣-១ ទល់នឹងសេណេហ្គាល់។ គ្រាប់បាល់ទាំងនោះបានជួយឱ្យ Mbappe ឡើងឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតគ្រប់កាលសម្រាប់ក្រុមជម្រើសជាតិបារាំង ដោយវ៉ាដាច់កំណត់ត្រាចាស់របស់ Olivier Giroud។Mbappe រកបានគ្រាប់បាល់ទី ៥៨ របស់ខ្លួនសម្រាប់ក្រុម “Les Bleus” ក្នុងវ័យត្រឹមតែ ២៧ ឆ្នាំប៉ុណ្ណោះ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺគេបានប្រើពេលត្រឹម 99 ប្រកួតប៉ុណ្ណោះ ដើម្បីសម្រេចសមិទ្ធផលដ៏អស្ចារ្យនេះ។ក្រៅពីបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់បារាំង គ្រាប់បាល់ដែល Mbappe រកបានក្នុងការប្រកួតនេះ ក៏បានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គេនៅក្នុងព្រឹត្តិការណ៍ World Cup កើនដល់ ១៤ គ្រាប់ផងដែរ។បច្ចុប្បន្ន Mbappe នៅសល់តែ ២ គ្រាប់ប៉ុណ្ណោះ ដើម្បីតាមស្មើកំណត់ត្រារបស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលទើបឡើងកាន់កាប់កំណត់ត្រារួមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយនឹង ១៦ គ្រាប់ តាមរយៈ Hat-Trick ក្នុងជ័យជំនះលើអាល់ហ្សេរី៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០

2026/06/17 07:10:12 pm        272
កីឡាការិនី ទន់ គីមហុង សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការវះកាត់របួសជង្គង់ដោយជោគជ័យ នៅដើមសប្ដាហ៍នេះ បន្ទាប់ពីរងរបួសកំឡុងជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ។ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្លិបវិសាខា កីឡាការិនី ទង់ គីមហុង បានធ្វើការវះកាត់នៅមន្ទីរពេទ្យឯកជនមួយ ក្នុងរាជធានីភ្នំពេញ ដោយជោគជ័យ នៅដើមសប្ដាហ៍នេះ។គួរដឹងថា ទន់ គីមហួង បានរងរបួសដាច់សរសៃជង្គង់(ACL) ខាងស្ដាំ កំឡុងជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិនារីកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅ ស្របពេលជំនួបមិត្តភាពនេះ កម្ពុជា បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងលទ្ធផល ៥-០។ជាមួយការរងរបួសនេះ គីមហុង ក៏ទទួលបានការលើកទឹកចិត្តពីមិត្តរួមក្រុម ពិសេសគ្រូបង្វឹកផ្ទាល់លោក ឃួន ឡាបូរ៉ាវី ដែលធ្លាប់ឆ្លងកាត់របួស ACL កាលពីនៅជាកីឡាករ កាលពីឆ្នាំ២០១២ ដោយជំរុញ និងលើកទឹកចិត្តដល់ គីមហុង ថា របួសនេះ មិនអាចរារាំងអាជីពរបស់នាងបានឡើយ ឲ្យ គីមហុង បន្ដប្រឹងប្រែងហ្វឹកហាត់ ក្រោយវះកាត់ជោគជ័យ កញ្ញានឹងអាចវិលត្រឡប់ចូលទីលានវិញ ជាមួយភាពខ្លាំងដូចដើម៕ អត្ថបទ លី ឈុនឡា

សត្វតោនៅសួនសត្វទីក្រុង Dallas ទស្សន៍ទាយថាក្រូអាស៊ីឈ្នះអង់គ្លេសមុនជួបគ្នាស្អែក

2026/06/17 06:34:17 pm        296
មុនការប្រកួតដ៏សំខាន់រវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រូអាស៊ីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ក្តីសង្ឃឹមរបស់អង់គ្លេសហាក់ត្រូវបានប៉ះទង្គិចបន្តិច បន្ទាប់ពីសត្វតោញីចំនួនបីក្បាលនៅសួនសត្វទីក្រុង Dallas បានជ្រើសរើសថាក្រូអាស៊ីជាក្រុមទទួលជ័យជម្នះ។សត្វតោញីទាំងបី ដែលមានឈ្មោះ Lina, Bahati និង Jasiri ត្រូវបានអ្នកថែរក្សាសួនសត្វរៀបចំកម្មវិធីទស្សន៍ទាយលទ្ធផលការប្រកួត ដោយដាក់អាហារលាក់នៅពីក្រោយទង់ជាតិធ្វើពីក្រដាស និងរៀបចំនៅជុំវិញទីលានតូចមួយដែលតុបតែងដោយទង់ជាតិអង់គ្លេស និងក្រូអាស៊ី។ជាលទ្ធផល សត្វតោទាំងបីបានដើរតម្រង់ទៅកាន់ផ្នែកដែលមានទង់ជាតិក្រូអាស៊ី និងចាប់ផ្តើមស៊ីអាហារភ្លាមៗ ដែលមានន័យថា ពួកវាបានទស្សន៍ទាយថា ក្រូអាស៊ីនឹងឈ្នះការប្រកួតនេះ។អ្នកថែទាំសួនសត្វ Maggie Kloza ដែលជាអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បានសារភាពថា លទ្ធផលនេះធ្វើឱ្យនាងខកចិត្តបន្តិច។Kloza ដែលគ្រោងនឹងទៅទស្សនាការប្រកួតផ្ទាល់ផងដែរ បានបញ្ជាក់ថា ការជ្រើសរើសសត្វតោជាអ្នកទស្សន៍ទាយមិនមែនជារឿងចៃដន្យទេ ព្រោះរូបសញ្ញារបស់ក្រុមជម្រើសជាតិអង់គ្លេសមានរូបតោបីក្បាលជានិមិត្តសញ្ញា។ក្រៅពីការបង្កើតភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្របាល់ទាត់ សកម្មភាពនេះក៏មានគោលបំណងសំខាន់ក្នុងការជួយលើកកម្ពស់សកម្មភាពធម្មជាតិរបស់សត្វផងដែរ ដោយជំរុញឱ្យពួកវាស្វែងរកអាហារ និងធ្វើសកម្មភាពដូចនៅក្នុងបរិស្ថានធម្មជាតិ។អង់គ្លេស និងក្រូអាស៊ី នឹងត្រូវជួបគ្នាក្នុងការប្រកួតពូល L ម៉ោង ៣ រំលងអាធ្រាតនេះ ដែលជាការជួបគ្នាសាជាថ្មីបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ ដែលក្រូអាស៊ីឈ្នះក្នុងម៉ោងបន្ថែម ១៥ នាទីពីរដង៕ អត្ថបទ៖នាង សុភាវុធ

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការសាទរពីថ្នាក់ដឹកនាំក្នុងវិស័យកីឡា ក្រោយឈ្នះពាន និងមេដាយជាច្រើនពីស្ថាប័នអន្ដរជាតិ

2026/06/17 06:10:13 pm        191
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមក្រុមហ៊ុនឯកជនដ៏លេចធ្លោរមួយ ដែលតែងរួមចំណែកកិច្ចការសង្គម បានទទួលការសាទរពីថ្នាក់ដឹកនាំក្នុងវិស័យកីឡាបាល់ទាត់ បន្ទាប់ពីក្រុមហ៊ុន បានទទួលពានរង្វាន់ និងមេដាយជាច្រើនពីស្ថាប័ន Monde Selection រួមមានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀងជាដើម។គួរដឹងថា ថ្មីៗនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន បានដឹកនាំក្រុមការងារ ទៅទទួលពានរង្វាន់ និងមេដាយជាច្រើន រួមមានពានរង្វាន់ដ៏មានកិត្យានុភាព Prize of the Jury ព្រមទាំងការទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ នៅក្នុងកម្មវិធី Monde Selection 2026 នាទីក្រុងប៉ារីស ប្រទេសបារាំង។ជាមួយកម្មវិធីអបអរសាទរការនាំមកនូវពាន និងមេដាយ ដែលទទលស្គាល់លើឆាកអន្ដរជាតិនេះ គេឃើញមានការអញ្ជើញចូលរួមអបអរសាទរពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជាមួយចំនួនទៀតផងដែរ។គួរដឹងថា ក្រុមហ៊ុន វឌ្ឍនៈ គឺជាក្រុមហ៊ុនមួយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ពិសេសកីឡា ជាក់ស្ដែងក្នុងវិស័យបាល់ទាត់ ក្រុមហ៊ុនតែងចូលរួមជាមួយសហព័ន្ធ និងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រៀបចំព្រឹត្តិការណ៍ផ្សេងៗ ហើយក្រុមហ៊ុន ក៏ជាដៃគូឧបត្ថម្ភមួយរបស់ក្លិបបាល់ទាត់នៅកម្ពុជា ដូចជាក្លិបព្រះខ័នរាជស្វាយរៀងជាដើម៕ អត្ថបទ លី ឈុនឡា

Ruben Amorim ឈានដល់កិច្ចព្រមព្រៀងដឹកនាំក្រុមអ៊ីតាលី AC Milan

2026/06/16 06:34:03 pm        245
អតីតអ្នកចាត់ការ Manchester United លោក Ruben Amorim បានឈានដល់កិច្ចព្រមព្រៀងក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបអ៊ីតាលី AC Milan។គ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុង Milan ចុងសប្តាហ៍នេះ ដើម្បីចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ ជំនួសលោក Massimiliano Allegri ដែលត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីលទ្ធផលដ៏អាក្រក់រដូវកាលកន្លងទៅ ធ្វើឱ្យ AC Milan ខកខានឱកាសឡើងទៅលេងក្នុងពានរង្វាន់ UEFA Champions League។យោងតាមសារព័ត៌មាននៅអ៊ីតាលី Amorim បានយល់ព្រមបោះបង់ប្រាក់ឈ្នួលមួយឆ្នាំដែលនៅសល់ពីកិច្ចសន្យារបស់ខ្លួនជាមួយ Manchester United ក្រោយពេលត្រូវបានបញ្ចប់តំណែងកាលពីខែមករាកន្លងទៅ។កាលពីខែកុម្ភៈ Manchester United បានបញ្ជាក់ថា ការបញ្ចប់តំណែងរបស់ Amorim និងក្រុមការងារគ្រូបង្វឹករបស់គាត់ អាចធ្វើឱ្យក្លិបចំណាយរហូតដល់ ១៥.៩ លានផោន។ Amorim ត្រូវបានបណ្តេញចេញពី Manchester United បន្ទាប់ពីដឹកនាំក្រុមក្នុងរយៈពេល ១៤ ខែដ៏លំបាកនៅកីឡដ្ឋាន Old Trafford។ ប៉ុន្តែមុនពេលមកកាន់អង់គ្លេស Amorim ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងដ៏មានសក្តានុពលបំផុតម្នាក់នៅអឺរ៉ុប ដោយសារស្នាដៃដឹកនាំ Sporting ឈ្នះជើងឯកលីគព័រទុយហ្គាល់ក្នុងរដូវកាល ២០២០-២១ ដែលជាពានលើកដំបូងរបស់ក្លិបក្នុងរយៈពេល ១៩ ឆ្នាំ និងឈ្នះម្តងទៀតនៅរដូវកាល ២០២៣-២៤។ប្រសិនបើកិច្ចសន្យាត្រូវបានចុះហត្ថលេខាតាមការគ្រោងទុក Amorim នឹងដឹកនាំ AC Milan ប្រកួតដំបូងក្នុងជំនួបមិត្តភាពមុនបើករដូវកាលទល់នឹង Celtic នៅថ្ងៃទី ២៥ ខែកក្កដា។ ជាពិសេស ការប្រកួតចុងក្រោយមុនបើករដូវកាលរបស់ AC Milan នឹងជួប Manchester United នៅទីក្រុង Wroclaw ប្រទេសប៉ូឡូញ នាថ្ងៃទី ១៥ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

កីឡាការ៉ាតេ ចេញទៅប្រកួតជើងឯកអាស៊ី ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមកីឡាអាស៊ី នៅជប៉ុន

2026/06/16 06:24:36 pm        3014
ប្រតិភូកីឡាការ៉ាតេកម្ពុជា ១២រូប ដឹកនាំដោយឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉តេកម្ពុជា បានចេញទៅចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី២២ (Asian Senior Karate Championships) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។លោក ហេង ផេង គ្រូបង្វឹកក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមប្រតិភូកីឡាកម្ពុជា ដែលបំពេញបេសកកម្មនេះ ក្រុមពីថ្នាក់ដឹកនាំប្រតិភូ គឺមានគ្រូបង្វឹក គ្រូជំនួយ និងអាជ្ញាកណ្ដាល ដែលត្រូវចូលរួមកាត់សេចក្ដីក្នុងការប្រកួត ព្រមទាំងកីឡាករ-កីឡាការិនី ៦រូប គឺមានកីឡាករ ថេង គឹមឈា, ហូ ហេង, ឆេង ច័ន្ទដារ៉ារតនៈ, កីឡាការិនី ពុទ្ធា ស្រីណុច, ថាត ឆេងហ័ង និងកីឡាការិនី អូន ស្រីដា។លោកបន្ដថា ព្រឹត្តិការណ៍កម្រិតទ្វីបនេះ មានអត្តពលិកប្រមាណជិត ៤០ប្រទេសចូលរួម ដែលជាវេទិកាមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួត និងបង្ហាញសមត្ថភាព បន្ទាប់ពីការប្រឹងប្រែងហ្វឹកហាត់អស់ពេលកន្លះឆ្នាំកន្លងមក ជាមួយគ្រូបង្វឹកបរទេស ។ លោកចាត់ទុកនេះជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។ជាមួយគ្នាគ្រូបង្វឹកក្រុមជម្រើសជាតិដដែល ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាជាប្រធានសហព័ន្ធ ដែលតែងគិតគូ និងយកចិត្តទុកដាក់ ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ដើម្បីអភិវឌ្ឍសមត្ថភាពផង និងប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិផង៕ អត្ថបទ លី ឈុនឡា

ជាងគំនូរស្ម័គ្រចិត្តនៅអ៊ីរ៉ាក់គូររូបកីឡាករជម្រើសជាតិអបអរការឡើងលេង World Cup ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ

2026/06/16 06:01:19 pm        165
ជាងគំនូរស្ម័គ្រចិត្តមួយក្រុមនៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ បានរួមគ្នាគូរគំនូរជញ្ជាំងដ៏ធំមួយ ដើម្បីអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ដែលបង្ហាញខ្លួននៅប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។គំនូរនេះស្ថិតនៅក្នុងតំបន់ Sadr City ដោយត្រូវបានបង្កើតឡើងដោយជាងគំនូរស្ម័គ្រចិត្តចំនួន ៧ នាក់ ដែលបានចំណាយពេលគូររូបកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិ រួមមាន Aymen Hussein, Ibrahim Bayesh, Amir Al Ammari និង Jalal Hassan។លោក Ibrahim Farid សមាជិកម្នាក់ក្នុងក្រុមជាងគំនូរបាននិយាយថា បាល់ទាត់គឺជាប្រភពនៃក្តីសុខសម្រាប់ប្រជាជនអ៊ីរ៉ាក់ ហើយក្រុមជម្រើសជាតិសមនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ក្រុមជម្រើសជាតិបាននាំមកនូវសេចក្តីរីករាយដល់ប្រជាជន ដូច្នេះអ្នកគាំទ្រក៏គួរតែបង្ហាញការគាំទ្រត្រឡប់ទៅវិញផងដែរ។ចំណែកជាងគំនូរមួយរូបទៀតលោក Baqer Nima បានបញ្ជាក់ថាលោក និងមិត្តរួមក្រុមមិនមានលទ្ធភាពធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រក្រុមជម្រើសជាតិដោយផ្ទាល់បានទេ ដោយសារបញ្ហាចម្ងាយ ការស្នើសុំទិដ្ឋាការ និងស្ថានភាពហិរញ្ញវត្ថុ។ ដូច្នេះ ពួកគេបានជ្រើសរើសប្រើសិល្បៈជាមធ្យោបាយបង្ហាញក្តីស្រឡាញ់ និងការគាំទ្រចំពោះក្រុមជម្រើសជាតិ។លោក Saif Sattar ដែលជាជាងគំនូរផងដែរបាននិយាយថា មនុស្សជំនាន់របស់លោកនៅក្មេងពេកក្នុងការចងចាំការឡើងលេង World Cup របស់អ៊ីរ៉ាក់កាលពីឆ្នាំ ១៩៨៦។ ដូច្នេះ ការឡើងទៅប្រកួតលើកនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានមោទនភាពយ៉ាងខ្លាំង។ជាងគំនូរទាំងអស់បានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ថ្នាំលាប និងសម្ភារៈគូរ។ ពួកគេក៏សង្ឃឹមថា នឹងមានសកម្មភាពគាំទ្រផ្សេងៗទៀតត្រូវបានរៀបចំឡើង មុនពេលក្រុមជម្រើសជាតិចាប់ផ្តើមយុទ្ធនាការ World Cup។នៅក្នុង World Cup 2026 អ៊ីរ៉ាក់ស្ថិតនៅក្នុងពូល I ជាមួយក្រុមខ្លាំងៗដូចជា បារាំង សេណេហ្គាល់ និងន័រវែស។ ប្រកួទដំបូងរបស់អ៊ីរ៉ាក់នឹងជាមួយន័រវែស នៅថ្ងៃទី ១៦ ខែមិថុនា មុនបន្តជួបបារាំងនៅថ្ងៃទី ២២ ខែមិថុនា និងសេណេហ្គាល់នៅថ្ងៃទី ២៦ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM