Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ជម្រើសជាតិនារីកម្ពុជា នឹងប្រកួតមិត្តភាពជាមួយហ្គាំ មុនវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦

2025/05/14 07:18:10 pm        350
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិហ្គាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃអង្គារ៍កន្លងទៅ។ នេះគឺជាការប្រកួតមិត្តភាពក្នុងដីលើកដំបូងបំផុតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្របពេលក្រុមកីឡាការិនីកម្ពុជា មានភារកិច្ចត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះបាល់ទាត់នារីជើងឯកអាស៊ី AFC Women’s Asian Cup Australia 2026 ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ យ៉ាងណាមិញមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បង្ហាញពីសមាសភាពកីឡាការិនី ដែលត្រូវកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ ក៏ដូចជាត្រៀមការប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីនៅឡើយទេ។ គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺការប្រកួតជម្រុះពូលG ដែលមានបេក្ខភាព ៤ក្រុម ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត ។ នេះគឺជាសករាជថ្មីមួយ ដែលវិស័យបាល់ទាត់នារីនៅកម្ពុជា មានភាពរីកចម្រើន និងមានសកម្មភាពក្នុងការប្រកួតកម្រិតអន្ដរជាតិ ពិសេសការចូលរួមលើកដំបូងក្នុងវគ្គជម្រុះព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

គ្រូ និងកីឡាករចំបាប់កម្ពុជា ចាត់ទុកការប្រជែងមេដាយជាមួយដៃគូក្រៅតំបន់ ជារឿងល្អត្រៀមស៊ីហ្គេម

2025/05/14 06:47:47 pm        219
អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា និងកីឡាករ ហេង វុទ្ធី ម្ចាស់មេដាយមាស នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី បានចាត់ទុកការប្រកួតប្រជែងជាមួយអត្តពលិកមកពីក្រៅតំបន់ គឺជារឿងដ៏ល្អមួយសម្រាប់ការត្រៀមលក្ខណៈប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥។ ការលើកឡើងនេះ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ Southeast Asian & Invitation Championship 2025 កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ៨គ្រឿង រួមមានមេដាយមាស ១ មេដាយប្រាក់ ៣ និងសំរឹទ្ធ ៤។ គ្រូបង្វឹក និងម្ចាស់មេដាយមាសដដែល បានឲ្យដឹងថា ការប្រកួតនេះ មានអត្តពលិកខ្លាំងៗជាច្រើន ទាំងអាស៊ាន ព្រមទាំងកីឡាករមកពីអូស្ដ្រាលី នូវែលហ្សេឡង់ និងឆាយនីតៃប៉ិជាដើម ដែលធ្វើឲ្យមានភាពស្វិតស្វាញ។ ការណ៍នេះ គឺជារឿងមួយដ៏ល្អ សម្រាប់ក្រុមកីឡាករ-កីឡារិនីកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតកម្រិតអន្ដរជាតិ ក្រោយប្រមូលផ្ដុំបាន ១ខែនេះ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ ហើយឯកឧត្តមក៏សង្ឃឹមថា នេះគឺជាការត្រៀមខ្លួនមួយដ៏ល្អ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះដែរ។ គួរដឹងថា កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ចូលរួមប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ដោយបេសកកម្មនេះ ទទួលបានការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងនាយកវិទ្យាស្ថានខេមអេដផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន ៕

Franco Colapinto ឡើងមកជំនួស Jack Doohan នៅក្រុម Alpine F1

2025/05/14 05:45:10 pm        130
កីឡាករប្រណាំងរថយន្តអាហ្សង់ទីន Franco Colapinto នឹងក្លាយជាអ្នកបើកបររបស់ក្រុមប្រណាំង Alpine F1 ជំនួសតំណែងកីឡាករអូស្រ្តាលី Jack Doohan។          ក្រុម Alpine F1 បានប្រកាសនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា Franco Colapinto ដែលជាកីឡាកររបស់ក្រុម Alpine ផ្ទេរពី Williams កាលពីឆ្នាំមុននោះ នឹងចាប់ដៃគូជាមួយកីឡាករបារាំង Pierre Gasly ចាប់ពីការប្រកួតបន្ទាប់នៅ Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ។          Jack Doohan ដែលជាកីឡាកររបស់ Alpine តាំងពីរដូវកាលមុននៅទីលានចុងក្រោយនោះ រកមិនបានសូម្បីមួយពិន្ទុនៅឡើយសម្រាប់រដូវកាលថ្មី ២០២៥ នេះ។          ការសម្រេចចិត្តរបស់ Alpine ដែលយក Colapinto ជំនួស Doohan ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Miami Grand Prix កន្លងទៅ។          Jack Doohan ដែលកូនប្រុសរបស់អតីតជើងឯកម៉ូតូ GP ពិភពលោកប្រាំសម័យ Mick Doohan ធ្លាប់បាននិយាយថា នឹងព្យាយាមពង្រឹងសមត្ថភាពឱ្យកៀកនឹងមិត្តរួមក្រុម Pierre Gasly តែលទ្ធផលកន្លងមកមិនបានឆ្លើយតបនឹងអ្វីដែលបានសន្យានោះឡើយ។          គិតមកដល់ពេលនេះក្រុម F1 Alpine រកបានត្រឹម ៧ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦ ទីលានហើយ ៧ ពិន្ទុនោះសុទ្ធតែរកបានដោយ Pierre Gasly ហើយ Alpine ឈរលេខ ៩ ក្នុងចំណោម ១០ ក្រុម៕អត្ថបទ៖នាង សុភាវុធ

កីឡាករហូឡង់ Casper van Uden ឈ្នះដំណាក់កាលទី ៤ ប្រណាំងកង់ Grand Tour, Giro d’Italia

2025/05/14 05:31:18 pm        162
កីឡាករប្រណាំងកង់ហូឡង់ Casper van Uden បានប្រជែងឈ្នះដំណាក់កាលទី ៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Giro d’Italia ជាជ័យជំនះក្នុងដំណាក់កាលជាលើកដំបូងក្នុងអាជីពនៅព្រឹត្តិការណ៍ Grand Tour។         ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៨៩ គីឡូម៉ែត្រចេញពី Alberobello ទៅកាន់ Lecce ក្នុងស្ថានភាពផ្លូវរាបស្មើ កីឡាកររបស់ក្រុម Team Picnic PostNL, Casper van Uden បានចំណាយពេល ៤ ម៉ោង ២ នាទី ២១ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយមិត្តរួមជាតិហូឡង់ Olav Kooij ស្ថិតក្នុងថេរវេលាដូចគ្នា ខណៈលេខបីក៏ជាកីឡាករហូឡង់ផងដែរ Maikel Zijlaard ជិះឱ្យក្រុម Tudor Pro Cycling។         យ៉ាងណាក្តី ក្រោយបួនដំណាក់កាលនេះ អ្នកនាំមុខគេក្នុងតារាងរួមនៅតែជាកីឡាករដាណឺម៉ាក Mads Pedersen ដដែល កាន់វេលាសរុប ១១ ម៉ោង ៤៤ នាទី ៣១ វិនាទី តាមពីក្រោយ ៧ វិនាទីដោយជើងឯកឆ្នាំ ២០២៣ សញ្ជាតិស្លូវេនី Primoz Roglic និងលេខបី Mathias Vacek យឺតជាង ១៤ វិនាទី។          សម្រាប់ដំណាក់កាលទី ៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវទួលខ្ពង់រាបពី Ceglie Messapica ទៅកាន់ Matera ភាគខាងត្បូងប្រទេសអ៊ីតាលី៕អត្ថបទ៖នាង សុភាវុធ

កម្ពុជាឈ្នះមេដាយ ៣ បណ្ដោះអាសន្ន នៃព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ នៅសិង្ហបុរី

2025/05/12 11:12:55 pm        397
ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានឈ្នះមេដាយ ៣គ្រឿងហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។ សម្រាប់មេដាយបណ្ដោះអាសន្ន ដែលអត្តពលិកកម្ពុជា ទទួលបានពីការប្រកួតនេះ រួមមានកីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម, កីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម និងកីឡាករ យុន ប៊ុនណា ដណ្ដើមបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧០គីឡូក្រាម ខណៈការប្រកួតនៅសល់ ១ថ្ងៃទៀត ដែលត្រូវបន្ដការប្រកួតនៅថ្ងៃទី១២ ខែឧសភានេះ ហើយគេក៏រំពឹងថា កម្ពុជានឹងទទួលបានមេដាយបន្ថែមផងដែរ។ គួរដឹងថា ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

Bayern Munich អបអរជើងឯក Bundesliga ខណៈ Thomas Muller លេងប្រកួតក្នុងដីចុងក្រោយ

2025/05/12 11:02:52 pm        391
ក្រុមបាល់ទាត់ Bayern Munich បានរៀបចំអបអរលើកពានជើងឯក Bundesliga របស់ខ្លួនក្រោយចប់ការប្រកួតជ័យជំនះលើ Borussia Moenchengladbach ចុងសប្តាហ៍កន្លងទៅ ខណៈដែល Thomas Muller បង្ហាញខ្លួនចុងក្រោយក្នុងដី ហើយ Harry Kane ទីបំផុតបានស្គាល់រសជាតិពានដំបូងក្នុងអាជីព។         ខ្សែប្រយុទ្ធជើងចាស់អាល្លឺម៉ង់​ Thomas Muller បានបង្ហាញខ្លួន ១១ នាក់ដំបូងក្នុងប្រកួតទី ៧៥០ របស់ខ្លួនជាមួយ Bayern Munich និងជាការប្រកួតក្នុងដីចុងក្រោយរបស់ខ្លួនដែរ។​         កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានប្រកាសពីការចាកចេញរបស់ខ្លួនកាលពីខែមេសាកន្លងទៅ បញ្ចប់ការស្នាក់រយៈពេល ២៥ ឆ្នាំជាមួយក្រុមជើងឯកអាល្លឺម៉ង់។         ចំណែកខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ២-០ លើ Moenchengladbach ដែលជាគ្រាប់បាល់ទី ២៥ របស់ខ្លួននៅ Bundesliga រដូវកាលនេះ អបអរជើងឯកដំបូងក្នុងអាជីពរបស់ខ្លួន។ ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់ខ្លួន ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាករទីពីរនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ Premier League ច្រើនជាងគេ Harry Kane បានឈ្នះពានរង្វាន់ជាឯកត្តជនជាច្រើនរួចមកហើយ នៅឡើយពានរង្វាន់ជាមួយក្រុម។          រំលឹកថា Harry Kane បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ តែមិនដែលឈ្នះពានជាក្រុមណាមួយឡើយ បានត្រឹមជាជើងឯករង Champions League នៅឆ្នាំ​ ២០១៩ និងជាជើងឯករង Euro ២០២០ និង ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស៕អត្ថបទ៖នាង សុភាវុធ

កីឡាករបារាំង Johann Zarco ឈ្នះការប្រណាំងម៉ូតូ GP លើទឹកដីបារាំងលើកដំបូងក្នុងរយៈពេល ៧១ ឆ្នាំ

2025/05/12 10:46:57 pm        274
កីឡាករប្រណាំងម៉ូតូ Johann Zarco បានក្លាយជាកីឡាករបារាំងដំបូងក្នុងរយៈពេល ៧១ ឆ្នាំដែលឈ្នះការប្រណាំងលើទឹកដីបារាំងរបស់ខ្លួន French Grand Prix នៅចំពោះមុខអ្នកគាំទ្រជាង ១២ ម៉ឺននាក់។          ការប្រណាំងនៅទីលាន Le Mans ក្រុម LCR Honda បានសម្រេចប្រើប្រាស់សំបកកង់ការពារសំណើមនៅពេលចេញដំណើរ ហើយការប្រកួតក៏ពេញដោយភាពច្របូកច្របល់ដោយសារភ្លៀងធ្លាក់ ខណៈកីឡាករម្នាក់មានការផ្លាស់ប្តូរម៉ូតូជាច្រើនដង។          Johann Zarco បានឈ្នះការប្រណាំងដោយមកដល់ទីព្រ័ត្រលឿនជាងគេដល់ទៅជិត ២០ វិនាទី ឈ្នះអ្នកលេខពីរកីឡាករអេស្ប៉ាញ Marc Marquez ខណៈលេខបីបានទៅកីឡាកររបស់ក្រុម Gresini Racing, Fermin Aldeguer ដែលជាតំណែងលើវេទិកាកិត្តិយសលើកដំបូងសម្រាប់កីឡាករអេស្ប៉ាញរូបនេះ។          Johann Zarco បានចេញដំណើរនៅលេខ ១៧ នៅជុំទីមួយ គេចផុតពីការប៉ះទង្គិចគ្នាដោយសាររអិល ជិះឡើងមកលើផ្លូវវិញ នាំមុខការប្រកួតដោយមិនងាកក្រោយរហូតដល់ទីបញ្ចប់។          Johann Zarco គឺជាកីឡាករបារាំងដំបូងគេហើយក្នុងរយៈពេល ៧១ ឆ្នាំដែលឈ្នះការប្រណាំងនៅក្នុងទឹកដីរបស់ខ្លួនតាំងពីឆ្នាំ ១៩៥៤ ដែលឈ្នះដោយ Pierre Monneret។          គិតត្រឹម ៦ ទីលានរដូវកាលថ្មីនេះ Marc Marquez បន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកមានសរុប ១៧១ ពិន្ទុ តាមពីក្រោយដោយប្អូនប្រុស Alex Marquez មាន ១៤៩ ពិន្ទុ និងលេខបីកីឡាករអ៊ីតាលី​ Francesco Bagnaia មាន ១២០ ពិន្ទុ។          ទីលានទី ៧ រដូវកាលនេះ MotoGP នឹងបន្តដំណើរទៅ Silverstone ចក្រភពអង់គ្លេសថ្ងៃទី ២៥ ខែឧសភានេះ៕អត្ថបទ៖នាង សុភាវុធ

កីឡាករមកពី១០ប្រទេសចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា

2025/05/11 09:40:34 pm        207
 ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS CHAMPIONSHIP ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់នេះត្រូវបានរៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។លោក ពេជ្រ សុខា ប្រធានគណៈកម្មាធិការរៀបចំការប្រណាំងម៉ូតូត្រៃ បានបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨៥នាក់ មកពី១០ប្រទេសរួមមាន កម្ពុជា វៀតណាម ថៃ វែល ស្កត់ឡែន អង់គ្លេស បារាំង ហូឡង់អាហ្វ្រក និងអូស្ដ្រាលី។លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន PROFESSIONAL TRADER (CAMBODIA) និង ក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា បានគូសបញ្ជាក់ថាការរៀបចំព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃដណ្តើម ជើងឯកពានរង្វាន់ ENEOS CHAMPIONSHIP នេះឡើងគឺ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាយានយន្ត ក៏ដូចជាវិស័យកីឡាប្រណាំងម៉ូតូត្រៃនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។ លោកឧកញ៉ា បានអះអាងទៀតថា មហាព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជាផងដែរ ខណៈព្រឹត្តការណ៍នេះ មានការចូលរួមដោយកីឡាកជាតិ និងកីឡាកអន្តរជាតិ ដែលមកពីបណ្តាលប្រទេសប៉ែកអ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាហ្វ្រីកខាងត្បូង៕អត្ថបទបាន ចក់

ព្រះខ័នរាជស្វាយរៀង ចាញ់ការការប្រកួត ជើងឯក AFC Challenge League 2024/25 ប៉ុន្តែបាន បេះដូងអ្នកគំាទ្រ

2025/05/11 04:03:05 pm        368
ភ្នំពេញ ៖ សម្រាប់ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានបាត់បង់ឱកាសហើយ បន្ទាប់ពីប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់១ ប៉ុន្តែក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះពីចំនួនអ្នកគាំទ្រ ដោយ នៅតែផ្តល់បេះដូង បើទោះជាចាញ់ក៏ដោយ។ បន្ទាប់ពីចប់ការប្រកួត និងដើរចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគំាទ្រជាច្រើនរូប បាន ប្រាប់ថា ថ្វីត្បិតលទ្ធផល បានចាញ់ក៏ពិតមែន ប៉ុន្តែកម្ពុជា បានឈ្នះបេះដូងលើចំនួនអ្នកគំាទ្រ ដែលបានចូល មកទស្សនា និងគំាទ្រយ៉ាងច្រើនកុះករ។ ពួកគាត់បានបន្តទៀតថា លទ្ធផលចាញ់នេះ ពួកគាត់មានការសោក ស្តាយខ្លះៗដែរ ប៉ុន្តែពួកគាត់នៅតែជឿជាក់ថា ឱកាសក្រោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឬកីឡាករ បាល់ទាត់កម្ពុជា ប្រាកដជាអាចធ្វើបាន ហើយក្នុងនាមពួកគាត់ជាអ្នកគំាទ្រ នៅតែមានបន្តគំាទ្រលើកទឹក ចិត្តដល់កីឡាករបន្តទៀត ព្រោះប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនហើយ ប្រាកដជាអាចមានលទ្ធ ផលល្អជាងនេះបន្ថែមទៀតជាក់ជាពុំខាន។សូមបញ្ជាក់ថា ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់នឹង១ ដោយក្នុងតង់ទី១ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន បាននាំមុខកម្ពុជាក្នុងលទ្ធផល១ទល់នឹង០ ហើយតង់ទី១ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្ពុជា បានតាមទាន់ក្នុងលទ្ធផល១ទល់នឹង១ រហូតត្រូវបន្ថែម៉ោង១៥នាទី២ដង ហើយក្នុង១៥នាទីដំបូង ក្លិបតំណាងប្រទេសទំាងពីរនៅតែរក្សាលទ្ធផល១ទល់នឹង១ រហូតដល់ដល់១៥នាទីចុងក្រោងទប់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន បានទាត់បញ្ចូលទី បាន១គ្រាប់ទៀត ៕

Franco Colapinto ឡើងមកជំនួស Jack Doohan នៅក្រុម Alpine F1

2025/05/09 10:51:34 pm        485
កីឡាករប្រណាំងរថយន្តអាហ្សង់ទីន Franco Colapinto នឹងក្លាយជាអ្នកបើកបររបស់ក្រុមប្រណាំង Alpine F1 ជំនួសតំណែងកីឡាករអូស្រ្តាលី Jack Doohan។          ក្រុម Alpine F1 បានប្រកាសនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា Franco Colapinto ដែលជាកីឡាកររបស់ក្រុម Alpine ផ្ទេរពី Williams កាលពីឆ្នាំមុននោះ នឹងចាប់ដៃគូជាមួយកីឡាករបារាំង Pierre Gasly ចាប់ពីការប្រកួតបន្ទាប់នៅ Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ។          Jack Doohan ដែលជាកីឡាកររបស់ Alpine តាំងពីរដូវកាលមុននៅទីលានចុងក្រោយនោះ រកមិនបានសូម្បីមួយពិន្ទុនៅឡើយសម្រាប់រដូវកាលថ្មី ២០២៥ នេះ។          ការសម្រេចចិត្តរបស់ Alpine ដែលយក Colapinto ជំនួស Doohan ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Miami Grand Prix កន្លងទៅ។          Jack Doohan ដែលកូនប្រុសរបស់អតីតជើងឯកម៉ូតូ GP ពិភពលោកប្រាំសម័យ Mick Doohan ធ្លាប់បាននិយាយថា នឹងព្យាយាមពង្រឹងសមត្ថភាពឱ្យកៀកនឹងមិត្តរួមក្រុម Pierre Gasly តែលទ្ធផលកន្លងមកមិនបានឆ្លើយតបនឹងអ្វីដែលបានសន្យានោះឡើយ។          គិតមកដល់ពេលនេះក្រុម F1 Alpine រកបានត្រឹម ៧ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦ ទីលានហើយ ៧ ពិន្ទុនោះសុទ្ធតែរកបានដោយ Pierre Gasly ហើយ Alpine ឈរលេខ ៩ ក្នុងចំណោម ១០ ក្រុម៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកបើកបរយន្តហោះពន្លត់អគ្គិភ័យក្រូអាតជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/27/2026 07:07 PM
សារព័ត៌មាន៖ ស្ត្រី ៣នាក់រងរបួស ដោយ​ម្នាក់​ធ្ងន់ធ្ងរ ក្នុងហេតុ​ការណ៍​ចាក់ នៅទីក្រុងប៉ារីស
07/27/2026 07:07 PM
ពលរដ្ឋអ៊ីរ៉ង់បន្តប្រឆាំងរដ្ឋឈូងសមុទ្រ និងទាមទារឲ្យទីក្រុងតេអេរ៉ង់គ្រប់គ្រងជោគវាសនាខ្លួនឯង
07/27/2026 07:07 PM
វិមានក្រឹមឡាំង បញ្ជាក់​ថា ខ្លួនមិនបានឃើញអ្វីជាក់ស្តែង ជុំវិញសំណើសន្តិភាពអ៊ុយក្រែនថ្មីណាមួយទេ
07/27/2026 07:07 PM
ឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតអ៊ុយក្រែន ពាក់ព័ន្ធនឹងការស្លាប់នាវិករបស់ខ្លួនម្នាក់នៅសមុទ្រខ្មៅ
07/27/2026 07:07 PM
មន្ត្រីយោធាជប៉ុនត្រូវបានចោទប្រកាន់ជាផ្លូវ​ការ​ពីបទចូល​ដោយ​បំពាន​​​ និងគំរាមកំហែងស្ថានទូតចិន
07/27/2026 07:07 PM
ចិនជម្លៀសភ្ញៀវទេសចរជាប់ខ្លួននៅឧទ្យានជាតិ Jiuzhaigou ស្ថិតក្នុងខេត្ត Sichuan ក្រោយបំណាក់ភក់
07/27/2026 07:07 PM
រលកកម្ដៅនៅកូរ៉េខាងត្បូង នឹងបន្តមាន​រហូតដល់ដើមខែសីហា
07/27/2026 06:07 PM
ប្រមុខ UN ធ្វើដំណើរទៅកាន់អតីតពន្ធនាគាររបស់លោក Assad ស្ថិតនៅទីក្រុង Sednaya ប្រទេសស៊ីរី
07/27/2026 06:07 PM
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
07/27/2026 06:07 PM