សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈចាប់ផ្តើមនៅថ្ងៃនេះ ជាមួយទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត​ លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី
សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្ដែងសិល្បៈគ្រប់ទម្រង់ត្រៀមសម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី
បុណ្យទន្លេរយៈពេល៣ថ្ងៃក្នុងខេត្តតាកែវមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង​៣០ម៉ឺននាក់​ចូល​រួម​លេង​កម្សាន្ត

វប្បធម៌ និងទេសចរណ៍

ពលរដ្ឋថៃជាច្រើននាក់ធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃ ដើម្បីទស្សនាប្រាសាទអង្គរវត្ត

2024/09/12 02:35:56 pm        211
នៅព្រឹកថ្ងៃទី១២កញ្ញាឆ្នាំ២០២៤នេះមានប្រជាពលរដ្ឋថៃដែលជាភ្ញៀវទេសចរបានធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ជាច្រើននាក់ដើម្បីបន្តដំណើរទៅលេងខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ។មន្រ្តីជំនាញនគរបាលអន្តោប្រវេសន៌ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានឲ្យដឹងថា ជា​រៀង​រាល់​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរចេញ-ចូលតាមច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់​ហ៊ាក់​ចំនួន​កើត​ឡើង​បន្តិច​ចំពោះ​អ្នក​ធ្វើដំណើរឆ្លងដែនតាមច្រកនេះ។មន្រ្តី​ជំនាញបានបន្ត ជាក់ស្តែងភ្ញៀវទេសចរពលរដ្ឋថៃ តែង​តែ​មាន​វត្តមាន​ឆ្លង​ដែន​ចូល​មក​មាន​ចំនួន​ច្រើន​ដើម្បីធ្វើដំណើរបន្តទៅលេងខេត្តសៀមរាប ប្រាសាទអង្គរវត្ត ។មន្រ្តីជំនាញបានបន្តថា ក្នុងការធ្វើដំណើរឆ្លងដែនចេញ-ចូលរបស់អ្នក​ធ្វើ​ដំណើរ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍ មន្រ្តីជំនាញ​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ការ​ច្រកទ្វារ​ព្រំដែន​អូរ​ស្មាច់​តែង​តែ​ធ្វើ​ការសម្របសម្រួលរាល់បែបបទ ទិន្នការ នានាដើម្បីធ្វើយ៉ាង​ណា​សម្រួល​ជូន​ដល់​ភ្ញៀវ​ទាំង​អស់​នោះឲ្យបានឆាប់រហ័សក្នុងការផ្តល់សេវាផ្សេងៗ​ប្រកប​ដោយភាពរីករាយរាក់​ទាក់​ផង​ដែរ​។ កត្តា​ទាំងអស់នះ​គឺ​ដោយសារ​រាជរដ្ឋាភិបាលកម្ពុជាមានសហប្រតិបត្តិការ​ ល្អជា​មួយ​និង​រាជ​រដ្ឋាភិបាល​ថៃក្នុ​ង​បើចំហរលើវិស័យទេសចររវាងប្រទេសទាំងពីរ៕

ភ្ញៀវទេសចរអន្ដរជាតិជាង ៦ម៉ឺន៧ពាន់នាក់ ទិញបណ្ណចូលទស្សនាអង្គរ នៅខែសីហាឆ្នាំ២០២៤នេះ

2024/09/02 10:55:08 am        162
គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៤នេះថា រយៈពេលមួយ​ខែសីហា​ឆ្នាំ​២០២៤នេះ គ្រឹះស្ថានអង្គរ មានភ្ញៀវទេសចរអន្ដរជាតិ ៦៧៤៨២នាក់ បាន​ទិញ​សំបុ​ត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ កើនឡើងជាង១៤ភាគរយបើធៀបឆ្នាំ២០២៣ ដោយ​បានទទួល​ប្រាក់​ចំណូល​ ៣ ១៥៦ ៧៩៩ដុល្លារ កើនឡើងជាង១៣ភាគរយ បើធៀបនឹង​ឆ្នាំ២០២៣​កន្លងមក។ ដោយ​ឡែក​ក្នុងរយៈ៨ខែឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ដំណាច់ខែសីហាឆ្នាំ២០២៤នេះ គ្រឹះស្ថាន​អង្គររកប្រាក់ចំណូលពីការលក់សំបុត្រចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ៣០ ៣៣៤ ២២៩ដុល្លារ កើនឡើងជាង៣០ភាគរយ ដែលមានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ទស្សនាអង្គរ ៦៥១ ៨៥៧នាក់ កើនឡើងជាង៣០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣។

ទេសចរអន្តរជាតិភាគច្រើនផ្តោតការទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍នៅខេត្តភាគឦសានកម្ពុជា

2024/08/26 02:38:56 pm        393
គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅកម្ពុជារយៈពេលវែង និងខ្លះដើរកម្សាន្តរយៈពេលខ្លី ភាគ​ច្រើន​គឺបានទៅទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ នៅខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ខណៈនៅតំបន់នោះមានអភិវឌ្ឍន៍ ប្រព័ន្ធផ្លូវ​ស្រួល​ធ្វើ​ដំណើរ និងមានទីកន្លែងដើរកម្សាន្តច្រើន។បើតាមភ្ញៀទេសចរអន្តរជាតិ មកពីប្រទេសស្រីលង្កា និងអង់គ្លេសជាដើម បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២៤ ខែសីហានេះថា ជាក់ស្តែងប្រទេសកម្ពុជា ក្រៅពីទស្សនាខេត្តសៀមរាបអង្គរ គឺគោល​ដៅ​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត ទេសចរណ៍ធម្មជាតិ ច្រើនកន្លែងរាប់មិនអស់ ក្នុងនោះសម្រាប់​គោលដៅ​ទេសចរណ៍នៅភូមិភាគឦសាន្តកម្ពុជាវិញ គឺគោលដៅមាន​តំបន់​ទេសភាព​ព្រៃឈើ​ធំធេង កន្លែងដើរកម្សាន្តច្រើន មានភាពទាក់ទាញ ពោលគឺ​ទៅ​ទស្សនា​ម្តង​ហើយ​ចង់​ទៅ​ទស្សនា​ម្តង​ទៀត​​។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ជារួម​គោលដៅ​ទេសចរណ៍នៅតាមបណ្តាខេត្តទាំងបួន រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង នៅភូមិភាគឦសាន្តកម្ពុជានេះ បច្ចុប្បន្នបាននិងកំពុងទទួលបានគុណតម្លៃ និង​អត្ថ​ប្រយោជន៍ជាច្រើនពីការខំប្រឹងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការ​អភិវឌ្ឍ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ក៏បាន​ជួយ​ផ្តល់​សម្របសម្រួលគ្នាទៅវិញទៅមក លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ សម្រួល​ការ​ឆ្លង​ដែនល្អជូនឲ្យទេសចរអន្តរជាតិ ការជំរុញការវិនិយោគ ការបង្កើតឱកាសការងារ ពិសេស​គឺ​ការ​អភិវឌ្ឍ​តំបន់ទេសចរណ៍ គុណភាពទេសចរណ៍ អភិរក្សធនធានធម្មជាតិ និងការបង្ការ​ហានិភ័យ​លើគ្រោះមហន្តរាយណ៍ជាដើម ហើយរាល់​សកម្មភាព​នេះ​គឺ​ធ្វើ​ដើម្បី​ជំរុញ​កម្រិត​ជីវភាព​ពលរដ្ឋ​ល្អប្រ​សើរឡើង៕ អត្ថបទ ស៊ុម សុខជា

CATA និងការីទេសចរណ៍ពង្រីករៀបចំកញ្ចប់ទេសចរណ៍ទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA

2024/08/21 01:06:27 pm        241
សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA និងបណ្តា​ក្រុមហ៊ុនការីទេសចរណ៍​បាន​សហការ​ពង្រីក​ការ​រៀប​ចំកញ្ចប់ទេសចរណ៍ និងពង្រីកការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅទស្សនាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលផ្តោតការរៀបចំដំណើរកម្សាន្តក្នុងស្រុក បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២១ ខែសីហានេះថា ជាក់ស្តែង អំឡុងពេលមាន កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម  CLV-DTA បានធ្វើ​ឲ្យគោលដៅ​ទេសចរណ៍​ខេត្ត​ទាំង​បួន​របស់​ប្រទេស​កម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង មានផ្លូវស្អាតៗ​តភា្ជប់​គ្នា ក្នុងវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ទេសចរណ៍បែបវប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ផ្សងព្រេងជាដើម។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភា្នក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា បច្ចុប្បន្ន​មានក្រុមហ៊ុនការីទេសចរណ៍ជាច្រើននាំគ្នារៀបចំ​កញ្ចប់​ទេសចរណ៍​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ទស្សនាតំបន់ភូមិភាគឥសាន្តកម្ពុជានោះច្រើន ហើយ CATA និងបណ្តាការី​ទេសចរណ៍​ជាដៃគូ​ នឹងធ្វើការចុះសិក្សា​បន្ថែម​អំពីសក្តានុពលទេសចរណ៍ដែលកើតថ្មីនៅក្នុង​តំបន់​ទេសចរណ៍​ទាំង​បួន​ខេត្ត​នោះ ក្រោយរាជរដ្ឋាភិបាល ខំប្រឹងអភិវឌ្ឍន៍តំបន់​ទាំងក្រប​ខណ្ឌ​រាជ​រដ្ឋាភិបាល​ខ្លួន​ឯង និងក្រមខណ្ឌ CLV-DTA និងអាស៊ានជាដើម។ក្នុងនាមទីភ្នាក់ងារទេសចរណ៍ លោកស្រីក៏បានអំពាវនាវពលរដ្ឋខ្មែរ ពិសេសពលរ​ដ្ឋដែល​មាន​ធន​ធាន ​គួរកាត់បន្ថយការធ្វើដំណើរទស្សនាកម្សាន្តទៅក្រៅប្រទេស ហើយនាំគ្នាទៅ​ទស្សនា​តំបន់​ទេសចរណ៍​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ខណៈខេត្តទាំងបួន​នេះ​មាន​សេវាបដិសណ្ឋារកិច្ចទេសចរណ៍ និងផ្លូវតភ្ជាប់ គ្រប់គ្រាន់ និងអភិវឌ្ឍន៍ច្រើន ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានដោយផ្ទាល់៕ អត្ថបទ ស៊ុម សុខជា 

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង

2024/08/21 10:04:34 am        166
សៀមរាប៖ ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មាន​សភាព​ទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង ទ្រុឌទ្រោម ដោយសារ​អាយុកាល​នៃ​សំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការ​ខូចខាត​ទាំង​ស្រុង​ចាប់​តាំងពីក្បាំងជញ្ជាំងឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូច​ខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។លោក ស្រី ឈុន រតនា បញ្ជាក់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នក​ជំនាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រម​ទាំង​ជួស​ជុល​ពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិស​ខាង​ត្បូង​ឡើងវិញ។ ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារ​ជម្រាប​ទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើង​វិញ​នៅ​គង់​វង្ស​យូរ​អង្វែង​បន្តទៀត៕

សមាគមសិល្បករខ្មែរសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍​«ស្នាមញញឹមនៃកម្ពុជា» ផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅដើមសប្ដាហ៍ក្រោយ

2024/08/09 08:51:26 am        149
ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាគម​សិល្បករ​ខ្មែរដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅថ្ងៃទី១២-១៦​ ខែសីហា​ ឆ្នាំ២០២៤​ ខាងមុខនេះ​ សមាគមសិល្បករខ្មែរ រួម​ជា​មួយ​រដ្ឋបាល​ខេត្ត​សៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បី​ផ្សព្វ​ផ្សាយ​វប្បធម៌​ដល់​ទេសចរណ៍​ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះ​នឹង​រៀប​ចំ​នៅ​អតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។  កម្មវិធីនេះ​ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត​ ការបង្ហាញ​ពិព័រណ៍​ខ្នាត​តូច​នៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធី​ផ្សេងៗ​មួយចំ​នួន​ទៀត​ ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។​ សូមបងប្អូន​ និងភ្ញៀវទេសចរអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។ 

ក្រសួងវប្បធម៌ បើកសន្និសីទសារព័ត៌មាន មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤

2024/08/02 02:24:37 pm        434
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​រៀប​ចំ​សន្និសីទសារព័ត៌មាន មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ "ភាព​យន្ត​ខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង" ដែល​គ្រោង​នឹង​រៀបចំ​នា​សប្តាហ៍ទី៤ នាខែ​វិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះថា តាមរយៈនៃមហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លីនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់​យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬ​ផ្ទាំង​សំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។ ដើម្បី​ប្រកួត​ប្រជែង​វាស់​ស្ទង់កម្រិតសមត្ថភាពរបស់យុវផលិតករវ័យក្មេងព្រមទាំងចែក​រំលែក​បទ​ពិសោធន៍ថ្មីៗ​ក្នុង​គោល​បំណងពង្រឹង និងលើកកម្ពស់ធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍​ឧស្សាហកម្ម​ភាព​យន្ត​កម្ពុជា ឲ្យកាន់តែប្រសើរឡើង និងដើម្បីបង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍​វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹមតែ​ជួយ​អភិវឌ្ឍន៍​វិស័យ​ភាព​យន្ត​ប៉ុណ្ណោះ​ទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និង​អត្ត​សញ្ញាណ​ជាតិ នៅលើឆាកអន្តរជាតិផងដែរ។ ចំណែក ទូតសុច្ឆន្ទៈ ចំនួន០២រូប របស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២៤នេះ គឺ​កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វៃហាំង បានថ្លែងអំណរគុណដល់នាយកដ្ឋានសិល្បៈភាពយន្ត និង​ផ្សព្វ​ផ្សាយវប្បធម៌ បានផ្តល់តួនាទីយ៉ាងសំខាន់ដល់រូបគាត់ទាំងពីរ ក្នុងការដើរ​តួនាទី​ជា​ទូត​សុច្ឆនៈ​ក្នុង​ការផ្សព្វផ្សាយ និងរួមចំណែក​ក្នុង​ដំណើរ​ការ​នៃ​កម្ម​វិធី​មហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា​លើកទី៤។ ជាការឆ្លើយតប គ្មានអ្វីក្រៅពីការ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ចូល​រួម​ចំណែក ដើម្បីឲ្យមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ ដំណើរការយ៉ាងរលូន។នា​ឱកាសនោះឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាព​ទេពកោសល្យ​ក្នុង​វិស័យ​ភាព​យន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់ បានចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបាន​បង្គប់​នូវ​អត្ថន័យ​ខ្លឹម​សារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិន​ត្រឹម​តែ​បានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំ​ង​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង៕ អត្ថបទ រដ្ឋា

យុវជន និងអាជ្ញាធរថា រមណីយដ្ឋាន«ភ្នំស»មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ

2024/08/02 10:33:32 am        162
ភ្នំស ជារមណីយដ្ឋានថ្មីមួយ ដែលរដ្ឋបាលស្រុកទឹកឈូ ទើបផ្តួចផ្តើមគំនិតរៀបចំបង្កើតឡើង ភ្នំស​គេអាចឡើងទៅដល់កំពូល ហើយមើលឃើញទេសភាពនៅជុំវិញ ដូចជាក្រុងកំពត ជួរភ្នំ​បូកគោ ទេសភាពដងព្រែក ស្រែចំការ គយគន់ថ្ងៃរះ ឬថ្ងៃលិច និងស្រូបយកខ្យល់បរិសុទ្ធជាដើម។ យុវជន និងអាជ្ញាធរបានចញ្ជាក់ថា តំបន់នេះមានសក្តានុពលខ្ពស់ អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន បន្ទាប់ពីការរៀបចំរួចរាល់ទាំងស្រុង។ ក្រុមកីឡាករ “កង់ភ្នំ” និងយុវជន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេ​បាន​មើល​ឃើញ​សក្តានុពលតំបន់ភ្នំសនេះ ជាយូរមកហើយ ដោយសារកន្លងមក ធ្លាប់មកចូលរួម​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូ Off-road Enduro នៅក្នុងតំបន់នេះ ហើយក៏ធ្លាប់គិតថារៀប​ចំ​ជា​ទីលាន​ប្រណាំង​កងភ្នំ នៅតំបន់នេះដែរ។ ដោយឡែក ពាក់ព័ន្ធវិស័យទេសចរណ៍ ភ្នំសមាន​ទីតាំង​ភូមិ​សាស្ត្រល្អនៅជិតក្រុង ទេសភាពស្អាត សម្បូរទៅដោយដើមត្របែកព្រៃ ដែលមាន​ផ្កា​គ្រប់​រដូវ មានរូងភ្នំ មានអាស្រម និងទីកន្លែងសក្តារៈបូជា ភ្នំសរមានកំពូលពីរ (ខ្ពស់១ ទាប១) ដែលអាចឡើងទៅដល់ ហើយមើលទេសភាពនៅជុំវិញ ។ ពួកគេជឿថា រមណីយដ្ឋានភ្នំស នឹងក្លាយ​ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ។ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានលើឡើងថា រដ្ឋបាលស្រុក​បាន​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍រមណីយដ្ឋានភ្នំសរួចហើយ។ ទន្ទឹមគ្នានោះរដ្ឋបាលស្រុកបានរៀបចំការងារមួយចំនួនដូចជាការរៀបចំសម្អាត់អនាម័យបរិស្ថានប្រចាំ ការដាំដើមត្របែកព្រៃ៥០០ដើមបន្ថែម ការចាក់សាបធ្វើកន្លែងអង្គុយកម្សាន្តលើកំពូលភ្នំ និងរៀចំ​កាំជណ្តើរឡើងជាដើម។លោកអភិបាលបានបន្តថា បន្ថែមពីលើអ្វីដែលមានស្រាប់ ទៅអនាគត ភ្នំស​នឹង​ក្លាយ​ទៅ​ជា​ភ្នំ​គ្រប់​ដណ្តប់​ដោយ​ដើមត្របែកព្រៃ ដែលមានផ្កាគ្រប់រដូវ ហើយទីនេះនឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ និងធម្មជាតិ តភ្ជាប់ជាមួយបណ្តុំតំបន់ទេសចរណ៍ទឹកឈូ និងតំបន់ដង​ព្រែក​ឃុំ​កំពង់គ្រែង ៕

ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀមសម្តែង​សិល្បៈ​ទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/26 10:21:02 am        167
ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀម​សម្តែង​សិល្បៈ​ទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវតិ្តសាស្រ្តព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ និង៩នាទីព្រឹក។ក្នុងនាមជាថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាននៅថ្ងៃនេះថា ក្រោមការ​ដឹកនាំ​ចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់ព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្ត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅ​ទូទាំងប្រទេស យើងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ជាប្រវតិ្តសាស្រ្ត នាវេលាម៉ោង៩ និង​៩​នាទី​ព្រឹក គឺជាថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងនោះ​សាលា​មធ្យម​វិចិត្រសិល្បៈ បានត្រៀមចូលរួមក្នុងសកម្មខាងលើនេះ ដើម្បីអបអរសាទរ តាមរយៈគម្រោងដែលថ្នាក់ដឹកនាំបានរៀបចំ គឺមានលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងសិស្សានុសិស្ស ចូលរួមសរុបជាង១០០នាក់ ដើម្បីសម្តែងសិល្បៈទស្សនីយភាព ក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលក្នុងអាណតិ្តទី៧នេះ និងសម្តែងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង៧ និង៣០នាទីព្រឹកឡើងទៅ ដូចជា៖ ទូងស្គរ សម្តែងសិល្បៈទស្សនីយភាព និយាយពីប្រវតិ្តសាស្រ្ត នៅសម័យហ្វូណន បង្ហាញពីព្រែកជីកដ៏មានសារៈសំខាន់ ក្រោយពេលទទួលបានព្រែកជីកនេះហើយ អ្វីដែលយើងទទួលបានពីព្រែកជីក។ ដូច្នេះយើងបានរៀបចំសិល្បៈទស្សនីយភាពនេះ មានរយៈពេលជាង៧នាទី ដើម្បីសម្តែងក្នុងព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនេះ។ក្នុងនាមជាមន្រី្តរាជការ លោកគ្រូ ខែម រិទ្ធ បង្រៀនផ្នែកតូរ្យតន្រី្តបុរាណ តេង ពិសី បង្ហាត់របាំបុរាណលោកគ្រូ ទេព ភារៈ បង្រៀនផ្នែកសៀក អ្នកគ្រូ ពិតជាមាន​សេចកី្ត​សោមន្ស​រីក​រា​យ​យ៉ាង​ក្រៃលែង ចំពោះពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលប្រារ​ព្ធ​ឡើង​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ និងគិតថាព្រែកជីកហ្វូណន តេជោ គឺជាសមិទ្ធផលថ្មីមួយ ដែលផ្តល់​អត្ថ​ប្រយោជន៍​ជូនដល់ប្រជាជនកម្ពុជា។សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃប្រវតិ្តសាស្រ្តរបស់​ប្រជាជន​កម្ពុជា​គ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ប​ង​ប្អូន​ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះ​ត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្ត​អារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕ អត្ថបទ រដ្ឋា 

សម្រស់ ប្រាសាទបេងមាលា នារដូវវស្សា!

2024/07/24 12:04:36 pm        129
ប្រាសាទបេងមាលា គឺជាបុរាណប្រាសាទមួយ មានអាយុកាលរាប់រយឆ្នាំមកហើយ ដែល​បាន​លាក់​ខ្លួន​ពួនសំងំនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ក្បែរជើងភ្នំគូលែន ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទបេងមាលា ត្រូវបានស្ថាបនាឡើងនាអំឡុងចុងស.វ ទី ១១ និងដើមស.វ ទី ១២ នៃគ.ស ដោយព្រះបាទសូរ្យវរ្ម័នទី២ សាងសង់លើផៃ្ទដីទំហំ១៤ហិកតា ។ប្រាសាទនេះក៏ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងលទ្ធិព្រហ្មសាសនា។ ប៉ុន្តែ​បច្ចុប្បន្នប្រាសាទបេងមាលា បានក្លាយជាទីបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្អវិចិត្រ ដែល​ទាក់ទាញក្រសែភ្នែកទេសចរចម្រុះជាតិសាសន៍ឱ្យចូលទៅទស្សនា។ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​បេងមា​លា លោកអ្នកអាចធ្វើដំណើរចេញពីក្រុងសៀមរាប មាន​រយៈ​ចំងាយ​ប្រមាណ ៥៦គីឡូម៉ែត្រ និងមានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា បានអញ្ជើញនិវត្តន៍ជនចំនួន៣៨ ជួបសំណេះសណាល
04/10/2025 06:04 PM
ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង​ និងសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត
04/10/2025 06:04 PM
ពលរដ្ឋចិននិយាយថា សហរដ្ឋអាមេរិកមិនអាចយកឈ្នះចិនបានឡើយនៅក្នុងសង្រ្គាមពាណិជ្ជកម្ម
04/10/2025 05:04 PM
ប្រធានគណកម្មការអឺរ៉ុបស្វាគមន៍ការប្រកាសផ្អាកពន្ធរបស់លោក Trump
04/10/2025 05:04 PM
លោក Trump ចុះហត្ថលេខាលើក្រឹត្យ ដើម្បីសម្រាលច្បាប់នាំចេញអាវុធរបស់អាមេរិក
04/10/2025 05:04 PM
គណៈប្រតិភូអាមេរិក និងរុស្ស៊ី ទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី សម្រាប់កិច្ចប្រជុំការទូត
04/10/2025 05:04 PM
អ៊ីរ៉ាក់ និងអាមេរិក ចុះកិច្ចព្រមព្រៀងលើគម្រោងនានា រួមទាំងរោងចក្រថាមពលផងដែរ
04/10/2025 05:04 PM
អង្គការសហប្រជាជាតិ និងអាមេរិក ព្រមានអំពីការបង្កើនសកម្មភាពរបស់ក្រុមរដ្ឋឥស្លាម Daesh នៅប្រទេសស៊ីរី
04/10/2025 05:04 PM
ទីក្រុងប៉េកាំង ថ្កោលទោសការលើកឡើងដែលមិនទទួលខុសត្រូវដែលថា ពលរដ្ឋចិនត្រូវរុស្ស៊ីជ្រើសរើសឲ្យប្រយុទ្វ ក្នុងសង្គ្រាម
04/10/2025 05:04 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា ផែនការរបស់បារាំងដែលនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជារង្វាន់សម្រាប់ភេរវកម្ម
04/10/2025 05:04 PM