អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន
Giunness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញ​រថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រជាជាតិកម្ពុជា
មន្ត្រី​ជាន់ខ្ពស់ក្រសួង​វប្បធម៌ អំពាវនាវមន្ត្រី និងពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការ​ស្លៀកពាក់​ឱ្យបានសមរម្យ
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចត​ធ្វើទស្សនកិច្ច​នៅកម្ពុជា

វប្បធម៌ និងទេសចរណ៍

នាវាទេសចរណ៍ខ្នាតយក្សមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ

2022/12/29 10:03:35 am        715
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាននាវិកសរុបចំនួន ៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ (៥០សញ្ជាតិ) និងមានភ្ញៀវសរុបចំនួន ៣៩៥នាក់ (ស្រី២០០) បានធ្វើដំណើរពីប្រទេសថៃ ចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទសនកិច្ចនៅក្រុងព្រះសីហនុ  ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕

ពិព័រណ៌ សំណង់បេតិកភណ្ឌ និងការរៀបចំក្រុង នៅបាត់ដំបង

2022/12/28 10:46:35 am        466
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថាប័ន២ មកពី​សាកល​វិទ្យាល័យ ទូលូ ហ្សង់ហ្សូរ៉េស និងសាលាជាតិជាន់ខ្ពស់ស្ថាបត្យកម្មទូលូ នៃ​សាធារណរដ្ឋ​បារាំង បើកការតាំងពិព័រណ៌ សំណង់បេតិកភណ្ឌ និងការរៀបចំក្រុង នៅបាត់ដំបង រហូត​ដល់​ខែ​មករា ឆ្នាំ២០២៣។លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ពិព័រណ៌ និយាយ​ពី​ការ​សិក្សា​ទៅ​លើ​សំណង់​បេតិក​ភណ្ឌ និងការរៀបចំក្រុងក្នុងខេត្តបាត់ដំបងនេះ បានផលប្រយោជន៍​ធំ​សម្រាប់​សាក​ល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដោយហេតុថានៅទីនេះ មានមហាវិទ្យាល័យបុរាណវិទ្យា ដែល​ជា​មហា​វិទ្យាល័យមួយ បានសិក្សាស្រាវជ្រាវពីការងារបេតិកភណ្ឌ និងមហាវិទ្យាល័យស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកសំណង់ ស្ថាបត្យកម្ម ការរៀបចំក្រុង។ ដូច្នេះ​ពិព័រណ៌​នេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់សិស្ស និសិ្សត ក៏ដូច​ជា​សាកល​វិទ្យាល័យ​ទាំង​មូល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្ម ដែល​សិក្សាលើបេតិកភណ្ឌ។ ដូច្នេះការតាំងពិព័រណ៌នាឱកាសនេះជាស្នាដៃមួយភាគធំ នៃ​គម្រោង​សិក្សា​ស្រាវជ្រាវរួមគ្នាជាមួយសាកលវិទ្យាល័យទូលូ និង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។​លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបញ្ជាក់ទៀតថា តាមរយៈការតាំងពិព័រណ៌នេះ ជា​សារ​មួយ សម្រាប់ផ្តល់ព័ត៌មានជូនដល់សិស្ស និស្សិត និងលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ សូម​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ ទៅវិស័យសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម ផ្នែក​ការ​រៀបចំ​ក្រុង និងការអភិរក្ស អភិវឌ្ឍន៍។ ពិព័រណ៌នេះ ក៏ជាការដាស់សតិអារម្មណ៍ និង​សុំ​ឲ្យ​ប្អូន​ៗ​សិស្សា​នុសិស្ស និស្សិត ប្រឹងប្រែងរៀនសូត្រ និងត្រូវចាប់អារម្មណ៍ទៅលើវិស័យបេតិកភណ្ឌ ហើយ​វិស័យ​បេតិកភណ្ឌវប្បធម៌នេះហើយ ដែលជួយជំរុញឲ្យការសិក្សារបស់យើងកាន់តែភ្លឺស្វាង និង​ជា​ផ្នែកមួយជំរុញដល់ការអភិរក្ស និងអភិវឌ្ឍន៍ និងជាគោលនយោបាយមួយរបស់សង្គមជាតិ ដើម្បី​ទាក់ទាញឲ្យមានការលូតលាស់ផ្នែកទេសចរណ៍វប្បធម៌៕ អត្ថបទ៖ រដ្ឋា

ស្ថាប័នរដ្ឋ​ចំនួន​២ សហការ​បើក​ដំណើ​ការ​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ផ្នែក​ទេសចរណ៍​ ៤​វិទ្យាល័យ​

2022/12/24 10:56:42 am        411
ភ្នំពេញ៖ នៅ​សប្តាហ៍​ក្រោយនេះ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡានឹង​បើក​ដំណើរការ​វិទ្យាល័យ​ចំណេះ​ទូទៅប​ចេ្ច​ក​ទេស​ចំនួន ៤​វិទ្យាល័យ ដែល​ការបើក​វិទ្យាល័យ​នេះ​នឹង​បើកឱកាស​ឲ្យ​សិស្សានុសិស្ស​ដែល​សិក្សា​ចប់​ថ្នាក់​ទី​៩​ ឡើង​ទៅគឺ​អាច​ជ្រើសរើស​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ប​ចេ្ច​ក​ទេស​ផ្នែក​ទេសចរណ៍​មួយ​ សម្រាប់​សិក្សា​បន្ថែម​លើកម្មវិធីសិក្សា​ចំណេះ​ទូទៅ​របស់​ក្រសួង​អប់រំ​រហូតដល់​ថ្នាក់​ទី​១២​។​ ​បើតាម​ឯកឧត្តម ទ្រី ឈី​វ ទីប្រឹក្សា​ទេសចរណ៍​បាន​ថ្លែងប្រាប់​ BTV នៅ​ថ្ងៃទី​២៤ ​ខែ​ធ្នូ​នេះ​ថា ចាប់ពី​ឆ្នាំ​២០២៣ ​នេះ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​សាក​ល្បង​ វិទ្យាល័យ​ចំណេះ​ទូទៅ បច្ចេកទេសផ្នែក​ទេសចរណ៍​ចំនួន ​៤​វិទ្យាល័យ​ដំបូង​គេ​រួមមាន​៖ វិទ្យាល័យ​កំពុង​ឈើទាលនៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ខេត្ត​កំពង់ធំ, មជ្ឈមណ្ឌល​កម្ពុជា-ជប៉ុន​នៅ​ខេត្ត​សៀមរាប, សាលា​សន្ត​ប៉ូលនៅ​ខេត្តតាកែវ និង​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​នៅ​រា​ធានី​ភ្នំពេញ​។​ ​ឯកឧត្តម ទ្រី ឈី​វ បញ្ជាក់ថា សម្រាប់​សិស្សានុសិស្ស​ដែល​ចូល​សិក្សា​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចាប់ពី​ថ្នាក់​ទី​៩ ហើយ​សិក្សា​បាន​ចំនួន ​៣​ឆ្នាំ​ចប់គឺ​គាត់​អាច​ប្រឡង​យក​ទទួល​សញ្ញាបត្រ​មធ្យមសិក្សាបច្ចេកទេស ផ្នែក​ជំនាញ​ទេសចរណ៍ទទួលស្គាល់​តាម​ស្តង់​អាស៊ាន ហើយ​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​បាក់​ឌុប​។​ ​ឯកឧត្តម​បន្តថា តាមរយៈ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅបច្ចេកទេស​នេះ ​នឹង​បើកឱកាស​សិស្សានុសិស្ស​ដែល​រៀបចំ​ចប់​ថ្នាក់​ទី​១២ ឬ​សិស្សានុសិស្ស​មាន​សញ្ញាបត្រ​បាក់​ឌុប និង​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​គឺ​អាច​ចូល​បម្រើ​ការងារ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ឬ​អាចបង្កើត​មុខរបរ​មួយ​ដើម្បី​រក​ចំណូល​បាន​។​ ​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​មាន​សាលា​រដ្ឋ សាលា​អង្គការ និង​សាលា​ឯកជនបាន​ផ្តល់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នានា ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ជាង ​២០​កន្លែង ក្នុង​នោះ​មាន​ជំនាញ​វិជ្ជាជីវៈ ​៧០​មុខជំនាញមាន​ទទួលស្គាល់​តាម​ស្តង់ដារ​អាស៊ាន ហើយ​សិស្ស​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​ក៏​អាច​ចូល​សិក្សា​បាន​៕ អត្ថបទ៖ ស៊ុម សុខ​ជា

ឆ្នាំ​២០២២​ នេះ​ច្រក​ទ្វារ​ព្រំដែន​បាវិត​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្ពុ​ជាជាង ​៥​សែន​នាក់​

2022/12/24 10:29:16 am        481
​ស្វាយរៀង៖ ក្នុង​រយៈពេល ​១២​ខែ ឆ្នាំ​២០២២​នេះ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង​មាន​អ្នកដំណើរ​ចេញ​-​ចូលមក​កម្ពុជា​សរុប​ជាង​ ៥​សែន ៣​ម៉ឺន​នាក់មកពី ​១២៩​សញ្ជាតិ ហើយ​តួលេខ​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​២០២១ ​មាន​ភ្ញៀវ​កើន​ឡើង​ជាង ​៨០​ភាគរយ​។ នេះ​បើ​តាម​មន្ត្រី​ជំនួយ​ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង លោក ពុធ សុភា​កែវ បាន​ប្រាប់​ទូរទស្សន៍ BTV កាល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​។​ ​លោក ពុធ សុភា​កែវ បាន​បញ្ជាក់​ថា ចាប់ពី​ខែ​មករាដល់​ខែធ្នូ ឆ្នាំ​២០២២​នេះ មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតបាន​ធ្វើការ​សម្របសម្រួល​ជូន​អ្នកដំណើរ​ចេញសរុប ៤​សែន ៧​ម៉ឺន ៨​ពាន់ ​៥០០​នាក់ មាន ​១២១​ស​ញ្ជា​ត្តិ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ​១២​ខែ ឆ្នាំ​២០២១ មានការ​កើនឡើង ក្នុងនោះ​ភ្ញៀវ​បរទេស​ចេញ​សរុប ៣​សែន ៩​ម៉ឺន ១​ពាន់ ៦៦៨​នាក់ មាន ​១២០​សញ្ជាតិ និង​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ចេញទៅ​ប្រទេស​ផ្សេងៗ​មាន​ចំនួន​ជាង ​៤​ម៉ឺន​នាក់។ លោក​បាន​បញ្ជាក់​ថា កត្តា​ដែល​ភ្ញៀវ​បរទេសបាន​ចូលមក​កម្ពុ​ជាច្រើននៅក្នុង​រយៈពេល​ ១២​ខែ ឆ្នាំ​២០២២​នេះ បើតាម​ការ​សន្និដ្ឋានគឺ​ភ្ញៀវ​មាន​ទំនប់​ចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល បង្ក​ឲ្យ​មានសន្តិសុខ​ល្អ ពិសេស​រាជរដ្ឋាភិបាលបានធ្វើ​ការ​បញ្ចៀស ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ចម្លង​ចូល​សហគមន៍ និង​ពលរដ្ឋតាមរយៈ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ប្រទេស រួម​នឹង​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល និង​ការណែនាំ​បន្ថែម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៣​ការពារ និង​៣​កុំ ទើប​មាន​ភ្ញៀវ​សម្រុកចូល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​បែបនេះ​៕ ​អត្ថ​ប​ទ៖ ភា សារិត

ខួប១៧ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបី នៃ​មនុស្សជាតិ​របស់អង្គការយូណេស្កូ

2022/11/25 10:17:06 am        381
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួប១៧ឆ្នាំ នៃការដាក់​បញ្ចូល​ល្ខោន​ស្រមោល​ស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ២៥ វិចិ្ឆកា ២០០៥-២៥ វិចិ្ឆកា ២០២២។សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និង​បាន​ដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបី​របស់​មនុស្ស​ជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ នេះជាមោទនភាពជាតិមួយ ដ៏ត្រចះ​ត្រចង់​មិន​អាច​កាត់​ថ្លៃបាន។បើតាមលោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន ថា ថ្ងៃនេះពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ប្រជាជាតិ​យើង ដែលជាប្រទេសមួយសម្បូរទៅដោយវប្បធម៌ ហើយថ្ងៃនេះជាខួប លើកទី១៧ នៃ​ការ​ដាក់​បញ្ចូលល្ខោនស្រមោលស្បែកធំ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌអរូបី នៃ​មនុស្ស​ជា​​តិ​របស់អង្គការ យូណេស្កូ នេះជាកិតិ្តយសមួយដ៏ធំធេង ក្នុងនាមជាប្រជាជនខ្មែរ ហើយក្នុង​នាម​ក្រសួង​វប្បធម៌ ជាពិសេសរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាក់សម្បតិ្តបេតិកភណ្ឌ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ។ចំណែកលោកសាស្រ្តាចារ្យ សេង សំអាន ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏​បាន​រំលឹក​ឡើងវិញថា ល្ខោនស្រមោលស្បែកធំ ជាមរតកអរូបីរបស់ប្រជាជនកម្ពុជា តាំងពី​បុរាណកាល​មក​ ជាពិសេសសម័យអង្គរ មហារុងរឿង។ ល្ខោនស្រមោលស្បែកធំ ជាប្រភេទល្ខោនសក្ការ។ជាចុងក្រោយលោក ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បញ្ជាក់ថា មែន​ទែន​ទៅ​យុវជន ភាគីច្រើនបានគាំទ្រគ្រប់ទម្រង់សិល្បៈ ប៉ុន្តែសុំឲ្យពួក​គាត់​គាំទ្រ​ឲ្យបា​ន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត។ ព្រោះថាសិល្បៈវប្បធម៌ ដើរទៅមុខ និងរីកចម្រើនបាន មិនអាច​កាត់​ផ្តាច់​ពី​ទស្សនិក​ជន​បាននោះទេ ជាពិសេសគឺយុវជនតែម្តង។ ដូច្នេះយុវជន​ត្រូវ​ងាក​មក​គាំទ្រ​សិល្បៈ​វប្បធម៌​របស់​ខ្លួន ចំនុចសំខាន់គឺវប្បធម៌យើង ជាតិយើង គ្មានអ្នកណាគាំទ្រ ក្រៅ​ពី​ខ្លួន​យើង​នោះ​ទេ៕ អត្ថបទ៖ រដ្ឋា

បុណ្យសមុទ្រនៅកម្ពុជាឆ្នាំនេះ មានប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកចូលរួមប្រមាណ ៣០ ប្រទេស

2022/11/08 01:13:49 pm        384
នៅថ្ងៃទី៧ខែវិច្ឆិកាឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំ​ពិធី​បុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក​នៅសាលាខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រជុំនេះបានបង្ហាញពីខេត្តព្រះសីហនុត្រៀមរួចរាល់ក្នុងការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក ដែលមានប្រតិភូជាន់ខ្ពស់ជិត ៣០ប្រទេសចូលរួម។លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នៅសល់ប្រមាណ១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យសមុទ្រ​​លើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុនឹងដំណើរការចាប់ពីថ្ងៃទី៩ដល់ទី១១ ខែធ្នូ ហើយមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត​បំផុតលើពិភពលោក ក៏នឹងដំណើរការចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២ ដែលជិតនឹងឈានចូលមកដល់​ផង​ដែរ​។ លោកបន្ថែមថា រហូតមកពេលនេះ មានប្រតិភូជាតិអន្តរជាតិមកពីបណ្តាប្រទេសជិត២៥ហើយ បានឆ្លើយតបថាគេនឹង​អញ្ជើញចូលរួមក្នុងនោះប្រតិភូក្លឹបឆ្នេរស្អាតលើពិភពលោកនឹងចូលរួមជិត១៥ប្រទេស ស្នើនឹង២៨ឆ្នេរស្អាត សរុប១២០រូប។លោក ឡុង ឌីម៉ង់ បន្តថា តាមការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា មកដល់ពេលនេះ ខេត្តបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលប្រតិភូជាតិអន្តរជាតិចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងព្រឹត្តិការណ៍ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ក្នុងនោះការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការធ្វើបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់ ការរៀបចំសោភ័ណភាព រៀបចំប្រគំដន្ត្រីច្រើនកន្លែង ដើម្បីចញ្ចៀសភាពចង្អៀតណែនហ្វូងមនុស្ស និងការរត់ជាន់គ្នា និងការរៀបចំទីតាំងស្នាក់នៅបោះតង់ សណ្ឋា គារ សម្រាប់មហាជនចូលរួមជាច្រើនទៀត ដែលនឹងអញ្ជើញចូលរួមកម្សាន្តសប្បាយផងដែរ ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដោយមានកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិ ភពលោក រំពឹងថា នឹងមានប្រតិភូជាន់ខ្ពស់ជាតិអន្តរជាតិប្រមាណជាង១៣០០រូប មកពីបណ្តាប្រទសប្រមាណ២៥ចូលរួម ហើយយើងក៏រំពឹងថា នឹងមានមហាជនចូលរួមប្រមាណរាប់ម៉ឺននាក់ផ្សេងៗទៀតដែរ។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះ មានស្តង់តាំងពិព័រណ៌ប្រមាណជាង៣៥០ស្តង់ ក្នុងនោះ ៥០ស្តង់មានស្តង់ក្រសួងស្ថានប័ន ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់វិស័យទេសចរណ៍កម្ពុជា ស្តង់ស្ថានទូតបរទេស គ្រឿងអេឡិចត្រូនិច ស្តង់បង្ហាញភូមិម្ហូបអាហារ វីថី អាហារ ស្តង់អាហារខ្មែរ ស្តង់សហគ្រាស សំភារៈគ្រឿចក្រ សំលៀកបំពាក់នានាជាច្រើនទៀត អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំដន្ត្រីខ្នាតធំ ប្រកួតកីឡា៦ប្រភេទ និងមានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត៕ អត្ថបទ៖ ស៊ុម សុខជា

ភ្ញៀវទេសចរច្រើនកុះករសម្រុកចូលមកលេងខេត្ដព្រះសីហនុរហូតដល់កកស្ទះចរាចរណ៍

2022/10/16 11:45:07 am        646
ព្រះសីហនុ៖ ចាប់តាំងពីពេលដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានបើកឲ្យដំណើរការសាកល្បងប្រើប្រាស់មិនគិតលុយរយៈពេលមួយខែ នៅចុងសប្តាហ៍ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរធ្វើដំណើរចូលមកលេងលម្ហែកម្សាន្ដនៅក្រុងព្រះសីហនុច្រើនកុះករ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ដោយអន្លើៗ ដូចជាមុខផ្សារលើក្រុងព្រះសីហនុ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ។ល។

កម្មវិធីល្ខោនខ្មែរ ៖ រកឃើញហើយ កូនក្រុមទាំង៣ក្រុម របស់គ្រូបង្វឹកនីមួយៗ នៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

2022/10/15 12:06:22 pm        340
បន្ទាប់ពីទទួលបានបេក្ខជនផ្លូវការទាំង១២ក្រុម កាលពីសប្ដាហ៍កន្លងទៅ ពេលនេះកម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជួបជាមួយគណៈកម្មការហើយ។គណៈកម្មការមេប្រយោគទាំងបួន នឹងដើរតួនាទីជាគ្រូបង្វឹក ដែលនឹងបង្ហាត់បង្រៀនកូនក្រុមរបស់ខ្លួន ដែលក្នុងនោះគ្រូបង្វឹកមួយរូបៗនឹងទទួលបានកូនក្រុមម្នាក់ ៣ក្រុមស្មើៗគ្នា។ ក្នុងនោះ៖ -កូនក្រុមរបស់លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មាន៖ (១). ក្រុមពន្លកថ្មីនៃវប្បធម៌ (២).ក្រុម ល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ និង (៣). ក្រុម យុវជនមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។-កូនក្រុមរបស់លោកស្រីសាស្ត្រាចារ្យ សំ សត្យា មាន៖ (១). ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ (២). ក្រុម រស្មីនៃវប្បធម៌ (៣). ក្រុម ក្រឹស្ណរៈ។-កូនក្រុមរបស់ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង មាន៖ (១). ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប (២).ក្រុម សិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី (៣). ក្រុម ស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ។-កូនក្រុមរបស់លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន មាន៖ (១). ក្រុម នារីអង្គរ (២). ក្រុម វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (៣). ក្រុម ក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប។សូមបញ្ជាក់ផងដែរថា នៅវគ្គបន្ទាប់ កូនក្រុមរួមគ្រូ នឹងធ្វើការប្រកួតជាមួយគ្នាទៅវិញទៅមក ពោលគឺមិនប្រកួតឆ្លងក្រុមដែលមានគ្រូបង្វឹកផ្សេងៗនោះឡើយ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកទាំងអស់នឹងធ្វើការវាយតម្លៃទៅតាមការបញ្ចេញសមត្ថភាពជាក់ស្ដែង ហើយក្នុងនោះគ្រូបង្វឹកនីមួយៗនឹងសម្រេចចិត្តរើសបេក្ខជនតែ ២ ក្រុមប៉ុណ្ណោះ រីឯ ១ក្រុមទៀតនឹងត្រូវចាកចេញពីកម្មវិធី។ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ មានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាចតទៅ។ ហើយក៏មានការចាក់ផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕ “មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើពិធីដើរដង្ហែក្បួនឆ្ពោះទៅប្រាសាទព្រះវិហារ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នាចុងខែនេះ

2022/10/05 11:51:27 am        729
ព្រះវិហារ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA និងសមាគមទេសចរណ៍ថៃ មាន​ការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះវិហារ នឹងរៀបចំព្រឹត្តិការណ៍រួមគ្នាមួយ ឈ្មោះថា យាត្រាដើម្បីបេតិកភណ្ឌ (Tample Work) ដើរដង្ហែក្បួនពីជើងភ្នំ ឆ្ពោះទៅប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយបន្ថែម ពី​សក្ដានុពល​ទេសចរណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដោយប្រជាពលរដ្ឋអាចចូលរួមដោយសេរី ។ក្នុងពេលចុះសិក្សាដើម្បីរៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា យុទ្ធនាការនេះ គ្រោង​នឹង​មានមនុស្សប្រមាណជាង ១៥០០នាក់ចូលរួម ដោយក្នុងចំណោមនេះ មានជនជាតិថៃជាង ៥០០នាក់ តែពលរដ្ឋដ៏ទៀតអាចចូលរួមដោយសារសេរីបានផងដែរ និងអាច​សួរព័ត៌​មាន​បន្ថែម​ពី​ខាង​ PATA ។លោកបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤ ទី១. ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ បរិស្ថាន, ទី២. ការផ្សារភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម, ទី៣. ការរឹត​ចំណង​សាមគ្គី​ភាព​រវាងកម្ពុជា-ថៃ និងទី៤. ការផ្សព្វផ្សាយពីបេតិកភណ្ឌពិភពលោក ។តំណាងសមាគមទេសចរណ៍ភាគីថៃ បានលើកឡើងថា ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់ ក្នុងការងាររឹតចំណងមិត្តភាពរវាងកម្ពុជា និងថៃ ដែល​វា​នឹង​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​ទាំង​ពីរ​ប្រទេសកាន់តែល្អប្រសើរ តាមរយៈការដោះដូរពាណិជ្ជកម្ម និងការធ្វើទេសចរណ៍ជាដើម ។ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរព្រះវិហារ បានសម្ដែងនូវការគាំទ្រ ចំពោះ​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍នេះ ដោយរំពឹងថា នឹងធ្វើឲ្យកំណើនទេសចរណ៍មកលេងកម្សាន្ត នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ កាន់តែកើនឡើងវិញ បន្ទាប់ពីជួបផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ។ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនេះ អាជ្ញាធរព្រះវិហារ ក៏បានជួយផ្សព្វផ្សាយបន្ថែម ទៅកាន់​ប្រជា​ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរពីការរៀបចំព្រឹត្តិការណ៍នេះ ឲ្យកាន់តែទូលំទូលាយ តាមរយៈ​បណ្ដាញ​សង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ៕អត្ថបទ បាន សុខរិទ្ធិ

ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់

2022/09/25 01:42:11 pm        590
បាត់ដំបង៖ ថ្ងៃទី​១ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ជាង​ ៨​ម៉ឺន​នាក់​បាន​ចេញ​ដើរលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​បាត់ដំបង ខណៈ​មន្ទីរ​ទេសចរណ៍​ដាក់​ក្ដី​សង្ឃឹម​នឹង​ទទួល​បាន​ទេសចរ​ច្រើន​ក្នុង​ថ្ងៃ​ទី​២​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​ថ្ងៃ​ភ្ជុំ​ធំ​នេះ​។​ ​លោក ហម អរុណ ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបងបាន​ថ្លែងឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​សរុប ៨១,៨៦៩​នាក់ ក្នុង​នោះ​ភ្ញៀវទេសចរ​ជាតិ ៨១,៧៥៧នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ (​ទេសចរ​ផ្ទៃក្នុង​) ១១២នាក់​។​ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបងរំពឹងថា​ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ក្នុង​ថ្ងៃទី​២ ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នេះ ដោយសារ​អាកាសធាតុ​អំណោយផល​ល្អ​។​ មន្ទីរ​ទេសចរណ៍​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​បាត់ដំបង ​ឱ្យចូល​រួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ធានា​បាន​កុំ​ឱ្យ​មានការ​ចម្លង​ជំងឺ​កូ​វីដ-​១៩​។​​បាត់ដំបងគឺជា​ខេត្ត​ដែលមាន​សក្តានុពល​ដ៏​សំបូរ​បែប​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​កន្លែង​ដើរលេង​កម្សាន្ត ការ​ស្នាក់នៅ ការហូបចុក និង​មធ្យោបាយ​ធ្វើដំណើរ ពិសេស​គឺ​ធានាបាន​នូវ​សុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ខេត្ត​បាត់ដំបង​មាន​វិសាលភាព​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នៅ​ទូទាំង​ខេត្តទាំងអស់ចំនួន ​១១១​ទីតាំង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍​មាន​ចំនួន​ ២០​ទីតាំង សហគមន៍​ និង​អេកូ​ទេសចរណ៍​មាន​ចំនួន ៤​ទីតាំង គោលដៅ​ទេសចរណ៍​មាន​ចំនួន ​៥៤​ទីតាំង ទេសចរណ៍​សាសនា​មាន​ចំនួន​ ២៩​ទីតាំង និង​ក​សិ​ទេសចរណ៍​មាន​ចំនួន ​៤​ទីតាំង​៕ អត្ថបទ៖ នឿ​ត សុភ័ក្ត្រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋនិងឯកជនសហការជំរុញបណ្តុះបណ្តាល SME តាមរាជធានីខេត្ត លើគម្រោងទទួលបានហិរញ្ញប្បទាន
11/25/2024 09:11 PM
សពជនអន្តោប្រវេសន៍យ៉ាងតិច ៨នាក់ ត្រូវបានរកឃើញ នៅម្ដុំកោះ Samos របស់ក្រិក
11/25/2024 08:11 PM
គណបក្ស SPD របស់អាល្លឺម៉ង់ តែងតាំងលោក Scholz ជាបេក្ខជនអធិការបតី
11/25/2024 08:11 PM
មន្ត្រីជាន់ខ្ពស់អង្គការណាតូអំពាវនាវឲ្យមេធុរកិច្ចត្រៀមខ្លួន សម្រាប់ «សេណារីយោសម័យសង្រ្គាម»
11/25/2024 08:11 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងហោច ២៣នាក់ រងរបួស
11/25/2024 08:11 PM
គុណភាពខ្យល់ដ៏គ្រោះថ្នាក់ បានហ៊ុព័ទ្ធរដ្ឋធានីដែល្លី ប្រទេសឥណ្ឌាជាមួយនឹងផ្សែងអ័ព្ទពុល
11/25/2024 08:11 PM
រដ្ឋ California ប្រឈមនឹងភ្លៀងធ្លាក់បន្ថែមទៀត ពេលព្យុះបោកបក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិក
11/25/2024 08:11 PM
នាយឧត្តមសេនីយ៍ ទៀ សីហា៖ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បង្ហាញនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងបីឲ្យកាន់តែជិតស្និទ្ធថែមទៀត
11/25/2024 08:11 PM
​ សេចក្តីថ្លែងការណ៍៖ អ៊ីតាលី និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ
11/25/2024 07:11 PM
លីបង់ថ្កោលទោសការវាយប្រហារលើបេសកកម្មរក្សាសន្តិភាពរបស់ UN
11/25/2024 07:11 PM