តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នយោបាយ​ និង ការអភិវឌ្ឍន៍

ការបោះឆ្នោតក្រុមប្រឹក្សាក្នុងខេត្តសៀមរាបប្រព្រឹត្ដិទៅដោយរលូន និងតម្លាភាព

2024/05/26 11:42:30 am        193
ការបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុងស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤​នេះ បានដំណើរការដោយរលួន យុត្ដិធម៌ ត្រឹមត្រូវ និងតម្លាភាព ដោយគ្មាន​ហិង្សា​ណាមួយ​កើត​ឡើង​នោះឡើយ ខណៈដែលអ្នកសង្កេតការណ៍មកពីអង្គការសមាគម និងមកពីគណបក្ស​នយោបាយ បានតាមដាន យ៉ាងយកចិត្ដទុកដាក់បំផុត នៅក្នុងព្រឹត្ដិការណ៍នេះ។លោក នឹម វ៉ាន់សំ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប មានប្រសាសន៍ថា ព្រឹត្ដិ ការណ៍បោះឆ្នោតក្រុមប្រឹក្សាខេត្ដស្រុក ក្រុង នៃខេត្ដសៀមរាប បានប្រព្រឹតទៅចាប់តាំងពី៧ព្រឹក រហូត​ដល់ រាប់សន្លឹកឆ្នោត បានបញ្ចប់ដោយជោគជ័យ ដោយអ្នកបោះឆ្នោត​បានចូលរួម​បោះឆ្នោត​ដោយ​រីករាយ និងសម្ដែងងនូវមោទកភាពចំពោះព្រឹត្ដិការណ៍បោះឆ្នោតអសកលនេះ។លោកបានបញ្ជាក់ថា ការិយាល័យចំនួន១៣ បានបិទបញ្ចប់ការបោះឆ្នោត ដោយអ្នកបោះឆ្នោត បាន​ទៅ​បោះគ្រប់ចំនួន៦៦៨នាក់ ព្រមទាំងបានដំណើរការរាប់សន្លឹកឆ្នោត ក្រោមក្រសែភ្នែក​នៃ​ក្រុម​អ្នកសង្កេតការណ៍បោះឆ្នោតមកពីតាមអង្គការ សមាគម និងមកពីគណបក្សនយោបាយ។បើតាមរបាយការណ៍ របស់គខបខេត្ដសៀមរាប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសសមាជិក ក្រុម​ប្រឹក្សាខេត្ដរាជធានីក្រុងស្រុក សម្រាប់ខេត្ដសៀមរាប មានអ្នកបោះឆ្នោត ចំនួន៦៦៨នាក់ ដោយ​មានគណបក្សនយោបាយ ចំនួន៥ចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សប្រជាជន​កម្ពុជា គណបក្សហ្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ និង​គណបក្ស​រួបរួមជាតិ៕ អត្ថបទ៖ ឈិត សាវី  

អ្នកបោះឆ្នោត១៦៧រូប នៅខេត្តកោះកុង បានចូលរួមបោះឆ្នោតក្រុមប្រឹក្សារួចរាល់

2024/05/26 11:31:40 am        422
អ្នកបោះឆ្នោតទាំង១៦៧រូប នៅក្នុងខេត្តកោះកុង បានចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក រួចរាល់អស់ហើយ ដោយគ្មានអវត្តមានម្នាក់ណានោះឡើយ ក្រោម​បរិយាកាស​ល្អប្រសើរ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ។លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឱ្យដឹងថា ការិ យាល័យបោះឆ្នោតចំនួន៧ក្រុងស្រុក ក្នុងខេត្តកោះកុង បានទទួលអ្នកបោះឆ្នោត១០០ភាគរយ ដោយគ្មាន អ្នកបោះឆ្នោតណាម្នាក់អវត្តមាននោះទេ ។លោកបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ឧសភា នេះ បានចាប់ដំណើរការតាំងពីម៉ោង៧ព្រឹក និងបានចប់​សព្វ​គ្រប់​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ដោយអ្នកបោះឆ្នោតបានបោះឆ្នោតរួចរាល់ និងដំណើរការរាប់សន្លឹកឆ្នោត។ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានវាយតម្លៃដែរថា ទិដ្ឋភាពនៃការបោះ ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកក្នុងខេត្ត ប្រព្រឹត្តទៅបានដោយរលូនល្អប្រសើរ ក្រោម​កិច្ចសហការការពាររបស់សមត្ថកិច្ចផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ។សូមជម្រាបថា ខេត្តកោះកុង មានគណបក្សចំនួន៣ បានចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤នេះ ទី១- គណបក្សប្រជាជនកម្ពុជា ទី២- គណបក្សឆន្ទៈខ្មែរ និងទី៣-គណបក្សកម្លាំងជាតិ៕ អត្ថបទ៖ឈឹម មករា  

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ

2024/05/26 11:02:48 am        332
ព្រឹកថ្ងៃទី២៦ខែឧសភានេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធធ្វើនៅខេត្តកំពង់ស្ពឺ ក្រោម​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។យាងនិងអញ្ជើញដង្ហែព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធាន​រដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ប្រជារាស្ត្រយ៉ាងច្រើនកុះករនៅទីព្រះស្រែក្នុងបរិវេណនៃមន្ទីរអប់រំ យុវជន និងកីឡា ស្ថិត​នៅ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជា​ព្រះរាជ​ពិធី​ដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។ ព្រះរាជពិធី​ប្រពៃណីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ពោត ស្រូវ សណ្តែក ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀតព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាកសិករ នៅ​ទូទាំងប្រទេសដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងឱ្យបានដឹងថា រដូវវស្សា​គឺ​បាន​ចូលមកដល់ហើយ។ក្រោយ​ការច្រត់ព្រះនង្គ័លដែលមានអភិបាលខេត្ត វ៉ី សំណាង ជាស្តេចមាឃ និងលោកជំទាវ ជា​ព្រះមេហួរ ច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ក៏បាន​ព្រលែង​ឱ្យ​ទៅ​បរិភោគ​អាហារ​ទាំង ៧មុខ។ ក្នុងចំណោមអាហារទាំង ៧មុខគឺមានអាហារចំនួន ៣មុខដែលគោឧសភរាជ​បាន​បរិភោគ​ច្រើន​ជាងគេ ក្នុងនោះ គោឧសរាជបានបរិភោគស្រូវចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិត ផ្សង​ប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះ នឹងទ​ទួល​បាន​ទិន្ន​ផ​ល​ល្អប្រ​សើរ​សម្រាប់​ឆ្នាំនេះ​ ពោលគឺការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំនេះបានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូងក៏បានសព្វព្រះរាជ ហឫទ័យ ស្តេចយាងទតសមិទ្ធផល​លើ​គ្រប់​វិស័យ​នៅ​តាមស្តង់ពិព័រណ៍ដែលបានរៀបចំដាក់តាំងដោយស្ថាប័ន ក្រសួង មន្ទីរនៃរដ្ឋបាលខេត្ត​ផងដែរ​៕

លទ្ធផលបោះឆ្នោតក្រុមប្រឹក្សា នៅមណ្ឌលខណ្ឌសែនសុខគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ទទួលបានសំឡេង៥២លើ៥៨សំឡេង

2024/05/26 10:17:11 am        291
ភ្នំពេញ៖ លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ មណ្ឌលខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតាំងការិយាល័យបោះឆ្នោតស្ថិតនៅក្នុងសាលាបឋមសិក្សា ភ្នំពេញថ្មីមាចំនួនអ្នកបោះឆ្នោត ៥៨ នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ដោយ ទទួលបានសំឡេង ៥២ សម្លេងលើ ៥៨ សំឡេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ៦ សំឡេង និងគណបក្ស៣ទៀតពុំទទួលបានសំឡេងឆ្នោតឡើយ។ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ មណ្ឌលខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតាំងការិយាល័យបោះឆ្នោតស្ថិតនៅក្នុងសាលាបឋមសិក្សា ភ្នំពេញថ្មី ការិយាល័យបោះឆ្នោតមានចំនួន១ និងលេខកូដការិយាល័យ០០០៨ ក្នុងនោះមានគណបក្សនយោបាយចូលរួមចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្លាំងជាតិ។សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីនៅការិល័យបោះឆ្នោតខណ្ឌសែនសុខ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ ៥២សម្លេង, គណបក្សឆន្ទៈខ្មែរ ទទួលបានការគាំទ្រ ៦សម្លេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ០សម្លេង, គណបក្សខ្មែររួបរួមជាតិ ០សម្លេង និងគណបក្សកម្លាំងជាតិ ០សម្លេង។ ក្នុងនោះ សន្លឹកឆ្នោតបានការសរុប ៥៨ សន្លឹកឆ្នោតមិនបានការ ០, សន្លឹកឆ្នោតក្នុងហិបឆ្នោត សរុប៥៨, សន្លឹកឆ្នោតខូចពេលបោះឆ្នោត ០, សន្លឹកឆ្នោតមិនបានប្រើសរុប ៤២ និងសន្លឹកឆ្នោតបានទទួលជាក់ស្តែង សរុប ១០០ សន្លឹក៕ អត្ថបទ៖ រដ្ឋា

ប្រមុខការពារជាតិអាមេរិក និងចិន នឹងជួបគ្នា ក្រោយមានភាពតានតឹង នៅកោះតៃវ៉ាន់

2024/05/25 02:18:28 pm        222
មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) បានប្រកាសថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបជាមួយសមភាគីចិន បន្ទាប់ពីចិនបានធ្វើសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ ដោយការធ្វើបែបនេះជាការបង្ហាញនូវសញ្ញាមួយដល់មេដឹកនាំថ្មីរបស់កោះកាន់លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិកមួយនេះ។មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន លោក Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា Shangri-La ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា នៅប្រទេសសិង្ហបុរី ដែលជាការជួបជុំប្រចាំឆ្នាំរបស់មន្ត្រីការពារជាតិមកពីជុំវិញពិភពលោក។គួរបញ្ជាក់ថា ប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចម្បាំង និងយន្តហោះចម្បាំង ដែលជាការសាកល្បងសមត្ថភាពរបស់ខ្លួន ក្នុងការក្រសោបយកកោះនេះ ដែលខ្លួនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ហើយសមយុទ្ធនេះធ្វើឡើងបន្ទាប់ពីមានការចូលកាន់តំណែងរបស់មេដឹកនាំ លោក Lai Ching-te ដែលបានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងនេះ។ជំនួបរបស់លោក Austin ជាមួយលោក Dong ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងកើតមាន ចាប់តាំងពីលោក Austin បានសន្ទនាជាមួយលោក Dong តាមទូរសព្ទ កាលពីខែមេសា ដែលនោះជាកិច្ចពិភាក្សាដ៏មានសារៈសំខាន់លើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេសមហាអំណាចទាំង២ ក្នុងរយៈពេលជិត ១៨ខែ៕

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញដល់សមាគមអតីតយុទ្ធជនថ្នាក់ខេត្ត បន្តតាមដានឱ្យបានជាប់ជាប្រចាំចំពោះជីវភាពរបស់អតីតយុទ្ធជន

2024/05/25 12:31:43 pm        253
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួត​ពិនិត្យ​ស្ថានភាពជីវភាពបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរជូនចំពោះបងប្អូនអតីតយុទ្ធជន​ដែលបានខិតខំប្រឹងប្រែងដាំដំណាំដាំដុះ ​ចិញ្ចឹមសត្វ និងប្រកបរបររកស៊ីផ្សេងៗ ដើម្បីជួយ​ទ្រទ្រង់​ដល់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យបងប្អូនត្រូវខិតខំថែរក្សាសុខភាព​ដើម្បីបន្តមើល​មរតក​សន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ដែលបងប្អូនអតីតយុទ្ធជន ក្នុងនាម​ជាប្រតិបត្តិករ​របស់សម្តេចតេជោប្រធាន ​បានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ នាំមកជូនជាតិ មាតុភូមិ និងប្រជាជន។ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវ​បន្តយកចិត្តទុក​ដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមភូមិ ឃុំ ​ត្រូវបែងចែកភារកិច្ចគ្នា ចុះ​ជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែ​ជិតស្និទ្ធ​ជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ ។ ជាពិសេសត្រូវផ្សព្វផ្សាយនូវគោល​ន​យោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់អត្ថប្រយោជន៍ផ្សេង ឱ្យបងប្អូនអតីតយុទ្ធជនបានយល់ជ្រួតជ្រាប ​និងការយកចិត្តទុកដាក់ របស់​ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា៕ 

លោក Putin ចង់បានបទឈប់បាញ់នៅអ៊ុយក្រែន នៅលើសមរភូមិបច្ចុប្បន្ន

2024/05/25 12:00:55 pm        270
ប្រភពព័ត៌មានចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយមានបទឈប់បាញ់ដែល​បានចរចាទទួលស្គាល់ខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន និងនិយាយថា លោកបានត្រៀមខ្លួន ដើម្បីប្រយុទ្ធបន្ត ប្រសិនបើទីក្រុងគីវ និងប្រទេសលោកខាងលិច មិនឆ្លើយតប។ប្រភពព័ត៌មានចំនួនបី ដែលដឹងច្បាស់ពីកិច្ចពិភាក្សានៅក្នុងក្រុមរបស់លោកពូទីន ​បាននិយាយថា មេដឹកនាំរុស្ស៊ីជើងចាស់ បានសម្តែងការខកចិត្តចំពោះក្រុមទីប្រឹក្សាមួយចំនួន អំពីអ្វីដែល​លោកចាត់ទុកថា ជាការប៉ុនប៉ងគាំទ្រដោយប្រទេសលោកខាងលិច ក្នុងការរារាំងការចរចារ និងការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីបដិសេធការចរចា។ប្រភពពីមន្ត្រីរុស្ស៊ីជាន់ខ្ពស់ម្នាក់ ដែលធ្វើការជាមួយលោក ពូទីន និងដឹងអំពីការសន្ទនាកម្រិតខ្ពស់ បាននិយាយថាលោក ពូទីន អាចប្រយុទ្ធកាន់តែយូរតាមដែលខ្លួនត្រូវការ ប៉ុន្តែលោកពូទីន ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ ដើម្បីបញ្ឈប់សង្រ្គាមផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅលើបណ្តាញ X ថា មេដឹកនាំរុស្ស៊ី កំពុងព្យាយាមងាកចេញពីកិច្ចប្រជុំកំពូលសន្តិភាពដែលផ្តួចផ្តើមដោយអ៊ុយក្រែន នៅប្រទេសស្វីស នៅខែក្រោយ ដោយប្រើមន្ត្រីរបស់លោកដើម្បីបញ្ជូន «សញ្ញាក្លែងក្លាយ» អំពីការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាម។លោក Kuleba និយាយថា ​បច្ចុប្បន្នលោក ពូទីន ពុំមានបំណងប្រាថ្នាចង់បញ្ចប់ការឈ្លានពាន​របស់លោក ទៅលើអ៊ុយក្រែននោះទេ៕ 

ចិនបញ្ចប់ហ្គេមសង្គ្រាម ខណៈកោះតៃវ៉ាន់ រៀបរាប់លម្អិតពីយន្តហោះ និងនាវាចម្បាំងចិន ការកើនឡើង

2024/05/25 11:54:02 am        291
ប្រទេសចិន បានបញ្ចប់ហ្គេមសង្រ្គាម រយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលប្រទេសនេះបានក្លែងប្រដូចជាការវាយប្រហារ ដោយមានយន្តហោះទម្លាក់គ្រាប់បែក និងអនុវត្តការឡើងលើនាវា ហើយអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានរៀបរាប់លម្អិតនៅថ្ងៃសៅរ៍នេះ អំពីការកើនឡើងយន្តហោះនិងនាវាចម្បាំងរបស់ប្រទេសចិនដែលបានមកចូលរួម។ ទូរទស្សន៍រដ្ឋចិន បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា សមយុទ្ធបានបញ្ចប់ហើយ។ ការអត្ថាធិប្បាយ នៅក្នុងសារព័ត៌មានប្រចាំថ្ងៃរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយថា ពួកគេមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ដូចដែលបានប្រកាសពីមុនសម្រាប់ការធ្វើសមយុទ្ធ។ ប្រទេសចិន ដែលបានអះអាងសិទ្ធលើកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ថាជាដែនដីរបស់ខ្លួន បានចាប់ផ្តើមសមយុទ្ធ បន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) បានឡើងកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំង បាននិយាយថា គឺជា «ជនផ្តាច់ខ្លួន» ។ទីក្រុងប៉េកាំង បាននិយាយថា សមយុទ្ធនេះគឺជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាឡើងកាន់តំណែងរបស់លោក Lai កាលពីថ្ងៃចន្ទ ដែលលោកបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ «មិននៅក្រោមបង្គាប់ណាមួយនោះទេ» ដែលប្រទេសចិនបានចាត់ទុកជាការប្រកាសថា ប្រទេសចិននិងកោះតៃវ៉ាន់ ជាដែនដីដាច់ដោយឡែកពីគ្នា។

សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ

2024/05/25 11:36:40 am        221
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិក្នុងការសម្រេច ឱ្យបើកការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដែលការសម្រេច គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើក ការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ មានតែការបំភ្លឺ តាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង” ៕

មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃនៅបន្តប្រកាសគាំទ្រយ៉ាងក្លៀវក្លានូវគម្រោងព្រែកជីកហ្វូណនតេជោ

2024/05/25 08:06:47 am        181
មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងព្រះសង្ឃផងដែរ បានដូរប្រូហ្វាលហ្វេសបុករបស់ខ្លួន(FACEBOOKFRAME) បន្តប្រកាសគាំទ្រយ៉ាងក្លៀវក្លានូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ខណៈ គម្រោងព្រែកជីកមួយនេះនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗមុខនេះ ស្របទៅតាមការជំរុញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ការបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង«ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទីកន្លែងនេះដោយពួកគេមើលឃើញពីអនាគតថា គឺជាគម្រោងប្រវត្តិសាស្រ្តទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ដោយនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិហើយមួយវិញទៀតវាគឺជាផ្នែកមួយនៃការបោះជំហានទៅមុខកាន់តែធំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលាច ចម្ងាយ កាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង។ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅក្នុងសារពិសេស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានជំរុញឲ្យ រាជរដ្ឋាភិបាលកម្ពុជាពន្លឿនបើកការដ្ឋានសាងសង់នូវគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានឆាប់ៗ ខាងមុខនេះដោយកុំខ្វល់ពីការរិះគន់ពីសំណាក់ជនអគតិមួយក្តាប់តូច និងប្រទេសមួយចំនួននោះឡើយ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតយុទ្ធជននៅភូមិអូកាខុប កំពុងផ្លាស់ប្ដូរជីវភាពក្រោមអំណោយដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
05/12/2026 12:05 PM
អ៊ីស្រាអែល គំរាមប្រជាជនឱ្យភៀសខ្លួនចេញពីទីក្រុងនៅលីបង់ដែលត្រូវបានដាក់គោលដៅវាយប្រហារ
05/12/2026 12:05 PM
លោកTrump តាមសេចក្តីរាយការណ៍ថា កំពុងពិចារណាជម្រើសយោធា ខណៈការចរចាជាមួយអ៊ីរ៉ង់ជាប់គាំង
05/12/2026 12:05 PM
នាយករដ្ឋមន្ត្រី៖ ហៃទី ពុំមានស្ថេរភាពគ្រប់គ្រាន់ដើម្បីបោះឆ្នោតប្រធានាធិបតី នៅខែសីហា នោះទេ
05/12/2026 12:05 PM
សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup មានលក់លើ Online​ ខណៈការ​ប្រកួត​នឹង​ធ្វើនៅ​ស្ដាតមរតកតេជោ
05/12/2026 11:05 AM
ព្រះខ័នរាជស្វាយរៀងកំពុងហ្វឹកហាត់យ៉ាងសកម្មមុនការប្រកួតចូលមកដល់
05/12/2026 11:05 AM
សហភាពអឺរ៉ុប និងអង់គ្លេស ដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការនិរទេសកុមារអ៊ុយក្រែន
05/12/2026 11:05 AM
សាលានៅទីជនបទ ក្នុងស្រុកមុខកំពូល រៀបចំសួនកម្សាន្ត សម្រាប់កុមារហាត់ប្រាណ និងលេងកម្សាន្តជួយដល់សុខភាព
05/12/2026 11:05 AM
លោក Trump និយាយថា លោកនឹងផ្អាកពន្ធលើប្រេងសាំង ក្នុងពេលតម្លៃប្រេងអាមេរិកកើនឡើង
05/12/2026 11:05 AM
ប៉ាគីស្ថានដាក់បណ្តឹងទៅ​​អាហ្វហ្គានីស្ថានជុំវិញការវាយប្រហារអត្តឃាតដែលបានសម្លាប់នគរបាល​១៥ នាក់​
05/12/2026 11:05 AM