កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ

2026/08/27 10:58:49 pm        20
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជាក្នុងការរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» យ៉ាងល្អប្រសេីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ម៉ាឡេស៊ី​-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា​ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី​ បានវាយតម្លៃខ្ពស់ និង​សម្ដែងនូវការពេញចិត្ត​ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបាន​បញ្ជាក់ថា ប្រទេសទាំងពីរនៅ​មានសក្ដានុពលជាច្រើនទៀត​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល,​ ​បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ សម្តេច​ធិបតី​ និង​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក​រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែកដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់។មុននឹងបញ្ចប់ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀតចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង​បាន​ជម្រាប​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

2026/08/27 10:20:02 pm        18
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រីតថេន និងកម្ពុជា ដោយលោកជំទាវបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាប្រពៃណី និងយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា កម្ពុជា គឺជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ ក្នុងតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បន្ថែមលើនេះ, លោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ សំដៅគាំទ្រគ្នាទៅវិញទៅមក និងជាផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ខណៈពេលដែលប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលអាចរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត​ ក្នុងឱកាសនោះដែរ លោកជំទាវបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​ និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។​ លោកជំទាវរដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ​ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅ​ដោយសារជម្លោះនេះផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលព្រីតថេន ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅព្រីតថេន។ សម្ដេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកជំទាវមកកាន់កម្ពុជានាឱកាសនេះ គឺជាការបន្តរិតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។​ សម្តេច​ធិបតី​ ក៏បាន​អរគុណ​ចំពោះលោកជំទាវ​រដ្ឋមន្រ្តី​ដែលបាន​ធ្វេីទស្សនកិច្ច​នៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានបន្តពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលជាច្រើន រួមមាន ជាអាទិ៍៖ អប់រំ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់រវាងវិស័យឯកជន និងឯកជន។មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបលោកជំទាវរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រីតថេន និងកម្ពុជា ដោយលោកជំទាវបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាប្រពៃណី និងយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា កម្ពុជា គឺជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ ក្នុងតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បន្ថែមលើនេះ, លោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ សំដៅគាំទ្រគ្នាទៅវិញទៅមក និងជាផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ខណៈពេលដែលប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលអាចរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត​ ក្នុងឱកាសនោះដែរ លោកជំទាវបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​ និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។​ លោកជំទាវរដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ​ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅ​ដោយសារជម្លោះនេះផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលព្រីតថេន ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅព្រីតថេន។ សម្ដេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកជំទាវមកកាន់កម្ពុជានាឱកាសនេះ គឺជាការបន្តរិតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។​ សម្តេច​ធិបតី​ ក៏បាន​អរគុណ​ចំពោះលោកជំទាវ​រដ្ឋមន្រ្តី​ដែលបាន​ធ្វេីទស្សនកិច្ច​នៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានបន្តពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលជាច្រើន រួមមាន ជាអាទិ៍៖ អប់រំ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់រវាងវិស័យឯកជន និងឯកជន។មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបលោកជំទាវរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត

2026/08/27 10:02:31 pm        17
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ដែលចូលរួមដោយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពីគណបក្សសាធារណរដ្ឋ, លោកជំទាវ Julie Johnson សមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្សប្រជាធិបតេយ្យ, និងលោកជំទាវ Kristen McDonald Rivet សមាជិកសភាប្រចាំរដ្ឋ Michigan មកពីគណបក្សប្រជាធិបតេយ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាម៉េរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ព្រមទាំងវិស័យសុខាភិបាល ជាដើម។ ទន្ទឹមនឹងនេះ, គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសឈ្វេងយល់កាន់តែស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហេីយគណ:ប្រតិភូសមាជិកសភាអាម៉េរិក នឹងបន្តខិតខំប្រឹងប្រែជំរញ និងគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ សម្តេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀតដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ បន្ថែមលើនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។សម្តេចធិបតី និងគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ ផងដែរ។ មុននឹងបញ្ចប់, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិកលើវិស័យបោសសម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបាន បានជម្រាបជូនគណ:ប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

សម្ដេចតេជោប្រាប់មេដឹកនាំ ISC-2 ថា ជោគវាសនាប្រជាជាតិយើងមិនត្រូវស្ថិតលើចុងប៊ិចមហាអំណាចទេ

2026/08/27 06:10:15 pm        19
ភ្នំពេញ៖ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទ បានប្រាប់ទៅកាន់បណ្ដាថ្នាក់ដឹកនាំប្រទេសដែលអញ្ជើញចូលរួមថា ជោគវាសនានៃប្រទេសជាតិនីមួយៗ មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ពោលប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯង។តាមរយៈសុន្ទរកថាបើកសន្និសីទ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយជោគវាសនា នៃប្រជាជាតិនីមួយៗទាំងអស់ គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។សម្ដេចតេជោ មានប្រសាសន៍ថា៖«ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិរបស់យើង មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួល មិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើងគឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ»។សម្ដេចតេជោ បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំបណ្ដាប្រទេសទាំងអស់ គួរប្រើប្រាស់សន្និសីទនេះ ដើម្បីធ្វើពង្រឹងឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើង ចំពោះច្បាប់អន្តរជាតិ ការរស់នៅជាមួយគា្នដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងភាពរុងរឿងរួមគ្នា។ យើងត្រូវពង្រឹងការទូតសភា ដើម្បីធ្វើជាកម្លាំងចលករគាំទ្រដល់កិច្ច សន្ទនា ទំនុកចិត្ត និងសន្តិភាព។សម្ដេចតេជោ គូសបញ្ជាក់ថា ដើម្បីតតាំងនឹងការគំរាមកំហែង នៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឲ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើង ត្រូវតែដើរតួឈានមុខក្នុងការស្ដារឡើងវិញ នូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នា។សម្ដេចតេជោបានបន្ដថា បណ្ដាប្រទេសទាំងអស់ត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។លើសពីនេះ ក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ (parliamentary ceasefire observer team) ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឲ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ៕

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ទៅកាន់ ISC-2 ថា ស្ថាប័ននីតិប្បញ្ញត្តិត្រូវរួមគ្នាប្រឆាំង «ច្បាប់ព្រៃ» អ្នកខ្លាំងឈ្នះ

2026/08/27 06:09:26 pm        13
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ មានប្រសាសន៍បញ្ជាក់ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលកំណត់ថា «អ្នកខ្លាំងឈ្នះ» ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល បង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។សម្តេចតេជោ ហ៊ុន សែន បានថ្លែង​បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយ សន្តិវិធី»។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំមានទស្សនៈថា សហគមន៍ដែលគោរពច្បាប់របស់យើង គប្បីខិតខំស្វែងរកផ្លូវច្បាប់ ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ (grey-zone tactics) ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ»។ថ្លែងលើអង្គវេទិកា ដែលមានអ្នកចូលរួមសុទ្ធតែជាថ្នាក់ដឹកនាំបណ្ដាប្រទេសសមាជិក, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងចំណុចទី៣ ស្តីពី «គណនេយ្យភាពស្ថាប័ន និងដំណោះស្រាយតាមផ្លូវច្បាប់» (Institutional Accountability and Legal Recourse) ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលអ្នកខ្លាំងជាអ្នកឈ្នះ ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថាប័ននីតិប្បញ្ញត្តិត្រូវឈរជារណសិរ្សជួរមុខ រួមគ្នាតស៊ូមតិ ដើម្បីការពារច្បាប់អន្តរជាតិ ការទូត ការសន្ទនាបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់។ តាមរយៈការចងក្រងបណ្តាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមត្រូវតែមានកម្លាំងខ្លាំងក្លា ដើម្បីប្រឆាំង និងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការពង្រឹងគណនេយ្យភាពស្ថាប័ន ការប្រើប្រាស់យន្តការតាមផ្លូវច្បាប់ និងការរួមគ្នារបស់ស្ថាប័ននីតិប្បញ្ញត្តិ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងទប់ស្កាត់ការប្រើប្រាស់កម្លាំងដើម្បីសម្រេចមហិច្ឆតារបស់ប្រទេសណាមួយលើប្រទេសដទៃ៕

សម្តេចតេជោ ៖ អង្គុយមើលសង្គ្រាមផ្សែងហុយក៏ធ្វើឱ្យថប់ដង្ហើមដែរ ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែក

2026/08/27 06:08:39 pm        12
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ត្រឹមតែអង្គុយមើលភ្លើងសង្គ្រាម នៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នាដែរ។ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។សម្ដេចតេជោ ហ៊ុន សែន បានថា៖«ការពិតនាពេលបច្ចុប្បន្ន បានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា»។សម្ដេចតេជោ បានលើកឡើងថា ផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែលកាន់តែខ្ពស់។ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះ គឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើង របស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំ ផ្ទះសម្បែងឱ្យបានរៀបរយពន្លឿន ការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គិភ័យរបស់យើង?ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូល ទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ។ នេះជាការគូសបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញនិន្នាការជារចនាសម្ព័ន្ធធំៗជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងបង្កសង្គ្រាម

2026/08/27 06:07:58 pm        10
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បង្ហាញនូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបីដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល និងបង្កជាសង្គ្រាម។ សម្ដេចតេជោ បានបង្ហាញបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ ក្នុងនោះមាន៖ទីមួយ៖ ការកែសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំ ដែលស្ដែងឡើង តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនថមថយ រវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុងលេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវ «វិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ»។ទីពីរ៖ ការយកអ្វីៗ គ្រប់យ៉ាងធ្វើជាអាវុធ។ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពី សេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។ ទីបី៖ ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះ ត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ (grey-zone tactics) ដែលមិន រុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ ជាលក្ខណៈ រចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។ ប្រសិនបើបណ្តែតបណ្តោយ ដោយគ្មានការទប់ស្កាត់ បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារ យកទឹកដីចាស់មកវិញ (irredentism) ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis)។ សម្ដេចតេជោ ថ្លែងថា នេះជាការពិតដ៏ជូរចត់ មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់បានឡើយ។ តាមរយៈនិន្នាការទាំងនេះ យើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមបីសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច, និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។១៖ សង្គ្រាមបំបាក់កម្លាំង ៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។ នេះគឺជាជម្លោះរយៈពេលវែង ដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នារប៉ះរប៉ោះជាបន្តបន្ទាប់ និងអូសបន្លាយ ពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុន នឹងបាត់បង់អ្វីៗគ្រប់ យ៉ាង។ គោលបំណងចម្បង គឺ ការបំផ្លាញបន្តិចម្ដងៗនូវកម្លាំងរបស់សត្រូវ ការបំផ្លាញ កម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមាន សមត្ថភាពតស៊ូប្រឆាំងតបត។២៖ សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពល សេដ្ឋកិច្ចជាអាវុធ ដើម្បីបំផ្លាញស្ថិរភាពជាតិជាប្រព័ន្ធ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាង ទូលំទូលាយ ការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។៣៖ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះមានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាម ចិត្តសាស្ត្រ ដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធ សង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេស ដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ ស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្រប ដើម្បីដាក់សម្ពាធពីខាងក្រៅ វាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ៕

សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ

2026/08/25 05:40:24 pm        215
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ថាមើ ម៉ូហាមេដ ដែលត្រូវបានជាឯកអគ្គរាជទូតរបស់អារ៉ាប់ប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា, សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ នឹងញាំងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម ថាមើ ម៉ូហាមេដ បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ, ឯកឧត្តម បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលតាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូររវាងធុរជនរបស់អារ៉ាប៊ីសាអូឌីតមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលបានពង្រឹងបន្ថែមទៀតលើវិស័យវិនិយោគនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមានសក្ដានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេស ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើង។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងប្រជាជន និងប្រជាជន។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ, ក្នុងនោះសម្ដេចតេជោ ចាប់អារម្មណ៍ទៅលើទំនាក់ទំណងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកថា គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ បន្ថែមលើនេះ សម្ដេចតេជោ បានផ្ដល់នូវទស្សនចំនួនបីសំខាន់ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះទី១ សម្ដេចតេជោ បានជំរុញបន្ថែមទៀតចំពោះការផ្លាស់ប្ដូរនូវទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាំបន្ថែមទៀត។ ទី២ គឺការផ្លាស់ប្ដូរអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជនអារ៉ាប៊ីសាអូឌីត និងធុរជនកម្ពុជាទៅវិញទៅមក ឱ្យធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិនិយោគលើការកែច្នៃដើម្បីនាំចេញផលិតផលរបស់កម្ពុជា ដូចជាកសិកម្មយកទៅលក់នៅអារ៉ាប៊ីសាអូឌីត។ ចំណែកចំណុចទី៣ សម្ដេចតេជោ បានជំរុញបន្ថែមទៀតដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតជាពិសេសផ្ដោតលើវិស័យទេសចរណ៍តែម្ដង ដើម្បីជំរុញបន្ថែមទៀតលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕.

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម

2026/08/25 04:41:19 pm        166
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម

2026/08/25 10:29:38 am        304
ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦ បានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង​ផ្លូវ​ខេត្ត​៣៧៧A ក្នុងខេត្តក្រចេះ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ។ សមិទ្ធផល​ផ្លូវ​ចំនួន ​៣ខ្សែ​នេះ បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ពង្រឹងការតភ្ជាប់ក្នុងតំបន់ និង​បង្កើន​ប្រសិទ្ធ​ភាពការធ្វើដំណើរ និងដឹកជញ្ជូន​កាន់​តែ​ទូលំ​ទូលាយ​សម្រាប់​ការ​ដឹក​ជញ្ជូន​កសិផល​, ​ការធ្វើពាណិជ្ជកម្ម, ការអភិវឌ្ឍទេសចរណ៍, និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ជនបទនៃខេត្តក្រចេះ និងតំបន់ជាប់ព្រំប្រទល់។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបើកក្នុង​ពិធី​សម្ពោធ​នេះ​ថា ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌ​ទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេស ការប្រឈមនឹងគ្រោះទឹកជំនន់។ នាពេលបច្ចុប្បន្ន ខ្សែ​ផ្លូវ​ទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និង​សង្គម​យ៉ាង​ច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់​ដាច់​ស្រយាល ​និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេស កសិផល​របស់​ប្រជា​ពលរដ្ឋ​។ ​ព្រមទាំង ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សានុសិស្ស និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុង ទឹកដីខេត្តក្រចេះ និង​ខេត្ត​ជាប់​ព្រំ​ប្រទល់គ្នា។ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងធ្វើឱ្យប្រឡើងវិញកំណាត់ផ្លូវ៣ខែ្សនេះ បានប្រើប្រាស់​ថវិកា​សរុប​ ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្រប​ខ័ណ្ឌ​ឥណទាន​សម្បទាន​របស់​ធនាគារ​ពិភព​លោក​។ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧​លាន​ដុល្លារ​អាម៉េរិក ​និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨​លាន​ដុល្លារ​អាម៉េរិក​។ ​ការសាងសង់ពង្រីកផ្លូវទាំង៣ខែនេះ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៣។​ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ពិតណាស់ ការអ​ភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​ជាគោល​ដៅ​អាទិភាព​គន្លឹះ​ដែលរាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែល​មានគោលដៅប្រែក្លាយនិង ពង្រឹងសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យកាន់តែរឹងមាំ​ប្រកប​ដោយភាព​ធន់ និងចីរភាព។ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បានកោត​សរសើរ​រាជរដ្ឋាភិបាលដែលមានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារ​ចនា​សម្ព័ន្ធ​តភ្ជា​ប់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច​ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​។លោកស្រី មានប្រសាសន៍ថា៖ «គម្រោងនេះកំពុង​ប្រើ​ប្រាស់​លើក​កម្ពស់ផ្លូវ​ដែល​មាន​ភាព​ធន់​នឹង​អាកាស​ធាតុ​ដល់ខេត្តចំនួនបី រួមមាន កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ។ នាពេលនេះ ភ្ញៀវ​ទេសចរ​ជាតិ ​និងអន្តរជាតិ ក៏អាច​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិ​ភាព​ទៅ​កាន់​តំបន់​ទេសចរ​ណ៍​ប្រវត្តិ​សាស្រ្ត​វិហារ​សសរ​១០០។ នេះហើយជាអត្ថន័យពិតនៃការតភ្ជាប់ ដែលមិនត្រឹមតែការ​ដឹក​ជញ្ជូន​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស ប៉ុណ្ណោះទេ តែថែមទាំងជាការចែករំលែក​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ទៅ​កាន់​ពិ​ភពលោក​។ សម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករ កម្ពុជា ដែលបានប្រើប្រាស់​កំណាត់​ផ្លូវ​ទាំង​នេះ​ គឺបានកាត់បន្ថយពេលវេលាធ្វើដំណើរប្រហែល ២៥%–៣៣% និងផ្តល់ការ​ធ្វើ​ដំណើរ​គ្រប់​រដូវ​ការទៅកាន់សាលារៀន មណ្ឌលសុខភាព ទីផ្សារចំនួន ៧៦កន្លែង ដែលផ្តល់អត្ថ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋជាង១,២លាននាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញ»។បើតាម ឯកឧត្តមរដ្ឋមន្រ្តី តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែ​ផ្លូ​វទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចយ៉ាងសំខាន់ បាន​តភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៧ ​(ត្រង់បំបែកប្រធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជធានីភ្នំពេញ និង​តភ្ជាប់​ទៅ​កាន់​ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា ហើ​យ​ក៏​បាន​តភ្ជាប់​ចាប់​ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ព្រែកកាំពី និង​តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ ព្រមទាំង តភ្ជាប់​ពី​ទីប្រជុំ​ជន​ផ្សារ​សណ្តាន់​ទៅ​ដល់​ផ្លូវ​ជាតិលេខ៧ ដែល ជាផ្លូវអាស៊ានហាយវេលេខ១១ ក្នុងទិសដៅ​ទៅកាន់ខេ​ត្ត​នៅភូ​មិ​ភាគ​ឦសាន ដូចជា ខេត្តស្ទឹងត្រែង, រតនគិរី, និងមណ្ឌលគិរី៕ អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM