BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការងារបញ្ជាក់ថា ឥទ្ធិពលនៃការកើតស៊ូណាមិ បានថមថយ ខណៈពលរដ្ឋសុវត្ថិភាព

2024/01/02 08:38:13 am        508
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បាន​ឱ្យដឹង​ថា​ក្រោម​ការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និង​ភាគី​ជប៉ុន​តាំង​ពីម៉ោង២ និង១០នាទីរសៀល រហូតដល់ម៉ោង៩:០០នាទីយប់ម៉ោងនៅកម្ពុជា ពេល​នេះ​ហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ហើយ​ចំពោះ​មុខ​នេះនៅ​មិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី ឬសហគមខ្មែរនៅជប៉ុន បាន​ទំនាក់​ទំនង​​ស្នើ​​សុំជំនួយពី ស្ថានទូតខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគម​និយោជក​ជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។ បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេស​ដែល​រួម​ទាំង​បង​ប្អូន​ខ្មែរ​យើ​ង​ទៅ​ទី​កន្លែង​មាន​សុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តតាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​សុវត្ថិភាព និងបន្តទាក់ទងយ៉ាងជិតស្និទចំពោះពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ៕

មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីចិន ផ្ញើសារអបអរឆ្នាំថ្មី និងប្តេជ្ញាបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធ

2024/01/01 01:32:26 pm        78
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតនៅក្នុងសារឆ្នាំថ្មីដែលបានផ្ញើជូនគ្នាទៅវិញទៅមកនៅថ្ងៃច័ន្ទ (០១ មករា) នេះ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់ពីវិទ្យុរដ្ឋកូរ៉េខាងជើង។នៅក្នុងសាររបស់ខ្លួនទៅកាន់លោក ស៊ី លោក គីម បានប្រកាសថាឆ្នាំ២០២៤ ជា «ឆ្នាំនៃមិត្តភាពរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជាមួយនឹងប្រទេសចិន» ដែលជាការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។ ជាការឆ្លើយតប លោក ស៊ី ក៏បានប្រកាសថា ឆ្នាំនេះនឹងត្រូវបានកំណត់ថាជា «ឆ្នាំនៃមិត្តភាពចិន-កូរ៉េខាងជើង» នេះបើយោងតាមការបញ្ជូនសារជាភាសាអង់គ្លេសដាច់ដោយឡែកពីទីភ្នាក់ងារសារព័ត៌មាន KNCA ។ លោក ស៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីទាំងពីរបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតការងារ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តរជាតិពហុភាគី។ខណៈពេលដែលលោកគីម និងលោកស៊ី ធ្លាប់បានផ្លាស់ប្តូរការស្វាគមន៍ក្នុងឱកាសផ្សេងៗទៅវិញទៅមក វាជារឿងកម្រណាស់សម្រាប់មេដឹកនាំទាំងពីររូបនេះក្នុងការផ្ញើសារចូលឆ្នាំថ្មីក្នុងពេលដំណាលគ្នា៕

មេដឹកនាំកោះតៃវ៉ាន់និយាយថា ទំនាក់ទំនងជាមួយចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន

2024/01/01 01:10:05 pm        77
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃចន្ទទី១ ខែ មករា នេះថា ទំនាក់ទំនងរបស់កោះតៃវ៉ាន់ ជាមួយប្រទេសចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន ហើយសន្តិភាពត្រូវតែពឹងផ្អែកលើ «សេចក្តីថ្លៃថ្នូរ» បន្ទាប់ពីមេដឹកនាំចិន លោក Xi Jinping បាននិយាយថា ការបង្រួបបង្រួមឡើងវិញ ជាមួយកោះនេះ គឺជៀសមិនរួច។ ប្រទេសចិន កំពុងបង្កើនសម្ពាធយោធា ដើម្បីអះអាងសិទ្ធិការទាមទារដែនអធិបតេយ្យភាពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលនៅថ្ងៃទី ១៣ ខែមករា នឹងរៀបចំការបោះឆ្នោតមេដឹកនាំ និងសភា។ ការអត្ថាធិប្បាយរបស់លោក Xi នៅក្នុងសុន្ទរកថា នៅថ្ងៃចូលឆ្នាំសកល បាននិយាយបញ្ជាក់ខ្លាំងជាងឆ្នាំមុន ដែលលោកបាននិយាយថា ប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាសមាជិកនៃគ្រួសារតែមួយ និងជាគ្រួសារដូចគ្នា។ ដោយត្រូវបានសួរអំពីសុន្ទរកថារបស់លោក Xi នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មី នៅការិយាល័យមេដឹកនាំក្នុងទីក្រុងតៃប៉ិ លោកស្រី សៃ(Tsai) បាននិយាយថា គោលការណ៍សំខាន់បំផុតស្តីពីអ្វីដែលត្រូវអនុវត្តតាមទំនាក់ទំនងជាមួយប្រទេសចិន គឺលទ្ធិប្រជាធិបតេយ្យ។ លោកស្រីនិយាយថា នេះគឺជាការទទួលយកឆន្ទៈរួមគ្នារបស់ប្រជាជនកោះតៃវ៉ាន់ ដើម្បីធ្វើការសម្រេចចិត្ត។ បន្ទាប់មក យើងជាប្រទេសលទ្ធិប្រជាធិបតេយ្យ។លោកស្រី Tsai និយាយថា ប្រទេសចិន គួរតែគោរពលទ្ធផលនៃការបោះឆ្នោតរបស់កោះតៃវ៉ាន់ ហើយវាជាទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ។លោកស្រី Tsai បានជំរុញ និងធ្វើទំនើបកម្ម វិស័យការពារជាតិរបស់កោះតៃវ៉ាន់ ជាវិស័យអាទិភាព រួមទាំងការជំរុញកម្មវិធីនាវាមុជទឹកផលិតក្នុងស្រុកផងដែរ។

មេដឹកនាំកូរ៉េខាងជើងប្រាប់កងទ័ពឱ្យ បំផ្លាញកូរ៉េខាងត្បូង និងអាមេរិក ប្រសិនបើពួកគេ ផ្តួចផ្តើមជម្លោះ

2024/01/01 01:05:43 pm        69
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទ ទី១ ខែមករានេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់មន្ត្រីយោធាជាន់ខ្ពស់របស់លោក ឱ្យប្រើកម្លាំងអតិបរមាប្រឆាំងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើពួកគេផ្តួចផ្តើមការប្រឈមមុខដាក់គ្នាផ្នែកយោធា ។ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងការប្រឈមមុខទៅនឹងការសាកល្បងអាវុធដ៏ច្រើនបំផុតជាបន្តបន្ទាប់ ធ្វើឡើងដោយទីក្រុងព្យុងយ៉ាង កាលពីឆ្នាំមុន។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីទីបញ្ជាការសំខាន់ៗរបស់កូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង ក្នុងថ្ងៃចូលឆ្នាំសកល លោក Kim បាននិយាយថា យោធារបស់លោកនឹងបំផ្លាញសត្រូវ ប្រសិនបើមានការបង្កហេតុ។ លោក Kim បាននិយាយថា ប្រសិនបើសត្រូវ ជ្រើសរើសយកការប្រឈមមុខដាក់គ្នា និងការបង្កហេតុខាងយោធាប្រឆាំងប្រទេសកូរ៉េខាងជើង កងទ័ពរបស់យើងនឹងវាយប្រហារដ៏ឃោឃៅ ដើម្បីបំផ្លាញពួកគេ ដោយប្រមូលគ្រប់មធ្យោបាយ និងសក្តានុពលដ៏លំបាកបំផុត ដោយមិនស្ទាក់ស្ទើរ។ ការអត្ថាធិប្បាយរបស់លោកKim បានគាំទ្រការគំរាមកំហែងរបស់លោក ដែលបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំគណបក្សនៅចុងឆ្នាំ ស្តីពីការវាយប្រហារដោយនុយក្លេអ៊ែរលើទីក្រុងសេអ៊ូល និងបញ្ជាឱ្យសាងសង់ឃ្លាំងអាវុធយោធា ដើម្បីត្រៀមសម្រាប់សង្រ្គាម ដែលលោកនិយាយថាអាច ផ្ទុះនៅពេលណាមួយ នៅលើឧបទ្វីបនេះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ដើម្បីកំណត់របៀបវារៈគោលនយោបាយសម្រាប់ឆ្នាំ ២០២៤ មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្ហាញនូវរូបភាពនៃការគំរាមកំហែងផ្នែកយោធាផ្សេងៗគ្នា។ លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឱ្យ បំផ្លាញទឹកដីទាំងមូលរបស់ប្រទេសកូរ៉េខាងត្បូង ដែលប្រមូលផ្តុំគ្រប់មធ្យោបាយរូបវន្ត រួមទាំងកងកម្លាំងនុយក្លេអ៊ែរ ក្នុងករណីកើតមានព្រឹត្តិការណ៍អស្ចារ្យ ដែលសំដៅទៅលើជម្លោះប្រដាប់អាវុធ។

អ្នកគាំទ្រលោក Tshisekedi អបអរជ័យជម្នះក្នុងការបោះឆ្នោតនៅកុងហ្គោ ក្នុងរដ្ឋធានី

2024/01/01 12:58:14 pm        81
ហ្វូងមនុស្សបានអបអរសាទរការជាប់ឆ្នោតថ្មី របស់ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi នៅរដ្ឋធានី Kinshasa កាលពីថ្ងៃអាទិត្យ។គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Tshisekedi ត្រូវបានបោះឆ្នោតឱ្យនៅក្នុងអាណត្តិទីពីរ បន្ទាប់ពីទទួលបានសំឡេងច្រើនជាង ៧៣ភាគរយ នៅក្នុងការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃទី ២០ ខែធ្នូ។ឧបសគ្គផ្នែកដឹកជញ្ជូន ដំណើរការថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោតដ៏ស្មុគស្មាញ បានបង្កឱ្យមានជម្លោះ ដែលគំរាមកំហែងធ្វើឲ្យមានអស្ថិរភាពប្រទេសបន្ថែមទៀត។គណបក្សនយោបាយ បេក្ខជន និងអ្នកទាំងឡាយដែលមានកាតព្វកិច្ច មានរយៈពេលពីរថ្ងៃដើម្បីប្រជែងលទ្ធផលនៃការបោះឆ្នោត នៅតុលាការធម្មនុញ្ញ។ បន្ទាប់មក តុលាការមានពេលប្រាំពីរថ្ងៃ ដើម្បីចេញសេចក្តីសម្រេច លើសំណុំរឿង និងប្រកាសលទ្ធផលចុងក្រោយ។ការអបអរសាទរ បានផ្ទុះឡើងពីក្រុមអ្នកគាំទ្ររបស់ លោក Tshisekedi នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្ស បន្ទាប់ពី គណបក្ស Kadima បានប្រកាសថា លោក Tshisekedi ត្រូវបានជ្រើសរើសបណ្តោះអាសន្ន។

សេតវិមាន បានប្រកាសលក់អាវុធបន្ទាន់ចំនួន ១៤៧ លានដុល្លារ ដល់អ៊ីស្រាអែល

2024/01/01 12:30:34 pm        60
រដ្ឋបាលលោកបៃដិន បាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យលក់អាវុធបន្ទាន់ចំនួន ១៤៧ លានដុល្លារ ទៅឲ្យ អ៊ីស្រាអែល ដោយគ្មានការយល់ព្រមពីសភា ខណៈដែលក្រុងហ្ស៊េរុយសាឡឹម បង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានប្រកាសថា សេតវិមាន បានចាកចេញពីសភាកាលពីថ្ងៃសុក្រ ហើយបានអនុម័តលើការបែងចែកថវិកាគ្រាអាសន្នចំនួន ១៤៧,៥ លានដុល្លារ ដើម្បីបញ្ជូនកាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ និងឧបករណ៍ជំនួយដល់អ៊ីស្រាអែល ក្រោមបទប្បញ្ញត្តិនៃច្បាប់គ្រប់គ្រងការនាំចេញអាវុធ។មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រសួងការបរទេស បានកំណត់ និងផ្តល់យុត្តិកម្មលម្អិតដល់សភាថា មានស្ថានគ្រាអាសន្នដែលតម្រូវឲ្យលក់ជាបន្ទាន់ទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ដែលមានក្នុងលក្ខខណ្ឌ និងសេវាកម្មការពារជាតិខាងលើ ក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការសម្រេចនេះ កើតឡើង នៅពេលដែលចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានកើនឡើងដល់ ២១.៦០០នាក់ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។

លោក Putin នៅក្នុងសុន្ទរកថាឆ្នាំថ្មី និយាយយោងទៅរកអ៊ុយក្រែនតែប៉ុណ្ណោះ

2024/01/01 11:22:59 am        153
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលប្រឈមមុខទៅនឹងការបោះឆ្នោត ក្នុងខែមីនា បាននិយាយនៅក្នុងសុន្ទរកថាចូលឆ្នាំថ្មីរបស់លោក អំពីសង្គ្រាមរបស់លោកនៅអ៊ុយក្រែន ដោយសាទរទាហានថាជាវីរបុរស ប៉ុន្តែភាគច្រើនបញ្ជាក់ច្បាស់លើសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នា។សុន្ទរកថាដែលបានថតទុកជាមុន ត្រូវបានចាក់ផ្សាយនៅមុនពាក់កណ្តាលអធ្រាត្រ នៅក្នុងតំបន់របស់រុស្ស៊ីនៅម៉ោង១១ ដែលមានភាពផ្ទុយស្រឡះកាលពីឆ្នាំមុន នៅពេលលោកបានឈរនៅពីក្រោយទាហាន ដែលមើលទៅក្រៀមក្រំ ដើម្បីធ្វើការអំពាវនាវដ៏ម៉ឺងម៉ាត់ចំពោះការលះបង់នៅក្នុងអ្វីដែលលោកបានចាត់ទុកថាជាការប្រយុទ្ធសម្រាប់ការរស់រានមានជីវិត។លោកPutin និយាយថា ចំពោះអ្នកគ្រប់គ្នាដែលស្ថិតនៅប៉ុស្តិ៍ប្រយុទ្ធ នៅសមរភូមិជួរមុខនៃការប្រយុទ្ធសម្រាប់ការពិត និងយុត្តិធម៌ អ្នកគឺជាវីរបុរសរបស់យើង បេះដូងរបស់យើងនៅជាមួយអ្នក យើងមានមោទនភាពចំពោះអ្នក យើងកោតសរសើរចំពោះភាពក្លាហានរបស់អ្នក។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសង្រ្គាមបានជាប់គាំង លោក Putin បានកាត់បន្ថយការបញ្ជូនសារជាតិនិយមរបស់លោកដែលមានកាលពីពេលមុនស្តីពីអ៊ុយក្រែន ហើយបានផ្តល់ការយកចិត្តទុកដាក់ជាសាធារណៈបន្ថែមទៀតចំពោះសេដ្ឋកិច្ច និងអតិផរណា ដែលបញ្ហាទាំងអស់ទំនងជាខិតទៅជិតបេះដូងអ្នកបោះឆ្នោត។

ប្រជាជនរុស្ស៊ីក្នុងសម័យសង្គ្រាម នៅទីក្រុងមូស្គូ សង្ឃឹមថាមានសន្តិភាពក្នុងឆ្នាំថ្មីនេះ

2024/01/01 11:10:49 am        121
នៅពេលចាប់ផ្តើមនៃឆ្នាំថ្មី អ្នកក្រុងមូស្កូ របស់រុស្ស៊ី បានរីករាយនឹងការតុបតែងដ៏ត្រចះត្រចង់ និងពិធីបុណ្យនៅតាមដងផ្លូវនៃរដ្ឋធានីកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ហើយបាននិយាយថាពួកគេសង្ឃឹមថារុស្ស៊ីនឹងបញ្ចប់សង្គ្រាម។អ្នកស្រុកបានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងជឿថានេះនឹងក្លាយជាឆ្នាំថ្មីដ៏គួរឱ្យចាប់អារម្មណ៍ និងសម្បូរបែប ហើយពិតណាស់ យើងប្រាថ្នាចង់បានមេឃដែលមានសន្តិភាពសម្រាប់យើង។ មានភាពរុងរឿង សេចក្តីស្រឡាញ់ ហើយអ្វីគ្រប់យ៉ាងនឹងល្អ មានសន្តិភាពនៅលើផែនដី អ្វីដែលសំខាន់បំផុតគឺសន្តិភាព»។ការបាញ់កាំជ្រួចអបអរនឹងមិនមាននៅក្នុងទីក្រុងមូស្គូ នោះទេនៅឆ្នាំនេះក្នុងថ្ងៃបុណ្យសម្រាប់ក្រុមគ្រួសារដ៏ធំបំផុតរបស់រុស្ស៊ី ប៉ុន្តែស្ទើរតែគ្រប់មធ្យោបាយផ្សេងទៀតនៅតែកើតមានសម្រាប់ការប្រារព្ធឆ្នាំថ្មី ដែលរដ្ឋធានីនេះមានភាពអ៊ូអរដូចនៅឆ្នាំថ្មីកាលពីមុនពេលសង្រ្គាមនៅអ៊ុយក្រែន។កាលពីឆ្នាំមុន ការដួលរលំនៃអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ដែលបានចាប់ផ្តើមកាលពី ១០ខែមុន ហើយការអំពាវនាវជ្រើសរើសយោធាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកក្រុងមូស្កូសម្រាប់ការកម្សាន្ត ប៉ុន្តែក្នុងឆ្នាំនេះ មានតែការឡើងថ្លៃទំនិញទេ ដែលធ្វើឲ្យការប្រារព្ធពិធីនេះមិនមានភាពអ៊ូអរ៕-

[BREAKING NEWS] រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»

2024/01/01 09:14:58 am        346
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេច​ចេញ​អនុក្រឹត្យ​កំណត់​យក​រាល់​ថ្ងៃ​ទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ហើយ​ក៏​ជាថ្ងៃ​ជាតិ​ផ្លូវ​ការ​មួយ​នៅ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ដោយឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ ខណៈការ​កំណត់​យក​ថ្ងៃ​ទី​២៩​ជា​ទិវាសន្តិភាពនៅកម្ពុជានេះ ក៏ដើម្បីឆ្លើយទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រលាញ់សន្តិភាព និងការស្អប់ខ្ពើមសង្រ្គាមផងដែរ។យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីទិវាសន្តិភាពនៅកម្ពុជា ដែលបានចេញនៅថ្ងៃទី ១ ខែ​មករា ឆ្នាំ២០២៤នេះ បានលើកឡើងទៀតថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ក៏ជា​ការ​រំលឹក​ដល់​ការ​សម្រេចបាននូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាព​ជាតិ​ពេញ​លេញ និងព្រះរាជាណាចក្រកម្ពុជា ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរំលឹកដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ អង់អាចក្លាហាន និង​ការ​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្រ្គាម ទំាំង សមរភូមិការទូត ទំាង​សមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្រ្គាមនៅកម្ពុជា ហើយ​សម្រេច​បាន​នូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខ សន្តិភាពពេញលេញផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា ជាដើម។អនុក្រឹត្យបានបន្ថែមទៀតថា ការកំណត់យកថ្ងៃទី២៩ ជាទិវាសន្តិភាពនៅកម្ពុជានេះ ក៏ជាការ ដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឲ្យ​ចងចាំជា និច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រម​ទាំង​ផល​វិបាកនានា ដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំង​បំផុស​ស្មារតី​ដល់​ប្រជាជន​កម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល​អនាគត​ឲ្យ​ដឹង​ច្បាស់ «គុណ​តម្លៃ​នៃ​សុខសន្តិភាព» ហើយរួមគ្នាលើក កម្ពស់«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេស​ការ​ចូលរួម​ការពារ និងថែរក្សាឲ្យបានដាច់ខាត«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និង​ជា​គ្រឹះ​ដ៏​មាន​តម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាព សុខសាន្ត​របស់​ប្រជាជន​កម្ពុជា​ប្រកប​ដោយ​ចីរភាព និងភិយ្យោភាពជាដើម។អនុក្រឹត្យនេះក៏បានលើកឡើងផងដែរថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់ សម្រាកជាសាធារណៈ ហើយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម​បំផុស​ស្មារតី​ប្រជាជន​កម្ពុជា​ឲ្យ​យល់​ដឹង​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នា​ថែ​រក្សា​ការពារ​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ជារៀងរហូងផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រ ស្ដេចយាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់​ប្រជាកសិករ នៅខេត្តព្រៃវែង

2023/12/31 04:54:01 pm        525
ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោស​ព្រះរាជ​ទាន​នូវ​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្រ្តជាកសិករប្រមាណ៤០៤គ្រួសារ ស្ថិតនៅភូមិព្រៃរូង និងភូមិត្របែក ឃុំ​ពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ព្រះក​រុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​បានសព្វព្រះរាជហឫទ័យ ស្តេចយាងចុះជួបសំណេះសំណាល និងទត​ដោយ​ផ្ទាល់​ព្រះភក្ត្រ​របស់​ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន៣គ្រួសារដល់ក្នុងលំនៅឋាន។ព្រះអង្គ​បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជ​ទាន​ព្រះរា​ជ​អំណោយ​ដល់​គ្រួសារ​ទាំង​៣​ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០ កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវ​យឺត​មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល។ដោយឡែកលោកគ្រូ អ្នកគ្រូ ក៏ទទួលបានព្រះរាជអំណោយ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចឪ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ចំនួន១ និងថវិកា ៥ម៉ឺនរៀល។ ចំណែកកុមារចំនួន ៣១៧នាក់ ទទួលបាន​អាហារ​សម្រន់​មួយ​ពេល ថវិកា ៥ពាន់រៀល សម្លៀកបំពាក់មួយសម្រាប់ អាវយឺតមាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទសម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ចំនួន១ និងសម្ភារសិក្សាមួយចំនួន។បន្ទាប់ពីព្រះរាជបន្ទូលសំណេះ សំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន​សព្វ​ព្រះរាជ​ហឫទ័យ​ស្តេច​យាង​ប្រោស​ព្រះរាជ​ទាន​នូវព្រះរាជអំណោយដោយផ្ទាល់ ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជា​រាស្រ្តជា​កសិករ​ទាំង​៤០៤​គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង៤០៤គ្រួសារ ក្នុងមួយ​គ្រួសារ​ៗ​ទទួល​បាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់​កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតអាវរងារ មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកជំនន់ដ៏គំហុកបណ្តាលឲ្យមនុស្សជាង២៨០នាក់ស្លាប់នៅឥណ្ឌានិងប៉ាគីស្ថាន ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន
08/16/2025 10:08 AM
UN៖ មនុស្សយ៉ាងហោចណាស់១.៧៦០នាក់ត្រូវបានសម្លាប់ ខណៈស្វែងរកជំនួយនៅហ្កាហ្សា
08/16/2025 10:08 AM
លោកTrump មិនជឿនោះទេថា លោក Xi នឹងមានចំណាត់ការលើកោះតៃវ៉ាន់
08/16/2025 10:08 AM
ក្រុមអ្នកតវ៉ានៅទីក្រុងAnchorage ធ្វើបាតុកម្មដើម្បីអ៊ុយក្រែន ខណៈលោកTrump ជួបលោក Putin
08/16/2025 10:08 AM
លោកPutin និយាយបង្ហើបពី«កិច្ចព្រមព្រៀង»ប៉ុន្តែលោកTrumpថា«គ្មានកិច្ចព្រមព្រៀងទេ រង់ចាំរហូតដល់មានកិច្ចព្រមព្រៀង»
08/16/2025 09:08 AM
លោកTrump៖ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយលោកPutin ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ
08/16/2025 09:08 AM
រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារ UN ប្រចាំកម្ពុជា
08/16/2025 09:08 AM
[BREAKING NEWS] លោក Trump និងលោក Putin ធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅអាឡាស្កា ក្រោយជំនួបទល់មុខគ្នា
08/16/2025 06:08 AM
[BREAKING NEWS] លោក Trump និងលោក Putin បានបញ្ចប់កិច្ចប្រជុំដែលចាប់ផ្តើមដោយការចាប់ដៃគ្នាយ៉ាងកក់ក្តៅ ផ្ដោតលើសង្គ្រាមដ៏បង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន
08/16/2025 05:08 AM
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM