សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

មូលដ្ឋានខេត្តកណ្ដាលកំពុងទទួលបានការអភិវឌ្ឍ ក្រោមគោលនយោបាយរបស់គណបក្សប្រជាជន

2023/07/27 01:28:21 pm        272
កណ្ដាល៖ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកថវិកាវិភាជកាន់តែកើនឡើង នៅតាមឃុំសង្កាត់ ពីមួយអាណត្តិទៅមួយអាណត្តិ ដោយថវិកាទាំងអស់នោះ ​បាននឹងកំពុងធ្វើឲ្យផ្លូវលំដី ​ឬក្រាល​ក្រួសក្រហម នៅតាមទីជនបទ ​ប្រែក្លាយ​ជាផ្លូវចាក់បេតុង​ដ៏ស្រស់ស្អាត ងាយស្រួលពលរដ្ឋ​ធ្វើដំណើរ ។លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ​ បានលើកឡើងថា ​ថវិកាវិភាជនេះ បានធ្វើ​ឲ្យអាជ្ញាធរឃុំ ​មានលទ្ធភាពក្នុងការ​ដោះស្រាយ ​និង​អភិវឌ្ឍន៍​មូលដ្ឋាន​នូវហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួនតាមកម្រិតថវិកា​ និងត្រូវបានប្រើប្រាស់ ​និងបែងចែកដោយតម្លាភាព ។លោក បន្តថា មួយវិញទៀត ជាពិសេស​ថវិកា ​ដែល​រាជ​រដ្ឋាភិបាល​វិភាជ ​កាល​ពី​អាណត្តិទី៦​ មាន​កំណើន​គួរសម ​ធ្វើឲ្យឃុំកំពង់ស្វាយ ​អាច​អភិវឌ្ឍន៍ផ្លូវ​ជាច្រើន​ខ្សែ ដែល​ពី​មុនជាផ្លូវក្រាលក្រួស​ក្រហម ​ឬជាផ្លូវដី​ ជួសជុលកែលម្អទៅជាផ្លូវចាក់បេតុង ​ហើយឆ្នាំ២០២៣នេះ នឹងប្រែក្លាយផ្លូវលំ​ក្នុងឃុំនេះ ធ្វើទៅជាផ្លូវបេតុងទាំងអស់ផងដែរ ។ប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្វាយ ​បានលើកឡើងថា​ ពួកគេពិតជាសប្បាយរីករាយជាខ្លាំង ដែល អាជ្ញាធរ ​បានខិតខំអភិវឌ្ឍន៍​មូលដ្ឋាន ​ពីមួយអាណត្តិទៅមួយអាណត្តិ ​ហើយក៏សូមស្នើដល់​អាជ្ញាធរ បន្តជួយ ​អភិវឌ្ឍន៍​ភូមិ-ឃុំ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។លោក កុយ ណារ៉ុង បានបញ្ជាក់ថា ជាបន្តបន្ទាប់ទៀត ​អាជ្ញាធរនឹងមានពង្រីកការដាក់ភ្លើង​សូឡា​នៅតាមផ្លូវបំភ្លឺពេលយប់ រួមទាំងខិតខំអភិវឌ្ឍន៍​នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ទៀត ឲ្យកាន់តែរីក​ចម្រើន ​ដើម្បីឆ្លើយតបទៅនឹងសន្លឹកឆ្នោត​ របស់ពលរដ្ឋដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងស្រុកកៀនស្វាយ​ គឺឃុំពង់ស្វាយ ​ទទួលបានលេខ១ ដែលមានពលរដ្ឋបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ ៕អត្ថបទ បាន សុខរិទ្ធិ

កសិករគាំទ្របក្សប្រជាជនថ្លែងថា ការផ្តល់មន្ត្រីបច្ចេកទេសកសិកម្មបំរើការតាមឃុំសង្កាត់ នឹងជំរុញកំណើនកសិកម្ម

2023/07/27 01:03:44 pm        253
កណ្ដាល៖ បណ្តាប្រជាកសិករ បាននាំគ្នាគាំទ្រ និងអរគុណគណបក្សប្រជាជនកម្ពុជា ជំរុញរាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មីនេះ​ អនុវត្តគោលនយោបាយ គាំពារកសិករ ​និងផ្តល់មន្ត្រីបច្ចេកទេសកសិកម្ម ដាក់បម្រើការងារនៅតាមឃុំសង្កាត់​ ដើម្បីជួយផ្នែកបច្ចេកទេសកសិកម្មធ្វើដំណាំដាំដុះ និងជំរុញកំណើន​ទីផ្សារកសិកម្ម ។បើតាមបណ្តាពលរដ្ឋ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែកក្កដានេះថា គោលនយោបាយរបស់បក្សប្រជាជន បន្ថែមមន្ត្រីបច្ចេកទេសកសិកម្ម ដាក់បម្រើការងារនៅតាមសាលាឃុំសង្កាត់នេះ នឹងជំរុញផ្លាស់ប្តូរប្រជាកសិករ ធ្វើដំណាំដាំដុះពីតាមបែបប្រពៃណី ទៅធ្វើដំណាំតាមបែបបច្ចេកទេសមានគុណភាព មានសុវត្ថិភាព និងមានតម្លៃនៅលើទីផ្សារ។បើតាមលោក ហុង សុគន្ធា សមាជិកក្រុមប្រឹក្សាទី១សង្កាត់កោះអន្លង់ចិន បានថ្លែងថា នៅក្នុងសង្កាត់កោះអន្លង់ចិន គឺមានពលរដ្ឋប្រមាណ៩៥% បានប្រកបរបរដាំដំណាំកសិកម្មតាមរដូវ និងដំណាំប្រមូលផលប្រចាំថ្ងៃ ​ទៅតាមបែបប្រពៃណី ហើយតាមរយៈការដាក់បន្ថែមមន្ត្រីបច្ចេកទេស​កសិកម្មចូលបម្រើការនៅក្នុងរដ្ឋបាលសាលាសង្កាត់កោះអន្លង់ចិននេះ យើងសហការជាមួយគ្នាដើម្បីជំរុញប្រជាកសិករយើងដាំដំណាំតាមបែបច្ចេកទេសទំនើប មានសុវត្ថិភាព និងជំរុញជីវភាពកសិករកាន់តែប្រសើរឡើង។លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ មន្ទីរកសិកម្មខេត្តកណ្តាល បានដាក់សំណើររួចហើយទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំដាក់មន្ត្រីបច្ចេកទេសកសិកម្មចូលបម្រើការនៅតាមឃុំសង្កាត់ចំនួន១២៧ នៅទូទាំងខេត្តកណ្តាល។បើតាម លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា នៅក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមរៀបចំដាក់ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្ម នៅតាមឃុំសង្កាត់ ​ដើម្បីផ្តល់ការប្រឹក្សា​ដោះស្រាយបញ្ហា​ និង ផ្តល់​ការបណ្តុះបណ្តាល​ផ្នែកបច្ចេកទេសដាំដំណាំកសិកម្មជូនកសិករ និង​បញ្ជូនព័ត៌មាន បញ្ហាការលំបាកនានារបស់កសិករ ​រាយការណ៍ឲ្យថ្នាក់ជាតិបានដឹង ​និងជួយដោះស្រាយ និង​ផ្តល់ព័ត៌មានពីថ្នាក់ជាតិ ​ថ្នាក់ខេត្តទៅឲ្យប្រជាកសិករវិញជាដើម៕អត្ថបទ ស៊ុម សុខជា

រដ្ឋមន្ត្រីការបរទេសចិនថ្មីលោក Wang Yi ពិភាក្សាពីបញ្ហាអ៊ុយក្រែន នៅទួរគី ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក

2023/07/27 12:37:49 pm        238
ទួរគី៖ ប្រភពពីក្រសួងការបរទេសទួរគី បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយសមភាគីទួរគី ក្នុងទីក្រុងអង់ការ៉ា ហើយបានជួបជាមួយប្រធានាធិបតីលោក Tayyip Erdogan កាលពីថ្ងៃពុធ (ថ្ងៃទី២៦ ខែកក្កដា) ដែលជំនួបនេះ បានកើតឡើង អំឡុងដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ចាប់តាំងពីទទួលបានការតែងតាំង។ប្រទេសចិនបានតែងតាំងលោក Wang ដែលជាអ្នកការទូតជើងចាស់ ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) ដោយបានបញ្ចប់តំណែងរបស់លោក Qin Gang បន្ទាប់ពីអតីតឥស្សជន ដែលកំពុងលេចធ្លោរូបនេះ បានអវត្តមានរយៈពេលមួយខែពីតួនាទី ដែលលោកចូលមកបំពេញការងាររយៈជិតកន្លះឆ្នាំ។ពាក់ព័ន្ធនឹងជំនួបរបស់លោករដ្ឋមន្ត្រីថ្មីវិញ ប្រភពពីក្រសួងការបរទេសទួរគី បានបង្ហើបឲ្យដឹងថា ការពិភាក្សា រវាងលោក Wang និងរដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan រួមមានស្ថានភាពចុងក្រោយនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុពិភពលោកផងដែរ។ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ការិយាល័យរបស់លោកប្រធានាធិបតីទួរគី បានឲ្យដឹងថា Wang និងលោក Erdogan បានសម្តែងក្តីសង្ឃឹមថា ប្រទេសចិន និងប្រទេសទួរគី នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ខណៈដែលប្រទេសទាំង២ ដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពិភពលោក និងតំបន់៕

ព្យុះទីហ្វុង Doksuri បណ្តាលឲ្យបិទធុរកិច្ច និងមិនឲ្យមានការហោះហើរនៅកោះតៃវ៉ាន់ ក្រោយសម្លាប់មនុស្ស ៦នាក់នៅហ្វីលីពីន

2023/07/27 12:28:05 pm        221
តៃវ៉ាន់៖ រលកសមុទ្រធំៗ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលវិស័យធុរកិច្ច និងសាលារៀន ត្រូវបានបិទទ្វារ ហើយការព្រមានពីបំណាក់ដី ត្រូវបានចេញផងដែរ ក្រោយព្យុះទីហ្វុង Doksuri បោកបក់លើប្រទេសហ្វីលីពីន ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់បង្កជាទឹកជំនន់ ហើយនិងបំណាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ ។  តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ បានបិទវិស័យធុរកិច្ច និងសាលារៀន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ លុបចោលជើងហោះហើរ ក្រោយការព្រមានពីបំណាក់ដី និងទឹកជំនន់ ពេលដែលព្យុះទីហ្វុង Doksuri បោកបក់ឆ្លងកាត់កោះមួយនេះ ។  នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២ និង ១៥នាទីម៉ោងសកល ព្យុះទីហ្វុង Doksuri ដែលត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២ដោយមន្ទីរឧតុនិយមកោះតៃវ៉ាន់នោះ បានធ្វើដំណើរទៅទិសខាងត្បូងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៩១គ.មក្នុង១ម៉ោង ។   ជើងហោះហើរក្នុងស្រុកទាំងអស់ និងសេវាកម្មដឹកជញ្ជូនរបស់នាវាចម្លង ត្រូវបានផ្អាក ស្របពេលដែលជើងហោះហើរអន្តរជាតិជាង ១០០វ៉ុល ត្រូវបានលុបចោល ឬពន្យារពេល ។  ដោយឡែក សេវាកម្មផ្លូវដែក ចន្លោះតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់ ត្រូវបានបិទដំណើរការបណ្តោះអាសន្ន ក្នុងនោះមនុស្សជាង ៥.៧០០នាក់ ត្រូវបានជម្លៀសខ្លួន ដើម្បីបង្ការទុកជាមុន ។  ព្យុះទីហ្វុងនេះដែរ បានកាត់ផ្តាច់ចន្តរអគ្គិសនីពីផ្ទះសម្បែងជាង ១៥.៧០០គ្រួសារនៅទូទាំងកោះតៃវ៉ាន់ ប៉ុន្តែភាគច្រើនៃភាពរអាក់រអួលចរន្តអគ្គិសនីទាំងនេះនេះ ត្រូវបានស្តាឡើងវិញហើយ ចាប់តាំងពីពេលនោះមក ។   លោក Chen Chi-mai គឺជាអភិបាលក្រុង Kaohsiungបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookកាលពីល្ងាចថ្ងៃពុធថា សម្រាប់ព្យុះទីហ្វុង Doksuri ពួកយើងមិនអាចមើលស្រាលបាននោះទេ ពីឥទ្ធិពល និងកម្លាំងបោកបក់របស់វា ៕

មន្ត្រីអាមេរិកគ្រោងជួបតំណាងតាលីបង់នៅទីក្រុងដូហា

2023/07/27 12:22:48 pm        291
អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកការទូតសហរដ្ឋអាមេរិក នឹងជួបជាមួយតំណាងក្រុមតាលីបង់ក្នុងប្រទេសកាតាក្នុងសប្តាហ៍នេះ ជាអ្វីដែលនឹងជាកិច្ចពិភាក្សាដ៏កម្រនិងដោយផ្ទាល់រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុមអាហ្វហ្គានីស្ថានដែលកំពុងកាន់អំណាច។  ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា លោក ថូម៉ាស វែសធ៍ (Thomas West) និង លោកស្រី អាមីរី (Rina Amiri) នឹងបើកកិច្ចប្រជុំស្តីពីប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងអាស្តាណា ( Astana) ប្រទេសកាហ្សាក់ស្ថានជាមួយនឹងក្រុមអ្នកតំណាងមកពីកាហ្សាក់ស្ថាន សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន។លោកថូម៉ាស វែសធ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន និងលោកស្រីអាមីរី បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស្ត្រី ក្មេងស្រី និងសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន បន្ទាប់មកនឹងជួបជាមួយគណៈប្រតិភូតំណាងតាលីបង់ និងក្រុមមន្ត្រីក្រសួងអាហ្វហ្គានីស្ថានផ្សេងទៀត នៅរដ្ឋធានីដូហា ប្រទេសកាតា។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមទាំងពីរ នឹងពិភាក្សាអំពីផលប្រយោជន៍សំខាន់ៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងដូហា៕

សម្ព័ន្ធយោធាណាតូ បង្កើនសកម្មភាពល្បាត នៅសមុទ្រខ្មៅ

2023/07/27 12:13:41 pm        270
ណាតូ៖ សម្ព័ន្ធយោធាណាតូ និយាយថា ខ្លួនកំពុងពង្រឹងសកម្មភាពស៊ើបការណ៍ និងឈ្លបយកការណ៍ នៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ី ក្នុងការអនុញ្ញាតិឲ្យមាការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែប្រទេសអ៊ុយក្រែន។ក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ តាមសំណើរបស់ប្រទេសអ៊ុយក្រែន សម្រាប់ការពិភាក្សាពីវិបត្តិ។ ក្របខណ្ឌការងារត្រូវបានបង្កើតឡើងកាលពីដើមខែនេះ។ ក្រុមអ្នកចូលរួម បានពិភាក្សាពីការវាយលុកដដែលៗរបស់រុស្ស៊ីទៅលើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន នៅភាគខាងត្បូង នឹងនៅកន្លែងផ្សេងទៀត បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី។ បន្ទាប់ពីកិច្ចពិភាក្សា សម្ព័ន្ធយោធាណាតូ និងប្រទេសអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងមូស្គូ។ ក្រុមប្រឹក្សាបានកត់សំគាល់ថា ការព្រមានថ្មីរបស់រុស្ស៊ីទៅលើនាវានៅសមុទ្រខ្មៅបានបង្កើតហានីភ័យថ្មីសម្រាប់ការភ័នច្រឡំ និងការធ្វើឲ្យបញ្ហាកាន់តែរីកធំ ហើយសេរីភាពនៃការធ្វើនាវាចរណ៍ត្រូវបានរារាំងយ៉ាងខ្លាំង។  ទីក្រុងមូស្គូ បាននិយាយកាលពីដំបូងថា ខ្លួនបានចាត់ទុកនាវាណាមួយដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន អាចមានផ្ទុកទំនិញផ្នែកយោធា។ ក្រុមប្រឹក្សានិយាយថា ណាតូ និងសម្ព័នមិត្តរបស់ខ្លួន បានបង្កើនសកម្មភាពល្បាតដែនសមុទ្រ នៅក្នុងតំបន់ ដោយប្រើប្រាស់យន្តហោះ និងយានដ្រូន៕

យោធាមីយ៉ាន់ម៉ា មានផែនការផ្ទេរលោកស្រី អ៊ុងសានស៊ូជី ទៅកាន់ការឃុំខ្លួននៅលំនៅឋាន

2023/07/27 12:10:24 pm        254
មីយ៉ាន់ម៉ា៖ យោងតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យោធាសហភាពមីយ៉ាន់ម៉ា មានផែការផ្ទេរមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារទៅកាន់ការឃុំខ្លួននៅក្នុងផ្ទះ។ លោកស្រី ស៊ូជី បានស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីយោធាបានរុះរើគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី នៅក្នុងរដ្ឋប្រហារឆ្នំា២០២១។បច្ចុប្បន្នលោកស្រី អ៊ុង សានស៊ូជី បានជាប់នៅក្នុងពន្ធនាគារក្នុងរដ្ឋធានីណៃពិដោ ។ មន្ត្រីជាន់ខ្ពស់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AP ថា រដ្ឋាភិបាលយោធា មានផែនការប្រកាសការដោះលែងលោកស្រី ស៊ូជី ក្នុងពេលឆាប់ៗនេះ។ ការរាយការណ៍ និយាយថា ចំណាត់ការនេះគឺជាសកម្មភាពនៃការលើកលែងទោសចំពោះអ្នកជាប់ទោស ជាផ្នែកនៃពិធីសាសនា ដែលនឹងកំណត់ពេលធ្វើឡើងនៅសប្តាហ៍ក្រោយ។យោធាបានសាងសង់រូបបដិមាព្រះពុទ្ធទ្រង់ភ្នែនដ៏ធំអស្ចារ្យថ្មីមួយព្រះអង្គ ជានិមិត្តរូបនៃការបូជា និងបើកសម្រាប់សាធារណៈជន នៅថ្ងៃទី៣ ខែសីហា។ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៣ឆ្នាំ បន្ទាប់ពីមានបទចោទប្រកាន់ជាបន្តបន្ទាប់ ត្រូវនាំមកដោយយោធា។ បទចោទប្រកាន់ភាគច្រើន អ្នកជំនាញអះអាងថា ត្រូវបាននាំមកដើម្បីធ្វើឲ្យលោកស្រីចេញឆ្ងាយពីការប្រមូលផ្តុំការគាំទ្រជាសាធារណៈ៕

ចាស់ទុំក្នុងសង្គមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី បន្តពីសម្តេចតេជោ

2023/07/27 12:05:04 pm        140
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានភាពចាស់ទុំក្នុងសង្គម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការអភវិឌ្ឍរីកចម្រើន និងបានសម្ដែងនូវការគាំទ្រ​ចំពោះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ ។ប្រជាពលរដ្ឋចំណាស់ៗ ដែលបានឆ្លងកាត់សង្គមនយោបាយកម្ពុជាច្រើនជំនាន់ ​បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា​ស័ក្ដិសម​ធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តម រៀនបានខ្ពង់ខ្ពស់ និងមាន ​សមត្ថភាពគ្រប់គ្រាន់អាចដឹកនាំប្រទេសជាតិ​ បន្តធានានិរន្តរភាពសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិ រីកចម្រើនទៅមុខ ។ពួកគេបានសំដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយចិត្ត ដឹកនាំប្រទេស​ជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល​ក្រោម​ម្លប់សន្តិភាព និង បន្សល់ទុកមរតកជាច្រើនសម្រាប់ប្រទេសជាតិ ។ ពួកគេ នឹងចងចាំកេរមរតកទាំងអស់នេះជានិច្ច ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ កាលពីម្សិលមិញ បានប្រកាសជាសាធារណៈ ថា នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ឡើយ ​ដោយបានផ្ទេរដំណែងនាយករដ្ឋមន្ត្រីនេះ ឱ្យទៅ ឯកឧត្តម ហ៊ុន ម៉ាណែត វិញ ។ សម្ដេចតេជោ បានបញ្ជាក់ថា ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

បង្រៀននៅឈីលី ដើរចេញពីថ្នាក់រៀនដើម្បីធ្វើកូដកម្មជុំវិញលក្ខខណ្ឌការងារ

2023/07/27 12:02:05 pm        91
ឈីលី៖ គ្រូបង្រៀននៅក្នុងប្រទេសឈីលី ត្រូវបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេល២៤ម៉ោង កាលពីថ្ងៃពុធដើម្បីទាមទារឲ្យរដ្ឋាភិបាលបំពេញតម្រូវការរបស់ពួកគេសម្រាប់លក្ខខណ្ឌការងារកាន់តែប្រសើរ។ នៅក្នុងទីក្រុង Santiago គ្រូបង្រៀនជាច្រើន កំពុងកាន់បដា និងស្រែកពាក្យផ្សេងៗ និងបានដង្ហែក្បួននៅតាមផ្លូវធំមួយ។ ក្រុមអ្នកតវ៉ា បានទទូចសុំការចំណាយលើបំណុលប្រវត្តិសាស្ត្រ ជាការចំណាយដែលរដ្ឋាភិបាលបានជំពាក់គ្រូបង្រៀនចាប់តាំងពីឆ្នាំ១៩៨១ ជាផែនការមួយដើម្បីដោះស្រាយអំពើហិង្សានៅសាលារៀន ដែលការចំណាយនោះគឺទៅលើប្រាក់លើកទឹកចិត្តការចូលនិវត្តន៍ដែលមិនទាន់បានសងចាប់តាំងពីឆ្នាំ២០២០ ក្នុងចំណោមបញ្ហាផ្សេងទៀត៕

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 11:57:45 am        1128
ភ្នំពេញ៖ ថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធាន ក្រុម​ប្រឹក្សាជំនុំជម្រះ រួមជាមួយសមាជិក គ.ជ.ប ចំនួន៩រូប ​ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ បានបើក​សវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ ពាក្យបណ្ដឹងទាំង៥ខាងលើ ជាបណ្តឹងក្នុងចំណោមសរុប៣៥បណ្តឹងមកពីបណ្តារាជធានី-ខេត្ត ហើយមាន៣០បណ្តឹង​បានសម្រេចផ្តន្ទាទោស ​ដោយមានទាំងការផាកពិន័យជាប្រាក់ រួមទាំង​លុបឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ​និងដកសិទ្ធិមិនឲ្យឈរឈ្មោះ លើកលែង​តែ៥បណ្តឹងនេះ​បានប្តឹងតវ៉ាជំទាស់ទៅកាន់ គ.ជ.ប ​ខណៈ​សវនាការ​ជំនុំជម្រះកំពុង​បន្តការពិភាក្សាគ្នានៅឡើយ។ សូមជម្រាបថា ​បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច ​តំណាងដើមចោទ ឬ​ចុងចោទ​អាច​បន្តប្តឹង​ជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ​ក្នុងរយៈពេល៧២ម៉ោង។ បន្ទាប់ពីដោះស្រាយបណ្តឹងបញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាស នាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Macron នឹងបញ្ចប់កិច្ចប្រជុំ G7 ដោយផ្តោតលើ AI និង​អាហារពេលល្ងាចជាមួយ​​លោក Trump
06/17/2026 05:06 PM
អ៊ីរ៉ង់ ព្រមានពីការឆ្លើយតបខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែលបន្តគំនិតព្យាបាទនៅប្រទេសលីបង់
06/17/2026 05:06 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
06/17/2026 05:06 PM
ការវិភាគ៖ បញ្ហាស្នូលក្នុងកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់នឹងជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់
06/17/2026 05:06 PM
កូរ៉េខាងត្បូង នឹងផ្លាស់ប្តូរខ្សែបន្ទាត់ដែលត្រូវបានរឹតត្បិតជនស៊ីវិលនៅតាមព្រំដែនជាមួយកូរ៉េខាងជើង
06/17/2026 05:06 PM
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨
06/17/2026 05:06 PM
មេដឹកនាំ G7 សន្យាបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយភាពងាយរងគ្រោះ ដោយសារបំណុលសកល
06/17/2026 05:06 PM
សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
06/17/2026 04:06 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ វត្តមានយោធាអាមេរិកកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី
06/17/2026 04:06 PM
មេដឹកនាំ G7 ប្រឹង​ប្រែង​ដោះស្រាយបញ្ហា​ពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ
06/17/2026 04:06 PM