អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

Mike Pence អតីតអនុប្រធានាធិបតិអាមេរិក ធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅអ៊ុយក្រែន

2023/06/30 12:21:32 pm        195
អ៊ុយក្រែន៖ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដែលកំពុងឈរឈ្មោះសម្រាប់ការតែតាំងរបស់គណបក្សសាធារណៈរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើល ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ។លោក Pence បានសន្យាបន្តផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការសម្រាប់អំឡុងពេលជម្លោះនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា លោក Pence បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងនិងភូមិចំនួន៣ នៅជិតទីក្រុងគីវ មានទីក្រុង Bucha, Irpin និងភូមិ Moschun ដើម្បីពិនិត្យមើលការបំផ្លាញពីការបាញ់ផ្លោងរបស់រុស្ស៊ី ចាប់តាំងពីការវាយលុកកាលពីខែកុម្ភ:ឆ្នាំមុន។ លោក Pence គឺជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋដំបូងគេ ដែលមកជួបលោក Zelenskiy អំឡុងយុទ្ធនាការ។ លោក Pence គឺជាអ្នករិះគន់ឥតសំចៃចំពោះប្រធានាធិនបតីរុស្ស៊ី លោក Vladimir Putin និងជាអ្នកគាំទ្រពេញទំហឹងចំពោះអ៊ុយក្រែន ខណៈលោកប្រឈមជាមួយអតីតមេដឹកនាំរបស់លោក អតីតប្រធានាធិបតី Donald Trump សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ៕

លោក Blinken៖ កិច្ចខិតខំប្រឹងប្រែងនៅបន្តដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ខណៈកិច្ចចរចា អាមេនី-អាស៊ែបៃហ្សង់ បានបញ្ចប់

2023/06/30 12:18:31 pm        108
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការខិតខំប្រឹងប្រែងនៅតែបន្តដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់ជម្លោះជុំវិញបញ្ហាតំបន់ Nagorno-Karabakh(ណាហ្គ័រណូ-ខារ៉ាបាក់) ខណៈកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ដែលរៀបចំដោយទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា។លោក Blinken និយាយថា បញ្ហាលំបាកបំផុតមួយចំនួននៅតែមិនទាន់បានដោះស្រាយ ដោយមិនបាននិយាយលម្អិតអំពីបញ្ហាទាំងនោះទេ។ ចាប់តាំងពីការប្រយុទ្ធគ្នាខ្លាំង បានបញ្ចប់ជាមួយបទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ីក្នុងឆ្នាំ ២០២០ ភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពដែលនឹងរួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីព្រំដែន ការដោះស្រាយការខ្វែងគំនិតគ្នាជុំវិញតំបន់ហ៊ុមព័ទ្ធ និងការបែកបាក់ទំនាក់ទំនង។លោក Blinken បាននិយាយថា មានភាពរីកចម្រើននៅក្នុងកិច្ចពិភាក្សា រួមមានកិច្ចព្រមព្រៀងលើឯកសារបន្ថែមមួយចំនួន ព្រមទាំងការយល់ដឹងស៊ីកាន់តែស៊ីជម្រៅអំពីជំហរនានាលើបញ្ហាមិនដាច់ស្រេចផ្សេងទៀត ព្រមទាំងការទទួលស្គាល់ថា នៅមានការងារលំបាកដែលត្រូវធ្វើ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ តំបន់ Nagorno-Karabakh ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់ គឺជាប្រភពនៃជម្លោះរវាងតំបន់ជិតខាង Caucasus (កូកាស) ចាប់តាំងពីច្រើនឆ្នាំមកហើយដែលនាំទៅរកការដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ និងរវាងជនជាតិភាគតិចអាមេនី និងអាស៊ែបៃហ្សង់ទួរគី(Turkic Azeris) អស់រយៈពេលជាងមួយសតវត្សមកហើយ។ លោក Bayramov កាលពីសប្តាហ៍មុនបាននិយាយថាឣាស៊ែបៃហ្សង់ នឹងមិនទទួលយកការទាមទារពីប្រទេសអាមេនីក្នុងការផ្តល់ការធានាបានសន្តិសុខពិសេសសម្រាប់ពលរដ្ឋអាមេនីប្រមាណ ១២០.០០០ នាក់ដែលរស់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះទេ៕

អ៊ីរ៉ាក់ អារ៉ាប់រួម និងបណ្តាប្រទេសម៉ូស្លីមផ្សេងទៀត ថ្កោលទោសការដុតគម្ពីរកូរ៉ាន នៅរដ្ឋធានីស្តុកខូម

2023/06/30 12:13:43 pm        146
អារ៉ាប់៖ ប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម និងប្រទេសម៉ូស្លីមជាច្រើនផ្សេងទៀត បានថ្កោលទោសការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន នៅទីក្រុងស្តុកខូម (Stockholm) ប្រទេសស៊ុយអែត ខណៈដែលប្រជាជនម៉ូស្លីមទូទាំងពិភពលោក បានប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយរបស់អ្នកកាន់សាសនាឥស្លាម។បុរសម្នាក់ដែលត្រូវបានប្រាប់ថាជាជនជាតិអ៊ីរ៉ាក់ បានហែក និងដុតគម្ពីរកូរ៉ាន នៅខាងក្រៅវិហារឥស្លាម នាកណ្តាលទីក្រុងស្តុកខូម (Stockholm) ក្នុងអំឡុងបាតុកម្មមួយ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) ដោយទង្វើនេះ បានបង្កជាកំហឹង ក្នុងប្រទេស នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។បើយោងតាមការផ្សាយពីបណ្ដាញសារព័ត៌មានអ៊ីរ៉ាក់ បាតុករអ៊ីរ៉ាក់រាប់សិបនាក់ បានសម្រុកចូលស្ថានទូតស៊ុយអែត នៅទីក្រុងបាកដាដ បន្ទាប់ពីមានការអំពាវនាវឲ្យធ្វើបាតុកម្មដោយកំហឹង ពីសំណាក់បព្វជិតស៊ីអ៊ីតដ៏មានឥទ្ធិពល លោក Muqtada al-Sadr ( ម៉ុតតាដា អាល់សាដ)។ប្រទេសម៉ារ៉ុកបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែត ដើម្បីតវ៉ាដោយមិនមានពេលវេលាកំណត់ និងបានកោះអញ្ជើញភារធារីរបស់ស៊ុយអែត ប្រចាំនៅទីក្រុងរ៉ាបាត (Rabat) ដើម្បីមកស្ដាប់នូវការបង្ហាញពីការថ្កោលទោសយ៉ាងខ្លាំងរបស់ព្រះរាជាណាចក្រនេះ ចំពោះការវាយប្រហារនេះ និងការបដិសេធរបស់ខ្លួន ចំពោះទង្វើដែលមិនអាចទទួលយកបាននេះ ហើយប្រទេសលីបង់ ស៊ូដង់ និងហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលបានកោះហៅក្រុមអ្នកការទូតជាន់ខ្ពស់ស៊ុយអែត នៅក្នុងដីរបស់ខ្លួនរៀងៗខ្លួនដែរ។ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការដែលត្រូវបានអនុញ្ញាតដោយតុលាការស៊ុយអែត គឺជាការ «បង្កហេតុ មិនឆ្លាត និងមិនអាចទទួលយកបាន» ជាពិសេសក្នុងអំឡុងពេលធម្មយាត្រា Hajj(ហាជី) និងពិធីបុណ្យ Eid al-Adha របស់ម៉ូស្លីម។ រីឯក្រសួងការបរទេសស៊ូដង់បានពណ៌នាការធ្វើបែបនេះថា ជា «ទង្វើដ៏អាម៉ាស់ និងបង្កហេតុដល់ប្រជាជនម៉ូស្លីម ជុំវិញពិភពលោក ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Eid al-Adha»។នគរបាលស៊ុយអែត បានចោទប្រកាន់បុរស ដែលបានដុតកម្ពីរពិសិដ្ឋនេះ ពីបទបង្កជម្លោះ ប្រឆាំងនឹងក្រុមជនជាតិភាគតិច ឬជាតិសាសន៍៕

មនុស្សជាង៤០០នាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំង បន្ទាប់ពីការតវ៉ាកើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/06/30 11:21:18 am        162
បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បានប្រាប់ទូរទស្សន៍ BFMTV ថា មនុស្សយ៉ាងហោចណាស់៤២១នាក់ ត្រូវបានចាប់ខ្លួនទូទាំងប្រទេសបារាំង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ មកដល់ព្រឹកថ្ងៃសុក្រនេះ ខណៈរលកនៃការតវ៉ាបានរាលដាលពាសពេញប្រទេស ក្រោយនគរបាលបានបាញ់សម្រាប់ក្មេងប្រុសជំទង់ម្នាក់ ។ ទីក្រុងធំៗនៅក្នុងប្រទេសបារាំង បានជួបប្រទះកុបកម្មយប់ទី៣ ខណៈលោកប្រធានាធិបតី Emmanuel Macron បានព្យាយាមពន្លត់កំហឹងសាធារណៈដែលកំពុងក្ដៅគគុកបង្កឡើងដោយនគរបាលបានបាញ់សម្លាប់យុវជនម្នាក់កូនកាត់អាល់ហ្សេរី -ម៉ារ៉ុក អំឡុងត្រួតពិនិត្យចរាចរណ៍។ ក៏មានការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍ផងដែរ រវាងក្រុមយុវជន និងក្រុមមន្ត្រីនគរបាល នៅក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក ជាទីដែលមនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយប្រតិបត្តិការផ្នែកដឹកជញ្ជូនសាធារណៈមួយចំនួនរបស់រដ្ឋធានីនេះ ក៏ត្រូវបានផ្អាកផងដែរ។ ភាពចលាចល នៅក្នុងប្រទេសបារាំង នៅពេលនេះ បានធ្វើឲ្យគេនឹកឃើញដល់កុបកម្មកាលពីឆ្នាំ២០០៥ ដែលធ្វើឲ្យរំជើបរំជួលទូទាំងប្រទេសជាច្រើនសប្ដាហ៍ និងបានបង្ខំឲ្យលោកប្រធានាធិបតី ហ្សាកស៊ីរ៉ាក(Jacques Chirac) ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយកាលនោះ មនុស្សជាង៦.០០០នាក់ ត្រូវបានចាប់ខ្លួន៕

មន្ទីរបញ្ចកោណ ៖ បាឡុងចារកម្មរបស់ចិន ពុំបានប្រមូលទិន្នន័យជុំវិញសហរដ្ឋអាមេរិកទេ

2023/06/30 11:12:33 am        116
អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៩ មិថុនា ថា បាឡុងចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរបស់អាមេរិកលើមហាសមុទ្រអាត្លង់ទិកកាលពីខែកុម្ភៈ ពុំបានប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់អីនោះទេ ខណៈបាឡុងនោះបានហោះនៅទូទាំងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាត រ៉ៃឌ័រ (Pat Ryder) បាននិយាយថា វាជាការវាយតម្លៃរបស់យើងនៅពេលនេះ ដែលបាឡុងនោះពុំបានប្រមូលអ្វីទេ ដោយគ្រាន់តែហោះឆ្លងកាត់សហរដ្ឋអាមេរិក ឬហោះហើរលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ។ លោក រ៉ៃឌ័រ បាននិយាយថា សហរដ្ឋអាមេរិក បានចាត់វិធានការដើម្បីកាត់បន្ថយការប្រមូលព័ត៌មានសម្ងាត់ដោយបាឡុង។ លោករ៉ៃឌ័រ បាននិយាយដោយគ្មានការពន្យល់បន្ថែមថា ពិតណាស់កិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើបានរួមចំណែកចំពោះរឿងនោះ ។ បាឡុងដ៏ធំដោយមានផ្ទុកគ្រឿងអេឡិចត្រូនិចដ៏ធំបានហោះពីលើសហរដ្ឋអាមេរិកពីរដ្ឋអាឡាស្កា (Alaska)នៅភាគពាយព្យ ទៅកាន់រដ្ឋ សោយខារ៉ូឡាយណា (South Carolina) នៅភាគខាងកើតកាលពីចុងខែមករា ដល់ដើមខែកុម្ភៈឆ្នាំនេះ ដោយឆ្លងកាត់ពីលើមូលដ្ឋានយោធាដ៏រសើប និងជំរុញឲ្យមានការព្រួយបារម្ភថាទីក្រុងប៉េកាំងកំពុងស្វែងរកព័ត៌មានសម្ងាត់សំខាន់ៗ។បាឡុងនោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅក្បែរឆ្នេរសមុទ្រ South Carolina ហើយត្រូវបានស្រង់ចេញពីមហាសមុទ្រអាត្លង់ទិកដោយយោធាអាមេរិក ដែលបានសិក្សាវត្ថុបន្ទុករបស់បាឡុងនេះ តាំងពីពេលនោះមក។ ឧបទ្ទវហេតុនេះបានជំរុញឲ្យមានភាពតានតឹងថ្មីនៅក្នុងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ៕

មេដឹកនាំសហភាពអឺរ៉ុប គាំទ្រការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន

2023/06/30 11:09:35 am        233
អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងធ្វើការប្តេជ្ញាចិត្តរយៈពេលវែងដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីលោក Volodymyr Zelenskiy បានជំរុញឱ្យមេដឹកនាំអឺរ៉ុបចាប់ផ្តើមការងារលើជុំទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល មេដឹកនាំបានរំលឹកឡើងវិញនូវការថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបាននិយាយថាសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកដល់ការប្តេជ្ញាចិត្តដែលនឹងជួយប្រទេសអ៊ុយក្រែនការពារខ្លួនក្នុងរយៈពេលវែង។នៅក្នុងឯកសារដែលសង្ខេបសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូល មេដឹកនាំបាននិយាយថាពួកគេនឹងពិចារណាឲ្យបានឆាប់រហ័សនូវទម្រង់នៃការប្តេជ្ញាចិត្តទាំងនេះ។ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បាននិយាយថាពួកគេអាចបង្កើតការគាំទ្រពីសហភាពអឺរ៉ុបដែលមានស្រាប់ ដូចជាមូលនិធិសម្របសម្រួលសន្តិភាពអឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានរាប់ពាន់លានអឺរ៉ូលើអាវុធសម្រាប់ប្រទេសអ៊ុយក្រែន និងបេសកកម្មបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន។អ៊ុយក្រែនបានអះអាងថា វិធីដ៏ល្អបំផុតដើម្បីធានាបានសន្តិសុខផ្ទាល់របស់ខ្លួន ហើយដែលអឺរ៉ុបត្រូវធ្វើសម្រាប់ខ្លួនដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ ប៉ុន្តែទីក្រុង Kyiv បានទទួលស្គាល់ថា វាមិនអាចទៅរួចនោះទេក្នុងពេលអំឡុងសង្គ្រាម ហើយសម្ព័ន្ធណាតូ មានខ្វែងគំនិតគ្នាលើបញ្ហាថាតើខ្លួនអាចអនុញ្ញាតឲ្យសំណើរបស់អ៊ុយក្រែនក្លាយជាការពិតបាន ឆាប់ប៉ុណ្ណានៅពេលបន្ទាប់៕

យានិកអ៊ីតាលីត្រឡប់មកដល់ផែនដីវិញ បន្ទាប់ពីមានការហោះហើរពាណិជ្ជកម្មលើកដំបូងដ៏មិនគួរឲ្យជឿរបស់យានចម្លង Virgin Galactic

2023/06/30 11:04:49 am        202
អ៊ីតាលី៖ អាកាសយានិកបុរស ៣រូបមកពីប្រទេសអ៊ីតាលី បានហោះឡើងចម្ងាយជាង ៥០ម៉ាយល៍ (៨០គីឡូម៉ែត្រ) ពីលើវាលខ្សាច់របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅលើយន្តហោះរ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Galactic ដែលជាការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនដោយការបង់ប្រាក់ពីអតិថិជន ដែលធ្វើដំណើរទៅកៀកនឹងទីអវកាស គិតចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Richard Branson បានបង្កើតក្រុមហ៊ុននេះ ក្នុងឆ្នាំ២០០៤។មន្ត្រីកងទ័ពអាកាសអ៊ីតាលី ២នាក់ និងវិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) របស់ប្រទេសអ៊ីតាលី បានជិះយានអវកាសលំដាប់ទី២ រយៈពេលខ្លីជាមួយសមាជិកយានិកករបស់យន្តហោះរ៉ុក្កែត Virgin Galactic ៣នាក់ ដែលក្នុងនោះ ២នាក់ បានបើកយាន VSS Unity នៅពេលដែលយាននោះ ត្រូវបានបាញ់បង្ហោះ ក្នុងរយៈកំពស់យ៉ាងខ្ពស់ពីផ្ទៃនៃយានតួភ្លោះ ដែលដឹកយន្តហោះរ៉ុក្កែតនោះ។វិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) លោក Pantaleone Carlucci បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា៖ «វាពិតជាមិនគួរជឿសោះ។ ការបង្កើនល្បឿន ការហោះឡើង និងបន្ទាប់មក មីក្រូទំនាញ ហើយខ្ញុំត្រូវផ្តោតអារម្មណ៍ជាមួយនឹងការធ្វើតេស្តសាកល្បងរបស់ខ្ញុំ ជាមួយនឹងក្តារបន្ទះទ្រាប់ជង្គង់របស់ខ្ញុំ ប៉ុន្តែខ្ញុំក៏ឆ្លៀតឱកាសមើលទៅខាងក្រៅដែរ ហើយទិដ្ឋភាពគឺអស្ចារ្យណាស់»។ប្រមាណជា ៧៥នាទីបន្ទាប់ពីការចាកចេញពីដីជាមួយនឹងយានមេ យានអវកាស VSS Unity បានហោះត្រឡប់មកកាន់ចំណុចចាប់ផ្តើមវិញ ដោយសុវត្ថិភាពលើផ្លូវរត់នៅឯ Spaceport America ដែលជាអគារគ្រប់គ្រងដោយរដ្ឋ នៅជិតទីក្រុង Truth or Consequences របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico)៕

នគរបាលដែលបានបាញ់សម្លាប់យុវជនម្នាក់នៅបារាំង សូមអភ័យទោសពីគ្រួសារជនរងគ្រោះ ខណៈការប៉ះទង្គិចផ្ទុះកាន់តែខ្លាំង

2023/06/30 10:09:19 am        123
បារាំង៖ មេធាវីរបស់លោក បាននិយាយថា នគរបាលម្នាក់ដែលបានបាញ់សម្លាប់យុវជនបារាំង នៅក្នុងតំបន់ដាច់ស្រយាលរដ្ឋធានីប៉ារីស កាលពីថ្ងៃអង្គារ ទី២៧ មិថុនា បង្កឲ្យផ្ទុះការតវ៉ាដោយហិង្សាទូទាំងប្រទេស បានសូមអភ័យទោសចំពោះក្រុមគ្រួសារជនរងគ្រោះខណៈកំពុងជាប់ឃុំខ្លួន។  លោក ឡូរ៉ង់ ហ្វ្រង់ លីយ៉ង់ណា (Laurent-Franck Lienard) បានប្រាប់ទូរទស្សន៍ បារាំង BFMTV កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពាក្យសម្ដីដំបូង ដែលលោកបានពោលគឺពាក្យ សូមឣភ័យទោស និង ពាក្យចុងក្រោយដែលលោកបាននិយាយក៏ជាពាក្យសូមអភ័យទោសដែរដល់ក្រុមគ្រួសារជនរងគ្រោះ។  លោកបានបន្ថែមថា លោកធ្វេសប្រហែសមួយពេល លោកមិនចង់ក្រោយទៅធ្វើការពីព្រលឹមដើម្បីសម្លាប់មនុស្សនោះទេ ។លោកមិនចង់សម្លាប់យុវជនរូបនោះទេ។ ប្រទេសបារាំង ត្រូវបានជួបភាពចលាចល ដោយសារការតវ៉ា ជាច្រើនថ្ងៃមកនេះ បន្ទាប់ពីយុវជនវ័យ១៧ឆ្នាំឈ្មោះ ណាហេល ត្រូវបានបាញ់សម្លាប់នៅទីប្រជុំជនណង់ទែរ (Nanterre) អំឡុង ឈប់ត្រួតពិនិត្យចរាចរណ៍ ថតវីដេអូ ដែលបានឈានដល់ការប្រើអំពើហិង្សា និងការជជែញដេញដោលដ៏ចម្រូងចម្រាស់អំពីយុទ្ធសាស្ត្ររបស់នគរបាល ។ប្រភពមួយដែលដឹងការស៊ើបអង្កេតនោះ បាននិយាយថា យុវជន ដែលពុំទាន់គ្រប់អាយុកាន់ប័ណ្ណបើកបរស្របច្បាប់ពេញសិទ្ធិនៅក្នុងប្រទេសបារាំងរូបនេះ បានបើកបររថយន្តដោយខុសច្បាប់ រដ្ឋអាជ្ញាធរទីប្រជុំជនណង់ទែរ បាននិយាយថា លោកបានដឹងថានគរបាល ធ្លាប់បរាជ័យក្នុងការអនុវត្តន៍បទបញ្ជាបញ្ឈប់ចរាចរណ៍៕

នគរបាល ដែលបានបាញ់សម្លាប់យុវជនម្នាក់ក្នុងពេលត្រួតពិនិត្យចរាចរណ៍នៅបារាំង ត្រូវបានឃុំខ្លួនដោយចទប្រកាន់ពីបទមនុស្សឃាត

2023/06/30 10:03:11 am        143
បារាំង៖ នគរបាលបារាំងម្នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃុំខ្លួនជុំវិញការបាញ់សម្លាប់យុវជនម្នាក់ នៅជិតរដ្ឋធានីប៉ារីសកាលពីថ្ងៃអង្គារ។ យុវជនវ័យ១៧ឆ្នាំម្នាក់ ដែលមានឈ្មោះថា ណាហេល អឹម (Nahel M) ត្រូវបានបាញ់ក្នុងរយៈចម្ងាយមធ្យម ខណៈរូបគេបានបើករត់គេចហើយក្រោយមកបានបុកនឹងបង្គោលសញ្ញាឲ្យឈប់ភ្លាមៗ។ ការផ្ទុះកំហឹងចំពោះការស្លាប់របស់យុវជនរូបនេះ បានបង្កឲ្យផ្ទុះអំពើហិង្សាទូទាំងប្រទេស ។ ក្បួនតវ៉ាមួយដឹកនាំដោយម្ដាយរបស់ជនរងគ្រោះ ត្រូវបានរារាំងដោយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ក្នុងភាពរំជើបជំរួលនៅយប់ទី៣ ក្រុមអ្នកតវ៉ា ជាច្រើនត្រូវបានចាប់ខ្លួនក្នុងទីក្រុងលីល(Lille)និងម៉ាកសី (Marseille)។នៅក្នុងទីប្រជុំជនណង់ទែរ (Nanterre)ជាទីដែលយុវជនត្រូវបានបាញ់ស្លាប់ ឣគ្គិភ័យដ៏ធំមួយ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅហ៊ុទ័ព្ធអគារធនាគារមួយកន្លែងនៅជាន់ផ្ទាល់ដី។  វីដេអូ និងរូបភាពនៅលើបណ្ដាញសង្គម ក៏បានបង្ហាញផងដែរ ពីគំនរសំរាម កំពុងត្រូវបានឆាបឆេះ នៅតាមកន្លែងមួយចំនួន។ សេវារថយន្តក្រុង និងរយន្តដឹកអ្នកដំណើរនៅក្នុងទីក្រុងប៉ារីស និងតំបន់ជាច្រើនទៀត បានឈប់ប្រតិបត្តិការនៅម៉ោង ២១ ម៉ោងក្នុងស្រុក ជាការត្រៀមជើងការសម្រាប់ទប់អំពើហិង្សាផ្សេងទៀត ។ តំបន់ដាច់ស្រាយាលមួយចំនួនបានប្រកាសអុវត្តន៍បម្រាមគោចរនៅពេលយប់។សេវាដឹកជញ្ជូនផ្សេងៗក៏ត្រូវបានរំខានផងដែរនៅក្នុងទីក្រុងលីល និងទួរស៍ (Tours)។នគរបាលចំនួន៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយពេញទូទាំងប្រទេសបារាំងដើម្បីទប់ទល់ភាពចលាចល បន្ទាប់ពីរថយន្ត និងអគារជាច្រើនត្រូវបានបំផ្លាញក្នុងអំពើកុបកម្មនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសនេះកាលពីយប់ថ្ងៃអង្គារនិងពុធ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បាននិយាយថាក្រុមមន្ត្រីចំនួន១៧០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាតែយប់ថ្ងៃពុធមួយថ្ងៃប៉ុណ្ណោះ និងមនុស្សជាង២០០នាក់ ត្រូវបានចាប់ខ្លួន៕

សម្តេចតេជោ នៅតែក្រើនរំលឹកថា ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នា ការពារសន្តិភាពឱ្យខាងតែបាន

2023/06/30 09:52:45 am        615
ពោធិ៍សាត់៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត៧ពាន់នាក់នៅខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែក្រើនរំលឹកថា ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការយកចិត្តទុកជាប្រចាំ​ទៅលើសុខទុក្ខនិង​ការអភិវឌ្ឍ​ផ្តល់នូវសេចក្តីសុខ និងការអភិវឌ្ឍថ្មីៗបន្ថែម ដើម្បីបង្កើតឱកាសការងារបន្ថែម​ជូន​ប្រជាជន ហើយទាក់ទិននឹងរឿងនេះ សម្តេចនៅតែអះអាងថា ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នា​ការពារសន្តិភាពឱ្យខាងតែបាន។សូមបញ្ជាក់ថា សុខសន្តិភាពដែលរកបានដោយលំបាក តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមាន​សម្តេច​ជា​មគ្គទេសក៍​ឆ្នើមបានយកជីវិតជាដើមទុននាំមកនូវការបង្រួបបង្រួមជាតិ ក្រោមដំបូល​នៃរាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ មានរយៈពេល២៥ឆ្នាំហើយ ដែល​នៅក្នុង​ប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំមិនដែលមាន គឺមានតែជម្លោះ និងសង្គ្រាមបែកបាក់ជាតិ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប
06/22/2026 08:06 PM
តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
06/22/2026 08:06 PM
អ្នកការទូតជាន់ខ្ពស់​របស់ចិន ជួបអនុប្រធានសន្តិសុខអ៊ីរ៉ង់ ក្រោយកិច្ច​​ពិភាក្សាជាមួយ​អាមេរិក នៅ​ស្វីស​
06/22/2026 08:06 PM
វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស
06/22/2026 08:06 PM
អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
06/22/2026 08:06 PM
កងទ័ពស៊ូដង់ទទួលយកអ្នករត់ចោលជួររបស់កងកម្លាំង RSF នៅ Darfur បង្កការខឹងសម្បារនៅក្នុងចំណោមពលរដ្ឋ
06/22/2026 08:06 PM
ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM