កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជានាំទំនិញចេញមានតម្លៃជាង ១៣ ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/11 02:05:23 pm        382
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញចេញមានទឹកប្រាក់ជាង ១៣ ប៊ីលានដុល្លារ ក្នុងរៈពេល៧ខែ ឆ្នាំ២០២២នេះ កើនឡើង ៣០.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ រួមចំណែកពាក់កណ្តាលនៃទំនិញនាំចេញរបស់កម្ពុជា។យោងតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា សម្រេចបាន ៣២.៨២ប៊ីលានដុល្លារ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង​ ២១.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញសំខាន់របស់ទំនិញរបស់កម្ពុជា ​មានតម្លៃទឹកប្រាក់ ប្រមាណ ៥ ៦៩៥ លានដុល្លារ ដោយបានរួមចំណែក ​ប្រមាណ ៤៣ភាគរយ​នៃតម្លៃការនាំចេញ​សរុប​ក្នុងរយៈពេលនេះ។ប្រទេសវៀតណាម និងប្រទេសចិន​ ជាទីផ្សារធំលំដាប់ទីពីរ និងទីបី​ ដោយមានទំហំនាំចេញ ១ ៣២៦ លានដុល្លារ​និង ៨០៩ លានដុល្លារ។ ចំណែក ការនាំចូលរបស់កម្ពុជា ​មានតម្លៃ ១៩ ប៊ីលាន​ដុល្លារ​កើនឡើង ១៥.៤ ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ទំនិញសំខាន់ៗ​ដែលកម្ពុជា នាំចេញ មានដូចជា សំលៀកបំពាក់ តម្លៃសរុប ៥ ៦១៩ លានដុល្លារ វត្ថុអំពីស្បែក តម្លៃ ១ ២២៥ លានដុល្លារ ផលិតផលស្បែកជើង តម្លៃ ១ ០៤៥ លានដុល្លារ ឧបករណ៍អគ្គីសនីតម្លៃ ៩២៧លានដុល្លារ​។ឯកឧត្តម ប៉ែន សុវិជាតិ​ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ​បានចាត់ទុកកំណើននេះ ដោយសារតែការ​ចាប់ផ្តើម​ឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ​ការអនុគ្រោះពាណិជ្ជកម្ម និង​ការ​កើនឡើង​នៃតម្រូវការសកល។ឯកឧត្តម លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ (RCEP) ​ដែលបានចូលជាធរមានក្នុងខែមករា​ ក៏បានរួមចំណែកដល់កំណើននេះ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាមានរោងចក្រដំណើរការចំនួន ១ ៨៤៩ រោងចក្រ ផ្តល់ការងារចំនួនជាង ​៩៧ ម៉ឺនកន្លែង

2022/08/11 12:59:52 pm        339
ភ្នំពេញ៖ កម្ពុជាមានរោងចក្រដំណើរការសរុប ចំនួន ១ ៨៤៩ រោងចក្រ គិតត្រឹមឆ្នាំ២០២១ បង្កើត​ការងារ​ធ្វើជាង ៩៧ម៉ឺន កន្លែងដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់ប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ។ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញរបាយការណ៍សមិទ្ធផល​សំខាន់ៗ​សម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល៥ឆ្នាំ ២០១៧-២០២១​ ក្នុងសន្និសីទសារព័ត៌មាន ​នៅថ្ងៃទី១១ ខែសីហា នៅអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល។រោងចក្រដំណើរការមានចំនួន ១ ៨៤៩ រោងចក្រ ស្ថិតនៅក្នុង ២៥រាជធានី-ខេត្ត មានការកើន​ឡើង​ចំនួន ៣២៧រោងចក្រ ស្មើនឹង ២១.៤៨% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក​ ដែលនៅក្នុងឆ្នាំ ២០១៧ រោងចក្រដំណើរការមានចំនួន ១ ៥២២ រោងចក្រ។រោងចក្រកើតថ្មីក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មាន​ចំនួន ៩៦២ រោងចក្រ ខណៈ រោងចក្របិទទ្វារ​ឈប់​ដំណើរការក្នុងរយៈពេល៥ឆ្នាំ មានចំនួន ៦៩២រោងចក្រ។កម្លាំងពលកម្មសរុប មានចំនួន ៩៧០ ៤៨៧នាក់ ក្នុងនោះមាន ស្រីចំនួន ៧៤៧ ៧០០នាក់ ស្មើនឹង ៧៧.០៤% មានការថយចុះចំនួន ១១ ៧១៦ នាក់ ស្មើនឹង ១.១៩% បើធៀប ទៅនឹងរយៈពេល៥ឆ្នាំ​កន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ​កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។ចំណែក ទុនវិនិយោគសរុប មានចំនួនជាង ១៣,៤៧៤ លានដុល្លារអាមេរិក មានការកើនឡើង​ចំនួន​ជាង ៤ ០៦៤លានដុល្លារអាមេរិក ស្មើនឹង ៤៣.១៩% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លង មក ដែល​នៅក្នុងឆ្នាំ ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០ ​លានដុល្លារអាមេរិក។តម្លៃបរិមាណផលិតផលសរុបនៃរោងចក្រដំណើរការ ​មានចំនួនជាង ៥ ៩៣៣ លានដុល្លារអាមេរិក ក្នុងនោះមាន ​តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមាន​ចំនួនជាង ១ ៥៦០ លានដុល្លារ​អាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង​ ៤ ៣៧៣ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរបរទេស បន្តមានកំណើនចូលមកទស្សនានៅកម្ពុជា

2022/08/11 12:55:09 pm        527
ភ្នំពេញ៖ វត្តមានភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាក្នុងខែកក្កដា នេះ ចាប់ផ្ដើមមាន​កំណើន​ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ខណៈភាគច្រើនឃើញមាននៅតាមទីតាំងទេសចរណ៍​សំខាន់ៗ​ក្នុងរាជធានីភ្នំពេញ។ក្រសួងទេសចរណ៍ ទើបបានបញ្ជាក់ថ្មីៗនេះថា ភ្ញៀវទេសចរជាតិ ​និងភ្ញៀវទេសចរអន្តរជាតិ មាន​ចំនួនរហូតដល់ជាង ២៤ម៉ឺននាក់ បានធ្វើដំណើរកំសាន្តជុំវិញប្រទេសកម្ពុជា ក្នុងសប្ដាហ៍ដំបូង​នៃខែសីហានេះ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជាង ២២ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមាន​ចំនួនជាង ២ម៉ឺននាក់។ ខណៈមានកំណើនភ្ញៀវទេសចរនេះ ​ទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ទទួលបាន​ការ​ចូលទស្សនាច្រើន។ ជាក់ស្ដែងសម្រាប់សារមន្ទីរជាតិ ​ដែលមានទីតាំងជិតព្រះបរមរាជវាំង គឺមាន​ភ្ញៀវទេសចរប្រមាណ ១០០ទៅ ១៣០ ​នាក់ចូលទស្សនារៀងរាល់ថ្ងៃ ហើយក៏មានភ្ញៀវទេសចរ​ជាតិ​ចូលទស្សនាប្រមាណ ១២០ ទៅ១៥០នាក់ក្នុង១ថ្ងៃ។ទីតាំងសំខាន់មួយទៀត គឺស្ថិតនៅសារមន្ទីរទួលស្លែង ​ចំនួនភ្ញៀវទេសចរអន្តរជាតិ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ផងដែរ។ ​នេះជាការលើកឡើងរបស់​ លោក ហង្ស និស្ស័យ ជាប្រធាន​សារមន្ទីរ។ លោក បញ្ជាក់ថា ភ្ញៀវទេសចរបរទេសបានកើនឡើងពីប្រមាណ​ ៥០ ទៅ ៦០នាក់​ក្នុង១ថ្ងៃ មកដល់ចំនួនជាង ២០០នាក់ក្នុងពេលនេះ។ លោក ក៏សង្ឃឹមថា ចំនួនភ្ញៀវទេសចរ​អន្តរជាតិ​បន្តកើនឡើងផងដែរ។លើកឡើងដូចគ្នាផងដែរ លោក ថុង សុំផល្គុន ជាមគ្គុទេសទេសចរណ៍មួយរូប ដែលកំពុងជូន​ភ្ញៀវបរទេស​មួយ​ក្រុមទស្សនាក្នុងសារមន្ទីរទួលស្លែង​ បង្ហាញនូវភាពសប្បាយចិត្ត។ ភាពសប្បាយចិត្ត ​ដោយសារបច្ចុប្បន្ន ​ចំនួនភ្ញៀវទេសចរបរទេសបន្តកើនឡើង ដែលអាចជួយ​ដល់​ជីវភាព​របស់លោក​ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា​ ដែលធ្វើការពាក់ព័ន្ធវិស័យ​ទេសចរណ៍ដទៃទៀត អាច​ទទួល​បានអត្ថប្រយោជន៍។ចំពោះភ្ញៀវទេសចរបរទេស​ ដែលភាគច្រើនជាដំណើរកំសាន្តមកកម្ពុជា​ជាលើកទីមួយ បានលើក​ឡើង​ពី​ការពេញចិត្តចំពោះកម្ពុជា​ ដោយប្រជពលរដ្ឋរួសរាយរាក់ទាក់ ​ទេសភាពស្អាត មាន​ប្រវត្តិសាស្រ្ត និងរឿងជាច្រើនដែលមានភាពទាក់ទាញ។ ពួកគាត់ ក៏លើកឡើងដែរថា កម្ពុជា ជា​ជម្រើស​ដ៏ល្អមួយក្នុងការដើរកំសាន្តសម្រាប់ជនបរទេស។តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ទីតាំងសំខាន់ដែលស្រូបទាញភ្ញៀវទេសចរ​បាន​ច្រើនជាងគេ ​គឺខេត្តសៀមរាប ​បន្ទាប់មកគឺខេត្តព្រះសីហនុ កំពត កែប ​ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ៕ អត្ថបទ៖ គឹមហុក  

ដំណឹងល្អ..! តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបន្តធ្លាក់ចុះ បើធៀបនឹងសន្ទស្សន៍ចាស់

2022/08/11 11:58:41 am        489
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ ៥.០០០រៀល/លីត្រ(ចុះ ១៥០រៀល)។

ក្រសួងរ៉ែនិងថាមពល ប្រមូលចំណូលសួយសារពីវិស័យរ៉ែបានចំនួន ២០លានដុល្លារ ក្នុងឆមាសទី១

2022/08/10 03:05:54 pm        973
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រមូលសួយសារពីវិស័យរ៉ែ បានចំនួន ២០.២ លានដុល្លារ​ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ដោយរំពឹងថា ចំនួននេះ នឹងសម្រេចបានតាមការគ្រោងទុកនៃ​ផែនការ​គៀងគរ​ចំណូលមិនមែនសារពើពន្ធរបស់ក្រសួងឆ្នាំនេះ។ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ​ចំណូលសួយសារពីវិស័យរ៉ែ មានការកើនឡើង ​បានមកពីចំណូលរ៉ែមាស រ៉ែខ្សាច់ ធនធានរ៉ែសំណង់ជាដើម។ ក្នុងឆ្នាំ២០១៩ ក្រសួងទទួលបានចំណូលសួយសារពីវិស័យរ៉ែ ​បានចំនួន ២០.៥ លានដុល្លារ ក្នុង​ឆ្នាំ២០២០ ២៧.៥ លានដុល្លារ ​និងក្នុងឆ្នាំ២០២១ ៣៥.៣​ លាន​ដុល្លារ។​ឯកឧត្តម បន្តថា​ ក្រសួងរ៉ែនិងថាមពល​ ពង្រឹងសមត្ថភាពមន្ត្រី ​លើការប្រមូលចំណូល មិនមែន​សារពើពន្ធ ពីវិស័យរ៉ែ។ក្រសួងកំណត់ថា ធនធានរ៉ែ ដែលជាធនធានធម្មជាតិមិនកកើតឡើងវិញ តម្រូវឱ្យ​មាន​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រុងប្រយ័ត្នខ្ពស់បំផុត។គោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៩-២០២៨ ត្រូវបានដាក់ចេញដោយផ្អែក​លើការ​គិតគូរ​យ៉ាងហ្មត់ចត់អំពីបច្ចុប្បន្នសេដ្ឋកិច្ច​ នយោបាយ ​និងសង្គមកម្ពុជា និងអនាគត​នៃ​ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ៕ អត្ថបទ៖ វណ្ណៈ 

ក្រសួងកសិកម្ម ក្រុកហ៊ុនចិនចុះ MOU នាំចេញផលិតផលសំបុកត្រចៀកកាំទៅចិន

2022/08/10 02:54:03 pm        717
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានចុះលើអនុស្សារណៈយោគយល់គ្នា ក្នុងការនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះអនុស្សារណៈ​យោគ​យល់​គ្នា​ជាមួយភាគីមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ​ដែលស្តីអំពី «ការនាំចេញ​ផលិត​ផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» នាថ្ងៃទី៨សីហា ម្សិលមិញនេះ ។តាមរយៈការអនុស្សារណៈយោគយល់គ្នានេះ នឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំកម្ពុជា និង​ធានាបាននូវស្តង់ដាផលិត ​គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ។ឯកឧត្តម បានលើកឡើងថា ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។ អនុស្សារណៈយោគយល់គ្នា ​ដែលត្រូវចុះហត្ថលេខានៅពេលនេះ នឹងជួយបើកទីផ្សារចិន​ដែល​ជា​ទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ​ធានាបាននូវស្តង់ដាផលិត គុណភាព​ផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ឆ្លើយតប​បានតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាមអនាម័យ​នៃអគ្គនាយកដ្ឋានគយចិន។ផលិតផលមានទីផ្សារ ​ឯកឧត្តម បញ្ជាក់បន្ថែមថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការ​ប្រមូលផល ការកែច្នៃ ​ក៏នឹង​ត្រូវបានលើកកម្ពស់ ​ឆ្លើយតប​បានតាម​សេចក្តីត្រូវការ​ទីផ្សារចិន តាម​រយៈការ​លើកកម្ពស់គុណភាពផលិត​ និងកែច្នៃ ស្រមតាមមតិរបស់​លោកប្រធានមជ្ឈមណ្ឌល​បាន​លើកឡើងថា មជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃ​ទឹកមាត់ត្រចៀកកាំ​នៅកម្ពុជា​នា​ពេលអានគតដ៏ខ្លី។យោងតាមស្ថិតិរដ្ឋបាលព្រៃឈើ ក្នុងឆ្នាំ២០២០ ផ្ទះត្រចៀកកាំនៅទូទាំង២៥រាជធានីខេត្ត មាន​ចំនួន៨៧២ផ្ទះ ​និងអាចផ្តល់ផលចន្លោះពី១-១,៥ តោនក្នុងមួយខែ។បើធៀបនឹងប្រទេស​ប្រទេស​ដ៏ទៃក្នុងតំបន់ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ​សំបុកត្រចៀកកាំរបស់កម្ពុជា នៅមាន​បរិមាណតិចនៅឡើយ។បច្ចុប្បន្ននេះ ផ្ទះត្រចៀកកាំមានភាគច្រើននៅតាម​បណ្តាខេត្តនានា​ជាប់សមុទ្រ ហើយត្រចៀកកាំ​ដែល​អាច​បរិភោគបាន ​មាន​តម្លៃ​ចាប់ពី ១ ៥០០-២ ០០០ ដុល្លារក្នុងមួយគីឡូក្រាម ។ ចំណែកសំបុក​ត្រចៀកកាំ​ទើបប្រមូល ​មាន​តម្លៃចាប់ពី៧០០-៩០០ដុល្លារ​ក្នុងមួយគីឡូក្រាម ៕ អត្ថបទ៖ វណ្ណៈ 

សហជីពគ្រោងស្នើបន្ថែម២០ដុល្លារលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ សម្រាប់កម្មករកាត់ដេរ

2022/08/10 01:35:24 pm        472
ភ្នំពេញ៖ ភាគីតំណាងឲ្យកម្មករនិយោជិត បានឲ្យដឹងថា ក្នុងកិច្ចចចារប្រាក់ឈ្នួលអប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ខាងមុខ សហជីព ​គ្រោងនឹងស្នើសុំបន្ថែម​ ២០ដុល្លារ ​លើប្រាក់ខែគោល ដោយ​ក្រុមសហជីពបានជួបប្រជុំគ្នាដើម្បីពិនិត្យ និងពិភាក្សាអំពីជីវភាពរស់នៅរបស់កម្មករនិយោជិត។លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា ​នៅព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២២នេះ បាន​ឲ្យ​ទូរទស្សន៍ព័ត៌មាន ​ប៊ីធីវីដឹងថា សហជីពបានប្រជុំ កាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយបាន​កំណត់​តួលេខក្រៅផ្លូវការមួយហើយ។ ប៉ុន្តែសហជីបត្រូវការផ្ទៀងផ្ទាត់ព័ត៌មាន ឬ​ទិន្នន័យពីក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលទៀត និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀត ដើម្បីអាច​បញ្ចេញ​តួលេខ​ចុងក្រោយបាន។ លោក បានបន្ថែមថា បច្ចុបន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរចំនួន ១៩៤ដុល្លារ ប៉ុន្ដែប្រាក់ឈ្នួលទាំងនេះ​ មិនទាន់បានបំពេញតម្រូវការរស់នៅឱ្យបានល្អប្រសើរនៅឡើយទេ បើផ្អែក​ទៅលើការចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិត​ ដោយជាមធ្យមរហូតដល់ទៅ ២៩៧ដុល្លារ​ ក្នុងមួយខែ។សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៥ ខែសីហាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​អាណត្តិទី២ លើកទី២ ស្តីពីការ​កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប សម្រាប់ឆ្នាំ២០២៣៕អត្ថបទ៖ បូរ៉ាវី

ផលិតផលសូត្រខ្មែរតម្បាញដោយដៃ រំពឹងនឹងមានទីផ្សានាំចេញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ធូរស្រាល

2022/08/10 01:03:00 pm        1019
ភ្នំពេញ៖ ផលិតផលសូត្រខ្មែរតម្បាញដោយដៃ កំពុងទទួលបានការគាំទ្រពីក្រសួងស្ថាប័ន ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ​និងមានអតិថិជនក្រៅប្រទេស​បាន​កុម្ម៉ង់​បញ្ជាជាទិញជាច្រើន ដោយរំពឹងថា ផលិតផលនេះ ​នឹងអាចមានទីផ្សារនាំចេញបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ ​បានធូរស្រាល។លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ​លើកឡើងថា កីតម្បាញខ្មែរ​បាន​តម្បាញ​ចេញជាផលិតផលមួយចំនួនដូចជា ស៊ឹងខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជា​សំលៀកបំពាក់​ជាដើម​ ដែល​ផលិតផលទាំងនេះ សុទ្ធសឹង​តម្បាញដោយដៃ និងមានការរចនា​កែច្នៃ​ខ្ពស់។លោកស្រី បន្តថា ផលិតផលតម្បាញខ្មែរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុកជាច្រើន និង​ពី​ក្រសួងស្ថាប័ន​មួយចំនួន ​ដោយមានការ​កុម្ម៉ង់​បញ្ជាទិញ ដែលជាផ្នែកមួយក្នុងការចូលរួម​លើក​កម្ពស់​ផលិតផលសូត្រខ្មែរ។ចំពោះការនាំចេញផលិតផលសូត្រ ប្រទេសនីមួយៗ​មានតម្រូវការផលិតផលនេះផ្សេងៗគ្នា ដើម្បី​ជម្រុញការនាំចេញសូត្របាន ​អ្នកផលិតគួរត្រូវសិក្សាទីផ្សារគោលដៅដែលនាំចេញ ​ឲ្យបានច្បាស់ នោះផលិតផល​របស់ពួកគេនឹងមាននិរន្តរភាពបម្រើទីផ្សារនាំចេញ ​ហើយរំពឹងថា ផលិតផល​តម្បាញសូត្រខ្មែរ ​នឹងអាចនាំចេញទៅកាន់ទីផ្សារ​បរទេសតាមការរំពឹងទុក។ជុំវិញការអភិវឌ្ឍន៍អាជីវកម្មនេះ,លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ ​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា​មានម្ចាស់អាជីវកម្មច្រើន​ ក្លាយជាអ្នកដឹកនាំ ​និងជាសហគ្រិនរួចហើយ នឹងបានកំពុង​អភិវឌ្ឍន៍នូវមុខរបររបស់ពួកគាត់ឆ្ពោះទៅរកការីកចម្រើន ​ដើម្បីរួមគ្នាកសាងសង្គម និង​សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន។សូមបញ្ជាក់ថា កម្ពុជាមានសក្តានុពលលើ​វិស័យ​ផលិតកម្មសូត្រ ​ដែលខ្មែរបានប្រតិបត្តិជាប្រពៃណី អំពីការ​ផលិតហូល-ផាមួង ពីសូត្រជាច្រើនសតវត្សមកហើយដូចជា ​នៅខេត្តតាកែវ ​បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន EnerCam នឹងចុះកិច្ចព្រមព្រៀងស្វែងរុករកប្រេងកាតជាមួយរាជរដ្ឋាភិបាលឆាប់ៗនេះ

2022/08/10 12:17:24 pm        402
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងក្រុមហ៊ុន EnerCam Resources មកពីប្រទេសកាណាដា នឹងចុះកិច្ចព្រមព្រៀងស្វែងរុករកប្រេងកាតនៅតំបន់ដែនគោក ដើម្បីសិក្សាស្វែងរុករកធនធានប្រេងកាតជាលើកដំបូងនៅកម្ពុជា។ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះថា ទាក់ទងនិងការសិក្សាស្រាវជ្រាវប្រេងកាតនៅកម្ពុជា សម្រាប់នៅដែនគោកមាន ១៩ ប្លុក ដែលបាន​កំណត់ជាតំបន់សិក្សាស្រាវជ្រាវរកធនធានប្រេងកាត, រហូតមកដល់ពេលនេះ ក្រសួងមិន​ទាន់បានរកឃើញថា មានធនធានប្រេងកាតដែលមានលក្ខណៈពាណិជ្ជកម្មនៅតំបន់​ណាមួយ​នៅឡើយ។ឯកឧត្តម បន្តថា ជុំវិញការសិក្សារុករកប្រេងកាតតំបន់ដែនគោកនេះ កន្លងមក​មាន​ក្រុមហ៊ុន​ចុះសិក្សាជា​បន្តបន្ទាប់ ក្នុងនោះទើបតែ ​មានក្រុមហ៊ុន EnerCam Resources មកពី​ប្រទេសកាណាដា ​ដែលនឹងចុះកិច្ចព្រមព្រៀមជាមួយក្រសួងរ៉ែ ​និងថាមពល នៅតំបន់​ប្រេងកាតប្លុក ទី៨ ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បីចាប់ផ្តើមធ្វើការសិក្សា ស្វែងរុករកធនធាន​ប្រេងកាត​ដំបូងរបស់ខ្លួន នៅលើផ្ទៃក្រឡាប្រមាណ ៥ ០០០ គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅបាសាំង កំពង់សោម នៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ឯកឧត្តម ជៀប សួរ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៥ មកពីប្រទេសផ្សេងៗគ្នាដូចជា៖ ប្រទេសចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងមកពីប្រទេសថៃជាដើម បានកំពុងចាប់អារម្មណ៍អំពីការវិនិយោគលើវិស័យប្រេងកាតនៅកម្ពុជា ដោយស្ថិតនៅក្នុងការពិនិត្យជំហានដំបូងនៅឡើយ លើគម្រោងសិក្សាលទ្ធភាព​នៃការវិនិយោគ​ប្រេងកាតនៅប្លុក A និងប្លុកប្រេងកាតផ្សេងៗទៀតរបស់កម្ពុជាផងដែរ។សូមបញ្ជាក់ថា កម្ពុជាមានតំបន់ប្លុកប្រេងកាតសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ទាំងនៅដែនសមុទ្រ និងដែនគោក ​សរុបមានចំនួន ២៥ កន្លែង ​សម្រាប់ដែនសមុទ្រមានចំនួន ៦ ប្លុក និងនៅដែនគោក មានចំនួន ១៩ ប្លុក៕អត្ថបទ៖ សុន រ៉ាឌី

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសាងសង់រួចរាល់ហើយ គ្រោងសម្ពោធមុនបុណ្យសមុទ្រមកដល់

2022/08/09 04:24:56 pm        1351
កំពត៖ មន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានរួចរាល់មួយរយភាគរយហើយ។ បច្ចុប្បន្នក្រសួង កំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុន​ប្រតិបត្តិ និងថែទាំកំពង់ផែ ដើម្បីឈានទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលបុណ្យ​សមុទ្រនៅខេត្តព្រះសីហនុ ឆ្នាំ២០២២ ។ឯកឧត្តម សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ ​នៃក្រសួងទេសចរណ៍​ និងជាប្រធាន ចាត់ចែង​គម្រោង GMS TIIG No.3194-CAM បានប្រាប់ឲ្យដឹង នៅថ្ងៃទី៨ ខែសីហា ​ឆ្នាំ២០២២នេះថា ការស្ថាបនាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ​ស្ថិតក្រោមហិរញ្ញប្បទាន ​របស់ធនាគារADB ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់ការរីក​ចម្រើនប្រកប​ដោយ​ចីរភាព នៅក្នុងមហាអនុតំបន់មេគង្គ(GMS)។ គម្រោងនេះ បានចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ អនុវត្តដោយ​អង្គភាព​គ្រប់គ្រងគម្រោង ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ឯកឧត្តម បានបញ្ជាក់ថា មកដល់ពេលនេះ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ​ត្រូវបាន បញ្ចប់​រួចរាល់១០០ភាគរយហើយ ​នៅសល់តែការងារបោសសម្អាតបរិវេណក្រៅអគារបន្តិចបន្តួច។ឯកឧត្តម ​បានបញ្ជាក់បន្ថែមថា ​បច្ចុប្បន្ន ក្រសួងកំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនប្រតិបត្តិ និងថែទាំកំពង់ផែ ​ហើយបើតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ​កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ​នៅមុនបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ឆ្នាំ២០២២នេះ ចូលមកដល់។ឯកឧត្តម បានបញ្ជាក់ថា​ ក្រោយពេលកំពង់ផែទេសចរណ៍អន្តរជាតិដាក់ឲ្យដឹងណើរការ ភ្ញៀវ​ទេសចរ​អន្តរជាតិតាមនាវា ​នឹងតម្រង់ឆ្ពោះមកកាន់ខេត្តកំពត​ ពេលនោះ កំពង់ផែទេសចរណ៍​អន្តរជាតិនេះ ​នឹងក្លាយជាច្រកសមុទ្រអន្តរជាតិសម្រាប់ភ្ញៀវទេសចរដ៏សំខាន់ និងដំបូងគេ​បង្អស់របស់កម្ពុជា ដែលតភ្ជាប់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសកម្ពុជា ពីខេត្តកំពត ទៅកាន់ពិភពលោក ។ ក្រសួងថា កំពង់ផែនេះ អាចមានសមត្ថភាពទទួលអ្នកដំណើរ ​និងអ្នកទេសចរអន្តរជាតិ បាន ប្រមាណ ១លាននាក់ក្នុងមួយឆ្នាំ។ កំពង់ផែនេះនឹងជួយលើកស្ទួយ វិស័យទេសចរណ៍របស់​កម្ពុជា​ឲ្យងើប ឡើងវិញ ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់​ឆ្នេរផ្សេងទៀត ៕ អត្ថបទ៖ អន សារឹម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM