ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម

សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញខ្ពស់បំផុតជាង ៦% ក្នុងឆ្នាំ២០២៣

2022/06/13 04:02:24 pm        610
ភ្នំពេញ៖ ខណៈអត្រាចាក់វ៉ាក់សាំងបង្ការកូវីដរបស់កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់ខ្ពស់ បំផុតក្នុងពិភពលោក ថែមទាំងអាចបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងដោយ ពេញលេញតាំងពីខែកុម្ភៈឆ្នាំនេះមក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងមានកំណើនឡើងវិញក្នុងចន្លោះ ៥.៦% ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម ៦.៥% ក្នុងឆ្នាំ២០២៣។នាឱកាសចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្ម​ពិភពលោក កាលពីរសៀលថ្ងៃទី១២ មិថុនា ឆ្នាំ២០២២កន្លងទៅ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ដោយមាន​យន្តការ​ឆ្លើយតប​ជាបន្តបន្ទាប់ និងការគាំទ្រយ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​បានទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ជាមួយនឹងទស្សនៈវិស័យជាយុទ្ធសាស្ត្រ នៃ​ការចាក់វ៉ាក់ជូន​ប្រជាជនជាមធ្យោបាយ​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតកម្ពុជាអាចគ្រប់គ្រងបាន ស្ថានការណ៍ ទាំងស្រុង និងធានា​ការការ​ពារ​អាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានដូចស្ថានដើមវិញ។ឯកឧត្តម គូសបញ្ជាក់ថា​ លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការ​ឧបត្ថម្ភ​ធនជលផល នឹង​ក្លាយជាលទ្ធផលដ៏ ​សំខាន់បំផុតសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក​ ដែលបញ្ហានេះ គឺបាន​អូសបន្លាយពេលជាង២០ឆ្នាំមកហើយ។ ក្នុងនោះ កម្ពុជាក៏ចង់ឃើញនូវការសម្រេចបន្ថែមលើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជា​នឹងចូលរួមយ៉ាង ​សកម្មជាមួយសមាជិកផ្សេងទៀត ​ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និង​កំណែទម្រង់អង្គការពាណិជ្ជកម្ម ពិភពលោក​ ព្រមទាំងការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។ឯកឧត្តមរដ្ឋមន្ដ្រី ​បានបញ្ជាក់បន្ថែមថា ​កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដោយយកមូលដ្ឋានច្បាប់ជាចម្បង។ ​សមាជិកទាំងអស់ត្រូវធានាថា អង្គកាពាណិជ្ជកម្ម​ពិភពលោក​ នៅតែសកម្មតាមរយៈ ការធ្វើកំណែទម្រង់ ​មានតម្លាភាព និងជាវេទិកា​ប្រកប​ដោយ​បរិយាបន្ន​ដែល​អនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍​ តិចតួច​ បានក្លាយជាចំណែក​មួយក្នុងការសម្រេចចិត្ត និងបានលើកឡើង​ពី​បញ្ហារបស់ពួកគេ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ជប៉ុនផ្តល់ហិរញ្ញប្បទានជាង ៣,៣លានដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍ​ន៍ធនធាន​មនុស្ស​នៅ​កម្ពុជា

2022/06/13 03:53:58 pm        801
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជារដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៣លាន ៣សែន ៦ម៉ឺនដុល្លារ អាមេរិក ដើម្បីអនុវត្ត“គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)"។នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ និងឯកឧត្តម កា ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃប្រទេស ជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាមួយគ្នាលើលិខិតប្ដូរសារ​សម្រាប់​ផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តនូវគម្រោងកម្មវិធីអាហារូបករណ៍​សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងសេចកត្តីប្រកាសព័ត៌មានក្រោយចប់ពិធីនេះ បានលើកឡើងថា នៅប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្សដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ដើម្បី បង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋាន​របស់ប្រជាជនកម្ពុជា​និងលើកកម្ពស់ ​គុណភាពជីវិតជាមួយនឹង ស្តង់ដារអន្តរជាតិ។ ដូច្នេះហើយ ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ​និងសង្គមរបស់ខ្លួនបន្ថែមទៀត។ ប្រភពដដែល បានបន្តថា ជាផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ ជួយមន្ត្រីវ័យ ក្មេងកម្ពុជាឲ្យទទួល​បាន​សញ្ញាបត្រ (អនុបណ្ឌិត / បណ្ឌិត) ​ពីថ្នាក់ក្រោយឧត្តមសិក្សា ​នៅប្រទេសជប៉ុន។ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា​ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ មន្ត្រីវ័យក្មេង​កម្ពុជា​ចំនួនប្រមាណ ២៦រូប ​នឹងអាចទៅសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន។ ភាគីជប៉ុន​​​​រំពឹងថា ​ធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា​បន្ថែមទៀត ​នាពេលអនាគតលើវិស័យនីមួយៗ ​ការ​យល់ដឹងរួម គ្នាព្រមទាំង​ការកសាងទំនាក់ទំនងមិត្តភាពរវាង ​ជប៉ុន និងធកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា ទទួលបានចំណូលពីការនាំចេញកៅស៊ូ ជាង ១៧០លានដុល្លារ ក្នុងរយៈពេល៥ខែ

2022/06/13 02:03:17 pm        406
ភ្នំពេញ៖ កម្ពុជានាំចេញជ័រកៅស៊ូ ជាង១០ម៉ឺនតោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនៅចំណូលពីការនាំចេញកៅស៊ូ មានទឹកប្រាក់ជាង ១៧០លានដុល្លារ។យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា​ បាន​នាំ​ចេញ​ជ័រកៅស៊ូ ក្នុង​បរិមាណ​ជាង ១០ ម៉ឺន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ ២០២២​នេះ មាន​ការ​កើន​ឡើង ៣ភាគរយ។ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ ២០២២​នេះ ការ​នាំ​ចេញ​ជ័រ​កៅស៊ូ សម្រេច​បាន​ចំនួន ១០៥ ០៤៨តោន កើនឡើង ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ខណៈ​ដែល​ការ​នាំ​ចេញ​ឈើ​កៅស៊ូវិញ សម្រេច​បាន​ចំនួន ១៣ ០២៦​ម៉ែត្រ​គុប។ចំណូល​សរុប​គិត​ត្រឹម​ខែ​ឧសភា ក្នុង​ឆ្នាំ ២០២២ ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ និង​ឈើកៅស៊ូ មាន​ចំនួន ១៧០ ២៨២ ០៣១​ដុល្លារ ដោយ​ក្នុង​នោះ ចំណូល​ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ មាន​ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ ​និងចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ឆ្នាំ ២០២១ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤ហិកតា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន ៣១០ ១៩៣ហិកតា កើន​ឡើង​ជាង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០។ តាម​រយៈកំណើន​នេះ អគ្គនាយកដ្ឋានកៅស៊ូ​បាន​ព្យាក​រណ៍​ថា ចាប់​ពី​ឆ្នាំ ២០២២ តទៅ កម្ពុជា​នឹង​អាច​នាំ​ចេញ​កៅស៊ូ​បាន​ជាមធ្យម ៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ​ដោយ​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏​ដូចជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ផងដែរ៕ អត្ថបទ៖ វណ្ណៈ​​ 

កំណើនទំហំពាណិជ្ជកម្ម ឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថប្រយោជន៍នៃការបើកសេដ្ឋកិច្ចឡើងវិញ

2022/06/13 01:06:00 pm        262
ភ្នំពេញ៖ កំណើនទំហំពាណិជ្ជកម្ម បានឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថប្រយោជន៍​នៃការបើក​សេដ្ឋកិច្ច​ឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល និង​ការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ ​និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​ថ្លែងថា ​នៅក្នុង​កំឡុងនៃការរីករាលដាលខ្លាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានផ្ទុះឡើង ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជា​នៅតែបន្តនាំចេញជាធម្មតា ​ដោយសារកម្ពុជា​នៅទទួល​បានការបញ្ជាទិញគឺគ្មានការ​ប្រែប្រួល​ទៅរកទីផ្សារថ្មី ​ដោយទីផ្សាររដែលធ្លាប់នាំចេញ ​បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ទោះបីនៅក្នុងវិបត្តិ​នោះ មានការ​រឹតបណ្តឹង ​និង​ការ​ធ្វើ​ចត្តាឡឺស័ក​ក៏ដោយ ។ឯកឧត្តម បន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកឡើងវិញ ចាប់ពីដើមឆ្នាំ ២០២២ មក ទំហំ​ពាណិជ្ជកម្ម​មានការកើនឡើង ​ដែលការកើនឡើងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ​នូវ​អត្ថប្រយោជន៍ នៃការបើក​សេដ្ឋកិច្ចឡើងវិញ ​ក្រោម​ការ​ខិតខំ​ប្រឹងប្រែងយកចិត្តទុក​ដាក់ជាទីបំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ​និង​ការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្ម​រវាងកម្ពុជា​ និង​ទីផ្សារអន្តរជាតិ ​កាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។សូមបញ្ជាក់ថា៖​ ជុំវិញការធ្វើពាណិជ្ជកម្ម រាជរដ្ឋាភិបាល​ ប៉ាន់ស្មានថា​ ក្នុងឆ្នាំ ២០២២ នេះ ការ​នាំចេញ ​រំពឹងក្នុងរង្វង់ជាង ​២៣ ពាន់លានដុល្លារ ​ខណៈឆ្នាំ ២០២១ ​មានត្រឹមជាង ១៩ ពាន់​លានដុល្លារ។ ចំណែកការនាំចូលវិញ ​មានទំហំជិត ៣១​ ពាន់លានដុល្លារ​ កើនឡើងពីឆ្នាំ ២០២១ ដែក​មានត្រឹមជាង ៣០ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តកើនឡើងក្នុងសប្តាហ៍នេះ

2022/06/13 12:10:34 pm        204
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថាននីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(ឡើង ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៦.១០០រៀល/លីត្រ (ឡើង ៥៥០រៀល)។

កសិករនាំយកទុរេនបែកអន្លុង ប្រមូលផ្ដុំនៅភ្នំពេញ ដើម្បីស្វែងរកទីផ្សារបន្ថែម ​​និងលុបបំបាត់ការលួចបន្លំ

2022/06/12 01:46:08 pm        1534
ភ្នំពេញ៖ ទុរេនបែកអន្លុង មានប្រភពមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានកសិករនាំយកមកប្រមូលផ្ដុំ នៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ដើម្បីស្វែងរកទីផ្សារបន្ថែម និងអាចជួយលុបបំបាត់ នូវការលួចបន្លំ ពីជនខិលខូចមួយចំនួន ។ក្នុងពិធីចែករំលែកការពិនិត្យមើល និងភ្លក់រស់ជាតិទុរេនបែកអន្លុង លោក ជូ មករា ប្រធាន​សហភាព​សហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា ការប្រមូលផ្ដុំនេះ គឺជាការ​សាកល្បង​រវាងកសិករដែលជាម្ចាស់ចម្ការ និងសហភាពរបស់លោក ដើម្បីរកវិធីសហការគ្នា ធ្វើឲ្យបាន​ដឹង​ដល់អ្នកប្រើប្រាស់ ឬអតិថិជនដែលត្រូវចែកចាយបន្តឲ្យកាន់តែមានភាពងាយស្រួល មិនចាំបាច់ចុះទៅដល់ចម្ការផ្ទាល់ ។លោកបន្តថា គោលបំណង នៃការប្រមូលផ្ដុំនេះ គឺចង់ប្រមូលកម្លាំងកសិករ និងអតិថិជន​ផ្នែក​ទីផ្សារមកជួបគ្នា ពិភាក្សាលើតម្លៃ និងសាកសួរពីបច្ចេកទេសមើលទុរេន ហើយបច្ចុប្បន្ន​មាន​ម្ចាស់ចម្ការប្រហែល ១០ចម្ការ ចង់ប្រមូលផ្ដុំនៅថ្ងៃខាងមុខ ដែលមានផ្ទៃដីចម្ការទុរេន ប្រមាណពី ៣០ ទៅ៥០ហិកតា ។កសិករជាម្ចាស់ចម្ការទុរេន នៅតំបន់បែកអន្លុង បានលើកឡើងថា ទុរេនបែកអន្លុង កំពុងមាន​ភាពល្បីល្បាញផងដែរ ហើយឆ្នាំនេះអាចប្រមូលផលបាននៅដើមខែមិថុនា និង​ជាធម្មតា​ប្រមូល​ផលរួចរាល់នៅពាក់កណ្ដាលខែកក្កដា ហើយដែលមានការដាក់លក់​ទុរេនបែកអន្លុង តាំងពីខែមិនា ឬខែមេសា មិនមែនមកពីប្រភពបែកអន្លុងនោះទេ ដោយទុរេនបែកអន្លុង មានរូបរាងខុសប្លែក ពីទុរេននាំមកពីទីកន្លែងផ្សេង ។ពួកគាត់បន្ថែមថា ចំពោះការប្រមូលផ្ដុំនៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជានេះ ជាការល្អដែលនឹងអាចធ្វើឲ្យអ្នកបរិភោគប្រើប្រាស់ បានស្គាល់នូវរស់ជាតិពិតប្រាកដ របស់ទុរេនបែកអន្លុង ។លោក ជូ មករា បានបញ្ជាក់ថា ការប្រមូលផ្ដុំទុរេននេះ មិនមែនសម្រាប់តែទុរេនបែកអន្លុងនោះទេ គឺគោលដៅចង់ប្រមូលទុរេនពីគ្រប់តំបន់ នៅក្នុងប្រទេស ដើម្បីជួយស្វែងរកទីផ្សារបន្ថែមដល់កសិករ និងមាននិរន្តរភាព ហើយគ្រោងនឹងប្រមូលផ្ដុំផ្លែឈើតាមរដូវកាលផ្សេងទៀត ខណៈបច្ចុប្បន្ន កំពុងប្រមូលផ្ដុំបន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់ (UV) ៕អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាទទួលគម្រោងវិនិយោគចំនួន៤ថែមទៀត ក្នុងទំហំទឹកប្រាក់ជិត ១៦លានដុល្លារដើមខែមិថុនា

2022/06/10 02:53:17 pm        605
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២២នេះ បានសម្រេចចេញ​វិញ្ញាបនបត្រ​ចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនថ្មីចំនួន ៤បន្ថែមទៀត ដែលមានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនពលរដ្ឋសរុបជាង ៥ ៧០០នាក់។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា តាមសំណើសុំវិនិយោគ​ដែល​គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន​ដល់​ក្រុមហ៊ុន​ទាំង៦នោះ រួមមាន៖ ១. OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង​ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត ២ពាន់ កន្លែង។ ២.CASE SI TRAVEL PRODUCTS CO., LTD គម្រោង​បង្កើតរោងចក្រផលិត​កាបូប​គ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​ទុនវិនិយោគប្រមាណ ​៤,១លានដុល្លារ និងអាច​បង្កើតការងារបានចំនួនជាង ១ពាន់កន្លែង។៣.SYHJ GARMENT (CAMBODIA) CO., LTD. គម្រោង​បង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤​ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន​វិនិយោគប្រមាណ ៣,៤លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជិត​ ២ពាន់កន្លែង។ និង៤. SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់​ប្រភេទ ដែល​មានទីតាំងវិនិយោគស្ថិតនៅស្រុកសំរោង ខេត្តតាកែវ ​មានទុនវិនិយោគប្រមាណ ២,៣​លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជាង​ ៨០០កន្លែង។សូមបញ្ជាក់ថា គិតក្នុងរយៈពេល ៤ខែ ​ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោង​វិនិយោគ​ថ្មីៗ ​និងគម្រោងពង្រីក​ផលិតកម្មសរុបចំនួន ៦០គម្រោង ដែលមាន​ទំហំទឹកប្រាក់​សរុប​ប្រមាណ ២ ៦០០លានដុល្លារអាម៉េរិក ​និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួនជាង​ ៤ម៉ឺនកន្លែង។ ដោយឡែក​ គិតត្រឹមបំណាច់ឆ្នាំ២០២១កន្លងទៅ​ រដ្ឋាភិបាលកម្ពុជា បានអនុម័ត​គម្រោង​វិនិយោគសរុបជាង ១៦០គម្រោង​ ដោយគិតជាទឹកប្រាក់ចំនួនប្រមាណ ៤ពាន់លានដុល្លារអាម៉េរិក៕អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្រ្តីពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពការងារការពារអ្នកប្រើប្រាស់ប្រាស់ និងកិច្ចការប្រកួតប្រជែង

2022/06/10 02:44:24 pm        725
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានបង្ហាញចំណុចសំខាន់ៗចំនួន៣ ជូនសមាជិក ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត នៅក្នុងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។នៅក្នុងកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗមួយចំនួន ក្នុង​គោលបំណងពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ ​កាលពីរសៀលថ្ងៃទី៩ មិថុនា ឆ្នាំ២០២២កន្លងទៅ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ១.សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការបង្កើតសមាគមអ្នកប្រើប្រាស់ តាមវិស័យ ២.សេចក្ដីព្រាងកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និង៣.សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត។ជាមួយគ្នានេះ ឯកឧត្ដម បានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប​ការក្លែងបន្លំ (ក.ប.ប.) ធ្វើការស្វែងរក​ និងកំណត់បទល្មើសពាក់ព័ន្ធនឹងការធ្វើ​ទីផ្សារបែប​ពីរ៉ាមីដ ​និងការលក់បែបទីផ្សារពហុកម្រិត(MLM)។ឯកឧត្ដមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទាំងស្រុងលើសេចក្តីព្រាង​ឯកសារ​ទាំង៣ខាងលើ ​និងបានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និង​បង្រ្កាបការក្លែងបន្លំ ​ដែលជាសេនាធិការ ​ធ្វើការផ្សព្វផ្សាយឯកសារទាំង៣នេះ ជាសារធារណៈឱ្យ​បាន​ទូលំទូលាយ​ តាមរយៈបណ្ដាញសង្គម ​និងប្រព័ន្ធផ្សព្វផ្សាយនានា៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ

2022/06/09 02:23:23 pm        869
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ (4th Industrial Revolution) ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះជំនាញសមស្របឲ្យបំពេញការងារនៅតាមស្ថាប័ន សហគ្រាសរបស់ខ្លួន។ក្នុងពិធីសម្ពោធនេះ ធ្វើឡើងនាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន MR Training & Jobs Center ព្រមទាំងប្រធាន​សមាគមធុរកិច្ចនានា ម្ចាស់សហគ្រាស និងភ្ញៀវកិត្តិសយមកពីបណ្តាស្ថាប័នឯកជននានា សរុបជាង២៣០នាក់។ ជាមួយនឹងពាក្យស្លោក«ផ្សារភ្ជាប់យុវជនទៅនឹងឱកាសការងារនាថ្ងៃអនាគត» បេសកកម្ម និងគោលដៅចម្បងរបស់ក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ គឺរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកសក្តានុពលរបស់វិស័យឯកជន ក៏ដូចជាចូលរួមចំណែក​ក្នុងការកសាង​ធនធានមនុស្សដែលជាកម្លាំង ចលករដ៏មានសារសំខាន់​ក្នុងការរួមចំណែកជំរុញ​កំណើន​សេដ្ឋកិច្ចតាមរយៈកំណើននៃអត្រានិកម្មភាពក្នុង ទីផ្សារការងារផងដែរ។ ទន្ទឹមនេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រុមហ៊ុនបានកំណត់បេសកកម្មស្នូលរបស់ខ្លួនរួមមាន៖ លើកកំពស់ស្តង់ដារនៃសមត្ថភាពដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការអាជីវកម្មដែលកំពុងកើនឡើង និងផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន។ លោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ បានឲ្យដឹងថា ក្រុមហ៊ុន ផ្តោតលើសក្តានុពលយុវជន និងសម្លឹងឃើញថា តំណែង និងការងារ ក្នុងកម្រិតដំបូងមានសារៈសំខាន់ MR Training and Jobs Center បានផ្តោតលើតំណែងកម្រិតបឋម ដែលជាចំណុចចាប់ផ្តើមនៃបុគ្គលគ្រប់គ្នា។ លោកជំទាវ ជឿជាក់ថាមនុស្សម្នាក់ៗ សុទ្ធតែចាប់ផ្តើមការងារពីកម្រិតដំបូង ហើយតំណែងនេះ ជាអ្នកដែលអនុវត្ត និងប្រតិបត្តិ ក៏ដូចជាឈរនៅជួរមុខជាមួយអតិថិនជនរបស់លោក អ្នក។ ដូច្នេះពួកគាត់សំខាន់ ហើយការជ្រើសរើស និងបំប៉ន តាមរយៈការបណ្តុះបណ្តាល ពីតថភាពជាក់ស្តែងអំពីការងារពិតប្រាកដ ដល់ពួកគាត់ គឺរឹតតែសំខាន់ ហើយនេះគឺជាចំណុចដែលក្រុមហ៊ុន ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។ ជាមួយគ្នានោះដែរអ្នកឧកញ៉ា សៀ ឬទ្ធី បានលើកឡើងដែរថា កម្ពុជាយើងមានប្រជាជនវ័យក្មេងចំនួនច្រើនណាស់ ដែលមានឆន្ទៈប្រកបដោយសេចក្តីស្វាហាប់ក្នុងការកសាងជីវភាពរស់នៅ និងចូលរួមចំណែកស្ថាបនាប្រទេសជាតិឱ្យបានកាន់តែប្រសើរឡើង។ ក៏ប៉ុន្តែគឺដោយសារពួកគេអាចខ្វះកត្តាជម្រុញ ដើម្បីអាចក្លាយជាអ្នកខ្លាំងពូកែប្រកបដោយទេពកោសល្យ ផ្សារភ្ជាប់ជាមួយ នឹងការងារដែលរូបគេកំពុងធ្វើ។ ដូច្នេះហើយយើងបានបង្កើត MR Training and Jobs Center នេះឡើងក្នុងបំណងដើម្បីដោះស្រាយបញ្ហាគម្លាតនេះនៅក្នុងទីផ្សារកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈបន្ថែមដល់ពួកគាត់។ MRTJC ត្រូវបានបង្កើតឡើងជាវេទិកាមួយ សម្រាប់ផ្សារភ្ជាប់យុវជនជាមួយនឹងកាលានុវត្តភាពដែលបានពីនិយោជក ដែលមានបទពិសោធន៍ល្អៗបំផុតរបស់កម្ពុជា។ គោលដៅរបស់យើងសាមញ្ញបំផុត គឺដើម្បីភ្ជាប់មនុស្សវ័យក្មេងដែលមានទេពកោសល្យ ឲ្យសមស្របទៅជាមួយនឹងអាជីវកម្មរបស់យើង។ក្នុងពិធីសម្ពោធនេះដែរ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានថ្លែងថា ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ នឹងដើរតួនាទីក្នុងការ​ផ្សារភ្ជាប់​យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែប​នាពេល​បច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេសនិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឲ្យពួកគេ​ទទួលបា​ន​ចំណេះ​ដឹងជាមូលដ្ឋានក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។ លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជក ក៏នឹងអាចទទួលបាននូវបុគ្គលិកដែលមានគុណវឌ្ឍិសមស្រប និងមានការត្រៀមខ្លួន​រួចរាល់​ក្នុងការបំពេញការងារឲ្យចំគោលដៅ ក្នុងក្រុមហ៊ុនសហគ្រាសរបស់ពួកគេផងដែរ។ ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ ប្តេជ្ញានៅជាមួយយុវជន តាំងពីការចាប់ផ្តើមដំបូង​នៃការងារ ​និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ យើងនឹងសហការជាបន្តបន្ទាប់ជាមួយដៃគូ នានាទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងក្នុងការបណ្តុះ និងពង្រឹងនូវសក្តានុពលរបស់​យុវជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែឈ្ពោះទៅមុខ៕

World Bank ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា រង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២

2022/06/09 02:03:48 pm        555
ភ្នំពេញ៖ ធនាគារពិភពលោក បានរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាដូចនឹងកំណើនព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើនសេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងខ្ពស់ ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។យោងតាមរបាយការណ៍ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយ​កាល​ពីថ្ងៃទី៨ ខែមិថុនា ធនាគារពិភពលោក ព្យាករណ៍ថា សម្រាប់​ឆ្នាំ​នេះ ទស្សនវិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​ការ​ផ្លាស់ប្ដូរ​ពី​ការ​ព្យាករណ៍​ក្នុង​ខែ​មករា​ទេ ខណៈ​ដែល​ការ​ព្យាករណ៍​សម្រាប់​ប្រទេស​វៀតណាម ​បាន​កើនឡើង ០,៣ ភាគរយ។កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ៤,៥ ភាគរយ​នៅឆ្នាំនេះទៅ ៥,៨ ​ភាគរយនៅឆ្នាំក្រោយ ដែលជា​ល្បឿន​នៃការពង្រីកលឿនបំផុត​បន្ទាប់​ពី​ប្រទេសវៀតណាម ដែលជាប្រទេសដែលវាត្រូវបានព្យាករណ៍​ថា នឹងកើនឡើងពី ៥,៨ ភាគរយទៅ ៦,៥ភាគរយ។ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា​នឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ​ ធ្លាក់ចុះបន្តិចពី ៥,៧​ ភាគរយនៅឆ្នាំនេះ។ធនាគារពិពពលោក ​លើកឡើងក្នុងរបាយការណ៍ថា ​បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាម​ឈ្លានពាន​របស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន​ បានធ្វើ​ឱ្យ​ដំណើរ ថមថយនៃសេដ្ឋកិច្ច ​សាកលលោកកាន់តែធ្លាក់លឿន​ រហូតដល់គ្រាមួយដែលអាចក្លាយ​ជាដំណាក់​កាលអូសបន្លាយ ក្នុងនោះ កំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយ​អតិផរណា​ចេះ​តែកើនឥតឈប់ឈរ។​នៅក្នុងកម្រិតសាកល ​កំណើនសេដ្ឋកិច្ចត្រូវ​បានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយក្នុង​ឆ្នាំ២០២១ ​មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២​ ដែលទាបជាងច្រើនប្រៀងធៀប​ទៅនឹង ៤,១ភាគរយ ​ដែលត្រូវបាន​ ប្រមើលទុកកាល ពីខែមករាដើមឆ្នាំនេះ។តាមការរំពឹងទុក កម្រិត ២,៩ភាគរយ នេះ នឹងនៅទ្រឹងសំកាំងរហូតដល់ឆ្នាំ២០២៣ ​និង២០២៤ ដោយ​សារតែ សង្រ្គាម​នៅអ៊ុយក្រែន បង្កការបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច ​ការវិនិយោគ និង​ការធ្វើពាណិជ្ជកម្ម ហើយក្នុង រយៈពេលខ្លីខាងមុខ​ តម្រូវការរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះ រីឯគោលនយោបាយអន្តរាគមផ្នែក​ហិរញ្ញវត្ថុ​ និងរូបិយវត្ថុ ​ក៏នឹងត្រូវដកថយដែរ។ ជាលទ្ធផលនៃការខូចខាតសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ​និងសង្គ្រាម ចំណូលសម្រាប់​មនុស្សម្នាក់​នៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ ​និងមានកម្រិត​៥ភាគរយ ទាបជាង​កម្រិតដែលធ្លាប់មានកាល​ ពីមុនសម័យផ្ទុះជំងឺរាតត្បាតកូវីដ-១៩៕ អត្ថបទ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM