គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងសេដ្ឋកិច្ច ចេញសារាចរឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចដល់ក្រសួងចំនួន ៦
កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្ត​ចងក្រង​ជា​សហគមន៍​ទំនើប និងងាកទៅដាំឈើហូបផ្លែ
មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនឯកជនកូរ៉េ គ្រោងនាំស្វាយកម្ពុជាប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ បន្ទាប់ពីមានការគាំទ្រច្រើន

2022/05/04 02:02:27 pm        1360
ភ្នំពេញ៖ សមាគមអ្នកនាំចូលកូរ៉េ នឹងធ្វើការនាំចូលស្វាយស្រស់ពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ បន្ទាប់ពីស្វាយស្រស់របស់កម្ពុជា មានការគាំទ្រច្រើនជំរុញឱ្យមានតម្រូវការខ្ពស់។អនុប្រធានសមាគមអ្នកនាំចូលកូរ៉េលោក Gyuhwa JANG លើកឡើងបែបនេះ នៅក្នុងជំនួបការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមដោយលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។ជំនួបខាងលើនេះ គឺធ្វើឡើង ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែម​នូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ​អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានបញ្ជាក់ថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។ ក្នុងឱកាសនោះ លោកស្រីប្រធានក្រុមហ៊ុន GADOSH បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោល​បំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវ​ការទីផ្សារកូរ៉េ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបថា ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនជាស្រេច​ក្នុងការ​គាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ​ជាពិសេសក្រសួង នឹង​ផ្តល់​អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទ​តាម​នីតិវិធី។បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាព​នាំចូល​ផលិតផលកសិកម្មសក្តានុពល​ផ្សេងៗ​ទៀតពីកម្ពុជា​ ដូចជាមៀន ​និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្ត​ឱ្យ​វិនិយោគិនកូរ៉េ​មកបង្កើតរោងចក្រ​កែច្នៃ​កសិផល ​ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចំនួន ១២៤ ពាន់ហិកតា ក្នុងនោះ ៩១​ ពាន់ហិកតា ត្រូវបាន​ប្រមូលផល ទទួលបាន​ទិន្នផល​ជាមធ្យម ១.៤៤៨.៦៧៧ ​តោនក្នុងមួយរដូវ។កម្ពុជា ចាប់ផ្តើមនាំចេញស្វាយស្រស់ដំបូងទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង​ នៅខែមករា ឆ្នាំ២០២០ ​បន្ទាប់ពីចំណាយពេលចរចាលើនិតីវិធី ​និងបំពេញវិធានការតម្រូវ ច្រើនឆ្នាំ៕ អត្ថបទ៖បូរ៉ាវី

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP កើនឡើង ១១ភាគរយ ក្នុងត្រីមាសទី១

2022/05/03 12:08:41 pm        508
ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា (RCEP) ផ្តល់ការជំរុញដ៏ធំមួយដល់សេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងការនាំចេញទៅកាន់ប្រទេសសមាជិក នៃកិច្ចព្រមព្រៀងមួយនេះ បានកើនឡើង ១១ ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ ។ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ មានចំនួន ១,៩៥ ប៊ីលានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២២ កើនឡើង ១១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​។ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ គោលដៅនាំចេញសំខាន់ៗទាំងបីរបស់កម្ពុជាគឺ វៀតណាម ចិន និងថៃ ក្នុងនោះកម្ពុជា បាននាំចេញទំនិញមានតម្លៃ ៧៥៩ លានដុល្លារទៅវៀតណាម ៣២២ លានដុល្លារទៅ​ប្រទេសចិន និង ៣១៨ លានដុល្លារទៅប្រទេសថៃ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញនេះ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ផ្តល់ការជំរុញដ៏ធំមួយដល់សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលវែង ។ ក្រោមកិច្ចព្រមព្រៀងដ៏ធំនេះ កម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនការនាំចេញក្នុងមួយឆ្នាំពី ៩,៤ ភាគរយ ទៅ ១៨ ភាគរយ ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិពី ២ ភាគរយ ទៅ ៣,៨ ភាគរយ” ។កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មាន ១៥ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ -ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មាន​ផលិតផល​ក្នុងស្រុកសរុប (GDP)​ រួម​បញ្ចូល​គ្នាចំនួន ២៦,២ ទ្រីលានដុល្លារ ​តំណាងឱ្យប្រមាណ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ ភាគរយ ​នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ ភាគរយ នៃការវិនិយោគពិភពលោក៕ អត្ថបទ៖ វណ្ណៈ 

វិនិយោគបរទេស​ពីប្រទេសចិន ​មានទំហំ​វិនិយោគ​ច្រើន​គេនៅកម្ពុជា​ ក្នុងឆ្នាំ២០២១

2022/05/02 02:19:05 pm        764
ភ្នំពេញ៖ វិនិយោគិនមកពីប្រទេសចិន ឈរលំដាប់លេខមួយលើការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ក្នុងឆ្នាំ២០២១ បង្ហាញពីសញ្ញាវិជ្ជាមាន នៃទំនុកចិត្តវិនិយោគិនចិន ស្របពេលដែលកម្ពុជា បានបើកប្រទេសពេញលេញ និងដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គម។យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទំហំវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិន នៅ​កម្ពុជាមានតម្លៃ ២ ៣២៦ លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងប្រមាណ ៦៧ ភាគរយ ធៀបនឹងឆ្នាំ២០២០​។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់​ឃើញថា កម្ពុជា នឹង​នៅតែបន្ត​ទាក់​ទាញ​បន្ថែមវិនិយោគពីប្រទេសចិន ​និងពីប្រទេសដទៃទៀត ចូលមកវិនិយោគនៅកម្ពុជា ដោយ​សារ​កម្ពុជា ​បានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ជាមួយនឹងអាត្រា​ប្រជាពលរដ្ឋ​ចាក់វ៉ាក់សាំងជំងឺកូវីដ១៩។បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន នៅតែបន្តធ្វើឱ្យក្រុមហ៊ុន ចិន មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ​ដែលកម្ពុជាមាន EBA និង GSP ​សម្រាប់ការនាំចេញទៅអាម៉េរិក ដោយរួចពន្ធ ហើយកម្ពុជាក៏អាចទាក់ទាញ​វិនិយោគិន​ពី​សហរដ្ឋអាម៉េរិក ​ផងដែរ ដោយសារប្រទេសសេដ្ឋកិច្ចធំលំដាប់ទីមួយ និង​ទីពីរពិភពលោក ដំឡើងពន្ធដាក់គ្នាទៅវិញទៅមក។ដោយឡែក​ទំហំវិនិយោគមកពីប្រទេសសឹង្ហបុរី​ មានតម្លៃ ១២១ លានដុល្លារ ​កើនឡើងពីតម្លៃ ៧៣លានដុល្លារ ​ខណៈវិនិយោគពីសហរដ្ឋអាម៉េរិក បានកើនដល់ ១៦៣ភាគរយ កើនឡើងពី ៣៣ លានដុល្លារ ក្នុងឆ្នាំ២០២០។រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តី​ពីវិនិយោគថ្មី​កម្ពុជា​កាល​ពីចុង​ឆ្នាំ២០២១ ដែលច្បាប់នេះ ត្រូវបានរំពឹងថា ​នឹងក្លាយ​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់​ មាន​ប្រសិទ្ធភាព​ក្នុងការ​ស្តារឡើងវិញ​នូវ​សង្គម-​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩​ រួមការ​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា​បន្ថែម៕ អត្ថបទ៖ វណ្ណៈ

ក្រសួងសេដ្ឋកិច្ច ព្យាករណ៍​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ស្ថិតក្នុងរង្វង់ ៥,៤ ភាគរយ

2022/05/02 12:44:31 pm        798
ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃបឋមចុងក្រោយ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ក្នុងរង្វង់ ៥,២ ភាគរយ ទៅ ៥,៤ ភាគរយ ទាបជាងការំពឹងទុកនៅដើមឆ្នាំ ដោយសារផលប៉ះពាល់នៃកំណើនអតិផរណា ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការថមថយសេដ្ឋកិច្ចប្រទេសចិន និងការបន្តរឹតបន្តឹងតាមច្រកព្រំដែនរបស់ប្រទេសចិនជាដើម ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានដឹកកិច្ចប្រជុំជាមួយតំណាងដៃគូអភិវឌ្ឍន៍ IMF World Bank និង ADB ពិភាក្សា​តាមដាន​វាយតម្លៃ​ក៏ដូចស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នៅចុងសប្តាហ៍កន្លងមក។ឯកឧត្តម ថ្លែងថា ផ្អែកតាមការវាយតម្លៃបឋមចុងក្រោរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កំណើន​សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថា​ នឹងបន្តងើបឡើង ដែលជំរុញដោយ​កំណើន​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក រួមមាន​ ផលិតកម្ម សេវាកម្ម ​និង​ការប្រើប្រាស់​ទូទៅ ដែលបណ្តាល​មក​ពី​អត្រាចាក់វ៉ាក់សាំងខ្ពស់ទូទាំងប្រទេស ​ដែល​អនុញ្ញាត​ឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ចបើក​ឡើងវិញ​ពេញលេញ។ ទោះជាយ៉ាងនេះក្តី ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ រំពឹងថា​នឹង​កើនឡើង​ក្នុង​អត្រា​ប្រមាណ ៥,២ ភាគរយ ទៅ ៥,៤ ភាគរយ ទាបជាងការព្យាករនាដើមឆ្នាំ២០២២ គឺ ៥,៦ ភាគរយ​ដោយ​សារផលប៉ះពាល់​នៃកំណើនអតិផរណាដែលបង្កឡើង​ដោយសង្រ្គាមរវាងរុស្ស៊ី និង​អ៊ុយក្រែន, ការថមថយកំណើន​សេដ្ឋកិច្ចនៃប្រទេសចិន និងការបន្តរឹតបន្តឹងច្រកព្រំដែនរបស់​ប្រទេស​ចិន ដែលបាន​និងកំពុង​បន្ថែមភាព​មិន​ប្រាកដ​ប្រជា​ដល់​រំហូរ​វិនិយោគ និងមូលធន​បរទេស​មកកម្ពុជា។ ជុំវិញស្ថានភាពនេះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់សារៈសំខាន់ នៃការផ្តោតអាទិភាពគោល​នយោបាយ​ក្នុងរយៈពេលខ្លី និងមធ្យម​ ពាក់ព័ន្ធ​នឹងការទាក់ទាញការវិនិយោគ ជាពិសេសទៅវិស័យ​ដែលអាចរួមចំណែកក្នុងការបង្កើតការងារ, ​ការទាញផលប្រយោជន៍ឱ្យបាន​ជាអតិបរមា នៃកំណើន​ថ្លៃ​ផលិតផលកសិកម្ម, ​ការធ្វើឱ្យមានស្ថិរភាពថ្លៃទំនិញលើទីផ្សារ, ​ការកាត់បន្ថយចំណាយឡូជីស្ទីក និង​ការអភិវឌ្ឍជំនាញ​ជាដើម ​ដោយអនុលោមតាមអភិក្រម “3R” នៃ “ក្រប​ខណ្ឌយុទ្ធសាស្រ្ត និង​កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ ក្នុងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”៕ អត្ថបទ៖ សុន រ៉ាឌី

សន្ទស្សន៍​តម្លៃប្រេងឥន្ធនៈបន្តកើនឡើង១០០រៀលបន្ថែមទៀត បើធៀបនឹងសន្ទស្សន៍ចាស់

2022/05/02 12:14:51 pm        594
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី១ -១០ ខែឧសភា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥.២៥០រៀល /លីត្រ(ឡើង១០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៦០០រៀល/លីត្រ(ឡើង១០០រៀល)។

ដំណាំបន្លែសុវត្ថិភាពជួយជំរុញជីវភាពរស់នៅរបស់អ្នកភូមិបុសត្របែកឲ្យប្រសើរ

2022/04/30 02:40:05 pm        1175
កំពត៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញបន្ថែម អ្នកភូមិបុសត្របែក ក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ប្រកបរបរដាំដុះបន្លែ កាន់តែមានភាពល្អប្រសើរ ទាំងគុណភាព និងបរិមាណ និងមានទីផ្សារធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរ កូនចៅមានឱកាសសិក្សា បានខ្ពង់ខ្ពស់ និងមានឱកាសទទួលបានការងារល្អ។តំណាងប្រជាពលរដ្ឋ៣៣គ្រួសាររស់នៅក្នុងនៅភូមិបុសត្របែក លោក លោក មាស សំអុល អនុប្រ ធានបណ្តុំអាជីវកម្មបន្លែធម្មជាតិឃុំត្រពាំងព្រីង បានឲ្យដឹងថា របរដាំបន្លែរួមផ្សំ គឺជារបរសំខាន់មួយ សម្រាប់ជួយជីវភាពរស់នៅរបស់អ្នកភូមិនេះ។ ការដាំបន្លែរួមផ្សំ បានបន្តអំពីដូនតាមក មិន​ប្រើ​ជីគីមីទេ។ កន្លងមក ទោះជួបបញ្ហាលំបាកផ្សេងៗ ក៏ពួកគេមិនដែល​បោះបង់ឡើយ​របរ​នេះឡើយ។ លោក បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជួយបណ្តុះបណ្តាលអំពី គម្រោង (អាស្ប៉ាយ) (ASPIRE) តាមរយៈមន្ទីរកសិកម្មខេត្ត អំពីវិធីដាំ ការប្រើប្រាស់ជីតាមប្រភេទដី (បន្លែសុវត្ថិភាព) និងផ្តល់សម្ភារៈ ផ្ទះសំណាញ់ គ្រាប់ពូជ និងជីផងដែរនោះ បានធ្វើឲ្យការដាំ​បន្លែរួមផ្សំ កាន់តែមានភាពល្អប្រសើរ ។លោកបានបន្ថែមថា ផ្តើមចេញរបរដាំបន្លែរួមផ្សំនេះ ធ្វើឲ្យអ្នកភូមិបុសត្របែកមានជីវភាព និងលទ្ធ ភាពល្អជាងមុន អាចបញ្ចូនកូនចៅទៅរៀនបានខ្ពង់ខ្ពស់ និងមានទទួលបានឱកាសការងារល្អ។យ៉ាងណាក៏ដោយ កសិកររូបនេះ បានបង្ហើបអំពីបញ្ហាប្រឈមមួយចំនួនក្នុងរបរដាំបន្លែផងដែរ ដូចជា ​បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យដំណាំបន្លែធំធាត់មិនល្អ ទីផ្សារបន្លែគ្មានស្ថិរភាព ដោយសារបន្លែ ធម្មជាតិ និងបន្លែសុវត្ថិភាព ផលិតបានបរិមាណតិច មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ធ្វើឲ្យមានការនាំចូល បន្លែពីខាងក្រៅ បណ្តាលឲ្យប៉ះពាល់ដល់តម្លៃបន្លែក្នុងស្រុក ជាដើម។អភិបាលរងស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសុធន បានឲ្យដឹងថា អាជ្ញាធរ និងមន្ត្រីជំនាញ តែងចុះទៅ លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងនឹង​ការ​ដាំបន្លែ បន្ថែម។ តាមការមើលឃើញរបស់លោក ប្រជាពលរដ្ឋនៅក្នុងភូមិបុសត្របែក ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែ មានជីវភាពល្អប្រសើរ ​មានលទ្ធភាពឲ្យកូនចៅសិក្សារៀនសូត្របានច្រើន និងទទួល​បាន​ឱកាសការងារ ល្អៗផងដែរ ៕អត្ថបទ៖ អន សារឹម

វិនិយោគជប៉ុន សម្លឹងឃើញសក្តានុពលវិនិយោកនៅខេត្តព្រះសីហនុ

2022/04/29 04:38:03 pm        896
ព្រះសីហនុ៖ ឯកឧត្តមប្រធានសមាគមជប៉ុនកម្ពុជា និងគណៈប្រតិភូវិនិយោគជប៉ុន នៅថ្ងៃទី២៨ខែមេសា ម្សិលមិញ បានចូលជួបពិភាក្សាការងារ ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា ជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តព្រះសីហនុ និងឱកាសវិនិយោគ។ឯកឧត្តម Fumiaki Takahashi លើកឡើងថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អស្អាត ​បរិស្ថានល្អ ​សាកសម្យជាតំបន់ទេសចរណ៍ ​និងវិនិយោគ។ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគជប៉ុនមកកាន់កម្ពុជា ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានដឹកនាំគណៈប្រតិភូអ្នកវិនិយោគជប៉ុនចំនួន ១០ក្រុមហ៊ុន មកកាន់ខេត្តសៀមរាប និង​មកទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ ក៏បានចូលជួបពិភាក្សាការងារ​ជា​មួយ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន ៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ។គណៈប្រតិភូជប៉ុន បាន​បង្ហាញពីគោលបំណង​ក្នុងការ​បណ្តាក់ទុនវិនិយោគបង្កើត​រោងចក្រគ្រឿង​សម្អាង​នៅខេត្តព្រះសីហនុពីព្រោះខាងជប៉ុន​មានបច្ចេកទេស​ ចំណែកកម្ពុជា ​មានវត្ថុធាតុដើម (សូត្រមាស) ​យកមកកែច្នៃធ្វើគ្រឿងសំអាង ​និងសាប៊ូ ​ដែលជាផលិតផលកំពុងពេញនិយម។ ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តព្រះសីហនុ និយាយថា កម្ពុជាមាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការជិតស្និត​ជាមួយប្រទេសជប៉ុន​លើផ្នែកសេដ្ឋកិច្ច និងនយោបាយ។ឯកឧត្តម បន្តថា រដ្ឋាភិបាលជប៉ុន​បានជួយគាំទ្រ​ក្នុងការកសាងពង្រីកកំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ កន្លងមកអាចឱ្យនាវា​ដែលមានជំរៅទឹក ​៩,៥០ម៉ែត្រ​ ចូលចតបាន ​ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក ​១៣,៥០ម៉ែត្រ ចូលចតបាន​ ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែង​តម្លៃដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថា​ គណៈប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពល​របស់​ខេត្តព្រះសីហនុ ​ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុន​ឱ្យមានការចាប់អារម្មណ៍​មក​ទេសចរណ៍ ​និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង៕ អត្ថបទ៖ ខេត្តព្រះសីហនុ

ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលម៉ាស់ មិនរងផលប៉ះពាល់ដោយសារតម្រូវការ​ប្រើប្រាស់ម៉ាស់ធ្លាក់ចុះនៅកម្ពុជា

2022/04/28 04:35:21 pm        938
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ទូទាំងកម្ពុជា មិនបង្កផលប៉ះពាល់ ឬឈានទៅដល់ការលំបាកទាំងស្រុង សម្រាប់សិប្បកម្ម ឬរោងចក្រតូចៗដែលផលិតម៉ាស់នោះទេ ដោយសារប្រជាពលរដ្ឋមួយចំនួននៅបន្តមានតម្រូវការប្រើប្រាស់។នៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានឲ្យដឹងថា​ កន្លងមក កម្ពុជា​មានរោងចក្រផលិតម៉ាស់ធំៗចំនួន២ មួយនៅខេត្តកំពង់ចាម និងមួយផ្សេងទៀតនៅខេត្តព្រះសីហនុ ដែលផលិតឧបករណ៍វេជ្ជសាស្រ្ត ក្នុងនោះរួមមាន៖ ម៉ាស់ និងស្រោមដៃជាដើម។ យោងតាមស្ថិតិរោងចក្រ និងសិប្បកម្មផលិតម៉ាស់ ​អាវនិងមួកពេទ្យទូទាំងកម្ពុជា របស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានបង្ហាញថា ​នៅកម្ពុជាបច្ចុប្បន្ន រោងចក្រ​ផលិតម៉ាស់មានចំនួន ២រោងចក្រ។ ដោយឡែក សិប្បកម្មផលិតម៉ាស់​មានចំនួន ៧មូលដ្ឋាន ក្នុងនោះកំពុងដំណើរការមានចំនួនតែ ២មូលដ្ឋាន។បើតាមការលើកឡើងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅកាត់ ជីម៉ាក បានបញ្ជាក់យ៉ាងខ្លីថា ភាគច្រើននៃរោងចក្រផលិតម៉ាសនៅកម្ពុជា គឺផលិតសំដៅការនាំចេញ។កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស រួម​បញ្ចូល​គោលដៅ​ទេសចរណ៍នានា ​ដែល​ស្ថិតនៅទីលំហ​ដែលមានដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តដទៃទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

រាជរដ្ឋាភិបាល បង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រឹងមាំទ្រទ្រង់ការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច

2022/04/28 01:08:28 pm        612
ភ្នំពេញ៖ កម្ពុជាត្រូវតែមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលមានប្រសិទ្ធភាព និងចីរភាព ដើម្បីអាចទ្រទ្រង់ ដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងអាចកសាងបាននូវភាពធន់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទាំងមូល នៅក្នុងរយៈពេលវែង។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈថ្មី ​នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈថ្មីនេះ មាន​លក្ខណៈជាក្របខណ្ឌ​គតិយុត្ត​គោល សម្រាប់គ្រប់គ្រង​ការ​អនុវត្តថវិកា​ព័ត៌មាន សមិទ្ធកម្ម ​ដែលជាធាតុផ្សំដ៏សំខាន់ ​នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជា​ការងារផ្សេងទៀត ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ​ ក្នុងយុគសម័យទំនើប។ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់គោលដ៏មានសារៈសំខាន់នេះ ​កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់​រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​នេះឡើង ​ដើម្បីប្រមូលធាតុចូល ​និងមតិយោបល់បន្ថែមពីគ្រប់ក្រសួងស្ថាប័ន​ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ​ដែលជាតួអង្គនៅក្នុងអនុវត្តថវិកា ក្នុងគោលដៅកសាងនូវប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈមួយ ដែលប្រកបដោយប្រសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​កំណើនសេដ្ឋកិច្ច ​និងសមធម៌សង្គម។ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់​គាំទ្រដល់ការស្តារ ​និងការកសាងភាពធន់របស់កម្ពុជា ​សម្រាប់រយៈពេលវែងទៅមុខ ដែលកិច្ចការ​នេះ​កាន់តែមានទំងន់ និងកាន់តែមានភាពបន្ទាន់ថែមទៀត ​ពិសេស ​ក្នុងបរិការណ៍បច្ចុប្បន្ន ដែល​ពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា ​បាននិងកំពុងស្ថិតក្នុង​បរិការណ៍​ក្រោយនៃវិបត្តិជំងឺកូវីដ-១៩ ។ ឯកឧត្តម វង្សី វិស្សុត​ បានលើកឡើងបន្តថា ​សេចក្តីព្រាងច្បាប់នេះ កំណត់អំពីគោលការណ៍​ជា​មូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ​និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស​ជំហាននីមួយៗនៃដំណើរការរៀបចំអនុម័ត អនុវត្ត ​និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំង​ការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្ត​ថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ​ភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការ​ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើភាគីជប៉ុនជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគនៅកម្ពុជា

2022/04/28 12:30:14 pm        557
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរ ក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត។ថ្លែងក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា(JCA) ព្រមទាំង​គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៧ មេសា ម្សិលមិញនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការ​សម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានលើកឡើងពីការ​គាំទ្រ​របស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាក​ដល់​ក្រុមហ៊ុន​ធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមាន​កសិដ្ឋាន​ចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមាន​សក្តានុពលដទៃទៀត។ជាការឆ្លើយតប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានសម្តែងការកោតសរសើរចំពោះកិច្ច​ខិតខំ​របស់រាជរដ្ឋាភិបាលក្នុង​ការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរ ទោះបីកន្លង​មក​ប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ​គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន ​បានសម្តែងការពេញចិត្ត និងអរគុណជូន​ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូន​អំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការ​វិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ ​និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀត​ពាក់ព័ន្ធ​នឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័ន​កាបូនរយៈពេលវែង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល​ដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពលជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
07/16/2025 10:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
07/16/2025 10:07 PM
កុមារជួបកង្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា
07/16/2025 08:07 PM
តើហេតុអ្វីបានជាអឺរ៉ុបប្រឈមនឹងរលកកម្តៅបំបែកកំណត់ត្រា?
07/16/2025 08:07 PM
កងកម្លាំងសន្តិសុខស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida របស់ជនជាតិភាគតិច Druze
07/16/2025 08:07 PM
សភាអ៊ុយក្រែនគាំទ្រការបង្កើនជិត ១០ពាន់លានដុល្លារដល់ការចំណាយលើវិស័យការពារជាតិ ខណៈសង្រ្គាមបន្តមាន
07/16/2025 08:07 PM
អ៊ីតាលីអាចនឹងដោះលែងអ្នកទោស ១០.០០០នាក់ ដើម្បីសម្រាលភាពចង្អៀត ក្នុងពន្ធនាគារ
07/16/2025 08:07 PM
អង់គ្លេសដកចេញការរឹតត្បិតលើក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ក្រោយបំរាមរយៈពេល ៥ឆ្នាំ
07/16/2025 08:07 PM
លោក Prabowo ថាលោក Trump ជាអ្នកចរចាតឹងតែង ខណៈកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូនេស៊ី-អាមេរិកនៅបន្ត
07/16/2025 08:07 PM
ការបំផ្ទុះសម្លាប់ទាហានកេនយ៉ា ៣នាក់ នៅតាមផ្លូវ ក្បែរព្រំដែនសូម៉ាលី
07/16/2025 08:07 PM