គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី១ខែធ្នូខាងមុខ

2022/11/02 07:42:20 pm        985
ភ្នំពេញ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសនៅថ្ងៃទី២ ខែធ្នូនេះថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី កម្ពុជា-កូរ៉េ ​នឹងចូលជាធរមាននៅថ្ងៃទី១ ​ខែធ្នូខាងមុខ។សម្តេចតេជោ ​ហ៊ុន សែន​ ប្រកាសពី​កាលបរិច្ឆេទ​ចូល​ជា​ធរមាននៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-កូរ៉េ ​ក្នុងវេទិកាជាន់ខ្ពស់​ ស្តីពីគម្រប់ខួប​អនុស្សាវរីយ៍​១០ឆ្នាំ នៃកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ​និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់​វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន​ និងអាស៊ីបូព៌ា (ERIA)នៅថ្ងៃទី២ ខែ វិច្ឆិកា ។រាជរដ្ឋាភិបាលកម្ពុជានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែកុម្ភៈ ហើយរដ្ឋាភិបាលកូរ៉េខាតត្បូង ​បានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​រួចរាល់ កាល​ពីខែតុលាកន្លងទៅ។​នៅពេលអនុវត្តពេញលេញ ​កិច្ចព្រមព្រៀងនេះ ​នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុន​សរុបក្នុង​ស្រុក ​និងកំណើន​ឱកាសការងារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញ របស់​ប្រទេស​ទាំងពីរ ​ដែលបានទទួលរងផល​ប៉ះពាល់​ជំងឺកូវីដ-១៩ ដោយនឹងពង្រីកការធ្វើ​សេរីភាវូបនីយកម្មទីផ្សារ។បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េភាគច្រើន​ជា​ផលិតផលកសិកម្ម និង​ផលិតផល ​សំលៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - ​កាបូបយួរ, គ្រឿងបង្គុំ, គ្រឿងបន្លាស់ ជាដើម។ ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន ​សម្ភារៈអេឡិចត្រូនិក, រថយន្ត, គ្រឿងចក្រសំរាប់​បម្រើ​ឱ្យវិស័យសំណង់ ​និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ​ស្បែកកែច្នៃ, ផលិតផល​រក្សាសម្ផស្ស (Cosmetics), អាហារ- គ្រឿងទេស, សម្ភារៈសំណង់, ​គ្រឿងបន្លាស់...។សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ​មានប្រមាណ ៨១៨​លានដុល្លារ ​ក្នុងរយៈពេល ៩ខែឆ្នាំ​ ២០២២នេះ។ ក្នុងនោះការនាំចេញទំនិញកម្ពុជា ទៅប្រទេសកូរ៉េ ​មានតម្លៃជាង ៣០១ លាន​ដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង​ ៥០៥លានដុល្លារ។ នេះបើតាមរបាយការណ៍​សមាគម​ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ៕អត្ថបទ៖ ជា វណ្ណៈ

ប្រជាកសិករឧត្តរមានជ័យ ចាប់ផ្តើមប្រមូលផលស្រូវជាបណ្ដើរៗហើយ

2022/11/01 11:34:34 pm        918
ឧត្តរមានជ័យ៖ ប្រជាកសិកររស់នៅចំណុចសង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមធ្វើការប្រមូលផលស្រូវជាបណ្តើរៗហើយ ខណៈទឹកជំនន់បានស្រកអស់ហើយនោះ ។នាព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២២ ប្រជាកសិករ បានលើកឡើងថា នៅចុងឆ្នាំ២០២២នេះ​ទឹកជំនន់​ដែលរងការជនលិចបង្ករឲ្យមានផលប៉ះពាល់ដល់ផលដំណាំមួយចំនួនតូច នៅតាម​​មូលដ្ឋាន​នានា​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តែមិនបង្ករឲ្យមានផលប៉ះពាល់ខ្លាំង​ដល់ផលដំណាំ​កសិកម្ម​របស់ពួកគាត់​ប៉ុន្មាននោះទេ​ ស្របពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញនោះ​ ធ្វើឲ្យ​ដំណាំ​ស្រូវ​របស់​កសិករ​មួយចំនួន​ទទួល​បាន​ទិន្នផល​ល្អប្រសើរ​ទៅវិញ។ក្នុងនោះដែរលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា ​ស្រូវរបស់បងប្អូនប្រជាកសិករធ្វើ​កសិកម្មក្នុង​ភូមិសាស្រ្តខេត្ត​ឧត្តរមានជ័យ តាមបណ្តាលមូលដ្ឋាន​ក្នុងក្រុងស្រុកនានា​​បន្ទាប់​ពី​ទឹកជំនន់ទទួលរងការជន់លិច​កន្លងមក​បានស្រកអស់ហើយនោះ​វា​មិន​បណ្តាល​ឲ្យ​មានផល​ប៉ះពាល់​ខ្លាំងនោះទេ។ ​ផ្ទុយទៅវិញ​បែរ​ជាហុចផល​បែកគុម្ព​ធំៗ​ទទួល​ទិន្នផល​យ៉ាង​ល្អប្រសើរ​ទៅវិញ។លោក បន្តថា សម្រាប់ឆ្នាំ២០២២នេះ ផ្ទៃដីកសិកម្មដំណាំស្រូវ​សរុបមាន​ចំនួន៩៥ ៧៨៤ហិកតា ស្រូវស្រាល២ ៤៥០ ហិកតា ស្រូវកណ្តាល៨៧ ២២៧ហិកតា ស្រូវធ្ងន់៤ ៣៩២ហិកតា និង​ស្រូវ​ចំការ១ ៦៦៥ ហិកតា។ ដោយឡែកចំពោះតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្ន១គីឡូ លក់​បាន​ចន្លោះ​តម្លៃ៨០០រៀល ទៅ១.០០០រៀល ទៅតាមប្រភេទស្រូវ តម្លៃនេះ ​មិនខុសអីឆ្នាំមុនៗនោះឡើយ​៕

រដ្ឋមន្ដ្រីក្រសួងកសិកម្ម បង្ហាញផែនការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវ​ដែលមាន​គុណភាពល្អ

2022/11/01 07:55:12 pm        149
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញផែនការ​សកម្មភាព​ស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាព​ល្អក្នុង​បរិមាណ​ទាប ​តែ​ផ្ដល់​ទិន្នផល​ស្រូវខ្ពស់​ដែល​នឹងរួមចំណែក​ឱ្យស្រូវអង្ករមាន​តម្លៃខ្ពស់​នៅលើទីផ្សារ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២២នេះ ​បានជួបប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ ​និងការនាំចេញអង្ករ ជាមួយ​តំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ​សំដៅ​ជំរុញដល់ការនាំចេញ ក៏ដូចជាបង្កើនប្រាក់​ចំណេញជូនដល់ប្រជាកសិករឲ្យកាន់តែល្អប្រសើរជាងមុន។នៅក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីរបៀបវារៈដែលជាអាទិភាពចំពោះមុខ គឺ​ផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាព​ល្អក្នុង​បរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ ​មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន ​មានកម្លាំងខ្លាំង ធន់នឹងជំងឺ ​និងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅ​ចង្រៃទាប ​ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករ​ផលិតបាន ​នឹងមានទីផ្សារទទួលទិញ​យកទៅ​ដាំដុះបន្ត។លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់​ឯកឧត្តមរដ្ឋ​មន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធ ​ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ​សម្រាប់កសិករ។ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ​បន្តថា ​ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹង​អាចធានា​បាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ​ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស​ ដោយឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែល​ជា​តម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញ​ការ​ផលិត​ស្របទៅតាមតម្រូវការទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៦,៦% ខណៈវិស័យធំៗ រំពឹងងើបឡើងក្នុងឆ្នាំ២០២៣

2022/10/31 10:15:51 pm        658
ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍​ថា នឹងសម្រេចបានអត្រា​កំណើន​ក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ប៊ីលានរៀល សមមូលប្រមាណ ៣២ ២៩១ លានដុល្លារ ស្របពេលដែល ​ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ ស្របពេលវិស័យធំៗចំនួន៣ ត្រូវបានរំពឹងងើបឡើងវិញផងដែរ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ ថា វិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរួមមាន៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍​ថា នឹង​បន្ត​និន្នាការ​កើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩,០% ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ ​នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករណ៍​ថានៅបន្តងើប​ឡើងវិញ​ក្នុងអត្រាកំណើន​ទាបជាងនិន្នាការធម្មតា​ (មុនវិបត្តិកូវីដ-១៩)។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភា​កម្ពុជា ​លើកឡើងថា ​បច្ចុប្បន្នកម្ពុជាកំពុងមានកំណើនល្អក្នុងការនាំចេញ, ចំណែកវិស័យ​សារពើរពន្ធ​កម្ពុជា​កំពុងពង្រីកវិស័យភាពប្រកបដោយ​មោទនភាព​ដូចជា ការប្រមូលចំណូល​ពីរ៉ែមាសជាដើម។ ចំណែកការគ្រប់គ្រងប្រមូលចំណូលរបស់អង្គភាពរាជរដ្ឋាភិបាលធំៗចំនួនពីរ គឺ​អគ្គនាយករដ្ឋពន្ធដារ និងគយ ​បានកំពុងគ្រប់គ្រងលើកការប្រមូលចំណូលបានយ៉ាងល្អ រួមជាមួយ​សកម្មភាពទេសចរណ៍បានកំពុងកម្រើកឡើងវិញផងដែរ ។សូមបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌឆ្នាំ ២០២៣ រាជរដ្ឋាភិបាលមានផែនការប្រមូលចំណូលខ្ពស់ជាងឆ្នាំ ២០២២ នេះ ក្នុងនោះរាជរដ្ឋាភិបាល ​គ្រោងប្រមូលចំណូលចូលថវិការដ្ឋប្រមាណជាង ​២៨ ភាគរយ នៃ ផ.ស.ស ខណៈឆ្នាំ២០២២​ គ្រោងប្រមាណជាង ២៧ ភាគរយ ចំពោះចំណូលសំខាន់ៗដែល​គ្រោង​ទុករួមមាន ចំណូលសារពើរពន្ធថវិការដ្ឋជាង ១៩ ភាគរយ, ចំណូលមិនមែនសារពើរពន្ធ​ថវិការរដ្ឋជិត ២ ភាគរយ ​និងចំណូលមូលធនថវិការដ្ឋ ជាង ៦ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅលេខកម្សាន្តនៅខេត្តព្រះសីហនុ កើនឡើង ៣៤.១៦% ក្នុងសប្តាហ៍ទី៥ ខែតុលានេះ

2022/10/31 09:29:19 pm        653
ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទៅ៣១ ខែតុលានេះ បាន​បង្ហាញថា ​ចំនួន​ភ្ញៀវទេសចរជាតិ ​និងអន្ដរជាតិ ទៅលេខកម្សាន្តនៅខេត្តព្រះសីហនុ សរុប ១៧៣.២៦៤នាក់ កើនឡើង៣៤.១៦% ក្នុងសប្តាហ៍ទី៥ នៃខែតុលា ឆ្នាំ ២០២២ ។របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្ថែមទៀតថា ​ចំនួនភ្ញៀវជាតិ​ទៅ​កម្សាន្តនៅខេត្តព្រះសីហនុ ១៦៧.៨៦៦នាក់ កើនឡើង៣៤.០៤% ភ្ញៀវបរទេសសរុប៥.៣៩៨នាក់ កើនឡើង៣៨,០២%។ ក្នុងនោះ មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ ចំនួន១០ជើង កើនលើងសប្តាហ៍មុន០១ជើង ​មានភ្ញៀវសរុប ៤១៤នាក់ កើនឡើង២,៤៨% ។ក្នុងនោះ ភ្ញៀវជាតិ ១៤នាក់កើនឡើង៧៥% , ភ្ញៀវអន្តរជាតិ ៤០០នាក់ កើនឡើង១,០១%។ដោយឡែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប ១.៦០១នាក់ កើនឡើង ១៥,៥១%។ ក្នុងនោះភ្ញៀវជាតិ ៧៧៣នាក់ ថយចុះ៤,៩២% , ភ្ញៀវបរទេស៨២៨នាក់ កើន​ឡើង៤៤,៥០% ។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា​មានភ្ញៀវ​សរុប ១៧១.២៤៩នាក់ កើនឡើង៣៤,៤៦% ។ ក្នុងនោះភ្ញៀវជាតិ ១៦៧.០៧៩នាក់ ​កើនឡើង៣៤,២៩% ,ភ្ញៀវបរទេស៤.១៧០នាក់ កើនឡើង៤១,៧៤%៕

ផសស សម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ២០២៣ រំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ

2022/10/31 08:51:33 pm        630
ភ្នំពេញ៖ ផលិតផលក្នុងស្រុកសរុប(ផសស)​ សម្រាប់មនុស្សម្នាក់ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ត្រូវបានរំពឹងថា កើនដល់ ១ ៩២៤ ដុល្លារ កើនឡើង ៧.៧ភាគរយ ធៀបនឹង ១ ៧៨៥ ដុល្លារ ក្នុងឆ្នាំ២០២២។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា ​កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន​អត្រា​កំណើនក្នុងរង្វង់ ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ​ដែលធ្វើឱ្យ ផលិតផលក្នុងស្រុកសរុប​ (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣២ ២៩១លានដុល្លារ ស្របពេលដែល ផសស ​សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជារួមសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នឹងត្រូវបានគាំទ្រ​ដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ​ វិស័យឧស្សាហកម្ម ក្នុងកំណើន៩,២ភាគរយ ​វិស័យសេវាកម្ម ៦.៦ភាគរយ​ វិស័យកសិកម្ម ​ក្នុងអត្រាកំណើន ១.១ភាគរយ។ក្រសួងបញ្ជាក់ថា​ ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ត្រូវបានវាយ​តម្លៃ​ថា​នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើនឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុង​អត្រា​ប្រមាណ ​៥,៤ភាគរយ ​ដោយ​សារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ​និងស្របពេល​ដែល​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេស​ឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ​បើទោះបីជាទទួលរងផល​ប៉ះពាល់​ពីវិបត្តិសង្រ្គាមរុស្ស៊ី និង​អ៊ុយក្រែនយ៉ាងណាក្តី។តួលេខនៃកំណើនផសស​ ស្ថិតក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២៣ ដែលត្រូវបាន​គណៈរដ្ឋមន្រ្តីប្រជុំ​ ពិភាក្សា​ និងអនុម័តកាលពីថ្ងៃសុក្រកន្លងទៅ។​ សេចក្តី​ព្រាងច្បាប់នេះ ​នឹង​ត្រូវដាក់ឆ្លង​រដ្ឋសភា​ជាតិ​ដើម្បីអនុម័ត៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា-ចិន ប្រារព្ធពិធីនាំចេញផ្លែមៀនស្រស់ផ្លូវការ នៅថ្ងៃនេះ

2022/10/27 08:47:59 pm        662
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រារព្ធពិធីនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ ទៅកាន់ប្រទេសចិន ​ក្លាយជាផ្លែឈើស្រស់កម្ពុជានាំចេញប្រទេសចិន បន្ទាប់ពីផ្លែចេកស្រស់ និងស្វាយស្រស់។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ​ តំណាងក្រសួង ​ស្ថាប័នពាក់ព័ន្ធ និង​មន្ទីរកសិកម្មខេត្តចំនួន៤ មកពីខេត្តកណ្តាល ប៉ៃលិន បន្ទាយមានជ័យ ​និងខេត្តបាត់ដំបង ព្រមទាំងសហគមន៍កសិកម្មមៀននានា សរុបចំនួនប្រមាណជាង ១០០នាក់។ កម្ពុជា បានចាប់ផ្តើមស្នើសុំ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ទីផ្សារ នាំចេញផ្លែមៀន​កម្ពុជា​ទៅកាន់ប្រទេសចិន​ ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ។ បន្ទាប់មក​ នៅខែសីហា ឆ្នាំ២០២១ អត្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន ​បានឆ្លើយតបស្តីពីលទ្ធផល​នៃការធ្វើវិភាគ​ហានិភ័យ​សមាសភាពចម្រៃលើដីណាំមៀនកម្ពុជា ​ដែលនាំទៅដល់ដំណាក់កាលចរចានាំចេញ។ បន្ទាប់ពីការ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បើកទីផ្សារអស់រយៈពេលជាង ៣ឆ្នាំ រួចមក នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ​អគ្គ​រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន បាន​អនុម័ត​ចុះ​បញ្ជី​ជា​ផ្លូវការ​នូវចម្ការមៀនចំនួន៧៤ ​និង​រោងចក្រ​វេចខ្ចប់ចំនួន៨ ​សម្រាប់​នាំចេញ​ផ្លែមៀន​ស្រស់​កម្ពុជា​ទៅ​កាន់ប្រទេសចិន។បើ​តាម​ក្រសួង​កសិកម្ម ​ការ​ដាំ​មៀន​ប៉ៃលិន​ កំពុង​កើន​ឡើង​ខ្ពស់​ដោយ​មាន​​ផ្ទៃដី​ដាំ​ជាង ​១៣ ៦០៨ ហិកតា​នៅ​ទូទាំង​ប្រទេស​ ហើយ​ភាគ​ច្រើន​ដាំ​នៅ​ខេត្ត​បាត់ដំបង ​ប៉ៃលិន និង​បន្ទាយមានជ័យ ​ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន ៨ ​ពាន់​ហិកតា ដោយ​ ១ហិកតា ទទួល​បាន​ផល​​ពី ១៥ ​ទៅ​២០តោន។ ក្នុង១​ឆ្នាំៗ​ទិន្នផល​មៀន​ប៉ៃលិន ​ប្រមូល​បាន​ជាង១០ ​ម៉ឺន​តោន​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានលើសផែនការក្នុងរយៈពេលជិត១០ខែ

2022/10/27 08:30:45 pm        726
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានចំនួនប្រមាណ ២ ៩៣០ លានដុល្លារអាមេរិក សម្រេចបាន ១០៤ ភាគរយ ​នៃផែនការដែលកំណត់ដោយច្បាប់ ក្នុងរយៈពេលដើមឆ្នាំ មកដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២។ប្រកាសព័ត៌មាន ស្តីពីវេទិកាពន្ធដារ សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០២២ ដែលសហការរៀបចំដោយ​អគ្គ​នាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ បាន​បង្ហាញឲ្យដឹងថា ​ចាប់តាំងពីឆ្នាំ ២០១២ ​រហូតមកដល់បច្ចុប្បន្ន គឺ​សរុបមកជិត ១០ឆ្នាំ ​អតិរេកក្នុងការ​ប្រមូល​ចំណូលពន្ធ គឺមិនមែនមកពីការបន្ថែមបន្ទុកពន្ធ ទៅលើអ្នកជាប់ពន្ធនោះឡើយ ពោលគឺបាន​មក​ពីការ​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ ក្នុងការអនុវត្តកំណែទម្រង់ ​និងទំនើបកម្មពន្ធដារ ដោយមាន​អភិបាលកិច្ចល្អ ​គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ ​និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្ដែពិបាកក្នុងការគេចវេះពន្ធ។ចំពោះជោគជ័យនៃការប្រមូលចំណូលនេះដែរ គឺបណ្ដាលពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកប​ដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំ​យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានជោគជ័យ ​និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំង​ប្រទេស ហើយបានសង្គ្រោះប្រជាជនកម្ពុជា ​និង​ទប់ស្កាត់ការរីក​រាលដាល​នៃជំងឺកូវីដ-១៩ បានទាន់​ពេលវេលា​ ដែលជំរុញឱ្យប្រទេសកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញ ​កាលពីខែ វិច្ឆិកា ឆ្នាំ២០២១ នាពេលកន្លងមក។តាមប្រកាសព័ត៌មាន បានបញ្ជាក់ថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ កំណែទម្រង់​និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ​ព្រមទាំងវិធានការបុរេសកម្មនានាបានជំរុញ និងធានាបាននូវ​និរន្តរភាព​នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកំណែ​ទម្រង់​ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ ​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចង់ក្លាយជាប្រទេសផ្គត់ផ្គង់ស្បៀង ទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ា

2022/10/26 07:14:58 pm        290
ភ្នំពេញ៖ កម្ពុជាចង់ក្លាយជាប្រទេសផ្គត់ផ្គង់ស្បៀងយ៉ាងសំខាន់ ទៅកាន់ទីផ្សារនៅ​មជ្ឈិមបូព៌ា ខណៈភាគីកម្ពុជា ​និងអេមីរ៉ាតអារ៉ាប់រួម ​បានកំពុងចាប់ផ្តើមចរាចរ លើកិច្ចព្រមព្រៀងភាព​ជាដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ ​បានកំពុង​ដំណើរការយ៉ាងផុលផុស ។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ​ក្រសួងបានត្រៀមរៀបចំរួចមកហើយដូចជា ការ​ពង្រីកទីផ្សារជាមួយប្រទេសតួគី ​និងការពង្រីកទីផ្សារថ្មីទៅកាន់ប្រទេសអឺរ៉ុប​ខាងកើតជាដើម ជាក់ស្តែងការ​ចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​នៅពេលនេះ​ គឺជាផ្នែកដ៏សំខាន់ ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាពិសេស​ក្នុងដៃគូពាណិជ្ជកម្ម​ ដែលការចាប់ផ្តើមនេះ ​នឹងអាចរីកសាលយភាយ ទៅកាន់ប្រទេស​មជ្ឈិមបូព៌ា​ផ្សេងៗទៀត។ ឯកឧត្តម បន្តថា ប្រទេសអារ៉ាបរួម គឺជាប្រទេសដែលមានឧស្សាហកម្មជឿនលឿន​ពិសេសការ​វិនិយោគ​លើ​ឧស្សាហកម្មប្រេងជាដើម ​ដូច្នេះតាមរយៈនៃការចរចាកិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​នៅពេលនេះ ​កម្ពុជាមានគោលដៅសំខាន់ៗ គឺការជម្រុញនាំចេញ​កសិផល ​កសិផលកែច្នៃ ​និងផលិតផ្សេងៗទៀត ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានបង្ហាញនូវការសប្បាយរីករាយ ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសក្រសួងពាណិជ្ជកម្ម ​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែ​ខិតខំប្រឹងប្រែង​ស្វែងរកទីផ្សារថ្មីៗ​ ដើម្បីជម្រុញ​ការ​នាំចេញរបស់កម្ពុជា ជាពិសេសការ​លើក​កម្ពស់នៃដំណើរការផលិតក្នុងស្រុក​ ការស្រូបយកវិនិយោគិន​ពីប្រទេស​អារ៉ាបរួមជាដើម និង​ការបង្កើននូវដៃគូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរផងដែរ។សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​បានចាប់ផ្តើមដំណើរការចរ ចាជុំទី១ ​កាលពីថ្ងៃទី ២៤ ខែតុលា ​ឆ្នាំ ២០២២ ដែល​តាមរយៈនេះ គឺជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ​លើកកម្ពស់ពាណិជ្ជកម្ម និងការ​វិនិយោគរវាងប្រទេសទាំងពីរ ​ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ​ការវិនិយោគ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម​ និងពាណិជ្ជកម្មឌីជីថល ព្រមទាំង​នឹង​ផ្តល់នូវការយល់ដឹងអំពីវិស័យសក្តានុពល ​និងកាលានុវត្តភាពនៅកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា អេមីរ៉ាតអារ៉ាប់រួម បើកការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

2022/10/25 08:24:00 pm        128
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ​ចាប់ផ្តើមបើកការចចារជាផ្លូវការ នៃកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ទ្វេភាគី ដើម្បីលើក​កម្ពស់ និង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។ពិធីប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា​ នៅរដ្ឋធានី អាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ​នៅក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី ​រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម។ពិធីចុះហត្ថលេខាការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងវេទិកាធុរកិច្ចស្តីពីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។វេទិកាធុរកិច្ចនេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់ប្រទេសទាំងពីរ​ប្រមាណ៩០រូប​ និងរៀបចំឡើងក្នុងគោលបំណង ពង្រីក និងពង្រឹងបណ្តាញពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាពវិនិយោគ​ និងធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ​សក្តានុពល រួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ​ការសាងសង់ ឧស្សាហកម្ម​សំលៀកបំពាក់ និង​ទំនិញសម្រាប់ធ្វើដំណើរ​​​ ។អ្នកឧកញ៉ា គិត ម៉េង ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា​ ចូលរួមវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាបរួម-កម្ពុជា​ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ថ្លែងក្នុងវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើង អំពីកាលានុវត្តភាពធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច ​វិស័យសក្តានុពលរបស់កម្ពុជា និង​ការរីកចម្រើន​របស់វិស័យនីមួយៗ ​ដោយជំរុញឲ្យវិនិយោគិន អេមីរ៉ាតអារ៉ាប់រួម បំពញ​ទស្សនកិច្ចនៅកម្ពុជា និងពិនិត្យលទ្ធភាពសហការលើគម្រោងរួម។អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា កម្ពុជាមានទីផ្សារទូលំទូលាយ ​ក្នុងពិភពលោក ក្រោម​ក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ ពហុភាគី និងទ្វេភាគី ​រួមមានដូចជា កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (អាសិប) កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជាចិន និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េជាដើម៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM