កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងសាធារណការ ទាក់ទាញក្រុមហ៊ុនអាមេរិកផលិតថយន្តអគ្គិសនីចូលមកម្ពុជា

2022/04/26 01:55:05 pm        825
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនរថយន្តល្បីៗរបស់អាមេរិក ចូលមកវិនិយោគ និងបើកហាងលក់រថយន្តអគ្គិសនីនៅកម្ពុជា។ ការទាក់ទាញក្រុមហ៊ុនរថយន្តល្បីៗអាមេរិកនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃប្រេងឥន្ទនៈ របស់ប្រជាពលរដ្ឋ​ និងចូលរួមកាត់បន្ថយការបំពុលដល់បរិស្ថាន។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ​បញ្ចូល​ថាមពលសម្រាប់យានយន្តអគ្គិសនី និង​ប្រេងឥន្ធនៈ កាល់តិចទី៥០ នៅថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើ​ដល់​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy ជួយទាក់ទាញក្រុមហ៊ុន​រថយន្តធំៗរបស់អាមេរិក ដែលផលិតរថយន្តអគ្គិសនី ចូលមកកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល៖ កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី​នៅកម្ពុជា ​បានកើនឡើងខ្ពស់ ឆ្លុះ​បញ្ចាំង​ពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ​និងអ្នកប្រើប្រាស់ ​លើការប្រើប្រាស់រយន្តអគ្គិសនី និង​ការចូលរួមកាត់​បន្ថយការបំពុលដោយឧស្ម័នចេញពីយានយន្តដល់បរិស្ថាន។ក្នុងរយៈពេលត្រីមាសទី១ ចំនួនរថយន្តអគ្គិសនី ចុះបញ្ជីនៅក្រសួងសាធារណការ​ និងដឹកជញ្ជូន បាន​កើនឡើង ៧០០ភាគរយ ​ពី៧គ្រឿងក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដល់ ៤៧គ្រឿង ក្នុងត្រីមាសទី១ឆ្នាំនេះ។សូមបញ្ជាក់ថា បច្ចុប្បន្ន មានស្ថានីយ​បញ្ចូលថាមពល​រថយន្តចំនួនពីរទីតាំង គឺនៅ​ក្រសួងសាធារណការ ​និងស្ថានីយប្រេងឥន្ទនៈ​ Caltex ​ខណៈបីទីតាំងផ្សេងទៀត គ្រោង​បើកដំណើរការនៅក្រុងព្រះសីហនុ ​បាត់ដំបង​ និងសៀមរាប៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាពិគ្រោះយោបល់ជាលើកដំបូងរៀបចំគោលនយោបាយ និងទិសដៅបច្ចេកវិទ្យាហិរញ្ញវត្ថុ

2022/04/26 01:37:06 pm        550
ភ្នំពេញ៖ កម្ពុជាបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីប្រមូលធាតុចូលពីដៃ គូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា​។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់​ការ​រៀបចំ​សេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, លើក​កម្ពស់​ការយល់​ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន​ និងបញ្ហាប្រឈម, ​និងចែករំលែកគំនិត និងទស្សន​វិស័យរបស់អ្នកជំនាញ ដែលមាន​គោលដៅ​ក្នុងការ​ជំរុញ​ការអភិវឌ្ឍវិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុនៅកម្ពុជា។សិក្ខាសាលានឹងប្រារព្ធឡើង រយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ២០២២ ដោយ​មានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ​ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថាន​ហិរញ្ញវត្ថុធនាគារនិងមិនមែនធនាគារ, សមាគម, និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បី​ជម្រុញ​បង្កើតគោលនយោបាយ​ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ​បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ​សម្រាប់បម្រើក្នុងវិស័យហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ ស៊ុន រ៉ាឌី

កម្ពុជា-ឥណ្ឌូនេស៊ី សន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច

2022/04/25 12:24:56 pm        647
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី បានឯកភាពគ្នា ជំរុញការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឱ្យរឹតតែប្រសើរទ្បើងបន្ថែមទៀត។ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា កិច្ចសន្យាខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ​រវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដី​ក្រសួងពាណិជ្ជកម្ម ​និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ​និងឯកឧត្តម ម៉ូម៉ាម៉េត ឡូហ្វី (Muhammad Lutfi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញ​ការធ្វើ​ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន​ ចំពោះទំនិញ​សក្តានុពល​នានា​របស់រដ្ឋជា​សមាជិកអាស៊ាន សំដៅ​ពន្លឿនការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់។ ក្នុងនោះកិច្ចពិភាក្សា ក៏បានផ្តោតសំខាន់លើការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Special Meeting) ​ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែឧសភា​ ឆ្នាំ២០២២ខាងមុខនេះ នៅ​ទីក្រុងបាលី ​ប្រទេសឥណ្ឌូនេស៊ី ផងដែរ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី​ បានផ្តល់ការគាំទ្រយ៉ាងពេញលេញ និង​ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា-ឥណ្ឌូនេស៊ី ​ជាពិសេសការគាំទ្រ​ដល់​កម្ពុជា​ក្នុងនាមជាប្រធានអាស៊ាន​ឆ្នាំ២០២២។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមយល់ស្រប និងគាំទ្រផងដែរ ចំពោះយន្តការជំរុញការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់អាស៊ាន ​ដើម្បីអាចប្រើប្រាស់​ពាណិជ្ជកម្មអាស៊ានឱ្យសក្តានុពល ដោយផ្អែក​លើ​គោលការណ៍មជ្ឍភាពអាស៊ាន។ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវ​ការ​ប្តេជ្ញាចិត្ត​ លើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីបន្ថែមទៀត​លើ​វិស័យ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និង​ជាពិសេសការសម្រេចបាននូវ​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និង​អាទិភាព​ការងារ​ប្រចាំឆ្នាំ២០២២ ​ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុង​ពេល​ដែល​កម្ពុជា​ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ៕អត្ថបទ៖ បូរ៉ាវី

ក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៣ សុំស្វែងយល់ពីសម្តេចតេជោ នូវបរិយាកាសវិនិយោគនៅកម្ពុជា

2022/04/25 11:56:38 am        893
ភ្នំពេញ៖ គណៈប្រតិភូវិនិយោគចំនួន ៣ ក្រុមហ៊ុន ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥មេសានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក ចេន ហ្ស៊ី និងថ្នាក់​ដឹកនាំ​ក្រុមហ៊ុន វ៉េសមិន .ក្រុមហ៊ុន អ៊ីស្ទើរ និងក្រុមហ៊ុនគូអាន បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ដែលបានឆ្លៀតឱកាសដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បានចូលជួបសំដែងការគួរសម និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍លោក ចេន ហ្ស៊ី និងថ្នាក់ដឹកនាំក្រុមហ៊ុន china វ៉េសមិន .ក្រុមហ៊ុនអ៊ីស្ទើរ ​និងក្រុមហ៊ុនគូអាន​ ដោយបានជម្រាបជូនថា បរិយាកាសវិនិយោគនៅកម្ពុជា​មាន​ភាពល្អ​ប្រសើរដោយមូលហេតុ ទី១.កម្ពុជាមានសុខសន្តិភាព និងស្ថេរភាពដែលជាមូលដ្ឋាន​គ្រឹះសម្រាប់​ការវិនិយោគ.ទី២.កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់​ការងាយស្រួលដល់អ្នក​វិនិយោគ.ទី៣. កម្ពុជាមាន​ក្បាល​ម៉ាស៊ីនគ្រប់គ្រង​ច្រកចេញ​ចូលតែមួយសម្រាប់​ជួយសម្រួល​ដល់​ការវិនិយោគ.ទី៤.កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀលសម្រាប់បើកប្រាក់​ខែអោយ​បុគ្គលិក​ទេកម្ពុជា​គឺអនុញ្ញាតអោយប្រើប្រាក់​ដទៃទៀត​ដូចជា​ដុល្លារជាដើម ដើម្បីបើកប្រាក់ខែ​ឱ្យ​បុគ្គលិក​ផង​និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ផងនិងទី៥.កម្ពុជា​មានកម្លាំងពលកម្មវ័យក្មេងច្រើន។ជាទីបញ្ចប់សម្ដេច បាន​ណែនាំឲ្យលោក ចេន ហ្ស៊ី និងប្រតិភូធ្វើការស្វែងយល់បន្ថែមទៀត​ពី​ឯកឧត្តម សុខចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​(CDC)​អំពី​ទិសដៅ​វិនិយោគនៅកម្ពុជា៕ អត្ថបទ មុត សុត

អ្នក​ប្រកប​របរ​សេដ្ឋកិច្ចក្រៅព័ន្ធ រកចំណូល​បាន​សមរម្យ ​បន្ទាប់​ពី​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ដំណើរ​ការ​ឡើងវិញ

2022/04/22 05:51:35 am        474
ភ្នំពេញ៖ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធរួមមាន អ្នករត់ម៉ូតូឌុប តាក់ស៊ី និងអ្នកកង់បី រកចំណូលបានសមរម្យឡើងវិញ សម្រាប់ការរស់នៅប្រចាំថ្ងៃបន្ទាប់ពីកម្ពុជា បានបង្កើតភាពស៊ាំសហគមន៍ជាបណ្តើរៗ និងស្របពេល រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ដោយគ្មានការរឹតត្បិត។អ្នកប្រកបរបររត់កង់បី នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ​បានលើកឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា នៅ​ក្នុង​រយៈពេល២ឆ្នាំ បន្ទាប់ពីការផ្ទុះឡើង នៃការរីករាលដាលជម្ងឺកូវីដ១៩ ​ការរកស៊ីទទួលទាន​របស់​ពួកគាត់ ​រងនូវការប៉ះពាល់យ៉ាងខ្លាំង ​ដោយធ្វើឲ្យបាត់បង់ចំណូលស្ទើរទាំងស្រុង ហើយស្ថិតនៅ​ក្នុងកាលៈទេសៈនោះ ​ក្រៅពីការរកស៊ីទទួលទាន​ ពួគគាត់​បានចូលរួម ​ការងារសង្គមជាច្រើន តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ ​និងការចុះផ្សព្វផ្សាយព័ត៌មាននានាជាដើម។ចំណែកការកស៊ីទទួលទានបច្ចុបប្បន្នវិញ, ​ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ដោយសារការ​យកចិត្ត​ទុកដាក់ ទប់ស្កាត់ ​និងការចាក់ថ្នាំបង្ការជម្ងឺកូវីដ ​១៩ របស់រាជរដ្ឋាភិបាល បានបង្កើតភាព​ស៊ាំដល់​សហគមន៍ជាបណ្តើរៗ និងស្របពេលរាជរដ្ឋាភិបាលបើកប្រទេសដោយគ្មានការរឹយតត្បឹត ប្រជាពលរដ្ឋដើរកម្សាន្តជាហូរហែរ ​និងមានការបើកអាជីវកម្មដំណើរការគ្រប់ច្រកទីកន្លែង​ឡើងវិញ ការរកស៊ីទទួលទាន់​ រត់ម៉ូតូរបស់ពួកគាត់​ រកចំណូលបានសមរម្យជាណ្តើរៗ​ឡើងវិញផងដែរ។ទាក់ទងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ,លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៃចលនា ​សេដ្ឋកិច្ចក្រៅព័ន្ធ ស.ស.យ.ក រាជធានីភ្នំពេញ ថ្លែងលើកឡើងថា ជុំវិញស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​ងើបឡើងល្អ ​ប្រសើរវិញជាបណ្តើរៗនេះ គឺបានកើតចេញក្រោមការខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ​ក្នុងការទប់ស្កាត់នៃការ​ រីករាលដាលជម្ងឺកូវីដ ១៩ ជាពិសេសការ​ជម្រុញ​ចាក់​ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។ទោះយ៉ាងណា លោករំពឹងថា ស្ថានភាពទៅថ្ងៃមុខ សេដ្ឋកិច្ចកម្ពុជានឹងងើបល្អប្រសើរឡើងវិញ, ប៉ុន្តែ​ក្នុងនោះអ្វីដែលបងប្អូនអ្នក រកស៊ីទទួលទានសេដ្ឋកិច្ចក្រៅព័ន្ធ បានកំពុងជួបប្រទះ គឺបញ្ហាប្រេង​ឡើងថ្លៃ, ដែលតាមរយៈនេះ លោក ឯ សុភាស់ ​ស្នើសុំឲ្យក្រុមហ៊ុនអេប​ (App) ​ទាំងអស់ មានការ​យោគយល់ ​ជួយកាត់កម្រៃជើងសារមួយឲ្យបានសមរម្យ ​ដើម្បីជួយសម្រួលដល់អ្នករកស៊ីក្រៅប្រព័ន្ធ អាចរក​ចំណូលបាន ​សម្រាប់ជីវភាពរស់នៅប្រចំថ្ងៃរបស់ពួកគាត់។ចំពោះការចាក់វ៉ាក់សាំងវិញ, លោក ឯ សុភាស់ បានអំពាវដល់អ្នកប្រកបរបរក្រៅប្រព័ន្ធទាំងអស់ ទាំង​អ្នករត់ម៉ូតូឌុប តាក់ស៊ី ​និងអ្នកកង់បី​ សហការចូលរួមចាក់វ៉ាក់សាំង ដូសទី៣ ឬទី៤ ឲ្យបាន​គ្រប់ៗគ្នា ​ខណៈដែលរាជរដ្ឋាភិបាល​កំពុងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតភាពស៊ាំ​សហគមន៍ ​ដើម្បីវិលត្រលប់ទៅរកកិច្ចដំណើរការជាប្រក្រតីឡើងវិញ ​នៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លង​ប្រក្រតីភាពថ្មី ​ស្របតាមការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និងជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីពាណិជ្ជកម្ម ចាត់ទុក GMAC ជាដៃគូសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

2022/04/22 12:01:20 pm        252
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យ កាន់តែរីកចម្រើនបន្ថែមទៀត។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកឡើង ពីកិច្ចសហការយ៉ាងល្អ រវាងក្រសួងពាណិជ្ជកម្ម និង GMAC កន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា​ក្នុង​វិស័យវាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់​ ផលិតស្បែកជើង ​ផលិតផលធ្វើដំណើរនិងកាបូប។ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់ បរិយាកាសធុរកិច្ចនៅកម្ពុជា ​តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និង​ការដាក់​ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យ ​ប្រវត្តិកម្ម​ក្នុងការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើតទំនិញ ការ​ចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក​ ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ព្រមជាមួយគ្នានេះ ក្រសួងបានដឹកនាំចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់ និងដៃគូសេដ្ឋកិច្ច​ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។បន្ថែមពីលើនេះ ក្រសួងបាននិងកំពុងសិក្សាលទ្ធភាពក្នុងការ​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម សេរីថ្មីៗបន្ថែម ទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា​គិត​ត្រឹមត្រី​មាសទី១ ឆ្នាំ២០២២នេះ ​វិស័យកាត់ដេរ​នៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយ​ទឹក​ប្រាក់ចំនួនជាង ​៣ពាន់លានដុល្លារ ក្នុងនោះ​សំលៀកបំពាក់​មាន​ចំនួនជាង ​២ពាន់លានដុល្លារ ស្បែក​ជើងជាង ​៤២០លានដុល្លារ​ និងផលិតផលធ្វើដំណើរ​ និងកាបូបមានចំនួនជាង ៤៦០​លានដុល្លារ ​ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀត មានចំនួន ១២៨លានដុល្លារ។តាមរយៈជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកប្រធានសមាគម បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អប្រសើរនេះ​ ដើម្បីចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌ ​កាត់ដេរ សំលៀកបំពាក់ ផលិត ស្បែកជើង​ ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ឧត្តមភាព​ នៃ​ឧស្សាហកម្មកាត់ដេរ ​នៅអាស៊ីអាគ្នេយ៍៕អត្ថបទ៖ ឈិត បូរ៉ាវី 

មន្រ្តីកសិកម្មខេត្តឧត្ដរមានជ័យ ជំរុញកសិករឱ្យបង្កើនការដាំដុះបន្លែដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

2022/04/21 04:39:17 pm        831
ឧត្ដរមានជ័យ៖ មន្ត្រីកសិកម្មខេត្ដឧត្ដរមានជ័យ បានជំរុញកសិករឱ្យបង្កើនការដាំដុះបន្លែឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននៅលើទីផ្សារ បន្លែ មានតម្រូវការខ្ពស់ ដែលជាឱកាសសម្រាប់កសិករបង្កើន​ការ​ដាំដុះ ដើម្បីបំពេញតម្រូវការទីផ្សារ។លោក បានឱ្យដឹងថា ប្រសិនបើប្រជាកសិករ ចង់ដាំដុះដំណាំ មន្ទីរកសិកម្ម​ នឹងផ្ដល់ពូជ និង បង្រៀន​ពី​បច្ចេកទេសដាំដុះឱ្យបន្លែទទួលបានទិន្នផលល្អដោយមិនប្រើប្រាស់សារធាតុគីមី។ លោក បានបញ្ជាក់ថា មន្ទីរកសិកម្ម និងអង្គការដៃគូនានា នឹងខិតខំជួយជ្រោមជ្រែងកសិករដើម្បីឱ្យ ការដាំដុះរបស់ពួកគេទទួលបានជោគជ័យ។ប្រជាសហគមន៍អូរឫស្សី ក្នុងខេត្តឧត្ដរមានជ័យ ដែលបានដាំដុះបន្លែច្រើនឆ្នាំហើយ ​បានឱ្យដឹងថា ក្នុង​ពេលបច្ចុប្បន្ន បន្លែ​ពិតជា​មានទីផ្សារល្អមែន ​មានការបញ្ជាទិញច្រើន ​ដើម្បីយកទៅផ្គត់ផ្គង់​នៅ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាននានា ។ប្រជាសហគមន៍ បានឱ្យដឹងទៀតថា ដំណាំបន្លែ ​បានផ្ដល់ចំណូលដល់គ្រួសាររបស់ពួកគេល្អ​សមរម្យ​ និង​បាន​បញ្ចប់ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការងារ​នៅ​ឯប្រទេសថៃ ៕អត្ថបទ៖ ឃិន សារិទ្ធ

ការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ ​មាន​កំណើនខ្ពស់ក្នុងត្រីមាសទី១

2022/04/21 01:56:42 pm        607
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលមែនមែនកាត់ដេរ ​មានតម្លៃជាង ១,២ ប៊ីលានដុល្លារ ក្នុង​ត្រីមាសទី១ ឆ្នាំ២០២២នេះ ​កើនឡើង ៣៨,២ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើននេះ ​គឺខ្ពស់ជាងកំណើននៃការនាំចេញផលិតផលកាត់ដេរ និងផលិតកសិកម្ម។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៣ខែ ឆ្នាំ២០២២នេះ ​កម្ពុជារកចំណូលបានជាង ១,២១២លានដុល្លារ ពីការនាំចេញផលិតផលមិនមែន​កាត់ដេរ ​ដែលតួលេខនេះ​កើនឡើង ៣៨,២ភាគរយ។ផលិតផលវិនិយោគដែលមិនមែនកាត់ដេរ មានដូចជា៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក និងផលិតផល​ស្បែកសត្វកែច្នៃជាដើម។កំណើននៃការនាំចេញផលិតផលមិនមែនកាត់​ដេរនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តរៀបចំធ្វើ​សេចក្តី​ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ ​និងទាក់ទាញ​វិនិយោគ​លើវិស័យយានយន្ត និង​អេឡិចត្រូនិក​ផងដែរ​។គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត ​និងអេឡិចត្រូនិកនៅកម្ពុជា សម្រាប់ការផលិតផ្គត់ផ្គង់​ទីផ្សារអន្តរជាតិ។ ​ការរៀបចំផែនទីបង្ហាញផ្លូវនេះ ​គឺធ្វើឡើងបន្ទាប់ពីវិស័យយានយន្ត និងវិស័យ​អេឡិចត្រូនិកនៅកម្ពុជា នារយៈពេលចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។រាជរដ្ឋាភិបាល ​បានកំណត់យកវិស័យយានយន្ត ​និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព​ដែល​មានសក្តានុពល ​សម្រាប់​ជំរុញការចូលរួមរបស់កម្ពុជា​ ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការ​លើក​កម្ពស់ ​ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសវិស័យនេះ ​នឹងចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្រប​តាម​ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ​ជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី ​សម្រាប់ឆ្នាំ២០២១-២០២៣» ៕ អត្ថបទ៖ វណ្ណៈ 

ប្រេងសាំងឡើង១០០រៀល,ប្រេងម៉ាស៊ូតឡើង៤០០រៀល ចាប់ពីថ្ងៃទី២១-៣០ ខែមេសា បើធៀបនឹងសន្ទស្សន៍ចាស់

2022/04/21 06:45:26 am        706
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់ថ្ងៃទី២១-៣០​ ខែមេសា ឆ្នាំ២០២២ ​ ដោយប្រេងសាំង​ធម្មតាត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ​ (ឡើង ១០០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៥.៥០០រៀល/លីត្រ(ឡើង ៤០០រៀល)។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សរសើរសហគ្រិនស្រ្តីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2022/04/21 11:46:04 am        422
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កោតសរសើរចំពោះភាពរីកចម្រើន និងធនធានមនុស្សជាស្ត្រី ដែលមានសហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំត្រីមាសទី១ រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា​ នៅក្នុងវិបត្តិកូវីដ-១៩ ផល​ប៉ះពាល់​បានកើតឡើង​ជាច្រើន ជាពិសេសការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចសង្គម ​ស្ថិតក្នុងស្ថានភាពនេះ ​សហគ្រិន​ជាស្រ្តី​ជាច្រើន​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ នៅក្នុងដំណើរការអាជីវកម្ម ​ដែលមកដល់​បច្ចុប្បន្ន​យើង​ឃើញថា ​អាជីវកម្ម​មួយចំនួន​បានកំពុងងើប​ឡើងវិញ។ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានកោតសរសើរចំពោះភាពរីកចម្រើន​ ជាពិសេសធនធានមនុស្សជាស្ត្រី ដែល​មាន​សហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ​ឬសហគ្រាសរបស់ខ្លួន ដែលបានជម្រុញឲ្យសង្វាក់​ផលិតកម្ម​របស់ខ្លួន​បានដំណើរ ​នៅក្នុងស្ថានភាពដ៏លំបាក ​ដែលកត្តាទាំងអស់នេះ ​ជាការបង្ហាញនូវ​ស្នាដៃ​ធំធេងមួយ នៃសកម្មភាពអភិវឌ្ឍ និងជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។សូមបញ្ជាកថា នៅក្នុងកិច្ចប្រជុំសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយលោកជំទាវ កែវ មុំ បានធ្វើបទបង្ហាញនូវបញ្ហាចំនួន ៣ចំណុច ដែលមានចែងក្នុងសៀវភៅស ទី២ និងទី៣ របស់សមាគម ក្នុងនោះរួមមាន៖ បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់, ការលំបាកក្នុងការ​ទទួលកម្ចីពីធនាគារ និងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ មកលើអាជីវកម្ម ។ ជាការឆ្លើយតប, ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំទទួលបន្ទុក​បានផ្តល់អនុសាសន៍ និងដំណោះស្រាយជាក់ស្តែងជាច្រើន ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍ​អាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្មបៃតង ជាពិសេស​ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនិយោជិក ឲ្យមានចំណេះជំនាញស្រប នឹងមុខសញ្ញាការងាររបស់ខ្លួន។ ចំណែកទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ថ្នាក់ដឹកនាំ​បានលើកឡើងពី​ការ​ខិតខំ​របស់រាជរដ្ឋាភិបាល និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ ​បង្កើតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទ​ជាដើម ដើម្បីសហគ្រាសទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM