ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប
វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ

សេដ្ឋកិច្ច និង កសិកម្ម

ការនាំចេញទំនិញកម្ពុជាទៅកូរ៉េខាងត្បូង មានកំណើន ៣៣ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ

2022/03/23 01:26:32 pm        401
ភ្នំពេញ៖ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារកូរ៉េខាងត្បូង បន្តមានកំណើនជាវិជ្ជមាន ដោយមានកំណើន ៣៣ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ។ ប្រទេសទាំងពីរ រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នឹងជំរុញដល់កំណើនពាណិជ្ជកម្ម ជាពិសេសទាក់ទាញវិនិយោគបន្ថែមពីកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បីផលិត​កែច្នៃ ​នាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្រោមបន្ទាត់ពន្ធអនុគ្រោះ។សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា នៅថ្ងៃទី២៣ ​ខែមីនានេះថា ការនាំចេញ​សរុប​របស់​កម្ពុជា ​មានកំណើន ៣០ភាគរយ ​ក្នុងរយៈពេលខែមករា ​និងខែកុម្ភៈ ​ឆ្នាំ២០២២។ ដោយឡែកការនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង​ មានកំណើន ​៣៣ភាគរយ។ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ពីរង្វង់មូលក្រុងតាខ្មៅ ដល់​ស្ពាន​កោះធំ ​សម្តេចតេជោ​ លើកឡើងថា ​កំណើន​នៃការនាំចេញរបស់កម្ពុជា ទៅ​កាន់ទីផ្សារ​ប្រទេសកូរ៉េខាងត្បូង ​រំពឹងថា ​នឹងមានកំណើនទៀត ​ដោយសារ​ទំនាក់ទំនង​ល្អរវាងរដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ​ ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង​ កម្ពុជា-កូរ៉េខាងត្បូង។នៅក្រោមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនេះ ​កម្ពុជានឹងអាចនាំចេញទំនិញសំខាន់របស់ខ្លួន មាន​ជាអាទិ៍ ផលិតផលកសិផល ផលិតផលបច្ចេកវិទ្យា ផលិតផលឧស្សាហកម្មខ្នាតតូចនិងមធ្យម និង​ផលិតផល​វាយនភណ្ឌ​ ក្នុង​បន្ទាត់​ពន្ធ​ប្រមាណ​ចំនួន ១ម៉ឺនដោយពុំជាប់របាំងពន្ធគយ។អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ​ឯកឧត្តម ឯកឧត្តម ផាកហ៊ឺង ឃ្យុង (Park Heung-Kyoeng) បានលើកឡើងថា ​ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជានិងកូរ៉េខាងត្បូង គ្រោង​ពង្រីកការបើកចំហទីផ្សារបន្ថែមនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និង​នៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ​ដែលក្នុងនោះកូរ៉េ និង​កម្ពុជា​គឺជាដៃគូដ៏សំខាន់ផងដែរ​នៃកិច្ចព្រមព្រៀងនេះ ។សូមបញ្ជាក់ថា ​ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​កូរ៉េខាងត្បូង ​សម្រេច​បានទឹកប្រាក់ ៩៦៥​លាន​ដុល្លារ ក្នុងឆ្នាំ២០២១ កន្លងទៅ ​កើនឡើង ៩ភាគរយធៀបនឹងឆ្នាំ២០២០ នេះបើយោង​តាម​ទិន្នន័យ​ពាណិជ្ជកម្មពី​ សមាគម​ពាណិជកម្មអន្តរជាតិកូរ៉េ។ក្នុងនោះ កម្ពុជា ​នាំចេញទំនិញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ​មាន​តម្លៃសរុប ៣៤០​លានដុល្លារ ​កើនឡើង ៧,៥ភាគរយ៕ អត្ថបទ៖ វណ្ណៈ

កសិករដាំដុះមៀនប៉ៃលិន កំពុងអនុវត្តការដាំដុះកសិកម្មល្អ ដើម្បីបង្កើនលទ្ធភាពនាំចេញ

2022/03/23 10:49:31 am        290
ប៉ៃលិន៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិនថា ប្រជាកសិករជាអ្នកដាំដុះមៀន បាននិងកំពុង អនុវត្តការដាំដុះកសិកម្មល្អ និងបានថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនទិន្នផល និងគុណភាពតម្រូវស្របតាមស្តង់ដារ សម្រាប់បម្រើទីផ្សារនាំចេញ។លោក ស្រេង ស្រៀង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះថា ប្រជា​កសិករនៅ ​បានយកចិត្តទុកដាក់ខ្ពស់នៅលើការដាំដុះ ​ដែល​បច្ចុប្បន្នកសិករទាំងនោះ កំពុង​អនុវត្តតាមការណែនាំ​របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ និងអង្គការដៃគូផ្សេងៗទៀត លើ​គម្រោងការដាំដុះកសិកម្មល្អ ​ក្នុងនោះមានប្រជាកសិករមួយចំនួន បាន​ទទួល​វិញ្ញាបនបត្រ​រួចហើយ ចំណែកសិករដែលមិនទាន់ទទួល​វិញ្ញាបនបត្រ ពួគគាត់កំពុង​ខិតខំ​ប្រឹងប្រែង​ជម្រុញ​ការ​ដាំដុះ ​ឲ្យស្របតាមកសិកម្មល្អផងដែរ។លោក បន្តថា ស្របពេលរាជរដ្ឋាភិបាលបាន​កំពុងផ្តោត​យកចិត្តទុកដាក់​លើ​វិស័យ​កសិកកម្ម ក្នុងនោះ​ចំពោះមៀនប៉ៃលិន ​បានក្លាយជាដំណាំ​កំពុង​មាន​សក្តានុពល​ដ៏ខំខាន់មួយ ដោយ​កសិករ​ជា​អ្នកដាំ​ដុះបានកំពុងយកចិត្តទុកដាក់ខ្ពស់​ ក្នុងគោល​ដៅ​រួមគ្នា​ផ្គត់ផ្គង់ នឹង​ជម្រុញការ​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ប្រកប​ដោយ​សត្តានុពល ​ជាក់ស្តែងមកដល់ពេលនេះ​ យើង​មាន​រោង​ចក្រ​សម្ងួត​មួយកន្លែង បាន​កំពុងស្រូបយកកសិផលមៀនប៉ៃលិនជាបណ្តើរៗ ​និង​កំពុង​មាន​កំណើនកើនឡើង​ជា​បន្តបន្ទាប់ផងដែរ។ជុំវិញមៀនប៉ៃលិន,ថ្មីៗនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋានកសិកម្ម ​ថ្លែងឲ្យដឹងថា បច្ចុប្បន្នមៀនប៉ៃលិនកំពុងស្ថិតនៅក្នុងដំណាក់​កាល​នៃ​ការ​ចុះ​ហត្ថលេខាលើពិធីសារបច្ចេកទេស ​ស្តីអំពីលក្ខខណ្ឌតម្រូវអនាម័យ​ និងភូតគ្គាមអនាម័យ។ឯកឧត្តម ងិន ឆាយ ​បន្តឲ្យដឹងថា ​ទាក់ទង​និង​មៀនប៉ៃលិន ​មកដល់ពេលនេះ​ ពិធី​សារ​បច្ចេកទេស​រវាង​កម្ពុជា-ចិន បានឯកភាពជាគ្នារួចរាល់ហើយ ​គឺនៅរង់ចាំតែថ្ងៃចុះហត្ថ​លេខា​ប៉ុណ្ណោះ ក្នុងនោះ​បន្ទាប់​ពី​ការចុះហត្ថលេខារួចកម្ពុជា ​នឹងបញ្ជូន​របាយការណ៍​ពាក់ព័ន្ធ​ទៅភាគីចិនភ្លាម ដើម្បី​ឲ្យភាគី​ចិន​វាយតម្លៃអំពី ​របាយការណ៍នោះ​ ដោយរំពឹងថា ​យ៉ាងយូរ​ ២ ខែទៀត កម្ពុជានឹងអាចនាំចេញ​មៀន​ប៉ៃលិន​ទៅកាន់ទីផ្សារចិនបាន ​តែចំពោះការយឺត​ ឬលឿន ​គឺវាស្រ័យទៅលើភាគីចិនផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរចាប់ផ្តើមកក់កញ្ចប់ទេសចរណ៍ ត្រៀមដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

2022/03/22 02:03:52 pm        791
ភ្នំពេញ៖ បើតាមមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ ក៏ដូចបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានឱ្យដឹងថា នៅក្នុងអំឡុងពេលនេះ មានភ្ញៀវទេសចរនៅក្នុងស្រុក ចាប់ផ្តើមនាំគ្នាទៅកក់ទិញកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ពីតាមក្រុមហ៊ុនការីទេសចរណ៍ ដើម្បីត្រៀមដើរកម្សាន្តនៅក្នុងអំឡុងថ្ងៃសំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២២ ខែមីនានេះថា នៅក្នុងអំឡុងពេល​ប្រេង​សាំង​កំពុងឡើងថ្លៃ​ដោយ​សារវិបត្តិសង្គ្រាម អ៊ុយក្រែន និងរ៉ុស្ស៊ី ចលនាភ្ញៀវទេសចរ​ក្នុងស្រុកចេញ​ដើរ​កម្សាន្ត​ហាក់​មិនមាន​ការ​ថមថយ​ខ្លាំងនោះទេ ហើយនៅក្នុងអំឡុងថ្ងៃឈប់សំរាក​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅពាក់​កណ្តាល​ខែមេសានេះ យើងរំពឹងថា ចលនា​ទេសចរក្នុងស្រុកនឹងមានកំណើន​ឡើង​ខ្ពស់ ខណៈបច្ចុប្បន្ននេះ មានកន្លែងធ្វើការងារមួយចំនួននិងគ្រួសារខ្លះទៀត​ដែលមាន​សមាជិក​ច្រើន គឺបានទៅកក់ទិញកញ្ចប់​ទេសចរណ៍​តំលៃ​ពិសេស​ដើម្បី​ដើរ​កម្សាន្តថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ។លោក បានបន្តថា តាមរយៈការបើកដំណើរការទិដ្ឋាការVisa on Arrival​ ឡើងវិញនេះដែរ យើង​រឹតតែ​រំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងចូល​មក​ទស្សនា​កម្ពុជា​ថែមទៀត ខណៈតាមច្រកព្រំដែន​ក៏​មានការ​លើកលែង​ការធ្វើចត្តាឡីស័ក ​មិនធ្វើតេស្តតាមដានកូវីដ ៧២ម៉ោងមុនជាដើម។បើតាមកត់សំគាល់ពី លោក ធួន ស៊ីណាន​ ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅ​កម្ពុជាថា នៅក្នុងអំឡុងពេលនេះ ​ក្រុមហ៊ុនការីទេសចរណ៍នានា ចាប់ផ្តើមទទួលបានការកក់​កញ្ចប់​ទេសចរណ៍ជាបណ្តើរៗ​ ដើម្បីត្រៀមដើរកម្សាន្តក្នុងស្រុក ​ ប៉ុន្តែមិនទាន់មានច្រើននៅឡើយទេ និង​មានបើកអោយភ្ញៀវមកកក់ជាបន្តបន្ទាប់រហូតថ្ងៃឈប់សំរាក​បុណ្យចូលឆ្នាំថ្មី។លោក ហូ វណ្ឌី អ្នកជំនាញទេសចរណ៍ ក៏បានអំពាវនាវ​ទេសចរ​ក្នុងស្រុកគួររួមគ្នាលើកវិស័យ​ទេសចរណ៍​ ដើរកម្សាន្តតាមកញ្ចប់ទេសចរណ៍​ ដើម្បីទទួល​បាន​អត្ថប្រយោជន៍ និង​ការ​ស្គាល់ភូមិសាស្ត្រទឹកដីកម្ពុជាយើង​បានច្បាស់។បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍​ នៅពេលនេះ រដ្ឋបាលរាជធានី-ខេត្តបាន​នឹង​កំពុងរៀបចំផែន​ការក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចជាការរៀបចំ​ព្រឹត្តិការណ៍ ​ការ​តុបតែង​លម្អ​ ទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តវិធានការ ​៣កុំ ​និង៣ការពារ ការ​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងការគ្រប់គ្រងចរន្តភ្ញៀវនៅតាម​គោលដៅ​ដែល​អាចមាន​ការប្រមូលផ្តុំច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា

ធុរកិច្ចជន និងវិនិយោគិន រំពឹងខ្ពស់ពីទំនាក់ទំងរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម

2022/03/22 01:20:05 pm        387
ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែមានភាពល្អប្រសើរច្រើន ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរបង្ហាញថា ជាដៃគូល្អបំផុត ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២២នេះថា​ នាយករដ្ឋមន្រ្តីជប៉ុន ​អញ្ញើញមកទស្សនកិច្ចនៅកម្ពុជា​កាលពីថ្មីៗ​កន្លងទៅនេះ ជាសញ្ញាលើកទឹកចិត្តឲ្យអ្នកវិនិយោគ​ ទាំងប្រទេសជប៉ុន ក៏ដូចជា​អន្តរជាតិមើលឃើញពីការទុកចិត្ត ​ក្នុងការវិនិយោគនៅកម្ពុជា។ ឧកញ៉ា លឹម ហេង សង្ឃឹមថា ភាគីជប៉ុន នឹងបើកឲ្យមានការហោះហើរត្រង់មកកាន់​កម្ពុជា​ឲ្យ​បានឆាប់ ​ជាពិសេសក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ១៩។លោក មាស ហូលី ប្រធានផ្នែកលក់ នៃក្រុមហ៊ុន គិរីរម្យហ្វូត ប្រូដាក់សិន បានឲ្យ ប៊ីធីវី ដឹងដែរថា គិតមកដល់ពេលនេះ ការនាំដំណាប់ស្វាយចេញទៅទីផ្សារជប៉ុន នៅតែមានភាពល្អប្រសើរដដែល ទោះបីជួបវិបត្តិនៃការាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក្តី ​ក៏មិនជាបញ្ហាដែរ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ​សម្រេចបានក្នុងទឹកប្រាក់សរុបជាង ​១ ៧០០ ​លានដុល្លារ កើនឡើង ០,៤៩ភាគរយ ​បើធៀបទៅនឹងឆ្នាំ២០២០ ​ដែលមានចំនួនជាង ​១ ៦០០លានដុល្លារ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុន​ មានទឹកប្រាក់សរុបជាង ​១ ០០០លានដុល្លារ កើនឡើង ​៣,៦១ ភាគរយ ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង​ ៦០០លានដុល្លារ ថយចុះ ៤,៦៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕ អត្ថបទ៖ ឈិត បូរ៉ាវី

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ចូលរួមលើកកម្ពស់ និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច

2022/03/22 05:33:42 am        429
ភ្នំពេញ៖ ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងការបូប គឺសំដៅផ្លាស់ប្តូរឧស្សាហកម្មមួយ ដែលមានចីរភាពបរិស្ថាន មានភាពធន់មានតម្លៃបន្ថែមខ្ពស់ ជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចឲ្យបានមុនឆ្នាំ ២០២៧ ដើម្បីឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកឡើងនៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្តជាផ្លូវការ​នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យកាត់​ដេរផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ នៅថ្ងៃទី២១ ​ខែ មីនា ឆ្នាំ២០២២ នេះថា ​បច្ចុប្បន្នកម្ពុជា​បាន​ឈាន​ចូល​ដល់ដំណាក់កាលថ្មី ​នៃការផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ ​ដែល​ទាមទារ​ឲ្យយុទ្ធសាស្រ្តថ្មីនេះ សំដៅប្រែក្លាយ​ និងពង្រីកមូលដ្ឋានកំណើនពីការពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ទៅ​ជា​ឧស្សាហកម្មផ្អែក​លើជំនាញ ​មាន​ផលិតភាព ​និងតម្លៃបន្ថែមខ្ពស់ ដើម្បីបន្តរក្សាបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈពេលវែង។តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង ​និងការបូបកម្ពុជា ២០២២-២០២ ៧ នេះ គឺជាការ​សំដៅផ្លាស់ប្តូរ​នៃឧស្សាហកម្មទាំងនេះ ឲ្យទៅជាឧស្សាហកម្មមួយ ជាមូលដ្ឋានគាំទ្រដល់​ពិពិធកម្ម​សេដ្ឋកិច្ច ​ឲ្យបានមុនឆ្នាំ ២០២៧ និងដើម្បីឈានទៅសម្រេចបាននៃក្តីប្រាថ្នា​របស់​រាជ​រដ្ឋាភិបាល​ ក្នុងការប្រែក្លាយ​តាមចក្ខុវិស័យ​ប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យកាត់ដេរ ស្បែកជើង និងការបូប​ គឺជាការធ្វើបច្ចុប្បន្នភាពឡើងវិញ​លើផល​ប៉ះពាល់ និង​ការរីកចម្រើន, ការគិតគូរទាន់ពេលវេលា ​ដើម្បីជម្រុញ​ការអភិវឌ្ឍ ​ឲ្យរត់ទាន់សភាពការ នៃការប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិ។ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញថា ​វិស័យកាត់ដេរ​ ជួយទ្រទ្រង់ក្នុងវិបត្តិកូវីដ និងបង្កើតការងារ ស្រពលេប្រទេសផ្សេងៗ​កំពុង​ជួបវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩ ​ខណៈដែលកម្ពុជាគ្រប់គ្រងវិបត្តិនេះបាន។ ប៉ុន្តែវិស័យកាត់ដេរ ​ស្បែកជើង និងការបូបនេះ អាចមានភាពផុយស្រួយ នៅពេលប្រទេសដ៍ទៃបាន​ចាប់ផ្តើមឡើងវិញ ​។ ចំណែកកម្រិតនៃការប្រកួតប្រជែងនៅកម្ពុជាក៏ទាបជាងគេដែរ។ចាប់តាំងពីចុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​រហូតដល់ឆ្នាំ ២០០៨, វិស័យកាត់ដេរបានរួមចំណែកប្រមាណ ៩៥% ​និងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៩ ​មកដល់បច្ចុប្បន្ន, វិស័យនេះ​នៅ​បន្តឈរ​នៅ​លំដាប់ទីមួយ​ ពោលគឺ​ រួមចំណែកជាមធ្យមជាង ៧០% នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលជម្រុញនិងអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ ដើម្បីចាប់យកនូវកាលានុវត្តថ្មីៗ

2022/03/21 05:01:43 pm        601
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបទៅ និងចរន្តនៃការវិវត្តន៍ថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារ និងការចាប់យកកាលានុវត្តភាពវិស័យនេះ ឲ្យកាន់តែប្រសើរ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​នៅ​ក្នុងពិធី​ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិត​ស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ​នេះថា ស្ថិតនៅក្នុង​ស្ថាន​ភាពបច្ចុប្បន្ន ​ការវិវឌ្ឍថ្មីៗ ទាំងកម្រិតសកលតំបន់ និងក្នុងស្រុក អាចនឹងមានបច្ច័យ​ដល់​សេដ្ឋកិច្ចជាតិ ​និងវិស័យកាត់ដេររបស់​កម្ពុជា​ដូចជា៖ ​បន្ទាប់ពីកម្ពុជា​សម្រេច​បាននូវអត្រាការ​ចាក់វ៉ាក់​សាំងខ្ពស់​ ដែលបាន​បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ ក៏ដូចជាការបើកប្រទេស និង​ការបើក​សង្គម​សេដ្ឋកិច្ចក្នុងស្រុកពេញលេញឡើងវិញ វិស័យ​កាត់ដេរ បាន​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន​នៃ​កំណើនឡើងវិញ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា បើតាមកាតវាយតម្លៃចុង​ក្រោយរបស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិស័យកាត់ដេរ សម្រេចបានកំណើនល្អក្នុងអត្រា ៨% ក្នុងឆ្នាំ ២០២១ ធៀបនិងកំណើន​ធ្លាក់​ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ ​និងរំពឹងថា ​នឹងសម្រេច​កំណើន ៨% ក្នុងឆ្នាំ ២០២២ បន្តទៀត ​ដែល​ឆ្លុះបញ្ចាំង​តាម​រយៈការកើនឡើង ​នៃតម្រូវការខាងក្រៅ ​ពិសេសទីផ្សារសហរដ្ឋ​អាមេរិក ​គូបផ្សំនិង​ការ​ទទួល​បាន​នៃការបញ្ជាទិញពីប្រទេសជិត​ខាង​ក្នុងពេលចំពោះមុខ។ចំណែក លោកឧកញ៉ា គង់ សាង ​ប្រធានសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ​GMAC ថ្លែងថា ខណៈ​ដែល​ជម្ងឺ​កូវីដ ១៩ នៅកំពុងបន្ត ​និងការផ្ទុះឡើងបញ្ហាសង្គ្រាម ​រុស្សី-អ៊ុយក្រែន ដែលកំពុង​កើតឡើង ​គឺបន្តឲ្យស្ថានភាព ​ពិភពលោកមានភាព​មិនច្បាស់លាស់ ​ក្នុង​នោះចំពោះការដាក់ចេញ​នូវយុទ្ធ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ​ផលិតស្បែកជើង​ និងកាបូបរបស់រាជរដ្ឋាភិបាល ​លោកឧកញ៉ា បាន​គាំទ្រពេញ​ទំហឹង ​ចំពោះ​ការ​ជម្រុញ​ដាក់ចេញនូវ​ យុទ្ធសាស្រ្តនេះ ព្រោះវាជាផែនការបង្ហាញ​ផ្លូវ​ដ៏ច្បាស់លាស់មួយ​ ដែល​ផ្តល់​នូវ​ក្តីរំពឹងនៃការរីកលូតលាស់ក្នុង​ វិស័យ៉ស្សាហកម្ម ​ទាំងវិនិយោគិន និងកម្មករនិយោជិត។ជុំវិញវិស័យឧស្សាហកម្មនេះ, ផ្អែកលើកត្តាសុខសន្តិភាព ​និងស្ថិរភាពនយោបាយ ​ប្រាក់ឈ្នួល និង​ថ្លៃ​ផលិតកម្ម ប្រកួតប្រជែង ​ប្រព័ន្ធ​អនុគ្រោះផ្នែក​ពាណិជ្ជកម្ម ​និង​បរិយាកាសវិនិយោគ​អំណោយផល ដែល​ជា​​ឧត្តមភាព​ប្រកួតប្រជែង​ដ៏រឹងមាំរបស់កម្ពុជា, វិស័យកាត់ដេរ ​ផលិតស្បែកជើង និងកាបូប​បាន​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់​ និងបាន​ក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។ ចាប់​តាំង​ពីចុងទសវត្សរ៍ឆ្នាំ ​១៩៩០ រហូតដល់ឆ្នាំ ​២០០៨, ការនាំចេញនៃវិស័យនេះ ​បានរួម​ចំណែក​ក្នុងទំហំប្រមាណជាង ​៩៥% នៃការនាំចេញ​សរុបរបស់កម្ពុជា​ និងនៅតែរក្សាបានក្នុង​កម្រិតខ្ពស់ ពោល​គឺ​ជា​មធ្យម​ជាង ៧០% ​នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៨ ​មកទល់នឹងបច្ចុប្បន្ន ខណៈដែល​កម្ពុជា​បាន​និង​កំពុងធ្វើ ​ពិពិធកម្មការនាំចេញផលិតផល​ផ្សេងទៀត​ ដូចជា កង់ គ្រឿង​បន្លាស់រថយន្ត និងគ្រឿង  បង្គុំ​អេឡិចត្រូនិក​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដាន និងគ្រប់គ្រងអតិផរណា ខណៈតម្លៃប្រេងកំពុងហក់ឡើង

2022/03/21 01:18:25 pm        795
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដានគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ដុល្លារ និងប្រាក់រៀល និងកំពុងបន្តសហការជាមួយស្ថាប័នជំនាញ ដើម្បីប្រមូលយកទិន្នន័យលើការគ្រប់គ្រង់អតិផរណា ខណៈថ្លៃប្រេងឥន្ធនៈបានកំពុងហក់ឡើង ដោយសារសង្រ្គាម រុស្សី-អ៊ុយក្រែន ដែលជាបច្ច័យនៃការប្រែប្រួលដល់ការផ្គត់ផ្គង់ទំនិញ ។លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​នៅក្នុងខួបអនុស្សាវរីយលើកទី ៤២ ​នៃការដាក់ឲ្យចរាចរ​ប្រាក់រៀលឡើងវិញ ​ដែលប្រារព្វធ្វើនៅផ្សារទំនើបជីបម៉ុង សែនសុខ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២នេះថា ការផ្ទុះសង្គ្រាមរវាងរុស្សី អ៊ុយក្រែន ​ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ វា​កំពុង​ធ្វើ​​ឲ្យស្ថានភាពពិភពលោកមានការប្រែប្រួល ​នឹង​បានកំពុងជះឥទ្ធិពល​ដល់កម្ពុជាផងដែរ។លោកជំទាវ បន្តថា ចំពោះការឡើងថ្លៃប្រេងឥន្ធនៈនេះ ​នឹងមានការប្រែប្រួលដល់ថ្លៃសេវា និង​មុខ​ទំនិញ​មុខផ្សេងៗ​នៅតាមទីផ្សារ​ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អតិផរណា។​ ចំពោះបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ​នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងវិទ្យាស្ថានស្ថិតិជាតិ នៃ​ក្រសួងផែនការ ​ដើម្បីប្រមូល​យក​ទិន្នន័យ​លើការ​គ្រប់គ្រង់​អតិផរណា​ឲ្យបាន​ជាក់លាក់ ខណៈដែល​ឥទ្ធិពលសង្រ្គាម រុស្សី-អ៊ុយក្រែន​ បានកំពុងបន្ត ​ធ្វើឲ្យតម្លៃប្រេងសាំងកើនឡើង ដែលជា​បច្ច័យ​ប្រែប្រួល​ដល់ការផ្គត់ផ្គង់ទំនិញ ​និងគូបផ្សំភាពមិនច្បាស់​នៃការរីករាលដាលជម្ងឺកូវីដ ​១៩ ផងដែរ ។ សូមបញ្ជាក់ថា៖ ​ពាក់ព័ន្ធអតិផរណានេះ ក្នុងឆ្នាំ ២០២២​ ធនាគារជាតិនៃកម្ពុជា ​បានព្យាករថា នឹង​មានអត្រា ២,៦% ទាបជាងឆ្នាំ ២០២១ ​ដែលមានក្នុងរង្វង់ ២,៩% ,ចំណែកអត្រាប្តូរប្រាក់រៀល ធៀប​និងប្រាក់ដុល្លារអាមេរិក ​អាចនឹងប្រែប្រួល ១% ក្នុងអត្រាប្តូរប្រាក់​មានកម្រិតជាមធ្យម ​៤ ០៩៩ រៀល ក្នុង​មួយដុល្លារអាមេរិក ​ក្នុងនោះប្រាក់រៀលអាចថយចុះ ​បន្តិច ០,១% បើធៀបនឹងឆ្នាំ ២០២១ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ជំរុញនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសជប៉ុន

2022/03/21 12:53:37 pm        1156
ភ្នំពេញ៖ កម្ពុជាបាននិងកំពុងជំរុញការផ្សព្វផ្សាយពីសក្តានុពលម្រេចកម្ពុជា និងបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ខណៈឆ្នាំ២០២១កន្លងទៅ ម្រេចកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារប្រទេសជប៉ុន មានតម្លៃជាង ១៥ម៉ឺនដុល្លារ។ក្រសួងពាណិជ្ជកម្មសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សមាគមម្រេចជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន បានបើកសិក្ខាសាលាកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ​ ស្តីពី “ការជំរុញនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់ទីផ្សារប្រទេសជប៉ុន”។សិក្ខាសាលានេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីលក្ខណៈពិសេសរបស់​ម្រេច​កម្ពុជា​ដែលមានស្រាប់​ តម្រូវការទីផ្សារម្រេចនៅក្នុងប្រទេសជប៉ុន ​និងពង្រឺងសមត្ថភាពផលិតបន្ថែមទៀត​សម្រាប់​ការនាំចេញ​ ជាពិសេស​សម្រាប់​ការ​នាំចេញទៅ​កាន់ប្រទេសជប៉ុន។សិក្ខាសាលាខាងលើនេះ ​បានផ្តល់ព័ត៌មានដល់ផលិតករម្រេចកម្ពុជា អំពីឱកាសនាំចេញទៅ​ប្រទេស​ជប៉ុន ព្រមទាំង​ផ្សព្វផ្សាយ​ម្រេចកម្ពុជា​ ដល់ផលិតប្រជាជនជប៉ុន បង្កើនកិច្ច​សហប្រតិបត្តិការ​ជិតស្និត ​និងភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនកម្ពុជា ​ជាមួយនឹងក្រុមហ៊ុនជប៉ុន ដើម្បីបញ្ជូលម្រេចកម្ពុជា​ចូលក្នុងផលិតផលដែលមានស្រាប់​នៅប្រទេសជប៉ុន។លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច ​និងគ្រឿងទេសកម្ពុជា ​លើកឡើងថា តាមរយៈសិក្ខាសាលា​នេះ ប្រជាជនជប៉ុន ​នឹងស្គាល់​ពីម្រេចកម្ពុជា​កាន់តែច្រើន​ ដែលធ្វើឱ្យការបញ្ជារទិញ និង​នាំចេញ​កើនឡើង។ក្នុងឆ្នាំ២០២១ កម្ពុជា នាំចេញម្រេចទៅប្រទេសជប៉ុនមានចំនួន ១០តោន គិតជាទឹកប្រាក់​ប្រមាណជាង ១៧ម៉ឺនដុល្លារ។ក្រសួងពាណិជ្ជកម្ម ​បានសហការជាមួយមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន រៀបចំសៀវភៅទាក់ទង​នឹង​ការសិក្សាម្រេចកម្ពុជា​ ដែលបានបោះពុម្ភជាភាសាជប៉ុន​ និងភាសាអង់គ្លេស។​​ ក្រសួងលើកឡើងថា សៀវភៅនេះ ​នឹងជួយបង្ហាញនិងណែនាំបន្ថែមទៀត​ពីការធ្វើអាជីវកម្មម្រេច និងការនាំចេញ​ម្រេចទៅកាន់ទីផ្សារជប៉ុន៕​អត្ថបទ៖ វណ្ណៈ

ផលិតកម្មបន្លែក្នុងស្រុក នឹងមានការកើនឡើង ចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស

2022/03/19 02:54:55 pm        1500
ភ្នំពេញ៖ ការផ្គត់ផ្គង់បន្លែស្រស់នៅក្នុងទីផ្សារកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងមានការកើនឡើង ហើយអាចជំនួសការនាំចូលមកពីបរទេសបានច្រើន ខណៈកម្ពុជាបានកំពុងជម្រុញការដាំដុះបន្លែតាមប្រព័ន្ធ Cam-Cap នៃស្តង់ដារអនុវត្តកសិកម្មល្អកម្ពុជា។ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាំដុះបន្លែ និងការ​ផ្គត់ផ្គង់​បន្លែនៅតាមទីផ្សារ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២ថា ជុំវិញ​ការផ្គត់ផ្គង់​បន្លែនៅ​តាមទីផ្សារ ​តាមការសិក្សាស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ​សហការជាមួយ CPF ដែលជា​ក្រុម​ជំនាញឯករាជ្យ បានបង្ហាញថា ​ការផ្គត់ផ្គង់​បន្លែនៅប្រទេសកម្ពុជា, ជាមធ្យមមាន​ចំនួន​ប្រមាណជា ៧០% ​ដោយអាស្រ័យ​ទៅតាមរដូវដូចជា នៅរដូវភ្លៀងខ្លាំង​ជោគជាំ ​ឬខែក្តៅខ្លាំង យើងផលិតបន្លែបានតិច ​ដែលអាច​ផ្គង់ផ្គង់​បានចន្លោះ ​៥៥ ទៅ ៦០% ​ប៉ុន្តែនៅរដូវរំហើយ ចន្លោះខែ ១១ ខែ ១២ ​និងនៅខែ ១ កសិករអាច​ផ្គត់ផ្គង់​បន្លែរហូតដល់ប្រហែលជា ៨០% ។ឯកឧត្តម បន្តថា ជាយុទ្ធសាស្រ្តក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានតម្រង់ទិស​យ៉ាង​ច្បាស់ គឺកម្ពុជាត្រូវអនុវត្តដាំដុះបន្លែសុវត្ថិភាព ​ដោយយើងត្រូវអនុវត្ត​ទំនើបកម្មកសិកម្ម គឺជម្រុញ​ការ​ដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ​ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ​ឬប្រព័ន្ធសាចទឹក, ។ បច្ចុប្បន្ន​ក្រសួងបានកំពុងជម្រុញយកចិត្តទុកដាក់បំផុត ​ដោយយើងរំពឹងថា ​នៅចុងឆ្នាំនេះ ​ឬដើមឆ្នាំក្រោយ ការ​ផ្គត់ផ្គង់​បន្លែ​នៅក្នុងទីផ្សារកម្ពុជា ​នឹង​មាន​ការកើនឡើង ហើយអាចជំនួសការ​នាំចូលមកពី​បរទេស​បាន​ជាអតិបរមា។ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ឲ្យដឹងថា ​ជុំវិញការដំាដុះបន្លែសុវត្ថិភាពនេះ បច្ចុប្បន្នកសិករបាន​ប្រើប្រាស់​ផ្ទះសំណាញ់ក្នុងការដាំដុះ ​មានចំនួនជិត ២ ០០០ ផ្ទះសំណាញ់ ក្នុងនោះក្រសួងបាន​បង្កើត​បណ្តុំ​កសិករ​ក៏បានច្រើន ​និង​សហគមន៍អ្នកផលិត​ក៏បានច្រើន ដែលកសិករអាចធ្វើការ​ដាំដុះ​ក្នុងរដូវភ្លៀង និងរដូវក្តៅ ​ដែលអាចទទួលផលបានដូចគ្នា ​ព្រោះការប្រើប្រាស់ផ្ទះសំណាញ់បាន​កាត់​បន្ថយប៉ះពាល់ដល់ការដាំដុះ ​ជាពិសេសសម្រាប់ការដាំក្នុងផ្ទះសំណាញ់នោះ គឺយើងមិនប្រើប្រាស់​សាធាតុគីមីពុល ​ដោយយើងអាច​យកម​ក​ពិសារ​មិន​ប៉ះពាល់​ដល់​បញ្ហា​សុខភាពផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំ

2022/03/19 01:17:25 pm        675
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ តាមរយៈអនុស្សារណៈយោគយល់នេះ គឺនឹងមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៥ខាងមុខ។ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ”។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​អង្គការ​មូលនិធិអាស៊ីផងដែរ។ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” គឺដើម្បីលើក​កម្ពស់ភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន ​និងកីឡា ​និងកុមារ ​យុវជន តាមរយៈគម្រោង​មួយចំនួន​ ក៏ដូចជា ​ការ​អនុវត្តកម្មវិធីបំប៉ន​ជំនាញ​បច្ចេកវិទ្យា​ ការផ្ដល់ជូនអាហាររូបករណ៍​ដល់​និស្សិត​កម្ពុជា ​និង​ការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។ ការផ្ដល់​អាហារូបករណ៍នេះ​ គឺផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ផ្នែកបច្ចេកវិទ្យា និងផ្តោត​សំខាន់​លើការផ្ដល់អាហារូបករណ៍​ដល់សិស្សនិស្សិតស្រី ​ដើម្បីឱ្យពួកគាត់មានឱកាស អាច​បន្តការ​សិក្សាថ្នាក់​ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹង​បន្ដ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ​យុវជន និងកីឡាឱ្យកាន់តែប្រសើរផងដែរ។ នេះជាការលើកឡើងរបស់លោក លោក David D. Arnold ​ប្រធានអង្គការមូលនិធិអាស៊ី។ក្នុងឱកាសចុះអនុស្សារណៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​អង្គការមូលនិធិអាស៊ី ​ដែលបានចូលរួមចំណែកគាំទ្រ​ក្នុង​ការអភិវឌ្ឍវិស័យ​អប់រំនៅកម្ពុជា។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែប​ឌីជីថល​នៅ​គ្រប់លំដាប់ថ្នាក់​ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀ​ន​ក្នុងការ​បង្រៀន​អនឡាញ​ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេត​នៅតាមសាលារៀន ដើម្បី​សម្រួល​ដល់ការសិក្សាតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឆបោកតាម​រូបភាព​ផ្សព្វ​ផ្សាយ​ផ្តល់​សេវាអ្នកបំរើតាមផ្ទះ តាមរយៈផេកសេវាកម្មស្រ្តីមេផ្ទះ Easy-Maid
07/23/2025 12:07 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»
07/23/2025 12:07 PM
កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ចូលរួមសមយុទ្ធដឹកនាំដោយអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក
07/23/2025 12:07 PM
លោក Trump ចោទលោក Obama ថាក្បត់ជាតិ ជុំវិញការស៊ើបអង្កេតរុស្ស៊ី ក្នុងការបោះឆ្នោតឆ្នាំ២០១៦
07/23/2025 11:07 AM
សាកលវិទ្យាល័យ Columbia ព្យួរនិងបណ្ដេញចេញនិស្សិតជិត៨០នាក់ ជុំវិញការតវ៉ាតំបន់ហ្កាហ្សា
07/23/2025 11:07 AM
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្តក្នុងប្រទេសកុងហ្គោ ក្រោយពីបាក់អណ្តូងរ៉ែមាស
07/23/2025 11:07 AM
អឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី និងអង្គការសហប្រជាជាតិ រង់ចាំចូលក្នុងទីក្រុង Sweida ប្រទេសស៊ីរី
07/23/2025 11:07 AM
លេខាធិការដ្ឋាន គ.វ.រ. បើកកិច្ចប្រជុំ ពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០
07/23/2025 11:07 AM
ក្រុមប្រដាប់អាវុធ បានបាញ់កាំភ្លើងសំដៅរថយន្តក្រុងដែលជម្លៀសជនស៊ីវិលពីទីក្រុង Sweida
07/23/2025 11:07 AM
ប្រធានាធិបតីអ៊ុយក្រែន៖ អាទិភាពចម្បងគឺបទឈប់បាញ់និងការដោះដូរឈ្លើយសឹក នៅមុនការចរចាជាមួយរុស្ស៊ី
07/23/2025 11:07 AM