ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលកម្សាន្តនៅរមណីយដ្ឋានអង្គរ

2023/06/05 02:22:07 pm        418
សៀមរាប៖ គ្រឹះស្ថាន​អង្គរ ​រក​បានចំណូលជាង ១៦ លានដុល្លារ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ តំបន់​ប្រាសាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ក្នុង​រយៈពេល៥​ខែ​ដើមឆ្នាំ​២០២៣​។ សេចក្តីប្រកាស​ព័ត៌មាន​ ​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៣៤ម៉ឺន​នាក់ កើនឡើង ៦៥៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ខណៈ​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​ពី​ការ​លក់​សំបុត្រ មាន​ចំនួនជាង ១៦ លាន​ដុល្លារ កើនឡើង ៧៦៥ ​ភាគរយ​។​ដោយឡែក​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​២០២៣ នេះ​គ្រឹះស្ថាន​អង្គរ​ ​រកបាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ​ ចំនួនជិត៩ម៉ឺន​ដុល្លារ និង​ការ​លក់​សំបុត្រ​ទូក​ ចំនួនជាង ២៦ម៉ឺន​ដុល្លារ​​។យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែកចេញជា ៣​ប្រភេទ​ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍ ​និង​ស្ថិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​អង្គរ​ ប្រមូលចំណូលពីការលក់សំបុត្រ​ចូល​ទស្សនាប្រាសាទបុរាណ ដល់ទេសចរបរទេស ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះកែរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។វិស័យទេសចរណ៍​គឺជា​សសរស្តម្ភ​មួយក្នុងចំណោម​សសរស្ដម្ភ​ទាំងបួន​ដែលជួយដល់​សេដ្ឋកិច្ច​កម្ពុជា។ ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ ​កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១៕អត្ថបទ៖ ជា វណ្ណៈ

សម្តេចតេជោ៖ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2023/06/05 11:11:04 am        488
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នឹង​ក្លាយ​ជាប្រទេសចំណូលធម្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបាន​ដាក់ចេញ បើទោះបីប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល​ បញ្ហាភូមិសាស្រ្តនយោបាយ នៃសង្គ្រាមរវាងអ៊ុយក្រែន ​និងរុស្ស៊ី ​និងវិបត្តិអាកាសធាតុក៏ដោយ។ពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ កម្ពុជា ​កំពុងធ្វើដំណើរឆ្ពោះទៅចំណុចចាក់ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ​និងកំពុងដើរឆ្ពោះជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ សម្តេចតេជោ បន្តថា យោងតាមការព្យាករសេដ្ឋកិច្ច កម្ពុជា អាចសម្រេចបានគោលដៅ នៃ​ប្រទេសមាន​ចំណូលធម្យមកម្រិតខ្ពស់ បើទោះបីជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិប្រែប្រួលអាកាសធាតុក៏ដោយ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើទោះបីជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ​និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនិយោបាយ ខ្ញុំមានជំនឿថា កម្ពុជានឹងចាក​ចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ហើយយើងនឹងដើរដល់គោលដៅ​ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅ​នៃការអភិវឌ្ឍប្រកបដោយចីរភាព​ ដោយសារកំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ ផ្តល់ឪកាសឱ្យយើងឈានដល់គោលដៅ”។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ឲ្យក្លាយ​ជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ធនាគារពិភពលោក ចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ បន្ទាប់ពីប្រទេសកម្ពុជា ​មានកំណើនសេដ្ឋកិច្ចរយ:ពេលពីរទសវត្ស ជាប្រទេសឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ។ បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកសម្រាប់ឆ្នាំ២០២២-២០២៣បានបង្ហាញថា ប្រទេស​ដែលមានប្រាក់មធ្យមកម្រិតទាប ​គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ ចន្លោះពី ១ ០៨៦ ទៅ៤ ២៥៥ ​ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែក ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤ ២៥៦ ទៅដល់១៣ ២០៥ ដុល្លារក្នុងមួយឆ្នាំ ​ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣ ២០៥ ដុល្លារឡើងទៅ៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ កម្ពុជានឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ

2023/06/04 10:14:27 am        190
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើន​នៃសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍​តិចតួចនាពេលខាងមុខ។ ការចាកចេញពីឋានៈប្រទេសតិចតួចនេះ​ នឹងធ្វើឧ្យកម្ពុជា​ បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA ជាដើម។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA នៅ​សហគមន៍អឺរ៉ុបទាំងស្រុងនៅត្រឹមឆ្នាំ ២០២៦ ឬ ២០២៧។ ការបាត់បង់នេះគឺដោយសារកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចចំណូលប្រជាពលរដ្ឋបានកើនឡើង។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "EBA នឹងបាត់នៅពេលណាមួយដែលប្រទេស​របស់យើងដល់កម្រិតអភិវឌ្ឍន៍។ បើបាត់ពីឥឡូវក្នុងចំនួន២០ភាគរយ វាគង់តែបាត់ ១០០ភាគរយនៅពេលខាងមុខជាមិនខាន អាចប៉ាន់ប្រមាណថាឆ្នាំ ២០២៦ ឬ ២០២៧ ព្រោះប្រទេសរបស់យើងមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ។ បន្តិចទៀត ប្រទេសកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ដូច្នោះរកស៊ីត្រូវតែបង់ពន្ធឲ្យគ្នា ទៅវិញទៅមក"។សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅ​តែ​មានកំណើន។ សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយក​ផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិត​ផលកសិកម្ម​ពី​កម្ពុជាផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិបានវាយតម្លៃលើកទី១ លើ​ប្រទេស​កម្ពុជា លើការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចកាលពីឆ្នាំ២០២១កន្លងទៅ ហើយការវាយ​តម្លៃលើកទីពីរ គ្រោងធ្វើឡើងនៅឆ្នាំ២០២៤ ខាងមុខ ៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ វិស័យកសិកម្ម ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

2023/06/04 10:01:04 am        169
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកសិកម្ម នៅតែដើរតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបើទោះបីជាវិស័យកសិកម្មនេះរួមចំណែកកាន់តែតូចនៃផលិតផលក្នុងស្រុកសរុបក៏ដោយ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាសល់ស្រូវជាងប្រាំមួយលានតោន និងអង្ករជាងបួនលានតោនសម្រាប់នាំចេញបន្ថែម ទៅលើនេះផលិតផលកសិកម្មសក្តានុពលផ្សេងទៀត របស់កម្ពុជាក៏មានកំពុងមានទីផ្សារទៅក្រៅប្រទេសក៏ដូចជាប្រទេសចិនជាដើម។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "វិស័យកសិកម្មរបស់យើង មានសមត្ថភាពផ្គត់ផ្គង់​ទីផ្សារអន្តរជាតិនូវអង្ករ ​ក៏ដូចជាស្វាយចន្ទី កៅស៊ូ ជាដើម ហើយការបើកចំហទីផ្សារនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាទីផ្សារសម្រាប់កសិផលកសិកម្មរបស់យើង"។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិស័យកសិកម្ម រួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណ២០ ភាគរយ ខណៈដែលវិស័យឧស្សាហកម្ម រួមចំណែក៣៨ ភាគរយនិងវិស័យសេវាកម្ម ២០ភាគរយ៕ អត្ថបទ៖ វណ្ណៈ

សម្ដេចតេជោ៖ រក្សាបានសន្តិភាព ជាកត្តាទាក់ទាញវិនិយោគបន្ថែម និងបង្កើតការងារធ្វើកាន់តែច្រើន

2023/06/03 09:44:17 am        100
កណ្តាល៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបានសន្តិភាពជាកត្តាទាក់ទាញការវិនិយោគបន្ថែមចូលមកវិនិយោគនៅកម្ពុជានឹងបង្កើតការងារធ្វើកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅសួនឧស្សាហកម្មខេត្តខេមតុន ខេត្តកណ្តាល នៅថ្ងៃទី៣ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនកម្មករ និយោជិតចូលរួមរក្សាសន្តិភាពដើម្បីមានការអភិវឌ្ឍទទួលបានការវិនិយោគបន្ថែមពីបរទេសបង្កើតការងារធ្វើក៏ដូចជាបង្កើនប្រាក់ចំណូលដល់បងបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "បើសិនជាសន្តិភាពត្រូវបានធ្វើពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់ ភាគច្រើន និងមានការដោះស្រាយការងារធ្វើឲ្យពលរដ្ឋរបស់យើងតទៅទៀត"។ សូមបញ្ជាក់ថា ចំនួនរោងចក្រសងគ្រាសនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយទទួលបានការវិនិយោគបន្ថែមពីវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្មករ-និយោជិត រោងចក្រ សហគ្រាស ទទួលបានប្រាក់ខែយ៉ាងតិចជាង ២០០ដុល្លារអាមេរិក ក្នុងមួយខែ ដែលបានកើនឡើង ពីប្រមាណ ៤០ ដុល្លារ ក្នុងមួយខែ កាលពីឆ្នាំ ១៩៩៧។  ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានចំនួនជាង៧ពាន់លានដុល្លារអាមេរិក លើការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ហើយផលិតផលកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមចំណែកធំជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕(ដោយ៖ វណ្ណៈ)

ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ទទួលបានការអនុញ្ញាតនាំចេញទៅទីផ្សារប្រទេសចិន

2023/06/01 12:43:58 pm        269
ភ្នំពេញ៖ ផលិតផលជលផលធម្មជាតិ ចំនួន១២ប្រភេទ ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយ នៃប្រទេសចិន និងអាចនាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ។យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេ នៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុន បានចុះបញ្ជីដោយជោគជ័យ នៅក្នុងប្រព័ន្ធ "ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស"។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិ​ទៅកាន់​ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។ គួររំឭកដែលថា ​នាខែវិច្ឆិកាឆ្នាំ២០២២ ចិន​និងកម្ពុជា​បានចុះហត្ថលេខារួមគ្នា លើពិធីសារស្តីពី​លក្ខខណ្ឌ ​តម្រូវការត្រួតពិនិត្យ ​និងអនាម័យផលិតផលជលផលធម្មជាតិ​ក្នុងការនាំចេញពីប្រទេស​កម្ពុជា​ទៅកាន់ប្រទេសចិន ។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផល​ប្រភេទទី២ នៃវិស័យកសិកម្មនៅក្នុងប្រទេស​កម្ពុជា ​ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទ៖ វណ្ណៈ 

បណ្តាសិប្បកម្មក្នុងស្រុក នឹងចូលរួមផ្សព្វផ្សាយផលិតផលក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម

2023/06/01 10:45:09 am        387
ភ្នំពេញ៖ សិប្បកម្មក្នុងស្រុក បានត្រៀមផលិត និងវេចខ្ចប់ផលិតផលចំណីអាហារជាច្រើន សម្រាប់ដាក់តាំងពិរព័ណ៍ និងលក់ផលិតផលរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់ការហូបចុក ក៏ដូចជាផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម បន្ទាប់ពីព្រឹត្តិការណ៍ ស៊ីហ្គេមទី ៣២ ទទួលបានការគាំទ្រពីអតិថិជន។លោក ម៉ៅ ច័ន្ទ តារា ម្ចាស់សិប្បកម្មតារាហ្វូត ដែលផលិត និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលបានចាត់ទុក សហគ្រាសធុនតូច និងមធ្យមជាវិស័យឆ្អឹងខ្នងនៃសេដ្ឋកិច្ច។លោក បន្តថា ជាក់ស្តែងសិប្បកម្មតារាហ្វូត ដែលផលិត និងវេចខ្ចប់ចំណីអាហារ បានកំពុងចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល ទោះបីការផលិតមិនទាន់មានទ្រង់ទ្រាយធំយ៉ាងណា ក៏ជាផ្នែកមួយ​ចូលរួម​ចំណែកនៃការស្រូបយកវត្ថុធាតុដើមពីវិស័យកសិកម្ម និងការស្រូបយកកំលំាងពលកម្មខ្លះៗ​មកបម្រើការងារ ដើម្បីផលិតសម្រាប់ការផ្គត់ផ្គង់ ​និងចែកចាយនៅលើទីផ្សារ។ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ លើកទី៣២ កន្លងមកនេះ ​សិប្បកម្មរបស់លោក ទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ដែលជាការលើកទឹកចិត្តដល់សិប្បកម្មរបស់លោក ដើម្បីត្រៀមវេចខ្ចប់ ​ក្នុងការចូលរួមតាំងពិរព័ណ៍ និងលក់ផលិតផលរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់​ការ​ហូបចុក ក៏ដូចជាផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍​កីឡាប៉ារ៉ាហ្គេមនេះជាបន្ត​។ជុំវិញការលក់ផលិតផលនេះ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិ១​ ផលិតផល១ ​បានថ្លែងថា ​នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​កន្លងមកនេះ ម្ចាស់​អាជីវកម្ម​មួយចំនួនបានលក់ផលិតផលដាច់កាក់កបគ្រាន់បើ ​នេះជាកំលាំងចិត្តដែលធ្វើឲ្យ ពួកគាត់​បន្តលក់ផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមជាបន្តទៀត។នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមខាងមុខនេះ​ នឹងមានស្តង់លក់ផលិតផលចំនួន ១១ កន្លែង មកដាក់​តាំង​បង្ហាញ និងលក់ផលិតផលជូនភ្ញៀវទេសជាតិ ​និងអន្តរជាតិ ​ក្នុងគោលដៅសំខាន់គឺ ចង់ឲ្យ​ភ្ញៀវទាំងអស់ បានស្គាល់ពីផលិតផលផលខ្មែរ ​ដែលវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីក​ទីផ្សារបន្ថែម និងជំរុញការនាំចេញ ​និងក៏ជាការលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន​ បង្កើតការងារ និងការបង្កើតនូវផលិតផលឲ្យបានកាន់តែច្រើនថែមទៀត ៕អត្ថបទ៖ សុន រ៉ាឌី

មូលបត្ររដ្ឋ នឹងត្រូវដាក់ឱ្យជួញដូរនៅលើផ្សារមូលបត្រកម្ពុជានៅត្រឹមត្រីមាសទី៣

2023/06/01 10:36:46 am        128
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា នឹងដាក់ឱ្យជួញដូរមូលបត្របំណុលរដ្ឋ នៅលើការជួញដូរប្រចាំថ្ងៃរបស់ខ្លួនចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៣នេះតទៅ បន្ថែមជម្រើសកាន់តែច្រើនសម្រាប់វិនិយោគិនក្នុងការវិនិយោគលើកបណ្ណបំណុលរដ្ឋ ក្រៅពីការជួញដូរតាមរយៈធនាគារជាតិនៃកម្ពុជា។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា​ បានឱ្យដឹងនៅថ្ងៃទី១ ខែមិថុនានេះថា ផ្សារមូលបត្រកម្ពុជា បច្ចុបប្បន្ន កំពុងរៀបចំប្រព័ន្ធបន្ថែមដើម្បីឱ្យការជួញដូរលើមូលបត្ររដ្ឋ កាន់តែងាយស្រួល កាន់តែចំណាយតិច កាន់តែមានប្រសិទ្ធិភាព ដែលនឹងធ្វើឱ្យការវិនិយោគលើកមូលបត្ររបស់រដ្ឋ កាន់តែមានភាពទាក់ទាញ។ឯកឧត្តម ហុង សុហួរ ថ្លែងថា៖ “មុខងារថ្មីនេះ ផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងអាចចាប់ផ្តើមអនុវត្តបាន នៅត្រីមាសទី៣ខាងមុខ”។បច្ចុប្បន្ន ការជួញដូរមូលបត្ររដ្ឋ គឺធ្វើឡើងតាមរយៈធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះថា National Bank of Cambodia Auction Platform។​ វិនិយោគជាស្ថាប័នប៉ុណ្ណោះ ដូចជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ ជាអ្នកមានសិទ្ធិលើការិវនិយោគលើមូលបត្ររដ្ឋ។បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈ ៤ខែដំបូងឆ្នាំ២០២៣នេះ ទំហំជួញដូរមូលបត្រ​ជាមធ្យមប្រចាំថ្ងៃ វរង្វង់ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ​បានថយចុះពី៥០ម៉ឺនដុល្លារ ​កាលពីឆ្នាំ២០២២ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ ​កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។បច្ចុប្បន្នមានក្រុមហ៊ុនសរុបចំនួន ១៨ ​លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួន​បាន​ចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត​ បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុន​បានប្រមូលប្រាក់សរុបចំនួន ​ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ៕ អត្ថបទ៖ វណ្ណៈ

សេចក្តីព្រាងច្បាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ទទួលសម្លេងគាំទ្រចំនួន៩៨

2023/06/01 09:41:23 am        31
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ទទួលបានសំឡេងគំាទ្រជាឯកច្ឆន្ទ ៩៨ សំឡេង ក្នុង​សម័យ​ប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំ​ដោយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។នៅលើផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ នឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន​ បង្កើនការធ្វើពាណិជ្ជកម្ម និងការ​វិនិយោគ​លើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ ​និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយ​ការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ជាពិសេសបង្កើនការចូលរួមរបស់​សហគ្រាសធុន មីក្រូតូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវា​កម្ម ក៏ដូចជាការកាត់​បន្ថយ​គម្លាត​នៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន​ ដើម្បីសម្រេចបាននូវសមភាព​ តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន ក្រសួងពាណិជ្ជកម្ម នឹងយកច្បាប់នេះផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់​ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យ​ឯកជន ព្រមទាំងសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀង​នេះឱ្យមានប្រសិទ្ធភាព ​ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។តាមលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃរដ្ឋសភា ក្នុងឱកាសធ្វើសេចក្តី​រាយការណ៍​លំអិត​ជូន​សម័យ​ប្រជុំពេញអង្គរដ្ឋសភាលើកទី៩ ​បាន​គូសបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេវា​កម្មអាស៊ាន ​បានរៀបចំឡើងត្រឹមត្រូវ​ស្របតាម​បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋាន​គតិយុត្តិពាក់ព័ន្ធនានា ​និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ​នៃរដ្ឋសភា ព្រមទាំងបានគោរពស្នើសុំអង្គប្រជុំដ៏​ឧត្ដុង្គឧត្ដម​អនុម័ត៕អត្ថបទ៖ ឈិត បូរ៉ាវី 

ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្មច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គម

2023/06/01 09:32:07 am        182
ភ្នំពេញ៖ ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព នឹងរឹតបន្តឹងការ​គ្រប់គ្រង​វិស័យល្បែងពាណិជ្ជកម្ម ​មានភាពរឹងមាំ ​និងច្បាស់លាស់ វានឹងផ្តល់ផលប្រយោជន៍​ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ​ ជាពិសេសការបង្កើតការងារ ​លើកកម្ពស់ការអភិវឌ្ឍ វិស័យទេស​ចរណ៍ និងបញ្ហាសន្តិសុខសង្គមជាដើម។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជា្ញធរ​សាធារណៈមានសមត្ថកិច្ច នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣នេះថា ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានពិនិត្យ​ឃើញនូវភាពចាំបាច់​ ក្នុងការរៀបចំនូវបញ្ញត្តិកម្ម លើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណង​ធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ​ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀរគរចំណូល, រក្សាសុវត្ថិភាព និងសន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ​ និងល្បែងពាណិជ្ជកម្មជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម, រាជរដ្ឋាភិបាលក៏បានគិតគូរផងដែរ​ អំពីយន្តការសម្រាប់ចូលរួមដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និងពហុភាគី, ដើម្បីគ្រប់គ្រង ​និងដោះស្រាយកង្វល់នានា ​ពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗ ។ ចំណែក ឯកឧត្តម សៀង សេន អគ្គលេខាធិការរងនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ លើកឡើងឲ្យដឹងថា ច្បាប់ស្ដីពី​ការគ្រប់គ្រង​ពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ មានវិសាលភាពគ្រប់ដណ្តប់ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយគ្របដណ្តប់ល្បែងពាណិជ្ជកម្មដែលច្បាប់បានអនុញ្ញាត ជាក់ស្តែង​មកដល់ពេលនេះ ក្រុមហ៊ុន/កាស៊ីណូ​ ដែលបានដាក់ស្នើរសុំ ​និងផ្តល់អាជ្ញាប័ណ្ណមានចំនួន ១៧៨ ក្រុមហ៊ុន មកដល់បច្ចុប្បន្នក្រុមហ៊ុន/កាស៊ីណូ មានចំនួន ៨៨ បានកំពុងដំណើរការ។សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ និងត្រវបានប្រកាសឱ្យប្រើជាផ្លូវការ ​តាមរយៈព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ចំណែកពាក់ព័ន្ធច្បាប់នេះឡើងគឺដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែង​ស៊ីសង​ខុសច្បាប់ និងដើម្បីលើកទឹកចិត្តវិស័យល្បែង​ពាណិជ្ជកម្មស្របច្បាប់, ដោយរាជរដ្ឋាភិបាល​បានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តី​សម្រេច លេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និងមានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ
08/15/2025 08:08 PM
លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ
08/15/2025 08:08 PM