ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសិង្ហបុរី នឹងចូលរួមបង្កើនធនធានមនុស្សវិស្វកម្មជួសជុលយន្តហោះនៅកម្ពុជា

2023/05/30 03:09:45 pm        572
ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានសហការគ្នាជាមួយនឹងក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី លើសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។កិច្ចព្រមព្រៀងសហការគ្នានេះនឹងចូលរួមបង្កើនធនធានមនុស្សផ្នែកជួសជុលយន្តហោះក្នុងស្រុក និងទទួលបានបច្ចេកវិទ្យាវិស្វកម្មយន្តហោះពីប្រទេសសិង្ហបុរី ។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើតសេវាជួសជុលយន្តហោះ ហៅថា MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែឧសភា ដោយ លោកឧកញ៉ា ពុង ខៀវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាម្ចាស់ភាគធំនៃក្រុមហ៊ុន Cambodia Airport Investment Co Ltd និងលោក Ng Chin Hwee នាយកប្រតិបត្តិក្រុមហ៊ុន SIA Engineering Company។ថ្លែងប្រាប់អ្នកព័ត៌មានក្រោយពិធីចុះហត្ថលេខា លោក Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងថា ការបង្កើតការកិច្ចសហប្រតិបត្តិការជួសជុល​យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ​នឹងផ្តល់សេវាកម្មជួសជុលយន្តហោះ ដោយចាប់ផ្តើមពីយន្តហោះធុនស្រាលទៅ។លោក Charlves Vann លើកឡើងថា៖ “ក្រុមហ៊ុន SIAEC នឹងនាំបច្ចេកវិទ្យា និងធនធាន និងការដកពិសោធន៍ពីប្រទេសសិង្ហបុរី ដើម្បីនឹងចូលរួមសេវាកម្មជូសជុល MRO របស់យើង។ ហើយបន្ទាប់មកទៀត ​យើងនឹងបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារបស់យើង ចេះក្នុងការវិស្វកម្ម​ជួសជុល​យន្តហោះពីធុនស្រាលទៅធុនធ្ងន់”។លោក Ng Chin Hwee លើកឡើងថា ក្រោមកិច្ចព្រមព្រៀងសហការនេះ ក្រុមហ៊ុននឹងនាំបច្ចេកទេស បច្ចេកវិទ្យាដែលធ្លាប់បានធ្វើនៅប្រទេសសិង្ហបុរី មកប្រទេសកម្ពុជា។ លោកបន្តថា ក្រុមហ៊ុន នឹងជ្រើសរើសបុគ្គលិក និងវិស្វករ ដើម្បីបណ្តុះបណ្តាលពួកគាត់ ដើម្បីផ្តល់សេវាជួសជុលដែល​មានលក្ខណៈអន្តរជាតិ ស្តង់ដារ ដូចជាអាកាសយានដ្ឋាននៅសិង្ហបុរី និងប្រទេសផ្សេងៗផងដែរ។លោក Ng Chin Hwee បន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះដែលស្ថិតនៅក្នុងការសាងសង់ នឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនិងអន្តរជាតិ បង្កើនការចរាចរណ៍​អាកាសចរណ៍​ឆ្លងកាត់កម្ពុជាច្រើន ដែលទាមទារឱ្យមានសេវាកម្មវិស្វកម្មជួសជុល​យន្តហោះកម្រិតស្តង់ដារ​អន្តរជាតិ។បើតាមលោក លោក Charlves Vann ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៥០ភាគរយ ហើយ គិតត្រឹមខែឧសភា ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ​និងក្រុមហ៊ុន OCIC សាងសង់ និង​អភិវឌ្ឍអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល ​និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕ អត្ថបទ៖ វណ្ណៈ 

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ៥០ភាគរយ

2023/05/30 03:01:24 pm        363
កណ្ដាល៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៥០ភាគរយ ហើយ គិតត្រឹមខែឧសភា ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។លោក Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។លោក Charlves Vann លើកឡើងថា៖ “បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់ ៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ធ្វើយ៉ាងមិចឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥”។សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕ អត្ថបទ៖ វណ្ណៈ

មួយឆ្នាំៗកសិករឆ្នើមម្នាក់នៅស្រុកសូត្រនិគម រកបានជាង១៥ម៉ឺនដុល្លារ ពីការដាំបន្លែក្នុងផ្ទះសំណាញ់

2023/05/29 12:38:19 pm        584
សៀមរាប៖ កសិករឆ្នើមម្នាក់ឈ្មោះ ឈាវ ហុង រស់នៅក្នុងភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប បានប្រកបរបរដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយក្នុងមួយឆ្នាំៗរូបគាត់​អាចលក់បន្លែទាំងអស់នេះ បានចំណូលជាង ៦០០លានរៀល (ប្រមាណ១៥ម៉ឺនដុល្លារ) និងក្រោយទូទាត់ការចំណាយ អាចសល់បានជាង ៣ម៉ឺនទៅ៥ម៉ឺនដុល្លារផងដែរ ។ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV កសិករ ឈាវ ហុង បានលើកឡើងថា គាត់បានប្រកបរបរដាំបន្លែជាង ២០ឆ្នាំមកហើយ ​ដែលពីមុនដាំបន្លែនៅទីវាលដូចកសិករនៅកម្ពុជាភាគច្រើនដែរ ប៉ុន្តែដោយបាន​សិក្សា​រៀនសូត្រ និងទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញកសិកម្ម ​និងអង្គការនានា ​ធ្វើការងារ​លើវិស័យនេះ ​ក៏បានចាប់ផ្ដើមដាំបន្លែក្នុងផ្ទះសំណាញ់ និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ។លោក បានបន្តថា បច្ចុប្បន្នផ្ទះសំណាញ់ ដាំបន្លែសុវត្ថិភាព ក្នុងកសិដ្ឋានរបស់លោកមានចំនួន ៨រោង ក្នុងមួយរោងៗមានទំហំ២៤ម៉ែត្រគុណនឹង៤៦ម៉ែត្រ ​បង្កើតបានជាការងារច្រើនកន្លែងដល់ពលរដ្ឋផ្សេងៗទៀត​ មានដាំបន្លែលក្ខណៈវិលជុំ ក្នុងនោះមាន ស្ពៃក្រញាញ់ ខាតណាដើម សាឡាត់ ម្ទេសហាវៃ ពិសេសប៉េងប៉ោះឈើរី មានតម្រូវការខ្ពស់ លក់បានតម្លៃសមរម្យ ដែលទីផ្សារមាននៅក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងកំពង់សោម ​និងខេត្តកំពង់ធំ ជាដើម ​ខណៈបន្លែរបស់គាត់ នៅមិនទាន់គ្រប់តម្រូវការ​ទីផ្សារនោះទេ ។លោក ឈាវ ហុង បានបន្ថែមថា ដោយសារពុំទាន់អាច​ផ្គត់ផ្គង់​ទីផ្សារបានគ្រប់គ្រាន់នៅឡើយ នៅ​ឆ្នាំ២០២៤-២០២៥ខាងមុខ ​កសិដ្ឋានរបស់លោកគ្រោងពង្រីកផ្ទះសំណាញ់ ​ឲ្យបានចំនួន ១៥រោង រួមទាំង​នឹងការជួយផ្នែកបច្ចេកទេសបន្ថែមទៀត ​ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការធ្វើផ្ទះសំណាញ់ ​ដើម្បីឲ្យសមស្រប ​ទៅនឹងការបម្រែបម្រួលអាកាសធាតុ ។គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏មានគម្រោងជួយពង្រីកការដាំបន្លែសុវត្ថិភាព ​ក្នុងផ្ទះសំណាញ់ ដល់កសិករនៅស្រុកសូត្រនិគមនេះផងដែរ ​ដែលគ្រោងផ្ដល់នូវប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឬស្ទើរមិនយក​ការប្រាក់ ​ដោយការបង់រំលោះរបស់កសិករ ​នៅពេលប្រមូលផលរួចរាល់ និងប្រាក់ទាំងនោះ នឹងយកទៅផ្ដល់ជូនកសិករផ្សេងទៀត​ ដើម្បីធ្វើផ្ទះសំណាញ់បន្ថែម ដាំបន្លែចិញ្ចឹមជីវភាព ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រុមហ៊ុន Temasek របស់សិង្ហបុរី បានកាត់ការចំណាយសម្រាប់បុគ្គលិកទទួលខុសត្រូវការវិនិយោគសម្រាប់អត្រាប្តូររូបិយប័ណ្ណនិមិត្ត

2023/05/29 10:23:01 am        260
សិង្ហបុរី ៖ វិនិយោគិនរដ្ឋសិង្ហបុរី របស់ក្រុមហ៊ុន Temasek Holdings បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានកាត់បន្ថយសំណងសម្រាប់ក្រុមដែលបានណែនាំការវិនិយោគរបស់ខ្លួននៅក្នុងការប្តូររូបិយប័ណ្ណគ្រីបតូ (cryptocurrency ) FTX ដែលក្ស័យធននាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ក្រុមគ្រប់គ្រងជាន់ខ្ពស់របស់ខ្លួន។ វិធានការនេះ កើតឡើងប្រហែល៦សប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុន Temasek បានផ្តួចផ្តើមការត្រួតពិនិត្យឡើងវិញ នៃការវិនិយោគរបស់ខ្លួននៅក្នុងការវិនិយោគការប្តូររូបិប័ណ្ណនិមិត្ត បរទេស (FTX ) ដែលមានទំហំទឹកប្រាក់ ២៧៥លានដុល្លារអាមេរិក។  លោក Lim Boon Heng អគ្គនាយកក្រុមហ៊ុន Temasek បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រក្រុមហ៊ុន Temasek នៅថ្ងៃចន្ទនេះ ថា ទោះបីជាមានការគ្រប់គ្រងបានត្រឹមត្រូវ ពីសំណាក់ក្រុមវិនយោគ ក្នុងការឈានដល់ការធានាការវិនិយោគរបស់ពួកគេ  ក៏ដោយ ក៏ក្រុមវិនិយោគ និងគ្រប់គ្រងជាន់ខ្ពស់ ដែលទីបំផុតបានទទួលខុសត្រូវចំពោះការសម្រេចនានា បានទទួលខុសត្រូវទាំងស្រុង និង បានកាត់បន្ថយប្រាក់សំណង។ ក្រុមហ៊ុន Temasek ពុំបានផ្ដល់ព័ត៌មានលម្អិតពី ចំនួននៃប្រាក់សំណងដែលបានកាត់នោះទេ។ ក្រុមហ៊ុន Temasek បានឲ្យដឹងថាការចំណាយលើការវិនិយោគនៅក្នុងអត្រាប្ដូរប្រាក់បរទេស FTX គឺ ០,០៩% នៃតម្លៃទ្រព្យសកម្មសុទ្ធរបស់ខ្លួនទំហំ៤០៣ ពាន់លានដុល្លារសិង្ហបុរី ស្មើ ៣០៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ហើយថាបច្ចុប្បន្នខ្លួនមិនមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងរូបិយប័ណ្ណគ្រីបតូ ឬរូបិយប័ណ្ណនិមិត្តនោះទេ៕

ច្បាប់សារពើពន្ធថ្មីគ្មានការដាក់បន្ទុក ឬការដំឡើងនូវអត្រាពន្ធ ដល់អ្នកជាប់ពន្ធឡើយ

2023/05/26 03:15:23 pm        365
ភ្នំពេញ៖ ការធ្វើទំនើបកម្មនៃច្បាប់ស្តីពីសារពើពន្ធថ្មី គ្មានធ្វើឲ្យប៉ះពាល់ ឬការដាក់បន្ទុកបន្ថែម និងគ្មានការដំឡើងនូវអត្រាពន្ធដល់អ្នកជាប់ពន្ធនោះឡើយ ពោលគឺការដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មី នេះជាការឆ្លើយតបទៅនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងការរីកចម្រើនវិស័យឌីជីថល ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងក្នុង កម្មវិធីផ្សាយពិសេស ច្បាប់ស្តីពីសារពើពន្ធ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះថា ច្បាប់ស្តីពីសារពើពន្ធថ្មី បានផ្តួចផ្តើមឡើងដោយ​ អគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីឆ្នាំ២០១៥ ដោយបានបង្កើតជាក្រុមការងារ ​នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រមូលធាតុ ចូល នៃការធ្វើបច្ចុប្បន្នភាពឡើងវិញ ឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសឆ្លើយតបនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និង ការរីកចម្រើនវិស័យឌីជីថល ស្ថិតក្រោម​គោលការណ៍​កំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។ឯកឧត្តម បន្តថា ចំពោះការធ្វើទំនើបកម្មនេះ សេចក្តីព្រាយច្បាប់ស្តីពីសារពើពន្ធថ្មីនេះ គឺមិន​បានដំឡើងអត្រាពន្ធនោះទេ ពោលគឺនៅដ៏ដែល និងខ្លឹមសារមួយធំក៏នៅដ៏ដែលផងដែរ ដោយគ្រាន់​តែកែតម្រូវនូវពាក្យពេជន៍មួយចំនួនឲ្យសមស្រប ឲ្យមានសុគតិភាពទៅនិងច្បាប់ដ៏ទែ ទៀត ដូចជាច្បាប់ព្រហ្មទណ្ឌ ​ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រទាក់ក្រឡា ​ស៊ីចង្វាក់ និងគ្រប់ ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង​នៃសេដ្ឋកិច្ចជាតិ តំបន់និងពិភពលោក ។សូមបញ្ជាក់ថា ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា ដាក់ ឲ្យប្រើប្រាស់ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ ដោយច្បាប់ថ្មីនេះ កំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ព្រមទាំងប្រមូលផ្តុំនូវ បទប្បញ្ញាត្តិស្តីពី​ពន្ធដារ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការប្រមូលពន្ធអាករ សម្រាប់ជាគុណប្រយោជន៍​ដល់​ថវិការដ្ឋ ដោយច្បាប់នេះ ក៏មានវិសាលភាព អនុវត្តលើការគ្រប់គ្រង់ប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលបានចែងនៅក្នុងច្បាប់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រោងចក្រដំឡើងរថយន្តតូយូតា តម្លៃ៣៧លានដុល្លារ នឹងសម្ពោធនៅខែកក្កដាខាងមុខ

2023/05/26 01:24:07 pm        1010
ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តតូយូតារបស់ប្រទេសជប៉ុន នឹងសាងសង់រួចរាល់ និងដាក់ដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ខណៈរោងចក្រប្រទេសបារាំង CHANEL ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខ។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស​ទាក់ទាញបានការវិនិយោគធំៗ និងមានក្រុមហ៊ុនវិនិយោគបរទេស​ចូល​មក​បណ្តាក់ទុន ផលិតកែច្នៃ នាំចេញទៅក្រៅប្រទេស។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចាប់ពីខែកក្កដា រោងចក្រដំឡើងរថយន្តតូយូតា អាចនឹងចាប់ផ្តើមផលិតរថយន្ត ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ និងក្រុមហ៊ុនផលិត Chanel មកពីប្រទេសបារាំង ​មកកែច្នៃគ្រឿងអលង្ការក្នុងតំបន់សេដ្ឋកិច្ចពិសេស”។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីបង្កើនជំនាញ​ដល់កម្មករកម្មការិនី សម្រាប់ត្រៀមបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មប្រើប្រាស់បច្ចេកទេសទំនើបៗ៕ អត្ថបទ៖ វណ្ណៈ 

ពិពិធកម្មទីផ្សារ ធ្វើឱ្យការនាំចេញរបស់កម្ពុជា រក្សាបានកំណើនជាវិជ្ជមាន

2023/05/26 10:51:17 am        220
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការធ្វើពិពិធកម្មទីផ្សារ បានជួយរក្សាការនាំចេញមានកំណើន បើទោះសេដ្ឋកិច្ចសកលបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសធំៗ ដែលជាទីផ្សារសំខាន់សម្រាប់ទំនិញរបស់កម្ពុជា នាំចេញទៅថយចុះ។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសមួយចំនួនធ្លាក់ចុះដោយសារ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកធ្លាក់ចុះ ប៉ុន្តែការនាំចេញទៅទីផ្សារប្រទេសផ្សេងទៀត មាន​និន្នាការ​កើនឡើង ដែលជំនួសឱ្យគ្នាទៅវិញទៅមក។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បញ្ហារបស់យើងមិនមែនពឹងពាក់លើផ្សារមួយ​ឬពីរទេ យើងពឹងពាក់លើផ្សារច្រើន។ បើទោះបីជាកន្លែងខ្លះមាន ហានិភ័យទាក់ទិននឹងការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចរបស់ប្រទេសគេ ការនាំចេញរបស់ប្រទេសយើងចំពោះប្រទេសនោះ មានការថមថយ ប៉ុន្តែយើងបែរជាកើននៅកន្លែងផ្សេងទៅវិញ។ ដូច្នេះហើយបានអត្រានៃការនាំចេញ ក៏វាមិនថមថយ​ទេ ព្រោះស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនេះ វាមានប្រទេសនេះឡើង ប្រទេសនោះចុះ”។យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានាំចេញទំនិញមានទំហំទឹកប្រាក់​ប្រមាណជាង ៧ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ធ្លាក់ចុះ៥ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ជិត៨ពាន់លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ

សន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តទាក់ទាញកៀរគរ វិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា

2023/05/26 10:42:09 am        277
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានការវិនិយោគណាធ្វើឡើងក្រោមគ្រាប់បែកគ្រាប់ផ្លោងនោះទេ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលយើងមាន ផ្តល់ឱកាសឱ្យយើង ទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកផលិតក្នុងប្រទេសរបស់យើង ហើយបម្រើឱ្យការនាំចេញ។ ការនាំចេញរបស់យើងកាលពីមុននេះ មានទំហំតិចតួចណាស់ ប៉ុន្តែឥឡូវនេះ ទំហំនាំការនាំចេញ មានកាន់តែច្រើន មានកាន់តែធំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញរបស់យើង គឺកើនឡើង”សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៤ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។ក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មករ​រហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើង​សម្រាប់ប្រទេសកម្ពុជា។ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោ២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ៕អត្ថបទ៖ វណ្ណៈ

កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

2023/05/25 12:20:59 pm        137
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមដំណាក់កាលនីមួយៗ លើភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលគ្រោង នឹងសម្រេច បាននៅឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការបើកវគ្គសិក្ខាសាលា ប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាត នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ នេះថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេច​បាននូវ​សមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសសម្រេច​ជោគជ័យ​ជាសារវ័ន្តនូវដំណាក់កាលទី១ គឺ "ភាពជឿទុកចិត្តនៃ ថវិកា", ដំណាក់កាលទី២ "គណនេយ្យភាពហិរញ្ញវត្ថុ" និងដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ព្រមទាំងឈានចូល ដល់ការអនុវត្តដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" ដែលគ្រោងនឹងសម្រេចបាននៅឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលនៅដំណាក់ទី១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាព​យុទ្ធសាស្ត្រ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ដំណាក់កាលទី២ (២០២២-២០២៥) រួមមាន៖ បន្តពង្រឹងការរៀបចំថវិកាកម្មវិធីនៅរដ្ឋបាលរាជធានី-ខេត្ត និងការពង្រីក​ការអនុវត្ត ថវិកាកម្មវិធីទៅដល់រដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយ។ បន្តពង្រឹងការរៀបចំផែនការយុទ្ធ សាស្ត្រថវិការាជធានី-ខេត្ត តាមរយៈការជម្រុញការ​តម្រឹម​ផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយមន្ទីររាជធានី-ខេត្ត និងធ្វើសមាហរណកម្ម ផែនការរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ជាជំហាន ៗ ។ ពង្រឹងប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងក្របខណ្ឌត្រួតពិនិត្យការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តជំរុញនិងពង្រីកការធ្វើស្វ័យប្រវត្តិកម្ម នៃការអនុវត្តថវិកាតាមបច្ចេកវិទ្យាព័ត៌មាន សម្រាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ។ រៀបចំច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១១ (ថ្មី) និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ, និងរៀបចំក្របខណ្ឌទស្សនាទានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៦-២០៣០) ដើម្បី ដាក់ចេញនូវទិសដៅ និងយន្តការ សម្រាប់ត្រៀមអនុវត្តថវិកាសមិទ្ធកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ចំនួនគណនីជួញដូរកើនឡើង ​ឆ្លុះបញ្ចាំង​ពីចំណាប់អារម្មណ៍សាធារណជន លើផ្សារមូលបត្រកម្ពុជា

2023/05/23 11:35:31 am        141
ភ្នំពេញ៖ ទំហំជួយដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងរង្វង់ជាមធ្យម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៣នេះ ចំនួនទាបជាងការទំហំជួយដូរកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែចំនួនគណនីជួយដូរ ដែលភាគច្រើនជាការជួយដូរក្នុងទំហំតូច មានការកើនឡើងគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំង​ពីចំណាប់អារម្មណ៍របស់សាធារណជន ក៏ដូចជាវិនិយោគិនថ្មីលើផ្សារមូលបត្រកម្ពុជា។ឯកឧត្តម ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភាថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រឈមនឹងភាពស្រពិចស្រពិលច្រើន ផ្សារមូលបត្រកម្ពុជា នៅតែដំណើរការរលូនទៅមុខ ដោយចំនួនគណនីជួញដូរបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៤ម៉ឺនគណនី នៅដើមឆ្នាំ២០២៣។ឯកឧត្តម ហុង សុខហួរ បានដាក់ទិសដៅថា នៅដំណាច់ឆ្នាំ២០២៣នេះ ចំនួនជួញដូរជាមធ្យមនឹង កើនដល់ ៥ម៉ឺនគណនីក្នុងមួយថ្ងៃ។ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា៖ “ការកើនឡើងនូវចំនួនជួញដូរតួចៗ គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញនូវការចាប់អារម្មណ៍ច្រើនជាងមុនក្នុងចំណោមសាធារណជន។ពួកគាត់បានចាប់ផ្តើមវិនិយោគក្នុងទំហំទឹកប្រាក់ ដំបូងៗ នៅតិចតួច ខ្ទង់រយ ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្តែទៅថ្ងៃមុខ យើងរំពឹងថា ទំហំជួញដូរនឹងកើនឡើង”។ បើតាមផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ កាលពីរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។បច្ចុប្បន្ន មានក្រុមហ៊ុនសរុបចំនួន ១៨ លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួនបាន​ចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុនបានប្រមូលប្រាក់សរុបចំនួន ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ។ផ្សារមូលបត្រកម្ពុជា ជាសហគ្រាសសាធារណៈដែលមានភាគហ៊ុនរបស់រដ្ឋាភិបាលចំនួន ៥៥ភាគរយ ហើយភាគហ៊ុនដែលនៅសល់កាន់កាប់ដោយ Korea Exchange ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ២០១១។ ផ្សារមូលបត្រកម្ពុជាបង្កើត និងដំណើរការទីផ្សារមូលបត្រ មជ្ឈមណ្ឌលទូទាត់ និងបង់ប្រាក់ និងកន្លែងដាក់ប្រាក់បញ្ញើ ស្របតាមច្បាប់ស្តីពីការចេញ និងការជួញដូរមូលបត្រមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិជាបន្តបន្ទាប់របស់ខ្លួន៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ
08/15/2025 08:08 PM
លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ
08/15/2025 08:08 PM
ទឹកជំនន់ដ៏គំហុកបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្សជាង ២០០នាក់នៅឥណ្ឌា និងប៉ាគីស្ថាន
08/15/2025 08:08 PM