សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ៖ ក្រោយជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ទៀត

2023/06/09 09:04:03 pm        288
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានជោគជ័យដ៏ធំក្នុងនាម​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម៣២) និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម​លើកទី១២នេះ កម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩បន្ដទៀត។ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានបញ្ចប់ដោយជោគជ័យ នាថ្ងៃនេះដោយសម្តេចសង្ឈឹមថា ប្រជាជនអាស៊ាន និងទីម័រឡេសជាង៦០០លាននាក់ពិតនឹងចង់ចាំមិនភ្លេចនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌកីឡាអាស៊ីអាគ្នេយ៍ និងក្របខណ្ឌកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។សម្តេចតេជោបានបញ្ជាក់ថា«បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំង​ការរៀបចំ​កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានការទទួលសិទ្ធរួច ហើយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាយុវជនអាស៊ី (Asean Youth Game)លើកទី៥នៅក្នុងឆ្នាំ២០២៩​បន្ត​ទៀត»។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ​ការរៀបចំកីឡាយុវជនអាស៊ី នឹងមានព្រឹត្តិការណ៍ និងទស្សនីយភាពធំជាងនេះទៅ ទៀត។នៅក្នុងឱកាសបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏មិន​ភ្លេចថ្លែង​អំណរអគុណដល់បណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រឡេស គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡា ដែលបានលើកកម្ពស់នូវ គុណតម្លៃបន្ថែមជូនដល់បងប្អូនអតពលិកមានពិការភាព និងផ្តល់នូវស្មារតី​គាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ៕ អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

2023/06/09 06:41:16 pm        508
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅរាត្រីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមាន៖ អត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់៕

សម្តេចតេជោ ហ៊ុន សែន នឹងបន្តចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំងនៅព្រឹកស្អែកនេះ

2023/06/07 08:36:43 pm        319
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី​សរុប​ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម គ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដង​រួចមក​ហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មក រ កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ គ្រា ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួប​សំណេះសំណាល​នឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ ចំនួន៣, ផលិតផលធ្វើ ដំណើរ និង​កាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាស​តាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ និយោ ជិតជាង ៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន ២០ មានកម្មករនិយោជិត សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ អភិវឌ្ឍ រោងចក្រ សហ គ្រាស ច្រើន៕

សម្ដេចតេជោលើកទឹកចិត្តក្រុមហ៊ុនចិនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត សិក្សាផ្លូវភ្នំពេញ- សៀមរាប និង សៀមរាប- ប៉ោយប៉ែតឱ្យបានលឿន

2023/06/07 08:04:17 pm        129
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការរីករាយចំពោះក្រុមហ៊ុន​សាជីវកម្មស្ពាន​ថ្នល់​ចិនដែល​មានវត្តមាននៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំហើយៗបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងច្រើន ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដោយជោគជ័យហើយក៏បានលើកទឹកចិត្តឱ្យកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏ដូចជាសិក្សានូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប និងសៀមរាប -ប៉ោយប៉ែតឱ្យបាន​លឿនដើម្បី​បម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។សម្តេចតេជោ ហ៊ុនសែន បានលើកឡើងបែបនេះខណៈសម្តេចបានអនុញ្ញាតឱ្យលោក ទូ ហ្វី(DU Fei) ប្រធាន ក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិនចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧មិថុនានេះ។ក្នុងជំនួបនេះ​លោក ទូ ហ្វី បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោដែល​បានដល់កិត្តិយស​ជាគណៈអធិបតី​បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខាក្របខណ្ឌ ផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត។ ឆ្លៀតក្នុងឱកាសនោះលោក ទូ ហ្វី បានប្តេជ្ញាចិត្តថាក្រុមហ៊ុននឹងជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ឲ្យបានលឿនដែលអាចធ្វើទៅបាននិងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប​និងសៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លីប្រមុខនេះ។ជាការឆ្លើយតប សម្ដេចតេជោបានសំដែងនូវការរីករាយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់​ចិននៅ​ព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង២០ឆ្នាំមកហើយៗ ចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើន ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានយ៉ាងជោគជ័យ។ សម្ដេចតេជោបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើការសិក្សាផ្លូវ​ល្បឿនលឿនភ្នំពេញ-សៀមរាប និង សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបើកការដ្ឋានសាងសង់នៅថ្ងៃស្អែក គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧

2023/06/06 07:33:13 pm        554
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន(Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិ បតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿន​ខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់​ជាផ្លូវការកាល​ពីឆ្នាំ​២០២២កន្លងទៅនេះ។ ពិធីនៅថ្ងៃស្អែកនេះ ក្រៅតែពីការបើកការដ្ឋានសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត​ហើយ​នោះ ក៏មានពិធីភ្ជាប់ជាមួយនឹងការបើកការ ដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនិងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបាន​កើត​ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួម​ចំណែក​មិន​អាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី​ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លង​កាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូ​ម៉ែត្រ។ គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ដោយ៖-ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូ វ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ-២គន្លងមក) ដែលគ ន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំ ងសងខាង។-សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែងសរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។ -សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។-សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។-រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូ ម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។-ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។-គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ពន្ធឆ្លងកាត់ព្រំដែន ដោយរាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនាសម្ពន្ធឆ្លងកាត់ព្រំដែននេះ។ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសា ងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុ ង មានប្រវែង ១៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២១ ០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្ដូរទិសចរាចរណ៍(Interchange)ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារ ក្រោ មទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារ ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុ នសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕ ដោយ៖ គង់ ឌិន

សម្តេចតេជោចេញបទបញ្ជាបន្ទាន់ឲ្យបញ្ជូនកម្លាំងទៅបង្រ្កាបជនខិលខូចដែលលួចទន្រ្ទានដីរដ្ឋដោយមិនលើកលែង

2023/06/05 09:20:49 pm        686
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាយ៉ាងដាច់ណាត់ដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការទប់ស្កាត់ជាបន្ទាន់​ចំពោះជនខិលខូចដែល​លួចកាប់​ទន្ទ្រាន​ព្រៃដើម្បីយកដីរដ្ឋ ខណៈរាជរដ្ឋាភិបាលកំពុងជាប់រវល់មមាញឹកទាក់ទងនឹងកិច្ចការងារបោះឆ្នោតនោះ។សារពិសេសតាមរយៈតេលេក្រាម នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចសូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយ ដែលបំពានច្បាប់​(ទន្ទ្រានព្រៃយកដីរដ្ឋ)​ទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់ ខណៈរឿងនេះមិនអាចលើកលែង និងយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយភាគីពាក់ព័ន្ធទាំង​អស់ត្រូវធ្វើកិច្ចការ​នេះដើម្បី​ការពារនូវធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋជាដើម។សម្តេចបានសង្កត់ធ្ងន់ទៀតថា«យើងមិនអាចយោគយល់ចំពោះសកម្មភាពណាដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយខ្ញុំក៏សូមអំពាវនាវអ្នកមានអំណាច និងមានប្រាក់ដែលឈរពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចដើម្បីទៅទន្រ្ទានយកដីរដ្ឋ ឲ្យដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមាន​ការស្រាវជ្រាវរកឃើញថាមានការពាក់ព័ន្ធជាប់ជាមួយនឹងមន្រ្តីណា ឬអ្នកប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ»។សម្តេចតេជោ បានបន្ថែមទៀតថា«ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់​បញ្ជូនកម្លាំងដើម្បីបង្រ្កាបនូវភាពអនាធិបតេយ្យ ក្នុងការកាប់ទន្រ្ទានយកដីរដ្ឋ ដីព្រៃ កាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លី ដោយត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនត្រូវពន្យាពេល ហើយកិច្ច ការងារនេះត្រូវធ្វើដូចជាភ្លៀងរលឹម មិនអាចឲ្យកើតឡើងងើបឡើងសាជាថ្មី ដើម្បីបំផ្លាញ់ព្រៃឈើ និងដីធ្លី របស់រដ្ឋនោះឡើយ»។តាមរយៈសារសំឡេងនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវយ៉ាងទទួចដល់បងប្អូន​ប្រជាពលរដ្ឋទំាងអស់ សូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋឲ្យសោះ ដោយករណីនេះរាជរដ្ឋាភិបាល​នឹងចាត់វិធាន​ការក្តៅដោយគ្មានការលើកលែងនោះឡើយ៕ ដោយ ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

2023/06/05 07:29:49 am        130
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់ រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រនេះមានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត ថ្នាក់ បរិញ្ញា បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម និស្សិត ជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និង និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

2023/06/04 07:38:08 pm        268
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃ ទី ៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់ រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួល សញ្ញា បត្រ នេះ មានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុង នោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត ថ្នាក់ បរិញ្ញា បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម និស្សិត ជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និង និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ៕

សម្តេចតេជោ ហ៊ុន សែន បន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀតទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

2023/06/04 07:38:04 am        233
កំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺនេះម្តងរួចមកហើយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្មករ និយោជិតចូលរួមចំនួន ២៧,៤៤៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៤។ សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិត ស្បែក ជើង ចំនួន១០ និងផលិតកាបូបចំនួន១។ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ ទៅ ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់លើកទឹកចិត្ត និងគាំទ្រដល់បងប្អូនកីឡាករ កីឡាការិនី ដែលជាជនពិការឲ្យបានផុសផុល

2023/06/03 09:13:05 pm        287
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវ ជាថ្មីម្តងទៀតដល់បងប្អូនជនរួមជាតិទាំងអស់ គប្បីលើកទឹកចិត្ត និងគាំទ្រដល់បងប្អូនកីឡាករ កីឡាការិនី ដែលជាជនពិការឲ្យបានផុសផុលបន្ថែមទៀត។ក្នុងឱកាសប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ (អាស៊ានប៉ារ៉ាហ្គេម)នារាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានរំពឹងថា ថ្ងៃណាមួយអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាអូឡាំពិកជាក់ជាមិនខាន ហើយមួយវិញទៀតសម្តេចតេជោមានជំនឿរថា អាស៊ាននឹងមានក្រុមកីឡាករបាល់ទាត់មួយក្រុមដែលអាចមានសមត្ថភាពចូលរួមប្រកួតជាលក្ខណៈពិភពលោកផងដែរ។ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤នាក់ ដោយឥណ្ឌូណេស៊ី ២៧៥នាក់ និង ប្រទេស ម្ចាស់ផ្ទះកម្ពុជា ២៥២នាក់ ក្នុងនោះមានអត្តពលិកមកពីវៀតណាម ១២៨នាក់ មីយ៉ាន់ម៉ា ៨៣នាក់ ឡាវ ៤៣នាក់ សិង្ហបុរី ២៦នាក់ ព្រុយណេ ២០ នាក់ និង ១៣នាក់ មកពីទីម័រខាងកើត។ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM