សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបើកព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២

2023/06/03 06:48:36 pm        677
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤នាក់ ដោយឥណ្ឌូណេស៊ី ២៧៥នាក់ និង ប្រទេស ម្ចាស់ផ្ទះកម្ពុជា ២៥២នាក់ ក្នុងនោះមានអត្តពលិកមកពីវៀតណាម ១២៨នាក់ មីយ៉ាន់ម៉ា ៨៣នាក់ ឡាវ ៤៣នាក់ សិង្ហបុរី ២៦នាក់ ព្រុយណេ ២០ នាក់ និង ១៣នាក់ មកពីទីម័រខាងកើត។ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០នាក់៕

នាពេលបន្តិចទៀតនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញបើកព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេម លើកទី១២

2023/06/03 04:23:51 pm        364
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤នាក់ ដោយឥណ្ឌូណេស៊ី ២៧៥នាក់ និង​ប្រទេស​ម្ចាស់ផ្ទះកម្ពុជា ២៥២នាក់ ក្នុងនោះមានអត្តពលិកមកពីវៀតណាម ១២៨នាក់ មីយ៉ាន់ម៉ា ៨៣នាក់ ឡាវ ៤៣នាក់ សិង្ហបុរី ២៦នាក់ ព្រុយណេ ២០ នាក់ និង ១៣នាក់ មកពីទីម័រខាងកើត។ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០នាក់៕

សម្ដេចតេជោ៖ បក្សប្រឆាំងតែងញុះញង់បរទេសមិនឲ្យទិញទំនិញខ្មែរ បញ្ហានេះកម្មករត្រូវចង់ចាំ

2023/06/03 10:37:22 am        235
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅកម្មករ កម្មការិនីទាំងអស់ ត្រូវចង់ចាំថា គណបក្សបក្សប្រឆាំងតែងតែញុះញង់ទៅកាន់បរទេស មិនឲ្យទិញផលិតផលពីកម្ពុជា ដែលសកម្មភាពនេះ គឺជាការបំបែកឆ្នាំងបាយរបស់កម្មករ ។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) នៅខេត្តកណ្ដាល នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ មានប្រសាសន៍ថា សូមកម្មករ កម្មការនី ត្រូវចាត់ទុករោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរបស់ខ្លួន ហើយសូមកម្មករទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសុវត្ថិភាព នៅក្នុងរោងចក្រ ឲ្យបន្តជាទីតាំងសុខសាន្ត ពុំមានបទល្មើសផ្សេងៗ ។សម្តេចតេជោបន្តថា កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង តែងតែធ្វើការញុះញង់ និងអំពាវនាវបរទេសមិនឲ្យទិញផលិតផលពីកម្ពុជា និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ ដែលបញ្ហានេះ ជាការវាយបំបែកឆ្នាំងបាយរបស់កម្មករ ព្រោះរោងចក្រនៅទូទាំងប្រទេស កំពុងផ្ដល់ឱកាសនុវការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ថា ក្រៅតែពីការញុះញង់បរទេសមិនឲ្យទិញផលិតផល ឬមិនឲ្យបរទេសមកធ្វើការវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ពួកប្រឆាំងក៏ធ្លាប់បានអំពាវនាវ ដល់ប្រទេសម្ចាស់ជំនួយផ្ដាច់ជំនួយពីកម្ពុជា ឬបង្កើតបាតុភាពផ្សេងៗ ដូចជាញុះញង់ឲ្យមានបាតុកម្ម ឬការទាមទារផ្សេងៗ ក្នុងគោលបំណងចង់ឲ្យមានភាពវឹងវរក្នុងប្រទេស បង្អាក់ចំណាប់អារម្មណ៍និយោគនៅកម្ពុជាផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

លោក Zelenskiy បញ្ជាឲ្យពិនិត្យជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាស បន្ទាប់ពីមានការស្លាប់

2023/06/03 10:12:37 am        184
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាឲ្យពិនិត្យមើលជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាសរបស់អ៊ុយក្រែនទាំងអស់ កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ខណៈដែលជម្លោះជាមួយអភិបាលក្រុងគីវ (Kyiv) រីករាលដាលកាន់តែធំឡើងៗ បន្ទាប់ពីមានការស្លាប់របស់មនុស្ស ៣នាក់ ដែលត្រូវបានទុកចោលនៅលើផ្លូវ អំឡុងការវាយប្រហាររបស់ទ័ពរុស្ស៊ី។ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ម្តាយរបស់ក្មេងស្រីនោះ និងស្ត្រីម្នាក់ផ្សេងទៀត បានបាត់បង់ជីវិត ដោយសារអំបែងធ្លាក់ត្រូវ បន្ទាប់ពីជនរងគ្រោះទាំងនោះប្រញាប់ប្រញាល់តម្រង់ទៅកាន់ទីជម្រក នៅទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពួនពីការវាយប្រហារហើយឃើញថាជម្រកនោះ ត្រូវបានបិទ។លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលល្ងាចថា៖ «មិនអាចមានលេសអ្វីមកបិទបាំងកម្រិតនៃការធ្វេសប្រហែស នៅក្នុងទីក្រុងនេះបានទេ» ហើយលោកប្រធានាធិបតីបន្ថែមថា រូបលោកបានប្រាប់រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យធ្វើការត្រួតពិនិត្យទាំងស្រុងឡើងវិញនូវជម្រកការពារពីការទម្លាក់គ្រាប់បែក»។ក្នុងការស៊ើបអង្កេតលើការស្លាប់នេះ នគរបាលបានឃាត់ខ្លួនមនុស្សបួននាក់ ហើយក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Telegram ថា មនុស្ស ៣នាក់ ក្នុងចំណោមនោះ អាចនឹងត្រូវចោទប្រកាន់ពីបទធ្វេសប្រហែសជាផ្លូវការ។ការស្លាប់នេះបានបង្កឲ្យមានការតវ៉ាជាសាធារណៈ និងសុំឲ្យមាននូវការសន្យានៃការឆ្លើយតបដ៏ជាក់លាក់មួយរបស់លោក Zelenskiy ដោយការលើកឡើងនោះទំនងជាសំដៅទៅលើអភិបាលក្រុងគីវ ដែលជាអតីតអ្នកប្រដាល់ជើងឯកពិភពលោក លោក Vitali Klitschko ដែលធ្លាប់បានប៉ះទង្គិចជាមួយលោកប្រធានាធិបតីពីមុនមក៕

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យអ្នករាយការណ៍ពិសេសUNថា កុំមើលអាក្រក់ពីកម្ពុជាពេក គម្បីមើលប្រទេសថៃខ្លួនឯងផង

2023/06/03 10:01:52 am        222
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិUNសូមកុំមើលតែរឿងអាក្រក់នៅកម្ពុជាពេក គប្បីមើលប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ខ្លួនឯងផង ខណៈបញ្ហានៅប្រទេសថៃ គឺបានកើតរឿងអយុត្តិធម៌ច្រើនណាស់ចំពោះអតីតនាយករដ្ឋមន្រ្តីថៃ តែគ្មានបុគ្គល និងប្រទេសហ៊ានរិះគន់ និងនិយាយអ្វីនោះទេ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រសហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ត្រូវបានរដ្ឋប្រហារយោធាបណ្តេញចេញពីប្រទេស តែគ្មានអ្នកប្រទេសណាមកអើពើនោះទេ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN)នោះ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំស្តាប់តែតាមការញុះញង់របស់ក្រុមប្រឆាំងពេក ខណៈក្រុមពួកប្រឆាំងទាំងនោះ វាមិនដែលនិយាយល្អពីកម្ពុជាទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានអន្តរជាតិកោតសរសើរគ្រប់ៗគ្នា តែក្រុមប្រឆាំងពិសេសពួកកំពុងរត់ចោលស្រុកនោះ វាមករិះគន់បែបនេះបែបនោះទៅវិញ៕(អត្ថបទ៖បាន ចក់)

រាជរដ្ឋាភិបាលមិនលុបចោលជំហរចំពោះការត្រួតពិនិត្យប្រភពលុយមកពីអង្គការនានានោះទេ

2023/06/03 09:55:39 am        159
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលប្រកាន់ជំហរជានិច្ចចំ ពោះធ្វើការត្រួតពិនិត្យប្រភពលុយរបស់អង្គការ សមាគមនានា ដែលកំពុងនៅប្រទេសកម្ពុជា បើទោះបីជាករណីនេះត្រូវបានរិះគន់ពីបណ្តាប្រទេសមួយចំនួនក៏ដោយ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនលុបចោលនោះទេ នូវរបាយការណ៍ហិរញ្ញវត្ថុចំពោះអង្គការ សមាគមក្រៅរាជរដ្ឋាភិបាលនានា ខណៈអង្គការខ្លះទទួលលុយពីប្រទេសគេមកដោយមានចេតនាចង់បំផ្លាញប្រទេសកម្ពុជា និងរំខានដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅមិត្តភក្តិបរទេសមួយចំនួនជាថ្មីម្តងទៀតឳ្យឈប់ជាបន្ទាន់ផងដែរ ក្នុងការផ្តល់កញ្ចប់ថវិកាដល់អ្នកតវ៉ាដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើល ហើយដកដៃចេញភ្លាមពីបញ្ហានេះ ខណៈករណីនេះសម្តេចបានដឹងច្បាស់ហើយថាបានលុយពីណា ហើយចែកគ្នានៅកន្លែងណា៕ (អត្ថបទ៖បាន ចក់)

សម្ដេចតេជោ៖ រក្សាបានសន្តិភាព ជាកត្តាទាក់ទាញវិនិយោគបន្ថែម និងបង្កើតការងារធ្វើកាន់តែច្រើន

2023/06/03 09:44:17 am        137
កណ្តាល៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបានសន្តិភាពជាកត្តាទាក់ទាញការវិនិយោគបន្ថែមចូលមកវិនិយោគនៅកម្ពុជានឹងបង្កើតការងារធ្វើកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅសួនឧស្សាហកម្មខេត្តខេមតុន ខេត្តកណ្តាល នៅថ្ងៃទី៣ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនកម្មករ និយោជិតចូលរួមរក្សាសន្តិភាពដើម្បីមានការអភិវឌ្ឍទទួលបានការវិនិយោគបន្ថែមពីបរទេសបង្កើតការងារធ្វើក៏ដូចជាបង្កើនប្រាក់ចំណូលដល់បងបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "បើសិនជាសន្តិភាពត្រូវបានធ្វើពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់ ភាគច្រើន និងមានការដោះស្រាយការងារធ្វើឲ្យពលរដ្ឋរបស់យើងតទៅទៀត"។ សូមបញ្ជាក់ថា ចំនួនរោងចក្រសងគ្រាសនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយទទួលបានការវិនិយោគបន្ថែមពីវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្មករ-និយោជិត រោងចក្រ សហគ្រាស ទទួលបានប្រាក់ខែយ៉ាងតិចជាង ២០០ដុល្លារអាមេរិក ក្នុងមួយខែ ដែលបានកើនឡើង ពីប្រមាណ ៤០ ដុល្លារ ក្នុងមួយខែ កាលពីឆ្នាំ ១៩៩៧។  ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានចំនួនជាង៧ពាន់លានដុល្លារអាមេរិក លើការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ហើយផលិតផលកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមចំណែកធំជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕(ដោយ៖ វណ្ណៈ)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ខេត្តកណ្ដាល

2023/06/03 07:16:31 am        268
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

សម្ដេចតេជោនឹងជួបជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់នៅខេត្តកណ្ដាលនាថ្ងៃស្អែក

2023/06/02 07:10:14 pm        66
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន(CAMTON INDUSTRIAL PARK) មកពីរោងចក្រ សហគ្រាសចំនួន ១៩។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមក​សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅឃុំផ្សារដែក ស្រុកព ញាឮ ខេត្តកណ្តាលនេះបានម្ដងរួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោ ជិតចូលរួមចំនួន ១៥៦០៦នាក់ មកពី ២២ រោងចក្រនៅក្នុងខេត្តកណ្តាល។ នេះជាលើកទី២ ហើយដែ លសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំ ណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៧៣០៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និង​តំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករ និយោជិតចំនួន៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ​ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិ តសរុប១៥៦៥នាក់ និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមាន​កម្មករ​និយោជិតសរុប៦២៧៤នាក់។សួនឧស្សាហកម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុន​វិនិយោគចំនួន៨លានដុល្លារ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំ ណើរការ គឺរោងចក្រ​ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និងរោងចក្រវាយ​អ៊ុនធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុបចំនួន២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិត​និងផ្គុំដំឡើងបន្ទះសូឡាចំ នួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ​ទៅ​ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក កាណាដា និង ជប៉ុនជាដើម។តួលេខក្នុងឆ្នាំ២០២៣ បានឱ្យដឹងថា រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង មានចំនួន​សរុប ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន​កម្មករ និយោជិត សរុប១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺមាន១៩១រោងចក្រ មានកម្មករនិយោជិតសរុប១៥ម៉ឺននាក់ និង​ខេត្តកំពង់ឆ្នាំង​មាន២០រោងចក្រ មានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕ ដោយ៖ គង់ ឌិន​

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០នៅសិង្ហបុរី

2023/06/02 11:02:38 am        177
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់យុទ្ធសាស្រ្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួម កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ -៤ ខែមិថុនា ឆ្នាំ២០២៣នៅ ប្រទេសសិង្ហបុរី។កិច្ចប្រជុំសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើវិធានបទសំខាន់ៗរួមមាន៖បញ្ហាឥណ្ឌា-បាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗនៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមាន៖សន្តិសុខនៃប្រព័ន្ធអ៊ិនធឺណិត ការអភិវឌ្ឍនៃសមត្ថភាពយោធា ការធ្វើសមតុល្យភាពក្នុងតំបន់ជាដើម។បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី«ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខប្រកប ដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្ករឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទី ក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់ផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើក៏នឹងមានជំនួបរួម ជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួនដែរ។ ដោយឡែកក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួនផងដែរ ដោយក្នុងនោះមានរដ្ឋមន្រ្តីការពារជាតិចិន អូស្ត្រាលី សិង្ហបុរី និងទទួលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត៕(ដោយ៖ បាន ចក់)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM