សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

ទីក្រុង Chicago នៅតែព្យាយាមជួយអ្នកស្វែងរកសិទ្ធជ្រកកោន

2023/06/02 09:33:06 am        99
អាមេរិក៖ ដោយជនអន្តោប្រវេសន៍រាប់រយនាក់នៅតែដេកនៅលើកម្រាលឥដ្ឋនៅស្នងការដ្ឋាននគរបាល ក្រុមប្រឹក្សាក្រុងនៃទីក្រុង Chicago បានអនុម័តថវិកា៥១លានដុល្លារក្នុងការផ្តល់មូលនិធិដើម្បីជួយគាំទ្រដល់អ្នកស្វែងរកសិទ្ធជ្រកកោន កាលពីថ្ងៃពុធទី៣១ ខែឧសភា។ ទោះជាយ៉ាងណា មេដឹកនាំមួយចំនួននៅទីក្រុងនេះ និយាយថា ថវិកានោះនឹងពុំមានរយៈពេលយូរឡើយ ហើយត្រូវការកញ្ចប់ថវិកាបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាន។ ទោះបីជាទីក្រុងChicago ជាកន្លែងកំពុងទទួលស្វាគមន៍ក៏ដោយ ក៏ខ្ញុំមិនដឹងថាយើងមានហេដ្ឋារចនាសម្ព័ន្ធដែលកសាងយ៉ាងពិតប្រាកដដើម្បីទទួលយកនូវអ្វីដែលយើងកំពុងមើលឃើញនោះដែរ។ មេដឹកនាំទីក្រុងនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនប្រមាណ១ម៉ឺននាក់ បានធ្វើដំណើរមកកាន់ទីក្រុងChicago ចាប់តាំងពីខែសីហាឆ្នាំមុន ដែលមានមនុស្សរាប់សិបនាក់បានមកដល់នៅក្នុងមួយថ្ងៃៗ។ បច្ចុប្បន្នមានយ៉ាងហោចណាស់ជនអន្តោប្រវេសន៍៣០០នាក់ កំពុងត្រូវបានផ្តល់ទីជម្រកនៅវិទ្យាល័យ Wilbur Wright ទោះបីមានការចាប់ខ្លួនជាច្រើនពីប្រទេសជិតខាងក៏ដោយ។លោក Mary Ann Smith ជាអ្នករស់នៅទីក្រុង Chicago ជាយូរមកហើយដែលបានរស់នៅក្នុង ខុនដូរមួយ នៅជិតវិទ្យាល័យ Wright College និយាយថាខ្ញុំព្រួយបារម្ភខ្លះដែរ ព្រោះថាខ្ញុំមិនបានដឹងថាតើពួកគេនឹងមានប្រតិកម្មបែបណាទេ ខ្ញុំចង់និយាយថា ប្រសិនបើខ្ញុំត្រូវដើរផ្លូវនេះ តើពួកគេនឹងឆ្លើយតបមកខ្ញុំដោយរបស់ដែលចង់បានដែរឬទេ? តើសាលារៀនត្រូវបើកដែរឬទេ។ កាលពីខែមុន អតីតអភិបាលក្រុងChicago លោក Lori Lightfoot បានប្រកាសរដ្ឋក្នុងគ្រាអាសន្នទាក់ទងទៅនឹងវិបត្តិជនអន្តោប្រវេសន៍។ យោងតាមមន្ត្រីទីក្រុងបានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងនេះទើបតែទទួលបានថវិកា ១០លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការស្នើសុំច្រើនជាងនេះក៏ដោយ៕

ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកស្អែក

2023/05/30 08:13:33 pm        213
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់​ទន្លេសាប​ និងស្ពានអាកាសឫស្សីកែវ។ គួររម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប​ឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសង ខាង, កម្ពស់សសរស្ពាន​សម្រាប់ព្យួរខ្សែកាប​ធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣,៧៥ម៉ែត្រ, គន្លងធ្វើចរាចរណ៍ ២ ខ្សែទៅ និង ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ ម៉ែត្រ, កម្ពស់នាវាចរ​ក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ មានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ ខែ។ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះបានបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខ ណ្ឌជ្រោយចង្វា។ដោយឡែកសម្រាប់​ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោម​អធិបតីភាព​សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ស្ពាននេះមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ កំពស់ ៥ម៉ែត្រ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេ សាបថ្មីនេះ ដោយប្រើប្រាស់រយៈ​ពេលសាងសង់ចំនួន ១៥ ខែ៕ ដោយ៖ គង់ ឌិន

រដ្ឋសភាអនុម័តជាឯកច្ឆន្ទលើក្រមបរិស្ថាន និងធនធានធម្មជាតិ និងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន

2023/05/30 04:36:12 pm        163
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០រូប។សម័យប្រជុំលើកទី៩ នីតិកាលទី៦ បានធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន ២ គឺ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើគន្ធីនីមួយៗនៃសេចក្ដីព្រាងទាំងពីរ អង្គសភាបានធ្វើការអនុម័ត ដោយមាន​សំឡេង​​​គាំទ្រជាឯកច្ឆន្ទ។ សូមជម្រាបថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍​សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្មសុខដុមនីយកម្ម និងធ្វើទំនើបកម្មឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃ​បទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយ​បញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​គ្រប់គ្រង​បរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណង ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្ដល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងសហគមន៍​សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើត ទីផ្សារនិង​សេដ្ឋកិច្ចកាន់តែទូលំទូលាយ៕ ដោយ ៖ ដារ៉ា

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

2023/05/29 07:44:33 pm        246
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ សម្ពោធអគារសិក្សា​ថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ បាន សាងសង់ឡើង ដោយ​ចំណាយ​ថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ ឧបត្ថម្ភ ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម ទាំង សប្បុរសជននានា។តាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេច ព្រះ មហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោ សន្តិភាព សាល សវការកាត់ក្តីសម្រាប់​និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិ ប តី ភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពល ខេម រ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏​ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន។ អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្ម រចនា ប័ទ្ម ខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយ​សំយោគ ចូល នូវ រច នាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធ សាស នា ប្រាសាទបុរាណ​ខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌ អា ណានិគម និងស្ថាបត្យកម្ម​ទំនើបកម្ម។ ​

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន

2023/05/29 06:02:34 pm        305
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ពីគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកស្អែកនេះ

2023/05/26 08:12:42 pm        98
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រ​ចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរ​ចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីតាមបណ្ដារោងចក្រនានា គឺជាការបន្តអនុវត្ត​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍគោលនយោបាយវិស័យឧស្សាហកម្ម ដើម្បីបន្ត​បង្កើតឱកាសវិនិយោគការងារ និងមុខរបរកាន់តែប្រសើរឡើង។ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្តី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន៨២លើក។ តាមរយ:កម្មវិធីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច និងអនុសាសន៍ថ្មីៗ​មួយចំនួន​ទៀត​ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គម​យ៉ាងច្រើន ដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុង​សហការ​ជាមួយក្រសួង ស្ថាប័នដោយអនុវត្តបានជោគជ័យជាបន្តបន្ទាប់៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២

2023/05/26 05:02:57 pm        148
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់កីឡាករ-កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មុននឹងចូលរួមប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ខាងមុខ។ *ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន៖ លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជាចាយមិនអស់នោះទេ ពាក់ ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣។-សម្ដេចតេជោ ហ៊ុន សែន៖ ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទនៃការយកចិត្តទុកដាក់របស់ថ្នា ក់ដឹកនាំនានា រួមទាំងសារព័ត៌មាន CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនា នាជាច្រើនទៀត។-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឆ្លាក់ទុកនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមាន ឈ្នះ ឈ្នះ ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។-សម្តេចតេជោ ហ៊ុន សែន ណែនាំ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ប្រជុំណែនាំដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជំការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល។-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ប្រឹងប្រែងនៅក្នុងការប្រកួតទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ។ សម្ដេចក៏បានណែនាំដល់អត្តពលិក ក្នុងនោះក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួត ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយមានការអត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នានៅថ្ងៃក្រោយ។-សម្តេចតេជោ ហ៊ុន សែន ផ្ដាំដល់អត្តពលិក ប្រកួតក្នុង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាង ឱ្យប្រជាជន ១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃការប្រកួត។-សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ដល់អត្តពលិកមានពិការភាពទាំងអស់ថា សម្ដេចគឺជាប្រធានប៉ារ៉ាអូឡាំពិក ដែលជាបុគ្គលមួយរូបតែងតែគាំទ្រដល់អត្តពលិកមានពិការភាពជានិច្ច។ 

បន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មុននឹងចូលរួមប្រកួតចាប់ពីថ្ងៃទី ៣-៩ មិថុនា ខាងមុខ

2023/05/26 02:21:50 pm        424
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេលដែលពួកគាត់ត្រូវចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ។ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕

ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រគល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់មីយ៉ាន់ម៉ា

2023/05/26 09:30:28 am        682
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់​(Sinovac) ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូស និងស៊ីរ៉ាំង ចំនួន១លាន សម្រាប់​ចាក់​វ៉ាក់សាំង ត្រូវដឹកជញ្ជូនតាមជើងយន្តហោះ យកទៅប្រគល់​ជូន​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដឹកនាំដោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP ថា ថ្ងៃ​នេះ​ក្រោយ​ពី​ទទួល​បញ្ជាផ្ទាល់របស់សម្តេចតេជោ បានឲ្យក្រសួងសុខាភិបាល ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា រួមមានឯកឧត្តម តំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម រដ្ឋ​លេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និងមន្ត្រី​ចំនួន៤រូប រៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស និងស៊ីរ៉ាំង ចំនួន​១លានដើម យកទៅប្រគល់ជូនមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតក្នុងតំបន់ និង​មិន​មែន​ជា​លើក​ទី១​ នោះទេ ដែលកម្ពុជា យកទៅប្រគល់ជូនមីយ៉ាន់ម៉ា គឺជាលើកទី៤ហើយ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ដែលមានឯកឧត្តម អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល មីយ៉ាន់ម៉ា អញ្ជើញមកទទួលវ៉ាក់សាំង រួមនឹងសហការី។សូមរំលឹកផងដែរថា កាលពីដើមខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានផ្តល់ជំនួយជូនមីយ៉ាន់ម៉ា រួមមាន៖ ម៉ាស់ ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វ៉ែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារ សុវត្ថិភាព ចំនួន៣ម៉ឺន, របាំង​ការពារ​មុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន​៥០​គ្រឿង​, ម៉ាស៊ីន តាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្តល់អុកស៊ីសែន ស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនប្រទេសសមាជិកអាស៊ាននេះ គឺជាកា​រ​បង្ហាញ​នូវ​សមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និង​សុខ​មាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតខាងគ្នា ដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូ​ច​ជា​ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ សម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជា នឹង​បន្ត​ចែក​រំលែក​សាមគ្គី​ភាព​រវាងប្រទេស ដែលជាសមាជិកអាស៊ាន ទាំងការងារ និងយុទ្ធសាស្រ្ត​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តផងដែរ៕ អត្ថបទ រដ្ឋា 

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប នៅព្រឹកស្អែកនេះ

2023/05/25 07:45:37 pm        158
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។រោងចក្រ ម៉ាវ៉ល ហ្កាមិន (Muvel Giman) ផ្ទៃដីសរុបចំនួន ៥១ហិចតា ដើមទុនវិនិយោគ ២៥០លាន ដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទ រោងចក្រកាត់ដេរសំលៀកបំពាក់ អាវងារ និងខោកីឡា ម៉ាកល្បីៗគឺ ណៃគឺ (NIKE), ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បរិមាណនាំចេញ ៤២ ៩៥២០២៨ កំផ្លេ ទំហំទឹកប្រាក់នាំចេញ ៤២៧.៦៣១ ០១៧ដុល្លា/ឆ្នាំ។រោងចក្របានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនង វិជ្ជាជីវៈ និងបានផ្ដល់ជូននូវអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ ដុល្លាអាមេរិក ទៅ ៦៩០ដុល្លារអាម៉េរិក ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាមេរិក ប្រាក់សោហ៊ុយធ្វើ ដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និងប្រាក់ឧបត្ថម្ភ ១០ដុល្លារអាមេរិក។ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុម ប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារ អាមេរិក មានរោងចក្រ សហគ្រាសសរុប ៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារ អគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពី ស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM