សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

ក្រុមប្រឹក្សាធម្មនុញ្ញប្រជុំលើបណ្តឹងគណបក្សនយោបាយចំនួនពីរ ដែលគ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ

2023/05/25 09:27:47 am        263
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរ ដែលត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

អ្នកវិភាគនិយាយាថា ការចូលវាយឆ្មក់តំបន់បេលហ្គូរ៉ូតគឺជាការបង្ហាញការពង្រឹងកម្លាំងរបស់អ៊ុយក្រែនដើម្បីត្រៀមវាយបកនៅពេលខាងមុខ

2023/05/25 08:30:42 am        199
រុស្ស៊ី៖ អ្នកវិភាគឈាននាំមុខម្នាក់ បាននិយាយថា ការចូលវាយឆ្មក់របស់ពួកសកម្មប្រយុទ្ធក្នុងតំបន់បេលហ្គូរ៉ូត (Belgorod )គឺជាការបង្ហាញនូវកម្លាំងរបស់អ៊ុយក្រែន នៅមុនការវាយបកដែលអាចមានសន្ទុះខ្លាំងក្លា ខណៈដែលខ្លួនអាចបង្ខំឲ្យវិមានក្រឹមឡាំងត្រូវបង្វែរកងទ័ពចេញពីសមរភូមិមុខ។ទីក្រុងគីវ កំពុងត្រៀមវាយបកដ៏ធំមួយ ដែលខ្លួនសង្ឃឹមថា នៅទីបំផុត នឹងយកឈ្នះសង្គ្រាមបង្ករឿងរបស់រុស្ស៊ី។លោក គៀ ជីល(Keir Giles)ដែលធ្វើការជាមួយនឹងកម្មវិធីរុស្ស៊ី និងអឺរ៉ុបអាស៊ី នៅឯ វិទ្យាស្ថានកិច្ចការអន្តរជាតិ Chatham House បាននិយាយថា នេះបង្ហាញឲ្យឃើញថា ព្រំដែនរបស់រុស្ស៊ី មិនមានអ្នកការពារ ហើយសកម្មភាពនេះ តាមពិតទៅ នឹងធ្វើឲ្យរុស្ស៊ីត្រូវតែបង្វែរកងទ័ពចេញពីសមរភូមិទៅកន្លែងផ្សេងក្នុងប្រទេសអ៊ុយក្រែន ដែលចាំបាច់ត្រូវព្យាយាមបន្ថែមកម្លាំងនៅព្រំដែន។រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី លោកស៊ើហ្គេ សយហ្គូ កាលពីថ្ងៃពុធបានប្ដេជ្ញាថា ក្រុងមូស្គូ នឹងឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងកាត់ព្រំដែនណាមួយ ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែនឲ្យបានខ្លាំងក្លាបំផុត។ដោយឡែករដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធការពាក់ព័ន្ធនឹងវាយប្រហារ ដែលត្រូវបានអះអាងដោយក្រុមប្រដាប់អាវុធពីរក្រុមប្រឆាំងវិមានក្រឹមឡាំងនោះ។

និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជិត ៩០០ នាក់ នឹងទទួលបានសញ្ញាបត្រពីសម្ដេចតេជោនៅថ្ងៃស្អែក

2023/05/23 08:53:46 pm        604
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះមាននិស្សិតចំនួន ៨៨៨នាក់ នៃសាកលវិទ្យាល័យភូមិន្ទវិចិ ត្រសិល្បៈ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២០-២០២១ និង ២០២១-២០២២ នឹងទទួលបាន​សញ្ញាបត្រ​បញ្ចប់ការសិក្សាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើ តាមតេលេក្រាម​ផ្លូវការរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្សព្វផ្សាយឱ្យ ដឹង។ប្រភពដដែលបន្តថា ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨ នាក់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោង​មនុស្សសាស្ត្រ ដែលជាគម្រោងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជា មួយវិទ្យាស្ថានភាសា និងអារ្យធម៌បូព៌ាប្រទេស ហៅកាត់ (INALCO) នៃប្រទេសបារាំង។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាលនិស្សិតលើជំនាញទាំ ង ៥ មហាវិទ្យាល័យ សរុបចំនួន ២៦៨៥ អង្គ/នាក់។ប្រភពដដែលបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ដែលស្ថិតក្រោមការគ្រប់ គ្រងរបស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធ នធានមនុស្ស​លើវិស័យ​សិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ត្រូវបិទទ្វារទាំងស្រុង តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាបានបើកទ្វារ​ជាផ្លូវការ​ក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រសិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។ តាមរយៈអនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្ម និង​នគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះ ស្ថានសាធារណៈរដ្ឋបាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវ វប្បធម៌ និងនវានុវត្តន៍ ដែលមាន​តួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់រាននៃជីវិតទី២ ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ លើមុខជំនាញទាំង ៥ របស់ខ្លួន។ ធនធានមនុស្សទាំ ងនោះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និ ងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀត​បានក្លាយជា​គ្រូកំពុង​បង្ហាត់បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។ ផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌​របស់និស្សិតពី​គ្រប់​មជ្ឈដ្ឋាន​ សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែងជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ ហិកតា ដែលក្នុងនោះដីជាង ៣ ហិកតាសម្រាប់សាងសង់​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈថ្មី និងជិត ១ ហិកតាទៀតស ម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។ កិច្ចដំណើរការ នៃការ​កសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិ ល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ«ខ» ដំណាក់​កាលទី១ ដែលបានចាប់ផ្តើមប ញ្ចុះបឋមសិលានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោ យមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លានដុល្លារ។ អគារ«ខ»នេះ មានទំហំសរុបចំនួន ៤ ៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយប្រវែង ១៩៦ម៉ែត្រ ទទឹង ៤៥ម៉ែត្រ កម្ពស់ ៤ ជាន់ចែកចេញជា ១២៣ បន្ទប់។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤ គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ចំណែកផ្ទៃដីទំហំជិត១ហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាម ជ្ឈមណ្ឌល​បណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រ មាណ ៥.៣លានដុល្លារ។ មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិ ល្បៈនាដសាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ៕ ដោយ៖ គង់ ឌិន

សម្ដេចតេជោយល់ព្រមទទួលយក ការបំភ្លឺរបស់បក្សភ្លើងទៀន

2023/05/22 07:25:33 pm        1261
ភ្នំពេញ ៖ ខ្ញុំទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្សព្វផ្សា យឱ្យដឹងនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។សាររបស់សម្ដេចតេជោដដែលបន្តថា ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បា ស់ថា អ្នកណាជាអ្នកបញ្ជាឱ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញ ជាមួយអ្នកនៅបាងកកក៏ដោយ។ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន

«​អគារតេជោអភិវឌ្ឍន៍»ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រមកពីអាល្លឺម៉ង់ និងអាម៉េរិក នឹងសម្ពោធឱ្យប្រើប្រាស់នៅព្រឹកស្អែក​

2023/05/22 06:38:16 pm        923
​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ម ជ្ឈ​មណ្ឌល​ពហុ​ឯកទេស «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិតនៅ​សង្កាត់​ស្រះចក ខ ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។“​អគារ​តេ​ជោ​អភិវឌ្ឍន៍​”​នេះ ជា​អគារ​ថ្មី ដែល​ត្រូវបាន​សាងសង់ឡើង ដោយ​បំពាក់​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហរដ្ឋ​អាម៉េរិក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ក៏ដូចជា​ក្តី​រំពឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា លើ​សេវា​សុខភាព​សាធារណៈ​នៅ​កម្ពុជា​។​​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពីដើម​ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ​។ អគារ​ទំនើប​ថ្មី​មួយ​នេះ​មាន​ប្រមាណ ៤៦៥ គ្រែ និង​មាន​បន្ទប់វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ឈានមុខ ដែល​ប្រមូលផ្តុំ​ទៅដោយ​ឯកទេស​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​សំខាន់ៗ​ទាំងអស់ រួមទាំង​ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯកទេស​ទំនើប​ទៀតផង​៕ ដោយ​៖ គង់ ឌិន​

ស្អែកនេះសម្តេចតេជោ នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2023/05/21 08:57:01 pm        492
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺ៖ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទី២-ទស្សនាពិព័រណ៍សមិទ្ធផល ទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ តាមការឲ្យដឹងពីឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន "ឆ្នាំមិត្តភាពចិន-កម្ពុជា" ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។ទាក់ទងនឹងការ អបអរសាទរក្នុងការដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ។ ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត។ ឯកឧត្តម អ៉ិត សំហេង បានអោយដឹងទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ឆ្នាំ នៃ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន៕

សម្ដេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសរបស់ ជា ប៉ូច ដែលប៉ុនប៉ង​ផ្ដួលរំលំ​រាជ​រដ្ឋាភិបាល

2023/05/21 05:20:42 pm        742
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញសារតាមបណ្ដាញតេឡេក្រាមភ្ជាប់នូវលិខិត និងសារសំឡេងទទួលស្គាល់ របស់លោក ជា ប៉ូច មេដឹកនាំបក្សភ្លើងទៀនមួយរូប ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេច​តេជោ​បញ្ជាក់ថា សម្ដេចមិនទទួលយកការសុំទោសរបស់ ជា ប៉ូច បានឡើយ។សម្ដេចតេជោ បានសរសេរថា «រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរ​លិខិត​មក​សុំទោស ខ្ញុំកាលពីថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣​។ ទាំងសារសំឡេង ជា ប៉ូច ទាំង​លិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែនឲ្យបាន។»សម្ដេចតេជោ បានប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោត ដូច​ការ​ពន្យល់​របស់ ប៉ូច ក្នុងលិខិតថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាម​ការ​ប្រើ​ប្រាស់ប​ដិវត្តពណ៌​ដែលគេប្រើនៅច្រើនកន្លែង ច្រើន​ប្រទេ​ស​ដែល​មាន​ឈ្មោះខុ​ស​គ្នា​តែ​មាន​គោ​ល​ដៅទ​ម្លាក់ ឬផ្តួលរលំដូចគ្នា រហូត​ដល់​ការ​ធ្វើ​ឃាត​ ឬគ្រ​ប់​សកម្មភាព​ឲ្យ​តែ​កម្ចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវកំចាត់ឲ្យខាងតែបាន។សម្ដេចបញ្ជាក់ថា «ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែ ប៉ូច និងបក្សរបស់ខ្លួន វា​មាន​ចរិត​បែប​នេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌​សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំ​មិន​ទទួល​យកការ​សុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និង​ក្រុម​គ្រួសារ​ ឬ​សុខចិត្តសែងខ្មោចអាក្បត់ជាតិ ៣ជំនាន់យកទៅកប់»។សម្ដេចតេជោបានង្ហាញថា នៅមានរឿង​ដែល​អាក្រក់​មួយ​ទៀត​ដែល​មនុស្ស​ក្នុង​បក្ស​រៀប​ចំ​ឡើង​ជា​លិខិត បដិសេធលើការផ្សាយរបស់ហ្វ្រេសញូ ដែលដាក់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឲ្យ ជា ប៉ូច ចុះហត្ថលេខា។យោងតាមពង្រាងលិខិតនេះ គេមាន គោលបំណងវាយប្រហារលើអង្គភាព Fresh news និង​រក្សា​កិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។ តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​លិខិត​នេះត្រូ​វ​បានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើ​ការ​ពន្យល់​។សម្ដេចបានថ្លែងថា «ខ្ញុំសុំ​មេធាវីរបស់ខ្ញុំ ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ ទាំង​ពីរ​ករណី​ទាំង​ករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធ តែត្រូវរង់ចាំរហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ»។

មេដឹកនាំអាមេរិក កូរ៉េខាងត្បូង ជប៉ុន បើកកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ (G7)

2023/05/21 02:44:05 pm        301
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជួបប្រជុំនៅខាងក្រៅវេទិកានៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងជាពិសេសបញ្ហាកូរ៉េខាងជើង។មន្ត្រីអាមេរិកម្នាក់ បាននិយាយថា លោក Biden បានអញ្ជើញមេដឹកនាំទាំងពីរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបើកកិច្ចពិភាក្សាគ្នាមួយទៀតអំពីមធ្យោបាយលើកកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេទៅកាន់កម្រិតខ្ពស់ថ្មីក្នុងការប្រឈមនឹងមហិច្ឆតានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។នៅព្រឹកថ្ងៃអាទិត្យនេះ លោក Kishida និងលោក Yoon បានបើកកិច្ចប្រជុំទ្វេភាគីដែលជាកិច្ចប្រជុំលើកទីបីរបស់មេដឹកនាំទាំងពីរនៅឆ្នាំនេះ ខណៈដែលប្រទេសជិតខាងអាស៊ីបូព៌ានេះ ពង្រឹងទំនាក់ទំនងរវាងគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់៕ អត្ថបទ៖ ស្រីទាវ

លទ្ធផលកិច្ចប្រជុំសម័យប្រជុំពេញអងគគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែឧសភា

2023/05/19 08:48:39 pm        76
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

2023/05/19 09:30:54 am        317
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។ របៀបវារៈដែលត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកនេះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ៣- របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់៤- បញ្ហាផ្សេងៗ។សូមបញ្ជាក់ថា ច្បាប់ស្ដីពី«អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM