សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

កម្រងរូបភាពការធ្វើលំហាត់អនុវត្តជាក់ស្តែងលើទីវាល សម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

2023/03/31 01:09:11 pm        839
ក្រុមការងារកម្លាំងឆ្លើយតប នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងមន្រ្តីជំនាញនៃសហភាពអឺរ៉ុប ព្រមទាំងមន្រ្តីមកពីអន្តរក្រសួងពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះបានចូលរួមបិទវគ្គបំប៉នពិសេស ការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្តែងលើទីវាល សម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ាន​ លើកទី១២ ដែលពិធីបិទវគ្គបំប៉នពិសេសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជា្ញធរជាតិអាវុធគីមី។ខាងក្រោមជាកម្រងរូបភាពការធ្វើលំហាត់អនុវត្តជាក់ស្តែងលើទីវាល សម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម៖

ធុងសំរាម​ឆេះ​នៅ​ទីក្រុង​ប៉ារីស ខណៈ​មនុស្ស​រាប់​រយ​នាក់​តវ៉ា​ខ្លាំង ខណៈ​នគរបាល​ត្រូវ​ប្រើ​កម្លាំង

2023/03/31 12:36:15 pm        348
​បារាំង៖ ធុងសំរាម​ត្រូវបាន​ដុត​នៅ​កណ្តាល​ទីក្រុង​ប៉ារីសកាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងពេល​មាន​បាតុកម្ម​ដោយ​សន្តិវិធី ចូលរួម​ដោយ​មនុស្ស​រាប់រយ​នាក់​ ប្រឆាំងនឹង​អ្វីដែល​គេ​ចាត់ទុកថា​ជាការ​ប្រើ​កម្លាំង​នគរបាល​ជ្រុល​ហួសហេតុ ក្នុងអំឡុងពេល​រលក​នៃ​ការតវ៉ា​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​បារាំង​។ ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​បាន​ប្រញាប់ប្រញាល់​ពន្លត់ភ្លើង ហើយ​នគរបាលមួយចំនួន​ប្រដាប់​ដោយ​អាវុធ បាន​ដឹកនាំ​ប្រតិបត្តិការ​រហូតដល់​ពេល​យប់​នៅ​ជិត​សាលា​ក្រុងប៉ារីស ​ជា​កន្លែង​ដែល​មនុស្ស​រាប់រយ​នាក់​ធ្វើ​ការតវ៉ា​កាលពី​ពេលមុន​។ ​ក្នុងអំឡុងពេល​នៃ​ការតវ៉ា នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ដើម្បី​រុញច្រាន​ក្រុមបាតុករ​មួយចំនួន​ដែល​បាន​គប់​កាំជ្រួច​ភ្ញី និង​វត្ថុ​ផ្សេងទៀតនៅពេល​ពួកគេ​ឆ្លងកាត់​ទីតាំង ​ដើម្បី​ចូល​ទៅជិត​តំបន់​សំណង់​ដែលមាន​ព័ន្ធ​របង​ជុំ​វិញ​។ វីដេអូ​លើ​បុ​ស្តិ៍​ទូរទស្សន៍​បានបង្ហាញ​ឱ្យឃើញ យ៉ាងហោចណាស់​រថយន្ត​នគរបាល​ពីរ​គ្រឿង​បាន​ឆេះ ហើយ រដ្ឋាភិបាល​បានដាក់​ពង្រាយ​នគរបាល​ជាង ​៣.០០០​នាក់​សម្រាប់​បាតុកម្ម​។ បាតុករ​ម្នាក់​ដែល​បានបង្ហាញ​អត្តសញ្ញាណ​ខ្លួន​ថា ​ឈ្មោះ Benjamin បាន​និយាយថា លោក​មក​ទីនេះ ​ព្រោះ​លោក​ប្រឆាំងនឹង​ការបង្ក្រាប​របស់​នគរ​បាល​ប្រើ​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការបង្ក្រាប​នេះ​ដែល​បន្ត​កាន់តែខ្លាំង ហើយដោយ​ការចាប់ខ្លួន​ដ៏​គ្រោះថ្នាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​ប៉ារីស ដោយ​បង្កើន​វត្តមាន​នគរបាល​យ៉ាងច្រើន​។ រដ្ឋាភិបាលចាប់តាំងពី​ពាក់កណ្តាល​ខែមករា​មក បាននឹងកំពុង​ប្រឈម​ការតវ៉ា​នៅ​ទូទាំងប្រទេស​ប្រឆាំង​ផែនការ​របស់ខ្លួន​ ក្នុងការ​បង្កើន​អាយុ​សោធន​និវត្តន៍​រហូតដល់​ ២​ឆ្នាំពី​អាយុ​ ៦២ ដល់​ ៦៤​ឆ្នាំ​។ ក្រុមអ្នកតវ៉ា​បាន​រិះគន់​ចំពោះ​វត្តមាន​ដ៏​ច្រើន​របស់​នគរបាល ហើយ​អ្នក​មួយចំនួន​បាន​ថ្កោលទោស​ការចាប់ខ្លួន​មនុស្ស​ច្រើន​នាក់៕អត្ថបទ៖ ប៊ុនថន

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង

2023/03/31 11:25:48 am        202
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១មីនានេះ បានពិភាក្សាលើរបៀបវារៈស្តីពី “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង គឺ គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា ១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។ គម្រោងទាំងនេះត្រូវបានអង្គប្រជុំអនុម័តទាំងស្រុងហើយ។បើតាមឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្ភភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖ (១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ដើម្បីធានានិរន្តភាព នៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។ យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលា ដែលត្រូវ ការគម្រោងក្រសួងរ៉ែ និងថាមពល រៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុង កញ្ចប់គម្រោងចំនួន ២កញ្ចប់ ដូចខាងក្រោម ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍ តាមយន្តការចាស់៖- កញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី : គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុង ផ្គួបបញ្ចូលគ្នាជាគម្រោងតែមួយ។- កញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិត្យ : គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ១៥០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តកំពង់ឆ្នាំង ៦០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តស្វាយរៀង ៦០មេហ្កាវ៉ាត់ ១គម្រោង និងខេត្តព្រៃវែង ៨០មេហ្កាវ៉ាត់ ១គម្រោង។ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥- ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។- ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមផង ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលដែលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលនិងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។- ធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។- នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។- លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕

ក្រុម​អ្នកគាំទ្រ​របស់លោក Donald Trump ប្រមូលផ្ដុំ​គ្នា​គាំទ្រ​នៅ​ខាងក្រៅ​គេហដ្ឋាន Mar-a-Lago

2023/03/31 10:31:01 am        211
​អាមេរិក៖ ក្រុម​អ្នកគាំទ្រ​របស់​អតីត​ប្រធានាធិបតី Donald J. Trump បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​គេហដ្ឋាន​ឆ្នេរសមុទ្រ Mar-a-Lago របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០​មីនា ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​លោក Trump ក្រោយ​ត្រូវ​បាន​រង​ការចោទប្រកាន់​ពី​ក្រុម​មេធាវី​រដ្ឋ Manhattan។ ​​ប៉ុន្មាន​ម៉ោង​មុខ​លោក Trump ត្រូវ​បាន​ចោទប្រកាន់​ដោយ​ក្រុម​មេធាវី​តំបន់ ​Manhattan ក្រោយ​ការ​ស៊ើបអង្កេត​ករណី​បង់​ប្រាក់​បំបិទមាត់​ឲ្យ​ទៅ​តារាភាពយន្ត​អាសអាភាស​នាង Stormy Daniels អំឡុង​យុទ្ធនាការ​ឆ្នាំ​២០១៦​។​ ក្រុម​អ្នកគាំទ្រ​ជាច្រើន​បាន​ក្រវី​ទង់ Trump 2024 និង​បើក​រថយន្ត​ចុច​ស៊ី​ផ្លេ​រដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​។​ ​ថ្នាក់ដឹកនាំ​គណបក្ស​សាធារណរដ្ឋ មន្ត្រី​គណបក្ស និង​អ្នកវិភាគ​នយោបាយ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ការ​កាត់​ទោស​អតីត​ប្រធានាធិបតី​គឺ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​គាត់​ចាត់​ទុក​ទង្វើ​នេះ​ថា ​ជា​ហេតុផល​នយោបាយ ហើយ​អាច​នឹង​លំបាក​សម្រាប់​ពួកគេ​គាំទ្រ​លោក ​ក្នុង​ការ​ស្វែងរក​សំឡេង​គាំទ្រពី​គណៈប្រតិភូ​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ២០២៤៕អត្ថបទ៖ សុខមាន

អាមេរិក​និយាយថា រុស្ស៊ី​នឹង​ផ្ដល់​ស្បៀងអាហារ​ឲ្យ​កូរ៉េខាងជើង​ជា​ថ្នូរ​នឹង​ការបញ្ជូន​អាវុធ​

2023/03/31 10:09:27 am        251
អាមេរិក៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក John Kirby បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ីកំពុង​បញ្ជូនគណៈប្រតិភូ​មួយ​ក្រុម​ទៅ​ប្រទេស​កូរ៉េខាងជើង ​ដើម្បី​ផ្ដល់​ស្បៀងអាហារ​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​អាវុធ​ឲ្យ​រុស្ស៊ី​វិញ​។ ​លោក Kirby បាន​និយាយ​ថា កិច្ចព្រមព្រៀង​អាវុធ​រវាង​កូរ៉េខាងជើង និង​រុស្សី​នឹង​បំពាន​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ចោទ​កូរ៉េខាងជើង​ ពី​បទ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទៅ​​យោធា​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​ក​នើ​គ្រុប​របស់​រុស្ស៊ី​។ តែ​ថ្មីៗ​នេះ​ទីក្រុង​ព្យុងយ៉ាង​បាន​ទាត់ចោល​ការ​អះអាង​នេះ​។ លោក Kirby បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ សហរដ្ឋអាមេរិក​មាន​ព័ត៌មាន​ស្ដីពី​កិច្ចព្រមព្រៀង​នេះ​។ ​លោក​ថា យើង​ក៏បាន​យល់​ដែរ​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​កូរ៉េខាងជើង ហើយ​ថា រុស្ស៊ី​កំពុង​ផ្ដល់​ស្បៀងអាហារ​ឲ្យ​ទៅ​កូរ៉េខាងជើងជា​ថ្នូរ​នឹង​ការ​ផ្ដល់​អាវុធ​ឲ្យ​ខ្លួន​វិញ​។ ​កូរ៉េខាងជើង​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុតក្នុង​ពិភពលោក និង​ធ្លាប់​ជួបប្រទះ​កង្វះ​ស្បៀងអាហារ​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍ រួម​ទាំង​គ្រោះ​ទុរ្ភិក្ស​ធ្ងន់​ធ្ងរ​ចាប់ពី​ពាក់កណ្ដាល​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០៕អត្ថបទ៖ សុខមាន

លោក Donald Trump នឹងត្រូវ​ចោទប្រកាន់​ពីបទ​ប្រើ​លុយ​បិទមាត់​តារា​អាសអាភាស Stormy Daniels

2023/03/31 09:52:32 am        271
​អាមេរិក៖ លោក Donald Trump ត្រូវបាន​ចោទប្រកាន់​ដោយ​ក្រុម​មេធាវី Manhattan បន្ទាប់ពី​ការ​ស៊ើប​អង្កេត​ករណី​ប្រើ​លុយ​បំបិទមាត់​តារាភាពយន្ត​អាសអាភាស​នាង Stormy Daniels ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ​ដែល​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បទឧក្រិដ្ឋ ស្រប​ពេល​ដែល​លោក​ចូលរួម​ការប្រកួតប្រជែង​ដណ្ដើម​កៅអី​សេត​វិមាន​នៅ​ឆ្នាំក្រោយ​។ ​ការចោទប្រកាន់​ដែល​កើត​ចេញពី​ការស៊ើបអង្កេត​ដឹកនាំ​ដោយ​មេធាវី​តំបន់ Manhattan នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Alvin Bragg អាច​ផ្លាស់ប្តូរ​ការ​ប្រណាំង​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២៤ ​ខាងមុខ​។ លោក Trump ធ្លាប់​បាន​និយាយ​ថា លោក​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​តែង​តាំង​របស់​គណបក្ស​សាធារណរដ្ឋ ទោះ​បើ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ក៏ដោយ​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ លោក Trump បាន​និយាយ​ថា លោក​ពិតជា​គ្មាន​កំហុស​ឡើយ​។ ​លោក​ថា នេះ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ និង​ការ​ជ្រៀតជ្រែក​ការបោះឆ្នោត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង។ ​ភ្លាមៗ​បន្ទាប់ពី​លោក Trump បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ផ្ដល់​ប្រាក់​សម្រាប់​ការ​ការពារ​ខាង​ផ្លូវច្បាប់​។​ ​ការចោទប្រកាន់​ជាក់លាក់​មិនទាន់​ត្រូវ​បាន​ដឹង​ទេ ហើយ​ការចោទប្រកាន់​នេះ​ទំនងជា​នឹង​ត្រូវ​បិទ​ដោយ​ចៅក្រម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ លោក​ Trump នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ Manhattan ដើម្បី​ស្កេ​ន​ក្រយៅដៃ និង​ដំណើរការ​ផ្សេងទៀត​នៅ​ទីនោះ៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនឲ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេម នៅកម្ពុជាទេ

2023/03/31 09:44:07 am        380
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសតាមFacebookផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមិនឱ្យយកលុយសម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅកម្ពុជានាពេលខាងមុខនេះទេ។ការសម្រេចរបស់សម្តេចដូច្នេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា សម្ដេចតេជោ បានប្រកាសឲ្យទាំងប្រជាជនខ្មែរ ទាំងជនជាតិបរទេស មានសិទ្ធិចូលទស្សនាកីឡាស៊ីហ្គេម ដោយមិនបង់លុយអីទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ។ ឯការសផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬក៏ឲ្យផ្សាយបន្ត ដោយមិនយកលុយតែម្ដង ព្រោះសំខាន់គឺផ្សាយពីប្រទេសកម្ពុជាយើង។សម្តេចតេជោ ហ៊ុនសែន បានប្រកាសថា «ពិតមែនតែចូលមើលស៊ីហ្កេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល»៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គដើម្បីឆ្លងរបៀបវារៈមួយចំនួន

2023/03/31 08:56:27 am        554
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖១. សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០២. សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ៣. សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ៤. ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា៥. គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង៦. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

​​សម្តេចតេជោបញ្ជាមិនឱ្យលក់សំបុត្រ​និងប្រកាសបើកទស្សនាដោយសេរីការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា

2023/03/30 05:30:53 pm        397
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ បានដាក់​ចេញបទ​បញ្ជាមិន​ឱ្យមានការ​លក់សំបុត្រ​ចំពោះ​ការ​ចូលទស្សនា ការប្រកួត​កីឡា​ស៊ីហ្គេម​លើកទី៣២នោះឡើយ ដោយ​សម្ដេច​ប្រកាស​អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។​ការចេញបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បន្ទាប់​ពី​សម្ដេចតេជោ​ទទួល​បាន​ព័ត៌មាន​តាមរយៈ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ​ថា​មាន​ការ​ផ្សព្វផ្សាយ​ថា​មានការ​លក់​សំបុត្រចូលទស្សនាក្នុងពេលពិធីបើក និងពិធីបិទ កីឡា​ស៊ីហ្គេម​នៅកម្ពុជា។សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយប្រាក់ទាំងមូលដ្ឋាន​សម្ភារៈ​បច្ចេកទេស ក៏ដូចជាជំនួយ​ពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយ​នូវ​ធនធាន​ជា​ច្រើន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀតរាប់រយលានដុល្លារ និង​បាន​ចំណាយ​ពេល​ជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា។​សម្ដេចតេជោបានបញ្ជាក់ថា ករណីនេះមិនមែនជាកំហុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នោះឡើយ ប៉ុន្ដែ​សម្ដេចតេជោ បញ្ជាក់​ថា​នឹង​រក​អ្នក​ដែល​ទទួលខុសត្រូវ​លើការ​ផ្សព្វផ្សាយ​ពីការ​លក់សំបុត្រសម្រាប់​ទស្សនា​ពេល​ពិធីបើក និងបិទកីឡាស៊ីហ្គេមនេះ ដែល​កត្តា​នេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ដែលកម្ពុជាបានរងចាំអស់រយៈពេល ៤៤ ឆ្នាំ និងចំណាយធនធានអស់យ៉ាងច្រើនទាំងពេលវេលា និង​ថវិកា​ដើម្បី​កើត​ចេញ​ជា​រូបរាង​នៃការ​ប្រកួត​ដ៏​អស្ចារ្យមួយនេះ។សម្ដេចតេជោបញ្ជាក់ថា គ្មានការបង់ប្រាក់ណាមួយ សម្រាប់ប្រជាជនចូលទៅទស្សនាក្នុងពិធីបើក-បិទ និង ទស្សនាគ្រប់​វិញ្ញាសារនៃការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា​នោះឡើយ។គួរ​បញ្ជាក់​ថា ថ្ងៃទី៣០​ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៣៦ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (12th ASEAN Para Games) ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះឆ្នាំ២០២៣នេះ៕ អត្ថបទ ៖ វ៉ន ដារ៉ា ​

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន​ ដាក់ចេញបទបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/03/30 04:46:18 pm        342
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ បានដាក់ចេញបទបញ្ជា មិនឱ្យមានការលក់សំបុត្រចំពោះការចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នោះឡើយ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM