សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លើកលែងទោស​ដល់​អ្នក​ទោស​រាប់ម៉ឺន​នាក់ ក្រោយ​ការតវ៉ា​ដ៏​រំជើបរំជួល​

2023/02/06 10:28:57 am        555
​អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា មេដឹកនាំ​កំពូល​អ៊ីរ៉ង់បាន​ផ្ដល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​រាប់​ម៉ឺន​នាក់ រួម​ទាំង​អ្នកមួយ​ចំនួន​ដែល​បាន​ចាប់ខ្លួន​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋ​ថ្មីៗ​នេះ ក្រោយ​ការ​បង្ក្រាប​ដ៏​សាហាវ​ដែល​ផ្ទុះឡើង​ភាព​រំជើបរំជួល​ពេញ​ទូទាំង​ប្រទេស​។ ​យោង​តាម​ព័ត៌មាន​លម្អិត​ដែល​បាន​ប្រកាស​ នៅ​ក្នុង​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​រដ្ឋ ទោះ​យ៉ាង​ណា​ក៏ដោយ​ការ​លើក​លែង​ទោស​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​លោក Ayatollah Ali Khamenei បាន​កើតមានឡើង​ដោយមាន​លក្ខខណ្ឌ ដែល​និយាយ​ថា ​វិធានការ​នេះ​នឹង​មិន​អនុវត្តន៍​ចំពោះ​ជនជាតិ​ផ្សេងៗ ដែល​បាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​និយាយ​ថា អុ្នក​ទោស​ទាំងឡាយ​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ជា​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការខាតបង់​ទុន​វិនិយោគ ដែល​បាន​ធ្វើឡើង​ប្រឆាំង​ទៅលើ​ក្រុម​អ្នកតវ៉ា​មួយចំនួន ដែល​មនុស្ស​ ៤​នាក់​មានទោស​ត្រូវ​ប្រហារ​ជីវិតក៏​នឹង​មិន​ត្រូវ​បាន​ដោះលែង​ដែរ​។ ​សារព័ត៌មាន​ដដែល​នេះ​បាន​រាយការណ៍​ថា ហើយក៏​មិន​អនុវត្តន៍​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​ចោទប្រកាន់​ ពី​បទ​យកការណ៍​ឲ្យ​ទីភ្នាក់ងារ​បរទេស ឬ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រឆាំង​សាធារណរដ្ឋ​អ៊ីស្លាម​នេះដែរ​។ ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ជួប​ភាព​វឹកវរ​ដោយ​ការតវ៉ា ក្រោយ​ការស្លាប់​ស្ត្រី​វ័យក្មេង​ជនជាតិ​ឃើ​ដ​អ៊ីរ៉ង់​ ក្នុង​ពេល​ឃាត់ខ្លួន​សាកសួរ​របស់​នគរបាល​សីលធម៌​កាលពី​ខែកញ្ញា​ឆ្នាំមុន។ យោងតាម​ក្រុម​សកម្មជន HRANA មនុស្ស​ប្រមាណ​ ២០.០០០​នាក់ត្រូវបាន​ចាប់ខ្លួនជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ជា​បន្តបន្ទាប់​៕​អត្ថបទ៖ សុខមាន

ចិនមើលឃើញថា​ ជម្រើស​រប​ស់​ខ្លួន​មាន​ដែន​កំណត់ ក្រោយ​អាមេរិកបាញ់​ទម្លាក់​បា​ឡុង​

2023/02/06 10:02:48 am        694
​ចិន៖ បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់​អាមេរិក ​បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​ដែល​អណ្តែត​ពាសពេញ​សហរដ្ឋ​អាមេរិក ប្រតិកម្ម​ពី​ទីក្រុង​ប៉េកាំង​មាន​ទាំង​ការការពារ និង​ខឹងសម្បារ ប៉ុន្តែ​នៅតែ​ការពារ​ជម្រើស​របស់ខ្លួន​ដោយបាន​បង្ហាញ​ពី​ការ​ប្រឈម​នានា​ ដែល​ប្រធានាធិបតី​ចិនលោក Xi Jinping បាន​កំពុង​ជួបប្រទះ ខណៈ​លោក​ព្យាយាម​រក្សា​ស្ថិរភាព​សម្រាប់​ទំនាក់ទំនង ស្របពេល​កំពុង​រង់ចាំ​ពេលវេលា​ប្រសិនបើ​អាច​សម្របសម្រួល​បាន​។ ​ប៉ុន្មាន​ម៉ោង​ក្រោយ​បា​ឡុង​នោះ​ត្រូវបាន​បាញ់​ដោយ​មី​ស៊ី​ល Sidewinder និង​ធ្លាក់​ចូលក្នុង​សមុទ្រ​ក្បែរ​រដ្ឋ South Carolina ក្រសួងការបរទេស​ចិន​បានប្រកាស​ពី​ការមិនសប្បាយចិត្ត និង​ការតវ៉ា​យ៉ាងខ្លាំង និង​បាន​ប្រកាន់​ជំហរ​របស់ខ្លួន​ថា ​បា​ឡុង​នោះគឺជា​ការ​បង្ហោះ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​ស៊ីវិល ដែល​បាន​រសាត់​តាម​កម្លាំង​ខ្យល់​ខ្លាំង​ប៉ុណ្ណោះ​។ ក្រសួង​ខាងលើនេះនិយាយថា គឺ​ទីក្រុងវ៉ាស៊ីនតោន មិនមែន​ប៉េកាំង​ទេដែល​បាន​បំផ្លិចបំផ្លាញ​គោលការណ៍​នានា​។ ​សេចក្ដីថ្លែងការណ៍​ពី​ក្រសួង​ខាងលើ​កាលពី​ថ្ងៃអាទិត្យ ភាគី​ចិន​បានស្នើ​ចំៗ​ថា សូម​ឲ្យ​សហរដ្ឋអាមេរិក​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ភាព​ស្ងៀមស្ងាត់ ជំនាញ និង​ឥរិយាបទ​ល្អ​។ ចំពោះ​សហរដ្ឋអាមេរិក​ដែល​ទទូច​លើ​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ កំពុង​បង្ហាញ​ពី​ការបញ្ចេញ​ប្រតិកម្ម​ហួសហេតុ​។​ ​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចំនួន​២ ​របស់ខ្លួនថា យើងតវ៉ា​យ៉ាង​ដាច់អហង្ការចំពោះ​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក និង​បន្ត​សិទ្ធិ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​ ក្នុងការ​ដោះស្រាយ​កាលៈទេសៈ​ស្រដៀង​គ្នា ហើយ​ថា​ការបាញ់​ទម្លាក់​បា​ឡុង​នោះ​គឺជា​ប្រតិកម្ម​ខ្លាំង​ហួសហេតុ​៕អត្ថបទ៖ សុខមាន

លោកស្រី តែ ចន្ទមនោ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2023/02/06 10:00:35 am        964
ភ្នំពេញ៖ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានដឹកនាំក្រុមការងាររួមរំលែមរណកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។តាមរយៈសារផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី តែ ចន្ទមនោ មានខ្លឹមសារថា៖ សូមគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាងខ្ញុំ តែ ចន្ទមនោ មានសេចក្តីរន្ធត់ និងសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ដែលជាប្អូនស្រីបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពដោយរោគាពាធ នារសៀលថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ នាងខ្ញុំ និងស្វាមី សូមចូលរួមរំលែកទុក្ខសោកសង្រេង ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ទាំងអស់៕

អ៊ុយ​ក្រែ​ន​នឹង​តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ក្នុងការ​រុះរើ​មន្ត្រី​កំពូលៗ ​ខណៈ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ Donetsk

2023/02/06 09:35:27 am        633
អ៊ុយក្រែន៖ យោងតាម​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskyy អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​តែង​តាំង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​យោធា​របស់​ខ្លួន ​ជំនួស​រដ្ឋមន្ត្រី​ការពារជាតិ​លោក Oleksii Reznikov ក្នុងការ​រុះរើ​នៅ​សមរភូមិ​មុខ​នៃ​យុទ្ធនាការ​សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន។ ​លោក David Arakhamia ជា​អ្នកនយោបាយ​ជាន់ខ្ពស់ និង​ជា​ប្រធាន​សភា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា លោក Reznikov នឹងត្រូវ​ប្ដូរ​ទៅកាន់​ការងារ​ថ្នាក់​រដ្ឋមន្ត្រី​ផ្សេងទៀត និង​ត្រូវបាន​ជំនួស​ដោយលោក Kyrylo Budanov ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​យោធា​។ លោក Arakhamia បាន​និយាយ​នៅលើ​សារ Telegram ថា សង្គ្រាម​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅក្នុង​គោលនយោបាយ​បុគ្គលិក​។ ​លោក Reznikov វ័យ ​៥៦​ឆ្នាំដែលជា​អតីត​មេធាវីបាន​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិកាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០២១ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន ​លើ​អ៊ុយ​ក្រែ​ន​កាលពីថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២២​។ ​ពុំមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ទេពី​លោក Reznikov​ ក្រោយ​ការប្រកាសនេះ​។​ ​ការរុះរើ​មន្ត្រីជាន់ខ្ពស់​នេះបានកើត​ឡើង ស្រប​ពេលដែល​អ៊ុយ​ក្រែ​ន​បារម្ភ​ថា ​រុស្ស៊ីកំពុងមាន​ផែនការ​វាយប្រហារ​ថ្មី​ដ៏​ធំ​នៅ​ខែ​នេះ​។​ អ៊ុយ​ក្រែ​ន​កំពុង​គ្រោង​វាយ​ទប់ទល់ ​ប៉ុន្តែ​កំពុង​រង់ចាំ​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ និង​យាន​ប្រយុទ្ធ​ពី​លោកខាងលិច៕អត្ថបទ៖ សុខមាន

លោក​ លឺ ឡាយស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/05 06:10:47 pm        647
ភ្នំពេញ៖ លោក​ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

2023/02/05 05:29:22 pm        842
ភ្នំពេញ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

ប្រតិភូជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/05 05:24:34 pm        782
ភ្នំពេញ៖ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ គោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/05 05:21:13 pm        41
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​ក្រសួងការពារជាតិ​ឥណ្ឌា​

2023/02/05 11:27:00 am        607
ឥណ្ឌា៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី (Giridhar Aramane) អគ្គលេខាធិការ​នៃ​ក្រសួងការពារជាតិ​ឥណ្ឌា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។​ ​ថ្លែង​នៅក្នុង​ជំនួប​នោះ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​មកកាន់​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ចំណង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ឥណ្ឌា​បាន​រក្សា​នូវ​ការផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ ហើយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ក៏​កំពុងមាន​វឌ្ឍនភាព​រី​ក​ចម្រើន​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ទំនាក់ទំនង​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​បន្ត​រហូតមកដល់​ផ្នែក​យោធា​។​ ឆ្លើយតប​ទៅតាម​ការលើកឡើង​រប​ស់លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​បាន​ផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ពិតជា​បាន​ស្តែង​ឱ្យឃើញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​បន្ត​ថែរក្សា​ចំណងមិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​មាន​កម្រិត​ខ្ពស់​ឡើង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​កម្ពុជា​-​ឥណ្ឌា​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។ ​​នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​យោធា​ទ្វេភាគី ដែល​បាន​បោះជំហាន​រីកចម្រើន​ទៅមុខ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​គួរ​ជាទី​មោទនៈ ហើយ​ក៏បាន​បង្ក​លក្ខណៈ​ដល់​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​មាន​កម្រិត​ខ្ពស់​ឡើង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ដូចដែល​ស្តើង​ឡើង​តាមរយៈ​គម្រោង​នៃ​ការ​ចុះហត្ថលេខា ​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​ ​ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូ​រមតិ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដោយបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែលជា​គោលបំណង​រួម​។​​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូងបង្អស់​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ក​ម្ពុ​ជា ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អនុ​ប្រធានាធិបតី​ឥណ្ឌា និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ជាការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​៕​អត្ថបទ៖ ​បាន ចក់

ឯកឧត្តម ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយនឹង​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​ឥណ្ឌា

2023/02/05 08:59:32 am        641
​នា​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រងនៃ​កងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយនឹង​ឯកឧត្តម វី​ក្រម មី​ស្រ៊ី (Vikram Misri) ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​ឱកាស​ដែលលោកឧ​ត្ត​ម​សេនីយ៍កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។ ​ក្នុងជំនួប​នេះ ឯកឧត្តម វី​ក្រម មី​ស្រ៊ី បាន​សម្តែង​ក្តី​រីករាយ​ស្វាគមន៍​ចំពោះ​ការមកដល់​ប្រទេស​ឥណ្ឌា របស់​គណៈ​ប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំងពីរ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ចំណង​ការទូត​ផ្លូវការ​នៅក្នុង​ឆ្នាំ​១៩៥២​។ ឯកឧត្តម ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​ឥណ្ឌាបាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​បានបញ្ជាក់​ផងដែរ​អំពី​ការគាំទ្រ​របស់​ប្រទេស​ឥណ្ឌា ​ចំពោះ​ទិសដៅ​នៃ​ការបង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​វិស័យសេដ្ឋកិច្ច​, វប្បធម៌​, បច្ចេកវិទ្យា​ឌីជីថល និង​ការពារជាតិ​។ ​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​រយៈកាល​កន្លងមក ជាពិសេស​ក្នុង​គ្រា​លំបាក ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​មិត្តភាព​ដ៏​ស្មោះត្រង់​ដោយ​មិនអាច​បំភ្លេចបាន​។ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការគាំទ្រ​របស់ឯកឧត្តម ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​ជា​និយាយ​ជារួម និង​និយាយ​ដោយឡែក​ក្នុង​កម្រិត​កង​ទ័ព​ជើង​គោក ដែល​កំពុង​មាន​វឌ្ឍន​ភាពជឿនលឿន​ តាមរយៈ​ការសម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin និយាយថា រុស្ស៊ីនឹងបន្តយុទ្ធនាការនៅតាមសមរភូមិ ដោយមិនខ្វល់ពីសំណើរបស់អ៊ុយក្រែន
06/29/2026 09:06 AM
អ៊ីរ៉ង់ ព្រមាននាវាកុំឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលខ្លួនពេញចិត្តជ្រើសរើសផ្លូវនេះ
06/29/2026 09:06 AM
លោក Putin ទទួលស្គាល់ពីកង្វះប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន
06/29/2026 08:06 AM
WHO៖ រលកកម្ដៅនៅអឺរ៉ុប ជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស១.៣០០នាក់ខណៈអាល្លឺម៉ង់ឡើងដល់កំណត់ត្រា ៤១.៧ អង្សាសេ
06/29/2026 08:06 AM
មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់ និងអាមេរិក បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបន្តការចរចា
06/29/2026 08:06 AM
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
06/29/2026 08:06 AM
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM