សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ពិធីបុណ្យសព លោកជំទាវ ប៊ុន សុថា ប្រព្រឹត្តិទៅតាមប្រពៃណីសាសនា

2023/02/04 07:05:49 pm        992
ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ មានទុកជាទម្ងន់ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។សពលោកជំទាវ ប៊ុន សុថា បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៤យប់៥ថ្ងៃ នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។នៅព្រឹកថ្ងៃ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាស្វាមី កូន ចៅ បង បងថ្លៃ ក្មួយៗទាំងអស់ បានមូលមតិជាឯកច្ឆន្ទ និមន្ត​សម្តេច​ព្រះសង្ឃ​នាយក​រងទី១ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និង​ព្រះសង្ឃ ៩​ព្រះអង្គ ធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ ជូនកុសលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ដែល​បាន​លាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ។នៅរសៀលថ្ងៃដដែលនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងនៅតាមក្រសួង ស្ថាប័ន​មួយ​ចំនួន បានអញ្ជើញនាំយកគោរោនផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧបាសិកា ប៊ុន សុថា ដោយ​ក្តី​ស្រណោះ​អាឡោះ​អាល័យ។គណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នារសៀលនេះរួមមាន សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា —លោកជំទាវសឹង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច - គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ - គណៈ​ប្រតិភូ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដឹកនាំដោយ ឯកឧត្តមនិតិកោសលកិត្តិបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ - ប្រតិភូ​ក្រសួង​ព្រះបរមរាជវាំង ដឹកនាំដោយសម្តេចចៅហ្វារាំងវរវៀងជ័យអធិបតីស្រីង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរម​រាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះមបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាវិររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត។ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សុដារី តំណាងកាកបាទក្រហមកម្ពុជា។ គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។គណៈ​ប្រតិភូទាំងអស់ បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ នៃសព និងឧទ្ទិស​សូម​ឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់​ខ្ពស់​តំណាង​គ្រប់​ស្ថាប័ន​នានា​រ​បស់ព្រះរាជាណាចក្រកម្ពុជា បានសរសេរលើសៀវភៅចូលរួមមរណទុក្ខ និងផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រោម​ក្រំ​បំផុត ដោយបានចាត់ទុកថា ការទទួលមរណភាពរបស់លោកជំទាវ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន ជាទី​គោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ គុណធម៌ និងកិត្តិគុណរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជា​ការ​បាត់​បង់​នូវ​ពុទ្ធ​បរិស័ទ ដែលមានសទ្ធាជ្រះថ្លាដ៏មោះមុតឧត្តុង្គឧត្តមជាទីគោរពស្រឡាញ់ នៃញាតិមិត្តជិតឆ្ងាយ។នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ នារសៀលថ្ងៃទី ៤ កុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោស​ព្រះរាជ​ទាន​នូវ​គ្រឿង​ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ជូន​ដល់​ក្រុម​គ្រួសារ នៃសពផងដែរ។តាមជីវប្រវត្តិសង្ខេប លោកជំទាវ ប៊ុន សុថា កើតនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥០០ ត្រូវ​នឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងគ្រួសារកសិករ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុងក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែល​មាន​បិតា​នាម លីន គ្រី មាតានាម ប៊ុន ស៊ាងលី។ លោកជំទាវឧបាសិកា ប៊ុន សុថា ជាបុត្រីទី៥ និងជាកូនពៅ ក្នុង​ចំណោម​បងប្អូន​៥នាក់ ក្នុងនោះមានប្រុស២រូប និងស្រី៣រូប៕

សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាព ៣សន្លឹក រួមនឹងខ្លឹមសារថា...

2023/02/04 04:49:07 pm        626
នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ៣សន្លឹក រួមនឹងខ្លឹមសារថា “ ឆ្នាំមុន បងប្រុសទីពីរមរណភាព ក្នុងពេលបងប្រុសទីមួយកំពុងឈឺធ្ងន់មិនអាចផ្តល់ដំណឹងឲ្យគាត់ដឹងបាន។ ឆ្នាំនេះ ប្អូនស្រីពៅចែកឋាន ក្នុងពេលបងស្រីទីមួយកំពុងព្យាបាលជំងឺមិនដឹងថា តើគាត់អាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬអត់?។”

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព

2023/02/04 04:10:59 pm        1216
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ទ្រង់បានប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព​។សូមជម្រាបជូនថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនស្រីពៅរបស់ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពតម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។ សព នឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣​។

លោក Blinken និយាយថា បាឡុងចារកម្មចិនជាការបំពានយ៉ាងច្បាស់លាស់ដែលលោកត្រូវផ្អាកដំណើរទស្សនកិច្ចទៅចិន

2023/02/04 12:08:39 pm        248
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនត្រូវបានផ្អាក ជាដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថាចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈបាឡុងចារកម្មចិនដែលសង្ស័យបានហោះអណ្តែតលើសហរដ្ឋអាមេរិក។ លោក BLINKEN និយាយដោយមើលឃើញពីសកម្មភាពមិនអាចទទួលយកបានរបស់ប្រទេសចិន លោក​បានផ្អាកដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសចិន។ ក្រសួង​ការពារជាតិបានប្រកាសថា ក្រសួងបានរកឃើញ និងកំពុងតាមដានបាឡុងស៊ើបការណ៍មានរយៈ​កម្ពស់ខ្ពស់ ដែលនៅតែមាននៅលើសហរដ្ឋអាមេរិក។ យើងជឿថា នេះគឺជាបាឡុងស៊ើបការណ៍របស់ ចិន។ វត្តមានបាឡុងស៊ើបការណ៍នៅក្នុងដែនអាកាសសហរដ្ឋអាមេរិក គឺជាការបំពានយ៉ាងច្បាស់​លាស់លើដែនអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលវាជាទង្វើមិនទទួលខុសត្រូវ ហើយការសម្រេចចិត្តរបស់ប្រទេសចិនក្នុងចំណាត់ការនេះនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក គឺធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារសំខាន់ៗចំពោះកិច្ច​ពិភាក្សា​ដែល​យើង​បាន​ត្រៀមទុក​រួច​ហើយ។ ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំយោធាបានពិចារណាពីការបាញ់ទម្លាក់បាឡុងនេះនៅលើរដ្ឋ Montana កាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធដោយសារតែហានិភ័យសុវត្ថិភាពពីការធ្លាក់កម្ទេចកម្ទី។ ប្រទេសចិន​បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​អ្វី​ដែល​ខ្លួនចាត់ទុកថា នាវា​អាកាសស៊ីវិល​បានរេចូល​ទឹកដីសហរដ្ឋ​អាមេរិក​បន្ទាប់ពី​ត្រូវបានបង្ហោះ​ចេញ​។ លោក Blinken និយាយថាលោកនឹងមិនកំណត់កាលបរិច្ឆេទថាតើលោកនឹងទៅប្រទេសចិននៅពេលណានោះទេ ហើយការផ្តោតសំខាន់គឺលើការដោះស្រាយឧប្បត្តិហេតុបច្ចុប្បន្ន។ អ្វីដែលសំខាន់បំផុតនាពេលនេះ គឺបាឡុងស៊ើបការណ៍នេះ ត្រូវតែយកចេញពីដែនអាកាសរបស់យើង។ ការផ្អាកនៃការធ្វើដំណើរទស្សនកិច្ចនេះគឺជាការប៉ះទង្គិចដល់ភាគីទាំងសងខាងដែលបានមើលឃើញថាវាជាឱកាសហួសពេលដើម្បីធ្វើឲ្យមានស្ថេរភាពទំនាក់ទំនងដែលកាន់តែប្រេះស្រាំជាមួយប្រទេសចិន។  

សម្តេចតេជោ ហ៊ុន សែន ៖ ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់​បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី

2023/02/03 07:06:44 pm        283
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហោះសារខ្លីតាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ បង្ហាញ​ពីការ​សោកស្តាយ​ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ត្រូវ​ជា​ប្អូនថ្លៃ ដោយបញ្ជាក់ពីខ្លឹមសារថា «ក្រិត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី។» លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោ រាជធានីភ្នំពេញ។ សព នឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយថា យើង​ចង់ឱ្យ​ជម្លោះ​អ៊ុយ​ក្រែ​ន​បញ្ចប់ ប៉ុន្តែ​កំពុង​ឆ្លើយតប​ទៅនឹង​លោកខាងលិច​

2023/02/03 02:28:39 pm        258
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​រុស្ស៊ី​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ​របស់​ប្រទេស​លោក​ខាង​លិច​ទៅកាន់​ទីក្រុង Kyiv ដោយ​ព្យាយាម​រុញច្រាន​កងកម្លាំង​អ៊ុយ​ក្រែ​ន​ឱ្យចេញ​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព​។ ​នៅក្នុង​បទសម្ភាសន៍​នៅលើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​លោក Lavrov បាន​និយាយថា មនុស្ស​គ្រប់គ្នា​ចង់​ឱ្យ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​នដែល​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» ត្រូវ​បញ្ចប់ ប៉ុន្តែ​ការ​គាំទ្រ​របស់​ប្រទេស​លោក​ខាងលិច​ចំពោះ​ទីក្រុង Kyiv កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​របៀប​ដែល​រុស្ស៊ី​ខិត​ទៅរក​យុទ្ធនាការ​មួយ​។​ ​មន្ត្រី​អាមេរិក​ពីររូប​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែលមាន​តម្លៃ ២.២​ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមមាន​ទាំង​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង​ផងដែរ​។​ ​លោក Lavrov និយាយថា ​បច្ចុប្បន្ននេះ ប្រសិនបើ​យើង​ព្យាយាម​ផ្លាស់​ទី​កាំភ្លើង​ធំ​របស់​កង​កម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ត្រឡប់​ទៅ​ឆ្ងាយ មានន័យថា​ ពួកគេ​មិនអាច​គំរាមកំហែង​ដល់​ទឹកដី​របស់​យើង​បានទេ អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​កាន់​តែច្រើន​ដែល​លោកខាងលិច​ផ្គត់ផ្គង់​ដល់ទី​ក្រុង Kyiv នោះ​វា​នឹងត្រូវ​ចេញ​ឆ្ងាយ​ពី​ទឹកដី​ ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​របស់​យើង​។ គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ នឹងធ្វើ​ឱ្យ​អ៊ុយ​ក្រែ​ន​វាយលុក​ចូលកាន់​តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ដែល​រុស្ស៊ី​គ្រប់គ្រង ដែល​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​មាន​ផែនការ​ដណ្តើមយក​ទឹកដី​ទាំងអស់​របស់ខ្លួន​មកវិញ​ដោយ​កម្លាំង រួមទាំង​ឧបសម្ព័ន្ធ​តំបន់​គ្រី​មៀ​៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ហៃ​ទី​សម្រុក​ទៅកាន់​ទីភ្នាក់ងារ​អន្តោប្រវេសន៍​ដែល​មើល​ឃើញ​កម្មវិធី​លើកលែងទោស​របស់​អាមេរិក

2023/02/03 12:11:41 pm        232
​ហៃទី៖ ប្រជាជន​ហៃ​ទី​ដែល​មានបំណង​ចូលទៅ​កាន់​សហរដ្ឋអាមេរិក ​បាន​សម្រុក​ទៅកាន់​ទីភ្នាក់ងារ​អន្តោប្រវេសន៍​របស់​ប្រទេស​ហៃ​ទី ដោយ​សង្ឃឹមថា នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​លើកលែង​ទោស​មនុស្សធម៌​ថ្មី​។ មនុស្ស​រាប់សិប​នាក់​បាន​ប្រមូល​ផ្តុំគ្នា ​នៅ​ការិយាល័យ​អន្តោប្រវេសន៍​នៅ​ក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង​ (Port-au-Prince) ដោយមាន​ឯកសារ​របស់​ពួកគេ​នៅក្នុង​ដៃ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​កម្មវិធី​មនុស្សធម៌​ ដែល​អនុញ្ញាតឱ្យ​ជនអន្តោប្រវេសន៍​រហូត​ដល់ ៣០,០០០​នាក់​មកពី​ប្រទេស​គុយបា ហៃ​ទី នី​កា​រ៉ា​ហ្គ័​រ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាចូលទៅ​កាន់​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃទី​៥ ខែមករា រដ្ឋបាល​របស់​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បានប្រកាសថា ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​គុយបា ហៃ​ទី និង​នី​កា​រ៉ា​ហ្គ័​រនឹង​ត្រូវបាន​បណ្តេញ​ទៅកាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​ដោយ​គ្មាន​ឱកាស​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។​ ​នៅក្រោម​កម្មវិធី​ថ្មី​នេះ ជនអន្តោប្រវេសន៍​រហូត​ដល់ ៣០,០០០​នាក់​មកពី​ប្រទេស​គុយបា ហៃ​ទី នី​កា​រ៉ា​ហ្គ័​រ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាអាច​ចូលមក​សហរដ្ឋអាមេរិក​ក្នុង​ ១ខែ​ជាមួយនឹង​ការ​លើក​លែង​ទោសមនុស្សធម៌​ បណ្តោះអាសន្ន​រយៈពេល​ពីរ​ឆ្នាំ​។ ​ពលរដ្ឋ​ម្នាក់​ដែល​ប្រាថ្នា​ចង់​ធ្វើ​អន្តោប្រវេសន៍​ទៅកាន់​សហរដ្ឋអាមេរិកបាន​និយាយថា លោក​បាន​ព្យា​យាម​អស់​រយៈពេល​ ៣​សប្តាហ៍​មកហើយ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​របស់លោក​។ រដ្ឋបាល​សហរដ្ឋអាមេរិកបាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ចំនួន​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​គុយបា ហៃ​ទី នី​កា​រ៉ា​ហ្គ័​រ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដែល​បាន​ឆ្លងកាត់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​កបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់តាំងពី​ខែធ្នូ​ដល់​ខែមករា បន្ទាប់ពី​មានច្បាប់​ថ្មី​៕អត្ថបទ៖ ប៊ុនថន

ចិន​ខឹង​សម្បារ​ចំពោះ​កិច្ចព្រមព្រៀង​អាមេរិក​-​ហ្វីលីពីន​លើ​មូលដ្ឋាន​កងទ័ព

2023/02/03 11:11:49 am        290
​ចិន៖ សហរដ្ឋអាមេរិក និង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ថា កងកម្លាំង​អាមេរិក​នឹង​អាច​ចូល​ទៅ​កាន់​មូលដ្ឋាន​យោធា​ថ្មី​ចំនួន ៤ នៅ​ក្នុង​ប្រទេស​កោះ​ប៉ាស៊ីហ្វិកដោយ​ពង្រីក​ទីតាំង​ដ៏​រឹងមាំ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វែងរក​ការ​ទប់ទល់​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​។ ​​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិកលោក Lloyd Austin ស្ថិតនៅ​ទីក្រុង​ម៉ានីល​បាន​ជួប​សម​ភាគី​ហ្វីលីពីន និង​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ជា​វិធានការ​សន្តិសុខ​សំខាន់​។ យើង​បាន​ពិភាក្សា​អំពី​សកម្មភាព​ជាក់ស្តែង ដើម្បី​ដោះស្រាយ​សកម្មភាព​អស្ថិរភាព​នៅក្នុង​ដែនទឹក​ជុំវិញ​ប្រទេស​ហ្វីលីពីន រួមទាំង​សមុទ្រ​ហ្វីលីពីន​ភាគ​ខាងលិច​។ យើង​នៅតែ​ប្តេជ្ញា​ពង្រឹងសមត្ថភាព​ទៅវិញទៅមក​របស់​យើង​ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ប្រដាប់អាវុធ​។​ ​ចំណាត់ការ​នេះ​ធ្វើឡើង​ក្នុងពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ ជុំវិញ​ការបង្កើន​ការអះអាង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ និង​ភាព​តានតឹង​ជុំវិញ​បញ្ហា​កោះ​ស្វ័យការពារ​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាល ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ប្រឆាំង​ថា អាមេរិក​នឹងត្រូវ​ដាក់​កំហុស​ ចំពោះ​ការកើនឡើង​ភាព​តានតឹង​នៅក្នុង​តំបន់ និង​បាន​និយាយថា ការចូល​ទៅកាន់​មូលដ្ឋាន​កងទ័ព​ប្រទេស​ហ្វីលីពីន​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក Austin ទៅកាន់​ប្រទេស​ហ្វីលីពីន ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សម្ព័ន្ធមិត្ត​សំខាន់ ប្រទេស​កូរ៉េខាងត្បូង​។ នៅ​សប្តាហ៍​នេះកងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងបានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ដែលមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ និង​យន្តហោះ​ចម្បាំង​បំបាំងកាយ​។ សមយុទ្ធ​ទាំងនេះ​បាន​បង្កឱ្យមាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ទីក្រុង​ព្យុងយ៉ាង​។ កូរ៉េខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា សមយុទ្ធ​របស់​អាមេរិក​នៅក្នុង​តំបន់​បាន​ឈានដល់​ខ្សែបន្ទាត់​ក្រហម​ខ្លាំង ហើយ​បាន​គំរាមបង្វែរ​ឧបទ្វីប​ទៅជា​ឃ្លាំង​អាវុធ​សង្គ្រាម​ដ៏​ធំ និង​ជា​តំបន់​សង្គ្រាម​ខ្លាំង​ជាង​មុន​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការទូត​អាមេរិក​គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន ​ខណៈ​ទំនាក់​ទំនង​ផុយស្រួយ​

2023/02/03 10:44:26 am        266
អាមេរិក៖ ​នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken នឹង​ជួប​សម​ភាគី​ចិន​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្ដាហ៍​ក្រោយ នឹងមាន​ការមិន​ឯកភាពគ្នា​មួយចំនួន​ចាប់ពី​បញ្ហា​ចម្រូងចម្រាស ​រឿង​កោះ​តៃវ៉ាន់​រហូតដល់​បន្ទះ​ឈីប​កុំព្យូទ័រ និង​ពាណិជ្ជកម្ម។ ប៉ុន្តែ​លោក​ទាំង​២ ​នឹង​ព្យាយាម​ឆ្លើយ​សំណួរ​ដូចគ្នា៖ តើ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២ ​នេះ​អាច​បញ្ចៀស​សង្គ្រាមត្រជាក់​ថ្មី​ដោយ​របៀប​ណា​?​។ ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២ បាន​ប្រេះស្រាំ​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ធ្លាក់​ដល់​ចំណុច​ផុយ​ស្រួយ​បំផុត​ក្នុង​ពេល ១​ទសវត្សរ៍​មកនេះ​កាល​ពី​ខែ​សីហា​ឆ្នាំមុន នៅ​ពេល​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ដែល​ជំរុញ​ឲ្យ​ចិន​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន នៅ​ជិត​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​។ ​ចាប់តាំងពី​ពេលនោះ​មក រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​ខ្លួន​សង្ឃឹមថា នឹង​កសាង​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង និង​ធានា​បាន​ថា ការប្រកួតប្រជែង​នឹង​មិន​បង្ក​ឲ្យ​ផ្ទុះ​ជា​ជម្លោះ​ឡើយ​។ លោក Biden បាន​ជួប​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ខែ​វិច្ឆិកា ហើយ​មេដឹកនាំ​ទាំង​២​ បាន​ប្ដេជ្ញា​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ថែមទៀត​។ ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ថែមទៀត មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បាឡុង​ឈ្លប​យកការណ៍​ដែល​សង្ស័យ​ថាជា​របស់​ចិន ​បាន​ហោះ​នៅ​លើ​សហរដ្ឋអាមេរិក​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​តាម​ដាន​ ព្រោះ​បាឡុង​នេះ​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​សហរដ្ឋ​អាមេរិក​៕អត្ថបទ៖ សុខមាន

លោក គង់ បូរ៉ា ត្រេកអរ ដែលឪពុកលោកសម្រេចចិត្តទាន់ពេលវេលាក្នុងការបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

2023/02/03 10:31:58 am        343
ភ្នំពេញ៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមកពីបក្សជំទាស់ ហើយបច្ចុប្បន្នមានតួនាទី​ជា​អនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃ បានសម្តែងការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីឱពុករបស់លោក គឺលោក គង់ គាំ បានសម្រេចចិត្ត ទាន់ពេលវេលាក្នុងការបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សារបស់​គណបក្ស​ភ្លើងទៀន ហើយលោករំពឹងថា ពុក និងក្រុមគ្រួសារលោកអាចនឹងមកចូលរួមជីវភាព​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលខាងមុខនេះដែរ។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក គង់ បូរ៉ា បានលើកឡើងថា បន្ទាប់ពីលោកពុករបស់លោក បានដាក់លិខិតបញ្ជាក់ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា បញ្ចប់តួនាទីគាត់ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀននោះ បានធ្វើឲ្យលោកមានក្តីរំភើបជាខ្លាំង ខណៈលោកជាកូនធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា តែបែជាពុក និងបង ប្អូនរបស់ខ្លួនធ្វើសកម្មភាពជំទាស់ទៅវិញនោះ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ លោក គង់ បូរ៉ា ក៏បានថ្លែងអំណរ​អគុណ​ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានសណ្តោសប្រណីលោក និងក្រុមគ្រួសារលោកជារហូតមកនេះ ជាពិសេសគឺករណីដី និងផ្ទះនៅចំការមន នេះតែម្តង។សូមបញ្ជាក់ថា លោក គង់ គាំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណ​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការមិនបន្តប្តឹងដល់លោក និងភរិយា ទៅកាន់តុលាការទៀត ពាក់ព័ន្ធនឹងករណីដី និងផ្ទះនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយជាមួយនិងការថ្លែងអំណរគុណនេះ លោក គង់ គាំក៏បានប្រកាសលាលែង​ចេញពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀតចាប់ពីពេលនេះទៅផងដែរ។នៅក្នុងលិខិតនេះ លោក គង់ គាំ ក៏បានបញ្ជាក់ផងដែរថា លោកសូមទទួលកំហុស និងសូមអភ័យ​ទោសពីសម្តេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើ​របស់លោក ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់​ថ្នាក់ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ ក្រោយពិនិត្យ​ហេតុកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្ត​នយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នក​នយោបាយបន្តវេន ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់ និងអាមេរិក បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបន្តការចរចា
06/29/2026 08:06 AM
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
06/29/2026 08:06 AM
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM