សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​អាល្លឺម៉ង់​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ជុំវិញ​ការ​ផ្ដល់​យន្តហោះ​ចម្បាំង​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/30 10:10:28 am        313
​អាល្លឺម៉ង់៖ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជំទាស់​ទៅ​នឹង​ការ​ទាមទារ​ជាថ្មី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ពី​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​ សម្រាប់​យន្តហោះ​ចម្បាំង​ដើម្បី​បណ្ដេញ​កងកម្លាំង​រុស្ស៊ី ដោយ​ជំរុញ​ឲ្យ​លោក​ខាង​លិច​កុំ​ចូលរួម​សង្គ្រាម​ដេញថ្លៃ ឬ​សង្គ្រាម​ប្រជែង​គ្នា​សម្រាប់​អាវុធ​ទំនើប​ៗ​។ ​កាលពី​សប្ដាហ៍​មុន​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) របស់​ខ្លួន​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ក្រោយ​ការ​រង​សម្ពាធ​ជាច្រើន​សប្ដាហ៍​ពី​សម្ព័ន្ធ​ណា​តូ និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​។​ លោក Scholz បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ តា​ហ្គេ​ស​ស្ពៀ​ហ្គេ​ល (Tagesspiegel)​ ថា​ តាម​ពិត​ទៅ យើង​បាន​សម្រេចចិត្ត​បញ្ជូន​តែ​រថក្រោះ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​ការ​ជជែក​ដេញដោល​អំពី​យន្តហោះ​ចម្បាំង​ កំពុង​ផ្ទុះ​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ទំនងជា​រឿង​មិន​សម​ហេតុផល​​ និង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​។ ​ខ្ញុំ​ត្រឹមតែ​អាច​ផ្ដល់​យោបល់​ប្រឆាំង​ទៅ​នឹង​ការ​ដើរ​ចូល​ក្នុង​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ជុំវិញ​ប្រព័ន្ធ​អាវុធ​។ ​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន​លោក Andriy Melnyk បាន​ដាក់​សម្ពាធ​អាល្លឺម៉ង់​ឲ្យ​ផ្ដល់​យន្តហោះ​ប្រយុទ្ធ Tornado រាប់​សិប​គ្រឿង​មក​ឲ្យ​អ៊ុយ​ក្រែ​ន និង​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​បង្កើត​ក្រុមចម្រុះ​ ផ្ដល់​យន្តហោះ​ឲ្យ​ប្រទេស​របស់​លោក​។​ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ស្នើ​ជាថ្មី​ដល់​ប្រទេស​លោក​ខាង​លិច​ឲ្យ​ផ្ដល់​ប្រព័ន្ធ​អាវុធ ​កាន់តែ​ទំនើប​ថែមទៀត​មក​ឲ្យ​ប្រទេស​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ពិភពលោក​ប្រតិកម្ម​ទៅនឹង​អំពើហិង្សា​កើនឡើង​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​

2023/01/30 09:56:17 am        294
​អ៊ីស្រាអែល៖ ក្រុមមន្ត្រី​​ជាន់ខ្ពស់​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា ក្រោយ​ឧបទ្ទវហេតុ​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​បាន​ផ្ទុះឡើង​នៅ​តំបន់ West Bank និង​ទីក្រុង Jerusalem​ ខាងកើត​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​។ បណ្ដា​មេដឹកនាំ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ​ស្រប​ពេល​ការ​កើន​ឡើង​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ទាំង​២​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ៩​នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន Jenin អំឡុង​ការ​វាយឆ្មក់​មួយ​។ នៅ​ថ្ងៃ​ដដែល​នោះ​បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ​ត្រូវ​បាន​កងកម្លាំង​អ៊ីស្រាអែល​បាញ់សម្លាប់​នៅ​ក្នុង​ទីក្រុង al-Ram ភាគ​ខាងជើង​ទីក្រុង Jerusalem ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់ West Bank​។​ ​កាលពី​ថ្ងៃ​សុក្រ ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​ម្នា​ក់​បាន​បាញ់សម្លាប់​ជនជាតិ​អ៊ីស្រាអែល​ ៧​នាក់​នៅ​ជិត​សាល​ប្រជុំ​មួយ​នៅ​ក្នុង Jerusalem ខាងកើត មុន​ពេល​ខ្មាន់កាំភ្លើង​រូប​នេះ​ត្រូវ​បាន​បាញ់សម្លាប់​។​ កាលពី​ថ្ងៃ​សៅរ៍ បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់បាន​បើក​ការ​បាញ់​ប្រហារ​ បណ្ដាល​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​រង​របួស​នៅ​ក្នុង​ស្រុក Silwan របស់​ប៉ា​ឡេ​ស្ទី​ន​ជិត​ទីក្រុង​បុរាណ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ Jerusalem​។ ​ការ​ផ្ទុះ​អំពើ​ហិង្សា​ដ៏​កក្រើក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល បាន​នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ពី​ទូទាំង​ពិភពលោក​។​ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា ការវាយប្រហារ​ភេរវកម្ម​នៅ​ខាងក្រៅ​សាល​ប្រជុំ​ទីក្រុង Jerusalem ដែល​បាន​សម្លាប់​មនុស្ស​ ៧​នាក់​គឺជា​អំពើ​ស្អប់ខ្ពើម​។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas បានប្រកាស​កាន់​មរណទុក្ខ ​៣​ថ្ងៃ និង​និយាយ​ថា ទង់ជាតិ​គួរតែ​ទម្លាក់​ត្រឹម​ពាក់​កណ្ដាល​ដង​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​រង​ការ​សម្លាប់​រង្គាល​ពី​អ៊ីស្រាអែល​។ ​លោក Josep Borrell ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​នៃ​អំពើ​ហិង្សា​ដ៏​សាហាវ និង​ស្អប់ខ្ពើម ក្រោយ​ការវាយប្រហារ​នៅ​ខាងក្រៅ​សាល​ប្រជុំ​។ ហើយ​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀត​ក៏បាន​បង្ហាញ​ប្រតិកម្ម​ស្រដៀង​គ្នា​ផង​ដែរ ​ជុំវិញ​អំពើ​ហិង្សា​ទាំងនោះ​៕អត្ថបទ៖ សុខមាន

ប្រជាជន​ប្រេ​ស៊ី​ល​ចេញ​ធ្វើបាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង Porto Alegre

2023/01/27 12:26:40 pm        631
​ប្រេស៊ីល៖ ក្រុម​បាតុករ​ប្រេ​ស៊ី​ល​បាន​ចេញ​ដើរ​ធ្វើបាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ជន​ជាតិ​ដើម​ភាគតិច​នៅ​ទីក្រុង Porto Alegre​។ ​ក្រុម​អ្នក​តវ៉ា​បាន​គ្រវី​ទង់​ជាតិ និង​វាយ​ស្គរ ខណៈ​ពួកគេ​បាន​សម្រុក​មកកាន់​លើផ្លូវ​ក្នុង​ទីក្រុង Porto Alegre​។ កាលពី​ថ្ងៃ​ទី​៨ ខែ​មករា អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​បំផ្លាញ​តុលាការ​កំពូល សភា និង​វិមាន​ប្រធានាធិបតី​។ លោក Bolsonaro ប្រឈម​មុខ​នឹង​ការស៊ើបអង្កេត​ជាច្រើន ​សម្រាប់​សេចក្តីថ្លែងការណ៍​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ ​ដែល​លោក​បាន​ធ្វើ​ក្នុង​តំណែង​ជា​ប្រធានាធិបតី រួម​ទាំង​ការ​អះអាង​ដដែលៗ​ថា​ ប្រព័ន្ធ​បោះឆ្នោត​បើក​ចំហ​ចំពោះ​ការ​ក្លែងបន្លំ​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បាញ់​ស្រោច​មី​ស៊ី​ល​លើ​អ៊ុយ​ក្រែ​ន ក្រោយ​ទីក្រុង Kyiv ទទួល​បាន​ការសន្យា​ផ្ដល់​រថក្រោះ​ទំនើប​ៗ​ពី​សម្ព័ន្ធមិត្ត​

2023/01/27 11:51:59 am        841
​អ៊ុយក្រែន៖ រុស្ស៊ី​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​រយៈពេល​ ១​ម៉ោង​ទៅលើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មួយថ្ងៃ​បន្ទាប់ពី​ទីក្រុង Kyiv ទទួល​បាន​ការសន្យា​ផ្ដល់​រថក្រោះ​ប្រយុទ្ធ​ទំនើប​ៗ​រាប់សិប​គ្រឿង ​ដើម្បី​ព្យាយាម​គាំទ្រ​ទប់ទល់​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​។ ​ទីក្រុង Moscow បាន​ផ្ទុះ​កំហឹងចំពោះ​ការប្រកាស​របស់​អាល្លឺម៉ង់ ​និង​សហរដ្ឋអាមេរិក ហើយ​នឹង​ធ្លាប់​បាន​វាយបក​លើ​អ៊ុយ​ក្រែ​ន​តាមរយៈ​ការវាយប្រហារ​តាម​អាកាស​ ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​លាន​នាក់​គ្មាន​អគ្គិសនី ម៉ាស៊ីនកំដៅ ឬ​ទឹក​ប្រើប្រាស់​។ យោង​តាម​ក្រុម​មន្ត្រី ការវាយប្រហារ​ទាំង​ព្រឹកបាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​ទីក្រុង Kyiv និង​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​នៃ​ទីក្រុង Odesa។ យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​ទាំងអស់ ​២៤​គ្រឿង​របស់​រុស្ស៊ី​កាលពី​យប់​អាធ្រាត្រ រួម​ទាំង ​១៥​គ្រឿង​នៅ​ជុំវិញ​រដ្ឋធានី​នេះ​។ ​ប៉ុន្តែ​បន្តិចក្រោយមក​ការ​ប្រកាស​អាសន្ន​ នៃ​ការវាយប្រហារ​តាម​អាកាសត្រូវ​បាន​លឺ​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន ខណៈ​មនុស្ស​ចេញទៅ​ធ្វើការ ហើយ​មន្ត្រី​ជាន់ខ្ពស់​បាន​និយាយ​ថា ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។ នៅ​ក្នុង​រដ្ឋធានី​មនុស្ស​ជាច្រើន​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ហើយ​គេ​បាន​លឺ​សំឡេង​ផ្ទុះ៕អត្ថបទ៖ សុខមាន

ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់​និយាយថា គ្មាន​ការរីករាយ​ឡើយ​ចំពោះ​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/27 11:19:57 am        821
​អាល្លឺម៉ង់៖ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់លោក Boris Pistorius បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មិន​យល់​ទាល់តែសោះ​ ចំពោះ​អ្នក​ដែល​កំពុងតែ​អបអរ​ការសម្រេចចិត្ត​របស់​ទីក្រុង​ប៊ែ​រ​ឡាំង ​ក្នុងការ​បញ្ជូន​រថក្រោះ​ទំនើប​ឡេ​ភើ​ត​ជំនា​ន់ទី​២​ ទៅ​ឲ្យ​ទីក្រុង Kiev​។ លោក​ថា គ្មាន​នរណា​ត្រេក​អរ​ចំពោះ​សង្គ្រាម​នោះ​ទេ​។ ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ទទួល​ស្គាល់​ថា បញ្ហា​មួយចំនួន​បាន​បង្ក​ឲ្យ​មានការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សង្គម​អាល្លឺម៉ង់​ដោយ​បន្ថែម​ថា ការ​ធ្វើ​បែបនេះ​បាន​បង្ហាញ​ថា ​វា​មានការ​លំបាក​បែប​ណា ដូចជា​ការ​សម្រេច​ចិត្ត​ជាដើម​។ លោក Pistorius បាន​និយាយ​ថា ​ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​សម្រាប់​អ្នក​ដែល​ព្រួយបារម្ភ​ អំពី​ការ​បញ្ជូន​រថក្រោះ​ទៅកាន់​តំបន់​សង្គ្រាម​។​ ការ​អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង ខណៈ​លោក​បាន​ប្រកាស​ថា ការប្ដេជ្ញា​របស់​ទីក្រុង​ប៊ែ​រ​ឡាំង​ក្នុង​ការ​ផ្ដល់​រថក្រោះ​ធុន​ធ្ងន់​ឲ្យ​ទីក្រុង Kiev កាលពីដើម​សប្ដាហ៍​នេះ​ទំនងជា​នឹង​ទៅដល់​អ៊ុយ​ក្រែ​ន​នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា​៕អត្ថបទ៖ សុខមាន

ចិន​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ប្រសិនបើ​ប្រធាន​សភា​អាមេរិក​លោក McCarthy ទៅកាន់​កោះ​តៃវ៉ាន់​

2023/01/27 10:51:59 am        768
​អាមេរិក៖ ប្រធាន​សភា​អាមេរិក​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មីមកពី​គណបក្ស​សាធារណរដ្ឋ​លោក ​Kevin McCarthy ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀម​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។ ព័ត៌មាន​នេះ​គួរតែ​មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ទេ​។ ​ដោយ​រង​សម្ពាធ​ពី​ក្រុម​ស្តាំនិយម​របស់​គណបក្ស​លោក ដែល​បាន​រារាំង​ការបោះឆ្នោត​ជ្រើសរើស​រូប​លោក​រហូតដល់ ១៥​ដង និង​មាន​ជំហរ​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​ប្រទេស​ចិន គេ​រំពឹង​ថា លោក McCarthy នឹង​អាច​បង្ក​ការ​លំបាក​សម្រាប់​ជីវិត​ខ្លួនឯង​ផង និង​សម្រាប់​រដ្ឋបាល​លោក Biden ផង​ ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​ទំនាក់ទំនង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​ប៉េកាំង​ផង ដែល​អាច​ជំរុញ​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​បន្ថែម​ទៀត​សម្រាប់​រូបលោក​។ នៅ​ក្នុង​ការ​រំពឹង​ទុក​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មន្ទីរ​បញ្ច​កោណ​កំពុង​រៀបចំ​ផែនការ​បន្ទាន់​រួចហើយ​។​ នៅ​ពេល​ដែល​លោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា បាន​បង្កើត​ឲ្យ​មាន​វិបត្តិ​មួយ ​ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​យ៉ាង​គគ្រឹក​គគ្រេង ដោយ​បង្កើន​ការព្រមាន​អំពី​សង្គ្រាម​ដែល​អាច​កើតមាន​រវាង​សហរដ្ឋអាមេរិក និង​ចិន​ជុំវិញ​ជោគវាសនា​របស់​កោះ​នេះ​។ ​ជា​ការ​ពិត​ណាស់ គ្មាន​អ្វី​ដែល​គណបក្ស​សាធារណរដ្ឋ​ចង់​ធ្វើ ជា​ពិសេស​លើស​ពី​ការ​ដឹកនាំ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ឆ្ពោះ​ទៅរក​ជម្លោះ ​ក្នុង​គោលបំណង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ប្រកាន់​តឹង​បន្ថែម​ទៀត ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង និង​ដុត​បញ្ឆេះ​បន្ថែម​សង្គ្រាមត្រជាក់​ដែល​កំពុង​កើតមាន​រួច​ទៅ​ហើយ​នោះ​ទេ​៕ អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា ការចូលរួម​ក្នុង​សង្គ្រាម​របស់​សម្ព័ន្ធ​យោធា​ណា​តូ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដោយ​ការ​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/27 10:09:02 am        697
​រុស្ស៊ី៖ រុស្ស៊ី​និយាយថា ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៅកាន់​អ៊ុយ​ក្រែ​ន គឺជា​ភស្តុតាង​នៃ​ការ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​កាន់តែ​ពេញមុខ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​សង្គ្រាម​មួយ​នេះ ស្រប​ពេល​អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ផ្គត់ផ្គង់​គ្រឿង​សព្វា​វុធ​ពី​បណ្ដា​ប្រទេស​ទាំងនោះ​អាច​ក្លាយ​ជា​គោលដៅ​កាន់តែ​ស្របច្បាប់​។ ​ការ​លើក​ឡើង​បែបនេះ​បាន​កើតមានឡើង ​ក្រោយ​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ពួកគេ​នឹង​ផ្ដល់​រថក្រោះ​ធុន​ធ្ងន់​រាប់​សិប​គ្រឿង​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ​ដើម្បី​ទប់ទល់​ជាមួយ​កង​កម្លាំង​រុស្ស៊ី​។ លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់ពី​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ទីក្រុង​វ៉ាស៊ីនតោន​តែង​លើក​ឡើង​ថា ការ​បញ្ជូន​ប្រព័ន្ធ​អាវុធ​ជាច្រើន​ប្រភេទ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​រួម​ទាំង​រថ​ក្រោះ​ផង​នោះ ពុំ​មែន​ជា​សញ្ញា​ថា​ប្រទេស​ទាំងនេះ ឬ​សម្ព័ន្ធ​យោធា​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អរិភាព​នៅ​ក្នុង​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ​យើង​ពិតជា​មិន​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ យើង​មើល​ឃើញ​ថា នោះ​ជា​ការ​លូកដៃ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ​នេះ។ យើង​មើល​ឃើញ​ថា ​ការ​ជាប់​ពាក់ព័ន្ធ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​។ ​ទីក្រុង Kyiv កំពុង​ព្យាយាម​ស្នើសុំ​រថក្រោះ​ទំនើប​រាប់​រយ​គ្រឿង ​ដើម្បី​ផ្ដល់​កម្លាំង​ឲ្យ​កងទ័ព​របស់​ខ្លួន​អាច​វាយកម្ទេច​ខ្សែត្រៀម​របស់​រុស្ស៊ី និង​ដណ្ដើម​ទឹកដី​មកវិញ​ពី​រុស្ស៊ី​ដែល​បាន​គ្រប់គ្រង​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ពឹង​ផ្អែក​ជា​ចម្បង​លើ​រថ​ក្រោះ​សម័យ​សូ​វៀត T-72៕អត្ថបទ៖ សុខមាន

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ​១០​នាក់​ស្លាប់ ខណៈ​អ៊ីស្រាអែល​បើក​ការ​វាយឆ្មក់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​តំបន់ West Bank

2023/01/27 09:50:57 am        673
​​អ៊ីស្រាអែល៖ ក្រុមមន្ត្រី​នៅក្នុង​ដែនដី​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ ១០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៩​នាក់​ក្នុងចំណោម​ពួកគេ​ស្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​យោធា​អ៊ីស្រាអែល ដែល​ត្រូវ​បាន​ហៅថា​ជា​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​។ ​ថ្ងៃ​ដ៏​បង្ហូរ​ឈាម​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​តំបន់ West Bank បាន​ផ្ទុះឡើង​នៅ​ជំរំ​ជន​ភៀសខ្លួន​ ដែល​ប្រមូលផ្ដុំ​ដោយ​មនុស្ស​ច្រើន​កុះករ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ជេ​នី​ស ​(Jenin) ជាទី​ដែល​មាន​ការ​បាញ់រះ​ពេញ​ដង​ផ្លូវ និង​ផ្សែង​ហុយ​ចេញពី​រនាំង​បាំង​ផ្លូវ​ដែល​កំពុង​ឆេះ។ អាជ្ញាធរ​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ ពី​ការ​ប៉ះទង្គិច​គ្នា​ត្រឹម​ ៩​នាក់​រួម​ទាំង​ស្ត្រី​ម្នាក់ ដោយ​បន្ថែម​ថា ​មនុស្ស​ ២០​នាក់​បាន​រង​របួស​ មុន​កងកម្លាំង​អ៊ីស្រាអែល​បាន​ចាកចេញ​នៅ​ពេល​ព្រឹក​។ ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​បាន​រង​ការ​បាញ់​ប្រហារ​អំឡុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម ​ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ភេរវ​ករ​អ៊ីស្លាម​ជី​ហាដ និង​បាន​បាញ់រះ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​មួយ​ចំនួន​ដែល​ជា​សត្រូវ​របស់​ខ្លួន​។ ​ចាប់​តាំង​ពី​ការ​កត់​ត្រា​របស់​ខ្លួន​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០០៥​ មក អង្គការសហប្រជាជាតិ​ពុំ​ដែល​បាន​កត់ត្រា​ទេ ដូចជា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​នៅក្នុង​ប្រតិបត្តិការ​តែមួយ​បែបនេះ​នៅ​តំបន់ ​West Bank។ ​អ្នកនាំពាក្យ​របស់​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas បាន​និយាយ​ថា ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​សម្រប​សម្រួល​ផ្នែក​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank ហើយ ក្រោយ​ការ​វាយឆ្មក់​ដោយ​យោធា​ដ៏​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

2023/01/27 07:23:37 am        736
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។តាមការឲ្យដឹងពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿ​សាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។បច្ចុប្បន្ន គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

2023/01/26 08:13:17 pm        648
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ស្អែកនេះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។តាមការឲ្យដឹងពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿ​សាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។ បច្ចុប្បន្ន គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។ ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM