សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ប្រធាន​ជំនួយ UN ស្នើឲ្យ​ក្រុម​តា​លី​បង់​លើកលែង​បន្ថែមទៀត​លើ​បម្រាម​បុគ្គលិក NGO ជា​ស្ត្រី

2023/01/26 02:46:54 pm        640
​អាហ្វហ្គានីស្ថាន៖ ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហគមន៍​មនុស្សធម៌​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រុម​តា​លី​បង់ ដើម្បី​ព្យាយាម​ទទួលបាន​ការលើកលែង​បន្ថែម និង​គោល​ការណែនាំ​ជា​លាយ​លក្ខណ៍អក្សរ​ ដើម្បី​អនុញ្ញាតឱ្យ​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី​មួយចំនួន​អាចធ្វើ​ប្រតិបត្តិការ​​បាន ទោះបី​ជាមាន​បម្រាម​លើ​បុគ្គលិក​ស្ត្រី​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏ដោយ​។ ​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ លោក Martin Griffiths បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្នុងអំឡុងពេល​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​នៅ​ទីក្រុង​កា​ប៊ុល ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សារ​របស់លោក​មានដូចជា​៖ ប្រសិនបើ​ក្រុម​នេះ​មិន​អាចជួយ​យើង​ដើម្បី​លុបចោល​បម្រាម​នេះ​ទេ សូម​ផ្តល់​ឲ្យ​យើង​នូវ​ការលើកលែង​មួយចំនួន​ដើម្បី​អនុញ្ញាតឱ្យ​ស្ត្រី​អាច​ធ្វើការ​បាន​។ អាជ្ញាធរ​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​បាន​បញ្ជា​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល ដែល​ភាគច្រើន​ធ្វើ​ប្រតិបត្តិ​ការឱ្យ​អង្គការសហប្រជាជាតិ បាន​បញ្ឈប់​បុគ្គលិក​ស្ត្រី​ដែល​កំពុង​តែ​បម្រើ​ការងារ​។​ ​លោក Griffiths និយាយថា ការលើកលែង​មួយចំនួន​ចំពោះ​បម្រាម​នេះ​ត្រូវ​បានផ្តល់​នៅក្នុង​វិស័យ​សុខាភិបាល និង​ការអប់រំ ហើយ​ពួកគេ​កំពុង​ទទួល​សញ្ញា​នៃ​ការលើកលែង ​ដែល​អាច​កើតមាន​ក្នុង​វិស័យ​កសិកម្ម​។ ប៉ុន្តែ​លោក​បាន​និយាយថា ត្រូវការ​ច្រើន​បន្ថែមទៀត​ជាមួយ​ការផ្តល់សេវា​អាហារូបត្ថម្ភ ទឹក និង​អនាម័យ​ជា​អាទិភាព​ដើម្បី​ការពារ​ជំងឺ និង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​។ លោក Griffiths និយាយថា ផ្អែកលើ​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌ សង្ឃឹមថា ​ក្រុម​តា​លី​បង់​នឹង​បង្កើត​គោលការណ៍​ណែនាំ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​អនុញ្ញាតឱ្យ​អង្គការក្រៅរដ្ឋាភិ​បាល​ធ្វើការ​ជាមួយ​បុគ្គលិក​ស្ត្រី​នៅក្នុង​តំបន់​ជាច្រើន​បន្ថែមទៀត ដោយមាន​ភាពប្រាកដប្រជា​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។​ ទោះជា​យ៉ាងណា​លោក Griffiths បាន​ព្រមាន​ថា លទ្ធផល​ចុងក្រោយ​នៅតែ​មិន​ប្រាកដ​៕អត្ថបទ៖ ប៊ុនថន

កងកម្លាំង​អ៊ុយ​ក្រែ​ន​ដកថយ​ចេញពី​ទីក្រុង Soledar ក្នុង​តំបន់ Donbas ក្រោយ​កងទ័ព​រុស្ស៊ី​វាយ​សម្រុក​ខ្លាំង

2023/01/26 02:29:55 pm        814
​អ៊ុយក្រែន៖ មន្ត្រី​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ទីក្រុង​មួយ​នៅ​ក្នុង​ភាគ​ខាងកើត​នៃ​តំបន់ Donbas ជា​អ្វី​ដែល​ជា​រឿង​កម្រ ​ប៉ុន្តែ​ជា​ជោគជ័យ​ក្នុង​សមរភូមិ​ប្រយុទ្ធ​សម្រាប់​វិមាន​ក្រឹម​ឡាំង បន្ទាប់​ពី​ការ​ដក​ថយ​ជា​បន្តបន្ទាប់​ក្នុង​ការ​លុកលុយ​របស់​រុស្ស៊ី​ដែល​បាន​ចាប់ផ្ដើម​ជិត​ ១១​ខែ​មកនេះ​។ ​លោក Serhii Cherevatyi អ្នកនាំពាក្យ​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​បាន​ប្រាប់​សារ​ព័ត៌មាន​ AP ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ទីក្រុង​ផលិត​អំបិល Soledar ដើម្បី​ជួយសង្គ្រោះ​ជីវិត​កងទ័ព។ លោ​កថា ​ទាហាន​បាន​ដកថយដើម្បី​ត្រៀម​ការពារ​មូលដ្ឋានទ័ព​របស់​ខ្លួន​។​ ​ទីក្រុង Moscow បាន​ហៅ​ការ​ប្រយុទ្ធ​ដណ្ដើមយក​ទីក្រុង Soledar ដែល​លាតសន្ធឹង​ជិត​ទីក្រុង Bakhmut ថា ជាការ​ដណ្ដើម​បាន​តំបន់ Donbas ​ទាំងស្រុង​។ ​ការ​វាយ​ដណ្ដើម​គ្រប់គ្រង​បាន​នេះ នឹង​នាំ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ខិតចូល​កាន់តែ​ជិត​ទីក្រុង Bakhmut ប៉ុន្តែ​ក្រុម​អ្នកវិភាគ​យោធា​និយាយ​ថា ការ​ដណ្ដើម​បាន​ទីក្រុង Soledar គឺជា​និមិត្តរូប​ច្រើនជាង​យុទ្ធសាស្ត្រ​។ ​រុស្ស៊ី​បាន​អះអាង​ពី​ការគ្រប់គ្រង​ជិត ​២​សប្ដាហ៍​មុន​ថា ​ខ្លួន​បាន​ដណ្ដើម​យក​បាន​ទីក្រុង Soledar ហើយ​ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​ទាត់ចោល​។ ​ភាគច្រើន​នៃ​កង​ទ័ព​រុស្ស៊ី​នៅ​ជុំវិញ​ទីក្រុង​ Soledar ​គឺជា​ទាហាន​ស៊ីឈ្នួល​ជាប់កិច្ចសន្យា​វ៉េ​កណា​គ្រុប​របស់​រុស្ស៊ី ហើយ​ត្រូវ​គេ​រាយការណ៍​ថា ​កំពុង​ប្រយុទ្ធ​យ៉ាង​ក្ដៅ​គគុក​នៅ​សមរភូមិ​៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ព្រះវិហារ​ប្រទេស​អេស្ប៉ា​ញ​

2023/01/26 12:23:27 pm        434
អេស្ប៉ា​ញ៖ អ្នកនាំពាក្យ​ទីក្រុង​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ក្នុង​ការ​ចាក់​ដោយ​ដាវ​សាមូរ៉ៃ​លើ​មនុស្ស​ជាច្រើន​នាក់​ នៅ​ព្រះវិហារ​ពីរ​ក្នុង​ទីក្រុង​កំពង់ផែ​អាល់​ជេ​ស៊ីរ៉ា​ស់ ​(Algeciras) ភាគខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញបណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស​។​ ​អ្នកនាំពាក្យ​បាន​និយាយ​ថា បុរស​ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​រាយការណ៍​ថា ​បាន​កាន់​កាំបិត ឬ​ជា​ដាវ​សាមូរ៉ៃ តាម​ការ​ចោទប្រកាន់​ថា ​បាន​វាយប្រហារ​លើ​បុព្វ​ជិត​នៅ​វិហារ​ពីរ​ផ្សេងគ្នា​ក្នុង​ទីក្រុង Algeciras មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​គ្នា​។ អ្នកនាំពាក្យ​ដដែល​និយាយ​ថា អ្នក​ដែល​ស្លាប់​គឺជា​អ្នកថែរក្សា​នៅ​ព្រះវិហារ​។​ ​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការពិត​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត និង​វិភាគ ប៉ុន្តែ​វា​មិនទាន់​អាច​កំណត់​ពី​លក្ខណៈ​នៃ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ប្រភព​ពី​តុលាការ​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ថា តុលាការ​កំពូល​របស់​អេស្បាញ​មាន​ផែនការ​ស៊ើបអង្កេត​ករណី​ចាក់​សម្លាប់​ដោយ​កាំបិត ជាការ​វាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតមាន​។ យោង​តាម​របាយការណ៍​បឋម​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា បុព្វ​ជិត​សហគមន៍​កាតូលិក​ស្ថិតក្នុង​ចំណោម​អ្នករងរបួស ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ សារ​ព័ត៌មាន El Mundo បាន​រាយការណ៍​ថា មនុស្ស​ ៤​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​៕​អត្ថបទ៖ ប៊ុនថន

មនុស្ស​ ២​នាក់​ស្លាប់ និង​ ៧​នាក់​រង​របួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​លើ​រថភ្លើង​នៅ​អាល្លឺម៉ង់

2023/01/26 11:41:23 am        675
​អាល្លឺម៉ង់៖ អាជ្ញាធរ​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង ​៧​នាក់​ផ្សេងទៀត​បាន​រងរបួសនៅក្នុង​ការវាយប្រហារ​ដោយ​កាំបិត​កាលពី​ថ្ងៃ​ពុធ ​នៅលើ​រថភ្លើង​ក្នុង​តំបន់​ដែល​កំពុង​ធ្វើដំណើរ​រវាង​ទីក្រុងកេល​ (Kiel) និង​ទីក្រុង​ហាំ​ប៊ឺ​ក ​(Hamburg) ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់​។​ ក្រសួងមហាផ្ទៃ​នៃ​រដ្ឋឆ្លេ​ស​វី​ក ហូល​ស្តេ​ន​ (Schleswig-Holstein) ជាប់​ព្រំដែន​ប្រទេស​ដា​ណឺ​ម៉ាកបាន​និយាយថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណត​រថភ្លើង​នៅក្នុង​ភូមិ​ប្រូ​ក​ស្តេដ ​(Brokstedt)។​ ​មន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋបាន​និយាយថា ជនសង្ស័យ យើង​អាច​និយាយបានថា​ ជា​បុរស​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៣៥ឆ្នាំ ហើយ​​ទំនងជា​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​។ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ខណៈ​ជា​អ្នកដំណើរ​ដែល​បានធ្វើ​សកម្មភាព​ដោយ​គ្មាន​ញញើត​៕អត្ថបទ៖ ប៊ុនថន

ចិន​និយាយថា​ ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ឡើងដល់​ជាង​ ៧​លាន​នាក់ ខណៈ​អ្នកស្លាប់​ប្រចាំថ្ងៃ​មាន​ជាង​៤.០០០​នាក់​

2023/01/26 11:06:38 am        722
​ចិន៖ មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​២៥​មករា​ថា ការ​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន​ បាន​ហក់​ឡើង​ដល់​ចំណុចកំពូល​ដែល​មាន​រហូត​ដល់​ជាង ​៧​លាន​នាក់​ក្នុង​មួយថ្ងៃ​អំឡុង​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ខណៈ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ដែលមាន​ជាង ​៤.០០០​នាក់​កាលពី​អំឡុង​ថ្ងៃ​ទី​៤ ​ខែ​មករា។ ​ទិន្នន័យ​ដែល​បាន​បញ្ចេញ​នៅ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​នេះ បាន​កើតមានឡើង​បន្ទាប់ពី​អ្នក​ជំនាញ​ខាង​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​ឈានមុខ​បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា ៨០% ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ចិន​ជាង ​១.៤​ពាន់​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​រួច​ទៅ​ហើយ ដែល​នឹង​អាច​មាន​ការ​ឆ្លង​ខ្លាំង​នៅ​រយៈពេល ​២​ ទៅ​ ៣​ខែ​ខាងមុខ​។ ​មជ្ឈមណ្ឌល​ខាងលើ​និយាយ​ថា នៅ​អំឡុង​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ​ឆ្នាំ​២០២២ ចំនួន​មនុស្ស​ឆ្លង និង​ចំនួន​អ្នក​ជំងឺ​មាន​អាការៈ​ក្ដៅខ្លួន​មក​ពិគ្រោះ​យោបល់​បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត ក្នុង​នោះ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ជាង ​៧​លាន​នាក់​ក្នុង​មួយថ្ងៃ ហើយ​ចំនួន​អ្នកជំងឺ​ក្ដៅខ្លួន​ចូល​មក​ពិគ្រោះ​ជំងឺ​បាន​កើន​ឡើង​ដល់ ​២.៨៦៧​លាន​នាក់​។​ ​ក្រុម​មន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ចិន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ចំនួន​អ្នក​ជំងឺ COVID-19 កើន​ឡើង​ដល់​ចំណុចកំពូល​នៅ​តាម​គ្លីនិក​ព្យាបាល​ជំងឺ​ក្ដៅខ្លួន បន្ទប់​សង្គ្រោះ​បន្ទាន់ និង​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

មឈូស​លក់ដាច់​អស់​គ្មាន​សល់ ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស ​COVID-19 ​កើនឡើង​នៅតាម​តំបន់​ជនបទ​ប្រទេស​ចិន​

2023/01/26 10:34:16 am        822
​ចិន៖ សារព័ត៌មាន BBC បាន​រក​ឃើញ​ភស្តុតាង​នៃ​អ្នក​ស្លាប់​ ដែល​ត្រូវ​បាន​ចាត់ទុកថា​បាន​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ​នៅ​ក្នុង​តំបន់​ជនបទ​នានា​របស់​ប្រទេស​ចិន ខណៈ​វីរុស​នេះ​បាន​ឆ្លង​រាល​ដាល​ចេញពី​ទីក្រុង​ធំៗ​ទៅកាន់​តំបន់​ដាច់ស្រយាល​កាន់​តែ​ច្រើន ដែលមាន​អត្រា​មនុស្ស​ចាស់​ច្រើន​។ ​នៅក្នុង​តំបន់​ស៊ិន​ចូ​វ (Xinzhou) នៃ​ខេត្ត​សាន​ស៊ី (Shanxi) ភាគ​ខាងជើង ក្រុម​អ្នកធ្វើ​មឈូស​កំពុង​មមាញឹក​យ៉ាងខ្លាំង។ សារព័ត៌មាន​នេះ​បាន​មើល​ឃើញ​ជាងឈើ​ជំនាញ​ឆ្លាក់ ​និង​កាត់​ឈើ​ធ្វើ​មឈូស​យ៉ាង​ច្រើន​។ ពួកគេ​និយាយ​ថា ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពួកគេ​ធ្វើ​មឈូស​រហូត​គ្មាន​ពេល​សម្រាក​ទេ​។ ​អ្នកភូមិ​ម្នាក់ និង​ជា​អតិថិជន​បាន​ប្រាប់​សារព័ត៌មាន ​BBC ​ថា នៅ​ពេល​នេះ​មឈូស​លក់ដាច់​គ្មាន​សល់​។ ​មានការ​ជជែក​វែកញែក​ជាច្រើន​អំពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ពេញទី​ក្រុង​ធំៗ​ជាច្រើន​របស់​ប្រទេស​នេះ​។ ​លោក អ៊ូ ស៊ុន​យូ (Wu Zunyou) ប្រធាន​អ្នក​ជំនាញ​ខាង​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​ទប់ស្កាត់​ជំងឺឆ្លង​បាន​និយាយ​កាលពី​ចុង​សបា្ដហ៍​មុន​ថា ៨០%​ នៃ​ចំនួន​ប្រជាជន​សរុប​មាន​ជាង​ ១​ពាន់​លាន​នាក់​ត្រូវ​បាន​ឆ្លង ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​ដកចេញ​វិធានការ​ទប់ស្កាត់​វីរុស​កាលពី​ខែ​ធ្នូ​។ កាលពី​សប្ដាហ៍​មុន ប្រទេស​ចិន​បាន​រាយការណ៍​ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ប្រមាណ ១៣.០០០​នាក់​ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍ ដោយ​បន្ថែម​ថា អ្នក​ស្លាប់​ចំនួន ​៦០.០០០​នាក់​ត្រូវ​បាន​រាប់​ចាប់​តាំង​ពី​ខែ​ធ្នូ​មក​៕ អត្ថបទ៖ សុខមាន

រុស្ស៊ី​រិះគន់​ការសម្រេចចិត្ត​បញ្ជូន​រថក្រោះ​របស់​អាល្លឺម៉ង់​ឲ្យ​អ៊ុយ​ក្រែ​ន​ថា​ ជាការ​ពង្រីក​ជម្លោះ​ និង​ក្បត់​ប្រវត្តិសាស្ត្រ​

2023/01/26 09:54:59 am        737
​រុស្ស៊ី៖ រុស្ស៊ី​បាន​ផ្ទុះ​កំហឹង​កាលពី​ថ្ងៃ​ពុធ​ ទី​២៥​មករា ចំពោះ​ការសម្រេចចិត្ត​របស់​អាល្លឺម៉ង់​ក្នុងការ​អនុម័ត​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ទីក្រុង​ប៊ែ​រ​ឡាំង​កំពុង​បោះ​បង់ចោល​ទំនួល​ខុស​ត្រូវជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ចំពោះ​រុស្ស៊ី ដោយ​ការ​រួច​ផុត​ពី​ឧក្រិដ្ឋកម្ម​របប​ណា​ស៊ី​នៅក្នុង​សង្គ្រាមលោកលើកទី​២​។ ​​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​នៅ​តាម​បណ្ដាញ Telegram ថា ​ចំណាត់​ការ​នេះ​គឺជា​ការ​បញ្ជាក់​ទៅកាន់​ការ​លូកដៃ​ចូល​ពាក់ព័ន្ធ​របស់​អាល្លឺម៉ង់ ក្នុង​សង្គ្រាម​ដែល​រៀប​ផែនការ​ទុក​មុន​ប្រឆាំង​នឹង​រុស្ស៊ី​។ ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ​កា​រស​ម្រេ​ច​ចិត្ត​ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សមាជិក​ណា​តូ​មួយ​ផ្សេងទៀត មាន​ឱកាស​បញ្ជូន​រថ​ក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់​ផងដែរ​នោះ នឹងធ្វើ​ឲ្យ​ជម្លោះ​ដែល​បានអូសបន្លាយ​រយៈពេល​ ១១​ខែ​នៅ​អ៊ុយ​ក្រែ​ន​រីក​រាលដាល​កាន់​តែ​ខ្លាំង​ថែមទៀត ដែល​ទីក្រុង Moscow ចាត់ទុកថា​ ជា​គ្រោះថ្នាក់​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Sergei Nechayev បាន​និយាយថា ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់​នេះ​ នឹង​ឈាន​ដល់​ការ​ប្រឈម​ដាក់គ្នា​ដំណាក់កាល​ថ្មី​មួយទៀត។​ លោក​បាន​បន្ថែម​ថា ​ការ​បញ្ជូន​អាវុធ​ធុន​ធ្ងន់​នេះ​ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិន​អាច​ជួសជុល​បាន​រវាង​រុស្ស៊ី និង​អាល្លឺម៉ង់​៕អត្ថបទ៖ សុខមាន

អាមេរិក និង​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ​ទំនើប​ជួយ​អ៊ុយ​ក្រែ​ន​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​

2023/01/26 09:30:56 am        739
​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​២៥​មករា​ថា ​ខ្លួន​នឹង​ផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​ទំនើប​បំផុត​របស់​ខ្លួន​ចំនួន​ ៣១​គ្រឿង ក្រោយ​អាល្លឺម៉ង់​ចេញ​ការប្រកាស​ស្រដៀង​គ្នា​នេះ ដែល​ត្រូវ​បាន​សាទរ​ដោយ​ទីក្រុង Kyiv ថា ​ជា​ចំនួន​ប្រែប្រួល​ដ៏​ធំ​នៅ​ក្នុង​សមរភូមិ​របស់​ខ្លួន ​ដើម្បី​បណ្ដេញ​ការ​វាយ​លុក​លុយ​របស់​រុស្ស៊ី​។ ​ការសម្រេចចិត្ត​របស់​អាមេរិក​បញ្ជូន​រថក្រោះ M1 Abrams បាន​ជួយ​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​ការទូត​ជាមួយ​អាល្លឺម៉ង់ ជុំវិញ​ការស្វែងរក​មធ្យោបាយ​ល្អ​បំផុត​ជួយ​ទីក្រុង Kyiv ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក រុស្ស៊ី​បាន​ថ្កោលទោស​ការ​សម្រេច​ចិត្តរ​បស់​ទីក្រុង​ប៊ែ​រ​ឡាំង ​ដែល​ផ្ដល់​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) ថា ​ជា​ការ​បង្កជម្លោះ​ដ៏​គ្រោះថ្នាក់​។ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រយ័ត្នប្រយែង​ចំពោះ​គំនិត​នៃ​ការ​ដាក់​ពង្រាយ​រថក្រោះ Abrams ដែល​ពិបាក​ថែទាំ ប៉ុន្តែ​ត្រូវ​បង្វែរ​គោលដៅ​ដើម្បី​បញ្ចុះបញ្ចូល​អាល្លឺម៉ង់​ឲ្យ​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) ដែល​បាន​ធ្វើ​ប្រតិបត្តិការ​កាន់តែ​ងាយស្រួល​របស់​ខ្លួន ដែល​ជា​កម្លាំង​ស្នូល​ដ៏​ធំ​របស់​កងទ័ព​ណា​តូ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។​ ​អាល្លឺម៉ង់​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ធុន​ធ្ងន់​ឡេ​ភើ​ត​ជំនា​ន់ទី​២ ​ចំនួន ​១៤​គ្រឿង​ទៅកាន់​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ពី​ការសម្រេចចិត្ត​របស់​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​សេចក្ដី​អត្ថាធិប្បាយ​នៅ​សេត​វិមាន ដោយ​លើក​ឡើង​ថា រថក្រោះ​ទាំងនេះ​ជា​តម្រូវ​ការចាំបាច់​ក្នុង​ការ​ជួយ​កងទ័ព​អ៊ុយ​ក្រែ​ន​ ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ​ក្នុង​ការ​បើក​លក្ខខណ្ឌ​ភូមិសាស្ត្រ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់

2023/01/26 07:26:11 am        765
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ក្នុងនោះក៏មាននិស្សិតស្រីចំនួន ១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន ១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)៕

លោក Chris Hipkins បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ណូវ៉ែលហ្សេឡង់

2023/01/25 03:28:34 pm        231
​​ណូ​វ៉ែល​ហ្សេ​ឡង់៖ មេដឹកនាំ​បក្ស​ពលករ​លោក Chris Hipkins ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់នៅ​ក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ការ​លាលែង​ពី​តំណែង​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ Jacinda Ardern ​កាលពី​សប្ដាហ៍​មុន។ ​បក្ស​ពលករ​បាន​ជ្រើស​រើស​អតីត​រដ្ឋមន្ត្រី​ឆ្លើយតប​វីរុស COVID-19 លោក Hipkins វ័យ​ ៤៤​ឆ្នាំ​ដើម្បី​ដឹកនាំ​គណបក្ស និង​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ។ ការ​ជ្រើស​តាំង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ការ​លាលែង​ពី​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ស្រី Ardern វ័យ​ ៤២​ឆ្នាំ​ដែល​និយាយ​ថា លោកស្រី​លែង​ចង់​ចូលរួម​ប្រកួតប្រជែង​ដឹកនាំ​ប្រទេស​នេះ​ទៀតហើយ​។ ​លោក​ Hipkins និង​អនុប្រធាន​របស់​លោក​គឺ​លោកស្រី​ Carmel Sepuloni ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែង ក្រោម​ការចូលរួម​ពី​អគ្គទេសាភិបាល​ណូ​វ៉ែល​ហ្សេ​ឡង់​លោកស្រី​ Cindy Kiro នៅ​ក្នុង​ពិធី​រយៈ​ពេល​ប៉ុន្មាន​នាទី​។ លោក​ Hipkins ដែល​សូម​មិន​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​លើ​គោលនយោបាយ​របស់​លោក ចាប់​តាំង​ពី​ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ប្រទេស​នេះ ​ត្រូវ​ជួប​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​លើកដំបូង​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM