សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សមាជិក​គ្រួសារ​សាច់ញាតិ​យំ​ខ្សឹក​ខ្សួល និង​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​ក្នុងពេល​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ថៃ​

2022/10/10 11:55:58 am        582
​ថៃ៖ សមាជិក​ក្រុម​គ្រួសារ​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអាទិត្យ នៅ​ខាងក្រៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ខណៈ​ពិធីបុណ្យ​មួយ​ត្រូវ​បាន​ធ្វើឡើង ​សម្រាប់​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ច្រើន​បំផុត​របស់​ប្រទេស​ថៃ​។ ​ក្រុម​គ្រួសារ​ដែល​កំពុង​មានទុក្ខ​បាន​មក​ប្រមូល​ផ្ដុំគ្នា​នៅ​វត្ត​អារាម​មួយកន្លែង ​ដើម្បី​បួងសួង និង​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ចៅ​របស់​ពួកគេ ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ពី​សំណាក់​អតីត​មន្ត្រី​នគរបាល​ម្នាក់ នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​ក្នុង​ភាគ​ឦសាន​ប្រទេស​ថៃ​កាលពី​ព្រហស្បតិ៍​ ទី​៦ ខែ​តុលា​សប្ដាហ៍​មុន​។ ​សារព័ត៌មាន AP បាន​រាយការណ៍​ថា សមាជិក​ក្រុម​គ្រួសារ​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃអាទិត្យ​នៅ​វត្ត Rat Samakee មួយ​ក្នុងចំណោម​វត្ត​៣​ ជាទី​ដែល​សាក​សព​ជនរងគ្រោះ​ទាំង ៣៦​នាក់​ក្នុង​នោះ​ ២៤​នាក់​ជា​កុមារ និង​ភាគច្រើន​ជា​មត្តេយ្យ​សិក្សានឹង​ត្រូវ​តម្កល់​សម្រាប់​ពិធី​បុណ្យ​សព​ ​និង​បូជា​តាម​ប្រពៃណី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​​សាច់ញាតិ​បាន​អង្គុយ​នៅ​ខាង​មុខ​មឈូស​តូច​ៗ ខណៈ​ព្រះសង្ឃ​សូត្រ​ធម៌​អម​ជុំវិញ​។ ក្រោយ​មក​ពួកគេ​បាន​ដាក់​ថាស​ម្ហូប របស់របរ​ក្មេង​លេង និង​ទឹកដោះគោ​នៅ​ខាងក្រៅ​វត្ត​អារាម និង​ឧទ្ទិស​ទាន​ដល់​ដួង​វិញ្ញាណក្ខន្ធ​កូនចៅ​របស់ពួកគេ​ដែល​បាន​ស្លាប់​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់​បន្ថែម​ទៀត ខណៈ​ការតវ៉ា​ទូទាំងប្រទេស​អ៊ីរ៉ង់​បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៤

2022/10/10 11:19:02 am        279
អ៊ីរ៉ង់៖ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ទីតាំង​មួយចំនួន​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​តវ៉ា​ដ៏​ហិង្សា​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ឈាន​ចូល​សប្ដាហ៍​ទី​៤។ មនុស្ស​យ៉ាងហោចណាស់ ​២​នាក់​បាន​ស្លាប់​។ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ IranHR មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ន័​រ​វ៉េ​ហ្ស បាន​កំណត់​ចំនួន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​រហូតដល់ ១៥៤នាក់។ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម ​៦០​នាក់​។ ក្រុម​អ្នកដើរ​ក្បួន​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​ក្រវី​ស្បៃ​រុំ​ក្បាល ជំទាស់​ទៅ​នឹង​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម​។ នៅ​ក្នុង​តំបន់​មួយ​ចំនួន ម្ចាស់​ហាង​អាជីវ​កម្ម​បាន​បិទ​ហាង ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​ដោយ​ក្រុម​សកម្មជនជៀស​វាង​ការ​ខូច​ខាត​អាជីវកម្ម​ ឬ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ពី​ការ​ខាតបង់​។​ការ​តវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា បន្ទាប់ពី​ការ​ស្លាប់​ស្ត្រី​វ័យ ​២២​ឆ្នាំ Mahsa Amini ជា​ស្ត្រី​ជនជាតិភាគតិច​ឃើ​ដ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​នគរបាល​អ៊ីរ៉ង់​ឃាត់ខ្លួន​សាកសួរ។ Amini ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​លើ​ស្ត្រី​របស់​សាសនា​អ៊ីស្លាម។ ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​តវ៉ា​បាន​រាលដាល​ពាសពេញ​ប្រទេស និង​ត្រូវ​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់ និង​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​៕អត្ថបទ៖ សុខមាន

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

2022/10/10 10:50:47 am        342
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2022/10/10 10:25:44 am        269
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Stefan Anton Messerer​ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយឯកឧត្តម Stefan Anton Messerer​ ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរ។ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ ក៏បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ និងបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍកម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។គួរបញ្ជាក់ថា សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរ នៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី១ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សេត​វិមាន​និយាយថា ​គ្មាន​ការបង្ហាញ​សញ្ញា​ណាមួយ​ដែល​រុស្ស៊ីនឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/10/10 10:18:48 am        326
​អាមេរិក៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​ប្រាប់​សារព័ត៌មាន ABC News កាលពី​ថ្ងៃអាទិត្យ​ថា សេត​វិមាន​ពុំបាន​មើល​ឃើញ​សញ្ញា​ថ្មី​ណាមួយ​ដែល​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ​លោក​ប្រធានាធិបតី Joe Biden កាលពី​សប្ដាហ៍​មុន បាន​ព្រមាន​ពី​ការ​គំរាម​ដោយ​ផ្ទាល់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។​ លោក Kirby បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា យើង​ពុំបាន​មើល​ឃើញ​ពី​សុចនាករណ៍​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានសម្រេច​ចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​បាន​ធ្វើ​អ្វី​ដែល​នាំទៅ​កាន់តែ​ជិត​ការសម្រេចចិត្ត​បង្កើត​ដំណើរ​ការណ៍​នោះ​ទេ។ លោក Putin ពុំបាន​គំរាម​លោក​ខាង​លិច ឬ​អ៊ុយ​ក្រែ​ន​ដោយ​ការវាយប្រហារ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​ការពារ​ដែនដី​របស់​ខ្លួនរួម​ទាំង​អតីត​តំបន់​ទាំង​៤ ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដាក់​បញ្ចូល​ជាមួយ​សហព័ន្ធ​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន ដោយ​មិន​អាច​ឲ្យ​យើង​មិន​គិត​បាន​ឡើយ​។​ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឱ្យ​មាន​រលក​នៃ​ការភ័យខ្លាច​នៅ​លោកខាងលិច អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដែល​ជំរុញ​ឲ្យ​បណ្ដា​អតីត​មេដឹកនាំ​យោធា​ពិភាក្សា​ អំពី​ការវាយប្រហារ​ដ៏​មាន​សក្តានុពល​របស់​អង្គការ​ណា​តូ​លើ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Vlodimir Zelenskyy បាន​អំពាវ​នាវ​ឱ្យ​មាន​ការវាយប្រហារ​ជាមុន​លើ​ទីក្រុង Moscow ហើយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​គំរាម​រុស្ស៊ី​ពី​ផលវិបាក​គួរ​ឱ្យ​រន្ធត់ ប្រសិនបើ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរមែន​នោះ​៕អត្ថបទ៖ សុខមាន

គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

2022/10/10 10:09:28 am        306
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត។

កងកម្លាំង​រុស្ស៊ី​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ​ក្នុងអំឡុងពេល​ដកថយ​ពី​ភាគ​ខាងកើត​

2022/10/10 09:55:03 am        1129
​អ៊ុយក្រែន៖ សាកសព​ទាហាន​រុស្ស៊ី​ដេក​ស្លាប់​រដូករណែល​នៅ​តាម​ភូមិ​នានា ​ដែល​ត្រូវ​បាន​ទាហាន​អ៊ុយ​ក្រែ​នដណ្ដើម​យក​ទៅវិញ ខណៈ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​កំពុង​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង ហើយ​កងកម្លាំង​ទីក្រុង Kyiv ព្យាយាម​សម្រុក​រុល​ចូល​ទៅ​ក្នុង​តំបន់ Luhansk​។​​ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​បាន​ដកថយ​ពី​តំបន់​សមរភូមិ​មុខ​នេះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ ដោយ​បន្សល់​នូវ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ។ រណ្ដៅ​ធំៗ​ដោយ​ការ​គ្រាប់​បែក សំណល់​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លោច និង​សាកសពត្រូវ​បាន​រាយប៉ាយពេញ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សមរភូមិ​ជួរមុខ​ភាគ​ខាង​កើត​។​ បន្ទាប់​ពី​ការ​ដក​ថយ​របស់​កង​កម្លាំង​រុស្ស៊ី​ចេញពី​ភូមិ Torske ក្នុង​តំបន់ Donetsk គេ​បាន​មើល​ឃើញ​ឯកសណ្ឋាន​យោធា​រុស្ស៊ី ព្យួរ​ចោល​នៅ​ក្នុង​លំនៅឋាន​បោះ​បង់​ចោល​​នានាដែល​ទាហាន​បាន​គ្រប់​គ្រង​។​ទាហាន​រុស្ស៊ី​បាន​ជីក​លេណដ្ឋាន​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ភូមិ Torske ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ប៉ុន្តែ​ពេលនេះ​លេណ​ដ្ឋាន​​ទាំងនោះត្រូវ​បាន​ជំនួស​ដោយ​ទាហាន​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​។​ ទាហាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យបាន​រាយការណ៍​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ជុំវិញទីក្រុង Bakhmut និង Avdiivka ក្នុង​តំបន់ Donetsk ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​បាន​អះអាង​ការ​ដណ្ដើម​កាន់កាប់​ដែនដី​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ៕អត្ថបទ៖ សុខមាន

ព្រឹទ្ធសភា កំណត់យកថ្ងៃទី១១ ខែតុលា បើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភានីតិកាលទី៤

2022/10/10 09:51:48 am        796
ភ្នំពេញ៖ ព្រឹទ្ធសភាសម្រេចយកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បើកសម័យប្រជុំលើកទី៩នីតិកាលទៅ៤ ដើម្បីពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៤ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ខណៈសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនបរទេសមកធ្វើការរកស៊ីនៅកម្ពុជាកាន់តែងាយស្រួលបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែច្បាប់នេះ គឺនឹងបើកទូលាយចំពោះលម្ហូរអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តម ម៉ម ប៊ុននាង បញ្ជាក់បន្ថែមទៀតថា ក្រោយសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះរួជាស្ថាពរ កិច្ចការរកស៊ីរបស់អ្នកវិនិយោគក៏ផ្តល់ភាព ងាយស្រួល ហើយក៏អាចកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ៕(អត្ថបទ៖បាន ចក់)

ព្រះមហាក្សត្រ​ថៃ​ជួប​ជាមួយ​សាច់ញាតិ​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ

2022/10/08 02:02:47 pm        770
​ថៃ៖ ព្រះមហាក្សត្រ និង​ម្ចាស់​ក្ស​ត្រី​របស់​ប្រទេស​ថៃ​​បាន​យាង​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​សួរសុខទុក្ខ​ជនរងគ្រោះ​ក្នុងការ​បាញ់ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ និង​បាន​ជួប​ជាមួយ​សាច់ញាតិ​ជន​រងគ្រោះ​នៅ​ទីនោះ​។ ​​ព្រះមហាក្សត្រ Maha Vajiralongkorn និង​ព្រះ​ម្ចាស់​ក្ស​ត្រី Suthida បាន​ជួប​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ ១​ថ្ងៃ​បន្ទាប់ពី​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ដេញចេញ​ពី​កងកម្លាំង​នគរបាល បាន​សម្រុកចូលមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៣៧​នាក់​ដោយ​ប្រើ​កាំភ្លើង និង​កាំបិត​។​ យ៉ាងហោចណាស់ ​២៤​នាក់​ក្នុងចំណោម​អ្នក​ស្លាប់​គឺជា​កុមារ​។ ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ និង​កាំបិត​ដ៏​ឃោរឃៅ​នេះ​គឺជា​ការសម្លាប់​រង្គាល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​។​​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ​បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​ នៃ​ការ​បាញ់​ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​កុមារ​រាប់​សិប​នាក់ និង​អ្នក​ស្លាប់​ផ្សេងទៀត​។ លោក Prayuth Chan-ocha បាន​ដាក់​ផ្កា និង​បួងសួង​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ក្នុង​ខេត្ត Nongbua Lamphu៕អត្ថបទ៖ ប៊ុនថន

អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ព្រមព្រៀង​ទទួលយក​បេសកកម្ម​ត្រួតពិនិត្យ​នៅ​ព្រំដែន ​បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​

2022/10/08 01:49:08 pm        638
​​អឺរ៉ុប​៖ ក្រុមប្រឹក្សា​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់បាន​ព្រមព្រៀង​ទទួលយក​បេសកកម្ម​ស៊ីវិល​សហភាព​អឺរ៉ុប ​នៅតាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ​។ ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្រៅ​កិច្ចប្រជុំ​លើកដំបូង​របស់​សហគម​ន៍​នយោបាយ​អឺរ៉ុប ក្នុងជំនួប​រវាង​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់លោក ​Ilham Aliyev, នាយករដ្ឋមន្ត្រី​អា​មេ​នីលោក Nikol Pashinyan, ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបលោក Charles Michel​។ ​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ខ្លាំង​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​រវាង​ប្រទេស​ទាំង២ បណ្តាល​ឲ្យ​មនុស្សជាង 200នាក់​បាន​ស្លាប់​កាលពី​ខែ​មុន៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM