សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

BREAKING NEWS (Update): មនុស្សយ៉ាងហោចណាស់ ៣៤នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅប្រទេសថៃ

2022/10/06 03:35:20 pm        955
ស្នងការរងនគរបាល បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារមួយនៅខេត្តភាគឦសាន ប្រទេសថៃ។ យោងតាមនគរបាលក្នុងតំបន់បានឲ្យដឹងថា ជនសង្ស័យនៅមានសេរីភាពនៅឡើយ។ ជនរងគ្រោះរួមមានទាំងកុមារ២២នាក់ រួមមនុស្សពេញវ័យ។ អត្រាកាន់កាប់កាំភ្លើងនៅក្នុងប្រទេសថៃនៅមានកម្រិតខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ប៉ុន្តែតួលេខផ្លូវការមិនបានរួមបញ្ចូលចំនួនដ៏ច្រើននៃអាវុធខុសច្បាប់។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្យាករណ៍​ថា​ កំណើន​ពាណិជ្ជកម្ម​នឹង​មាន​ល្បឿន​យឺត​នៅ​ឆ្នាំក្រោយ​

2022/10/06 03:02:52 pm        629
​ស្វីស៖ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO) កំពុង​ព្យាករណ៍​ថា ​ទំហំ​ពាណិជ្ជកម្ម​សកល​នឹង​កើន​ឡើង​យឺត​ត្រឹមតែ ១%​ ប៉ុណ្ណោះ​នៅ​ឆ្នាំក្រោយ ខណៈ​វិបត្តិ និង​បញ្ហា​ប្រឈម​ដាក់បន្ទុក​លើ​ទីផ្សារ រួម​ទាំង​តម្លៃ​ថាមពល​ហក់​ឡើង​ខ្ពស់​អត្រា​ការប្រាក់​កើនឡើង និង​ភាពមិនច្បាស់លាស់​អំពី​ទិន្នផល​ផលិតកម្ម​របស់​ប្រទេស​ចិន ក្នុងពេល​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ស្ថាប័ន​ពាណិជ្ជកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​បរិមាណ​ទំនិញ​ដែល​បាន​ដឹកជញ្ជូន​រវាង​ប្រទេស​ជាច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ឡើង ៣.៥% នៅ​ឆ្នាំនេះ​គឺ​កើន​ឡើង​ពី ៣% ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO) រំពឹង​ទុក​នៅ​ក្នុង​ការ​ព្យាករណ៍​ដំបូង​របស់​ខ្លួន​សម្រាប់​ឆ្នាំនេះ​កាលពី​ខែ​មេសា​។ នៅ​ឆ្នាំ២០២៣ ការ​ព្យាករណ៍​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​នឹង​កើន​ឡើង​ត្រឹមតែ ១% ប៉ុណ្ណោះ​ដែល​ធ្លាក់​ចុះ​ពី ៣.៤% ដែល​ត្រូវ​បាន​រំពឹង​ទុក​កាលពី​ពេលមុន​។ អគ្គ​នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោកស្រី Ngozi Okonjo-Iweala បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា រូបភាព​សម្រាប់​ឆ្នាំ២០២៣ នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​។ សេដ្ឋកិច្ចវិទូ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និយាយ​ថា នៅ​ឆ្នាំនេះ​ការ​កើន​ឡើង​ដែល​បាន​ព្យាករណ៍​ខ្ពស់​នៃ​ទំហំ​ពាណិជ្ជកម្ម​ គឺ​ផ្តើម​ចេញពី​ទិន្នន័យ​ល្អ​ប្រសើរ​បាន​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ ដែល​រួមចំណែក​ដល់​ការ​ព្យាករណ៍​កាន់​តែ​ច្បាស់ និង​ការ​រីក​ចម្រើន​នៃ​ទំហំ​ពាណិជ្ជកម្ម​មកពី​ប្រទេស​ផលិត​ប្រេង និង​ឧស្ម័ន​នៅ​មជ្ឈិមបូព៌ា ខណៈ​ការ​ផ្គត់ផ្គង់​មកពី​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​គេ​គេច​បញ្ចៀស ហើយ​បណ្តា​ប្រទេស​ដែល​កំពុង​ប្រើប្រាស់​បាន​ស្វែងរក​ប្រភព​ផ្សេង​មក​ជំនួស​។អង្គការ WTO បាន​ដាក់​ចេញ​នូវ​កត្តា​ជាច្រើន​ដែល​ថ្លឹងថ្លែង​លើ​ពាណិជ្ជកម្ម រួម​ទាំង​តម្លៃ​ថាមពល​ខ្ពស់​ដែល​បណ្តាល​មក​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដែល​បាន​ជំ​រុញឱ្យ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ដែល​ជា​អ្នក​ប្រើប្រាស់​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ធំ​របស់​រុស្ស៊ី ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ទីក្រុង​មូ​ស្គូ​។​ លោកស្រី Okonjo-Iweala និយាយ​ថា បច្ចុប្បន្ន​នេះ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​ច្រើន​។ ការ​រឹតត្បិត​រូបិយវត្ថុ​កំពុង​ថ្លឹងថ្លែង​លើ​កំណើន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ លោកស្រី​និយាយ​ថា ​តម្លៃ​ថាមពល​ខ្ពស់​នៅ​អឺរ៉ុប​កំពុង​ដាក់​សម្ពាធ​លើ​គ្រួសារ និង​ពាណិជ្ជកម្ម ហើយ​នៅ​ក្នុង​ប្រទេស​ចិន​ការ​ផ្ទុះ​ឡើង​ជំងឺ COVID-19 បន្ត​ប៉ះពាល់​ផលិតកម្ម និង​ជីវភាព​សេដ្ឋកិច្ច​ធម្មតា៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ច្រើន​នាក់​បាត់​ខ្លួន ខណៈ​ទូក​ជនអន្តោប្រវេសន៍​លិច​នៅ​ជិត​កោះ​ប្រទេស​ក្រិក

2022/10/06 02:20:21 pm        539
​ក្រិក៖ អាជ្ញាធរ​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងដំណើរការ​នៅ​ជិត​កោះ​ភាគខាងត្បូង​ប្រទេស​ក្រិ​ក ជា​កន្លែង​ដែល​ទូក​ដឹក​ជនអន្តោប្រវេសន៍​រហូត​ដល់ ១០០​នាក់​បាន​បុក​ផ្ទាំង​ថ្ម និង​បាន​លិច​ក្នុងពេល​មាន​ខ្យល់​បក់​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ​​ឆ្មាំ​សមុទ្រ​បាន​និយាយថា នាវា​របស់ខ្លួន ទូក​ឯកជន និង​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​បាន​ចូលរួម​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ជិត​ឆ្នេរសមុទ្រ​នៃ​កោះ Kythira ចម្ងាយ​ប្រមាណ ២២៥​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង Athens។ ក្រុមមន្ត្រី​បាន​និយាយថា មានតែ​មនុស្ស ​៧​នាក់​ប៉ុណ្ណោះ​ត្រូវបាន​ជួយ​សង្គ្រោះ​រហូតមកដល់​ពេលនេះ ប៉ុន្តែ​មន្ត្រី​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​ផ្សេងទៀត​អំពី​ការបាត់​ខ្លួន​ជនអន្តោប្រវេសន៍​នោះទេ​។ ទូក​បាន​បុក​ផ្ទាំង​ថ្ម​នៅ​ជិត​កំពង់ផែ​ភូមិ Diakofti ភាគ​ខាងកើត​កោះ​ ក្នុងពេលដែល​ខ្យល់​នៅ​តំបន់​នោះ​មាន​ល្បឿន​រហូតដល់ ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ក្រុម​​អ្នក​ជួយសង្គ្រោះ​បាន​ទម្លាក់​ខ្សែពួរ​ ដើម្បី​ជួយ​ជនអន្តោប្រវេសន៍​ឡើង​មកលើ​ច្រាំង​ថ្ម​នៅ​មាត់សមុទ្រ​។ មន្ត្រី​ក្នុង​តំបន់និយាយថា សាលារៀន​មួយកន្លែង​នៅក្នុង​តំបន់​ត្រូវ​បើក ​ដើម្បី​ផ្តល់​ទីជម្រក​សម្រាប់​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​។​​ជនអន្តោប្រវេសន៍​ភាគ​ច្រើន​ដែល​ទៅដល់​ប្រទេស​ក្រិ​ក ធ្វើដំណើរ​ពី​ប្រទេសជិតខាង​ទួរគី ប៉ុន្តែ​ក្រុម​អ្នករត់ពន្ធ​បាន​ប្តូរ​ផ្លូវ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បញ្ចៀស​ការ​ល្បាត​របស់​អាជ្ញាធរ ​នៅលើ​ដែនទឹក​ជុំវិញ​កោះ​ប្រទេស​ក្រិ​កក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​ទួរគី​។ ​កោះ Kythira ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ប្រទេស​ទួរគី ហើយ​នៅ​លើ​ផ្លូវ​មួយ​ដែល​ជារឿយៗ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​រត់ពន្ធ​ ដើម្បី​ឆ្លងកាត់​ប្រទេស​ក្រិ​ក ហើយ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ប្រាប់​មេដឹកនាំ​រុស្ស៊ី​ថា អ្នក​ចាញ់​សង្គ្រាម​ហើយ ខណៈ​រុស្ស៊ី​បន្ត​កេណ្ឌ​កងទ័ព

2022/10/06 12:21:21 pm        540
​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​ផ្តោតលើ​ការ​ដឹកនាំ​របស់​រុស្ស៊ី​ដោយ​និយាយ​ថា ​ពួកគេ​បាន​ចាញ់​សង្គ្រាម​រួចហើយ​។ លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា ចាញ់​សង្គ្រាម​ព្រោះ​ពេលនេះ​ចូល​ដល់​ថ្ងៃទី២២៤ នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ដែល​អ្នក​ត្រូវ​បាន​បង្ខំ​ឱ្យ​ពន្យល់​ដល់​ប្រជាជន​របស់​អ្នក​អំពី​គោលបំណង​នៃ​សង្គ្រាម​នេះ​។​ ​សម្រាប់​បំណង​របស់​អ៊ុយ​ក្រែ​ន​ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០ ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ លោក Zelenskyy បាន​និយាយ​ថា វា​នឹង​ក្លាយ​ជា​និមិត្តរូប​ដ៏​ខ្លាំង​ដើម្បី​រៀបចំ​ការប្រកួត​ជាមួយគ្នា​។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំង៣ បាន​ប្រកាស​អំពី​ផែនការ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ប្រទេស​ស្វី​ស​កាល​ពី​ថ្ងៃ​ពុធ​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​វីដេអូ ​នៃ​អ្វីដែល​ខ្លួន​បាន​និយាយ​ថា​ ជា​ក្រុម​ទាហាន​កេណ្ឌ​នៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​ក្នុង​ទីក្រុង​មូ​ស្គូ​។វីដេអូ​នេះ​បាន​បង្ហាញ​ពី​ការជួប​ជុំគ្នា​តូច​មួយ ​នៃ​អ្នក​ជូនពរ​ឲ្យ​មាន​សំណាងល្អ​សម្រាប់​បុរស​ទាំងនេះ មុន​ពេល​ពួកគេ​ចូល​ក្នុង​រថយន្តក្រុងហើយ​ចេញដំណើរ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ក្រសួង​បាន​និយាយ​ថា ទាហាន​បម្រុង​ត្រូវ​បាន​កេណ្ឌ​ចេញពី​តំបន់​ទីក្រុង​មូ​ស្គូ ហើយ​ស្ថិតនៅ​ទីតាំង​ហ្វឹកហាត់​នៅ​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាងលិច​។ ទាហាន​ទាំងអស់​បំពេញ​តាម​បទដ្ឋាន​សម្រាប់​ការប្រើប្រាស់​អាវុធ​ធុន​តូច ស្តារ​ជំនាញ​របស់​ពួកគេ​ក្នុង​ប្រតិបត្តិការ ថែទាំ​អាវុធ និង​ឧបករណ៍​ពិសេស​។ ពួកគេ​ត្រូវ​បាន​បណ្ដុះបណ្ដាល​លើ​ការ​ការពារ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​គីមី វិស្វកម្ម យុទ្ធវិធី វេជ្ជសាស្ត្រ ក្នុងចំណោម​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ទៀត៕អត្ថបទ៖ ប៊ុនថន

មនុស្ស​រាប់ពាន់នាក់​ស្លាប់​ដោយសារ​ភាព​រាំងស្ងួត​ និង​គ្រោះ​ទុរ្ភិក្ស​នៅ​សូ​ម៉ាលី​

2022/10/06 11:46:19 am        592
​សូ​ម៉ាលី៖ គ្រោះរាំងស្ងួត​នៅ​ប្រទេស​សូម៉ាលី មិន​ត្រឹមតែ​ជា​កត្តា​ដើម្បី​ដាក់​កំហុស​លើ​បម្រែបម្រួល​អាកាស​ធាតុ ក្រុម​ជ្រុលនិយម al-Shabab និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ដែល​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ការប្រកាស​អំពី​គ្រោះ​ទុរ្ភិក្ស​អាច​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ក្នុង​ខែ​នេះ ដែល​រំពឹង​ថា​ជា​គ្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​បំផុត​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ចាប់​តាំង​ពី​គ្រោះ​ទុរ្ភិក្ស​របស់​ប្រទេស​សូ​ម៉ាលី​ក្នុង​មួយ​ទសវត្ស​កន្លង​ទៅ​នេះ​។ អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់ ហើយ​កុមារ​កន្លះ​លាន​នាក់​ប្រឈម​ហានិភ័យ​នៃ​ការ​ស្លាប់​។​ បម្រែបម្រួល​អាកាសធាតុ និង​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ប៉ះពាល់​ភាគច្រើន​នៃ​ពិភពលោក ដែល​បណ្តាល​ឱ្យ​មាន​អសន្តិសុខ​ស្បៀង​អាហារ​។ ការ​វាយ​លុក​របស់​រុស្សី​លើ​អ៊ុយ​ក្រែ​ន​បាន​រារាំង​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ ដែល​ធ្លាប់​មាន​ចំនួន​គ្រប់គ្រាន់​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​អាហ្វ្រិក​។ ការធ្លាក់ចុះ​ការផ្តល់​ជំនួយ​មនុស្សធម៌​ក៏បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។ ប្រទេស​សូ​ម៉ាលី​គឺជា​ទីជម្រក​នៃ​ក្រុម al-Shabab ដែល​បាន​រារាំង​ជំនួយ​មិន​ឲ្យ​ចូលដល់​តំបន់​ជាច្រើន និង​រារាំង​ប្រជាជន​មិន​ឲ្យ​ចាកចេញ​។​អ្នកនាំពាក្យ​របស់​ក្រុម Al-Shabab លោក Ali Mohamud Rage បានចាត់ទុក​វិបត្តិ​នេះ​ថា ​ជាការ​សាកល្បង​ពី​ព្រះ ដោយ​អះអាងថា ក្រុម​ប្រដាប់អាវុធ​បានផ្តល់​អាហារ ទឹក និង​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ជាង ៤៧,០០០នាក់ចាប់តាំងពី​ឆ្នាំមុន​។​ ​ប៉ុន្តែ​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម al-Shabab និយាយថា ពួកគេ​មិនបាន​ឃើញ​ជំនួយ​បែបនេះ​ទេ​។ ផ្ទុយទៅវិញ ពួកគេ​បាន​និយាយ​ថា ក្រុម​ជ្រុលនិយម​នៅតែ​បន្ត​ការយកពន្ធ​យ៉ាងច្រើន​លើ​ផលដំណាំ និង​សត្វ​ចិញ្ចឹម​សម្រាប់​គ្រួសារ ទោះបីជា​ដំណាំ​ក្រៀម​ស្វិត និង​សត្វ​ងាប់ ហើយ​ប្រជាជន​ដែល​ទទួលបាន​ជំនួយ​ពី​ខាងក្រៅ​នឹងត្រូវ​រង​ការវាយប្រហារ​។ ប្រជាជន​មួយចំនួន​ភៀសខ្លួន​ចេញពី​សហគមន៍​នៅពេល​យប់ ដើម្បី​គេចចេញ​ពី​ការចាប់អារម្មណ៍​របស់​ក្រុម​អ្នក​ប្រយុទ្ធ ដោយមាន​បុរស និង​ក្មេងប្រុស​ជា​ញឹកញាប់​ត្រូវបាន​ហាម​មិន​ឲ្យ​ចាកចេញ​៕អត្ថបទ៖ ប៊ុនថន

លោក Putin ប្ដេជ្ញា​រក្សា​ស្ថិរភាព​នៅ​តំបន់​ដែល​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ខណៈ​អ៊ុយ​ក្រែ​ន​ដណ្ដើម​បាន​ដែនដី​ថែមទៀត​

2022/10/06 10:59:54 am        672
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​ Vladimir Putin បាន​ប្ដេជ្ញា​ថា ស្ថានភាព​នៅក្នុង​តំបន់​ទាំង​៤ ​ដែល​ត្រូវ​បាន​រុស្ស៊ី​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​នឹង​ត្រូវ​តែ​មាន​ស្ថិរភាព​។​ លោក​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បាន​ប្រកាស​ដាក់​តំបន់ Luhansk, Donetsk, Zaporizhzhia និង Kherson កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ការប្រកាស​ធ្វើ​ប្រជាមតិ​ស្វ័យ​ប្រកាស​ដោយ​ពុំ​ត្រូវ​ទទួលស្គាល់​ជា​អន្តរជាតិ​។ ​ការ​ប្ដេជ្ញា​របស់​លោក​មា​ន​ឡើង ខណៈ​អ៊ុយ​ក្រែ​ន​ដណ្ដើម​បាន​មកវិញ​នូវ​ភូមិ​មួយ​ចំនួន​ក្នុង​តំបន់ Luhansk និង Kherson​។ ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​គ្រប់គ្រង​ផ្នែក​សំខាន់ៗ​នៃ​តំបន់​ចំនួន​២ ​ផ្សេងទៀត និង​បាន​ដណ្ដើម​កាន់កាប់​ទឹកដី​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ Donetsk​។ ​ទោះ​យ៉ាង​ណា​ក៏ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov និយាយថា រុស្ស៊ី​នឹង​ដណ្ដើម​មកវិញ​រាល់​ដែនដី​ណាមួយ​ដែល​ត្រូវ​បាន​បាត់បង់​។​ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​ក្រុម​គ្រូបង្រៀន​នៅ​ថ្ងៃ​ទិវា​គ្រូបង្រៀន​រុស្ស៊ី​លោក Putin និយាយ​ថា លោក​នឹង​អភិវឌ្ឍន៍​យ៉ាង​ស្ងៀមស្ងាត់​លើ​ដែនដី ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅអ្នកភូមិព្រះដាក់កុំមានការព្រួយបារម្ភ «មិនមានឱ្យរុះរើ ចាកចេញទៅរុនតាឯកទេ»

2022/10/06 10:44:04 am        879
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើរសារពិសេសជូនប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានព័ត៌មានមិនច្បាស់ថាមានការរុះរើ ឬដោះដូរលំឋានពួកគាត់មកកាន់តំបន់រុនតាឯក និងអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។អញ្ជើញមានប្រសាសន៍​ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅភូមិ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានមកជួបជុំតវ៉ាមិនឱ្យមានការរុះរើផ្លាស់ប្តូរលំនៅដ្ឋានចេញពីភូមិព្រះដាក់ទៅនៅរុនតាឯក ថាសូមកុំមានការព្រួយបារម្ភ គឺមិនមានការប៉ះពាល់ណាមួយឃុំព្រះដាក់នោះទេ។សម្តេចបានបន្តជំរាបជូនពីការគិតគូរលើផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធអង្គរដែលមានបារាយណ៍ខាងលិចនិងខាងកើត។បារាយណ៍លិចអត់មានបញ្ហាទេ ប៉ុន្តែបារាយណ៍ខាងកើតមានបញ្ហាកង្វះទឹក និងមានបារាយណ៍១ទៀត ហៅថាបារាយណ៍រលីស ដែលយើង កំពុងតែសិក្សាថា តើយើងអាចដាក់ទឹកបានប៉ុន្មាន ដើម្បីទ្រទ្រង់ឲ្យអង្គរនេះ ដែលឯកអគ្គរដ្ឋទូតជប៉ុន ដែលស្ថិតនៅជាសហប្រធានICCនៅទីនេះ ក៏បានដឹងហើយៗចំណុចដែលយើងត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន។បញ្ហាសំខាន់នៅទីនេះ គឺមិនទាមទារដាក់ទឹករហូតដល់៣០លានម៉ែត្រគូប ដែលទាញយកប្រជាជនទាំងអស់ចេញពីឃុំព្រះដាក់ក៏អត់ដែរ។ យើងបានគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហានេះ។សម្តេចបន្តថា «ប្រហែលជាតម្រូវការរបស់យើងមានត្រឹមសិក្សាទៅលើទាក់ទងជាមួយនឹងរឿងបាតអាងតែប៉ុណ្ណោះ ដែលយើងអាចនឹងដាក់ទឹកបានប៉ុន្មាន នឹងត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងទទួលផលនៅទីនោះយ៉ាងម៉េច? ដើម្បីម្ខាងការពារសម្រាប់ប្រជាជនដែលរស់នៅទីនោះ ឯម្ខាងទៀត គឺដើម្បីដោះស្រាយការពារអង្គររបស់យើង»។សម្តេចបញ្ជាក់ថា «អ្វីដែលជាកិច្ចការបន្ទាន់របស់យើងនៅពេលនេះ គឺអ្នកដែលរស់នៅ ក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំវិញប្រាសាទ តាំងទីលំនៅដោយខុសច្បាប់ ឬអាចថាមិនស្របជាមួយលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូ សម្រាប់បេតិកភណ្ឌ យើងកំពុងបន្តចាប់ឆ្នោត និងរៀបចំដីសម្រាប់ការសាងសង់លំនៅឋាន ខណៈពេលនេះរុនតាឯកនៅសល់ត្រឹម២០០ឡូត៍ប៉ុណ្ណោះ ដែលត្រូវរក្សាជាដីបំរុងទុក។ក្រៅពីនេះត្រូវទៅរៀបចំនៅតំបន់ពាក់ស្នែង។ដូច្នេះសូមប្រជាពលរដ្ឋនៅឃុំព្រះដាក់មានការស្ងប់ចិត្តព្រោះរាជរដ្ឋាភិបាលមិនអាចទៅធ្វើទទឹងទិសរុះរើលំនៅដ្ឋានដែលកំពុងរស់នៅរាប់រយឆ្នាំមកហើយនោះទេ»៕

អ៊ីរ៉ង់​រៀបចំ​បាតុកម្ម​ប្រឆាំង​ការតវ៉ា​បន្ថែមទៀត ខណៈ​ភាព​រំជើបរំជួល​នៅតែ​បន្ត​ និង​អ្នកស្លាប់​កើន​ដល់ ​៩២​នាក់

2022/10/06 10:35:05 am        790
​អ៊ីរ៉ង់៖ ការ​ធ្វើ​បាតុកម្ម​តប​ជុំ​មួយទៀត​ត្រូវ​បាន​រៀបចំឡើងដើម្បី​គាំទ្រ​រដ្ឋ​អ៊ីរ៉ង់ ខណៈ​ការ​តវ៉ា​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រី​វ័យ ​២២​ឆ្នាំ​ឈ្មោះ Mahsa Amini ក្នុង​ពេល​នគរបាល​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា នៅ​ដំណាច់​សប្ដាហ៍​ទី​៣ នៃ​ការ​តវ៉ា​។ ​ការ​តវ៉ា​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ភាគ​ខាងជើង បាន​ចាប់ផ្ដើម​កាលពីរ​សៀ​ល​ថ្ងៃ​ពុធ​។ ដូច​ជា​ការ​ធ្វើ​បាតុកម្ម​ ២​ជុំ​កន្លងទៅ​ដែរ សកម្មភាព​ទាំងនោះ​ត្រូវបាន​ប្រកាស​តាម​សារព័ត៌មាន​រដ្ឋ និង​ការ​ផ្ញើ​សារ​អត្ថបទ​ដ៏​ច្រើន និង​ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្កោលទោស​ការ​ធ្វើ​កុបកម្ម​នា​ពេល​ថ្មីៗ និង​ឧក្រិដ្ឋកម្ម​នៃ​ក្រុម​បង្ក​ការបះបោរ​។​ សកម្មភាព​កាលពី​ថ្ងៃ​ពុធ​គឺជា​ថ្ងៃ​ទី​១៩ ចាប់តាំងពី​ការតវ៉ា​ចាប់ផ្ដើម​ផ្ទុះឡើង​អំឡុង​មនុស្ស​ ៩៣​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​។ លោក Ali Salehi អគ្គមេធាវី​របស់​ទីក្រុង​តេ​អេ​រ៉ង់​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ជាង ​៤០០​នាក់​ដែល​បាន​ចាប់ខ្លួន​ក្នុង​អំពើ​កុបកម្ម​នៅ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ត្រូវបាន​ដោះលែង​វិញ ក្រោយ​សន្យា​ថា​នឹង​លែង​ប្រព្រឹត្តិ​ទង្វើ​បែបនេះ​តទៅទៀត៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ ការបាញ់មីស៊ីល ឆ្លងប្រទេសជប៉ុន​ពី​សំណាក់​កូរ៉េខាង​ជើង​មិនមែន​ជា​ការ​លេង​សើច​នោះ​ទេ

2022/10/06 09:41:14 am        752
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបាញ់​កាំជ្រួច​មីស៊ីល​ឆ្លង​ប្រទេសជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៤កន្លងទៅថ្មីៗនេះ មិន​មែន​ជា​ការ​លេងសើចនោះទេ ដោយបញ្ហា​នេះ​គឺ​បាន​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ក៏​ដូចជាពិភពលោកនោះ។ថ្លែង​នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ​២០២២» នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​បាន​ថ្កោល​ទោស​រួច​មក​ហើយ​ទាក់​ទង​នឹង​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់ប្រទេសកូរ៉េ ខាងជើងនេះ ដែលកត្តានេះ​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហ​របស់​ខ្លួន​ដដែល​។ នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋ​មន្រ្តី​គុយបា កាលពីថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបាន​ធ្វើ​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ ។ សម្តេចបានសង្កត់ធ្ងន់ថា «ឥរិយាបទរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពាន​មួយ​ទៀត​ទៅ​លើ​សេចក្តី​សម្រេច​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕ អត្ថបទ៖ បាន ចក់

កូរ៉េខាងជើងបន្តបាញ់មីស៊ីល ២គ្រាប់បន្ថែមទៀត ខណៈអាមេរិក​បញ្ជូននាវាផ្ទុក​យន្តហោះ​ទៅ​ឧបទ្វីប​កូរ៉េជាថ្មី

2022/10/06 09:26:30 am        702
កូរ៉េខាងជើង៖ កូរ៉េខាងជើង​បានបាញ់​មីស៊ីលបាលីស្ទីក​​​​រយៈចម្ងាយខ្លី​ចំនួន​ ២​គ្រាប់​​សំដៅទៅផ្ទៃទឹកភាគខាងកើត​របស់ខ្លួន​នៅថ្ងៃព្រហស្បតិ៍​នេះ ខណៈសហរដ្ឋអាមេរិក​​​​​បាន​បញ្ជូន​នាវាមួយ​ ក្នុងចំណោម​នាវា​​ផ្ទុក​យន្តហោះ​ជាច្រើនរបស់ខ្លួន​ជាថ្មី​ទៅជិត​​​​ឧបទ្វីប​កូរ៉េ​​​ ឆ្លើយតប​​​ការ​បាញ់​សាកល្បង​​​​​​​​​មីស៊ីលបាលីស្ទីក ​ដែលមានសមត្ថភាព​បំពាក់​​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដ៏មាន​ឥទ្ធិពល​​កាលពី​ព្រឹកថ្ងៃអង្គារសប្ដាហ៍ ​​រំលង​​ប្រទេសជប៉ុន​​មុនធ្លាក់ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​​ ​នាយសេនាធិការចម្រុះ​​កូរ៉េខាងត្បូងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍​​​ថា ការបាញ់ទាំងនេះបានធ្វើឡើង​​​រយៈពេល​​២២​នាទី​​នៅខាងក្រៅ​​​តំបន់​​រដ្ឋធានី​របស់​​​កូរ៉េខាងជើង​។ ប្រភពខាងលើ​​និយាយថា កូរ៉េខាងត្បូង​​​បានបង្កើ​នការតាម​ដាន ​​​និង​​​​​​​បន្ត​ត្រៀម​​​ក្នុងការ​សម្របសម្រួល​ជាមួយ​សហរដ្ឋអាមេរិក​។​ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Fumio Kishida ក៏​បានបញ្ជាក់​ផងដែរ​ថា ​ពីការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ ដោយនិយាយថា ការបាញ់​អាវុធទាំងនោះ​​គឺជាទង្វើ​ដែលមិនអាចអត់ឱនឲ្យ​បាន​។ការបាញ់​មីស៊ីល​ចុងក្រោយ​​​​បង្ហាញថា​​​​ មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un ​ប្ដេជ្ញា​​​​​បន្ត​​​​ការសាកល្បង​អាវុធ​​​​ក្នុង​គោលបំណងបង្កើនឃ្លាំងគ្រាប់​នុយក្លេអ៊ែរ​របស់លោក ផ្គើន​​ទៅនឹង​ទណ្ឌកម្ម​អន្តរជាតិ​។ ​​​ការបាញ់​ទាំងនេះ​គឺជា​ជុំទី​៦ ​​នៃការសាកល្បង​​អាវុធ​ក្នុងពេល​ជិត ​២​សប្ដាហ៍​ ដែល​បានជំរុញឲ្យមានការថ្កោលទោស​ពី​សហរដ្ឋអាមេរិក និង​​ប្រទេស​ផ្សេងទៀត​។ រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន​លោក Yasukazu Hamada ​បាននិយាយថា​​ មីស៊ីល​ដែល​កូរ៉េខាងជើង​បានបាញ់​​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​ហោះ​​ចម្ងាយ​ពី 350 ទៅ 800គីឡូម៉ែត្រ​ក្នុង​រយៈកម្ពស់​អតិប្បបរមា 50 ទៅ 100គីឡូម៉ែត្រ​ ​មុនពេល​ធ្លាក់​ចូលនៅខាងក្រៅ​​តំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ​​របស់​ជប៉ុន៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/20/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM