សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

2022/09/21 08:14:14 am        690
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក។ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានានៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗដែលកងទ័ពជើងគោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខនៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើងសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។មួយវិញទៀត ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរអំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩៕

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ,ទស្សនកិច្ចផ្លូវការនៅឋគុយបា និងចូលរួមពិធីបុណ្យសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

2022/09/21 07:55:33 am        477
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។គួរបញ្ជាក់ថា សម្តេចតេជោរី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក៕

សម្តេចតេជោ ហ៊ុន សែន នាំយកចៅស្រីច្បងទៅអាមេរិក គុយបា និងជប៉ុន ដើម្បីរៀនធ្វើការ

2022/09/21 07:46:08 am        1520
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញរូបថតជាមួយចៅស្រីច្បងរបស់សម្តេច ពីការចេញបំពេញទស្សនកិច្ច និងបេសកកម្មការងារនៅអាមេរិក គុយបា និងជប៉ុន លើកនេះ អមដំណើរជាមួយដោយចៅៗ ដើម្បីរៀនធ្វើការ។សម្តេចតេជោបញ្ជាក់ថា យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។«ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ»។សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។

មហាសន្និបាត​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​ដោយ​ផ្តោតលើ​គោលដៅ​អភិវឌ្ឍន៍

2022/09/20 02:56:44 pm        677
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ២០២២ កាលពី​ថ្ងៃ​ចន្ទ ដោយ​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ជំរុញ និង​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែល​បានលើកឡើង​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ២០១៥​។ ​លោក Guterres បាន​និយាយថា យើង​ជួបគ្នា​នៅក្នុងពេល​នៃ​ហានិភ័យ​ដ៏​ធំ​សម្រាប់​ពិភពលោក​របស់​យើង​។ មេដឹកនាំ​ពិភពលោក​កំពុង​ជួបប្រជុំគ្នា​គ្នា​នៅ​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍​នេះ ​ក្រោម​ស្រមោល​នៃ​ជម្លោះ​ដ៏​ធំ​លើកដំបូងរបស់​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​ ​មហាសន្និបាត​ប្រចាំឆ្នាំ​កំពុង​ប្រព្រឹត្តទៅ ​ខណៈ​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រឈម​វិសមភាព វិបត្តិ​អាកាសធាតុ​ដែល​កំពុង​កើនឡើង ការគំរាមកំហែង​នៃ​គ្រោះ​ទុរភិក្ស ការ​កើនឡើង​នូវ​ព័ត៌មាន​មិន​ពិត និង​ការនិយាយ​អំពី​ភាព​ស្អប់ខ្ពើម​។​សម័យប្រជុំ​ថ្មី​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​បើក​ដោយមាន​ការព្រមាន​ពី​ប្រធាន​ប្តូរវេន​ថ្មី​របស់ខ្លួន ដែល​បាន​និយាយ​អូសបន្លាយ​ភាពមិនប្រាកដប្រជា​ជាស​កល អតិផរណា និង​ជម្លោះ​កំពុង​បង្កើត​ភាពចលាចល​ ដែល​មិនបាន​ឃើញ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។​ ​លោក Csaba Kőrösi របស់​ប្រទេស​ហុង​គ្រីបាន​និយាយថា ការវាយលុក​របស់​រុស្សី​ទៅលើ​ប្រទេសជិតខាង​ខ្លួន​អ៊ុយ​ក្រែ​ន ​បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការទូត​អន្តរជាតិ​។ លោក Kőrösi បានចេញ​ការព្រមាន​នេះ​ ខណៈ​បើក​សម័យប្រជុំ​លើក​ទី៧៧ នៃ​មហាសន្និបាត​នៅ​ទីស្នាក់ការ​កណ្តាល​របស់អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​៕អត្ថបទ៖ ប៊ុនថន

រញ្ជួយ​ដី​ដ៏​ខ្លាំង​បានធ្វើ​ឲ្យ​រញ្ជួយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក

2022/09/20 02:33:23 pm        642
​ម៉ិ​ក​ស៊ិ​ក៖ រញ្ជួយ​ដី​កម្រិត ៧.៦រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​រញ្ជួយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​ ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ​ ដោយបាន​ដាក់ចេញ​ការប្រកាសអាសន្ន​អំពី​ការរញ្ជួយ​ដី​នៅក្នុង​រដ្ឋធានី​។ រញ្ជួយ​ដី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្សម្នាក់​ស្លាប់​។​ ​នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ដោយ​ការរញ្ជួយ​ដី ​ដែល​បាន​វាយប្រហារ​នៅវេលា​ម៉ោង ១ និង ០៥​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់​នៅឡើយ​ទេ​។ រញ្ជួយ​ដី​នេះ​មាន​ចំណុចកណ្តាល ៣៧គីឡូម៉ែត្រភាគ​អាគ្នេយ៍​ទីក្រុង Aquila ក្បែរ​ព្រំដែន​រដ្ឋ Colima និង Michoacan និង​មាន​ជម្រៅ ១៥.១គីឡូម៉ែត្រ​។​ ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​រដ្ឋ Michoacan បាន​និយាយថា ពុំមាន​របាយការណ៍​ភ្លាមៗ​អំពី​ការបំផ្លាញ​ធំៗ​នៅក្នុង​រដ្ឋ​នោះទេ ក្រៅពី​ប៉ះពាល​ដល់​អគារ​មួយចំនួន​នៅក្នុង​ទីក្រុង Coalcoman។​ ​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​កលោក Claudia Sheinbaum បាន​និយាយថា ​ពុំមាន​របាយការណ៍​អំពី​ការខូចខាត​នៅក្នុង​រដ្ឋធានី​នោះទេ​៕អត្ថបទ៖ ប៊ុនថន

ម៉ាឡេស៊ី​ជំរុញ ASEAN ឲ្យ​ត្រួតពិនិត្យ​ផែនការ​សន្តិភាព​ឡើងវិញ​លើ​វិបត្តិ​សហភាព​មី​យ៉ាន់​ម៉ា

2022/09/20 12:34:46 pm        488
​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សមាគម​អាស៊ី​-​អាគ្នេយ៍​ត្រូវតែ​សម្រេចចិត្តថា​ តើ​ពួកគេ​ត្រូវ​បោះជំហាន​ទៅមុខ​ជាមួយ​ផែនការ​សន្តិភាព ​៥​ចំណុច​ដែល​បរាជ័យ​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា ឬត្រូវ​សម្រេច​ថា តើ​ត្រូវធ្វើ​បែបណា​បន្ទាប់​ទៀត មុនពេល​បណ្ដា​មេដឹកនាំ​របស់ខ្លួន​ជួបគ្នា​នៅ​ខែវិច្ឆិកា​។​ ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្នុង​វិបត្តិ ​ចាប់​តាំង​ពី​ទាហាន​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​មេដឹកនាំ​លោកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ​ឆ្នាំមុន ដោយ​បាន​ឃុំខ្លួន​រូបលោក​ស្រី និង​មន្ត្រី​ដទៃ​ទៀត ព្រមទាំង​បើក​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​លើ​ការ​តវ៉ា និង​ក្រុម​ប្រឆាំង​។​ ​សមាគម​អាស៊ី-​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN ដែល​សហភាព​មី​យ៉ាន់​ម៉ា​ជា​សមាជិក​មួយ​ដែរ​នោះ បាន​កំពុង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​សន្តិភាព​ជូន​ប្រទេស​មួយ​នេះ​។​ ​លោក Abdullah បាន​និយាយ​ថា នៅ​ចន្លោះ​ពេលនេះ និង​កិច្ចប្រជុំ​កំពូល ASEAN នៅ​ក្នុង​ខែ​វិច្ឆិកា ASEAN ត្រូវតែ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​ថា ​តើ​ចំណុចរួម​ ឬ​កុងសង់ស៊ីស​ទាំង​ ៥​ចំណុច​នោះ​នៅតែ​ជាប់​ពាក់ព័ន្ធ​គ្នា​ទៀត ​ឬ​យ៉ាងណា ហើយ​ថា​ តើ​វា​គួរតែ​ត្រូវ​បាន​ជំនួស​ដោយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ ឬ​យ៉ាងណា។​នៅ​ពេល​មាន​ជំនួប​នៅ​ខែ​វិច្ឆិកា​ខាងមុខ យើង​ត្រូវតែ​សួរ​សំណួរ​លំបាក ហើយ​យើង​ត្រូវតែ​ឆ្លើយ​អំឡុង​ពេលនោះ​។ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ នៃ​បណ្ដា​មេដឹកនាំ​ពិភពលោក​សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិនៅក្នុង​ទីក្រុង New York រដ្ឋមន្ត្រីការបរទេស​រូបនេះក៏បាន​និយាយ​ផងដែរ​ថា លោក​សង្ឃឹមថា សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទាំង​ ១៥ប្រទេសនឹងមិន​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការជួយ​ប្រជាជនសហ​ភាព​មី​យ៉ាន់​ម៉ា​ទេ​៕អត្ថបទ៖ សុខមាន

ព្យុះ​ទី​ហ្វុ​ង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២​នាក់​ស្លាប់ បន្ទាប់ពី​បាន​បោកបក់​លើ​ប្រទេស​ជប៉ុន

2022/09/20 12:04:19 pm        323
​ជប៉ុន៖ ព្យុះ​ទី​ហ្វុ​ង Nanmadol ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ បាន​បោក​បក់​មកលើ​ប្រទេស​ជប៉ុនដោយ​នាំមក​នូវ​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បក់បោក​ខ្លាំង​ បណ្តាលឱ្យ​មនុស្ស​រាប់សែន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់​។ ​ប្រទេស​ជប៉ុន​បាន​ព្យាយាម​ទប់ទល់​ការវាយប្រហារ​ខ្លាំង​បំផុត ​ពី​ប្រព័ន្ធ​ត្រូពិច​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន​កត់ត្រា​កាលពី​ចុង​សប្តាហ៍ ខណៈ​ព្យុះ​ទី​ហ្វុ​ង Nanmadol បាន​បោកបក់​នាំមក​ជាមួយ​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង​លើ​កោះបណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២នាក់​ស្លាប់ ខណៈ ៩០​នាក់​រងរបួស​ និង​កាត់ផ្តាច់​ចរន្តអគ្គិសនី​ ​និង​ជំរុញឱ្យមាន​បញ្ជា​ជម្លៀស​ប្រជាជន​ចំនួន​ ៩​លាន​នាក់​។​ ​ព្យុះ​ទី​ហ្វុ​ង Nanmadol បាន​នាំមក​នូវ​កម្លាំង​ខ្យល់ ១៨០​​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​តំបន់​មួយចំនួន​អាច​ឃើញ​ទឹកភ្លៀង​មាន​កម្រិត ៥០០មី​លី​ម៉ែត្រកាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​។ ទឹកជំនន់ និង​បំណាក់​ដី​ត្រូវបាន​គេ​រំពឹងទុក ខណៈ​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន នាវា​ចម្លង និង​ជើងហោះហើរ​រាប់រយត្រូវបាន​លុបចោល៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​រិះគន់បម្រាម​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​របស់​សហ​ភាព​អឺរ៉ុប​លើ​ជនជាតិ​រុស្ស៊ី​

2022/09/20 11:19:45 am        289
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក ​Antonio Guterres បាន​និយាយថា ការ​រឹតត្បិត​លើ​បម្រាម​ទិដ្ឋាការ​ធ្វើដំណើរ​ថ្មី​របស់​សហភាព​អឺរ៉ុប ​ដាក់​គោលដៅ​លើ​ក្រុម​អ្នកទេសចរ​រុស្ស៊ី​អាច​មិន​មែន​ជា​គំនិត​ល្អ​បំផុត​ទេ ហើយ​សង្ឃឹមថា​នឹង​ត្រូវ​បាន​ដកចេញ បន្ទាប់ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៊ុយ​ក្រែ​ន​ចប់​។ ​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​រូប​នេះ បាន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​វិធានការ​នានា​របស់​សហ​ភាព​អឺរ៉ុប​ទាំងមូល និង​រដ្ឋ​ជា​សមាជិក​និមួយៗ ដែល​ធ្វើ​ឲ្យ​ទិដ្ឋាការ​នោះ​មានការ​លំបាក​សម្រាប់​អ្នកដំណើរ​រុស្ស៊ី ឬ​ថែមទាំង​មិនអាច​ទទួលបាន​។ ​នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់​រុស្ស៊ី​ថា​ តើ​លោក​គិតថា វិធានការ​ទាំងនោះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​រុស្ស៊ី​ដែរ​ទេ លោក Guterres បាន​និយាយ​ថា ចំណាត់​ការ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជាន់​ពន្លិច​ ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី។​ទីភ្នាក់ងារសារព័ត៌មាន​ខាងលើ​បាន​ដកស្រង់​សម្ដី​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ខណៈ​លោក​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ថា ខ្ញុំ​ពិតជា​សង្ឃឹមថា ​បន្ទាប់ពី​សង្គ្រាម​បញ្ចប់ ស្ថានភាព​ទាំងនេះ​នឹង​រលាយ​បាត់​។​ ​របាយការណ៍​បាន​និយាយ​ថា លោក Guterres បាន​ថ្លែងការណ៍ ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​ពួកគេ ក្រោយ​ប្រទេស​នេះ​បាន​បញ្ជូន​ទាហាន​ចូល​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ដូច្នេះ​ការសម្រេចចិត្ត​របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប អាច​ថា​មិន​មែន​ជា​គំនិត​ល្អ​ឡើយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិកនៅថ្ងៃស្អែកនេះ

2022/09/20 10:57:42 am        469
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកថា នៅថ្ងៃទី២១ ខែកញ្ញាស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។សំណេរសម្តេចតេជោ ហ៊ុន សែន តាមFacebook ផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះបន្តថា សម្តេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ”៕

ចិន​តវ៉ា​ដោយ​លើក​ឡើង​ថា ​សម្ដី​របស់​លោក Biden ​រំលោភ​លើ​គោលនយោបាយ​របស់​អាមេរិក​លើ​កោះ​តៃវ៉ាន់​

2022/09/20 10:41:55 am        449
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​ខ្លួន​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់​ជាមួយ​អាមេរិក បន្ទាប់ពីលោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ចិន ដោយ​បន្ថែម​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ លើ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ​លើ​កោះ​នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​សហរដ្ឋអាមេរិក​បាន​រំលោភ​លើ​គោលនយោបាយ​ចិន​តែមួយ សេចក្តី​ថ្លែងការណ៍​រួម​ចំនួន​៣ ​រវាង​ចិន​-​អាមេរិក បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ការ​ប្ដេជ្ញាចិត្ត​នៃ​ការ​មិន​គាំទ្រ​ឯករាជ្យ​កោះ​តៃវ៉ាន់ និង​បញ្ជូន​សញ្ញា​ខុស​យ៉ាង​ខ្លាំង ​ចំពោះ​កងកម្លាំង​បំបែក​ខ្លួន​ទាមទារ​ឯករាជ្យ​កោះ​តៃវ៉ាន់​។​លោកស្រី Mao និយាយ​ថា ចិន​បាន​ជំទាស់​យ៉ាង​ដាច់​ណាត់។ មានចិនតែមួយ​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក​នេះ ហើយ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន ជាមួយ​គ្នា​នេះ​យើង​មិនដែល​អត់ឱន​ឲ្យ​សកម្មភាព​ដែល​មាន​បំណង​បំបែកបំបាក់​ចិន​ឡើយ ហើយ​យើង​នឹង​ត្រៀម​គ្រប់​ជម្រើស​ទាំងអស់​ក្នុង​ការ​ចាត់​វិធានការ​ចាំបាច់​នានា​។ កាលពី​ថ្ងៃអាទិត្យលោក Biden ត្រូវ​បាន​គេ​សួរ​ថា ​តើ​កងទ័ព​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ទេ ក្នុង​ករណី​មានការ​វាយប្រហារ​មិន​ធ្លាប់​មាន​ណាមួយ​ពី​ប្រទេស​ចិន​នោះ លោក​បាន​ឆ្លើយ​ថា ពិតមែន​ហើយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM