សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

ចំនួន​អ្នកស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​តាជីគីស្ថាន និង​គៀ​ហ្ស៊ី​ស្ថាន​កើនឡើង​ដល់​ ៨១​នាក់​

2022/09/19 10:29:41 am        576
​តាជីគីស្ថាន៖ ប្រទេស​តាជីគីស្ថាន​បាន​និយាយ​ថា ពលរដ្ឋ​របស់​ខ្លួន​ចំនួន ​៣៥​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​តាម​ព្រំដែន​ជាមួយ​ប្រទេស​គៀ​ហ្ស៊ី​ស្ថាន ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ​៨១​នាក់​។ ​នៅ​លើ​ទំព័រ ​Facebook ​របស់​ខ្លួន​ក្រសួងការបរទេស​តាជីគីស្ថាន​បាន​រាយការណ៍​ថា ​មនុស្ស​ ៣៥​នាក់ស្លាប់រួម​ទាំង​ជន​ស៊ីវិល ស្ត្រី និង​កុមារ​។ ប្រភព​ខាងលើ​និយាយ​ថា មនុស្ស​ចំនួន ១៣៨​នាក់​បន្ថែម​ទៀត​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​ភាគ​និរតី។ ចំនួន​អ្នក​ស្លាប់​កាលពី​កន្លងទៅ​បញ្ជាក់​ដោយ​ក្រសួង​នេះ​មាន ​២៤​នាក់​។ ​ទន្ទឹម​នឹង​នេះ​ដែរ​ចំនួន​អ្នក​ស្លាប់​ខាង​ភាគី​គៀ​ហ្ស៊ី​ស្ថាន​បាន​ឡើង​ដល់​ ៤៦​នាក់ ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ប្រឈម​ដាក់គ្នា​ដ៏​តានតឹង​បំផុត​រវាង​ប្រទេស​នៅ​អាស៊ី​កណ្ដាល​ទាំង​២ ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ប្រទេស​គៀ​ហ្ស៊ី​ស្ថាន​បាន​និយាយ​ថា ពលរដ្ឋ​ជិត​ ១៣៦,​០០​០​នាក់​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​ភូមិ​នានា​ជិត​ប្រទេស​តាជីគីស្ថាន។ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​អំពាវនាវ​ដល់​ប្រទេស​ទាំង​២ ដោះស្រាយ​ការ​ខ្វែង​គំនិត​ដោយ​ការប្រើប្រាស់​មធ្យោបាយប្រកបដោយ​សន្តិវិធី នយោ​បាយ និង​ការទូត​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​រុស្ស៊ី​សន្យាថា ​នឹង​ដាក់​សម្ពាធ​លើ​ប្រតិបត្តិការ​វាយ​លុក​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/09/17 12:39:26 pm        1063
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ថា ​នឹងដាក់​សម្ពាធ​លើ​ប្រតិបត្តិ​ការ​វាយ​លុក​រប​ស់លោក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ទោះបីជា​មានការ​វាយលុក​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​របស់​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ​​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ (SCO) នៅ​ទីក្រុង Samarkand ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន លោក​ Putin ​បាន​និយាយ​ថា ការ​រំដោះ​ទឹកដី​ទាំង​មូល​នៅ​តំបន់ ​Donbas ជា​បេះដូង​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន នៅតែ​ជា​គោល​ដៅ​ចម្បង​របស់​រុស្ស៊ី ហើយ​មិន​ចាំ​បាច់​ត្រូវការ​អ្វី​ឡើយ​ដើម្បី​ពិនិត្យ​ឡើងវិញ​ផែនការ​ប្រតិបត្តិការ​របស់​រុស្ស៊ី​។ លោក​បាន​និយាយ​បន្ថែម​ថា យើង​មិន​ប្រញាប់ប្រញាល់​នោះ​ទេ​ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​បាន​កំណត់​។​​លោក ​Putin និយាយ​ថា ប្រតិបត្តិការ​ពិសេស​នឹង​បន្ត ហើយ​ការ​វាយ​លុក​នៅ​តំបន់ Donbass នឹង​មិន​បញ្ឈប់​ឡើយ ដោយ​មិន​គិត​ពី​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន ​ដែល​រហូតមក​ដល់ពេលនេះ​រុស្ស៊ី​បាន​បង្ហាញ​ភាព​អត់ធ្មត់​ក្នុង​ការ​ឆ្លើយតប​របស់​ខ្លួន ​ចំពោះ​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ វា​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ប្រទេស​លោកខាងលិច ​មានគំនិត​ប្រើប្រាស់​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​ព្យាយាម​ផ្តួល​រំលំ​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម​ និង​ឃាតកម្ម​ បន្ទាប់ពី​ផ្នូរ​ចំនួន​ ៤៥០ ​ត្រូវ​បាន​រក​ឃើញ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

2022/09/17 12:03:08 pm        644
​អ៊ុយក្រែន៖ ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ក៏​មិនអាច​បំបាត់​ក្លិន​សាកសព​នៅ​ក្នុង​ព្រៃ​ស្រល់​ក្នុង​ក្រុង Izium កាលពី​រសៀល​ថ្ងៃ​សុក្រ ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ការ​នៅ​កន្លែង​បញ្ចុះសព​ដ៏​ធំ​មួយ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ទីក្រុង​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ​បន្ទាប់ពី​ការ​ដណ្តើម​យក​បាន​មកវិញ​ពី​កងកម្លាំង​រុស្ស៊ី​។​ ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា យ៉ាងហោចណាស់​មាន​ផ្នូរ​គ្មាន​សញ្ញា​សម្គាល់​ចំនួន ៤៥០ ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ទីក្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​ ​ប្រធានាធិបតី​លោក Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សាកសព​មួយ​ចំនួន​ដែល​បាន​រក​ឃើញ​នៅ​ក្រុង ​Izium មាន​ស្លាកស្នាម​នៃ​ការ​ធ្វើ​ទារុណកម្ម ដោយ​បាន​ដាក់​កំហុស​លើ​រុស្ស៊ី​ចំពោះ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា «​ភាពឃោរឃៅ និង​អំពើ​ភេរវកម្ម​»។​​ទីក្រុង Izium បាន​ទទួលរង​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​យ៉ាង​ខ្លាំង​កាលពី​ខែមេសា​។ ទីក្រុង​នេះ​ស្ថិតនៅ​ក្បែរ​ព្រំដែន​រវាង​តំបន់ Kharkiv និង​តំបន់ Donetsk បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​យោធា​រុស្ស៊ី​ ក្នុង​អំឡុង​ការ​ចូល​កាន់កាប់​រយៈពេល​ប្រាំ​ខែ​។ កងកម្លាំង​អ៊ុយ​ក្រែ​ន​ដណ្តើម​បាន​មកវិញ​ទីក្រុង​នេះ ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន៕អត្ថបទ៖ ប៊ុនថន

អ្នកដំណើរ​រង​ការរំខាន​ធ្ងន់ធ្ងរ​ក្នុងពេល​មាន​កូដកម្ម​របស់​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​បារាំង

2022/09/17 11:45:22 am        652
​បារាំង៖ យ៉ាងហោចណាស់​ជើងហោះហើរ​ចំនួន ១,០០០​ជើង​ត្រូវ​បាន​លុបចោល​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ក្រុម​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​របស់​បារាំង​ធ្វើ​កូដកម្ម ​ជុំវិញ​បញ្ហា​អតិផរណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ប្រមាណ ៨០,០០០​នាក់​។​ ​ក្រុមហ៊ុន​អាកាសចរណ៍ Air France មិន​អាច​ច្រានចោល​ចំពោះ​ការ​ពន្យារពេល​បន្ថែម​ទៀត និង​ការ​លុប​ចោល​នៅ​នាទី​ចុងក្រោយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ប្រាប់​អ្នកដំណើរ​ឱ្យ​ពន្យារពេល​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​។​ ​ចំណាត់​ការ​នេះ​បាន​បណ្តាល​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ថវិកា​ច្រើន​បំផុត​របស់​អឺរ៉ុប Ryanair កាត់បន្ថយ​ជើង​ហោះហើរ​ចំនួន ៤២០ ផង​ដែរ ខណៈ​ការ​ធ្វើ​ដំណើរ​ទាំងអស់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ត្រូវ​ឆ្លងកាត់​ដែនអាកាស​បារាំង​។​ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​មិន​អាច​ពន្យល់​បាន​ដែល​ប្រជាជន​អឺរ៉ុប ឬ​អ្នកដំណើរ​រាប់​ពាន់​នាក់​មាន​ផែនការ​ធ្វើដំណើរ​របស់​ពួកគេ​ត្រូវ​បាន​រំខាន​ដោយ​អយុត្តិធម៌​ ដោយ​សារ​ការ​ធ្វើ​កូដកម្មរបស់​ក្រុម​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​របស់​ប្រទេស​បារាំង៕អត្ថបទ៖ ប៊ុនថន

ប្រធាន​សភា​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អា​មេ​នី ក្នុង​ពេល​មាន​ភាព​តានតឹង​ជាមួយ​អា​ហ្សែ​បៃ​ហ្ស​ង់​

2022/09/17 11:23:45 am        693
​អាមេរិក៖ ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi បាន​និយាយថា លោកស្រី​មាន​ផែនការ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អា​មេ​នី​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់ បណ្តាល​ឲ្យ​ទាហាន​មកពី​ភាគី​ទាំងសងខាង​ជាង ២០០នាក់​បាន​ស្លាប់​នៅក្នុង​សប្តាហ៍​នេះ​។​ ​លោកស្រី Pelosi បាន​និយាយថា គណៈប្រតិភូ​របស់លោក​ស្រី​នឹង​រួមមាន​ទាំង​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Jackie Speier ដែលមាន​ដើមកំណើត​ជនជាតិ​អា​មេ​នី នឹងចូលរួម​ជាមួយ​ស​មា​ជិ​ក​សភា​ដែល​នឹង​ទៅធ្វើ​ទស្សនកិច្ច​។​ ​បច្ចុប្បន្ននេះបទ​ឈប់​បាញ់​កំពុង​ធ្វើឡើង​នៅក្នុង​តំបន់​ ដោយ​ភាគី​ទាំងពីរ​បានដាក់​កំហុស​គ្នា​ទៅវិញទៅ​មក​​ចំពោះ​ជម្លោះ​នេះ​។ប្រធានសភា​សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោកស្រី​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អា​មេ​នី ជា​កន្លែង​ដែល​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពីដើម​សប្តាហ៍​នេះ ​ជាមួយប្រទេសជិតខាង​ខ្លួន​អា​ហ្សែ​បៃ​ហ្ស​ង់​។ ​លោកស្រី Pelosi បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង បន្ទាប់ពី​បាន​ជួប​ជាមួយ​ប្រធានសភា​​អាល្លឺម៉ង់ អឺរ៉ុប និង​អ៊ុយ​ក្រែ​ននៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ​ថា លោកស្រី​នឹងធ្វើ​ដំណើរ​តប​តាម​ការអញ្ជើញ​របស់​ទីក្រុង Yerevan៕អត្ថបទ៖ ប៊ុនថន

អ្នក​កាន់ទុក្ខ​បន្ត​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​ ខណៈ​ក្រុង​ឡុង​ដ៍​ត្រៀម​រៀបចំ​ពិធីបុណ្យ​ព្រះ​សព​

2022/09/17 11:16:20 am        676
​អង់គ្លេស៖ ពលរដ្ឋ​កាន់តែ​ច្រើនឡើងមាន​ចាប់ពី​អ្នក​ចូលនិវត្តន៍​នៅ​ទីក្រុង​ឡុង​ដ៍ រហូតដល់​អតីត​ប្រធាន​ក្រុមបាល់ទាត់​អង់គ្លេសលោក David Beckham បាន​តម្រង់​ជួរ​ដើម្បី​មើល​ព្រះ​ម​ជ្ឈូ​សា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ម្ចាស់​ក្ស​ត្រី Elizabeth II ខណៈ​ដាក់​តម្កល់​នៅ​រដ្ឋសភា ដែល​អាជ្ញាធរ​ត្រូវ​អំពាវ​នាវឲ្យ​ផ្អាក​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​សុក្រ​ ដល់​មនុស្ស​កាន់តែច្រើន​ស្ថិតក្នុង​ជួរ​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​។ មកដល់​រសៀល​ថ្ងៃ​សុក្រ អ្នកតាមដាន​ការផ្សាយ​ផ្ទាល់​បាន​និយាយថា ការតម្រង់​ជួរ​ដើម្បី​ចូលទៅ​កាន់​អគារ​Westminster Hall បាន​បើក​ឡើងវិញ​ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​បាន​ព្រមាន​ថា​ វា​នឹង​ចំណាយពេល​លើសពី ២៤ម៉ោងដើម្បី​រង់ចាំ​ ខណៈ​អ្នក​ចូលរួមបាន​តម្រង់​ជួរ​មាន​ចម្ងាយ​រហូតដល់​ ៨​គីឡូម៉ែត្រ​។​ ​អភិបាលក្រុង​ឡុង​ដ៍ លោក Sadiq Khan បាន​និយាយ​អំពី​ទំហំ​ធំ​នៃ​ប្រតិបត្តិការ​សន្តិសុខ និង​ដឹកជញ្ជូន​ជុំវិញ​ពិធីបុណ្យ​ព្រះ​សព​ព្រះ​ម្ចាស់​ក្ស​ត្រី Elizabeth II នៅ​ថ្ងៃ​ចន្ទ ​និង​តួនាទី​របស់​ទីក្រុង​ក្នុងការអនុវត្ត​ការការពារ​សន្តិសុខ​។ លោក Khan និយាយថា​ ខណៈ​ធ្វើឱ្យ​ប្រាកដ យើង​អាច​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​យល់ថា អាចមាន​មនុស្ស​អាក្រក់​មានបំណង​ធ្វើឱ្យ​រងរបួស​ដល់​បុគ្គល ឬ​មេដឹកនាំ​ពិភពលោក​របស់​យើង​។ដោយមាន​មេដឹកនាំ​ពិភពលោក​រាប់រយ​នាក់ដែល​ត្រូវ​រំពឹងថា​នឹងចូលរួម​ពិធីបុណ្យ​ព្រះ​សព លោក​អភិបាលក្រុង​បានបញ្ជាក់​លើ​តម្រូវការ​ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​គ្រប់គ្នា​។​ ​បញ្ជីរាយនាម​ភ្ញៀវ​សម្រាប់​ពិធីបុណ្យ​ព្រះ​សព​របស់​រដ្ឋ រួមមាន​ព្រះ​អធិរាជ​ជប៉ុន Naruhito និង​មហាក្សត្រ Felipe VI របស់​ប្រទេស​អេ​ស្ប៉ា​ញ, ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden, ប្រធានាធិបតី​បារាំង​លោក ​Emmanuel Macron, នាយករដ្ឋមន្ត្រី​កាណាដា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ និង​មេដឹកនាំ​ជាច្រើន​ទៀត​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ព្រមានដកដំណែងអភិបាលរាជធានី-ខេត្តណា ដែលនៅបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានខ្លួន

2022/09/17 10:53:34 am        897
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត គ្រប់ទីកន្លែងទាំងអស់ ត្រូវតែបង្រ្កាបល្បែងខុសច្បាប់ឲ្យបានជាដាច់ខាត ហើយប្រសិនអភិបាលរាជធានី-ខេត្តណានៅបណ្តោយឲ្យមាននូវល្បែងទាំងនោះទៀត សម្តេចនឹងមិនរុញរាក្នុងការដកដំណែងរបស់អស់លោកនោះឡើយ។យោងតមសារសំឡេងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជិ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងប្រឹងទប់នឹងវិបត្តិនានារួមមានកូវីដ-១៩ និងអតិផរណាផងដែរ ស្រាប់តែយើងមានការរំខានដោយបញ្ហាល្បែងស៊ីសងខុសច្បាប់ ដែលអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានលឿនជាចាំបាច់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លែងល្បែងស៊ីសងនោះ គឺនៅនឹងភូមិឋានប្រជាពលរដ្ឋ មិនបានដាក់នៅលើមេឃនោះទេ ហើយវាក៏មិនមានចាំចាប់ទាល់តែសោះក្នុងការអន្តរាគមន៍ពីថ្នាក់ជាតិទើបនាំគ្នាបង្ក្រាមនោះដែរ។សម្តេចតេជោបន្តថា៖ «មន្ត្រីមួយចំនួន មិនមែនមិនដឹងថា មូលដ្ឋានខ្លួនឯងមានល្បែងខុសច្បាប់នោះទេ ប៉ុន្តែសំខាន់ តេីចង់បង្រ្កាប ឬអត់? កុំព្រោះតែប្រយោជន៍ខ្លួនឯង...[]....! ត្រីចង្វាចិញ្ចឹមត្រីរ៉ស់»៕

មន្ត្រីជំនាញ៖ ព្រលានយន្តហោះតារាសាគរ បង្កើតឡើងសម្រាប់បម្រើដល់ផ្នែកស៊ីវិល និងទេសចរណ៍

2022/09/17 10:34:49 am        749
ភ្នំពេញ៖ មន្ត្រីជំនាញ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានតារាសាគរ ស្ថិតក្នុងខេត្តកោះកុង បង្កើតឡើងក្នុងគោលបំណងបម្រើដល់ផ្នែកស៊ីវិល និងវិស័យទេសចរណ៍ មិនមានទាក់ទងនឹងកងទ័ពចិន ដូចអ្វីដែលមជ្ឈដ្ឋានអន្តរជាតិមួយចំនួនចោទប្រកាន់ទេ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា តំបន់អភិវឌ្ឍតារាសារគរ ជាគម្រោងមួយ ដែលមានភ្ជាប់គម្រោងជាច្រើនទៀតជាកញ្ចប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ និងសាងសង់អាកាសយានដ្ឋានតារាសាគមួយផងដែរ ។ ឯកឧត្តមបានបន្តថា អាកាសយានដ្ឋាននេះបានសាងសង់រួចរាល់ហើយ នៅតែការបំពេញកាតព្វកិច្ចទទួលបាននូវវិញ្ញាបណ្ណប័ត្រ ដើម្បីប្រតិបត្តិការ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ក៏បានប៉ះពាល់ដល់ដំណើរ និងជះឥទ្ធិផលដល់ខ្សែសង្វាក់ផលិតកម្មដឹកជញ្ជូនសម្ភារៈ ការផ្គត់ផ្គង់សម្ភារៈ ការធ្វើដំណើររបស់វិស្វករជំនាញ ទើបធ្វើឲ្យមានការយឺតយ៉ាវក្នុងការអនុវត្តគម្រោងនេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា ការអភិវឌ្ឍតំបន់តារាសាគរ និងបង្កើតអាកាសយានដ្ឋាននេះ កម្ពុជារងនូវការចោទប្រកានពីសំណាក់ប្រទេសសេរីមួយចំនួនថា ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពចិន ប៉ុន្តែជាក់ស្ដែង ការអភិវឌ្ឍក្នុងគោលបំណងបម្រើផ្នែកស៊ីវិល និងវិស័យទេសចរណ៍ប៉ុណ្ណោះ ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានតារាសាគរ គ្រោងនឹងដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៣ ខណៈដែលចំណុចនៅសេសសល់ មានដូចជាការរៀបចំធនធានមនុស្ស ការបណ្ដុះបណ្ដាល និងការបោសសំអាតជាដើម ៕(អត្ថបទ៖ បាន សុខរិទ្ធិ)

ក្នុង​ពិធីបុណ្យ​ព្រះ​សព​ម្ចាស់​ក្ស​ត្រី៖ អាកាសយានដ្ឋាន​ Heathrow លុបចោល​ជើង​ហោះហើរ​នៅ​ថ្ងៃ​ចន្ទ​

2022/09/16 03:23:13 pm        669
​អង់គ្លេស៖ អាកាសយានដ្ឋាន Heathrow បាន​និយាយ​ថា​ ប្រមាណ ១៥% នៃ​កាលបរិច្ឆេទ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ចន្ទ​ ក្នុងអំឡុងពេល​ពិធីបុណ្យ​ព្រះ​សព​របស់​ព្រះ​មហាក្សត្រី Elizabeth។​ ​អាកាសយានដ្ឋាន​និយាយ​ថា ​នេះ​គឺ​ដើម្បី​ធានា​បាន​ថា ​ដែនអាកាស​លើ​ទីក្រុង​ឡុងដ៍​នឹង​ស្ងប់ស្ងាត់​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នោះ​។ អាកាសយានដ្ឋាន​នឹង​លុបចោល​ជើង​ហោះហើរ រួមទាំង​ជើង​ហោះ​ហើរ​ក្រុមហ៊ុន​អាកាសចរណ៍ British Airways ចំនួន ​១០០​ជើង និង​ជើង​ហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ Virgin Atlantic ចំនួន​បួន​។ ដោយឡែក​អ្នកដំណើរ​រាប់​ម៉ឺន​នាក់នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ដោយ​ការ​ធ្វើ​កូដកម្ម​ផ្នែក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​របស់​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ​។ ក្នុងចំណោម​ជើង​ហោះហើរ​ដែល​ត្រូវ​បាន​លុបចោល​ នឹង​មាន​ជើង​ហោះហើរ​ជាច្រើន​ដែល​ហោះហើរ​លើ​ប្រទេស​បារាំង ទាំង​ទៅ និង​មកពី​ប្រទេស​នោះ​ទេ​។ អាកាស​យានដ្ឋាន Heathrow បាន​និយាយ​ថា រាល់​ការចេញដំណើរ និង​ការ​ចុះចត​នៅ​ថ្ងៃ​ចន្ទនឹង​ត្រូវ​ពន្យារពេល ១៥នាទី​មុន​ និង​ក្រោយ ភាព​ស្ងប់ស្ងាត់​រយៈពេល ២នាទី​នៅ​ចុង​បញ្ចប់​នៃ​ពិធីបុណ្យ​ព្រះ​សព​។​​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ អាកាសយានដ្ឋាន Heathrow បាន​សុំទោស​ចំពោះ​ការ​រំខាន​នេះ ប៉ុន្តែ​បាន​និយាយ​ថា ជា​ការ​គោរព ហើយ​ប្រតិបត្តិការ​ទៅ និង​មក​អាកាសយានដ្ឋាន​នឹង​មាន​ការ​ផ្លាស់ប្តូរសមស្រប ដើម្បី​ជៀសវាង​ការ​រំខានដោយ​សំឡេង​នៅ​ទីតាំង​ជាក់លាក់​នៅ​ថ្ងៃ​ចន្ទ​។​ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល (CAA) បាន​ចេញ​សេចក្តី​ណែនាំដែល​មានន័យថា អ្នកដំណើរ​តាមផ្លូវ​អាកាស​ដែល​ជើង​ហោះហើរ​ត្រូវ​បាន​លុបចោល ឬ​ពន្យារពេល​នៅ​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​ការផ្លាស់ប្តូរ​របស់​អាកាសយានដ្ឋាន Heathrow នឹង​ពុំ​មាន​សិទ្ធិ​ទទួល​បាន​សំណង​ផ្នែក​ហិរញ្ញវត្ថុ​ស្របច្បាប់​នោះ​ទេ​។ នោះ​គឺ​ដោយសារតែ​ទំនងជា​ត្រូវ​បាន​ចាត់ទុកថា ​ជា​កាលៈទេសៈ​ពិសេស​។ ទោះ​យ៉ាង​ណាក្រុម​ហ៊ុន​អាកាសចរណ៍​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​សំណង ឬ​ការ​កក់​សំបុត្រ​ឡើងវិញ​៕អត្ថបទ៖ ប៊ុនថន

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់​នៅ​ប៉ាគីស្ថាន​​កើន​ឡើងដល់ ១,៤៨៦​នាក់

2022/09/16 03:00:34 pm        665
​ប៉ាគីស្ថាន៖ យោង​តាម​ទិន្នន័យ​ផ្លូវ​ការដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​ ១,៤៨៦​នាក់​បាន​ស្លាប់​រួមមាន​កុមារ​ ៥៣០​នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ អំឡុង​ពេល​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​កើតមាន​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ​ខណៈ​ដែល​ពេលនេះ​ជើង​ហោះហើរ​ដឹក​ជំនួយ​មកពី​សហរដ្ឋអាមេរិក និង​អារ៉ាប់​រួម​បាន​មក​ដល់​។ ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ការ​រលាយ​ផ្ទាំង​ទឹកកក​បាន​ប៉ះពាល់​រួច​ទៅ​ហើយ​ដល់​ប្រជាជន ​៣៣​លាន​នាក់​នៅ​ក្នុង​ប្រទេស ដោយ​ប្រជាជន​រាប់​ម៉ឺន​នាក់​គ្មាន​លំនៅឋាន​រស់នៅ​។ ​អ្វី​ដែល​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​នោះ អាជ្ញាធរ​សុខាភិបាល​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ដោយសារតែ​ទឹក​កខ្វក់៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM