កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

ព័ត៌មានសំខាន់ៗ

មនុស្ស​រាប់ពាន់នាក់​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ហៃទី​លាលែង​ពី​តំណែង​ក្នុង​ការ​តវ៉ា​ថ្មី

2022/09/08 02:34:27 pm        694
​ហៃទី៖ មនុស្ស​រាប់ពាន់នាក់​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ហៃ​ទី និង​ទីក្រុង​ធំៗ​ផ្សេងទៀត​បានរៀបចំ​កា​រត​វ៉ា​ថ្មី​កាលពី​ថ្ងៃ​ពុធ ដើម្បី​ទាមទារ​ឲ្យ​មាន​សុវត្ថិភាព​ជាង​នេះ ទំនិញ​មានតម្លៃ​ថោក​ជាង​មុន និង​ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​លោក Ariel Henry។ ​​ការផ្ទុះអាវុធ លាយឡំ​នឹង​ការស្រែក និង​ការ​ទះដៃ​របស់​ក្រុមបាតុករ ខណៈ​ពួកគេ​ចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដែល​បិទ​ដោយ​ផ្ទាំង​ថ្ម រថយន្ត​ដឹកទំនិញ និង​ការដុត​សំបក​កង់​រថយន្ត​។ បាតុករ​បាន​កាន់​ស្លាក​សញ្ញា​ប្រឆាំង​ភាពក្រីក្រ ខណៈ​បាតុករ​មួយចំនួនទៀត​បង្ហាញ​ការសោកស្ដាយ​ចំពោះកង្វះ​ការងារ​។ ការតវ៉ា​ផ្សេងទៀត​បានធ្វើឱ្យ​ជាប់គាំង​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ជាច្រើន ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ហៃ​ទី និង​តំបន់​ភាគខាងត្បូង​រួមទាំង​ទីក្រុង​ព័រ​អូ​ប្រាំង​, ភី​តទី​ហ្គូ​វ​ និងទីក្រុង​ជេ​រ៉េមី ដោយ​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​មនុស្ស​។​ ​ប្រជាជន​ហៃ​ទី​បានរៀបចំ​ការតវ៉ា​កាន់តែ​ច្រើនឡើងក្នុងពេល​មានការ​កើនឡើង​ការចាប់​ជំរិត និង​ការសម្លាប់​ដែល​ទាក់ទង​នឹង​ក្រុម​ជន​អន្ធពាល ការកើនឡើង​តម្លៃ​ទំនិញ​ជា​មូលដ្ឋាន និង​កង្វះ​ប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្នុងពេល​មាន​អតិផរណា​ដែល​បាន​ឈានដល់ ៣០%។កាលពី​ថ្ងៃ​អង្គារ ការិយាល័យ​នាយករដ្ឋមន្ត្រីបានចេញ​សេចក្តីថ្លែងការណ៍​ដោយ​និយាយថា ការិយាល័យ​បានដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព ហើយ​លោក Henry នឹងមាន​ចំណាត់ការ​ជាច្រើន រួមទាំង​ការអនុវត្ត​កម្មវិធី​សង្គម​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ខ្លាំង និង​ធានាបាន​ថា​ មាន​ប្រេងឥន្ធនៈ​កាន់តែច្រើន​នៅតាម​ស្ថានីយ​ប្រេង​។ លោក Henry បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​បាន​ជំរុញ​ប្រជាជន​កុំឱ្យ​ចុះចាញ់​ឧបាយកល​នយោបាយ​។ ប្រទេស​ហៃ​ទី​បាន​កើតមាន​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​ដែល​មិន​ធ្លាប់មាន ចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក​ Jovenel Moïse កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដោយ​ក្រុម​ជន​អន្ធពាល​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង៕អត្ថបទ៖ ប៊ុនថន

លោកស្រី Truss ប្រឈមមុខ​នឹង​សភា​ជា​លើកដំបូង​ក្នុងនាម​ជា​មេដឹកនាំ

2022/09/08 12:27:57 pm        514
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Liz Truss បាន​ប្រាប់​សភា​ថា លោកស្រី​ប្រឆាំង​ការយកពន្ធ​បន្ថែម​លើ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន ហើយនឹង​ដាក់ជំនួស​ដោ​យ​ការ​កាត់​ពន្ធ​អនុគ្រោះ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​គ្រប់គ្រង​វិបត្តិ​នៃ​ការធ្វើ​ឲ្យ​ប៉ះពាល់​លើ​ជីវភាព​រស់នៅ​ របស់​ប្រជាជនដែល​កំពុង​កើនឡើង​។ លោកស្រី Truss ត្រូវបាន​ចោទសួរ​កាលពី​ថ្ងៃ​ពុធ​ដោយ​មេដឹកនាំ​បក្សប្រឆាំង​លោក Sir Keir Starmer អំពី​ផែនការ​របស់លោក​ស្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ថាមពល​ដែល​កំពុង​កើនឡើង ​ក្នុងអំឡុងពេល​សម័យប្រជុំ​របស់​នាយករដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​លើកដំបូង​របស់លោក​ស្រី​នៅក្នុង​សភា​។​ ​លោក Starmer បាន​និយាយ​អំពី​ផែនការ​របស់លោក​ស្រី Truss ថា ពុំមាន​អ្វី​ថ្មី​នោះទេ​អំពី​គំនិត​ស្រមើ​ស្រ​ម៉ៃរបស់​គណបក្ស Tory ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​ការ​ហុច​ប្រយោជន៍​ដល់​ក្រុម​អ្នកមាន ដោយ​លោក​បន្ថែមថា​ អ្នកធ្វើការ​នៅ​ចក្រភព​អង់គ្លេស​នឹង​ជា​អ្នក​បង់ប្រាក់ ​សម្រាប់​ការខកខាន​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការប្រមូល​ពន្ធលើប្រាក់ចំណេញ​ របស់​ក្រុមហ៊ុន​ថាមពល​ធំៗ​។ លោកស្រី Truss បាន​ឆ្លើយតប​វិញ​ដោយ​និយាយថា​ ពុំមាន​អ្វី​ថ្មី​អំពី​ការដំឡើង​ពន្ធ​របស់​បុគ្គលិក និង​ការចំណាយ និង​បាន​ចោទប្រកាន់​លោក Starmer ថា ​មិន​យល់​អំពី​បំណង និង​ឱកាស​។​​លោកស្រី​បាន​សន្យាថា​នឹង​កាត់​បន្ថយពន្ធ និង​មាន​ចំណាត់ការ​ភ្លាមៗ​ជួយ​ដល់​ពលរដ្ឋ​ ក្នុងការ​ចំណាយ​លើ​ថាមពល​របស់​ពួកគេ ប៉ុន្តែ​ក៏​នឹង​ធានាបាន​ការផ្គត់ផ្គង់​ថាមពល​រយៈពេល​វែងរ​បស់​យើង​ផងដែរ​។ លោកស្រី​ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញ​ផែនការ​ថាមពល​របស់​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា លោកស្រី Truss មាន​ផែនការ​ទប់​ការចំណាយ​លើ​ផ្នែក​ថាមពល​។ ការចំណាយ​សម្រាប់​អ្នក​ជាប់ពន្ធ​ដែល​វិធានការ​នេះ​អាចឈាន​ដល់ ១០០ពាន់​លាន​ផោន ឬ ១១៦​ពាន់​លាន​ដុល្លារអាមេរិក៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​អបអរ​ជ័យជម្នះ​ការ​វាយបក​ដោយ​ជោគជ័យ ខណៈ​រុស្ស៊ី​វាយ​សងសឹក​

2022/09/08 11:55:56 am        728
​អ៊ុយ​ក្រែ​ន៖ កងកម្លាំង​រុស្ស៊ី​បាន​បាត់បង់​ដែនដី​ នៅ​លើ​សមរភូមិ​ជួរមុខ​ទាំងអស់​អំឡុង​សប្ដាហ៍​ទី​២៨ ​នៃ​សង្គ្រាម ខណៈ​ការ​វាយបក​បាន​រីក​រាលដាល​ពី​តំបន់ ​Kherson ​ភាគខាងត្បូង​ដល់​ភាគ​ខាងកើត និង​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ជាការ​បង្ហាញ​ពី​សមត្ថភាព​ដែល​នៅតែ​បន្ត​របស់​អ៊ុយ​ក្រែ​ន ​ក្នុងការ​ដណ្ដើមយក​ដឹក​ដី​របស់​ខ្លួន​មកវិញ​។ ​​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងជើង​បាន​បើក​ការ​វាយបក​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ខាងជើង​កាលពី​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា​សប្ដាហ៍​នេះ​។ ទោះបី​ជា​មាន​ភាព​ស្ងប់ស្ងាត់​ចេញពី​វិទ្យុ​ពី​ក្រុម​មេដឹកនាំ​នយោបាយ និង​យោធា​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទីក្រុង Kyiv យ៉ាងណាក្ដី​ក្រុម​អ្នក​សរសេរ​ប្លុក​របស់​យោធា​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​រាយការណ៍​ថា មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ទីប្រជុំជន​ Verbivka​ និង ​Balakliia ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​៧០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង Kharkiv ដែល​ទាហាន​អ៊ុយ​ក្រែ​ន​ដណ្ដើម​យក​បាន​វិញ​កាលពីដើម​ខែ​ឧសភា។ កងកម្លាំង​អ៊ុយ​ក្រែ​ន​ទំនង​បាន​ដណ្ដើម​យក​មកវិញ​លើ​តំបន់ Verbivka ជាទី​ដែល​ពួកគេ​បាន​បង្ហោះ​រូបភាព​ទីតាំង​ភូមិសាស្ត្រ បង្ហាញ​ពី​ទាហាន​រុស្ស៊ី​ស្លាប់​ជាច្រើន​នាក់​។​​តំបន់ Rybar គឺជា​ដែនដី​មួយ​ក្នុងចំណោម​ដែនដី​មួយ​ចំនួន ​ដែល​ក្រុម​អ្នក​សរសេរ​ប្លុក​របស់​យោធា​រុស្ស៊ី​កំពុង​រាយការណ៍​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ជុំវិញ​ទីប្រជុំជន Balakliia កាលពី​ល្ងាច​ថ្ងៃ​ទី​៦​កញ្ញា ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ​ខែកញ្ញា​បាន​រាយការណ៍​ថា ទីប្រជុំ​ជននេះ​ត្រូវ​បាន​រង​ការឡោមព័ទ្ធ​ទាំង​ស្រុង។​ ក្រុម​អ្នកសារព័ត៌មាន​រុស្ស៊ី​ក៏បាន​និយាយ​ផង​ដែរ​ថា កងកម្លាំង​ក្រុង Moscow បាន​បំផ្ទុះ​ស្ពាន​នានា​ឆ្លងទន្លេ Balakleyka និង​ទន្លេ Krainya Balakleyka ដើម្បី​កុំ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន​រុល​ចូល​ទៅ​មុខ​ថែមទៀត​៕អត្ថបទ៖ សុខមាន

លោក Putin ព្រមាន​លោក​ខាង​លិច​ថា ​នឹង​ប្រឈម​ការ​ត្រជាក់​ខ្លាំង​នៅ​រដូវរងា ខណៈ​អឺរ៉ុប​គ្រោង​កំណត់​តម្លៃ​ឧស្ម័ន​រុស្ស៊ី

2022/09/08 11:27:44 am        726
​រុស្ស៊ី៖ សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​កំណត់​តម្លៃ​លើ​ឧស្ម័ន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ ក្រោយ​លោក​ប្រធានាធិបតី Vladimir Putin បាន​គំរាម​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ថាមពល បើ​សហភាព​អឺរ៉ុប​ធ្វើ​បែប​នោះ​មែន ដែល​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​នៃ​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​បណ្ដា​ប្រទេស​អ្នកមាន​បំផុត ​របស់​ពិភពលោក​នៅ​រដូវរងា​នេះ​។​ ​ការ​ជាប់​គាំង​ដែល​ចេះតែ​រីក​ធំ​នេះ អាច​បង្ក​ឲ្យ​តម្លៃ​ឧស្ម័ន​នៅ​សហភាព​អឺរ៉ុប​ហក់​ឡើង​ខ្ពស់​កប់​ពពក​ថែមទៀត ដោយ​បន្ថែម​បន្ទុក​ចំណាយ​ដល់​បណ្ដា​រដ្ឋាភិបាល​សហ​ភាព​អឺរ៉ុប ដែល​កំពុង​ចំណាយ​ប្រាក់​ដើម្បី​ទប់​កុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ថាម​ពល​របស់​ពួកគេ​ដួល​រលំ និង​ការពារ​អតិថិជន​ជាប់​គាំង​សាច់​ប្រាក់​នៅ​ក្នុង​ខែត្រជាក់​ខាងមុខ​។ ​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​កំពុង​យក​ការ​ផ្គត់ផ្គង់​ថាម​ពល​ធ្វើជា​អាវុធ សងសឹក​ទណ្ឌកម្ម​រប​ស់​លោក​ខាងលិច​ដែល​បាន​ដាក់​លើ​ទីក្រុង Moscow ជុំវិញ​ការ​វាយ​លុក​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែ​ន។ ​រុស្ស៊ី​បាន​ស្ដីបន្ទោស​ទណ្ឌកម្ម​ទាំងនោះ​ថា​ ជា​ដើម​ចម​បង្ក​ឲ្យ​មាន​បញ្ហា​ការ​ផ្គត់ផ្គង់​ថាមពលដែល​ប៉ះពាល់​ដល់​បំពង់​បង្ហូរ​ប្រេង​។ខណៈ​ភាព​តានតឹង​បាន​កើន​ឡើង លោក Putin បាន​និយាយ​ថា កិច្ចសន្យា​នានា​នឹង​ត្រូវ​ហែក​ចោល​ដោយសារ​ការកំណត់​តម្លៃ​ឧស្ម័ន​នេះ ហើយ​បាន​ព្រមាន​ថា លោក​ខាង​លិច​ប្រឈម​ការ​ត្រជាក់​កក​ ប្រៀប​ដូច​ជា​រឿងនិទាន​ដ៏​ល្បី​របស់​រុស្ស៊ី​និយាយ​អំពី​កន្ទុយចចក​។ បណ្ដា​រដ្ឋមន្ត្រី​ថាមពល​សហភាព​អឺរ៉ុប គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដីពី​បញ្ហា​នេះ​នៅ​ថ្ងៃ​សុក្រ​ស្អែកនេះ​៕​អត្ថបទ៖ សុខមាន

ជនសង្ស័យ​ចាក់​សម្លាប់​មនុស្ស ​១០​នាក់​នៅ​កាណាដា ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់​ក្នុងពេល​ឃុំខ្លួន​

2022/09/08 10:57:59 am        518
​កាណាដា៖ ជនល្មើស Myles Sanderson ដែលជា​ជនសង្ស័យ​ទី​២ ក្នុង​ហេតុការណ៍​ចាក់​សម្លាប់​ដ៏​សាហាវ​នៅ​ក្នុង​ប្រទេស​កាណាដា ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ​នគរបាល​បាន​ចាប់​ខ្លួន​គេ បន្ទាប់ពី​ការស្វែងរក​រយៈពេល​ជាច្រើន​ថ្ងៃដែល​បង្ក​ឲ្យ​មាន​ទុក្ខសោក​ធ្ងន់ធ្ងរ ​និង​ការ​ព្រួយបារម្ភ​នៅ​ក្នុង​សហគមន៍​ដាច់ស្រយាល ជាទី​ដែល​មនុស្ស​ ១០​នាក់​ត្រូវ​បាន​ចាក់​សម្លាប់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួស​កាលពី​ចុង​សប្ដាហ៍​មុន។ ​នគរបាល​សហព័ន្ធ​កាណាដា​នៅ​ក្នុង​ខេត្ត Saskatchewan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជនសង្ស័យ Myles Sanderson ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ជិត​ទីប្រជុំជន Rosthern ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៣០គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ការវាយប្រហារ​បាន​កើត​ឡើង​។ ​កងកម្លាំង​នគរបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ខ្លី​មួយ​ថា ពុំ​មាន​ហានិភ័យ​ដល់​សុវត្ថិភាព​សាធារណជន​ទៀតទេ។ នគរបាល​សហព័ន្ធ​ក្នុង​ខេត្ត Saskatchewan សូម​អរគុណ​ដល់​សាធារណជនចំពោះ​ការ​យកចិត្ត​ទុក​ដាក់ ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់​ការ​អំពី​ការតាមដាន​សកម្មភាព​ជនសង្ស័យ Myles Sanderson​។​ដោយ​សំអាង​លើ​ប្រភព​មួយ​ចំនួន​ពី​អង្គភាព​អនុវត្ត​ច្បាប់​ជាច្រើន សារព័ត៌មាន Global បាន​និយាយ​ថា ជនល្មើស Sanderson បាន​ប្រគល់​ខ្លួន​ឲ្យ​នគរបាល និង​នៅ​មាន​ជីវិត​នៅឡើយ នៅ​ពេល​រូបគេ​ត្រូវ​បាន​បញ្ជូន​ចូល​រថយន្ត​សង្គ្រោះ​បន្ទាន់ ក្រោយ​ការស្វែងរក​នៅ​តាម​ផ្លូវ highway​ មួយដែល​នគរបាល​បាន​រក​ឃើញ​រថយន្ត​របស់​គេ​ចត​ចោល​នៅ​ចិញ្ចឹម​ផ្លូវ​។ ​គេ​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​របួស ដែល​ក្រុម​អាជ្ញាធរ​ជឿ​ថា​គេ​បាន​ចាក់​ខ្លួនឯង​។ កាលពី​ថ្ងៃ​ទី​៥ ​ខែ​កញ្ញា​សប្ដាហ៍​នេះ នគរបាល​និយាយ​ថា សាកសព​ជនល្មើស Damien Sanderson វ័យ ៣១​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់ James Smith Cree Nation ដែល​ជា​ទីលំនៅ​របស់​ជន​រងគ្រោះ​មួយ​ចំនួន៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ​ IAEA មិនអាច​ធានា​ស្ថានភាព​សន្តិភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានទេ​

2022/09/08 10:27:48 am        449
​UN៖ ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ខ្លួន​មិន​អាច​ធានា​សន្តិភាព​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បានទេ ដោយ​និយាយ​ថា ​មិន​មាន​ជំហាន​រីកចម្រើន​ក្នុង​ការ​ស្រាយ​ចម្ងល់​អំពី​វត្តមាន​កាលពី​កន្លងទៅ​ នៃ​វត្ថុធាតុដើម​ផលិត​នុយក្លេអ៊ែរ​នៅ​ឯ​ទីតាំង​នានា​ដែល​មិនបាន​ប្រកាស​។​ ​ទីភ្នាក់ងារសារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ខ្លួន​មិន​ហាន​ធានា​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ប្រើប្រាស់​សម្រាប់​សន្តិភាព​នោះ​ទេ​។ ​របាយការណ៍​នោះ​និយាយ​ថា ប្រធាន​ទីភ្នាក់ងារ IAEA លោក Rafael Grossi ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា ​អ៊ីរ៉ង់​មិនបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទីភ្នាក់ងារ​នេះ​ លើ​បញ្ហា​សេ​សសល់​មួយ​ចំនួនអំឡុង​ពេល​នៃ​ការ​ផ្ដល់​របាយការណ៍ ដូច្នោះ​ហើយ​ទើប​មិន​មាន​ការ​រីក​ចម្រើន​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ទាំងនោះ​។​ភាគី​អ៊ីរ៉ង់​បាន​និយាយ​យូរ​មក​ហើយ​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​សន្តិភាព​បំផុត​។ ​ទីភ្នាក់ងារ IAEA បាន​កំពុង​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់ដើម្បី​ទទួល​បាន​ចម្លើយ​នានា ​អំពី​វត្ត​មាន​នៃ​វត្ថុ​ធាតុ​ដើម​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីតាំង​ចំនួន​៣ ​ដែល​មិនត្រូវ​បានប្រកាស​។ ដោយ​ពុំមាន​ការ​បកស្រាយ​គួរ​ឲ្យ​ទុក​ចិត្ត​ពី​ភាគី​អ៊ីរ៉ង់ លើ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ការផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដែល​ទំនង​ជា​មាន​វត្ត​មាននៅ​ទីតាំង​ចំនួន​៣ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ខ្លួន​មិន​អាច​ធានា​ថា​ សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នោះ​ត្រូវ​បាន​អ៊ីរ៉ង់​លួច​ផលិត ​ដើម្បី​ផលិត​អាវុធ​នោះ​ទេ​៕ អត្ថបទ៖ សុខមាន

មនុស្ស ​៧​នាក់​លង់ទឹក​ស្លាប់​ក្នុង​ពេល​ទឹកជំនន់​ជន់​លិច​ចំណតរថយន្ត​នៅ​កូរ៉េខាងត្បូង

2022/09/07 03:22:39 pm        1081
កូរ៉េខាងត្បូង៖ ​មនុស្ស​ ៧​នាក់​បាន​ស្លាប់​នៅ​កូរ៉េខាងត្បូង បន្ទាប់ពី​ពួកគេ​បាន​ជាប់​ក្នុង​ចំណតរថយន្ត​ក្រោម​ដី អំឡុង​ទឹកជំនន់​បណ្ដាលមកពី​ព្យុះ​ទី​ហ្វុ​ង Hinnamnor​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា ពួកគេ​បាន​ជួយសង្គ្រោះ​មនុស្ស​ ២នាក់​ដែល​ត្រូវ​គេ​រាយការណ៍​បាន​រួច​រស់​រាន​មាន​ជីវិត ដោយ​តោង​បំពង់​ទុយយោ​ពិដាន​រយៈពេល​ជាង ​១២​ម៉ោង។ ​ព្យុះ​ទី​ហ្វុ​ង Hinnamnor ដែល​ជា​ព្យុះ​ស៊ីក្លូន​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ឆ្នាំនេះ បាន​វាយប្រហារ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ដើម​សប្ដាហ៍​នេះ​។ ក្រុម​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ទី​ហ្វុ​ង Hinnamnor បាន​កើន​ឡើង​ដល់ ​១០​នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ លំនៅឋាន និង​អគារ​យ៉ាងហោចណាស់​ ៥​ខ្នង​ត្រូវ​បាន​ទឹក​ជន់​លិច ឬ​រង​ការ​បំផ្លិចបំផ្លាញ និង​ផ្លូវ​ជាច្រើន​ក៏​ត្រូវ​រង​ការខូចខាត​ដែរ​។​ សាលារៀន​ជាង ​៦០០​កន្លែង​ត្រូវ​បាន​បិទ ឬ​ដាក់​ឲ្យ​រៀន​តាម online​។​ជាង​ហោះហើរ​ជាង ២៥០ និង​សេវា​នាវា​ចម្លង ៧០ ត្រូវ​បាន​ផ្អាក ខណៈ​ទូក​នេសាទ​ជាង ៦៦,០០០​គ្រឿង​បាន​វិល​ត្រឡប់​ចូល​កំពង់ផែ​។​ ​គិត​ត្រឹម​ម៉ោង ៦​ព្រឹក​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​បាន​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​នៅ​តាម​លំនៅឋាន​ឡើងវិញ​ចំនួន ​២,៧៩៥​ខ្នង ក្នុងចំណោម​ផ្ទះ​ និង​អគារ​ចំនួន ២០,៣៣៤​ខ្នង​ដែល​បាន​ដាច់ចរន្ត​អគ្គិសនី​៕អត្ថបទ៖ សុខមាន

ក្រុម​តំណាងរាស្ត្រ​បារាំង និង​អាមេរិក​នឹង​ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​នេះ ​ខណៈ​កំពុង​តានតឹង​ជាមួយ​ចិន

2022/09/07 03:04:05 pm        533
​កោះ​តៃវ៉ាន់៖ ក្រុម​មន្ត្រី និង​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ក្រុម​គណៈប្រតិភូ​បារាំង​មាន​គ្នា ​៥​នាក់ និង​ក្រុម​តំណាង​រាស្ត្រ​មកពី​សភា​អាមេរិក​មួយ​ក្រុម​ផ្សេងទៀត​នឹង​ទៅដល់​កោះ​តៃវ៉ាន់​នៅ​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​កោះ​នេះ ស្រប​ពេល​ភាព​តានតឹង​កំពុង​ឡើង​កម្ដៅ​ជាមួយ​ចិន។ ​គណៈប្រតិភូ​បារាំង​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ដោយ​ក្រុម​មន្ត្រី និង​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​។ ​ប្រទេស​ចិន​ដែល​បាន​អះ​អាង​ថា ​កោះ​តៃវ៉ាន់​គឺជា​ដែនដី​របស់​ខ្លួន ទោះ​មានការ​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ពី​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក៏ដោយ​នោះ បាន​បង្កើត​ល្បែង​សង្គ្រាម​ជា​បន្តបន្ទាប់​នៅ​ជិត​កោះ​នេះ​កាលពី​ខែ​មុន បន្ទាប់ពី​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅកាន់​កោះ​នេះ​កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា​កន្លងទៅ​។ក្រោយ​ដំណើរ​របស់​លោកស្រី ក៏​មាន​ក្រុម​គណៈប្រតិភូ​អាមេរិក​ផ្សេងទៀត​បាន​ទៅកាន់​កោះ​នេះជា​បន្តបន្ទាប់ រួម​ទាំង​ក្រុម​តំណាងរាស្ត្រ និង​អភិបាល​រដ្ឋ Arizona​។ ​ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា គណៈ​ប្រតិភូ​បារាំង​នឹង​ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា​នេះ និង​បន្ត​ស្នាក់នៅ​រហូតដល់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ក្រុម​អាជ្ញាធរ​នេះ​និយាយ​ថា ក្រុម​តំណាងរាស្ត្រ​នេះ​នឹង​ជួប​មេដឹកនាំ​រង​លោក William Lai តែ​មិន​ជួប​លោកស្រី Tsai Ing-wen ទេ៕អត្ថបទ៖ សុខមាន

លោកស្រី Liz Truss ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​របស់​អង់គ្លេស និង​បាន​តែង​តាំង​គណៈរដ្ឋមន្ត្រី​ថ្មី

2022/09/07 02:40:58 pm        659
​អង់គ្លេស៖ លោកស្រី Liz Truss បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ចូលគាល់​ម្ចាស់​ក្ស​ត្រី Elizabeth II នៅ​ដែនដី​ស្កុ​តឡែ​ន​កាលពី​ថ្ងៃ​អង្គារ​។​ ​អតីតរដ្ឋមន្ត្រី​ការបរទេស​រូបនេះ​បាន​ចំណាយពេល​ប្រមាណ ៣០នាទី​ចូលគាល់​ម្ចាស់​ក្ស​ត្រី ហើយ​បន្ទាប់មក​បានធ្វើដំណើរ​មក​កាន់​វិមាន​នាយករដ្ឋមន្ត្រី Downing Street ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​លើកដំបូង​របស់លោក​ស្រី ​ក្នុងនាម​ជា​មេដឹកនាំ​របស់​ប្រទេស​។​ ​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ការប្រកួតប្រជែង​រយៈពេល​ពីរ​ខែ​រវាង​លោកស្រី Truss និង​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Rishi Sunak សម្រាប់​មុខតំណែង​កំពូល​នៅក្នុង​គណបក្ស​អភិរក្សនិយម​របស់​ច​ក្រ​ភព​អង់គ្លេស និង​រដ្ឋាភិបាល​អង់គ្លេស​។ លោកស្រី Truss ក្លាយជា​នាយករដ្ឋមន្ត្រី​ទី៥៦ របស់​ចក្រភព​អង់គ្លេស និង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​៣ ​ដែល​ឡើងកាន់តំណែង​នេះ​។​លោកស្រី Liz Truss បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ដែល​ភ្លាមៗ​ត្រូវ​ប្រឈម​កិច្ចការ​ធំៗ​នៅ​ចំពោះមុខ​លោកស្រី ដូចជា​ការទប់ស្កាត់​ការកើនឡើង​តម្លៃ​ទំនិញ ជំរុញ​សេដ្ឋកិច្ច ការធ្វើ​ឲ្យ​ធូ​ស្រាល​ភាពចលាចល​ការងារ និង​ស្តារ​ប្រព័ន្ធ​ថែទាំ​សុខភាព​ជាតិ​ដែល​ខ្វះ​បុគ្គលិក​។ ​លោកស្រី Truss បានចាប់ផ្តើម​តែងតាំង​សមាជិក​ជាន់ខ្ពស់​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី ​ខណៈ​លោកស្រី​ត្រូវ​ដោះស្រាយ​វិបត្តិ​ថាមពល​ ដែល​បង្កឡើង​ដោយ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេសលោកស្រី Liz Truss បានជ្រើសរើស​គណៈរដ្ឋមន្ត្រី​ជា​លើកដំបូង​ដោយ​គ្មាន​ជនជាតិ​ស្បែ​កស ចូលកាន់​តំណែង​ណាមួយ​ក្នុង​មុខតំណែង​រដ្ឋមន្ត្រី​ចំនួន​ ៤សំខាន់ៗបំផុត​របស់ប្រទេស​នេះ៕អត្ថបទ៖ ប៊ុនថន

មនុស្សរាប់ពាន់នាក់​ត្រូវបាន​ជម្លៀស​ដោយ​ការ​រញ្ជួយ​ដី​នៅ​ចិន ​ខណៈ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​ ៧៤​នាក់

2022/09/07 12:32:06 pm        730
​ចិន៖ ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ប្រទេស​ចិន​បានធ្វើការ​ នៅក្នុង​ទីតាំង​ប្រកបដោយ​គ្រោះថ្នាក់​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ជួយ​ជម្លៀស​ពលរដ្ឋ​ជាង ១១​,០០០​នាក់​បន្ទាប់ពី​រញ្ជួយ​ដី​កម្រិត​ 6.8​រិច​ទ័​រ​បាន​វាយប្រហារ​ខេត្ត Sichuan ភាគ​និរតី​នៃ​តំបន់ភ្នំ​របស់​ប្រទេស​ចិន​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ៧៤នាក់​ស្លាប់​។ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​ខ្លាំង​បំផុត​ដែល​បាន​វាយប្រហារ​ខេត្ត Sichuan ភាគ​និរតីប្រទេស​ចិន​បាន​កើន​ឡើងដល់ ៧៤នាក់​គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ ខណៈ​មនុស្ស ​២៥៩​នាក់​ផ្សេងទៀត​បាន​រងរបួស ​និង ​២៦​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ​។​ ​រូបភាព​វីដេអូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋដែល​ថត​បាន​នៅ​ចំណុចកណ្តាល​នៃ​តំបន់ Luding ខេត្ត Sichuan ​បានបង្ហាញ​ឲ្យ​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជួយ​អ្នករងរបួស​ឆ្លងកាត់​ស្ពាន​បណ្តោះអាសន្ន ​ដែល​សាងសង់​ដោយ​យក​ដើមឈើ​ធ្វើជា​ស្ពាន​ដើរ​ឆ្លងកាត់ ខណៈ​ទឹក​ហូរ​នាំ​ដីល្បាប់​នៅ​ខាងក្រោម​ស្ពាន​។​​ពលរដ្ឋ​ជម្លៀស​ខ្លួន​ដែល​អាច​ដើរ​បាន បានធ្វើ​ដំណើរ​តាម​ផ្លូវលំ​នៅតាម​បណ្តោយ​ដង​ទន្លេ​មាន​ជម្រាលភ្នំ ​និង​មាន​ដី​បាក់​ធ្លាក់​ដោយ​គ្រោះ​រញ្ជួយ​ដី​។ វីដេអូ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​ថា ពលរដ្ឋ​មួយចំនួន​កំពុងកាន់​របស់​របរ​យកទៅ​ជាមួយ​។​ ​ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ព្យាយាម​ចូលទៅ​ដល់​មនុស្ស​ដែល​ជាប់គាំង ដោយមាន​ឧបករណ៍ប្រើប្រាស់​ និង​បញ្ជូន​ជំនួយ​សង្គ្រោះបន្ទាន់ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​មនុស្ស ១១,០០០នាក់ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​នេះ​។ អាជ្ញាធរ​បានកំណត់​អត្តសញ្ញាណ​គ្រោះថ្នាក់​ភូមិសាស្ត្រ​ប្រមាណ ៥០០​កន្លែង ដែល​បានកំណត់​យោងទៅតាម​ការបាក់​ដី និង​ផ្លូវ​តំបន់ភ្នំ​ដែល​បាក់​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM