សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

ការស្រាវជ្រាវ​៖ លោកខាងលិច​លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន ៥​ខែ​បន្ទាប់ពី​សង្គ្រាម

2022/08/19 11:01:19 am        479
​អ៊ុយក្រែន៖ យោងតាម​ការស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្ដា​រដ្ឋាភិបាល​សំខាន់ៗ​របស់​អឺរ៉ុប លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ខែកក្កដា ជា​ខែ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូល​ប្រទេសជិតខាង​គាំទ្រ​ដោយ​លោកខាងលិច​មួយ​នេះ។ ​អ៊ុយ​ក្រែ​ន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ជំនួយ​យោធា និង​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​បាន​ទទួល​កញ្ចប់​ថវិកា​ប្រហែល ​១.៥​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ (១.៥ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការ​សន្យា​ថ្មី​នៃ​ការ​គាំទ្រ​កាលពី​ខែ​កក្កដា ដែល​នាំ​ឲ្យ​ទំហំ​ថវិកា​សរុប​ឡើង​ដល់ ៨៤.២​ពាន់​លាន​អឺរ៉ូ​នៅ​ចន្លោះ​ពាក់កណ្ដាល​ខែ​មករា និង​ដើមខែ​សីហា​។ ​ប្រទេស​ដែល​លែង​សន្យា​ផ្ដល់​ជំនួយ​គឺ​មាន​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អ៊ីតាលី ឬ​ប៉ូឡូញដែល​ជា​ក្រុម​ប្រទេស​ធំ​ៗ​បំផុត​នៅ​អឺរ៉ុប។​​លោក Christoph Trebesch ប្រធាន​វិទ្យាស្ថាន​ឃៀ​ល (Kiel) សម្រាប់​ការតាមដាន​ការគាំទ្រ​លើ​អ៊ុយ​ក្រែ​ន​របស់​សេដ្ឋកិច្ច​សកល ដែល​បាន​វិភាគ​ទិន្នន័យ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​កក្កដា ប្រទេស​ម្ចាស់​ជំនួយ​កាលពី​ដំបូង​ស្ទើរតែ​មិនបាន​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ។ ​លោក Trebesch និង​អ្នក​តាម​ដាន​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​បាន​បង្ហាញថា ប្រទេស​ធំៗ​របស់​សហភាព​អឺរ៉ុប​មាន​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ពុំបាន​ផ្ដល់​ការសន្យា​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ​។ ​លោក​ថា ប្រទេស​ន័​រ​វេស​ដែល​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ ​១​ពាន់​លាន​​អឺរ៉ូ​នៃ​កញ្ចប់​ថវិកា​ចំនួន ១.៥​ពាន់​លាន​អឺរ៉ូ​ដែល​បាន​សន្យា​កាលពី​ខែ​មុន​៕អត្ថបទ៖ សុខមាន

កម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

2022/08/19 10:42:53 am        251
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ និងលោក ម៉ា នរិទ្ធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោកស្រី Josephie Teo រដ្ឋមន្រ្តីក្រសួងទំនាក់ទនង និងព័ត៌មាន និងជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលកិច្ចសន្ទនានេះធ្វេីឡេីងនៅប្រទេសសិង្ហបុរី។កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានឆ្នាំ២០២២ គឺជាកិច្ចសន្ទនាលើកទី៧ក្រោមមូលបទ« អនាគតនៃភាពធន់នឹងគ្រោះមហន្តរាយនាពេលនេះ តើយើងបានត្រៀមខ្លួនហើយឫនៅ»។ កិច្ចសន្ទនានេះ បានយកចិត្តទុកដាក់ទៅលើបច្ចុប្បន្នភាពនៃបញ្ហាពិភពលោក និងបានទាក់ទាញចំណាប់អារម្មណ៍ពីអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្នែកជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ៕

ការដើរ​នៅលើ​ទី​អវកាស​របស់​រុស្ស៊ីត្រូវ​បញ្ឈប់​ភ្លាម​ៗមុន​ការគ្រោងទុក បន្ទាប់ពី​មាន​បញ្ហា​ថាមពល​ថ្ម​

2022/08/19 10:35:54 am        428
​សហរដ្ឋអាមេរិក៖ ​ទីភ្នាក់ងារ​អវកាស​អាមេរិក Nasa បាន​និយាយ​ថា អវ​កាស​យានិក​រុស្ស៊ី​មួយ​រូប​បាន​បោះ​បង់ចោល​ការ​ដើរ​នៅ​លើ​ទី​អវកាស​ភ្លាមៗ ដោយសារ​បញ្ហា​ថាមពល​ថ្ម​នៅ​លើ​អាវ​អវកាស​របស់​លោក​។ ​អង្គការ Nasa និយាយ​ថា លោក Oleg Artemyev វ័យ ៥១​ឆ្នាំ​មិនដែល​ជួប​គ្រោះថ្នាក់​ណាមួយ​ឡើយ​។​ ​បេសកកម្ម​គ្រប់គ្រង​ខាងក្រៅ​ទីក្រុង Moscow បាន​បញ្ជា​ឲ្យ​លោក Oleg Artemyev ត្រឡប់​ចូល​ស្ថានីយ​អវកាស​អន្តរជាតិ​វិញ នៅ​ពេល​ថ្ម​របស់​លោក​បាន​អស់​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ ដែល​ថ្ម​នោះ​ប្រើ​បានតែ ២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​ដើរ​នៅ​លើ​ទី​អវកាស​។ ​លោក​បាន​ប្រញាប់​ត្រឡប់​ទៅកាន់​សោ​ខ្យល់ និង​បាន​ថ្ពក់​អាវ​អវកាស​របស់​លោក​ភ្ជាប់​ទៅ​នឹង​ស្ថានីយ​អវកាស​។ ដៃគូ​ដើរ​លើ​ទី​អវកាស​របស់​លោកគឺ​លោក Denis Matveev វ័យ ៣៩​ឆ្នាំ​នៅតែ​បន្ត​ដើរ​នៅ​ខាងក្រៅ​រយៈពេល​ ១​ម៉ោង​ទៀត មុន​ពេល​លោក​បន្ត​ដើរ លោក​ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រឡប់មកវិញ​ដែរ។​​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ដោយ​សំអាង​លើ​ការ​ផ្សាយ​ផ្ទាល់ មានការ​បកប្រែ​ជា​ភាសា​អង់គ្លេស​របស់​អង្គការ Nasa ថា លោក Matveev បាន​ប្រាប់​ថា ​លោក Artemyev បាន​ទម្លាក់​អ្វីៗ​ទាំងអស់​ចោល និង​ត្រឡប់មកវិញ​។ ​អង្គការ Nasa និយាយ​ថា អំឡុង​ការ​ដើរ​នៅ​លើ​ទី​អវកាស អវកាស​យានិក​ទាំង​២ ​បាន​ត្រៀម​បញ្ចប់​ការដំឡើង​កាមេរ៉ា ២ នៅ​លើ​ដៃ​រូបយន្ត​របស់​អឺរ៉ុប​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ៕អត្ថបទ៖ សុខមាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាមេនីចូលជួបសម្តែងការគួរសម

2022/08/19 10:28:48 am        149
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនី ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Vahram Kazhoyan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តម Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

រុស្ស៊ី​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​នៅ​ទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​រង​ការបាញ់​ផ្លោង

2022/08/19 10:04:51 am        163
​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូប​បាន​និយាយថា ប្រទេស​រុស្ស៊ី​កំពុង​អំពាវនាវ​ឲ្យ​ដល់​ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) ឲ្យ​មានដំណើរ​ចុះ​ត្រួត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​បំពេញ​អាណត្តិ​របស់​ខ្លួន​ជាទី​ភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ។​ ​ក្នុង​អំឡុង​សន្និសីទ​ស្ដីពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ពុធ លោក Igor Vishnevetsky អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ​បាន​និយាយ​ថា យើង​ចង់​ឲ្យ​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​កើតឡើង​ឆាប់ៗ​នេះ​។ ​ប្រទេស​រុស្ស៊ី​នឹង​ប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ដើម្បី​សម្របសម្រួល​ការងារ​នេះ​។ ​លោក​បាន​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ តែ​មិនមែន​ដោយ​សារ​តែ​កំហុស​របស់​យើង​ទេ​។អ្នកការទូត​រូប​នេះ​បាន​ចង្អុល​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ដោយសារតែ​មានការ​វាយ​ប្រហារ​ជា​ទៀង​ទាត់​របស់​អ៊ុយ​ក្រែ​ន ទៅលើ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នោះ ទើប​មិនមាន​សុវត្ថិភាព​សម្រាប់​ក្រុម​អធិការកិច្ច​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​នោះ​។ ​លោក Vishnevetsky បាន​សង្កត់​ធ្ងន់​ថា មនុស្ស​មិនគួរ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​ទេ មិន​គួរ​ប្រើ​កាំភ្លើង​ធំ ឬ​អាវុធ​ផ្សេងទៀត​ដាក់​គោលដៅ​លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ទេ។ ភាគី​អ៊ុយ​ក្រែ​ន​ដឹង​ច្បាស់​ហើយ​តែ​នៅតែ​ធ្វើ ដែល​ជា​ទង្វើ​នៃ​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​យ៉ា​ង​ច្បាស់​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អាល់​ហ្សេ​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២៦​នាក់​ស្លាប់​

2022/08/18 02:50:42 pm        532
​អាល់​ហ្សេ​រី​៖ យ៉ាងហោចណាស់​មនុស្ស ២៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លាញ​តំបន់​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី​។​ ​លោក Kamel Beldjoud រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​និយាយថា ​មនុស្ស ២៤នាក់​បាន​ស្លាប់​នៅ​តំបន់ El Tarf ជិត​ព្រំដែន​ជាមួយ​ប្រទេស​ទុយ​នេ​ស៊ី ព្រមទាំង​ម្តាយ ​និង​កូនស្រី​ម្នា​ក់នៅតំបន់ ​Setif។ ក្រុម​អ្នក​ពន្លត់អគ្គីភ័យដែលមាន​ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ​នៅតែ​ព្យាយាម​ទប់ស្កាត់​ការឆាបឆេះ​ដោយ​ភ្លើង​ជាច្រើន​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ របាយការណ៍​និយាយថា ​ពលរដ្ឋ​ប្រមាណ ​៣៥០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ក្បែរ​ភ្លើង​ឆេះ​ព្រៃ​។ ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​បាន​និយាយថា ​តំបន់ El Tarf ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដែលមាន​ភ្លើង​ឆេះ​ចំនួន ១៦​កន្លែងកំពុង​ឆេះ​។​ ​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រីបាន​រង​ផលប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ ដោយ​មនុស្ស ៩០នាក់​បាន​ស្លាប់​កាលពី​ឆ្នាំមុន ហើយ​ព្រៃឈើ​ជាង ១០០,០០០ហិកតា​ត្រូវបាន​ឆេះ​បំផ្លាញ​។​ ​កាលពី​ខែសីហា​ឆ្នាំមុន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក Beldjoud បានដាក់​កំហុស​ការ​រាលដាល​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់ Kabyle ប្រទេស​អាល់​ហ្សេ​រីថា​មានការ​ដុតបំផ្លាញ​៕អត្ថបទ៖ ប៊ុនថន

មន្ត្រីជាន់ខ្ពស់​របស់​ UN បាន​ជំរុញ​ឲ្យ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​ និង​បញ្ឈប់​ការ​ប្រហារ​ជីវិត

2022/08/18 02:39:00 pm        630
​​មី​យ៉ាន់​ម៉ា៖ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​និយាយថា លោកស្រី​បាន​ជំរុញ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ និង​បញ្ឈប់​ការប្រហារជីវិត នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ធ្វើឡើង​ក្នុង​ពេល​មាន​អំពើ​ហិង្សា​កើន​ឡើង​នៅ​ក្នុង​ប្រទេស​។ សហភាព​មី​យ៉ាន់​ម៉ា​ស្ថិតក្នុង​ភាព​វឹកវរ​ ចាប់តាំងពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi កាលពីដើម​ឆ្នាំមុន ហើយ​បានចាប់ផ្តើម​បង្ក្រាប​បង្ហូរឈាម​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ដែល​កើតឡើង​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា លោកស្រី Noeleen Heyzer បាន​មកដល់​រដ្ឋធានី Naypyidaw ហើយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ក្រសួងការបរទេស មុន​ពេល​ជួប​ជាមួយ​ប្រមុខ​យោធា​លោក Min Aung Hlaing នៅ​ថ្ងៃ​ពុធ​។ លោកស្រី Heyzer បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី ​គឺ​ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ និង​ស្នើ​ឱ្យមាន​ចំណាត់ការ​ជាក់ស្តែង​ដែល​ត្រូវការ​ដើម្បី​កាត់បន្ថយ​ជម្លោះ និង​ការរង​ទុក្ខ​របស់​ប្រជាជន​។​​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​មិនបាន​ឆ្លើយតប ​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​អំពី​ជំនួប​នេះ​ទេ​។ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា MRTV បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ជំនួប​នេះ​បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​រវាង​មី​យ៉ាន់​ម៉ា និង​អង្គការសហប្រជាជាតិ​។ ការ​ថ្កោលទោស​ជា​សាកល​បាន​ធ្លាក់​មកលើ​ឧ​ត្ត​ម​សេនីយ៍​ជា​ច្រើន​រូប​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​ថ្មីៗ​នេះ​ភាគច្រើន​ថ្កោលទោស​លើ​ការ​ប្រហារ​ជីវិត​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​បួន​នាក់ ​ដែល​ពួកគេ​បាន​និយាយ​ថា ​បាន​ជួយ​ក្នុង​សកម្មភាព​ភេរវកម្ម ដោយ​សំដៅ​ទៅលើ​ការវាយប្រហារ​ដោយ​កងជីវពល​ ដែល​ប្រយុទ្ធ​ប្រឆាំង​ការគ្រប់គ្រង​របស់​យោធា និង​ព្យាយាម​សងសឹក​ចំពោះ​ការ​បង្ក្រាប​លើ​ការតវ៉ា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Heyzer ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​តុលាការ​បាន​កាត់ទោស​មេ​ដឹកនាំ​ប្រទេស​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​លោកស្រី Aung San Suu Kyi ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ពី​បទ​ចោទប្រកាន់​អំពើពុករលួយ៕អត្ថបទ៖ ប៊ុនថន

ចិន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​ជើងកាង ក្រោយ​ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​សេត​វិមាន​

2022/08/18 12:24:16 pm        561
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​វាយបក​ការ​អត្ថាធិប្បាយ​ពី​លោក Kurt Campbell អ្នក​សម្រប​សម្រួល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​ថា ប្រទេស​ចិន​ប្រតិកម្ម​ហួស​ហេតុ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា​កន្លង​ទៅ​នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា យោង​តាម​សំឡេង​ដែល​បាន​ថត​ទុក វា​ច្បាស់​ណាស់​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ការពារ​អ្វី​ដែល​មិន​អាច​ការពារ​បាន ដោយ​ការ​អនុវត្តន៍​ហេតុផល​បែប​ទំនើង និង​ធ្វើ​ដូចជា​ជើងកាង។​ ប្រទេស​ចិន​ទំនងជា​សងសឹក​កោះ​តៃវ៉ាន់​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi តាមរយៈ​មធ្យោបាយ​មួយ​ចំនួន​រួម​ទាំង​សមយុទ្ធ​យោធា​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បម្រាម​លើ​ការ​នាំ​ចូល​ចូល​ដ៏​សំខាន់​ពី​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​។ លោក Campbell បាន​និយាយ​អំឡុង​ពេល​ថត​សំឡេង​តាម​ទូរស័ព្ទ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ប្រតិកម្ម​ជ្រុល​ហួសហេតុ​ ហើយ​សកម្មភាព​ដែល​នៅតែ​បន្ត​របស់​ខ្លួន​នឹង​ក្លាយ​ជា​ការ​បង្ករឿង បង្ក​អស្ថិរភាព និង​ជាស​កម្ម​ភាព​មិន​ធ្លាប់​មាន​ពីមុន​មក​។​​លោក Campbell បាន​និយាយ​ថា សកម្មភាព​ថ្មីៗ​របស់​ចិន ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលបំណង​នៃ​សន្តិភាព និង​ស្ថិរភាព និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់​។ ​កាលពី​ថ្ងៃ​ពុធ​លោក Wang បាន​វាយបក​ថា មិន​មែន​ជា​ចិន​ទេ​គឺ​សហរដ្ឋអាមេរិក​ទៅវិញ​ទេ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ ដោយ​ចោទប្រកាន់​ដំណើរ​របស់​លោក​ស្រី Pelosi ថា​ បាន​បំពាន​អធិបតេយ្យភាព​របស់​ចិន​។ ជំហរ​របស់​ក្រុង​ប៉េកាំង​គឺថា មាន​ចិន​តែមួយ​ប៉ុណ្ណោះ ហើយ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន​។ កោះ​តៃវ៉ាន់​បាន​ហៅ​ខ្លួនឯង​ថា​ជា​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន និង​បាន​ក្លាយ​ជា​កោះ​ស្វ័យ​គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ១៩៤៩ មក​៕ អត្ថបទ៖ សុខមាន

ចិន​នឹងចូលរួម​សមយុទ្ធ​យោធា​ជាមួយ​រុស្ស៊ី ខណៈ​ទំនាក់ទំនង​ជាមួយ​គូប្រជែង​អាមេរិក​កាន់តែ​ដុនដាប​

2022/08/18 11:51:55 am        552
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ដោយមាន​ការចូលរួម​ពី​ប្រទេស​ផ្សេងទៀត​ រួម​ទាំងឥណ្ឌា បេឡា​រុស ម៉ុង​ហ្គោ​លី និង​តា​ហ្ស៊ី​គីស្ថាន​។ ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយ​ថា ​ខ្លួន​នឹងចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ជា​ការ​បង្ហាញ​ចុងក្រោយ​នៃ​ភាពជា​ដៃគូ​រវាង​គូរ​ប្រជែង​ទាំង​២ ​ជាមួយ​សហរដ្ឋអាមេរិក​។ ​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា​ថា ការចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​នេះគឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អន្តរជាតិ និង​ក្នុង​តំបន់​នាពេល​បច្ចុប្បន្ននេះ​ទេ ដែល​ទំនងជា​សំដៅ​ដល់​ការ​វាយ​លុក​របស់​រុស្ស៊ី​ដែល​នៅតែ​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​សេចក្ដីថ្លែងការណ៍​បាន​និយាយថា​ សមយុទ្ធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ​ដែល​នៅ​តែ​បន្ត​។ ​សមយុទ្ធ​រួមគ្នា​ស្រដៀង​គ្នា​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​មានការ​ចូលរួម​ពី​ចិន បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា គោលបំណង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង និង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ​ថែមទៀតជាមួយ​កងទ័ព​ដែល​ចូលរួម​ពី​ប្រទេស​ផ្សេងៗ និង​ពង្រឹង​សមត្ថភាព​ឆ្លើយតប​ការ​គំរាម​ផ្នែក​សន្តិសុខ​ផ្សេងៗ។​ចិន​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មួយ​ចំនួន ​ដែល​ពុំបាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ជុំវិញ​ការវាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​។​ ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken ធ្លាប់​បាន​ប្រាប់​សម​ភាគី​ចិន​របស់​លោក​កាលពី​ខែ​មុន​ថា លោក​មិន​ទទួលយក​ការ​អះ​អាង​របស់​ចិន​ដែល​ថា ​ខ្លួន​ឈរ​នៅ​កណ្ដាល​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា ទីក្រុង Washington ព្រួយបារម្ភ​ពី​ការ​រួម​ដៃ​គ្នា​របស់​ចិន​ជាមួយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំងក្លា ខណៈ​ប្រមុខ UN ទៅដល់​ទីក្រុង Lviv

2022/08/18 11:33:25 am        644
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​បាន​រង​ការ​វាយ​សន្ធាប់​ជាថ្មី​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង Kherson ចំណែកឯ​ការ​បាញ់​ផ្លោង​ពី​សំណាក់​កងកម្លាំង​វិមាន​ក្រឹម​ឡាំង​នៅ​ក្នុង​ទីក្រុង Kharkiv ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស ​៧​នាក់ ខណៈ​ដែល​សមរភូមិ​ប្រយុទ្ធ​មាន​រយៈពេល​ជិត ​៦​ខែ​នៅតែ​ពុំ​ទាន់​មាន​មធ្យោបាយ​បញ្ចប់​នៅឡើយ​។ ​ក្រោយពេល​ទៅដល់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នឹង​ជួប​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy និង​លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​លោក Guterres នឹង​ទៅ​កាន់​ទីក្រុង Lviv ភាគ​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​។ ​មេដឹកនាំ​ទាំង​៣ ​នឹង​ពិភាក្សា​ពី​ដំណោះស្រាយ​ជម្លោះ​ជាមួយ​រុស្ស៊ី និង​ដោះស្រាយ​ការ​គំរាម​កំហែង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សកល​ និង​ការ​ប្រឈម​គ្រោះ​មហន្តរាយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ​ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​គ្រប់គ្រង​។​​សង្គ្រាម​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រត់​ភៀសខ្លួន មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ធ្វើ​ឲ្យ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​រវាង​លោក​ខាង​លិច និង​រុស្ស៊ី ដែល​វិមាន​ក្រឹម​ឡាំង​និយាយ​ថា​ ប្រតិបត្តិការ​របស់​ខ្លួន​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​មួយ​នេះ​គ្មាន​កងទ័ព និង​ការពារ​សហគមន៍​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM