ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ

2022/06/05 07:33:57 am        36
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាធ្លាប់តែល្បីខាងធ្វើសង្គ្រាម ក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាទៀតទាត់

2022/06/04 12:19:29 pm        787
ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសង្កេតការណ៍សម្រាប់ការបោះឆ្នោត ជួបសំដែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់តែជាប្រទេសដែលល្បីល្បាញខាងធ្វើសង្គ្រាម បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ជាពិសេសដំណើរការឃោសនា១៤ថ្ងៃមកនេះដោយរលូន គ្មានអំពើហិង្សា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញលើកឡើងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យក្រុមអ្នក សង្កេតការណ៍មើលការបោះឆ្នោតនៅថ្ងៃស្អែកនេះ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពព្រឹកថ្ងៃទី៤មិ ខែមិថុនា ឆ្នាំ២០២២នេះ ។នៅក្នុងជំនួបរវាងសម្ដេចតេជោ និងប្រតិភូសង្កេតការណ៍បោះឆ្នោត ដឹកនាំដោយ Andres pastrana ប្រធានអង្គការCDI ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចចូលថា ប្រតិភូអ្នកសង្កេតការណ៍ទាំង១១ក្រុម រួមទាំងប្រតិភូខ្មែរ ក្នុងនោះ ប្រតិភូសង្កេតការណ៍មកពីបរទេស មានមកពីប្រទេសអូស្រ្តាលីនិង ប្រទេសកូរ៉េ ហើយក៏បានសម្ដែង នូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញប្រតិភូទាំងអស់មកសង្កេតការណ៍មើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលនេះ។ឯកឧត្តមក៏បានគោរពជូនពរ ឲ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែកដំណើរការបានល្អ សេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ប្រតិភូសង្កេតការណ៍ទាំងអស់ហើយក៏បានជម្រាបជូន ប្រតិភូទាំងមូលអំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ដែលបានសម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។សម្ដេចបានជម្រាបជូនប្រតិភូទាំងមូលថា ពេលដែលសម្ដេចចូលមកដល់ទីក្រុងភ្នំពេញដំបូង បានជួបប្រជាជនតែ៧នាក់ប៉ុណ្ណោះ។ សម្ដេចបន្តថាពេលនោះភ្នំពេញជារហោឋាន មិនដូចភ្នំពេញនាពេលនេះ ដែលមានការកកស្ទះចរាចរណ៍ផង និងអគារខ្ពស់ៗផង។សម្ដេចបានមានប្រសាសន៍បន្តថា អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងទ័ព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រតិបត្តិការនៅប្រទេសដទៃ។ សម្ដេចបន្តថាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ ផ្ដើមតាំងពីឆ្នាំ២០០២។ នេះជាការបោះឆ្នោតសកលហើយការបោះឆ្នោតនេះគឺជា ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិដើម្បីបោះឆ្នោតអសកលជ្រើសរើស ក្រុមប្រឹក្សាស្រុក ខេត្ត និងការបោះឆ្នោតព្រឹទ្ធសភា។សម្ដេចបានថ្លែងអំណរគុណចំពោះគណប្រតិភូ សង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលនេះ ដើម្បីសង្កេតមើល អំពីដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយដែលធ្លាប់តែល្បីល្បាយអំពីការធ្វើសង្គ្រាមការកាប់សម្លាប់ប្រល័យពូជសាសន៍ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។សម្ដេចបានជម្រាបជូនប្រតិភូអំពី ជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះកម្ពុជាមិនមានការឆ្លងរយៈពេលជាង ២០ថ្ងៃមកហើយ។ ពីនោះទៅទៀតបានដំណើរការលើការ ឃោសនារកសំឡេងឆ្នោតរបស់គណបក្សនីមួយៗដោយរលូន គ្មានអំពើហិង្សា ទាំងពាក្យសម្ដីនិងកាយវិការ៕

មនុស្ស ៤នាក់​បាន​ស្លាប់​ដោយសារ​រថភ្លើង​រត់​ភ្លាត់​ចេញពី​ផ្លូវ​នៅ​តំបន់​ភ្នំ​ Alps ប្រទេស​អាល្លឺម៉ង់

2022/06/04 12:04:45 pm        1315
​អាល្លឺម៉ង់៖ អាជ្ញាធរ​បាន​និយាយថា គ្រោះថ្នាក់​រថភ្លើង​នៅ​តំបន់ភ្នំ Alps ភាគខាងត្បូង​ប្រទេស​អាល្លឺម៉ង់​កាល​ពីថ្ងៃ​សុក្រ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ​៤​នាក់​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស​។​ ​នគរបាល​បាន​និយាយថា រថភ្លើង​ក្នុង​តំបន់​ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង Munich ទំនងជាបាន​រត់​ភ្លាត់​ចេញពី​ផ្លូវ​នៅ​ទីក្រុង Burgrain។​ ​ទូរថភ្លើង​ពីរ​ជាន់​ចំនួន​បី​ទូ​បាន​ក្រឡាប់​ ហើយ​មនុស្ស​ត្រូវបាន​ទាញ​ចេញ​តាម​បង្អួច​ទៅទី​សុវត្ថិភាព​។ មូលហេតុ​នៃ​គ្រោះថ្នាក់​រត់​ភ្លើង​ភ្លាត់​ចេញពី​ផ្លូវ​រត់​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។ ​នគរបាល​បាន​និយាយ​នៅលើ​បណ្តាញ Twitter ថា​ មនុស្ស ៤​នាក់​បាន​ស្លាប់ ហើយ​ពួកគេ​បានដាក់​ចំនួន​អ្នករងរបួស​ប្រមាណ​ ៣០​នាក់ក្នុងនោះ​ ១៥​នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​វា​មិន​ច្បាស់​នោះទេ​ថា ​មាន​មនុស្ស​ប៉ុន្មាន​នាក់នៅលើរថភ្លើង​ក្នុងពេល​គ្រោះថ្នាក់៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រផ្ការីកចាក់វ៉ាក់សាំងកូវីដ-១៩ នាំឱ្យកម្ពុជាសម្រេចជោគជ័យជាពិសេសការបោះឆ្នោតនៅថ្ងៃស្អែកនេះ

2022/06/04 11:26:38 am        575
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយមោទភាពថា យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ បាននាំឱ្យកម្ពុជាសម្រេចបានជោគជ័យ ជាពិសេសសម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះតែម្តង។នេះជាប្រសាសន៍លើកឡើងរបស់សម្តេច ខណៈបានអនុញ្ញាតឱ្យឯកឧត្តម Andres pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយម កណ្តាលអន្តរជាតិ(CDI)ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ ។នៅក្នុងជំនួបនេះ ឯកឧត្តម Andres pastrana  បានមានប្រសាសន៍ថា ក្នុងនាមក្រុមគ្រួសារ ស៊ីឌីអាយ ឯកឧត្តម សូមគោរពសម្ដែងនូវមរណទុក្ខចំពោះការបាត់បង់ បងប្រុស របស់សម្ដេច ហើយក៏បានគោរពជម្រាបជូនសម្ដេចថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២នេះ។ឯកឧត្តម បានបន្ថែមថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមបានមកសង្កេតការណ៍មើលការបោះឆ្នោតនៅកម្ពុជា។លើកទី១ គឺនៅឆ្នាំ២០១៤ លើកទី២ឆ្នាំ២០១៨ និងលើកទី៣គឺនៅពេលនេះ។ឯកឧត្តមក៏បានគោរពជូនពរឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះ ដំណើរការទៅដោយរលូន និងជោគជ័យ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម Andres ចំពោះការចូលរួមរំលែកមរណទុក្ខ និងបានជម្រាបជូនឯកឧត្តម Andres អំពីដំណើរការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជាដែលយកយុទ្ធសាស្ត្រផ្ការីក ចាក់ចេញពីរាជធានីភ្នំពេញនិងខេត្តកណ្តាលមុនគេដែលនាំឱ្យទទួលបានជោគជ័យ ជាពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះ។សម្ដេចបានបន្តថាកម្ពុជាឥឡូវនេះមិនមានការឆ្លងកូវីដ-១៩ ជាង២០ថ្ងៃហើយ។ ជាទីបញ្ចប់សម្ដេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណដល់ឯកឧត្ដមAndres ដែលបានដឹកនាំប្រតិភូCDIមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានៅថ្ងៃស្អែកនេះ៕

នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថាគណបក្សនយោបាយ នឹងទទួលយកលទ្ធផលបោះឆ្នោតឃុំសង្កាត់

2022/06/03 04:43:33 pm        274
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ និងរំពឹងថា គណបក្សនយោបាយទាំងអស់ នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកាន់តែខិតជិតមកដល់ហើយនោះ ។ ក្នុងសារសំឡេងពិសេស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះគណបក្សនយោបាយទាំងអស់ នៅកម្ពុជា ដែលបានចូលរួមអនុវត្តច្បាប់ ស្របទៅតាមការណែនាំ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសម្ដេចសង្ឃឹមថា គ្រប់គណបក្សនយោបាយ នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ ។ សម្ដេចតេជោ បានបន្តថា មួយវិញទៀតរំពឹងថា គ្រប់គណបក្សនយោបាយទាំងអស់ នឹងទទួលយកនូវលទ្ធផលការបោះឆ្នោត ដែលប្រជាជននឹងផ្តល់សម្រាប់គណបក្សទាំងអស់គ្នា នាពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ។ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជិតអស់អាណត្តិ ហើយឆ្លងទៅអាណត្តិថ្មី នឹងមានមួយចំនួនអាចជាប់ឆ្នោតឡើងវិញ និងមួយចំនួនមិនបានឈរឈ្មោះ ឬមិនជាប់ឆ្នោតឡើងវិញ អរគុណសម្រាប់ការចូលរួមធ្វើកិច្ចការដ៏ល្អ ដើម្បីឲ្យប្រទេសជាតិរបស់យើង បានឆ្លងផុតពីវិបត្តិជំងឺកូវីដ-១៩ ។គួរបញ្ជាក់ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន១៧ ចូលរួមឈរបោះឆ្នោត ៕អត្ថបទ បាន សុខរិទ្ធិ ក្រាហ្វិច៖ ខ្ញុំព្រះករុណា សូមអរព្រះគុណ និងសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលធ្វើឲ្យប្រទេសរបស់យើង ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងរយៈពេលនៃយុទ្ធនាការយុទ្ធនាការបោះឆ្នោត ៕ អត្ថបទ ៖ សុខរិទ្ធ

សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជនរួមជាតិអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោត

2022/06/03 02:11:10 pm        794
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ពេលទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ គប្បីបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយត្រូវមានអាលកុល និងពាក់ម៉ាក់ ដើម្បីការពារមេរោគកូវីដ១៩ បើទោះបីជានាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងពុំមានករណីឆ្លងថ្មីនូវមេរោគកូវីដនេះក៏ដោយ។

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់ ​១០០​ថ្ងៃ ខណៈ​ពុំ​មាន​ពន្លឺ​ធូរស្រាល​នៅឡើយ

2022/06/03 12:18:10 pm        624
អ៊ុយក្រែន៖ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះសង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​គ្រប់ ​១០០​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ចូល​ប្រទេសជិតខាង​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទិវា​ការពារ​កុមារ​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​បាន​និយាយ​ថា រយៈពេល ១០០​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម "​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​អាក្រក់​ដល់​កុមារ​ក្នុង​កម្រិត និង​ល្បឿនដែល​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ មក ខណៈ​ជា​មធ្យម​កុមារ​យ៉ាងហោចណាស់ ២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​មួយថ្ងៃ​។ ​ប្រធាន​ការិយាល័យ​រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កុមារ​យ៉ាងហោចណាស់ ២៤៣​នាក់​បាន​ស្លាប់ ​និង​កុមារ​ប្រមាណ​ ៤៤៦​នាក់​ផ្សេងទៀត​បាន​រង​របួស ​ដោយ​សារ​ការវាយប្រហារ​របស់​កងកម្លាំង​រុស្ស៊ី។ យោង​​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤,១៤៩​នាក់​បាន​ស្លាប់ និង ៤,៩៤៥​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម ខណៈ​គេ​ជឿ​ថា ​ចំនួន​ពិតប្រាកដ​មាន​ខ្ពស់​ជាង​នេះ​។​​អង្គការ​ទេសន្ទរ​ប្រវេសន៍អន្តរជាតិ​បាន​និយាយ​ថា ម្នាក់​ក្នុងចំណោម​មនុស្ស​ ៦​នាក់​បាន​ភៀសខ្លួន​ក្នុង​ប្រទេស​ដោយ​សារ​សង្គ្រាម ដែល​នាំ​ឲ្យ​ជនភៀសខ្លួន​សរុប​កើន​ឡើង​ដល់​ជាង ៧​​លាន​ ៧​សែន​នាក់​។ ចំណែក​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៦​លាន ៨សែន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​ផ្សេងៗ។ ​ក្រុម​គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ជួប​ចរចា​ទល់មុខ​គ្នា​សរុប​ចំនួន ​៤​លើក​ដើម្បី​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់ ក្នុង​នោះ​មាន​ ៣​លើក​ធ្វើ​នៅ​ប្រទេស​បេឡា​រុស និង​មួយ​លើក​ធ្វើ​នៅ​ទួរគី​៕អត្ថបទ៖ សុខមាន

ការដាក់ទណ្ឌកម្ម​របស់​លោក​ខាងលិចលើរុស្ស៊ី​ស្មើ​នឹង​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​

2022/06/03 10:31:51 am        932
​សហរដ្ឋអាមេរិក៖ រយៈពេល​ប្រហែល​ ១​ខែ​បន្ទាប់ពី​រុស្ស៊ី​បើក​ការវាយលុក​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​សាទរ​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​របស់​លោក​ខាងលិច​លើ​ទីក្រុង Moscow និង​បាន​និយាយ​ថា ទណ្ឌកម្ម​ទាំងនោះ​បាន​បណ្ដាល​ឲ្យ​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​ធ្លាក់​ថ្លៃ​ទាប​បំផុត​។ ​រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​ជិត​ពាក់កណ្ដាល ដែល​ជា​ការ​ធ្លាក់​ចុះ​ទាប​បំផុត​នៃ​ប្រា​ក់រូ​ប្លិ៍​ដោយ ​១៤៣រូ​ប្លិ៍​ស្មើនឹង ​១​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ទី​៧ ​ខែ​មីនា​កន្លងទៅ​។ ​លោក Iskander Lutsko អ្នក​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​វិនិយោគ​នៅ​ក្រុមហ៊ុន ITI Capital ដែលជា​ឈ្មួញកណ្តាល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប​លើ​ប្រទេស​រុស្ស៊ី​ស្មើនឹង​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​។ ក្រោយ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង Moscow ដោយ​ដាក់​គោល​​ដៅ​លើ​ហិរញ្ញវត្ថុ​របស់​ខ្លួន រួម​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ​ក្នុង​ធនាគារ​កណ្ដាល​របស់​ខ្លួន​ រហូតដល់​បិទ​ចរន្ត​រូបិយ​ប័ណ្ណ​បម្រុង​បរទេស​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​ការ​ភ័យ​ស្លន់ស្លោ​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​សាធារណ​ជន​បាន​ព្យាយាម​ដក​ប្រាក់​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ពី​ធនាគារ ដើម្បី​ទិញ​ទំនិញ​នៅ​ពេល​ដែល​តម្លៃ​ទំនិញ​នាំចូល​ហក់​ឡើង​។តម្លៃ​ទំនិញ​ប្រើ​ប្រាស់​បាន​កើន​ឡើង ១៧.៥​ភាគរយ​នៅ​កាលពី​ខែ​មេសា​។ ប៉ុន្តែ​នៅ​ខែ​បន្ទាប់ រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ងើបឡើង​វិញ​ដល់ ៤០​ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារធៀប​ទៅ​នឹង​កាលពី​ខែ​មករា ដោយ​លោត​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ​៧​ឆ្នាំ​ចុង​ក្រោយនេះ និង​ក្លាយ​ជា​រូបិយប័ណ្ណ​ដែល​ដំណើរ​ការ​ល្អ​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ២០២២​។ ​សហភាព​អឺរ៉ុប​បាន​នឹង​កំពុង​ពិភាក្សា​អំពី​ការកាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ថាមពល​របស់​រុស្ស៊ី បន្ទាប់ពី​មាន​ការ​ជជែក​គ្នា​អស់​រយៈពេល​មួយ​ខែ ដោយ​បាន​សម្រេចចិត្ត​កាល​ពី​ថ្ងៃ​ចន្ទ​លើ​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឲ្យ​បាន ៩០​% ​ទៅកាន់​សហ​ភាព​អឺរ៉ុប​នៅ​ចុង​ឆ្នាំនេះ ជា​ផ្នែក​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​របស់​ប្លុក​នេះ​។ សហភាព​អឺរ៉ុប​បាន​បញ្ចប់​ការសម្រេចចិត្ត​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

ទិដ្ឋភាពទូទៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា

2022/06/03 09:29:58 am        694
ភ្នំពេញ៖ ទិដ្ឋភាពទូទៅថ្ងៃបញ្ចប់ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លើការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

2022/06/02 02:40:33 pm        949
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនាភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Paul Clements ដែលបានបង្ហាញពីបំណង និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផល និងការសម្រេចបានជាប្រវិត្តសាស្ត្ររយៈពេល៣០ ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងវិស័យសកម្មភាពមីនច្បាស់លាស់ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នសាធារណៈរបស់រដ្ឋ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពទូទាំងប្រទេស។ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការគាំទ្រពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ វិស័យសកម្មភាពមីន ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ដែលកំពុងរកស៊ីទទួលទាន និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដល់ការអនុវត្តយន្តការភូមិអស់មីនរបស់អាជ្ញាធរមីនតាមធនធានរបស់ខ្លួន។លោក Paul Clements បានមានប្រសាសន៍ថា លោកបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ហើយរយៈពេល ១៤ឆ្នាំ នេះ លោកមានការពេញចិត្ត និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយបានផ្តល់នូវឱកាសនិងអំណោយផលយ៉ាងច្រើនដល់អ្នកវិនិយោគទុន ជាពិសេសការគោរពស្រឡាញ់វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងការងារបោសសម្អាតមីន/គ្រាប់ ដើម្បីជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។ក្នុងឱកាសនោះ លោក Paul Clements បានបង្ហាញពីបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា ជាពិសេសចូលរួមផ្តល់ឱកាសការងារជាអាទិភាព និងលើកកម្ពស់ដល់ជនមានពិការភាព និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។លោកនឹងជម្រុញ និងពិភាក្សាការងារបន្ថែមជាមួយសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សភាពាណិជ្ជកម្មដទៃទៀត វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស និងមូលនិធិនៅក្រៅប្រទេស ដើម្បីឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប
06/22/2026 08:06 PM
តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
06/22/2026 08:06 PM
អ្នកការទូតជាន់ខ្ពស់​របស់ចិន ជួបអនុប្រធានសន្តិសុខអ៊ីរ៉ង់ ក្រោយកិច្ច​​ពិភាក្សាជាមួយ​អាមេរិក នៅ​ស្វីស​
06/22/2026 08:06 PM
វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស
06/22/2026 08:06 PM
អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
06/22/2026 08:06 PM
កងទ័ពស៊ូដង់ទទួលយកអ្នករត់ចោលជួររបស់កងកម្លាំង RSF នៅ Darfur បង្កការខឹងសម្បារនៅក្នុងចំណោមពលរដ្ឋ
06/22/2026 08:06 PM
ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM