ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់សាធារណរដ្ឋអ៊ីតាលី

2022/04/25 03:18:01 am        281
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid-19 ជាង ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត

2022/04/25 03:17:28 am        1184
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត ហើយវ៉ាក់សាំងទាំងនោះ នឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ខណៈដែលវ៉ាក់សាំង មានស្រាប់នៅក្នុងឃ្លាំងស្តុកវ៉ាក់សាំងនៅរាជធានីភ្នំពេញមានជាង១១លានដូស។ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញផ្នែកសុខាភិបាល កុំឱ្យគិតតែទៅលើផ្នែកសុខភាពពេក ដោយមិនគិតពីបញ្ហា សេដ្ឋកិច្ច​ សង្គម និងចិត្តសាស្ត្រពលរដ្ឋ ខណៈដែលនៅកម្ពុជាការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតនៃការគ្រប់គ្រងបានយ៉ាងល្អ និងករណីឆ្លងប្រចាំថ្ងៃមានកម្រិតតិចតួច៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងដកចេញការពាក់ម៉ាសតាមទីសាធារណៈ

2022/04/25 03:16:58 am        1414
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍គ្រោងដកចេញនូវការពាក់ម៉ាសតាមទីសាធារណៈហើយ លើកលែងតែក្នុងកម្មវិធីក្នុងសាល ឬអគារដែលមានការជួបជុំ។ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនត្រូវមើលតែពីបញ្ហាសុខភាពមួយមុខ ដោយភ្លេចពីបញ្ហាសេដ្ឋកិច្ចនោះឡើយ។ ក្នុងន័យនេះសម្តេច គ្រោងនឹងដកចេញការប្រើម៉ាសតាមទីសាធារណៈហើយ ខណៈយើងត្រូវបន្តការចាក់វ៉ាក់សាំង ជាពិសេសដូសទី៣ ឬទី៤ ដែលចាត់ទុកជាកាតព្វកិច្ចតម្រូវ។បើតាមក្រសួងសុខាភិបាលកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៦,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៥៥,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៣,០៨% ៕

ជប៉ុនបន្តគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយ​សន្តិភាព​ជូន​ប្រទេសមីយ៉ាន់ម៉ា

2022/04/24 02:22:07 pm        847
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio បានបន្តគាំទ្រ​កម្ពុជា​ធ្វើ​ជាប្រធាន​អាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈ​នាពេល​ខាង​មុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជួបជាមួយលោកមីន អោងឡាំង ជាថ្មី​ទៀត​ក្នុងគោលបំណងស្នើឲ្យភាគីមីយ៉ាន់ម៉ាគោរពនូវគោលការណ៍ទាំងប្រាំចំណុចរបស់អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះក្រោយពីសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ​ទៅចូលរួម​កិច្ច​ប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន ឯកឧត្តម កៅ គឹមហួន បាន​លើកឡើងថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី​បានជួបពិភាក្សាគ្នា ជាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដោយក្នុងជំនួបនោះ​ភាគីជប៉ុន​បាន​សម្តែងការរីករាយចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងគាំទ្ររាល់​សេចក្តី​​សម្រេចជាច្រើនទៀតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា។បើតាមឯកឧត្តម កៅ គឹមហួន បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់​ដល់ភាគី​ជប៉ុន​អំពី​ការវិវត្តន៍​បន្តិចម្តង​ៗ​ទាក់​ទង​នឹង​ការ​សន្ទនារបស់សម្តេចជាមួយលោក មីន អោងឡាំង ស្តីពីបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយសម្តេច​សង្ឈឹម​ថា កិច្ចសន្ទនានាពេលខាងមុខបន្តទៀតនេះ នឹងជំរុញឲ្យ​មីយ៉ាន់ម៉ា​គោរព​នូវ​គោលការណ៍​ទាំង៥​ចំណុចរបស់អាស៊ានដែលបានឯកភាពគ្នានៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅផងដែរ។ សូមបញ្ជាក់ថា គោលការណ៍ទាំង៥​ចំណុច​របស់​អាស៊ាន​ដែល​បានឯកភាព​គ្នានៅ​ប្រទេសឥណ្ឌូនេស៊ី ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។ ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។ និងទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីសម្រុះសម្រួលស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវខ្លាំងក្រោយពីរបបសឹកយោធាមីយ៉ាន់ម៉ា ចាប់លោកស្រី អ៊ុងសានស៊ូជីអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដាក់ពន្ធនាគារ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ​ ប្រកបដោយសុវត្ថិភាព

2022/04/24 01:57:48 pm        1102
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍​មក​ដល់​កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បាន​ប្រារព្ធ​ពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុង​គូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ក៏​បាន​អញ្ជើញឡើង​ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនេះផងដែរ។ ក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយ​បញ្ហាប្រឈម​នាំដល់​វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យ​បានប្រកប​ដោយ​ចីរភាព​សម្រាប់​បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។ 

សម្ដេចតេជោ ហ៊ុន​ សែន​ បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសជប៉ុនហើយ ក្នុងដំណើរនិវត្តន៍មកកាន់កម្ពុជាវិញ

2022/04/24 11:32:13 am        1609
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងគូម៉ាម៉ូតូ ខេត្តគួម៉ាម៉ូតូ ប្រទេសជប៉ុន ក្នុងដំណើរនិវត្តន៍មកកាន់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋាន ASO Kumamoto វត្តមាននៃការអញ្ជើញជូន ដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៣ និង១០នាទី ថ្ងៃត្រង់ថ្ងៃទី២៤មេសា៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

2022/04/23 10:03:31 pm        723
ភ្នំពេញ​៖ បន្ទាប់ពីបានជួបជាមួយអ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)រួចហើយនោះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ក្រុមហ៊ុនទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងទៅវិនិយោគ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់នាពេលខាងមុខ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)

2022/04/23 08:17:25 pm        181
ភ្នំពេញ​ ៖ នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Yogo KANDA អ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ីនៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះលោក Yogo KANDA បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយគឺក្រុមហ៊ុន​MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទី២ គឺក្រុមហ៊ុន ដែលនាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន ពិតជារីករាយដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ។ សម្ដេចតេជោបានចាត់ទុកថា ការិយាល័យរបស់ក្រុមហ៊ុនមីតស៊ុប៊ីស៊ីដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល២៥ ឆ្នាំហើយ ដែលមានភាពចាស់ទុំ ហើយអ្វីដែលសំខាន់គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្ដេចតេជោបានមានប្រសាសន៍ថាអ្វីដែលទីផ្សាកម្ពុជាត្រូវការក៏មានដូចជារថយន្ត ដូចជាជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។ ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសដូចជាផលិតផលកាត់ដេរជាដើមនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។ សម្ដេចបានមានប្រសាសន៍ជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុននោះ៕

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

2022/04/23 06:27:13 pm        630
ភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ពិធីនេះ ត្រូវបានចុះហត្ថលេខារវាង​ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយ​ ឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

2022/04/23 03:53:22 pm        570
ភ្នំពេញ៖ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ព្រះចៅអធិរាជជប៉ុន សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាល នៃប្រទេសមួយចំនួន បានយាងនិងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។ ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រះចៅអធិរាជជប៉ុន មានព្រះរាជបន្ទួលថា ទឹកពិតជាមានទំនាក់ទំនងខ្លាំងណាស់ សម្រាប់មនុស្សសត្វ ដែលរស់នៅលើភពផែនដីនៃលោកយើងនេះ។ ខេត្តគូម៉ាម៉ូតូ គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានភពទឹកក្រោមដីដ៏ល្អ សម្រាប់បម្រើមនុស្ស សត្វ ពិសេសការស្រោចស្របលើវិស័យកសិកម្ម។ កាលពីខែកក្កដាឆ្នាំ២០២០ តំបន់នេះគួម៉ាម៉ូតូ បានទទួលរងគ្រោះយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី។ ព្រះអង្គសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងថ្នាក់ដឹកនាំជប៉ុន ដែលខិតខំស្តារឡើងវិញ ក្រុងគួម៉ាម៉ូតូ ឲ្យមានសោភ័ណភាពស្រស់បំព្រង។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងអំឡុងពេលវេទិកាទឹកពិភពលោក លើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិកកូ ប្រទេសម៉ិចស៊ិកកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្រ្តីជប៉ុន Ryutaro Hshimoto បានអំពាវនាវឲ្យមានការបង្កើតវទិកាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក(APWS) ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វីក អំពីទស្សនទានស្តីអំពីទឹក។ នៅចំពោះមុខលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន, មេដឹកនាំរាជរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធច្រើនទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបង្ហាញនូវភាពប្រឈមមួយចំនួន ដែលបង្កវិនាសកម្មដល់ធនធានទឹក។ សម្តេចតេជោ បានលើកឡើងថា ធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM