ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

អ៊ុយ​ក្រែ​ន​និយាយ​ថា ទាហាន​រុស្ស៊ី​ជាង ១០​ម៉ឺន​នាក់​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន

2022/04/23 11:22:19 am        2534
​អ៊ុយក្រែន៖ ប្រធាន​សន្តិសុខ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​កើតឡើង​នៅ​តំបន់ ​Donbas ជា​បេះដូង​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត ដោយ​រុស្ស៊ីកំពុង​ដាក់​ពង្រាយទាហាន​កាន់តែ​ច្រើន​ឡើង​ៗ​ចូល​មក​ក្នុង​ប្រទេស​ជា​រៀងរាល់ថ្ងៃ​។ ​លោក Oleksiy Danilov មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​ជាង ១០​ម៉ឺន​នាក់​បច្ចុប្បន្ន​កំពុង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​ទាហានស៊ីឈ្នួល​មកពី​ប្រទេស​ស៊ី​រី និង​លី​ប៊ី​។ លោកនិយាយ​ថា តំបន់ Donetsk, Luhansk និង Kharkiv គឺជា​ចំណុច​ក្តៅ​ចម្បង​នៃ​ការ​ប្រយុទ្ធ​គ្នា ហើយ​ការ​ប្រយុទ្ធ​ក៏​កំពុង​បន្ត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែ​ន​។​ ​លោក Danilov និយាយ​ថា អង្គភាព​យោធា​របស់​រុស្ស៊ី​មួយ​ចំនួន​បាន​ចាក​ចេញពី​ទីក្រុង​យុទ្ធសាស្ត្រ Mariupol ដែល​ត្រូវ​បាន​ប្រកាស​ថា ​រំដោះ​ដោយ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​ពេលនេះកំពុង​ឆ្ពោះ​ទៅ​ភាគ​ខាងកើត​ប្រទេស ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នៅ​ទីនោះ​។​ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​ជាប់​នៅក្នុង​រោងចក្រ​ Azovstal លោក​ Danilov បាន​និយាយថា ​ទីក្រុង​គី​វអាច​បញ្ជូន​អាវុធ​ទៅដល់​រោងចក្រ​ស្លដែក​ Azovstal ជាទី​តាំង​លាក់ខ្លួន​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅទីក្រុង Mariupol ដោយ​ឧទ្ធម្ភាគចក្រ​នៅពេល​យប់​។ លោក​និយាយថា ទាហាន​ត្រូវការ​គ្រាប់រំសេវ ថ្នាំពេទ្យ អាហារ ទឹក​បរិភោគ ប៉ុន្តែ​នៅពេលដែល​វីរបុរស​ទាំងនេះ​ត្រូវបាន​សួរថា តើ​ឧទ្ធម្ភាគចក្រ​គួរ​នាំយក​អ្វី​ទៅ​ខ្លះគ្រាប់រំសេវ អាហារ ឬ​ទឹក ពួកគេ​បាន​សុំឱ្យ​នាំយក​តែគ្រាប់រំសេវ​ប៉ុណ្ណោះ​។​ ​លោក Danilov បាន​ជំរុញ​ឱ្យដៃ​គូ​ប្រទេស​លោក​ខាងលិច​របស់​អ៊ុយ​ក្រែ​ន ព​ន្លឿ​ន​ការបញ្ជូនសព្វាវុធមកកាន់​ប្រទេស​នេះ ព្រោះ​ជា​ការ​ពិត​យើង​មិន​អាច​ប្រៀបធៀប​ជាមួយ​រុស្ស៊ី​បានទេ​ទាក់ទង​នឹងកម្លាំង៕អត្ថបទ៖ ប៊ុនថន

អាមេរិក​ព្រមាន​រុស្ស៊ី ប្រសិនបើ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/04/23 11:12:14 am        3454
​សហរដ្ឋអាមេរិក៖ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Wendy Sherman បាន​ព្រមាន​អំពី​ផល​វិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​រុស្ស៊ី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ថ្លែង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​លោក Stefano Sannino អគ្គលេខា​ធិការ​ទទួល​បន្ទុក​សេវា​សកម្មភាព​ខាងក្រៅ​សហភាព​អឺរ៉ុប លោកស្រី​ Sherman បាន​ច្រានចោល​ទស្សន​ដែល​ថា ​សហរដ្ឋអាមេរិក​មិនបាន​បញ្ជូន​កងទ័ព​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារតែ​ការ​គំរាមកំហែង​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។​ ​លោកស្រី​បាន​អះ​អាង​ថា សហរដ្ឋអាមេរិក​ជឿ​ជាក់​ថា ​ខ្លួន​គាំទ្រ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​ប្រសិនបើលោក Vladimir Putin សម្រេចចិត្ត​ប្រើ​អាវុធ​ប្រភេទ​នេះនោះ​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​គ្មាន​ការ​ងឿង​ឆ្ងល់​នោះ​ទេ​ថា ​វា​នឹង​ផ្លាស់ប្ដូរ​ពិភពលោក​តាមរបៀប​សំខាន់ៗ ហើយ​យើង​សង្ឃឹម​ថា ​លោក Putin​ មិន​ប្រើប្រាស់​អាវុធ​នេះ​នោះ​ទេ​។ ​លោកស្រី Sherman និយាយ​អំពី​ការ​គាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​លោក Putin ហើយ​បាន​និយាយ​ថា ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ដឹង​ច្បាស់​អំពី​ការ​ឆ្លើយ​តប​របស់​ប្រទេស​នេះ​ចំពោះការ​វាយ​លុក​របស់​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

មន្រ្តីជំនាញ៖ បច្ចុប្បន្នការចាក់វ៉ាក់សាំងដូសជំរុញ មានល្បឿនលឿន បន្ទាប់ពីគ្រូពេទ្យស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន

2022/04/23 09:53:28 am        755
មណ្ឌលគិរី៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសានេះ បានឱ្យដឹងថា បច្ចុប្បន្នដំណើការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿន បន្ទាប់ពីក្រុមគ្រូពេទ្យ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែនតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងមន្រ្តីពាក់ព័ន្ឋមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បានបន្តអញ្ចើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងកូវីដ នៅមណ្ឌលសុខភាពអូអាម ស្ថិតនៅខេត្តមណ្ឌលគិរី។លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿនគួរអោយកត់សំគាល់ បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តីសាយ ឈុំ និងក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិជាដើមនោះ បានស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ និងទីប្រជុំជន ដែលប្រជាពលរដ្ឋរស់នៅ។ លើសពីនេះ លោកជំទាវវេជ្ជបណ្ឌិត បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋមិនទាន់ចាក់វ់ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ ជាពិសេសដូសជំរុញ ដើម្បីបង្កើនអង់ទីគ័រក្នុងសារពាង្គកាយ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ។ការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាយុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាបើកដំណើរសេដ្ឋកិច្ចធម្មតា ជាមួយជំងឺកូវីដ។គិតត្រឹមថ្ងៃទី២៣ខែមេសានេះ ប្រទេសកម្ពុជារកវ៉ាក់សាំងកូវីដបានជិត៥០លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ទី៤។ អត្ថបទ៖ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន​​ ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ

2022/04/23 08:39:28 am        512
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​​​នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្នុងសម្ពេចស្នាក់នៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ។កិច្ចជំនួបនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន​ប្រកប​ដោយ​សុវត្ថិភាព

2022/04/22 07:59:58 am        1203
ភ្នំពេញ៖ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ បានអញ្ជើញដល់ប្រទេសជប៉ុនប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣មេសាស្អែក។ នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ឯកឧត្តមអនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។ដោយឡែកនៅសណ្ឋាគារ Kumamoto Castle វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ប្រមាណ ជាង១០០នាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយចៅៗ ជាសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ រវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុ ប្រទេស ទៅបំពេញការសិក្សា រកស៊ីទទួលទាន ស្នាក់នៅប្រទេសជប៉ុន។តាមទូរលេខដែលបញ្ជាក់ដោយក្រសួងការបរទេស បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិជប៉ុនស្នាក់នៅប្រទេសកម្ពុជា មានចំនួន ៤ ២១៦នាក់ គិតត្រឹមខែមករាឆ្នាំ២០២១ ដោយឡែកសិស្ស និស្សិត កម្ពុជាសិក្សាអាហារូបករណ៍បង់ថ្លៃ នៅប្រទេសជប៉ុនចំនួន ៦៩៣នាក់ និងមានពលរដ្ឋកម្ពុជារស់នៅ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសជប៉ុន មានចំនួន ៥ ២០៣នាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២០។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣មេសា ជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសន្ទានជាមួយ ឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ៕

ធនាគារ​ពិភពលោក​ប៉ាន់​ប្រមាណ​ថា ការខូចខាត​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ស្មើ​ទំហំ​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លារ​អាមេរិក​

2022/04/22 10:52:21 am        532
​អ៊ុយក្រែន៖ ប្រធាន​ធនាគារ​ពិភពលោក​គឺ​លោក David Malpass បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការខូចខាត​ទៅលើ​អគារ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន ​ដោយសារ​ការ​វាយ​លុក​របស់​រុស្ស៊ីបាន​ឡើង​ដល់ ៦០​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ថែមទៀត​ព្រោះថា ​សង្គ្រាម​នៅតែ​បន្ត​នៅឡើយ។ លោក Malpass បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ធនាគារ​ពិភពលោក​ ស្ដីពី​ភាព​ចាំ​បាច់​ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​អ៊ុយ​ក្រែ​ន​ថា ការ​ប៉ាន់​ប្រមាណ​ដំណាក់កាល​ដំបូង​លើ​តម្លៃ​នៃ​ការខូចខាត​ទំហំ​តូច មិនទាន់​រាប់បញ្ចូល​ការខាតបង់​ផ្នែក​សេដ្ឋកិច្ចដែល​ចេះតែ​កើន​ឡើង ​ដោយសារ​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន​នេះ​ទេ​។​ លោក Malpass បាន​និយាយ​ថា ពិត​ណាស់​សង្គ្រាម​នៅតែ​បន្ត ដូច្នេះ​ការ​ខូច​ខាត​នឹង​កើន​ឡើង​ថែមទៀត៕អត្ថបទ៖ សុខមាន

លោក Putin អះអាង​ជ័យជម្នះ​លើ​ក្រុង Mariupol ខណៈ​អាមេរិក​គ្រោង​បញ្ជូន​អាវុធ និង​ថវិកា​បន្ថែម​ទៀត​ឲ្យ​អ៊ុយ​ក្រែ​ន​

2022/04/22 09:45:33 am        1433
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​អះអាង​ជ័យជម្នះ​ក្នុង​សមរភូមិ​សង្គ្រាម​ដ៏​ធំ​បំផុត នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​អះ​អាង​ថា ​ទីក្រុង​កំពង់ផែ Mariupol ត្រូវ​ដណ្ដើម​បាន​បន្ទាប់​ពី​ការ​ឡោមព័ទ្ធ​ជិត ​២​ខែ​។ លោក Putin អះអាង​ជ័យជម្នះ​លើ​ក្រុង Mariupol តែ​នឹង​មិន​វាយ​លុក​ទៅលើ​ក្រុម​លាក់ខ្លួន​អ៊ុយ​ក្រែ​ន​ទេ​។​ ​ទោះ​យ៉ាង​ណា​ក៏ដោយ ក្រុម​យុទ្ធជន​អ៊ុយ​ក្រែ​ន និង​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅតែ​កំពុង​លាក់ខ្លួន ​នៅ​ក្នុង​លេណដ្ឋាន​រាប់​សិប​កន្លែង​ក្នុង​រោងចក្រ​ដែកថែប​ដ៏​ធំ​។ លោក Putin បាន​បញ្ជា​ឲ្យ​ទាហាន​របស់​លោក​បិទ​ច្រក​បរិវេណ​នោះ ដូច្នេះ​ពួកគេ​នឹង​មិន​អាច​គេចខ្លួន​បានទេសូម្បីតែ​រុយ​មួយ​ក្បាល​ក៏ដោយ​។ ​អ៊ុយ​ក្រែ​ន​និយាយ​ថា លោក Putin ចង់​បញ្ចៀសការ​ប៉ះ​ទង្គិច​ចុង​ក្រោយ​ជាមួយ​កងកម្លាំង​របស់​ខ្លួន​ក្នុង​ទីក្រុង​នេះ ដោយសារតែ​លោក​ខ្វះ​កម្លាំង​វាយ​ផ្ដួល​ពួកគេ​។ក្រសួងការបរទេស​អាមេរិក​និយាយ​ថា ​ខ្លួន​យល់ថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ដែនដី​របស់​ពួកគេ​មកវិញ​នៅ​ក្នុង​ទីក្រុង Mariupol​។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​បាន​ច្រាន​ចោល​ពី​ការប្រកាស​ជ័យជម្នះ​របស់​លោក Putin លើ​ទីក្រុង Mariupol​។ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​អនុម័ត​កញ្ចប់​ជំនួយ​យោធា​ចំនួន ៨០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​កាំភ្លើង​ធំ​ធុន​ធ្ងន់ ខណៈ​ប្រទេស​នេះ​រង​ការវាយប្រហារ​ថ្មី​ពី​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន

2022/04/22 12:58:08 am        599
ភ្នំពេញ៖​ តមតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការ ប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី២២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវធ្វើឡើងក្រោមមូលបទ ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ មេសា ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្តជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ឯកឧត្តម ស្រុី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា ទឹកជាបញ្ហាដែលមិនអាចខ្វះបាននិងមិនអាចកាត់ផ្តាច់ពីបញ្ហាស្បៀងដែលថ្នាក់ដឹកនាំនឹងជជែកពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីការអភិវឌ្ឍដោយចីរភាព។ អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំកំពូលខាងលើ រួមមាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ ។នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជន នយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិជាច្រើនរូប សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រង ធនធានដ៏ចាំបាច់។ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុននឹង មានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួល ការជួបសម្តែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជន ជប៉ុនមួយចំនួនផងដែរ។គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន បានស្វះស្វែងបង្កើតឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួបផ្ទាល់ និងពិភាក្សាអំពីបញ្ហាទឹក។ដោយ ផ្អែកលើការឯកភាពគ្នានេះ ចាប់តាំងពីឆ្នាំ ២០០៧ មក មានកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំនួន៣លើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅខែធ្នូ ឆ្នាំ២០០៧ ក្នុងប្រទេសជប៉ុនក្រោមមូលបទ សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត, លើកទី២ ធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៣ ក្នុងប្រទេសថៃ ក្រោមមូលបទ សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត ដោយផ្តោតលើបញ្ហាប្រឈមគ្រោះមហន្តរាយពីទឹក និងលើកទី៣ ធ្វើឡើងនៅខែមេសា ឆ្នាំ២០១៧ ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមមូលបទសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព៕

រុស្ស៊ី​អះ​អាង​ថា ខ្លួន​បាញ់​សាកល្បង​មីស៊ីល ICBM ឈ្មោះ SARMAT ថ្មី​ដោយ​ជោគ​ជ័យ​

2022/04/21 03:18:48 pm        1387
​រុស្ស៊ី៖ យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បាញ់​ដោយ​ជោគជ័យ​នូវ​ការសាកល្បងដំបូង​នៃមី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ថ្មី ជា​អាវុធ​មួយ​ប្រភេទ​ដែល​ប្រធានាធិបតី​លោក Vladimir Putin និយាយ​ថា ​នឹង​ធ្វើ​ឱ្យ​ប្រទេស​លោក​ខាង​លិច​គិត​ឡើងវិញ មុន​ពេល​មាន​ចេតនា​ឈ្លានពាន​ណា​មួយ​មក​លើ​រុស្ស៊ី​។​​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Sarmat ត្រូវ​បាន​បាញ់​បង្ហោះកាលពី​ថ្ងៃ​ពុធពី​ទីតាំង​បាញ់​បង្ហោះ​តំបន់ Plesetsk នៅ​ភាគ​ខាងជើង​ប្រទេស​រុស្ស៊ី ហើយ​ក្បាលគ្រាប់​ដែល​បាញ់​បាន​ទៅដល់​គោលដៅ​ដោយ​ជោគជ័យនៅ​ឧបទ្វីប Kamchatka ភាគ​ខាងកើត​។​ ​ក្រសួង​និយាយ​ថា​ ការ​បាញ់​បង្ហោះ​ទទួល​បាន​ជោគជ័យយ៉ាង​ពេញលេញ ដោយ​បង្ហាញពី​លក្ខណៈរបស់​មី​ស៊ី​លក្នុង​គ្រប់​ដំណាក់កាល ​នៃ​ការហោះហើរ​របស់​វា​។​​លោក Putin បាន​ថ្លែង​ទៅកាន់​កងទ័ព​ក្នុង​សន្ទរកថា​តាម​ទូរទស្សន៍​ថា ខ្ញុំ​អបអរ​អ្នក​ លើ​ការ​បាញ់សាកល្បង​ដោយជោគជ័យ​នៃ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Sarmat​។ អាវុធ​តែមួយ​ពិតប្រាកដ​នេះ នឹង​ពង្រឹង​ការ​ប្រយុទ្ធ​ដ៏​មាន​សក្ដានុពល​នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង មានការ​ធានា​ដែល​អាចទុក​ចិត្ត​បាន​ចំពោះ​សន្តិសុខ​របស់​រុស្ស៊ី​ ពី​ការ​គំរាម​ពី​ខាងក្រៅ​ប្រទេស៕​អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​លោក Putin និង​លោក Zelenskyy ទទួល​រូបលោក​ដាច់​ដោយ​ឡែក​ពី​គ្នា​

2022/04/21 12:55:08 pm        2003
​UN៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ស្នើ​ដល់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ទទួល​ដំណើរ​ទស្សនកិច្ច​របស់​រូបលោក​ដាច់ដោយ​ឡែក​ពី​គ្នា ដើម្បី​ពិភាក្សា​ពី​ជំហាន​នានា​ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព ក្រោយ​ការ​វាយប្រហារ​របស់​ទីក្រុង Moscow ចូល​ប្រទេសជិតខាង​របស់​ខ្លួន​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​ថា លិខិត​ដាច់ដោយឡែក​ពី​គ្នា​ត្រូវ​បាន​ប្រគល់​ជូន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កាលពី​រសៀល​ថ្ងៃ​អង្គារស្នើ​ឲ្យ​លោក Putin ទទួល​ដំណើរ​របស់​លោក Guterres ទៅកាន់​ក្រុង Moscow និង​លោក Zelenskyy ​ឲ្យ​ទទួលយក​ដំណើរ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី Kyiv​។ ​លោក Dujarric បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូប​នេះ​បាន​និយាយ​ថា ក្នុង​ពេល​វេលា​ដ៏​គ្រោះថ្នាក់​ និង​លំបាក​ខ្លាំង​បែបនេះ លោក​ចង់​ពិភាក្សា​ពី​ជំហាន​នានា​បន្ទាន់​ដើម្បី​នាំ​សន្តិភាព​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​អនាគត​នៃ​ពហុភាគី​និយម​ផ្អែកលើ​ជំពូក​នៃ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។​​គួរ​រម្លឹក​ថា ​កាលពី​ថ្ងៃ​អង្គារ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​សុំ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សប្ដាហ៍​បរិសុទ្ធ​នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក (Orthodox Christians' Holy Week) សម្រាប់​គ្រិស្ត​សាសនិក​ដែល​ជា​ពេល​វេលា​បួងសួង​ពិធីបុណ្យ Easter ទទូច​ឲ្យ​ផ្អាក​រយៈពេល ៤ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​កំពុង​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM