ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

ធនាគារ​ពិភពលោក​ព្រមាន​ថា​ សង្គ្រាម​អ៊ុយ​ក្រែ​ន​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ក្នុង​ស្ថានភាព​មហន្តរាយ​នៃ​មនុស្សជាតិ

2022/04/21 12:09:53 pm        770
​អ៊ុយក្រែន៖ យោង​តាម​លោក David Malpass ប្រធាន​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ពិភពលោក​កំពុង​ប្រឈម​នឹង​មហន្តរាយ​មនុស្សជាតិដោយសារតែ​វិបត្តិ​រីក​កាន់តែ​ធំ​ បណ្ដាលមកពី​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​របស់​ទូរទស្សន៍ BBC លោក ​Faisal Islam លោក Malpass ដែល​ដឹកនាំ​ស្ថាប័ន​ទទួលខុសត្រូវ ​លើ​ការកាត់បន្ថយ​ភាព​ក្រីក្រ​សកល​បាន​ព្រមាន​ថា ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ម្ហូបអាហារនឹង​រុញ​ឲ្យ​មនុស្ស​រាប់​រយ​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ក្រីក្រ និង​កង្វះខាត​អាហារូបត្ថម្ភ បើ​វិបត្តិ​នេះ​នៅតែ​បន្ត​។ លោក​បាន​និយាយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក​ក្នុង​ទីក្រុង Washington ថា នេះ​គឺជា​មហន្តរាយ​មនុស្សជាតិ មាន​ន័យ​ថា លទ្ធភាព​នៃ​ការ​ទទួល​បាន​ចំណីអាហារ​ធ្លាក់​ចុះ​។ ហើយ​ក្រោយមក​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ខាង​នយោបាយ សម្រាប់​រដ្ឋាភិបាល​ទាំងឡាយ​ដែល​មិន​អាច​ធ្វើ​បាន​សោះឡើយ​ចំពោះ​បញ្ហា​នេះ ក្រៅ​តែ​ពី​បើកភ្នែក​ឈរ​មើល​តម្លៃ​ម្ហូបអាហារ​ឡើងថ្លៃ​។​​ធនាគារ​ពិភពលោក​បាន​គណនា​ថា តម្លៃ​ចំណីអាហារ​អាច​ហក់​ឡើង​ខ្ពស់​រហូតដល់​ ៣៧% ដែល​ជា​បង្ក​ការ​លំបាក​កាន់​តែ​ខ្លាំង​សម្រាប់​ពលរដ្ឋ​ក្រីក្រដែល​នឹង​ត្រូវ​ទទួលទាន​តិច និង​មាន​ប្រាក់​តិចតួច​រ៉ាប់​រង​ជីវភាព ដូចជា​បង់ថ្លៃ​សិក្សា​សម្រាប់​កូនចៅ​របស់​ពួកគេ​ជាដើម ហើយ​នោះ​មានន័យថា​ វា​ពិត​អយុត្តិធម៌​សម្រាប់​វិបត្តិ​ប្រភេទ​នេះ។ ​វា​ប៉ះពាល់​ខ្លាំង​បំផុត​សម្រាប់​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​បំផុត។ នោះ​ក៏​ជា​វិបត្តិ​ជំងឺ ​COVID-19 ​ដ៏​ពិតប្រាកដ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ៖ មនុស្ស​ជាង​ ៥​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ​តាំងពី​ចាប់ផ្ដើម​ការវាយប្រហារ​របស់​រុស្ស៊ី

2022/04/21 10:37:12 am        334
​UN៖ ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ​៥​លាន​នាក់​ត្រូវបាន​បង្ខំចិត្ត​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ក្នុង​សង្គ្រាម​រយៈពេល ​២​ខែ​ចាប់​តាំងពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​ធំ​បំផុត​មិន​ធ្លាប់​មាន​។ ​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ (UNHCR) កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ចំនួន ៥​លាន ​១​សែន​នាក់​បាន​ចាក​ចេញពី​ប្រទេសចាប់​តាំង​រុស្ស៊ី​បើក​ការវាយប្រហារ​កាលពី​ថ្ងៃ២៤​​កុម្ភៈ​។ ​ទិន្នន័យ​នៃ​ចំនួន​ជនភៀសខ្លួន​ជាង ​៥​លាន​នាក់​គឺជា​ចំនួន​ខ្ពស់​បំផុត និង​ភាព​តក់ស្លុត​ថ្មី​បំផុត​ ក្នុង​វិបត្តិ​ជនភៀសខ្លួន​ធំ​បំផុត​របស់​អឺរ៉ុបចាប់​តាំង​ពី​សង្គ្រាមលោក​លើក​ទី​២ ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​ក្នុង​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​ត្រឹម ​៣​សប្ដាហ៍​កន្លង​មក​នេះ នៅ​ពេល​ដែល​ចំនួន​ជនភៀសខ្លួន​បាន​កើន​ឡើង​ដល់​ ៤​លាន​នាក់ ឧត្ដមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ចំនួន​ជន​ភៀស​ខ្លួន​បាន​ហក់​ឡើង​ខ្ពស់​បំផុត​ជាង​ការ​ព្យាករណ៍​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

អន្តរក្រសួង គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្តនគរភ្នំ-ឈើកាច់បាភ្នំ

2022/04/21 10:15:41 am        3707
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើសកម្មភាពរួមគ្នា គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្តនគរភ្នំ-ឈើកាច់បាភ្នំ។គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។មតិរួមរបស់អន្តរក្រសួងបានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬនគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

អ៊ុយ​ក្រែ​ន​ស្វែងរក​ការចរចា​នៅ​ទីក្រុង Mariupol​ ដើម្បី​ជម្លៀស​មនុស្ស បន្ទាប់ពី​ឱសានវាទ​ទម្លាក់​អាវុធ​ផុត​កាលកំណត់

2022/04/21 09:54:48 am        2319
​​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ស្នើ​ឲ្យ​មាន​ការចរចា​ជាមួយ​ក្រុង Moscow ជុំវិញ​ការ​ជម្លៀស​កង​ទ័ព​ និង​ជន​ស៊ីវិល​ចេញពី​ទីក្រុង Mariupol បន្ទាប់ពី​ឱសានវាទ​ឲ្យ​ទម្លាក់អាវុធ​ចុះ ឬ​សុខចិត្ត​បាត់បង់​អាយុជីវិត​បាន​ផុត​កាលកំណត់​កាលពី​ថ្ងៃ​ពុធ ដោយ​ទុក​ឲ្យ​មនុស្ស​ជាច្រើន​ជាប់​ខ្លួន​ក្នុង​រោងចក្រ​ស្ល​ដែក ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​។ ​យោង​តាម​សារព័ត៌មាន Reuters ជន​ស៊ីវិល​មួយ​ចំនួន​តូច​បាន​ត្រៀម​ចាក​ចេញ ពី​កំពង់ផែ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ភាគ​អាគ្នេយ៍តាម​ក្បួន​រថយន្តក្រុង​ខ្នាត​តូច​ គេច​ចេញពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​កក្រើកនៃ​សង្គ្រាម​ដែល​មាន​អាយុកាល​ ៨​សប្ដាហ៍។ ​កាលពី​ថ្ងៃ​ពុធ មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​មួយ​រូប​បាន​ជំរុញ​ឲ្យ​ដឹកនាំ​ពិភពលោក​ ជួយ​ជម្លៀស​ទាហាន​រាប់​រយ​នាក់ និង​ជន​ស៊ីវិល​ជាច្រើន​ទៀត​ចេញពី​រោងចក្រ​ដែក​ថែប Azovstal មួយ​នេះ​ដែល​រង​ការឡោមព័ទ្ធ​ពី​កងទ័ព​រុស្ស៊ី​។ ​មេបញ្ជាការ​កង​ម៉ា​រី​ន​លោក Serhiy Volny បាន​និយាយ​ថា ក្រុម​យុទ្ធជន​ប្រហែលជា​មិន​អាច​សំងំ​លាក់​ខ្លួន​បាន​យូរ​ទៀត​ទេ។ លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ថា ជន​ស៊ីវិល​ប្រមាណ ១,០០០​នាក់​ក៏​កំពុង​ពួន​សំងំ​នៅ​រោងចក្រ​ស្ល​ដែក​នោះ​ដែរ។ អ្នកចរចា​អ៊ុយ​ក្រែ​ន​លោក Mykhailo Podolyak បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម tweeter ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ត្រៀម​សម្រាប់​ការចរចា​ជុំ​ពិសេស​ដោយ​គ្មាន​លក្ខខ័ណ្ឌ ដើម្បី​ជួយ​ពលរដ្ឋ កងវរសេនាតូច យោធា ជន​ស៊ីវិល កុមារ​របស់​យើង​ដែល​កំពុង​មានជីវិត និង​រង​របួស​៕អត្ថបទ៖ សុខមាន

លោកជំទាវ ឱ វណ្ណឌីន៖ ទោះខេត្ដរតនគិរី ត្រូវលើកលែងកាតព្វកិច្ចពាក់ម៉ាស តែប្រជាជនភាគច្រើននៅតែបន្តពាក់ម៉ាស និងអនុវត្តន៍វិធានសុខាភិបាល

2022/04/21 02:54:42 am        1053
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងដំណើរបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្ដរតនគិរី បានលើកឡើងថា បើទោះបីខេត្ដរតនគិរីត្រូវបានលើកលែងការពាក់ម៉ាសក្ដី ប៉ុន្ដែប្រជាជនភាគច្រើននៅតែបន្តពាកម៉ាស និងអនុវត្តន៍វិធានសុខាភិបាល។ តាមរយៈសកម្មភាពនេះលោកជំទាវវាយតម្លៃថា ប្រជាជនមានការយល់ដឹងច្រើនអំពីការការពារសុខភាព។គួរបញ្ជាក់ថា នៅរសៀលថ្ងៃពុធទី២០ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន , លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEFប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាកសាំងកូវីដ-១៩ នៅមណ្ឌលសុខភាពបរខាំ ខេត្តរតនគីរី និងបានបន្តដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិ អូយ៉ាដា ខេត្តរតនគីរី ដើម្បីសាកសួរ និងពិនិត្យស្ថានភាពជំងឺកូវីដ-១៩ រួមទាំងដំណើរការចាក់វ៉ាក់សាំងផងដែរ៕

កម្ពុជាកាត់បន្ថយការធ្វើចត្តាឡីស័កអ្នកមកពីបរទេសមិនបានចាក់វ៉ាក់សាំង មកត្រឹម៧ថ្ងៃ

2022/04/21 09:36:13 am        949
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់បន្ថយការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ពីរយៈពេល១៤ថ្ងៃ មកត្រឹមរយៈពេល ៧ថ្ងៃវិញ និងត្រូវអនុវត្តវិធានការសុខាភិបាលមួយចំនួនទៀត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមានការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ។ ប្រកាសព័ត៌មានបានបន្តថា ចំណុចត្រូវកែសម្រួលនោះ ទី១. កែសម្រួលរយៈពេលធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកនៅត្រឹម ៧ថ្ងៃ និងទី២. កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័ក ក្នុងនោះអ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកមកតាមព្រំដែនគោក ត្រូវធ្វើតេស្តរហ័សចំនួន ២លើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ។ ប្រភពបន្ថែមថា ជាមួយនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកមកដល់ពេលនេះជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមណ្ឌលចត្តាឡីស័ក៕

អង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​ស្ថានភាព​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន​

2022/04/20 02:40:09 pm        1409
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កំពុង​ចោទប្រកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​បាន​ប្រើ​ខែល​ប្រជាជន​ដើម្បី​ការពារ​រោងចក្រ​ដែក Azovstal ក្នុង​ការ​បំណង​ការពារ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​រោងចក្រ​នេះ​នៅក្នុង​ទីក្រុង Mariupol​។​ ​លោក Dmitry Polyanskiy តំណាង​រង​របស់​សហ​ព័ន្ធ​រុស្ស៊ី​បាន​និយាយ​ទៅកាន់​អង្គការសហ​ប្រជាជាតិ​ថា ក្រុម​ជ្រុលនិយម​ និង​ណា​ស៊ី​និយម​បែប​ថ្មីបាន​អះអាងថា​ មាន​ជន​ស៊ីវិល​នៅ​ជាមួយពួកគេ​នៅក្នុង​រោងចក្រ​នេះ​។​លោក Polyanskiy បាន​រិះគន់​ប្រទេស​លោកខាងលិច ​ចំពោះ​ការមិន​អើពើទៅនឹង​ឧក្រិដ្ឋកម្ម​សង្គ្រាមតាម​ការចោទប្រកាន់​ ប្រព្រឹត្ត​ដោយ​យោធា​អ៊ុយ​ក្រែ​ន​ដែល​តាម​ការរាយការណ៍​ថា ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​មកលើ​កងកម្លាំង​រុស្ស៊ី​។​ ​លោក Polyanskiy និយាយថា ឆន្ទៈ​ក្នុងការ​ថ្កោលទោស​ឧក្រិដ្ឋកម្ម​ដ៏​ឃោ​ឃៅ​នេះ និងការបំពាន​​បែប​ជ្រុលនិយម​លើ​បទដ្ឋាន​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ជា​អ្វី​សម្រាប់​ហេតុផល​មួយចំនួន​ដែល​យើង​មិនឃើញ​ ក្រុម​ប្រទេស​លោកខាងលិច​ណាមួយ​មាន​វិធានការ​ឡើយ​។ ​ប្រធាន​ទីភ្នាក់ងារ​អន្តោប្រវេសន៍​របស់​អង្គការសហប្រជាជាតិបាន​និយាយថា​ វាមាន​សារៈសំខាន់ដើម្បី​ធានាថា ប្រជាជន​ដែល​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​មានលទ្ធភាព​ទទួលបាន​ការគាំទ្រ និង​សេវាកម្ម​គ្រប់គ្រាន់ និង​ដើម្បី​ជួយ​សម្រួល​ដល់​ការដាក់បញ្ចូល​ពេញលេញ​របស់​ពួកគេ​នៅក្នុង​ប្រព័ន្ធ​អប់រំ និង​សុខភាព​ទៅក្នុង​ទីផ្សារការងារ។ ​នៅក្នុង​សុន្ទរកថា​របស់លោក​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​អ៊ុយ​ក្រែ​ន លោក Antonio Vitorino អគ្គនាយក​នៃ​អង្គការ​អន្តរជាតិ​សម្រាប់​ការធ្វើ​អន្តោប្រវេសន៍ ​(IOM) បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ ក្នុង​ផ្តល់​ការការពារ​បណ្តោះអាសន្ន​ដល់​ប្រជាជន​ភៀសខ្លួន​ពី​សង្គ្រាមមកពី​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​​អង្គការ​សហប្រជាជាតិ​​ជំរុញ​​ឲ្យ​​ផ្អាក​​ប្រយុទ្ធ​គ្នា​​រយៈ​ពេល​ ៤​ថ្ងៃ​​ក្នុង​​ប្រទេស​​អ៊ុយ​ក្រែ​ន

2022/04/20 12:48:59 pm        2355
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​សុំ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សប្ដាហ៍​បរិសុទ្ធ​នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក (Orthodox Christians' Holy Week ) សម្រាប់​គ្រិស្ត​សាសនិក​ដែល​ជា​ពេលវេលា​បួងសួង​ពិធី​បុណ្យ Easter ទទូច​ឲ្យ​ផ្អាក​រយៈពេល ៤ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​។ ដោយ​កត់​សម្គាល់​ថា រដូវ​កាល​បុណ្យ Easter នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មេសា​ចំ​ពេល​មាន​ការ​វាយ​លុក​របស់​​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា តម្រូវ​ការ​សម្រាប់​បទ​ឈប់​បាញ់​គឺ​ជា​រឿង​បន្ទាន់​ជាង​គេ​។ ការ​វាយ​លុក និង​ការ​ស្លាប់​ដ៏​រង្គាល​លើ​ជន​ស៊ីវិល​ដែល​យើង​បាន​ឃើញ​កន្លង​មក អាច​យក​ទៅ​ប្រៀប​ធៀប​បាន​ទៅ​នឹង​ភាព​រន្ធត់​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាងមុខ។ លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដោយ​ជំរុញ​ឲ្យ​ទាហាន​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទម្លាក់​កាណុង​កាំភ្លើង និង​បង្កើត​ផ្លូវ​ទៅកាន់​សុវត្ថិភាព​សម្រាប់​មនុស្ស​ជាច្រើន​ដែល​ប្រឈម​ហានិភ័យ​ភ្លាមៗ​។ ​លោក​បាន​ស្នើ​ឲ្យ​ផ្អាក​បាញ់​គ្នា​ចាប់ផ្ដើម​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដែល​ជា​ថ្ងៃ​ព្រហស្បតិ៍​បរិសុទ្ធ​សម្រាប់​គ្រិស្តបរិស័ទ​និកាយ​អូ​ថូ​ដុក ដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​ភាគច្រើន​កាន់​និកាយ​នេះ​។​លោក Guterres បាន​និយាយ​ថា គោលដៅ​គឺ​ដើម្បី​បើក​ច្រក​របៀង​មនុស្សធម៌ ដូច្នេះ​ជន​ស៊ីវិល​អាច​គេច​ចេញពី​តំបន់​មានការ​ប្រយុទ្ធ​គ្នា ហើយ​ក្បួន​រថយន្ត​មនុស្សធម៌​ជាច្រើន​ទៀត​អាច​ចូល​ទៅ​បាន ជាពិសេស​ទៅកាន់​តំបន់ Donetsk, Luhansk និង​ទីក្រុង Mariupol នៅ​តំបន់​ភាគ​ខាងកើត​ដែល​គេ​ស្គាល់​ថា Donbas ដែល​ជា​គោលដៅ​សំខាន់​នៃ​ការ​វាយ​លុក​បច្ចុប្បន្ន​របស់​រុស្ស៊ី និង​ទីក្រុង Kherson​ នៅ​ភាគ​ខាង​ត្បូង​។ ប្រជាជន​ជាង ៤លាន​នាក់​នៅ​ក្នុង​តំបន់​ទាំងនោះ និង ១២​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ត្រូវការ​អាហារ ទឹក ថ្នាំពេទ្យ ឬ​ជំនួយ​ផ្សេងទៀត​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ផ្ដល់​ឱសានវាទ​ថ្មី​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Mariupol ទម្លាក់អាវុធ​ចុះ​

2022/04/20 04:42:30 am        1532
​រុស្ស៊ី៖ រុស្ស៊ី​បាន​ផ្ដល់​ឱសានវាទ​ថ្មី​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ដែល​នៅតែ​បន្ត​លាក់ខ្លួន​ក្នុង​ទីក្រុង Mariupol ឲ្យ​ទម្លាក់អាវុធ​ចុះ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ខ្លួន​ជំរុញ​ការ​រុល​ទៅ​មុខ​ដណ្ដើម​ជោគជ័យ​ឲ្យ​ខាន​តែ​បាន ក្នុង​ការ​វាយប្រហារ​ជាថ្មី​ក្នុង​ភាគ​ខាងកើត ខណៈ​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​បាន​សន្យា​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​រដ្ឋ​ធានី Kyiv​។ ​កងកម្លាំង​រុស្ស៊ី​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​កាំភ្លើង​ធំ និង​ការ​បាញ់​ស្រោច​ដោយ​គ្រាប់​រ៉ូ​កែ​ត កំពុង​រុល​ទៅ​មុខ​ដូច​អ្វី​ដែល​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​ហៅថា​ ជា​សង្គ្រាម​តំបន់ Donbas​។ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ជិត​ ៨​សប្ដាហ៍​បាន​បរាជ័យ​ក្នុង​ការ​ដណ្ដើមយក​ទីក្រុង​ធំៗ​បំផុត​របស់​អ៊ុយ​ក្រែ​ន ដោយ​បង្ខំ​ឲ្យ​ក្រុង Moscow ផ្ដោត​ជាថ្មី​ទាំង​នៅ​ក្នុង ​និង​ជុំវិញ​តំបន់​នានា​របស់​ក្រុម​ផ្ដាច់​ខ្លួន​។ ​នេះ​គឺជា​ការវាយប្រហារ​ដ៏​ធំ​បំផុត​នៅ​រដ្ឋ​ក្នុង​តំបន់​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ១៩៤៥ មក ទោះ​យ៉ាង​ណា​ក៏​ដោយ​គេ​បាន​មើល​ឃើញ​ថា ​សង្គ្រាម​នេះ​បាន​បង្ខំ​ឲ្យ​មនុស្ស​ជិត ​៥​លាន​នាក់​ភៀសខ្លួន​ចូល​ទៅ​ប្រទេស​ជិតខាង ​និង​បណ្ដាល​ឲ្យ​ទីក្រុង​ជាច្រើន​គ្របដណ្ដប់​ដោយ​កម្ទេច​ថ្ម​បែកបាក់​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ បញ្ជាក់កាលបរិច្ឆេទ នៃការទៅចូលរួមកិច្ចប្រជុំ​នៅជប៉ុន សហរដ្ឋអាមេរិក​ និងប្រទេសស្វីស

2022/04/20 04:18:05 am        628
ភ្នំពេញ៖ តាមកម្ម​វិធី​ដែល​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២២​ខែ​មេសា​នេះ ​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំ​កំពូល​បញ្ហា​ទឹក​នៅ​ប្រទេសជប៉ុន​ដែលនៅក្នុង​ឱកាស​នោះ​សម្ដេច​នឹង​អញ្ជើញ​ចុះហត្ថ​លេខា​លើ​ឯកសារ​១ ហើយ​សម្ដេច​នឹង​អញ្ជើញ​និវត្តន៍​មក​កម្ពុជា​វិ​ញ​នៅថ្ងៃ​ទី២៤ ខែមេសា។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsក្នុងឱកាស​អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផលនានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ និង​កែ​លម្អប្រព័ន្ធ​ប្រឡាយ លូ ក្នុង​រាជ​ធានី​ភ្នំពេញ​ជំហានទី​៤ ​នៅមុ​ខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) នាព្រឹកថ្ងៃទី២០ ខែមេសា សម្ដេចតេជោ​បានមាន​ប្រសាសន៍ថា​ សម្តេចនឹង​អញ្ជើញ​ចេញ​ទៅ​ប្រទេស​ជប៉ុន នៅថ្ងៃទី២២ខែមេសានេះ ហើយនឹង​មាន​ចុះហត្ថលេខាលើ​ឯកសារ១​នៅ​ថ្ងៃ​ទី​២៣​ហើយ​នៅថ្ងៃ​ទី​២៤​ខែ​មេសា​ សម្តេច​នឹង​និវត្ត​វិញ​ដោយមានកិច្ចការ​ជាច្រើនទៀ​តដែ​ល​ត្រូវ​បំពេញ ​ហើយ​បន្ទាប់​ពី​នោះ​នៅ​ខែ​ឧសភា​នា​ថ្ងៃ​ទី១០​សម្តេច​នឹង​អញ្ជើញ​ចាក​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អាមេរិក ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ដែល​កម្មវិ​ធី​គឺ​បាន​កំណត់​ច្បាស់​លាស់​ហើយ​។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានបង្ហាញអំពីកម្មវិធីអញ្ជើញទៅក្រៅប្រទេសផ្សេងទៀតពោល​គឺ​នៅថ្ងៃ​ទី ២១ខែឧសភា​ដែលជា​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​សម្តេច​នឹង​អញ្ជើញ​ចាក​ចេ​ញ​ទៅ​ជា​ទីក្រុង​ដាវ៉ូស ប្រទេសស្វីស ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុងឋា​នៈ​ជា​ប្រធាន​អាស៊ាន​ផង​ដែរ​៕ អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM