សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

លោក Putin ទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រគល់​ទីក្រុង Mariupol ដើម្បី​បញ្ចប់​ការ​បាញ់​ផ្លោង​

2022/03/31 10:04:45 am        2027
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា ការ​បាញ់​ផ្លោង​ទៅលើ​ទីក្រុង​កំពង់ផែ Mariupol របស់​អ៊ុយ​ក្រែ​ន​នឹង​បញ្ចប់​ទៅ​បាន ​នៅ​ពេល​ដែល​ទាហាន​អ៊ុយ​ក្រែ​ន​ព្រម​ទម្លាក់អាវុធ​ចុះ។​ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក​បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​១​ម៉ោង​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កាលពី​យប់​ថ្ងៃ​អង្គារ​។ក្រោយពេល​លោក Putin បាន​យល់ព្រម​ពិចារណា​លើ​ផែនការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​នេះ បទ​ឈប់​បាញ់​មួយ​មាន​រយៈពេល​ ១ថ្ងៃ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ការប៉ុនប៉ង​នានា​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់​កាលពី​កន្លង​ទៅ​ក្នុង​ទីក្រុង Mariupol បាន​បរាជ័យ និង​មានការ​ចោទប្រកាន់​ដាក់គ្នា​ថា ​គ្មាន​ភាព​ស្មោះ​ត្រង់​ចេញ​ពី​ភាគី​ទាំង​២​។ ​រុស្ស៊ី​ក៏បាន​រង​ការចោទប្រកាន់​ពី​បទ​បង្ខំ​ឲ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់ ​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី ឬ​តំបន់​នានា​គ្រប់គ្រង​ដោយ​រុស្ស៊ី​ផង​ដែរ​។​ការប្រកាស​នេះ​បាន​កើត​មាន ខណៈ​រូបភាព​ផ្កាយរណប​ថ្មីៗ​បាន​បង្ហាញ​ពី​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ​ដោយសារ​ការ​បាញ់​ផ្លោង​។ ក្រុម​មន្ត្រី​មកពី​វិមាន Elyseé របស់​បារាំង​បាន​ហៅ​ស្ថានភាព​ក្នុង​ទីក្រុង​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ និង​បាន​បន្ថែម​ថា ចំនួន​ជន​ស៊ីវិល​ដ៏​ច្រើន​ត្រូវតែ​ទទួល​បាន​ការ​ការពារ និង​ត្រូវតែ​ចាក​ចេញពី​ទីក្រុង​នេះ បើ​សិន​ពួកគេ​ចង់​។ ពួកគេ​ត្រូវតែ​ទទួល​បាន​ជំនួយ​ស្បៀង​អាហារ ទឹក និង​ថ្នាំពេទ្យ​ដែល​ជា​តម្រូវ​ការចាំបាច់​សម្រាប់​ពួកគេ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ប្រកាស​បទ​ឈប់​បាញ់​សម្រាប់​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង Mariupol​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/03/31 09:44:58 am        827
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ឲ្យ​មាន​បទ​ឈប់​បាញ់ ​ក្នុង​តំបន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដើម្បី​ឲ្យ​ជន​ស៊ីវិល​មានឱកាស​អាច​ជម្លៀស​ចេញ ពី​ទីក្រុង​កំពង់ផែ​រង​ការឡោមព័ទ្ធ Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ច្រក​របៀង​មនុស្សធម៌​មួយ​ពី​ទីក្រុង Mariupol ទៅ​កាន់​ទីក្រុង Zaporizhzhia ភាគ​អាគ្នេយ៍​របស់​ប្រទេស​អ៊ុយ​ក្រែ​នតាម​ច្រក​ទីក្រុង​កំពង់ផែ Berdiansk ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងទ័ព​រុស្ស៊ីនឹង​ត្រូវ​បើក​ចាប់ពី​ម៉ោង​ ១០​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​ស្មើនឹង​ម៉ោង ២:០០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​កម្ពុជា​យើង។​ ​សេចក្ដីថ្លែងការណ៍​នេះ​និយាយ​ថា សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​នេះ​ត្រូវតែ​ជោគ​ជ័យ យើង​ស្នើ​ឲ្យ​មានការ​អនុវត្តន៍​ជាមួយ​នឹង​ការចូលរួម ​របស់​ឧត្ដមស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន និង​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ស្នើ​ដល់​ទី​ក្រុង​គី​វឲ្យ​ធានា​ការ​គោរព​ដោយ​គ្មាន​លក្ខខ័ណ្ឌ ​សម្រាប់​បទ​ឈប់​បាញ់​តាម​រយៈ​ការ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅកាន់​ភាគី​អ៊ុយ​ក្រែ​ន ឧត្ដមស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិសម្រាប់​ជនភៀសខ្លួន UNHCR និង​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ ICRC នៅមុន​ម៉ោង​ ៦​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ​ក្រសួង​ដដែល​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្លួន​បាន​ព្រមព្រៀង​ចំពោះ​សំណើ​មួយ​ពី​ខាង​ទីក្រុង​គី​វឲ្យ​បើក​ក្នុង​រយៈពេល ​២៤​ម៉ោង​ចុងក្រោយ​សម្រាប់​ច្រក​របៀង​មនុស្សធម៌​ថ្មី​ចំនួន​ ៤ ទៀត​ចាប់ពី​ទីក្រុង Mariupol ដល់​ទី​ក្រុង Zaporizhzhia៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 02:31:19 am        420
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម​រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិនៅតាមបណ្តាប្រទេសនានា។- សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំនួរថា ហេតុអ្វីយើងចាំបាច់ធ្វើស្ពានអាកាស និងផ្លូវក្រោមដី? ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺដើម្បីបំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ជាពិសេសកំណើន នៃយានយន្ត ដែលចេះ​តែកើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និងដើម្បីធ្វើទំនើបកម្ម ព្រមទាំងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះកំណើននៃស្ពានអាកាស និងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ កំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលមកទល់​មានពេលមា​ន​ចំនួន​៦ហើយ ក្នុងនោះ១ កំពុងដំណើរការសាងសង់បន្ត ដើម្បីបំពេញ​តម្រូវ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអាកាសទាំង៦នៅរាជធានីភ្នំពេញ គឺជាទស្សនវិស័យ នៃការដោះស្រាយបញ្ហា ព្រមទាំងកើតចេញពីគំនិតច្នៃប្រឌិត​របស់រាជរដ្ឋាភិបាល តាមរយៈយន្តការ«យករាជធានីភ្នំពេញ ចិញ្ចឹមរាជធានីភ្នំពេញ»ឬ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំណើនខ្លាំងផ្នែកប្រជាសាស្ត្រ នៃប្រជាជនកម្ពុជា ដែលជាកំណើនមួយដ៏ខ្ពស់ ក្នុងចំណោមប្រទេសនានានៅក្បែរខាងកម្ពុជា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលគិតគូរខ្ពស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសេវាកម្មតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធនានា។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ សម្តេចបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណ​តម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនប្រាកដថាអ្នកដែលទន្ទេញចាំមាត់រឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្រលាញ់ និងចូលរួមដោះស្រាយបញ្ហាទាំងនោះឡើយ ដែលជាក់ស្តែងយើងមើលឃើញពីបណ្តាប្រទេសទាំងនោះ កំពុងរើសអើងជាតិសាសន៍ និងមិនខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកឡើងពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាឧបករណ៍មួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ជួយឱ្យសហគមន៍កម្ពុជា មានភាពស៊ាំប្រឆាំងនឹងការឆ្លរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងគាប់ប្រសើរ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយនាពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងកូវីដ-១៩ ជាង១លានដូលពីអ៊ីតាលី និងពីសហរដ្ឋអាមេរិក នឹងមកដល់ជាបន្តបន្ទាប់ បន្ថែមលើវ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានជាអចិន្ត្រៃយ៍ និងជាយុទ្ធសាស្ត្រ។- សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ដែលសម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ ស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម ហើយកម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសនានា លើពិភពលោកកំពុងដំណើរការ​អាជីវកម្មរ៉ែមាស​នេះ យ៉ាងផុសផុល និងយូរឆ្នាំមកហើយ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចកំពុងពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការបង្កើនប្រាក់​បៀវត្សរ៍​ជូនមន្ត្រីរាជការចូលនិវត្តន៍ ដែលមានប្រាក់ខែទាប ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ​ជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៨ និង៥២នាទី

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រីឆ្នាំ២០២៣​សម្រាប់គណបក្សប្រជាជនកម្ពុជា

2022/03/31 08:35:29 am        576
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល»៕

សម្តេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើម នៃអ្វីទាំងអស់

2022/03/31 08:19:46 am        510
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងស្វែងរកសន្តិភាព និងការពារសន្តិភាព ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែនបានកំពុងបន្ត។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានេះ ម៉ោងនេះ កម្ពុជាកំពុងធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសអ៊ុយក្រែន​កំពុងបានបំផ្លាញដោយហេដ្ឋារចនាសម្ព័ន្ធនានាដោយសារសង្រ្គាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 07:33:56 am        1510
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖- ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។- ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។- ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

នៅព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/30 09:14:33 am        592
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។គួរបញ្ជាក់ថា ស្ពានអាកាសថ្មីចោមចៅតភ្ជាប់មហាវិថីសហព័ន្ឋរុស្សុី ទៅមកផ្លូវជាតិលេខ ៣ និងស្ពានអាកាសកំណោងពីមហាវិថី សហព័ន្ឋរុស្សុីបត់ឆ្វេងទៅមហាវិថី ចោមចៅ ត្រូវបានដាក់អោយធ្វើចរាចរបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្រោយពេលសាងសង់បញ្ចប់១០០%៕

ប្រមុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​ជាបន្ទាន់​នៅ​អ៊ុយ​ក្រែ​ន​

2022/03/30 03:20:22 pm        698
​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​រីកចម្រើន​ក្នុង​ការ​ចរចា​ខាង​នយោបាយ​ច្បាស់លាស់ ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ផ្អែកលើ​គោលការណ៍​របស់​ជំពូក​អង្គការសហប្រជាជាតិ​។​ថ្លែង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន លោក Guterres បាន​និយាយ​ថា សង្គ្រាម​បាន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ មនុស្ស​ប្រមាណ ​១០​លាន​នាក់​ផ្លាស់ប្ដូរ​ទីលំនៅ ភាគច្រើន​ជា​ស្ត្រី និង​កុមារ ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ប្រព័ន្ធ និង​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​ឡើងថ្លៃ​ខ្ពស់​កប់​ពពក​នៅ​ទូទាំង​ពិភពលោក​។ ដូច្នេះ​ត្រូវតែ​បញ្ឈប់​សង្គ្រាម​នេះ​ភ្លាម​។​ លោក Guterres បាន​ពន្យល់​ថា អង្គការសហប្រជាជាតិ និង​ភ្នាក់ងារ​ជាច្រើន​របស់​ខ្លួន​បាន​កំពុង​ធ្វើ​ការ​គ្មាន​សម្រាក​ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ពី​ជម្លោះ​ដែល​នៅតែ​បន្ត។ បច្ចុប្បន្ន​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ចំនួន ១,០០០​នាក់​ត្រូវ​បាន​ប្រចាំការ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ក្រុម​ទី​ភ្នាក់ងារ​មនុស្ស​ធម៌​របស់​អង្គការសហប្រជាជាតិ បាន​ជួយ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ដែល​កំពុង​ទទួលយក​ជ​ន​ភៀសខ្លួន​អ៊ុយ​ក្រែ​ន និង​បាន​ផ្ដល់​ជំនួយ​​ដល់​ប្រជាជន​ជិត ៩០០,០០០​នាក់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​ដូចជា អាហារ ជម្រក ថ្នាំពេទ្យ និង​ទឹកបរិសុទ្ធ​ជាដើម៕អត្ថបទ៖ សុខមាន

អ្នកចរចា​រុស្ស៊ី​ចង់បាន​អព្យាក្រឹតភាព​អ៊ុយ​ក្រែ​ន​មិន​ប្រែប្រួល​

2022/03/30 12:13:22 pm        972
​ទួរគី៖ ប្រធាន​គណៈប្រតិភូ​រុស្ស៊ី​សម្រាប់​កិច្ចចរចា​ជាមួយ​អ៊ុយ​ក្រែ​ន ​បានលើកឡើង​ម្តងទៀត​នូវ​សំណើ​ជា​លាយ​លក្ខណ៍អក្សរ​របស់​ភាគី​អ៊ុយ​ក្រែ​ន ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព​បន្ទាប់ពី​កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ​។​ ​លោក Vladimir Medinsky បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គួរតែ​ប្រកាសខ្លួន​ជា​រដ្ឋ​អព្យាក្រឹត​ ស្ថិតក្រោម​ការធានា​ពី​ច្បាប់​អន្តរជាតិដើម្បី​អនុវត្ត​ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ​។​​សេចក្តីថ្លែងការណ៍​រប​ស់លោក​ធ្វើឡើង​ បន្ទាប់ពី​កិច្ចចរចា​ជុំ​ថ្មី​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ននៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគី ហើយ​ហាក់ដូច​ជាមាន​សម្បទាន​សំខាន់​ដំបូង​ដែល​រុស្ស៊ី​បានធ្វើ ចាប់តាំងពី​ការចាប់ផ្តើម​ការវាយ​លុក​លើ​អ៊ុយ​ក្រែ​ន​រយៈពេល​ជាង​មួយខែ​មកនេះ​។​ ​លោកនិយាយថា គួរតែមាន​បញ្ជី​នៃ​រដ្ឋ​អ្នកធានា​ដែល​នឹង​ធានា​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន មិន​អនុវត្តចំពោះ​ដែនដី​តំបន់​គ្រី​មៀ និង Sevastopol។​លោក Medinsky និយាយថា មានការ​រំពឹងទុក​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន​ក្នុងការ​បោះបង់​ចោល ការ​ចូលរួមក្នុង​សហព័ន្ធយោធា ការដាក់​ពង្រាយ​មូលដ្ឋាន​យោធា ឬ​ធ្វើ​សមយុទ្ធ​យោធានៅលើ​ទឹកដី​នៃ​អ៊ុយ​ក្រែ​ន ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពី​រដ្ឋ​អ្នកធានារួមទាំង​សហព័ន្ធរុស្ស៊ី​។ ​ជាមួយគ្នានេះ ​ប្រទេស​អ៊ុយ​ក្រែ​ន​បានស្នើ​សុំឱ្យ​មានការ​សម្រេច​ចុងក្រោយ​ រវាង​ប្រទេស​ទាំងពីរដើម្បី​ឲ្យមាន​ជំនួប​ជា​ផ្លូវការ​នៃ​ប្រមុខរដ្ឋ​៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា ការសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ចាំបាច់​ក្នុង​ករណី​ខ្លះ​

2022/03/30 11:31:55 am        909
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រើ​វោហារសាស្ត្រ​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ទៅកាន់​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ជះ​ផល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ប៉ុន្តែ​ការសន្ទនា​រវាង​ក្រុង ​Moscow ​និងក្រុង​ Washington​ គឺ​មាន​ការចាំបាច់​ក្នុង​ចំណុច​មួយ​ចំនួន វា​ជា​ផលប្រយោជន៍​សម្រាប់​ពិភពលោក​ទាំងមូល។​​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូប​នេះ​បាន​និយាយ​ថា ការ​ប្រមាថកាតទាន​រឿង​ផ្ទាល់ខ្លួន មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​មានផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ​ជាពិសេស​ការ​និយាយ​ប្រមាថ​រឿង​ផ្ទាល់ខ្លួន ដែល​មិន​គួរ​បណ្ដោយ​ឲ្យ​មាន​សង្គ្រាម​វោហារសាស្ត្រ​កើត​មាន​ទាល់តែសោះ​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ពិត​ណាស់​ថា ​កត្តា​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ជា​អវិជ្ជមាន​។ ជាង​នេះ​ទៅទៀត​នោះ លោក Peskov បាន​បន្ថែម​ថា ការសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ពិតជា​ចាំបាច់​ក្នុង​ករណី​ខ្លះ​។ ​ម្យ៉ាងទៀត​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​ប្រទេស​ទាំង​ ២​ នោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ផលប្រយោជន៍​ពិភពលោក​ផង​ដែរ​។​ចំណែក​សហរដ្ឋអាមេរិក​វិញ ប្រធាន​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោកស្រី Kate Bedingfield បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ជំនួប​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​អាមេរិក​លោក Joe Biden នឹង​កើតឡើងបន្ទាប់ពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធូរស្បើយ​ហើយ​នោះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM