សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

អ្នកការទូត​រុស្ស៊ី​រាប់​សិប​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​ស្ថានទូត​ក្នុង​ប្រទេស​មួយ​ចំនួន​ដោយ​ចោទ​ថា ជា​ចារកម្ម​

2022/03/30 10:25:29 am        602
អឺរ៉ុប៖ ប្រទេស​បែលហ្ស៊ិក អៀរ​ឡង់ សាធារណរដ្ឋ​ឆែក និង​ហូ​ឡង់​បាន​រួម​គ្នា​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ជាង ៤០​នាក់​ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ចារកម្ម​។ ​យោង​តាម​អ្នកនាំពាក្យ​មួយ​រូប ​ប្រទេស​បែលហ្ស៊ិកនឹង​ត្រូវ​បណ្ដេញ​ជនជាតិ​រុស្ស៊ី ២១​នាក់​ដែល​ធ្វើការ​នៅ​ស្ថានទូត​របស់​ទីក្រុង​មូ​ស្គូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល និង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង Antwerp។ក្រុម​មន្ត្រី​បាន​ចោទ​ប្រកាន់​ថា ខណៈ​ពួកគេ​ទាំងអស់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នកការទូត ពួកគេ​ពិតជា​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ចារកម្ម និង​បង្ក​ការ​ប៉ះពាល់​។​ ​ក្រសួងការបរទេស​ហូ​ឡង់​បាន​ប្រកាស​ថា ខ្លួន​កំពុង​ដក​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ចំនួន ១៧​នាក់​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ជា​អ្នកការទូត ដោយ​ធ្វើ​សកម្មភាព​លើ​ព័ត៌មាន​ពី​សេវា​សន្តិសុខ​របស់​ខ្លួន​។ ក្រសួង​នេះ​បាន​បន្ថែម​ថា ​ប្រទេស​ហូ​ឡង់​ត្រូវ​បាន​រៀប​ចំ​សម្រាប់​វិធានការ​សងសឹក​ណាមួយ​រួចរាល់​ហើយ ព្រោះ​ទីក្រុង Moscow អាច​នឹង​ចាត់វិធានការ​វាយបក​វិញ​នៅ​ថ្ងៃ​ណាមួយ​។​​ជាមួយគ្នា​នោះ​ដែរ ក្រសួង​ការបរទេស​របស់​អៀរ​ឡង់បាន​បណ្ដេញ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ចំនួន ៤​រូប​ដែល​បាន​បម្រើ​ការងារ​នៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ប្រទេស​ខ្លួន ដោយ​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​អ្នកការទូត​ទាំងនោះ មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នៃ​ឥរិយាបថ​ជា​អ្នក​ការទូត​ទេ ដោយ​បន្ថែម​ថា ​ទោះ​យ៉ាង​ណា​ក៏ដោយ​ទ្វារ​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ Dublin និង​ក្រុង Moscow នៅតែ​បើកចំហ​ជានិច្ច​៕​អត្ថបទ៖ សុខមាន

រុស្ស៊ី​ប្ដេជ្ញា​កាត់បន្ថយ​ប្រតិបត្តិការ​សឹក​ជុំវិញ​រដ្ឋធានី​គី​វ​របស់​អ៊ុយ​ក្រែ​ន ក្រោម​ការសង្ស័យ​ពី​សហរដ្ឋអាមេរិក

2022/03/30 02:46:59 am        1071
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​នឹង​កាត់បន្ថយ​ប្រតិបត្តិការ​សឹក​នានា​យ៉ាង​ច្រើន​ជិត​រដ្ឋធានី​គី​វ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង ខណៈ​ផែនការ​នៃ​កិច្ច​ព្រមព្រៀង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​ធំ​ បាន​លេចចេញ​ជា​រូបរាង​នៅ​ក្នុង​ការចរចា​ជុំ​ចុង​ក្រោយ​បំផុត ​នៅ​ក្នុង​ប្រទេស​ទួរគី​។​គណៈប្រតិភូ​របស់​អ៊ុយ​ក្រែ​ន​នៅ​ជំនួប​ចរចា ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុលបាន​ដាក់​ចេញ​ក្របខ័ណ្ឌ​មួយ ​ដែល​ប្រទេស​នេះ​នឹង​ប្រកាស​ខ្លួនឯង​ជា​រដ្ឋ​អព្យាក្រឹត្យ ហើយ​សន្តិសុខ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ធានា​ដោយ​ក្រុម​ប្រទេស​ផ្សេងទៀត។ ប្រតិកម្ម​ជា​សាធារណៈ​របស់​ក្រុង Moscow គឺ​វិជ្ជមាន ហើយ​ការចរចា​បន្ទាប់​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​នៅ​ថ្ងៃ​ពុធ​នេះ​ មាន​រយៈពេល​ ៥​សប្ដាហ៍នូវ​អ្វី​ដែល​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​បង្ហូរ​ឈាម បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជិត ​៤​លាន​នាក់​កំពុង​រត់​ភៀសខ្លួន​។​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា លទ្ធផល​រឹងមាំ​តែ​មួយ​គត់​បាន​មកពី​ការចរចា​ថ្មីៗ​នេះ​អាច​ជឿជាក់​បាន​។ ​ចំណែក​លោក Antony Blinken ប្រមុខ​ការទូត​អាមេរិក​បាន​លើក​ឡើង​ថា សូចនាករ​ផ្សេងៗ​នៃ​ការ​ដក​កងទ័ព​របស់​រុស្ស៊ី​អាច​ជា​ការប៉ុនប៉ង​ពី​សំណាក់​ក្រុង Moscow កុហក​បោក​បញ្ឆោត​គេឯង​ និង​ជា​ការបង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ពិភព​លោក​៕ អត្ថបទ៖ សុខមាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

2022/03/30 09:35:55 am        425
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង, ឯកអគ្គរដ្ឋទូត ប្រទេសជាមិត្ត, ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ព្រមទាំងអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងបណ្តាអង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

វ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀតបានដឹកមកដល់ប្រទេសកម្ពុជា

2022/03/30 03:03:28 am        296
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ៣.៥លានដូសបន្ថែមទៀត(២យន្តហោះ)បានដឹកមកដល់ប្រទេសកម្ពុជាហើយ។គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលបានដឹកមកដល់ប្រទេសកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ ១.៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនានេះ ប្រមាណ ៣.៥លានដូសទៀត ដើម្បីបង្គ្រប់ចំនួន ៥លានដូស។មកទល់ពេលនេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៩,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៦២% ៕

អង្គការ​លើកលែងទោស​អន្តរជាតិ​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/03/29 02:38:54 pm        637
​អ៊ុយក្រែន៖ អង្គការ​លើកលែងទោស​អន្តរជាតិបាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាមក្នុងទីក្រុង​កំពង់ផែ Mariulpol ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​អគ្គលេខាធិការ​អង្គការ​លើកលែងទោស​អន្តរជាតិលោកស្រី Agnes Callamard បាន​និយាយ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថា ​អង្គការ​សិទ្ធមនុស្សនឹង​ចេញផ្សាយ​របាយការណ៍​ក្នុងពេល​ឆាប់ៗ​នេះ ពី​ការបំផ្លាញ​បណ្តាលមកពី​ការវាយប្រហារ​របស់​រុស្ស៊ីនៅ​ទីក្រុង​សមុទ្រ ​Azov​។​យោងតាម​ការស៊ើបអង្កេត​របស់​អង្គការ​លើកលែងទោស​អន្តរជាតិបាន​ឲ្យ​ដឹងថា ការឡោមព័ទ្ធ​ទីក្រុង Mariulpol ការបដិសេធ​ការជម្លៀស​មនុស្សធម៌ និង​ការដាក់​គោលដៅ​លើ​ជន​ស៊ីវិលគឺជា​ឧក្រិដ្ឋកម្មសង្គ្រាម​។ ​លោកស្រី Callamard បានចាត់ទុក​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន គឺជា​ការបំពាន​លើ​ច្បាប់​អន្តរជាតិ​។ វា​ជាការ​បំពាន​លើ​មាត្រា​របស់​អង្គការសហប្រជាជាតិ​។​ ​កងកម្លាំង​រុស្ស៊ីបាន​ឡោមព័ទ្ធ​កំពង់ផែ​យុទ្ធសាស្ត្រ​សំខាន់ និង​បាន​ឡោមព័ទ្ធ​រយៈពេល​ជាច្រើន​សប្តាហ៍វាយ​ប្រយុទ្ធ​ដោយ​ប្រើ​គ្រាប់​រុក្កែត និង​កាំភ្លើង​ធំដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ស្លាប់​។ ​ទីក្រុង​នេះ​ត្រូវ​បាន​មើល​ឃើញ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​រយៈពេល​ជាង​ ១​ខែ​មកនេះ​៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ប្រទេស​រុស្ស៊ី​កំពុង​គិត​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទេ​

2022/03/29 12:48:30 pm        2899
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​ប្រាប់​សារព័ត៌មាន PBS របស់​សហរដ្ឋអាមេរិក​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី​គ្មាន​នរណា​ម្នាក់​កំពុង​នឹក​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។​អ្នក​សម្របសម្រួល​កម្ម​វិធី​បាន​សួរ​ថា ​តើ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ធ្លាប់​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដែរ​ទេ ប្រសិនបើ​ភាគី​ទី​៣ ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ហើយ​លោក Peskov បាន​ឆ្លើយ​ថា​ ទេ។ លោក​មិន​គិត​បែប​នេះ​ទេ។ លោក​បាន​បញ្ជាក់​ថា ប៉ុន្តែ​លោក​ប្រធានាធិបតី​ពិតជា​បាន​និយាយ​មែន​ថា កុំ​ជ្រៀតជ្រែក​ឲ្យ​សោះ បើ​អ្នក​លូកដៃ​ចូល​ជ្រៀតជ្រែក យើង​មានលទ្ធភាព​ច្រើន​ដើម្បី​ទប់​ស្កាត់ និង​ដាក់ទោស​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូល​ជ្រៀតជ្រែក​។ នៅ​ពេល​សួរ​ថា ​តើ​លោក​អាច​ច្រានចោល​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ជម្លោះជួស​មុខ​ឲ្យ​ប្រទេស​រុស្ស៊ី ឬ​អត់ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូប​នេះ​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​កំពុង​គិតដល់​ការប្រើប្រាស់​ សូម្បីតែ​គំនិត​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​វិមាន​ក្រឹម​ឡាំង​លើក​ឡើង​ថា ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ Biden ពី​ការ​បញ្ចប់​តំណែង​របស់​លោក Putin ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​ ចំណែក​លោក Joe Biden វិញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​មិន​សុំ​អភ័យទោស​ទេ ហើយក៏​មិន​ស្ដាយក្រោយ​ដែរ​ ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​បាន​ប្រើ​លើ​លោក​ប្រធានាធិបតី Vladimir Putin កាលពី​ចុង​សប្ដាហ៍​នោះ៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​កំណត់​យក​បទ​ឈប់​បាញ់​ជា​គោលដៅ​នៃ​ការចរចា​ជុំ​ថ្មី​ជាមួយ​រុស្ស៊ី​នៅ​ទួរគី​

2022/03/29 11:35:06 am        884
​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​មាន​វត្ថុបំណង​ចំនួន​ ២ នៅ​ជំនួប​ចរចា​ទល់មុខ​គ្នា​ជា​លើកដំបូង​ជាមួយ​ភាគី​រុស្ស៊ី ក្នុង​រយៈពេល​ជាង​ ២​សប្ដាហ៍​មកនេះ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​ទួរគី​នៅ​ថ្ងៃ​អង្គារ​នេះ នោះ​គឺ​ការធានា​ឲ្យ​មាន​បទ​ឈប់​បាញ់ ទោះបី​ភាគី​ទាំង​២ នៅតែ​មិន​មាន​ការ​ជឿ​ជាក់​លើ​គ្នា​ក្នុង​ការ​ទម្លាយ​ភាព​ជាប់​គាំង​នេះ​ក៏ដោយ ខណៈ​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​មួយ​រូប​ព្រមាន​ថា ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ទំនងជា​ពុំបាន​ត្រៀមខ្លួន​សម្រប​សម្រួល​បញ្ចប់​សង្គ្រាម​នេះនៅឡើយ​ទេ។​ការ​លុកលុយ​របស់​រុស្ស៊ី​រយៈកាល​ជាង​ ១​ខែ​មកនេះ​ដែល​ជា​សង្គ្រាម​ធំ​បំផុត​នៅ​អឺរ៉ុប​ខាងកើត ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ មកគេ​បាន​មើល​ឃើញ​មនុស្ស​ជាង​ ៣លាន ៨សែន​នាក់​រត់​ភៀសខ្លួន​ទៅ​កាន់​បរទេស ដោយ​បន្សល់ទុក​នៅ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ឬ​រង​របួស និង​កាត់ផ្ដាច់​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ឲ្យ​ឯកា​ពី​ពិភពលោក​។​ អ្នកនាំពាក្យ​អភិបាលក្រុង Mariupol និយាយ​ថា ​មនុស្ស​ជិត ៥​,០០០​នាក់​រួម​ទាំង​កុមារ ២១០​នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ Mariupol ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ចាប់​តាំង​ពី​រុស្ស៊ី​ចូល​លុក​លុយ​កាលពី​ខែ​មុន។​​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បាន​ពិពណ៌នា​ប្រាប់​ ពី​រឿងរ៉ាវ​គួរ​ឲ្យ​រន្ធត់​របស់​អ្នក​ដែល​បាន​ស្លាប់ ព្រោះតែ​គ្មាន​ថ្នាំ​ពេទ្យព្យា​បាល និង​សាកសព​ជាច្រើន​ត្រូវ​គេ​កប់​ឲ្យ​តែ​មាន​កន្លែង​ទំនេរ និង​ស្ត្រី​ជាច្រើន​ត្រូវ​ឆ្លង​ទន្លេ​ក្នុង​បន្ទប់​ក្រោម​ដី​។ ​គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន​បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគីកាលពី​ថ្ងៃ​ចន្ទ មុន​ការចរចា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​រហូតដល់​ថ្ងៃ​ទី​៣០ ​ខែ​មីនា​នេះ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ក្រុង Mariupol ជិត ​៥.០០០​នាក់​រួម​ទាំង​កុមារ​ ២១០​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​

2022/03/29 03:48:34 am        878
​អ៊ុយក្រែន៖ យោង​តាម​អ្នកនាំពាក្យ​អភិបាលក្រុង​ឲ្យដឹងថា មនុស្ស​ជិត​ ៥.០០០​នាក់​រួម​ទាំង​កុមារ​ ២១០​នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ Mariupol ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​រុស្ស៊ី​ចូល​លុក​លុយ​កាលពី​ខែ​មុន។​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​រូប​នេះ​បាន​ដកស្រង់​ទិន្នន័យ​ពី​ការិយាល័យ​អភិបាលក្រុង​ថា អគារ​ប្រហែល ៩០% ក្នុង​ទីក្រុង​កំពង់ផែ​នេះ​ត្រូវ​បាន​ខូចខាត និង​ប្រហែល ៤០​% ត្រូវ​បាន​បំផ្លិចបំផ្លាញ។ គេ​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា ​តើ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គណនា ​ឬ​រាប់​ដោយ​របៀប​ណា​នោះ​។ កាលពី​ថ្ងៃ​ចន្ទ​នោះ​ដែរ លោក Vadym Boichenko អភិបាលក្រុង Mariupol បាន​និយាយ​ថា ជន​ស៊ីវិល​ ១៦០,០០០​នាក់​នៅតែ​ជាប់​ក្នុង​ទីក្រុង​ដោយ​គ្មាន​ម៉ាស៊ីនកំដៅ និង​អគ្គិសនី​ប្រើប្រាស់​ បន្ទាប់ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ជាច្រើន​សប្ដាហ៍​មកនេះ​។​​លោក​បាន​និយាយ​នៅ​ក្នុង​ទូរទស្សន៍​ជាតិ​ថា ស្ថានភាព​ក្នុង​ទីក្រុង​នៅតែ​លំបាក​។ ​ប្រជាពលរដ្ឋ​កំពុង​រង​ទុក្ខ​ហួស​ពី​បន្ទាត់​គ្រោះ​មហន្តរាយ​មនុស្សធម៌​ទៅទៀត​។ ​យើង​ចាំបាច់​ត្រូវ​ជម្លៀស​ពួកគេ​ទាំងអស់​ចេញពី​ទីក្រុង Mariupol​។​ ​ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ អនុប្រធាន​អគ្គសេនាធិការ​យោធា​រុស្ស៊ីលោក​ឧត្ដមសេនីយ៍ Sergei Rudskoi បាន​និយាយ​ថា ទាហាន​រុស្ស៊ី ១.៣៥១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។ តាម​ការ​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន កងទ័ព​រុស្ស៊ី​ចំនួន ៣​,៨២៥​នាក់​បាន​រង​របួស​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​ប្រទេស​ G7 ច្រានចោល​ការ​ទាមទារ​ទូទាត់​ថ្លៃ​ចំណាយ​ឧស្ម័ន​រុស្ស៊ី​ជា​ប្រាក់​រូប្លិ៍​

2022/03/29 09:35:25 am        1503
​អឺរ៉ុប៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាល្លឺម៉ង់​លោក Robert Habeck ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ទាំង​៧ ឬ G7 បាន​ស្រុះស្រួល​គ្នា​ច្រានចោល​ការ​ទាមទារ​របស់​ក្រុង Moscow ដែល​តម្រូវ​ឲ្យ​ទូទាត់​ថ្លៃ​ចំណាយ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ជា​ប្រាក់​រូ​ប្លិ៍​របស់​រុស្ស៊ី​។ ​លោក Robert Habeck បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ​បណ្ដា​រដ្ឋមន្ត្រី G7 ​ទាំងអស់​បាន​ព្រមព្រៀងទាំងស្រុង​ថា ការ​តម្រូវ​ឲ្យ​ទូទាត់​ជា​រូបិយប័ណ្ណ​រុស្ស៊ី​នឹង​ក្លាយ​ជា​ការសម្រេច​តែ​ម្ខាង និង​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​កិច្ចសន្យា​ដែល​មាន​ស្រាប់។ រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ការ​ទូទាត់​ថ្លៃ​ចំណាយ​ជា​ប្រាប់​រូ​ប្លិ៍​គឺជា​រឿង​មិន​អាច​ទទួល​យក​បាន ហើយ​ថា​ប្រទេស​ទាំងអស់​នឹង​ជំរុញ​ដល់​ក្រុមហ៊ុន​នានា​ដែល​រង​ផល​ប៉ះពាល់ កុំ​អនុវត្ត​តាម​ការ​ទាមទារ​ដែល​បាន​ចេញ​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​សប្ដាហ៍​មុន​។​កាលពី​ថ្ងៃ​ចន្ទ លោក Putin បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ធនាគារ​កណ្ដាល និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​បំផុត​របស់​រុស្ស៊ី Gazprombank បង្កើត​ឧបករណ៍​ចាំបាច់ ​ដើម្បី​កែប្រែ​រាល់​មធ្យោបាយ​ទូទាត់​ការ​ចំណាយ​ទាំងអស់ ​សម្រាប់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ពី​បណ្ដា​រដ្ឋ​អមិត្តទៅជា​ប្រាក់​រូប្លិ៍​វិញ​ចាប់ពី​ថ្ងៃ​ទី៣១​ ខែ​មីនា​នេះ​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក Zelenskyy សួរ​ប្រទេស​លោក​ខាង​លិច​ថា​ តើ​ពួកគេ​ខ្លាច​រុស្ស៊ី?​

2022/03/28 12:26:30 pm        1647
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ស្នើសុំ​ប្រទេស​លោក​ខាង​លិចផ្តល់​សម្ភារៈយោធា​ដល់​ប្រទេស​របស់​លោក និង​បាន​សួរ​ថា ​តើ​ពួកគេ​ខ្លាច​ទីក្រុង​មូស្គូ​?។ ​ប្រទេស​មួយ​ចំនួន​បាន​សន្យា​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​រថពាសដែក និង​ប្រឆាំង​យន្តហោះព្រមទាំង​អាវុធ​មួយ​ចំនួន ប៉ុន្តែ​លោក Zelenskyy និយាយ​ថា ទីក្រុង​គី​វ​មិនទាន់​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​នៅ​ឡើយ​។វា​គឺជា​រថក្រោះ​សម្រាប់​រដ្ឋ​របស់​យើង វា​ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល វា​ជា​អាវុធ​ប្រឆាំង​នាវា ទាំងនេះ​គឺជា​អ្វី​ដែល​ដៃគូ​របស់​យើង​មាន​។ នេះ​មិនមែន​សម្រាប់​តែ​សេរីភាព​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សេរីភាព​សម្រាប់​អឺរ៉ុប​។​ ​ប្រទេស​អ៊ុយ​ក្រែន​ត្រូវការ​ត្រឹមតែ​ ១​ភាគរយ​នៃ​យន្តហោះ​របស់​អង្គការ NATO និង ​១​ភាគរយ​នៃ​រថក្រោះ ព្រោះថា​វា​នឹង​មិន​អាចធ្វើ​ទៅ​បាន​នោះ​ទេ​ ដើម្បី​បញ្ឈប់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​កំពង់ផែ​ទីក្រុង Mariulpol ភាគ​ខាង​ត្បូង​ដែល​កំពុង​ឡោមព័ទ្ធ បើ​គ្មាន​រថក្រោះ រថពាសដែក និង​យន្តហោះ​គ្រប់​គ្រាន់​។​​លោក Zalenskyy បាន​អះអាង​ដដែល​ថា រុស្ស៊ី​នឹង​ព្យាយាម​ពង្រីក​បន្ថែម​ចូល​ទៅ​អឺរ៉ុប ប្រសិន​បើ​អ៊ុយ​ក្រែ​ន​បរាជ័យ​។ ទោះជា​យ៉ាងណាអង្គការ NATO បាន​ច្រាន​ចោលការ​អំពាវនាវ​របស់​លោក​ សម្រាប់​តំបន់​ការ​ហោះហើរដែល​ត្រូវ​បង្កើត​ឡើងលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​លើក​ឡើង​ថា នេះ​នឹង​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​កាន់តែ​ធំ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM