សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

UNHCR៖ មនុស្ស​ចាស់ ​គ្រួសារ​មាន​កូន​តូច និង​ស្ត្រី​ត្រូវ​បាន​ផ្តល់​អាទិភាព​ផ្ទេរ​ពី​ម៉ុ​ល​ដូ​វ៉ា​ទៅ​រ៉ូ​ម៉ា​នី​

2022/03/23 02:38:40 pm        517
អ៊ុយក្រែន៖ ​យោង​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​ឲ្យ​ដឹង​ថា ជន​ភៀសខ្លួន​រាប់រយ​នាក់រួមមាន​មនុស្ស​ចាស់ គ្រួសារ​មានកូន​តូចៗ និង​ស្ត្រីកំពុង​ត្រូវ​បានផ្តល់អាទិភាព​សម្រាប់​ការផ្ទេរ​ទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នីពី​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ជា​ប្រទេស​នៅជាប់​ព្រំដែនភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​ធនធានមាន​កម្រិតដើម្បី​ដោះស្រាយ​ជាមួយ​ជន​ភៀសខ្លួន​រាប់​ម៉ឺន​នាក់ ដែល​បាន​ទៅដល់​ទីនោះក្នុង​ប៉ុន្មានសប្តាហ៍​ថ្មីៗ​នេះ​។​ជនភៀសខ្លួន​មកពី​អ៊ុយ​ក្រែ​ន​កំពុង​មកដល់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​ជា​រៀងរាល់ថ្ងៃ​។ លោក Richard Schilling តំណាងអង្គការ UNHCR ប្រចាំ​នៅ​អឺរ៉ុប​កណ្តាលបាន​និយាយថា ប្រទេស​ម៉ុ​ល​ដូ​វ៉ាបានឃើញ​ជនភៀសខ្លួន​ជិត ៣សែននាក់ចូលមកក្នុង​ប្រទេស​នេះ​។​ ​ចំនួន​នេះ​គឺ​ច្រើនពេក​សម្រាប់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាវា​ស្ទើរតែ​ស្មើនឹង ១០% ​នៃ​ចំនួនប្រជាជនរបស់​ប្រទេស​។ អង្គការ UNHCR និយាយថា ប្រជាជន​កំពុង​ផ្លាស់​ទីលំនៅទៅ​កន្លែង​ផ្សេងទៀតទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នី។ ការផ្ទេរ​ត្រូវបាន​រៀបចំឡើងជា​កាយវិការនៃ​សាមគ្គីភាព​ជាមួយ​ប្រជាជនម៉ុ​ល​ដូ​វ៉ា ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ និង​ដោយមាន​ការគាំទ្រ​ពី​អង្គការ UNHCR និង​អង្គការទេសន្តរប្រវេសន៍​អន្តរជាតិ​( IOM)។​​ក្បួន​រថយន្ត​ចាកចេញ​ជា​រៀងរាល់ថ្ងៃ​ពី​តំបន់ Palanca ចាប់តាំងពី​ក្បួន​រថយន្ត​ដំបូងនៅ​ថ្ងៃទី១០ ខែមីនា ហើយនឹង​បន្តដរាបណា​ចាំបាច់ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅព្រំដែន​ប្រទេស​ម៉ុ​ល​ដូ​វ៉ា និងការពារ​ស្ត្រី ក្មេងស្រី និង​អ្នកដទៃ​ពី​ហានិភ័យ រួមទាំង​ការជួញដូរ​មនុស្ស និង​អំពើហិង្សា​ផ្អែកលើយេនឌ័រ​។ អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ ​(IOM) បានប៉ាន់ប្រមាណ​ថា ​ប្រជាជន​ជិត ៦.៥លាន​នាក់បាន​ផ្លាស់​ទីលំនៅ​ក្នុងស្រុក​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​និយាយថា ប្រជា​ជាជាង ៣.៥លាននាក់​បានភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី ជា​វិបត្តិ​ជនភៀសខ្លួន​អាក្រក់បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី អាមេរិក និង​អង់គ្លេស​ចោទ​ដាក់គ្នា​នៅ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​អ៊ុយ​ក្រែ​ន​

2022/03/23 11:58:20 am        1926
​UN៖ រុស្ស៊ី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ចង្អុល​ដាក់គ្នា​ទៅវិញទៅមក នៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ជុំវិញ​លទ្ធភាព​នៃ​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមីនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គ្មាន​ភាគី​ណាមួយ​អាច​រក​អំណះអំណាង​បញ្ជាក់​ពី​ការចោទប្រកាន់​ដាក់គ្នា​ទៅ​វិញ​ទៅ​មក​របស់​ខ្លួន​បានទេ​។​ការ​អត្ថាធិប្បាយ​ទាំងនោះត្រូវ​បាន​ធ្វើឡើង​ ដោយ​ក្រុម​អ្នកការទូត​ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់ពី​ប្រទេស រុស្ស៊ី​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន ​នៃ​ការ​លិច​ធ្លាយ​សារធាតុ​គីមីឤ​ម៉ូ​ញ៉ាក់​នៅ​ក្នុង​ទីក្រុង Sumy របស់​អ៊ុយ​ក្រែ​ន​ភាគ​ខាងជើង​ដែល​រង​ការ​ហ៊ុមព័ទ្ធ ​ដោយ​ស្ដីបន្ទោស​ក្រុម​អ្នក​ជាតិ​និយម​ជ្រុល​អ៊ុយ​ក្រែ​ន អំឡុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ ការចោទប្រកាន់​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ទាត់ចោល​។​​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Dmitry Polyanskiy បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ពុំធ្លាប់​មាន​គម្រោង ឬ​បើក​ការវាយប្រហារ​ដាក់​គោលដៅ​លើ​អគារ​ទាំងឡាយ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ជា​ទីកន្លែង​សម្រាប់​ស្តុក ​ឬ​ផលិត​សារធាតុ​គីមី​ពុល​នោះ​ទេ​។ ​លោក Polyanskiy និយាយ​ថា វា​ច្បាស់​ណាស់​ថា ក្រុម​អាជ្ញាធរ​ជាតិនិយម​អ៊ុយ​ក្រែ​នដែល​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​នោះ នឹង​ងាក​ទៅ​រក​មធ្យោបាយ​បំភិត​បំភ័យ​ពលរដ្ឋ​ខ្លួនឯង និង​បង្កើត​ឈុត​ឆាក​វាយប្រហារ​ក្លែងក្លាយ​ដើម្បី​ចោទ​ប្រកាន់​រុស្ស៊ី​៕ អត្ថបទ៖ សុខមាន

កាសែត​រុស្ស៊ី​បាន​ចុះផ្សាយ​ទាហាន​ស្លាប់​ចំនួន ៩.៨៦១​នាក់​ក្រោយមក​លុបចោល​វិញ

2022/03/23 04:14:57 am        6465
​រុស្ស៊ី៖ កាសែត​រុស្ស៊ី​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង Komsomolskaya Pravda បាន​ចុះផ្សាយ​ចំនួន​ទាហាន​រុស្ស៊ី​យ៉ាង​ច្រើន​ ដែល​ត្រូវ​គេ​គិត​ថា​បាន​ស្លាប់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន មុន​ពេល​លុបចោល​។​ ​របាយការណ៍​មួយ​ចេញផ្សាយ​តាម online កាលពី​ថ្ងៃអាទិត្យ ដោយ​សំអាង​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​បាន​រាយការណ៍​ថា ទាហាន​រុស្ស៊ី​ចំនួន ៩.៨៦១​នាក់​បាន​ស្លាប់ និង ១៦,១៥៣​នាក់​បាន​រង​របួសចាប់​តាំង​ពី​ចាប់ផ្ដើម​សង្គ្រាម ជា​ការ​រាប់​ចំនួន​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​។​ ​នោះ​ជា​ចំនួន​ខ្ពស់​ដាច់​ជាង​ចំនួន​ទាហាន​ដែល​ទីក្រុង Moscow បាន​ប្រកាស​ជា​ផ្លូវការ​ថា​មាន​ត្រឹម ៤៩៨​នាក់។ ​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​សារព័ត៌មាន Komsomolskaya Pravda បាន​លុបចោល​វិញ​។ ពុំ​មាន​សេចក្ដីថ្លែងការណ៍​បឋម​ណាមួយ​ចេញពី​កាសែត​នេះ​ ស្ដីពី​របាយការណ៍​នេះ​នោះ​ទេ​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ក្រុម​អ្នក​តាម​ដាន​សង្គ្រាម​ជាច្រើននៅ​តែ​មាន​ចម្ងល់​ ជុំវិញ​អត្ថន័យ​របស់​កាសែត​នេះដោយ​មួយ​ចំនួន​បង្ហាញ​ថា ពុំ​មាន​ព័ត៌មាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ទាហាន​រុស្ស៊ី ត្រូវ​បាន​ផ្ដល់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន របស់​ក្រសួងការពារជាតិ​កាលពី​ថ្ងៃអាទិត្យ​នោះ​ទេ​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​រដ្ឋ​របស់​ខ្លួន​ត្រូវ​បាន​រង​ការ​គំរាមកំហែង​

2022/03/23 09:26:57 am        2136
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​និយាយ​ថា រុស្ស៊ី​មាន​ទស្សន​នៃ​សន្តិសុខ​ក្នុង​តំបន់​ដែល​នឹង​ត្រូវ​ដាក់​ចេញ នៅ​ពេល​អាវុធ​នុយក្លេអ៊ែរ​អាច​ត្រូវ​បាន​ប្រើ​។​ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​អត្ថិភាព​របស់​ខ្លួន​ត្រូវ​បាន​គំរាមកំហែង​។​​ការ​អត្ថាធិប្បាយ​របស់​លោក Peskov បាន​ធ្វើ​ឡើង ខណៈ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន CNN លោកស្រី​ Christiane Amanpour បាន​សង្កត់ធ្ងន់​ឲ្យ​លោក​បញ្ជាក់​ថា ​តើ​លោក​មានការ​ជឿជាក់ ឬ​ទុកចិត្ត​ទេ​ថា លោក​ប្រធានាធិបតី Vladimir Putin នឹង​មិន​ប្រើ​ជម្រើស​អាវុធ​នុយក្លេអ៊ែរនៅ​ក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​។ ​លោក Peskov និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យើង​មាន​ទស្សន​ផ្នែក​សន្តិសុខ​ក្នុង​តំបន់ និង​ជា​សាធារណៈ​របស់​ខ្លួន​។ ​អ្នក​អាច​អាន​រាល់​មូលហេតុ​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ត្រូវ​បាន​ប្រើ។ ដូច្នេះ​ប្រសិនបើ​រដ្ឋ​របស់​យើង​ត្រូវ​បាន​រង​ការ​គំរាម​កំហែង អញ្ចឹង​អាវុធ​នុយក្លេអ៊ែរ​អាច​ត្រូវ​ប្រើ​ស្រប​ទៅ​តាម​ទស្សនរបស់​យើង​។ សូម​រម្លឹក​ថា កាលពី​ខែ​មុន​លោក Putin បានបញ្ជា​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី​ត្រៀមលក្ខណៈ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរជាលក្ខណៈអន្តរជាតិ​ប្រឆាំងការឈ្លានពាន​ប្រទេសមួយ​លើប្រទេសមួយ

2022/03/23 03:15:48 am        1097
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាប្រឆាំង​ដាច់ខាតការប្រើប្រាស់កម្លាំងមួយរំលោភបំពានទៅលើប្រទេសដទៃ ដោយសម្តេចបានបញ្ជាក់ និងនិយាយជារួមថា «គឺប្រឆាំងការប្រើប្រាស់កម្លាំងការឈ្លានពាននៅកាន់ប្រទេសមួយទៀត»។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា»។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាង ដើម្បីធានា​ការធ្វើដំណើរទៅកាន់តុចរចាស្វែងរកសុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ ដោយសម្តេច មិនចង់ឃើញទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នក​តូចតាចនោះ​ឡើយ៕

កម្ពុជា-កូរ៉េ កំណត់ទីតាំង និងឯកភាពស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រហើយ

2022/03/23 08:54:15 am        1269
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិត្តកូរ៉េ​(កូរ៉េខាងត្បូង) បានឯកភាពរួចរាល់ហើយ ដើម្បីជួយកម្ពុជាក្នុងការសាងសង់ និងផ្តល់ហិរញ្ញប្បទាន ស្ថាបនា​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ដែលមានទីតាំងគល់ស្ពាននៅចំណុចផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំបន្ថែមទៀតឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ​(កយកា)​ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយ​នៃការលើសម្រស់ភ្នំពេញផងដែរ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិ​លេខ២១ ជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ

2022/03/23 02:10:46 am        894
កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងស្ថាននាផ្លូវជាតិលេខ២១នេះ គឺប្រើប្រាស់ថវិកាអស់ច្រើនណាស់ ដោយសារផ្លូវជាតិនេះមានព្រែកច្រើន ដែលទាមទារឱ្យយើងសាងសង់ស្ពានឆ្លងកាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសច្រានចោលចំពោះការផ្តល់យោបល់ទាំងឡាយឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញនូវផ្លូវជាតិនានា ដោយសម្តេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំឱ្យចាល់ចរន្តទឹក លិចលង់ នារដូវវស្សា ឬពេលទឹកឡើង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា មិត្តកូរ៉េបានយល់ព្រមសិក្សាផ្តល់ហិរញ្ញវត្ថុ និងបច្ចេកទេស នូវគម្រោងធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េហើយ ប៉ុន្តែគម្រោងធ្វើស្ពាននេះមិនទាន់កំណត់កន្លែងឲ្យបានច្បាស់លាស់នោះទេ ខណៈគម្រោងជាច្រើនកំពុងតែជជែកគ្នានោះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគោរព​ច្បាប់ចរាចរណ៍​ទាំងអស់គ្នា កុំឱ្យមានផ្លូវល្អ ផ្លូវស្អាត ក្នុងការធ្វើដំណើរហើយ បែរជាទទួលរងនូវសោកនាដកម្មដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ សម្តេចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមានមនុស្សស្លាប់ជារៀងរៀងរាល់ និងមានចំនួនច្រើនថែមទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត ដែលនិយាយជារួមគឺ គឺប្រឆាំងនឹងការឈ្លានពានទាំងឡាយនៅកាន់ប្រទេសមួយទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាងដើម្បីធានាការធ្វើដំណើរទៅកាន់សុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ។ សម្តេចបញ្ជាក់ថា «យើងមិនចង់ឱ្យមានទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នកតូចតាចនោះទេ»។- សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ(កយកា)ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការលើសម្រស់ភ្នំពេញផងដែរ។ សង្កថាសម្តេចចប់នៅវេលាម៉ោង៨ និង៣៣នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

2022/03/23 01:36:32 am        1815
កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។ផ្លូវនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន នៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព៕

មនុស្ស ៨នាក់ស្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីលើផ្សារទំនើបក្នុងរដ្ឋធានីគីវ​

2022/03/22 01:59:43 pm        3573
​អ៊ុយក្រែន៖ យោធា​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​ផ្សារ​ទំនើប​មួយ​នៅ​ជាយក្រុងនៃ​រដ្ឋធានី​គី​វ​របស់​អ៊ុយ​ក្រែ​ន ដោយសារតែ​ផ្សារ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ប្រើប្រាស់​ដើម្បី​រក្សាទុកគ្រាប់​រ៉ុក្កែត​។អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​ឧត្ដមសេនីយ៍ Igor Konashenkov បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ប្រើប្រាស់​ផ្សារ​ទំនើប​ដើម្បី​ផ្ទុក​ឧបករណ៍​បាញ់​រ៉ុក្កែ​ត និង​គ្រាប់​រ៉ុក្កែត​ដែល​ប្រើ​សម្រាប់​បាញ់​ផ្លោង​លើ​ទាហាន​រុស្ស៊ី​។​ យោង​តាម​មន្ត្រី​សង្គ្រោះ​បន្ទាន់​អ៊ុយ​ក្រែ​ន​និយាយ​ថា​ មជ្ឈមណ្ឌល​លក់ទំនិញ​ក្នុង​ក្រុង Podil មាន​ប្រជាជន​រស់នៅ​ច្រើន​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ដោយ​ការ​បាញ់​ផ្លោង​បណ្តាល​ឲ្យ​មនុស្ស​ ៨​នាក់​ស្លាប់​។ យោធា​រុស្ស៊ី​និយាយ​ថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងទំនើប ដើម្បី​វាយប្រហារ​គោលដៅ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Konashenkov បាន​និយាយ​ថា មី​ស៊ី​ល​ល្បឿន​​លឿន​ជាង​សំឡេង ​Kinzhal បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា ​ក្នុង​ការ​បំផ្លាញ​គ្រឿង​បរិក្ខារ​ការពារ​ពិសេស​ដែល​រឹងមាំ​។លោក​និយាយ​ថា មី​ស៊ី​ល Kinzhal ត្រូវ​បាន​ប្រើប្រាស់​កាលពី​ថ្ងៃ​សុក្រ ដើម្បី​វាយប្រហារ​ឃ្លាំង​អាវុធ​សម័យ​សូ​វៀត សម្រាប់​ការ​រក្សា​ទុក​មី​ស៊ី​ល​នៅ​ជិត​ទីក្រុង Deliatyn ជា​លើក​ដំបូង​ដែល​អាវុធ​ថ្មី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការវាយប្រហារ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​នៅ​ក្រុង Kostiantynivka ក្បែរ​កំពង់ផែ​សមុទ្រ​ខ្មៅ​កាលពី​ចុង​សប្តាហ៍​។ មី​ស៊ី​ល Kinzhal ជា​អាវុធ​មួយ​ប្រភេទ​ក្នុងចំណោម​សព្វាវុធ​ល្បឿន​លឿន​ជាង​សំឡេង ត្រូវ​បាន​ផលិត​ឡើង​ដោយ​រុស្សី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ដែល​បាញ់​បាន​ក្នុង​ចម្ងាយ ២,០០០​គីឡូម៉ែត្រ ហើយ​ហោះ​ក្នុង​ល្បឿន ១០​ដង​នៃ​ល្បឿន​សំឡេង៕អត្ថបទ៖ ប៊ុនថន

យន្តហោះ ​Boeing ធ្លាក់​នៅ​ប្រទេស​ចិន​អ្នកដំណើរ ១៣២​នាក់​នៅ​លើ​នោះ​គ្មាន​សញ្ញា​ពី​អ្នក​នៅ​រស់

2022/03/22 12:29:20 pm        10064
​ចិន៖ ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន​នាក់​បន្ថែម​ទៀត បាន​ទៅដល់​ទីតាំង​ធ្លាក់​យន្តហោះក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​ខាង​ត្បូង​ប្រទេស​ចិនកាលពី​យប់​ថ្ងៃ​ចន្ទ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយថា គ្មាន​សញ្ញា​ពី​អ្នក​នៅ​រស់រានមានជីវិតនៅលើ​ជើងហោះហើរ​ក្នុងស្រុក​មួយ​នេះឡើយ​។​​យន្តហោះ Boeing 737 (​ជើងហោះហើរ MU5735) របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines មាន​ផ្ទុកមនុស្ស ១៣២នាក់បាន​ធ្លាក់​ចូលទៅក្នុង​តំបន់ភ្នំ​ក្បែរ​ភូមិ Molang បណ្តាល​ឲ្យមាន​អគ្គិភ័យ​។ យន្តហោះ​បាន​ហោះចេញពី​ទីក្រុង Kunming ទី​រួម​ខេត្ត​ Yunnan ភាគ​និរតី​ប្រទេសចិនទៅកាន់​ទីក្រុង Guangzhou ខេត្ត​ Guangdong ភាគខាងត្បូង​ប្រទេស​ចិន​។​ ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិនបាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ​មនុស្ស ១៣២នាក់​នៅលើ​យន្តហោះ មាន​អ្នកដំណើរ ១២៣នាក់ និង​សមាជិក​បុគ្គលិក​យន្តហោះ ៩នាក់។ ក្រុម​អ្នក​សង្គ្រោះច្រើនជាង ​៧៦០​នាក់បាន​ទៅដល់​កន្លែងកើតហេតុ​ និង​បានចាប់ផ្តើម​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាមដាន​បញ្ហា​។ ​ការិយាល័យ​ដឹកជញ្ជូន​ក្រុង Wuzhou បានដាក់​ពង្រាយ​រថយន្ត​ក្រុង​ចំនួន ២៩គ្រឿង និង​តាក់ស៊ីចំនួន ៥០គ្រឿងដើម្បី​មក​ទទួលយក​អ្នកជំនាញ និង​សមាជិកគ្រួសារអ្នកដំណើរ​តាម​យន្តហោះ​។ ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះចំពោះ​អ្នកដំណើរ និង​សមាជិក​បុគ្គលិក​ដែល​បាន​បាត់​បង់ជីវិត​ក្នុងហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់​នោះទេ ហើយ​ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​ថា មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេតនៅឡើយ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM