អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

ព័ត៌មានសំខាន់ៗ

ជនរងគ្រោះ​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ១១៧​នាក់​

2022/02/18 04:27:14 am        505
​ប្រេស៊ីល៖ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដីដែល​បាន​បំផ្លាញ​ទីក្រុង Petropolis ប្រទេស​ប្រេ​ស៊ី​លបាន​កើន​ឡើងដល់​យ៉ាង​ហោចណាស់ ១១៧នាក់ ហើយ​ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា ចំនួន​អ្នកស្លាប់នឹង​កើនឡើង​ថែមទៀត ខណៈ​មនុស្ស​ច្រើនជាង ១១៦នាក់ទៀត​នៅ​មិនទាន់​រក​ឃើញ​នៅឡើយ​។​​រដ្ឋាភិបាល​រដ្ឋ Rio de Janeiro បាន​បញ្ជាក់​អំពី​ការកើនឡើង​ចំនួន​អ្នកស្លាប់ ជាច្រើន​ម៉ោង​បន្ទាប់ពីនគរបាល​ក្នុង​តំបន់​បានប្រកាសថា មនុស្ស ​១៣៤​នាក់​បាត់​ខ្លួនដែល​ភាគច្រើន​ត្រូវបាន​គេ​ជឿថា​កប់នៅក្នុង​ដីល្បាប់​។ ជំនន់​ទឹកភ្លៀង និង​បំណាក់​ដីបាន​នាំយក​រថយន្ត និងលំនៅឋានហូរ​ទៅតាម​ទឹកនៅលើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុតមិនដែល​ធ្លាប់មាន​ក្នុង​រយៈពេល ជាច្រើន​ទសវត្សរ៍​កន្លងទៅនេះ​។​ ​អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះមហន្តរាយ បាន​ជីក​កកាយ​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ទោះបីជាមានការ​បាក់​ដី​កាន់តែ​ច្រើនឡើង​នៅលើ​ជម្រាលភ្នំ​នៅ​ទីក្រុង​នេះ​ក៏ដោយ​។​ការបាក់​ដីកាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ជំរុញឱ្យមាន​ការជម្លៀស​ប្រជាជន​ចេញ ប៉ុន្តែ​មិន​បណ្តាលឱ្យមានការ​រងរបួស​នោះទេ​។ នគរបាល​ទីក្រុង Rio បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ភ្នាក់ងារប្រមាណ​ ២០០​នាក់កំពុង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​នៅរស់ អ្នកស្លាប់ និង​អ្នក​បាត់​ខ្លួន ដោយទៅ​មើល​នៅតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​ទីជម្រក និង​កន្លែង​បញ្ចុះសព​នៅក្នុង​ទីក្រុង​នេះ​៕អត្ថបទ៖ ប៊ុនថន

តំបន់​អាស៊ីអាគ្នេយ៍​កំពុង​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 ហក់​ឡើង​ខ្ពស់​ដោយសារ​មាន​កត្តា​ជំរុញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2022/02/17 11:42:41 am        543
​អាស៊ី​អាគ្នេយ៍៖ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ កំពុង​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ហក់​ឡើង​ខ្ពស់ ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​ជាង ៥៧,០០០នាក់ និង​ស្លាប់​ថ្មី​ចំនួន ១៣៤​នាក់​កាលពី​ថ្ងៃ​អង្គារ ហើយ​ថ្ងៃ​ពុធ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ​៦៤,៧១៨​នាក់ និង​ស្លាប់​ថ្មី​ចំនួន ១៦៧​នាក់​ដែល​នាំ​ឲ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៤,៩៦៦,០៤៦​នាក់ និង​ស្លាប់​សរុប ១៤៥,៦២២​នាក់។​ករណី​ឆ្លង​ថ្មី​នេះជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​បាន​ធ្លាក់​ចុះក្រោម​ ១,០០០​នាក់​ចាប់​តាំងពី​ខែ​តុលា​ឆ្នាំមុន​មក ប៉ុន្តែ​បាន​ហក់​ឡើងវិញ​កាលពី​ខែ​មុន​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ ​ចំណែក​នៅក្នុង​ប្រទេស​ថៃ​វិញ កាលពី​ថ្ងៃ​ពុធ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ​១៦,៤៦២​នាក់ និង​ស្លាប់​ថ្មី ២៧​នាក់ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ១៧,៣៤៩នាក់ និង​ស្លាប់​ថ្មី​ចំនួន ២២​នាក់​​ដែល​នាំ​ឲ្យ​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​សរុប​ចំនួន ២,៦៥៦,៤១១នាក់ និង​ស្លាប់​សរុប​ចំនួន ២២,៥៤១​នាក់។​ប្រទេស​សិង្ហ​បុរី​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ចំនួន ១៦,៨៨៣​នាក់​កាលពី​ថ្ងៃ​ពុធ ក្នុង​នោះ​ករណី​ឆ្លង​ក្នុងស្រុក​មាន ១៦,៦៨៩​នាក់ និង​ករណី​ឆ្លង​នាំចូល​ចំនួន ១៩៤​នាក់។​ ​ប្រទេស​ម៉ាឡេស៊ី​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 ចំនួន ២៧.៨៣១​នាក់ ក្នុង​រយៈពេល​ ២៤​ម៉ោង ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់ ៣.១១១.៥១៤​នាក់​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៩៤​នាក់​ស្លាប់​ដោយសារ​បំណាក់​ដី និង​ទឹកជំនន់​នៅ​តំបន់​ភ្នំ​ជិត​រដ្ឋ ​Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​

2022/02/17 04:14:46 am        342
​ប្រេ​ស៊ី​ល៖ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ៩៤​នាក់​បាន​ស្លាប់​ដោយ​សារ​បំណាក់​ដី និង​ទឹកជំនន់ដែល​បាន​វាយប្រហារ​ពាសពេញ​តំបន់​ភ្នំ​នៃ​រដ្ឋ Rio de Janeiro របស់​ប្រទេស​ប្រេ​ស៊ី​ល។​ ​អភិបាល​រដ្ឋ Rio de Janeiro លោក Claudio Castro បាន​និយាយ​ថា គ្រោះ​មហន្តរាយ​នៅ​ក្នុង​ទីក្រុង Petropolis បាន​កើត​ឡើង ៣​ថ្ងៃក្រោយ​បន្ទាប់​ពីមាន​ព្យុះភ្លៀង​កាលពី​ថ្ងៃ​អង្គារ។លោ​កថា ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត ហើយ​មនុស្ស​ ២១​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​មាន​ជីវិត ខណៈ​ក្រុម​អ្នក​ស្វែងរក​កំពុង​ជីក​កកាយ​តាម​កម្ទេចកំទី​ផ្សេងៗ​ ហើយ​មនុស្ស​ជិត ៤០០​នាក់​ត្រូវ​បាន​បាត់បង់​ទីជម្រក​។ លោក Castro បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា ស្ថានភាព​ស្ទើរ​តែ​ដូចជា​សង្គ្រាម ​រថយន្ត​ជាច្រើន​គ្រឿង​ជាប់​នៅ​លើ​បង្គោល​ភ្លើង និង​ខ្លះ​ទៀត​ក្រឡាប់​ផ្ងារ​ជើង ហើយ​ល្បប់​លាយ​ទឹក​នៅតែ​មាន​។​អ្នកស្រុក​ម្នាក់​នៅ​ក្នុង​ទីក្រុង Petropolis នៃ​រដ្ឋ Rio de Janeiro បាន​ថត​វីដេអូ​បង្ហាញ​ពី​រូបភាព​គួរ​ឲ្យ​រន្ធត់​នៃ​ទឹក​ជំនន់ ​និង​បំណាក់​ដី​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ​១០០​នាក់​។​ តំបន់​ភាគ​អាគ្នេយ៍របស់​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​បាន​រងគ្រោះ ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ​មកដោយមាន​មនុស្ស​ជាង ៤០​នាក់​បាន​ស្លាប់​ចន្លោះ​ឧបទ្ទវហេតុ​នានា​នៅ​ក្នុង​រដ្ឋ Minas Gerais កាលពី​ដើមខែ​មករា ហើយ​ក្រោយមក​នៅក្នុង​រដ្ឋ Sao Paulo នៅ​ក្នុង​ខែ​ដដែល​នោះ​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការ​ណា​តូ​និយាយ​ថា ​គ្មាន​សញ្ញា​នៃ​ការធូរស្រាល​ភាព​តានតឹង​ទេ​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/02/17 09:46:33 am        516
​អឺរ៉ុប៖ អគ្គលេខាធិការ​អង្គការ​ណា​តូលោក Jens Stoltenberg និយាយថា ​ពុំមាន​សញ្ញា​បញ្ជាក់ថា ​កង​កម្លាំង​រុស្ស៊ីកំពុង​បន្ធូរបន្ថយ​ភាព​តានតឹង​ជិត​ព្រំដែន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ទោះបី​ទីក្រុងមូស្គូអះអាងថា​ ខ្លួន​កំពុង​ដក​កងទ័ព​មួយចំនួន​ចេញពី​ព្រំដែន​ក៏ដោយ។ លោក​ថា រុស្ស៊ី​នៅតែ​ប្រមូលផ្ដុំ​កងកម្លាំង​យ៉ាងច្រើន​ដើម្បី​វាយប្រហារ​អ៊ុយ​ក្រែ​ន​។​ទាំង​សហរដ្ឋអាមេរិក ទាំង​អង្គការ​ណា​តូនិយាយថា រុស្ស៊ីនៅតែ​កំពុង​បង្កើន​កម្លាំង​កងទ័ព​ជុំវិញ​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ពុធ ទោះបី​ជាមាន​ការទទូច​ពី​រុស្ស៊ី​ថា ​ខ្លួន​បាន​កំពុង​ដក​កងទ័ព​ក៏ដោយ ដែល​នាំ​ឲ្យ​មានការ​ចោទ​ជា​សំណួរ​អំពី​ក្ដី​បំណង​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែលថា ​លោក​ចង់បាន​ដំណោះស្រាយ​វិបត្តិ​នេះ​តាមរយៈ​ការចរចា​ការទូត​។ ​យ៉ាងណាក៏ដោយ ប្រមុខ​អង្គការ​ណា​តូ​រូបនេះបាន​ព្រមាន​ថា ការគំរាមកំហែង​ពី​រុស្ស៊ី​បានក្លាយ​ទៅជា​រឿង​ធម្មតា​ថ្មី ដោយ​បន្ថែមថា សម្ព័ន្ធ​ការពារ​មួយ​នេះកំពុង​ពិចារណា​ពង្រឹងកម្លាំង​នៅក្នុង​តំបន់​ភាគ​ខាងកើត​របស់ខ្លួន​។​ក្រោយមកប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ពី​ការវិនិច្ឆ័យ​ស្ថានភាព​នេះ​របស់លោក Stoltenberg​។ ​អ្នកនាំពាក្យ​ក្រុង​ក្រឹម​ឡាំង​បានបញ្ជាក់​ជាថ្មី​ថា ទាហាន​មួយចំនួន​កំពុង​ត្រូវបាន​ដកចេញ​ក្រោយ​ការ​បញ្ចប់​សមយុទ្ធ​យោធា។​ ក្រសួងការពារជាតិរ​បស់​រុស្ស៊ី​ក៏បាន​បញ្ចេញ​រូបភាព​វីដេអូផងដែរ​កាលពី​ថ្ងៃ​ពុធ​ បង្ហាញ​ពី​រថក្រោះ​ជាច្រើន​គ្រឿងកំពុង​ចាកចេញពី​តំបន់​គ្រី​មៀ ដែលជា​ឧបសម្ព័ន្ធ​របស់​ក្រុង​មូ​ស្គូ​។ ​ជាមួយគ្នា​នោះដែរ ក្រសួងការបរទេស​រុស្ស៊ីបាន​និយាយថា​ ខ្លួន​លែង​ចាប់អារម្មណ៍​នឹង​សេចក្ដីថ្លែងការណ៍​របស់​លោក Stoltenberg ទៀតហើយ​៕ អត្ថបទ៖ សុខមាន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្វែងយល់បទពិសោធន៍នៅកន្លែង​សំខាន់ៗ​នៃកងស្វ័យការពារជើងគោកជប៉ុន

2022/02/17 09:29:07 am        471
(អ៊ីជីហ្គាយ៉ា និង ហ្វូជី) បន្ទាប់ពីចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ច ដើម្បីស្វែងយល់បទពិសោធន៍ នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ក្នុងគោលបំណងបង្កើនលទ្ធភាព​ ក្នុងកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា និងកងទ័ពជប៉ុនឲ្យកាន់តែល្អប្រសើបន្ថែមទៀត មុនឈានដល់ប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា។ក្នុងដំណើរទស្សនកិច្ចទៅកាន់កន្លែងសំខាន់ៗរបស់កងស្វ័យការពារជើងគោកជប៉ុននេះ គណៈប្រតិភូកម្ពុជា ស្តាប់បទបង្ហាញអំពីអង្គភាព និងទស្សនាការសម្តែង លោតឆត្រយោង ការហ្វឹកហ្វឺនបាញ់ គ្រាប់ពិតពីរថក្រោះ និង ការដាក់តាំង យុទ្ធោបករណ៍ ផ្សេងៗផងដែរពីសំណាក់កងទ័ពជប៉ុន។ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដោយប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នេះត្រូវបានរដ្ឋាភិបាល ជប៉ុនយកយន្តហោះពិសេសរបស់ខ្លួនមកដឹកដោយផ្ទាល់ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ការនៃការ ឆ្លងមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

WHO ព្រមាន​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​លើ​ការ​បន្ធូរបន្ថយ​វិធានការ​វីរុស COVID-19

2022/02/16 11:57:23 am        363
​អឺរ៉ុប៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​អង្គារ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាលក្នុង​បណ្តាប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ កុំ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិតវីរុស ​COVID-19 ឆាប់រហ័ស​ពេក ខណៈ​វីរុសបំប្លែង​ខ្លួន​ថ្មី Omicron នៅ​រាលដាល​។​ ​លោក Hans Kluge នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ដោយ​ប្រឈមមុខ​ទៅនឹង​រលក​វីរុស​បំប្លែង​ខ្លួន Omicron ហើយ​ជាមួយនឹង​វីរុស​បំប្លែង​ខ្លួន Delta នៅតែ​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងកើត ស្ថានភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ​មិនមែនជា​ពេលវេលា ​ដើម្បីដកចេញ​វិធាន​ការដែល​យើង​ដឹងថា ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​រាលដាល​វីរុស​ COVID-19​។​ដោយសារតែ​ភាពខុសគ្នា​ជាក់ស្តែង​នៃ​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​អឺរ៉ុប លោក Kluge បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​នៅ​ភាគ​ខាងកើត​ កុំ​ប្រជែង​តាម​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​ ដោយ​ការបើក​សង្គមរបស់​ពួកគេ​ឡើងវិញ​មុនពេល​កំណត់​។ ជំនួស​មកវិញលោក Kluge បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលបង្កើន​ការចាក់​វ៉ាក់សាំង​ ជំរុញការធ្វើ​តេស្ត​ដោយ​ខ្លួនឯង និង​ការការពារ​ខ្លួន​បន្ថែមទៀតបង្កើន​ការ​ព្យាបាល ដោយ​ផ្អែកលើ​ភស្តុតាង​នៅក្នុង​ប្រទេស​ទាំងអស់ និង​រៀបចំ​ផែនការ​ជាមុន​សម្រាប់​បន្ទុក​ដែលនឹង​កើនឡើង​វីរុស COVID-19​។​ ​លោក Kluge បាន​និយាយថា នៅ​ទូទាំង​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក មកដល់បច្ចុប្បន្ននេះយើង​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស COVID-19 ច្រើនជាង ១៦៥លាន​ករណី។ វា​នៅតែ​ជា​ជំងឺ​ដ៏​កាច​សាហាវ ខណៈ​ប្រជាជន ១.៨លាន​នាក់​បាន​បាត់បង់ជីវិត ហើយ ២៥.០០០នាក់បាន​ស្លាប់​កាលពី​សប្តាហ៍​មុន​។​​លោក Kluge បាន​និយាយថា ​រលក​វីរុស​បំប្លែង​ខ្លួន Omicron ដូចដែល​បាន​រំពឹងទុកកំពុង​រាលដាល​ទៅ​ទិសខាងកើត ​នៅពេលដែល​រដ្ឋ​សមាជិក​ភាគ​ខាងកើត​ចំនួន ១០ បាន​រកឃើញវីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​។​ ​លោក Kluge បាន​និយាយថា ការចាក់​វ៉ាក់សាំង​នៅតែ​ជាការ​ការ​ពារ​ល្អ​បំផុត​របស់​យើងប្រឆាំង​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​វីរុស​បំប្លែង​ខ្លួន​នៃ​វីរុស COVID-19 ដែល​កំពុងរាលដាល​។ ទោះជា​យ៉ាងណាមនុស្ស​ជាច្រើន​ដែលមាន​ហានិភ័យ​ខ្ពស់នៅតែ​មិនត្រូវបាន​ការពារ​៕អត្ថបទ៖ ប៊ុនថន

លោក Biden ព្រមាន​ថា​ រុស្ស៊ី​នៅតែ​អាច​វាយប្រហារ​អ៊ុយ​ក្រែ​ន ខណៈ​ស្វែងរក​ការ​ផ្ទៀង​ផ្ទាត់​ការ​ដក​ទ័ព​របស់​រុស្ស៊ី

2022/02/16 09:37:58 am        609
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​និយាយ​ថា ការវាយប្រហារ​ពី​សំណាក់​រុស្ស៊ីលើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​ពិតជា​អាច​ទៅ​រួច ដោយ​លើក​ឡើង​ថា ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​កំពុង​ដក​កងទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​អ៊ុយ​ក្រែ​ននៅតែ​ត្រូវការ​ផ្ទៀងផ្ទាត់​ជា​ចាំបាច់​។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Biden រុស្ស៊ីមាន​កងទ័ព​ជាង ១៥០,០០០​នាក់​ដែល​កំពុង​ស្ថិត​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន​។​រុស្ស៊ី​អះ​អាង​ថា ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ផ្នែក​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែលោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​ក្រុម​មន្ត្រី​លោក​ខាងលិច​បាន​ជំរុញ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង ចំពោះ​ការ​អះអាង​របស់​រុស្ស៊ី​។ ​លោក Biden និយាយ​ថា សហរដ្ឋអាមេរិក​ចង់​បន្ត​ខាង​ច្រក​ការទូត​គ្រប់​ឱកាស​ទាំងអស់ ដើម្បី​ទប់​ស្កាត់​ការឈ្លានពាន​ពី​រុស្ស៊ី។​ លោក​ថា អាមេរិក​នៅតែ​ចង់បាន​ការ​ដោះស្រាយ​តាម​ការទូត ហើយ​ថា ទោះបីជា​ក្រុងវ៉ាស៊ីនតោនមិន​បញ្ជូន​កងទ័ព​អាមេរិក​ចូល​ទៅ​អ៊ុយ​ក្រែ​ន ដែល​មិន​មែន​ជា​សមាជិក​របស់​អង្គការ NATO ក៏ដោយក៏​ខ្លួន​បាន​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​នេះ​រួច​ទៅ​ហើយ និង​បញ្ជូន​ទាហាន​ដើម្បី​ការពារ​សម្ព័ន្ធ​ NATO​។​លោក Biden បាន​និយាយ​ថា ​លោក​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​រុស្ស៊ី​ផង​ដែរ​ថា ជូន​ចំពោះ​ពលរដ្ឋ​រុស្ស៊ី អ្នក​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ​ ខ្ញុំ​មិន​ជឿ​ថា ​អ្នក​ចង់បាន​សង្គ្រាម​បង្ហូរ​ឈាម និង​ការ​បំផ្លិច​បំផ្លាញ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រហែល​មួយ​ម៉ោងរវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron មេដឹកនាំ​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​ថា ​ចាំបាច់​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​លើ​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ចំនួន​ចេញពី​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​ប្រាប់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ថា ដល់ពេល​ដើម្បី​បន្ថយ​ភាព​តានតឹង

2022/02/15 12:34:39 pm        762
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​ថា លោក​បាន​និយាយ​ទៅកាន់រដ្ឋមន្ត្រីការបរទេស​សហព័ន្ធរុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ពេលនេះ​ដល់ពេល​ហើយដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​សកម្មភាព​នៅ​លើ​ទឹកដី​នេះ​។ ​អគ្គលេខាធិការ​បាន​និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ភាព​តានតឹង​ដែល​កើន​ឡើង និង​ការ​កើន​ឡើង​ការរំពឹងទុក​អំពី​ជម្លោះ​​យោធា​ដែល​អាច​កើត​មាននៅ​អឺរ៉ុប ដែល​យើង​មិនអាចទទួល​យក​បាន ខណៈ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​មហន្តរាយ​បែបនេះ​។លោក​និយាយ​ថា ក្រុមការងារ​អង្គការសហប្រជាជាតិនៅតែ​ធ្វើ​ប្រតិបត្តិការ​ពេញលេញ​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ដោយ​ដកស្រង់​ចេញ​ពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ លោក Guterres បាន​និយាយ​ថា សមាជិកទាំងអស់​ត្រូវ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​របស់​ពួកគេ ​ដោយ​មធ្យោបាយ​សន្តិវិធីក្នុង​លក្ខណៈ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ និង​យុត្តិធម៌មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ហើយ​សមាជិក​ទាំងអស់ត្រូវទប់ស្កាត់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ មិន​គំរាមកំហែង ​ឬ​ការប្រើប្រាស់​កម្លាំង​មក​លើ​បូរណភាព​ទឹកដី ឬ​ឯករាជ្យ​ភាព​នយោបាយ​នៃ​រដ្ឋ​ណាមួយ​ឡើយ ឬ​ក្នុង​លក្ខណៈ​ផ្សេងទៀត ដែលមិន​សមស្រប​ទៅ​នឹង​គោលបំណង​របស់​អង្គការសហប្រជាជាតិ​។​ ​លោក​អគ្គលេខាធិការបាន​ស្វាគមន៍​ចំពោះ​វិធានការ​ទំនាក់ទំនង​តាម​ផ្នែក​ការទូត និង​ការចូលរួមនា​ពេល​ថ្មីៗ​នេះរួម​ទាំង​រវាង​ប្រមុខរដ្ឋ​។ ប៉ុន្តែ​លោក​បាន​ជំរុញ​ថា ត្រូវតែ​ធ្វើ​បន្ថែម​ទៀត ហើយ​ការ​បោះបង់ចោល​ផ្នែក​ការទូត​សម្រាប់​ការ​ប្រឈមមុខ​ដាក់គ្នា មិន​មែន​ជា​ជំហាន​ត្រូវ​រំលង​នោះទេ៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​បន្ត​ខាង​ច្រក​ការទូត ស្រប​ពេល​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/02/15 10:22:27 am        179
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​ការពិភាក្សា​ច្រក​ការទូត​ជាមួយ​លោក​ខាង​លិច​ ដើម្បី​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ខ្លួន​បាន​ដាក់​ពង្រាយ​កងកម្លាំង​យ៉ាង​ច្រើន ក្នុង​ការ​វាយប្រហារ​ពី​ចម្ងាយ​ក្បែរ​ទឹកដី​អ៊ុយ​ក្រែ​ន​។​ ​នៅ​ក្នុង​ការ​ជជែក​ផ្លាស់ប្ដូរ​យោបល់ ​ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​រដ្ឋមន្ត្រីការបរទេស​លោក Sergey Lavrov កាលពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា ឱកាស​តែង​តែ​មាន​ជានិច្ចក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង ​ជាមួយ​លោក​ខាង​លិច​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​។លោក Lavrov បាន​ប្រា​ប់​លោក Putin ថា ការ​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​បណ្ដា​មេដឹកនាំសហភាព​អឺរ៉ុប និង​ក្រុង Washington បាន​បង្ហាញ​ពី​ភាព​គ្រប់គ្រាន់​ក្នុង​ការ​បើកផ្លូវ ​សម្រាប់​ភាព​រីកចម្រើន​លើ​គោល​ដៅ​របស់​រុស្ស៊ី​ដែល​កំពុង​ស្វែងរក​។ ​លោក Lavrov បាន​និយាយ​ក្នុង​ការ​អត្ថាធិប្បាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថា នៅ​ពេល​លោក​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មានការ​បន្ត​ខាង​ច្រក​ការទូត លោក Putin បាន​ឆ្លើយ​ថា ល្អ​ណាស់​។​ ​លោក Lavrov បាន​ប្រា​ប់​លោក Putin ថា សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​នូវ​សំណើ​ជាក់លាក់​ ស្តីពី​ការកាត់បន្ថយ​ហានិ​ភ័យ​ផ្នែក​យោធា ប៉ុន្តែ​ខ្លួន​មិន​ពេញចិត្ត​ទេ​ចំពោះ​ការ​ឆ្លើយ​តប​របស់​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុបដែល​មិន​អនុញ្ញាត​ឱ្យ​ទីក្រុង​មូ​ស្គូ​បំបែកបំបាក់​សមាជិក​រ​បស់​ខ្លួន​។​លោក State Antony Blinken ប្រមុខ​ការទូត​អាមេរិក​និយាយ​ថា ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ច្រក​ការទូត ដោះស្រាយ​វិបត្តិ​នេះ​។ លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Putin កាលពី​ចុង​សប្ដាហ៍​មុន ក៏​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​៤០​នាទី​ផង​ដែរ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson កាលពី​ថ្ងៃ​ចន្ទ​។​ មេដឹកនាំទាំង ​២​នៅតែរំពឹង​ថា ​នឹង​មាន​កិច្ចព្រមព្រៀង​តាម​ច្រក​ការទូត​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ទីក្រុង​ក្នុង​ប្រទេស​ចិន​អនុវត្ត​ការ​ធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ការ​ផ្ទុះ​ឡើង​វីរុស​

2022/02/14 12:42:17 pm        957
​ចិន៖ ទីក្រុង​ឆ្នេរសមុទ្រ​មួយ​ក្នុង​ខេត្ត Liaoning ភាគ​ឦសាន​ប្រទេស​ចិន​ បាន​ធ្វើ​តេស្ដ​រក​មេរោគ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃអាទិត្យ និង​បាន​ដាក់​វិធានការ​រឹតត្បិត​ចរាចរណ៍បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​វីរុស​ COVID-19​។​ ​ទីក្រុង Huludao ចម្ងាយ ៤៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉េកាំង ជា​កន្លែង​កីឡា​អូឡាំពិក​រដូវរងា​កំពុង​ដំណើរ​ការ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ក្នុងស្រុក​ចំនួន ៤៣​ករណី​ក្នុងចំណោមប្រជាជនចំនួន ២.៧៥​លាន​នាក់​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទី​ក្រុង​ ដោយ​គ្មាន​លទ្ធផល​តេស្ត​វីរុស​ COVID-19 អវិជ្ជមាន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ​ទេ​។ ប្រទេស​ចិន​កំពុង​អនុវត្ត​វិធីសាស្ត្រ​គ្មាន​វីរុស​ចំពោះ​ជំងឺ​រាតត្បាត​។ គោលការណ៍​នេះ​តម្រូវ​ឱ្យ​អនុវត្តវិធានការ​តឹងរ៉ឹង ទោះបី​ជា​មាន​ករណី​ក្នុង​ចំនួន​តិច​ត្រូវ​បាន​រក​ឃើញ​ក៏ដោយ​។​ គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ៦៧​ករណី​កាលពី​ថ្ងៃ​សៅរ៍​ដែល​ក្នុង​នោះ​មាន ២៨​ករណី​ឆ្លង​ក្នុងស្រុក និង ៣៩​ករណី​ជា​ករណី​នាំចូល៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM