ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦
សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

ព័ត៌មានសំខាន់ៗ

លោក Biden ព្រមាន​ថា​ រុស្ស៊ី​នៅតែ​អាច​វាយប្រហារ​អ៊ុយ​ក្រែ​ន ខណៈ​ស្វែងរក​ការ​ផ្ទៀង​ផ្ទាត់​ការ​ដក​ទ័ព​របស់​រុស្ស៊ី

2022/02/16 09:37:58 am        610
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​និយាយ​ថា ការវាយប្រហារ​ពី​សំណាក់​រុស្ស៊ីលើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​ពិតជា​អាច​ទៅ​រួច ដោយ​លើក​ឡើង​ថា ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​កំពុង​ដក​កងទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​អ៊ុយ​ក្រែ​ននៅតែ​ត្រូវការ​ផ្ទៀងផ្ទាត់​ជា​ចាំបាច់​។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Biden រុស្ស៊ីមាន​កងទ័ព​ជាង ១៥០,០០០​នាក់​ដែល​កំពុង​ស្ថិត​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន​។​រុស្ស៊ី​អះ​អាង​ថា ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ផ្នែក​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែលោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​ក្រុម​មន្ត្រី​លោក​ខាងលិច​បាន​ជំរុញ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង ចំពោះ​ការ​អះអាង​របស់​រុស្ស៊ី​។ ​លោក Biden និយាយ​ថា សហរដ្ឋអាមេរិក​ចង់​បន្ត​ខាង​ច្រក​ការទូត​គ្រប់​ឱកាស​ទាំងអស់ ដើម្បី​ទប់​ស្កាត់​ការឈ្លានពាន​ពី​រុស្ស៊ី។​ លោក​ថា អាមេរិក​នៅតែ​ចង់បាន​ការ​ដោះស្រាយ​តាម​ការទូត ហើយ​ថា ទោះបីជា​ក្រុងវ៉ាស៊ីនតោនមិន​បញ្ជូន​កងទ័ព​អាមេរិក​ចូល​ទៅ​អ៊ុយ​ក្រែ​ន ដែល​មិន​មែន​ជា​សមាជិក​របស់​អង្គការ NATO ក៏ដោយក៏​ខ្លួន​បាន​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​នេះ​រួច​ទៅ​ហើយ និង​បញ្ជូន​ទាហាន​ដើម្បី​ការពារ​សម្ព័ន្ធ​ NATO​។​លោក Biden បាន​និយាយ​ថា ​លោក​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​រុស្ស៊ី​ផង​ដែរ​ថា ជូន​ចំពោះ​ពលរដ្ឋ​រុស្ស៊ី អ្នក​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ​ ខ្ញុំ​មិន​ជឿ​ថា ​អ្នក​ចង់បាន​សង្គ្រាម​បង្ហូរ​ឈាម និង​ការ​បំផ្លិច​បំផ្លាញ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រហែល​មួយ​ម៉ោងរវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron មេដឹកនាំ​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​ថា ​ចាំបាច់​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​លើ​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ចំនួន​ចេញពី​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​ប្រាប់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ថា ដល់ពេល​ដើម្បី​បន្ថយ​ភាព​តានតឹង

2022/02/15 12:34:39 pm        763
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​ថា លោក​បាន​និយាយ​ទៅកាន់រដ្ឋមន្ត្រីការបរទេស​សហព័ន្ធរុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ពេលនេះ​ដល់ពេល​ហើយដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​សកម្មភាព​នៅ​លើ​ទឹកដី​នេះ​។ ​អគ្គលេខាធិការ​បាន​និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ភាព​តានតឹង​ដែល​កើន​ឡើង និង​ការ​កើន​ឡើង​ការរំពឹងទុក​អំពី​ជម្លោះ​​យោធា​ដែល​អាច​កើត​មាននៅ​អឺរ៉ុប ដែល​យើង​មិនអាចទទួល​យក​បាន ខណៈ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​មហន្តរាយ​បែបនេះ​។លោក​និយាយ​ថា ក្រុមការងារ​អង្គការសហប្រជាជាតិនៅតែ​ធ្វើ​ប្រតិបត្តិការ​ពេញលេញ​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ដោយ​ដកស្រង់​ចេញ​ពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ លោក Guterres បាន​និយាយ​ថា សមាជិកទាំងអស់​ត្រូវ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​របស់​ពួកគេ ​ដោយ​មធ្យោបាយ​សន្តិវិធីក្នុង​លក្ខណៈ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ និង​យុត្តិធម៌មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ហើយ​សមាជិក​ទាំងអស់ត្រូវទប់ស្កាត់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ មិន​គំរាមកំហែង ​ឬ​ការប្រើប្រាស់​កម្លាំង​មក​លើ​បូរណភាព​ទឹកដី ឬ​ឯករាជ្យ​ភាព​នយោបាយ​នៃ​រដ្ឋ​ណាមួយ​ឡើយ ឬ​ក្នុង​លក្ខណៈ​ផ្សេងទៀត ដែលមិន​សមស្រប​ទៅ​នឹង​គោលបំណង​របស់​អង្គការសហប្រជាជាតិ​។​ ​លោក​អគ្គលេខាធិការបាន​ស្វាគមន៍​ចំពោះ​វិធានការ​ទំនាក់ទំនង​តាម​ផ្នែក​ការទូត និង​ការចូលរួមនា​ពេល​ថ្មីៗ​នេះរួម​ទាំង​រវាង​ប្រមុខរដ្ឋ​។ ប៉ុន្តែ​លោក​បាន​ជំរុញ​ថា ត្រូវតែ​ធ្វើ​បន្ថែម​ទៀត ហើយ​ការ​បោះបង់ចោល​ផ្នែក​ការទូត​សម្រាប់​ការ​ប្រឈមមុខ​ដាក់គ្នា មិន​មែន​ជា​ជំហាន​ត្រូវ​រំលង​នោះទេ៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​បន្ត​ខាង​ច្រក​ការទូត ស្រប​ពេល​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/02/15 10:22:27 am        179
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​ការពិភាក្សា​ច្រក​ការទូត​ជាមួយ​លោក​ខាង​លិច​ ដើម្បី​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ខ្លួន​បាន​ដាក់​ពង្រាយ​កងកម្លាំង​យ៉ាង​ច្រើន ក្នុង​ការ​វាយប្រហារ​ពី​ចម្ងាយ​ក្បែរ​ទឹកដី​អ៊ុយ​ក្រែ​ន​។​ ​នៅ​ក្នុង​ការ​ជជែក​ផ្លាស់ប្ដូរ​យោបល់ ​ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​រដ្ឋមន្ត្រីការបរទេស​លោក Sergey Lavrov កាលពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា ឱកាស​តែង​តែ​មាន​ជានិច្ចក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង ​ជាមួយ​លោក​ខាង​លិច​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​។លោក Lavrov បាន​ប្រា​ប់​លោក Putin ថា ការ​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​បណ្ដា​មេដឹកនាំសហភាព​អឺរ៉ុប និង​ក្រុង Washington បាន​បង្ហាញ​ពី​ភាព​គ្រប់គ្រាន់​ក្នុង​ការ​បើកផ្លូវ ​សម្រាប់​ភាព​រីកចម្រើន​លើ​គោល​ដៅ​របស់​រុស្ស៊ី​ដែល​កំពុង​ស្វែងរក​។ ​លោក Lavrov បាន​និយាយ​ក្នុង​ការ​អត្ថាធិប្បាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថា នៅ​ពេល​លោក​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មានការ​បន្ត​ខាង​ច្រក​ការទូត លោក Putin បាន​ឆ្លើយ​ថា ល្អ​ណាស់​។​ ​លោក Lavrov បាន​ប្រា​ប់​លោក Putin ថា សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​នូវ​សំណើ​ជាក់លាក់​ ស្តីពី​ការកាត់បន្ថយ​ហានិ​ភ័យ​ផ្នែក​យោធា ប៉ុន្តែ​ខ្លួន​មិន​ពេញចិត្ត​ទេ​ចំពោះ​ការ​ឆ្លើយ​តប​របស់​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុបដែល​មិន​អនុញ្ញាត​ឱ្យ​ទីក្រុង​មូ​ស្គូ​បំបែកបំបាក់​សមាជិក​រ​បស់​ខ្លួន​។​លោក State Antony Blinken ប្រមុខ​ការទូត​អាមេរិក​និយាយ​ថា ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ច្រក​ការទូត ដោះស្រាយ​វិបត្តិ​នេះ​។ លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Putin កាលពី​ចុង​សប្ដាហ៍​មុន ក៏​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​៤០​នាទី​ផង​ដែរ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson កាលពី​ថ្ងៃ​ចន្ទ​។​ មេដឹកនាំទាំង ​២​នៅតែរំពឹង​ថា ​នឹង​មាន​កិច្ចព្រមព្រៀង​តាម​ច្រក​ការទូត​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ទីក្រុង​ក្នុង​ប្រទេស​ចិន​អនុវត្ត​ការ​ធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ការ​ផ្ទុះ​ឡើង​វីរុស​

2022/02/14 12:42:17 pm        957
​ចិន៖ ទីក្រុង​ឆ្នេរសមុទ្រ​មួយ​ក្នុង​ខេត្ត Liaoning ភាគ​ឦសាន​ប្រទេស​ចិន​ បាន​ធ្វើ​តេស្ដ​រក​មេរោគ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃអាទិត្យ និង​បាន​ដាក់​វិធានការ​រឹតត្បិត​ចរាចរណ៍បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​វីរុស​ COVID-19​។​ ​ទីក្រុង Huludao ចម្ងាយ ៤៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉េកាំង ជា​កន្លែង​កីឡា​អូឡាំពិក​រដូវរងា​កំពុង​ដំណើរ​ការ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ក្នុងស្រុក​ចំនួន ៤៣​ករណី​ក្នុងចំណោមប្រជាជនចំនួន ២.៧៥​លាន​នាក់​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទី​ក្រុង​ ដោយ​គ្មាន​លទ្ធផល​តេស្ត​វីរុស​ COVID-19 អវិជ្ជមាន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ​ទេ​។ ប្រទេស​ចិន​កំពុង​អនុវត្ត​វិធីសាស្ត្រ​គ្មាន​វីរុស​ចំពោះ​ជំងឺ​រាតត្បាត​។ គោលការណ៍​នេះ​តម្រូវ​ឱ្យ​អនុវត្តវិធានការ​តឹងរ៉ឹង ទោះបី​ជា​មាន​ករណី​ក្នុង​ចំនួន​តិច​ត្រូវ​បាន​រក​ឃើញ​ក៏ដោយ​។​ គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ៦៧​ករណី​កាលពី​ថ្ងៃ​សៅរ៍​ដែល​ក្នុង​នោះ​មាន ២៨​ករណី​ឆ្លង​ក្នុងស្រុក និង ៣៩​ករណី​ជា​ករណី​នាំចូល៕អត្ថបទ៖ ប៊ុនថន

លោក Biden ប្រាប់​លោក Putin​ ថា ការឈ្លានពាន​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយតប​វិញ​ភ្លាមៗ​

2022/02/14 03:16:32 am        613
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​១​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍​ថា ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយតប​វិញ​យ៉ាង​ឆាប់រហ័ស និង​ភ្លាមៗ​ពី​លោក​ខាង​លិច​។​លោក Biden ក៏បាន​និយាយ​ដែរ​ថា ទង្វើ​បែបនេះ​នឹង​បង្ក​ឱ្យមាន​ការរង​ទុក្ខ​រីក​រាលដាល​កាន់តែខ្លាំង និង​កាត់បន្ថយ​ជំហរ​របស់​រុស្ស៊ី​ក្នុង​ពិភពលោក​។​ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​ មេដឹកនាំ​រុស្ស៊ីលោក Vladimir Putin បាន​ប្រាប់​ប្រធានាធិបតី​អាមេរិកលោក Joe Biden ថា ទីក្រុង​មូ​ស្គូ​នឹង​ពិនិត្យមើល​គំនិត​ដែល​លោក​បាន​ដាក់ចេញ ដើម្បី​ដោះស្រាយ​ការអំពាវនាវ​សន្តិសុខ​របស់​រុស្ស៊ី​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ទោះជា​យ៉ាងណា គំនិត​ទាំងនោះ​មិនបាន​ដោះស្រាយ​ក្ដីកង្វល់​សំខាន់ៗ​របស់​ទីក្រុង​មូ​ស្គូ​នោះទេ​។​ ​មេដឹកនាំ​ទាំង ​២ ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ ដើម្បី​បញ្ចៀស​អរិភាព​ទាំងឡាយ​មួយថ្ងៃ​បន្ទាប់ពី​​ក្រុង Washington និង​ស​ម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ព្រមាន​ថា ​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​អាច​កើត​មាននៅ​ថ្ងៃ​ណាមួយ​។​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈ​ខ្លួន​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ការពារ​ដែ​ន​ដី​គ្រប់​អ៊ី​ញ​របស់​អង្គការ​ណា​តូ​ (NATO) ថា រុស្ស៊ី​អាច​ឈ្លានពាន​អ៊ុយ​ក្រែ​ន​គ្រប់ពេលវេលា​ និង​អាចបង្កើត​ជា​លេស​ដ៏​គួ​រឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ការវាយប្រហារ​នេះ។ ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក Biden បាន​និយាយថា​ ការសន្ទនា​នេះ​គឺ​ប្រកបដោយ​វិជ្ជាជីវ និង​មាន​សារៈសំខាន់ក្នុងការ​វែកញែក​គ្រប់​បញ្ហា​ទាំងអស់ ដែល​សហរដ្ឋអាមេរិក​បានលើកឡើង​ជា​សាធារណៈ ប៉ុន្តែ​បាន​បន្ថែមថា​ ពុំមាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ទេ​។ ​ប្រភព​ដដែល​នោះបាន​និយាយថា គេ​នៅតែ​មិនទាន់​ច្បាស់​ថា ​តើលោក Putin មាន​ឆន្ទៈ​ក្នុងការ​ស្វែងរក​ផ្លូវ​ការទូត ​ឬ​អត់​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោចែករំលែកទស្សនៈថា ដំណើរការផ្សះផ្សារបន្តិចម្តងៗ និងការអត់ធ្មត់ជាយុទ្ធសាស្ត្រសំខាន់ ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ

2022/02/13 11:49:52 am        888
សេអ៊ូល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក​ដើម្បីសន្តិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពី"សន្តិភាពនៅឧបទ្វីបកូរ៉េ " ដែលប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី១៣កុម្ភៈនេះ ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News សម្ដេចបានចែករម្លែកនូវទស្សនទានដ៏មានតម្លៃទៅកាន់ពិភពលោកថា សង្គ្រាមកូរ៉េ​មានអាយុកាល៧៣ឆ្នាំហើយ ដែលមកដល់ពេលនេះមានតែបទឈប់បាញ់​មានអាយុកាលជាង៦៩ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាដែលជាច្រើនទសវត្សរ៍កន្លងមកនេះ​កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងគ្រប់កម្រិត និងគ្រប់វេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសលមិនទទួលបានលទ្ធផលអ្វីឡើយ។សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពិចស្រពិល និងផុយស្រួយ ដែលវិធីសាស្រ្តមុនៗមិនទទួលបានជោគជ័យ។ នោះហើយដែលជាមូលហេតុយើងត្រូវមានភាពក្លាហាន ហ៊ាននិយាយ ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្ដល់លទ្ធផលវិជ្ជមាន។សម្តេចបានបន្តថា ដើម្បីអាចសម្រេចទៅបានការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមន៍អន្តរជាតិ ក្នុងការធ្វើការរួមគ្នា ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់ដោយសង្រ្គាមត្រជាក់។ យើងទាំងអស់គ្នាដឹងហើយថាឧបទ្វីបកូរ៉េដែលបែកបាក់គ្នាគឺជាកេរ្តិ៍ដំណែល នៃសង្រ្គាមត្រជាក់ហើយប្រជាជនកូរ៉េគឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។ ជាអកុសល មហាអំណាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េជាតំបន់ទ្រនាប់ក្នុងការប្រកួតប្រជែងនិងការព្យាករណ៍អំណាចរបស់ពួកគេ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េយើងត្រូវគិតពិចារណា ទីមួយ.ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង៧០ឆ្នាំ មកនេះទាមទារឲ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្តហើយជាការពិតណាស់ដំណើរការផ្សះផ្សាបន្តិចម្តងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងជាដំណាក់កាល។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រគឺមានសារៈសំខាន់បំផុត។សម្ដេចតេជោមានប្រសាសន៍បន្តថា ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើងក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ សម្ដេចបានស្នើគំនិតផ្ដួចផ្ដើមឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នកដែលប្រហែលជាមិនមែនជាទស្សនទានថ្មីទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល។សម្ដេចបានដាក់ជាសំនួរថាហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង។ ការរួមបញ្ចូលប្រពន្ធនយោបាយទាំងពីរ នាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួចទេ។ ដូច្នេះយើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបស់នយោបាយទាំងពីរ។ ហេតុអ្វីជាតិតែមួយ?កូរ៉េអាចត្រូវបានបែកចែកដោយទឹកដី តែមិនមែនប្រជាជន។ កូរ៉េមានឈាមជ័រជាប់ខ្សែស្រឡាយតែមួយ។ សុភាសិតខ្មែរមួយបានពោលថា"កាត់ទឹកមិនដាច់ កាត់សាច់មិនបាន"។ ប្រជាជនគឺប្រៀបបាទដូចជាទឹកដែលមិនអាចកាត់ផ្ដាច់បាន។ទន្ទឹមនេះដែរ វប្បធម៌គឺជាប្រភពដ៏សំខាន់សម្រាប់សន្តិភាព និងការបង្រួបបង្រួមជាតិ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួមជាតិគឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈដែលឆ្លុះបញ្ចាំងឲ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍន៍​ទៅជាប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និងឯកភាពជាតិជ្រាលជ្រៅ។ សម្ដេចសង្ឃឹមជឿជាក់គំនិតផ្ដួចផ្ដើម"រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ :ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ "គឺជាក់ស្ដែងនឹងអាចសម្រេចបាន​ព្រោះជាគំនិតផ្ដួចផ្ដើមមានគោលបំណងលើកកំពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

ប្រតិភូអមដំណើរ ច្រៀងចំរៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

2022/02/13 08:48:07 am        440
នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចំរៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ បានផ្តល់នូវការរំជួយចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួយចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមក្នុងនាមគណៈប្រតិភូទាំងអស់ ឯកឧត្តមសូមប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅក្នុងបេសកកម្ម ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំបំផុតរបស់សម្តេច ឲ្យកាន់តែរឹងមាំរីកចំរើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាក់រ៉ាក់ទាក់ និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហម្មវិហាធម៌ ជាមួយកូនចៅរួមការងារទាំងអស់៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានរដ្ឋសភាជាតិកូរ៉េ

2022/02/12 11:45:14 pm        1071
នៅរាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលសម្ដេចតេជោ និងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ពិធីលៀងសាយភោជន៍ដែលប្រារព្ធធ្វើឡើងនៅនិវេសនដ្ឋានរបស់ឯកឧត្តមប្រធានសភានេះ ឯកឧត្តម Park Byeong-Seung មានប្រសាសន៍ សម្ដែងការចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ដ៏មានកិត្យានុភាពបំផុត ពោលគឺស័ក្តិសមទៅនឹងគុណតម្លៃ និងមហាពលីកម្ម សាច់ស្រស់ឈាមស្រស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ ឯកឧត្តមប្រធានរដ្ឋសភា កូរ៉េ និងសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាកូរ៉េដែលបានគាំទ្រនូវគម្រោងនានាដែលប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េបានស្នើឲ្យរដ្ឋសភាធ្វើការគាំទ្រ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េ ។ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាកូរ៉េ ក៏បានពិភាក្សាលើបញ្ហាជាច្រើនទៀត ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ពិសេសការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងបញ្ហាជាច្រើនទៀតដែលបម្រើឲ្យតម្រូវការរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

លិខិតមិត្តអ្នកអាន៖ «សម្ដេចតេជោ ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាព សម្រាប់ពិភពលោក»

2022/02/12 03:45:07 pm        1757
នៅថ្ងៃ១២ កុម្ភៈ ២០២២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏កក្រើកមួយទៀតដែលបានចារក្នុងក្រាំងមាស របស់កម្ពុជា ក៏ដូចជាក្រាំងមាសរបស់ ពិភពលោកទាំងមូល។ នោះគឺ វីរៈបុរសខ្មែរមួយរូបដែលជាស្ថាបនិកសន្តិភាពឈ្មោះ តេជោ ហ៊ុន សែន បានទទួលពានរង្វាន់«សន្តិភាពស៊ុនហាក់»ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលនៃ សាធារណៈរដ្ឋកូរ៉េ។ ពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេងមិនត្រឹមតែសម្រាប់រូបសម្ដេចតេជោ ហ៊ុន សែនផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ គឺសម្រាប់ប្រទេសជាតិនិងប្រជាជនខ្មែរទាំងមូលផងដែរ។អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀត នោះ គឺពានរង្វាន់សន្តិភាព ស៊ុនហាក់ត្រូវបានប្រគល់ជូនប្រមុខដឹកនាំកម្ពុជានាពេលនេះបានធ្វើឡើងក្នុងខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពតានតឹង និងតំបន់ខ្លះ ឬប្រទេសខ្លះកំពុងស្ថិតនៅពីមុខគ្រោះថ្នាក់នៃសង្គ្រាម។នេះគឺជាសារមួយយ៉ាងច្បាស់លាស់ដែលអ្នកផ្តល់ពានរង្វាន់សន្តិភាពនេះចង់ពញាក់ស្មារតីមេដឹកនាំពិភពលោកទាំងឡាយឲ្យងាកមកចាប់អារម្មណ៍និងផ្តល់តម្លៃលើសន្តិភាពដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងសម្រាប់មនុស្ស ជាតិនៅលើភពផែន ដីទាំងមូល។នៅក្នុងវីដេអូខ្លីមួយដែលម្ចាស់ពានរង្វាន់បានផលិតឡើងនិងចាក់ផ្សាយនៅក្នុងឱកាសនោះ គេបាន រំលេចយ៉ាងច្បាស់នូវវីរភាពនិងការលះបង់ដ៏ធំធេងរបស់តេជោ ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនរបស់ខ្លួន បន្ទាប់ពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍បានឆក់យកជីវិតពលរដ្ឋខ្មែរអស់ជាច្រើនលាននាក់។ ខ្សែវីដេអូខ្លីតែ មានន័យជ្រៅបានធ្វើឲ្យថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា និងអ្នកចូលរួមក្នុងពិធី នោះកោតស្ងប់ស្ញែង យ៉ាងក្រៃលែងនូវវីរភាពរបស់ប្រមុខដឹកនាំកម្ពុជា ដើម្បីសន្តិភាពដែលពិតជា ស័ក្តិសមឥតខ្ចោះក្នុងការទទួលបានពានរង្វាន់ដ៏វិសេសវិលាលនេះ។លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៩៥ ដល់ ១៩៩៩ បានថ្លែងសុន្ទរកថាកោត ស្ញប់ស្ញែងលោកហ៊ុន សែន ជាពន់ពេក។ លោកបានគូសបញ្ជាក់ថា ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមាន ការប្រឈមណាស់ ប៉ុន្តែ ជួនកាលវាក៏គួរឱ្យកត់សម្គាល់ដែរ។ យើងបានស្តាប់លឺឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក បានកាត់បន្ថយអត្រា ស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានលឺអំពីមនុស្សមានទេពកោសល្យដែលបានចំណាយ ពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិត នេះដើម្បីឆ្លើយតបនឹង វិបត្តិកូវីដ ១៩។ អ្នកបានលឺពីអ្នកស្នេហាជាតិ មួយរូបគឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាន នាំប្រទេសគាត់ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់ ។ នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ខ្ញុំ (សហរដ្ឋ អាមេរិក) ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់ មនុស្សប្រហែល ៤៦.០០០ នាក់ ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០ នាក់ ផ្សេងទៀតធ្វើអត្តឃាត។លោកគូសបញ្ចាក់ថា សន្តិភាព វិបុលភាព សុវត្ថិភាពនិងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅ ពេលគាត់ហាក់ដូចជាអស់សង្ឃឹម។លោកបន្តថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។ ខ្ញុំសូមបញ្ចប់ដោយរំលឹកអ្នកទាំងអស់គ្នាអំពីចក្ខុវិស័យការប្តេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំរបស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សមករួមគ្នា។សុន្ទរកថានេះ សបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ឥស្សរជននានានៅ លើពិភពលោកមកលើវីរភាពរបស់ តេជោ ហ៊ុន សែន ដើម្បីបុព្វហេតុ សន្តិភាព។ មានតែសន្តិភាពទេដែលបង្កើតភាពសុខដុមរមនារបស់មនុស្សនៅ លើភពផែនដីនេះបាន។ អ្វីដែលជាលក្ខណៈពិសេសរបស់ស្ថាបនិកសន្តិភាពនៅកម្ពុជាហើយដែលកម្រមានអ្នកណាធ្វើបានគឺ ការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាម។ ទស្សនាទាននេះហើយដែលតេជោ ហ៊ុន សែន បានចែករំលែកទៅកាន់មេដឹកនាំជាច្រើននៅក្នុងពិភពលោក។បច្ចុប្បន្ន ប្រមុខដឹកនាំកម្ពុជាក៏កំពុងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកដោយមិនខ្លាចនឿយហត់ក្នុងការស្វែងរកសន្តិភាព ក្នុងតំបន់និងនៅក្នុងឧបទ្វីបកូរ៉េ។ ទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងដែលស័ក្តិសមបំផុតនឹងទទួលបានពានរង្វាន់នៅថ្ងៃនេះ។ពានរង្វាន់សន្តិភាពស៊ុនហាក់ដែលតេជោ សែន ទទួលបាននៅ ថ្ងៃនេះពិតជាមានអត្ថន័យមហាធំធេងសម្រាប់ប្រជាជាតិខ្មែរផង និងសម្រាប់ពិភពលោកផង។ សម្រាប់ប្រជាជាតិខ្មែរដែលបានហែលឆ្លងកាត់សង្គ្រាមស៊ីវិលដ៏អាក្រក់រហូតធ្លាក់ក្នុងវាលពិឃាត តើមាន ពលរដ្ឋខ្មែរណាម្នាក់ដែលប្រាថ្នាចង់ឃើញសង្គ្រាមវិលវិញជាថ្មី? សម្រាប់ពិភពលោកវិញដែលបានឆ្លងកាត់សង្គ្រាមលោកលើកទី ១ និងលើកទី២ និងសង្គ្រាមក្នុងបណ្តាប្រទេសជា ច្រើនទៀតដែលកើតឡើងនៅពេលថ្មីៗ ពិតជាគ្មានមនុស្សជាតិណាម្នាក់ប្រាថ្នាចង់ជួបសង្គ្រាមនោះឡើយ។ដូច្នេះ មេដឹកនាំនិងស្ថាបនិកសន្តិភាព កម្ពុជាឈ្មោះ តេជោ សែន ជាមួយនឹហការ ទទួលបានរង្វាន់សន្តិភាព ស៊ុនហាក់នៅថ្ងៃនេះកំពុងក្លាយជានិមិត្តរូបនៃសន្តិភាពសម្រាប់ពិភពលោកទាំងមូល ដែលគ្មាននរណាអាចប្រកែកបដិសេធ បានឡើយ៕ ដោយ:អ្នកនយោបាយតុកាហ្វេ 

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​និយាយ​ថា​ ទាហាន​អាមេរិក​មិន​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី​ទេ​

2022/02/12 10:50:00 am        816
​សហរដ្ឋអាមេរិក៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក Jake Sullivan និយាយ​ថា ​ការដាក់​ពង្រាយកងទ័ពអាមេរិកទៅកាន់​បណ្តាប្រទេស​នៅ​ប៉ែក​ខាងកើតគឺជា​ការដាក់​ពង្រាយ​ការពារ ដោយ​គូសបញ្ជាក់កងទ័ព​ទាំង​នេះ​នឹងមិន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​នោះទេ​។​លោក Sullivan បានធ្វើ​អត្ថាធិប្បាយ​មុនពេល​មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ក្រសួងការពារជាតិ​កំពុង​បញ្ជូនទាហាន​ប្រយុទ្ធ​ចំនួន ៣.០០០នាក់​ផ្សេងទៀត​ទៅកាន់​ប្រទេសប៉ូឡូញ ដើម្បី​ចូលរួមជាមួយ​កងទ័ព ១៧០០នាក់ដែល​កំពុងតែ​ដាក់ពង្រាយ​នៅ​ទីនោះ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់​សហរដ្ឋអាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត NATO ដែល​ព្រួយបារម្ភ​ចំពោះ​អនាគត​ប្រទេស​រុស្ស៊ីឈ្លា​នពាន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ម្នាក់​និយាយថា ទាហាន​បន្ថែមនឹង​ចាកចេញ​ពី​មូលដ្ឋាន Fort Bragg រដ្ឋ North Carolina ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ ហើយនឹង​ទៅដល់ប្រទេស​ប៉ូឡូញនៅ​ដើម​សប្តាហ៍ក្រោយ​។​លោក Sullivan បានបង្ហាញ​ក្នុង​របាយការណ៍​ដល់​សារព័ត៌មាន​ថា ប្រធានាធិបតីលោក Joe Biden ពិតជា​ជឿថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​ក្នុងការឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​សេត​វិមាន​និយាយថា ការ​លុកលុយ​របស់​​រុស្ស៊ី​លើប្រទេសអ៊ុយ​ក្រែ​នអាច​កើតមាន​ឡើងនៅ​ថ្ងៃ​ណាមួយ ប្រហែលជា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាងមុខមុនពេល​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងា ហើយ​កំពុង​ជំ​រុញឱ្យ​ប្រជាជន​អាមេរិក​ចាកចេញ​ពីប្រទេស​អ៊ុយ​ក្រែ​ន៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអ៊ីរ៉ង់និយាយថា ជីវិតរស់នៅប្រចាំថ្ងៃល្អប្រសើរជាងមុន តែសម្ពាធនៅតែកើតមាន
07/02/2026 08:07 PM
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
07/02/2026 08:07 PM
ប្រភព៖ មនុស្ស ១៥នាក់រងរបួស ខណៈ​ ៥នាក់មាន​ស្ថានភាពធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះ នៅទីក្រុងដាម៉ាស
07/02/2026 08:07 PM
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
07/02/2026 08:07 PM
ជប៉ុនព្រមានពីទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងកើត និងខាងលិច អំឡុង​ពេល​ភ្លៀងធ្លាក់ខ្លាំង
07/02/2026 08:07 PM
ក្រុមជួយសង្រ្គោះបន្តរកឃើញសាកសព ខណៈមនុស្សស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ កើនឡើងដល់ ២០នាក់
07/02/2026 08:07 PM
ហ៊្សកដានី បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់
07/02/2026 08:07 PM
លីទុយអានីចាត់វិធានការបញ្ចប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈ «ស្ថានភាពកាន់តែអាក្រក់ទៅៗ»
07/02/2026 08:07 PM
រុស្ស៊ី បញ្ជាក់ថា អឺរ៉ុបកំពុងបង្កើនភាពតានតឹងតាមរយៈ​យោធូបនីយកម្ម ហើយថា ​នឹងចាត់វិធានការសន្តិសុខបន្ថែម
07/02/2026 08:07 PM
ក្រុមឧទ្ទាមនៅតំបន់ប៉ាពួររបស់ឥណ្ឌូនេស៊ី អះអាងថា បានសម្លាប់អ្នកបើកបរយន្តហោះអាមេរិក និងដុតយន្តហោះចោល
07/02/2026 08:07 PM