ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦
សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

ព័ត៌មានសំខាន់ៗ

អាមេរិក​ព្រមាន​ថា ​រុស្ស៊ី​អាច​វាយ​ដណ្ដើមយក​ទីក្រុង​គៀវ​ក្នុង​ពេល​ ៧២​ម៉ោង​

2022/02/08 04:13:11 am        778
​សហរដ្ឋអាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ដោយ​ព្រមាន​ថា កង​កម្លាំងប្រដាប់អាវុធ​រុស្ស៊ីអាច​វាយ​ដណ្ដើម​យក​ទីក្រុង​គៀវ​ក្នុង​ពេល​ ៣​ថ្ងៃ​ដែល​ជា​ការ​លុក​លុយ​ពី​សំណាក់​កងទ័ព​របស់​ខ្លួន​ចូល​អ៊ុយ​កែន ខណៈ​ភាព​តានតឹង​រវាង​អតីត​សាធារណ​រដ្ឋ​សូ​វៀត​នៅតែ​បន្ត​ឡើង​កម្ដៅ​ខ្លាំង​។​នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យបណ្ដាញ​សារព័ត៌មាន​អាមេរិក Fox News បាន​អះ​អាង​ថា អគ្គសេនាធិការ​ចម្រុះ​អាមេរិក​លោក​ឧត្ដមសេនីយ៍ Mark Milley បាន​បង្ហើប​ពី​ការប្រុងប្រយ័ត្ន​ដល់​តំណាងរាស្ត្រ ​អំពី​អំណាច​យោធា​ដ៏​ខ្លាំងក្លា​របស់​យោធា​ក្រុង Moscow អំឡុង​រាយការណ៍​ព័ត៌មាន​បិទទ្វារ​កាលពី​សប្ដាហ៍​មុន​។ យោង​តាម​សារព័ត៌មាន Fox News ខាងលើ​ដែល​ដកស្រង់​ពី​ប្រភព​ជា​ច្រើន​ពី​សភា​អាមេរិក​លោក Milley បាន​ប៉ាន់ប្រមាណ​ថា ការឈ្លានពាន​ពេញបន្ទុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន អាច​ធ្វើ​ឲ្យ​ទីក្រុង​គៀវ​ដួល​រលំ​នៅ​ក្នុង​រយៈពេល​ ៧២​ម៉ោង ហើយ​អាច​ឆក់​យក​អាយុជីវិត​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ ១៥,០០០​នាក់ និង​អាយុជីវិត​កងទ័ព​រុស្ស៊ី​ប្រមាណ ៤,០០០​នាក់​។​សមាជិកសភា​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​ដែល​ត្រូវ​បាន​គេ​និយាយ​ថា ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី២​ និង​ទី​៣ មករាកន្លងទៅ​បាន​បង្ហាញ​ក្ដី​បារម្ភ​​ថា ​ក្រុង Washington ពុំបាន​ផ្ដល់​ការ​ឆ្លើយ​តប​ឆាប់រហ័ស​ដើម្បី​ជួយ​ដល់​អ៊ុយ​ក្រែ​ន ជា​ជំនួយ​យោធាដូចជា​រ៉ូ​កែ​ត​ប្រឆាំង​យន្តហោះ និង​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​រ៉ូ​កែតដែល​នឹង​ជួយ​ទប់ស្កាត់​ការឈ្លានពាន​ពី​រុស្ស៊ី ខណៈ​ដែល​ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា ​ក្រុង Moscow អាច​ប្រើ​សកម្មភាព​ដឹក​អាវុធ​ជា​មូលដ្ឋាន​សម្រាប់​បើក​ការវាយប្រហារ​៕អត្ថបទ៖ សុខមាន

រុស្សី​ឈាន​ដល់​កំណត់ត្រា​ថ្មី​ករណី​ឆ្លង​វីរុស COVID-19 ប្រចាំថ្ងៃ ១៨០,០០០​ករណី

2022/02/07 02:14:51 pm        777
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស Covid-19​ ថ្មី​ចំនួន ១៨០,០៧១​ករណី​ដែល​ខ្ពស់​ជាង​ ១០​ដង​កាលពី​មួយ​ខែ​មុនដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron ឆ្លង​ខ្ពស់​រាល​ដាល​ពេញ​ប្រទេស​។ សម្រាប់​រយៈពេល​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​ប្រទេស​រុស្សី ​បានរាយការណ៍​ពី​ករណី​ឆ្លង​ចំនួន ១២.៨១០,១១៨​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣៣៥,៤១៤​នាក់​។ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ថ្មីៗ​នេះ មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Bor ក្នុង​តំបន់ Nizhny Novgorod Oblast ប្រទេស​រុស្សី​បាន​រាយការណ៍​ថា​ បន្ទប់សង្គ្រោះបន្ទាន់​ពេញ​ដោយ​អ្នកជំងឺ និង​មានការ​កើន​ឡើង​ការ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ពិចារណា​បន្ធូរបន្ថយ​ វិធានការ​រឹត​ត្បិត​មួយ​ចំនួន​នៃ​វីរុស​ឆ្លង ទោះបីជា​ករណី​ឆ្លង​កើន​ឡើង​ខ្លាំង​ក៏ដោយ​។ លោក Putin បាន​និយាយ​ទៅ​កាន់​សមាគម​ធុរកិច្ច​កំពូល​របស់​ប្រទេស​រុស្ស៊ី​ថា អាជ្ញាធរ​គ្មាន​ផែន​ការ​បិទ​ខ្ទប់​ណាមួយ ឬ​ការ​រឹត​បន្តឹង​បន្ថែម​ផ្សេងទៀត​នោះ​ទេ​។ បន្ថែម​លើ​នេះរដ្ឋាភិបាល​កំពុង​ពិចារណា​ដក​វិធានការ​រឹត​បន្តឹង សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ COVID-19 ដែល​បច្ចុប្បន្ន​អ្នកមាន​ទំនាក់ទំនងទាំងនេះ ត្រូវ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ប្រាំពីរ​ថ្ងៃ​។ដោយ​ប្រឈមមុខ​ទៅ​នឹង​ការ​កើនឡើង​វីរុស​ច្រើន​បំផុត​ អាជ្ញាធរ​រុស្ស៊ី​ជាទូទៅមិនបាន​ទប់ស្កាត់​នឹង​ការ​ដាក់​កំហិត​សំខាន់ៗ​ណាមួយ និង បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​ នូវ​គំនិត​នៃ​ការណែនាំ​វិធាន​ការ​បិទ​ខ្ទប់​ប្រទេស​។ ប្រទេស​រុស្ស៊ីមាន​វិធាន​ការ​បិទ​ខ្ទប់​ម្តង​មាន​រយៈពេល ​៦​សប្តាហ៍​កាលពី​ឆ្នាំ២០២០ ហើយ​ក្នុង​ខែ​តុលា ឆ្នាំ២០២១ ប្រជាជន​ជាច្រើន​ត្រូវ​បាន​បញ្ជា​ឱ្យ​ឈប់សម្រាក​ការងារ​ប្រមាណ​មួយ​សប្តាហ៍​។ ប៉ុន្តែ​ក្រៅពីនោះ​ជីវិត​រស់នៅ​របស់​ប្រជាជន ​នៅ​ក្នុង​ប្រទេស​ភាគច្រើននៅ​តែ​មាន​លក្ខណៈ​ធម្មតា​ ដោយ​សូម្បីតែ​កាតព្វកិច្ច​ពាក់​ម៉ាស់​ក៏​អនុវត្ត​មាន​ភាព​ធូរ​លុង៕អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​ព្រមាន​ថា ទីបំផុត​ចិន​នឹង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន បើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន

2022/02/07 10:12:23 am        820
​សហរដ្ឋអាមេរិក៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមានលោក Jake Sullivan បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យថា ​ប្រទេស​ចិននឹង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​ទីបំផុត បើ​ប្រទេស​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ មន្ត្រី​អាមេរិក​មួយ​រូប​ដែល​បាន​ដឹង​ផ្ទាល់​ពី​ការវាយតម្លៃ​ចុងក្រោយ​បំផុត​របស់​រដ្ឋាភិបាល ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ខណៈ​ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​តំបន់​ថា រុស្ស៊ី​បាន​ប្រមូល​ផ្ដុំ​កងកម្លាំង ៧០ភាគរយ​រួចហើយដែល​ខ្លួន​ត្រូវការ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​លុកលុយ​ពេញលេញ​លើ​អ៊ុយ​ក្រែ​ន។​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ជាមួយ​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​ប្រឆាំង​នឹង​ការពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ ដោយ​បាន​ស្តី​បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការ​កើន​ឡើង​ភាព​តានតឹង និង​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​វិមាន​ក្រឹម​ឡាំង​ឲ្យ​មាន​ការធានា​សន្តិសុខ​។ ​លោក Sullivan​ បាន​និយាយ​នៅ​កម្មវិធី​ "Meet the Press" របស់​ទូរទស្សន៍ NBC ថា យើង​ជឿ​ថា ក្រុង​ប៉េកាំង​នឹង​ខាតបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ចំពោះ​ការ​ឈ្លាន​ពាន​ចូល​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី ហើយ​ថា ប្រទេស​ទាំង​២ ​គួរតែ​គិត ពួកគេ​ពិចារណា​ការចូលរួម​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​រយៈពេល​ពីរ ​ឬ​បី​សប្តាហ៍​ខាងមុខ​។​​ការព្រមាន​នេះ​មាន​ឡើងបន្ទាប់ពី​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ជួប​លោកប្រធានាធិបតី​ចិន Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ ស្រប​ពេល​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​។ ​លោក Putin បាន​ទៅដល់​ទីក្រុង​ប៉េកាំង​ ដើម្បី​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា និង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន ខណៈ​មេដឹកនាំ​ទាំង​២ រួមគ្នា​ទប់ទល់​នឹង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។ សហរដ្ឋអាមេរិក​បាន​ព្រមាន​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថា រុស្ស៊ី​នឹង​ប្រឈម​ការ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរជុំវិញ​ភាព​ជាប់​គាំង​បញ្ហា​អ៊ុយ​ក្រែ​ន។ រដ្ឋបាល​លោក Biden បាន​និយាយ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ថា ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​អាច​នឹង​កើតមាន ទោះបីជា​រុស្ស៊ី​ច្រាន​ចោល​ម្ដង​ហើយ​ម្ដងទៀត​ក៏ដោយ៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ៧

2022/02/07 09:36:20 am        335
ក្រចេះ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។ដើម្បីទទួលបានព័ត៌មានថ្មី រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិលេខ៧ ពីចំណុច​រង្វង់​មូល​ខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦​គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣លានដុល្លារអាមេរិក។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនជាមិត្តដែលតែងជួយកម្ពុជា ដោយគ្មានលក្ខខណ្ឌ ទោះជាកម្ពុជាកំពុងជាប់គាំងនយោបាយ ឬកម្ពុជាមិន​ទាន់​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​កាល​ពី​ឆ្នាំ២០០៣ក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនបានជួយកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសផ្លូវខ្សែ​ក្រវាត់​តភ្ជាប់​ដែល​មាន​ការរីកចម្រើនខ្លាំងនៅក្បែរព្រំដែន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៤ ក្នុងនោះប៉ូលធំជាង គឺរាជធានីភ្នំពេញ, ប៉ូលបន្ទាប់គឺ ព្រះសីហនុ សៀមរាប និងតំបន់ភាគឦសាន ដែលជាទិស​ដៅ​សេដ្ឋកិច្ច​នៃកសិឧស្សាហកម្ម។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណាត់ផ្លូវជាច្រើននៅកម្ពុជាត្រូវ​បាន​បំផ្លិចបំផ្លាញ​ជា​ចម្បង​ដោយសារគ្រោះទឹកជំនន់ ដែលទាមទារឲ្យយើងត្រូវជួសជុលស្តារឡើងវិញ ដើម្បីសម្រួល​ដល់​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាង៦ខែនេះ កម្ពុជាបានផលិតមាសនៅអណ្តូងរ៉ែ ខេត្តមណ្ឌលគិរីបានជិត២តោន(១.៧៥១គីឡូក្រាម) ដែលជាផ្នែកមួយ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ខណៈ​បច្ចុប្បន្នមួយថ្ងៃអាចផលិតបានពី៨០ទៅ១០០គីឡូក្រាមនោះ។ កម្ពុជាមានរ៉ែជាច្រើនទៀត ដូចជារ៉ែបុកស៊ីតជាដើម ដែលយើងមិនទាន់ធ្វើអាជីវកម្មនៅឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ សម្តេចនឹងជួប​សំណេះសំណាល​ជាមួយសិស្សនិទ្ទេសAនៅទូទាំងប្រទេស ហើយសម្តេចបានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​មានសិស្សនិទ្ទេសAទាំងអស់សម្រួលដល់ការធ្វើដំណើរ និងការសម្រាកជូនដល់ពួកគេ និងក្រុមគ្រួសារផងដែរ។- សម្តេចតេជោបានបញ្ជាក់ជាថ្មីម្តងទៀតថា កូវីដ១៩កើតឡើងបាន តែមិនអាចរំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជាបាននោះឡើយ ជាពិសេស​ក្នុង​កិច្ចការ​កសាង​ផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជាស្ពាន ផ្លូវជាដើមនោះ។- សម្តេចតេជោបញ្ជាក់ថា កម្ពុជាប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលរួមមាន ផ្លូវ ភ្លើង ទឹកស្អាត។ ទោះតំបន់ខ្លះមិនទាន់អាចមានការតភ្ជាប់បណ្តាញទឹកស្អាត តែយើងនឹង​ដំណើរ​ការ​បុក​អណ្តូង​ទឹកស្អាតសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមគម្រោងចិន នឹងរ៉ាប់រងការស្តារឡើងវិញផ្លូវជាតិលេខ៧ ដែលរងការខូចខាតឆ្ពោះទៅកាន់ព្រំដែនឡាវ និងការតភ្ជាប់ពីខេត្តក្រចេះទៅស្ទឹងត្រែង ឆ្ពោះទៅកំពង់ថ្ម ខេត្តកំពង់ធំ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនឲ្យតែថាគឺធ្វើហើយ។ ជាទម្លាប់ ចិននិយាយតិច តែធ្វើច្រើន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបាននាំផលិតផលកសិកម្មជាច្រើន ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ ហើយកម្ពុជាសូមធានាចំពោះផលិតផលទាំងនោះ ដើម្បីនិរន្តរភាពនៃទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង។- សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិ​ទាំង​អស់បន្ត​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានខ្ជាប់ខ្ជួន ខណៈការស្លាប់ និងរបួស​ដោយសារ​បញ្ហា​ចរាចរ​ណ៍​នេះ​នៅតែ​មាន​ការកើត​ឡើង​ជារៀងរាល់ថ្ងៃ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រពន្ធៗទាំងឡាយ កុំប្រច័ណ្ឌប្តីពេក តែបុរសៗ​ទាំងឡាយ​ក៏កុំបានដៃពេកដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រពន្ធៗទាំងឡាយ កុំជេរដល់សម្តេច បើឃើញប្តីចូល KTV។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានបន្ត​អំពាវនាវ​ដល់ប​ង​ប្អូន​ជនរួមជាតិ​ទាំង​អស់ត្រូវ​បន្ត​រួមគ្នាអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនថែមទៀតចំពោះវិធានការសុខាភិបាល បើទោះបី​ជា​រយៈ​ពេល ៣០ថ្ងៃមកនេះពុំមានករណីស្លាប់ ដោយសារវីរុសកូវីដ១៩ក្តី។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ប្រភេទ ស៊ីណូវ៉ាក់ ចំនួន៥លានដូស ហើយកម្ពុជាបញ្ជាទិញបន្ថែមចំនួន៣លានដូសទៀត ដើម្បីទុកជាស្តុកយុទ្ធសាស្ត្រ និងបន្តប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។- សម្តេចតេជោប្រកាសថា កម្ពុជានៅតែបន្តនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនដល់ជនរួមជាតិខ្មែរគឺមិនយកថវិកានោះឡើយ ហើយការយកថវិកាពីការចាក់វ៉ាក់សំាង​ជូនដល់ប្រជាពលរដ្ឋខ្លួននេះក៏វាមិនអាចយកទៅធ្វើអ្នកមានបានដែរ។-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ដល់កម្ពុជា ខណៈប្រភពគាំទ្រទាំងនេះ​បានធ្វើ​ឲ្យប្រទេសកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះ សហគមន៍អន្តរជាតិបានទទួលស្គាល់​យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង(កម្ពុជា) លើការងារប្រយុទ្ធប្រឆាំង​ការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បង្កើនភាពស៊ាំសហគមន៍។- សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ចូលឆ្នាំថ្មី ប្រពៃណីជាតិឲ្យបាននៅឆ្នាំនេះ ខណៈដែលកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចំនួន២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានហៅលោកសុខ សុគន្ធ ហៅជេមសុខ ជាជនតិរច្ឆាន ដែលភ្លេចកំណើតខ្លួនឯងជាខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជេមសុខ ឲ្យរក្សាប្រក្រតីភាព និងតម្កល់ផលប្រយោជន៍ជាខ្មែរ ទោះខ្មែរនៅទីណាក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់បានអ្វីពីសហភាពមីយ៉ាន់ម៉ា ក្រៅចង់​ឃើញមីយ៉ាន់ម៉ា មានសុខសន្តិភាព និងចង់ឃើញប្រជាជនមីយ៉ាន់ម៉ា រួចផុត​ពីសង្គ្រាមនោះឡើយ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្ញើសារទៅ​ប្រជាជនមីយ៉ាន់ម៉ា​មួយក្តាប់តូច​ដែលបានរិះគន់សម្តេច ពេលដែលសម្តេចទៅប្រទេសមីយ៉ាន់ម៉ា ខណៈដំណើរ​ទស្សនកិច្ចនេះ គឺដើម្បីស្វែងសុខសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាស្ត្រាចារ្យអូស្ត្រាលីម្នាក់ ជាទីប្រឹក្សាសេដ្ឋកិច្ចលោកជំទាវ អោង សានស៊ូជី ត្រូវបានដ្ឋបាលលោក មីន អោងលាំង ដោះលែងពីការឃុំឃាំងហើយ ក្រោយ​ពេលសម្តេចក្នុងនាមជាប្រធានអាស៊ានបានស្នើចំពោះករណីនោះ ហើយពេលនោះ មីន អោងលាំង បានសន្យាចំពោះមុខសម្តេចអំពីការពិចារណាដ៏វិជ្ជមាន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច និងជេម សុខ បានទាក់ទងគ្នា តែជេម សុខ ទៅជ្រុលហួស រហូតដល់មានប្រមាថជាតិសាស្ត្រខ្លួនឯង ដោយអត្ថាធិប្បាយថា បើអាមេរិក និងខ្មែរ មានសង្គ្រាមនឹងគ្នា គាត់(ជេមសុខ)នឹងកាន់អាវុធជួយអាមេរិក មកវាយកម្ទេចខ្មែរ។ សង្កថាសម្តេចចប់នៅវេលាម៉ោង ៩និង៣៣នាទី 

ព្រះមហាក្សត្រស្តេចយាងនិវត្តមកដល់មាតុប្រទេសវិញហើយ

2022/02/05 01:34:11 pm        505
ភ្នំពេញ​៖​ បន្ទាប់ពីបានស្តេចយាងចាកចេញទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី៣កុម្ភៈ ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងនិវត្តមកដល់មាតុប្រទេសវិញហើយនៅយប់ថ្ងៃទី៥ខែកុម្ភៈនេះ។វត្តមានយាងនិងអញ្ជើញទៅថ្វាយព្រះរាជដំណើរនិវត្តរបស់អង្គព្រះមហាក្សត្រដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ព្រមជាមួយវត្តមានសម្តេច ឯឧ ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត។ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត»បានបង្ហាញឱ្យឃើញអំពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ព្រះវត្តមានដែលព្រះអង្គ សព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយ ស្ដេចយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២នេះ បានជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូវាងកម្ពុជា-ចិន។គួរបញ្ជាក់ថា៖ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនាទីក្រុងBandungប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជា និងចិនបានក្លាយជាមិត្តចាស់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើនហើយក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចិនបានជួយកម្ពុជាយ៉ាងច្រើន ដោយបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារៈ និងវ៉ាក់សាំងដល់កម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋសំដៅបង្កើនបាននូវភាពស៊ាំក្នុងសហគមន៍។បច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ដែលកម្ពុជាទទួលបានគឺមានជាង៩០%បានមកពីប្រទេសចិន ដែលនេះបង្ហាញយ៉ាងជាក់ច្បាស់អំពីសហគមន៍ វាសនារួមរវាងកម្ពុជា-ចិន។ពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ដែលមានអត្តពលិកចូលរួមជិត ៣ពាន់នាក់ លើ ១៥ប្រភេទ កីឡា ១០៩វិញ្ញាសារ ហើយបើតាមការគ្រោងទុកការប្រកួតកីឡារដូវរងាឆ្នាំនៅ២០២៦នឹងធ្វើនៅប្រទេសអុីតាលី៕អត្ថបទ៖ មុត សុទ្ធ

លោក​ Biden​ និយាយ​ថា​ មេដឹកនាំ​រដ្ឋ​អ៊ីស្លាម ​ISIS បាន​ស្លាប់​ក្នុង​ការ​វាយឆ្មក់​នៅ​ស៊ី​រី​ដឹកនាំ​ដោយ​អាមេរិក​

2022/02/04 11:50:51 am        447
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាមលោក Abu Ibrahim al-Hashimi al-Qurayshi ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ អំឡុង​ការ​វាយឆ្មក់​ប្រឆាំង​ភេរវកម្មដឹកនាំ​ដោយ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ភាគ​ខាងជើង។​នេះ​គឺជា​ការ​វាយឆ្មក់​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​នេះ ចាប់តាំងពី​ប្រតិបត្តិ​ការណ៍​ឆ្នាំ២០១៩ ដែល​បានសម្លាប់​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម Abu Bakr al-Baghdadi​។ យោងតាម​មន្ទីរ​បញ្ច​កោណ ក្រុមមន្ត្រី​រដ្ឋបាល​រប​ស់លោក Biden បាន​និយាយថា លោក Qurayshi បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង ខណៈដែល​កងកម្លាំង​អាមេរិកបាន​ចូលទៅ​កាន់តែ​ជិត​ទីតាំង​របស់គេ ហើយ​ការ​បំផ្ទុះ​នោះ​បានបណ្ដាល​ឲ្យ​ជន​ស៊ីវិល​ជាច្រើន​នាក់​ស្លាប់ បើទោះបី​ជាការ​បញ្ជាក់​ពី​ចំនួន​មានការ​ខុសគ្នារវាង​រដ្ឋបាល​លោក Biden និង​ក្រុម​ការពារ​ជន​ស៊ីវិល​ស៊ី​រី​ក៏ដោយ​។​ លោក Biden បាន​និយាយ​ចេញពី​សេត​វិមាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រកាស​ថា ប្រតិបត្តិការនេះ​បាន​កម្ចាត់​មេដឹកនាំ​ភេរវ​ករ​ដ៏​សំខាន់​ដោយ​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ជ្រើសរើស​ប្រើ​ប្រតិបត្តិការ​កម្លាំង​ពិសេស​ ដើម្បី​ព្យាយាម​កុំ​ឲ្យ​មានការ​បាត់បង់​អាយុជីវិត​ជន​ស៊ីវិល​ច្រើន៕អត្ថបទ៖ សុខមាន

អាមេរិក​ចោទ​រុស្ស៊ី​ថា ​មាន​ផែនការ​បង្កើត​ឃ្លី​ប​ក្រាហ្វិក​វីដេអូ​ជា​លេស​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន

2022/02/04 10:16:35 am        260
​សហរដ្ឋអាមេរិក៖ មន្ត្រី​អាមេរិក​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​នឹង​កំពុង​រៀបចំ​បង្កើត​លេស​សម្រាប់ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន ដោយ​បង្កើត​ឃ្លី​ប​ក្រាហ្វិក​វីដេអូ​ឃោសនាដែល​នឹង​ពណ៌នា ​អំពី​ការ​វាយប្រហារ​ក្លែងក្លាយ​ពី​សំណាក់​អ៊ុយ​ក្រែ​ន​មកលើ​រុស្ស៊ី​។​ការ​លាតត្រដាង​របស់​សហរដ្ឋអាមេរិក​អំពី​ផែន​ការ ដែល​ត្រូវបាន​ចោទប្រកាន់​គឺជា​ការបង្ហាញ​ចុងក្រោយបង្អស់​ ដែល​ត្រូវបាន​បង្កើតឡើងដើម្បី​បំភ្លៃ​ផលប៉ះពាល់​នៃ​លេស​ណាមួយ​ ដែល​រុស្ស៊ី​អាច​ប្រើ​ដើម្បី​ឈ្លានពាន​អ៊ុយ​ក្រែ​ន ​ហើយ​កើតឡើង​បន្ទាប់ពី​មន្ត្រី​អាមេរិក​បាន​ព្រមាន​ថា ​ទីក្រុង​មូស្គូ​អាច​ប្រើ​ប្រតិបត្តិការ​ទង់​ក្លែងក្លាយ ​ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការឈ្លានពាន​បែបនេះ​។ ​រុស្ស៊ី​បាន​បន្ត​បង្កើន​កងកម្លាំង និង​យោ​ទ្ធោ​បក​រណ៍​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន បើទោះបីជា​មានការ​ខិតខំប្រឹងប្រែង​ផ្នែក​ការទូត​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​ដែល​ចេះតែ​តានតឹង​ក៏ដោយ​។​​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណលោក John Kirby បាន​និយាយ​ថា សហរដ្ឋអាមេរិក​ជឿ​ថា​ រដ្ឋាភិបាល​រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ក្លែងក្លាយ​ដោយ​យោធា​អ៊ុយ​ក្រែ​ន ឬ​កងកម្លាំង​ចារកម្ម​ប្រឆាំង​នឹង​ទឹកដី​អធិបតេយ្យភាព​រុស្ស៊ី ឬ​ប្រឆាំង​នឹង​ប្រជាជន​ដែល​និយាយ​ភាសា​រុស្ស៊ី ដើម្បី​ប្រឌិត​ហេតុផល​។ សម្រាប់​ការចូល​ឈ្លានពាន​។​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហភាព​អឺរ៉ុបលោក Vladimir Chizhov បាន​ប្រាប់ CNN កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ទីក្រុង​មូ​ស្គូ​មិនមាន​គម្រោង​ប្រតិបត្តិការ​ទង់ជាតិ​ក្លែងក្លាយ​ណាមួយ​ ដើម្បី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នោះទេ​៕អត្ថបទ៖ សុខមាន

WHO៖ ​វីរុស COVID-19 ប្រភេទ ​BA.2 ជា​សាខា Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​ ៥៧

2022/02/03 10:25:46 am        992
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា សាខា​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែលប​ម្លែ​ង​ចេញពី​វីរុស​កូ​រ៉ូ​ណាត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​៥៧​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ចម្លងបាន​លឿង​ជាង​វីរុស​ដំបូង​។​អង្គការ​សុខភាព​ពិភពលោក​ជឿថា វីរុស COVID-19 ប្រភេទ ​BA.2 ជា​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​ជំនួស​វីរុស​ប្រភេទ​ BA.1 មុន​របស់ខ្លួន​។ ​ទោះបីជា​វីរុស​ប្រភេទ ​BA.1​ និង​ BA.1.1 នៅតែមាន​ចំនួន ជាង​ ៩៦ភាគរយនៃ​ការឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ទាំងអស់​នៅ​ទូទាំងពិភពលោកក៏ដោយ ក៏​វា​មានការ​កើនឡើង​ក្នុងករណី​ឆ្លង​ដែល​ទាក់ទង​នឹង​សាខា​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះដែរ​។​ ​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ពពួក​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីប្រភេទ BA.2 ដែលបានកំណត់​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រព័ន្ធ​ចែកចាយ​ទិន្នន័យ GISAID ពី ៥៧ប្រទេសមកទល់នឹងពេលនេះ​។​អង្គការ​នេះ​ក៏បាន​និយាយ​ផងដែរ​ថា​ ករណី​ឆ្លង​នៃ​សាខា​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះមាន ច្រើនជាង​ពាក់កណ្តាល​នៃ​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទាំងអស់​ដែល​បានប្រមូលនៅក្នុងប្រទេស​មួយចំនួន​។​ ​ទោះជា​យ៉ាងណាក៏ដោយ ភ្នាក់ងារ​សុខភាព​មួយ​នេះបាន​ទទួលស្គាល់​ថា មិនសូវមាន​គេ​ដឹង​ច្រើន​ទេអំពី​ភាពខុសគ្នា​រវាង​សាខា​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ BA.1 និង BA.2 នោះ​។ អង្គការ​នេះ​បាននិយាយថា​ត្រូវតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​ជា​ចាំបាច់​ ដើម្បី​ដឹង​ពី​លក្ខណៈ​របស់​វីរុស​នេះ​រួមទាំង​ការចម្លង និង​សមត្ថភាពរបស់​វាក្នុងការ​គេច​ពី​ប្រព័ន្ធ​ការការពារ​ភាពស៊ាំ​៕អត្ថបទ៖ សុខមាន

លោក ​Biden បញ្ជា​ឲ្យ​បញ្ជូន​កងកម្លាំង​ជិត ​៣.០០០​នាក់​ទៅកាន់​អឺរ៉ុប​ខាងកើត​ដើម្បី​ទប់​នឹង​រុស្ស៊ី

2022/02/03 10:09:22 am        1157
​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតីលោក Joe Biden កំពុងបញ្ជូនទាហានដែលមាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក​ប្រមាណ ៣.០០០​នាក់​បន្ថែមទៀតទៅកាន់​ប្រទេស​ប៉ូឡូញ និង​អាល្លឺម៉ង់ និង​ទាហាន​ចំនួន ១,០០០នាក់​កំពុង​ផ្លាស់ប្តូរពី​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ប្រទេស​រូ​ម៉ា​នី ដែលជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​តំបន់ភាគ​ខាងកើតរបស់​អង្គការ​ណា​តូ ក្នុងពេល​មានការព្រួយបារម្ភ​ពី​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ​មកលើប្រទេសអ៊ុយ​ក្រែ​ន​។ការប្រកាស​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ឯកសារ​បែកធ្លាយ​បានចេញ​ផ្សាយ​ក្នុង​សារព័ត៌មានអេ​ស្ប៉ា​ញដែល​បាន​និយាយថា សហរដ្ឋអាមេរិកអាចមាន​ឆន្ទៈ​ក្នុង​ការចុះ​កិច្ចព្រមព្រៀងជាមួយប្រទេស​រុស្ស៊ី លើ​ការដាក់​ពង្រាយ​មី​ស៊ី​ល​នៅក្នុង​ទ្វីបអឺរ៉ុប ប្រសិនបើ​ទីក្រុងមូ​ស្គូដកខ្លួន​ចេញ​ពី​ព្រំដែនជិត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ឯកសារ​នេះ​ត្រូវបាន​បោះពុម្ព​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចោទប្រកាន់ប្រទេស​លោកខាងលិច​ថា ​មិន​អើពើ​ទៅនឹង​ការទាមទារ​សន្តិសុខសំខាន់ៗ​របស់​រុស្ស៊ី​ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​។ លោក Matthew Lee អ្នកនិពន្ធ​ផ្នែក​ការទូត​របស់​សារព័ត៌មាន Associated Press បាន​និយាយថា សហរដ្ឋអាមេរិកមាន​កងទ័ព​ជាច្រើនពាន់​នាក់​រួចហើយនៅក្នុង​ប្រទេស​ប៉ូឡូញ ហើយ​ប្រទេស​រូ​ម៉ា​នី​គឺជា​អ្នទ​ទួលសម្រាប់ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អង្គការ​ណា​តូ ដែល​ប្រទេស​រុស្ស៊ី​ចាត់ទុកថា​ ជាការ​គំរាមកំហែងដល់​សន្តិសុខ​របស់ខ្លួន​។លោក Biden មិនបាន​បញ្ជូន​កងទ័ព​ជំនួយ​របស់​អាមេរិក​ទៅកាន់​ប្រទេសរដ្ឋបាល់​ទិ​ក​ទាំងបី នៅលើ​តំបន់​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​នោះទេ មាន​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នីដែលជា​អតីត​រដ្ឋ​សហភាពសូវៀត​។ លោក Biden បាន​និយាយថា លោក​នឹងមិនដាក់​កងទ័ព​អាមេរិកនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការឈ្លានពានណាមួយ​របស់​ប្រទេស​រុស្ស៊ី​ឡើយ ទោះបីជា​សហរដ្ឋអាមេរិក​កំពុង​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេសអ៊ុយ​ក្រែ​ន ​ដើម្បី​ការពារ​ខ្លួន និង​ស្វែងរក​ការធានា​ឡើងវិញ​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ខាងកើត​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​បំពេញកាតព្វកិច្ច​សន្ធិសញ្ញារ​បស់​ខ្លួន​ ដើម្បី​ការពារ​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍ដែល​ពួកគេ​ត្រូវបាន​វាយប្រហារ​៕អត្ថបទ៖ ប៊ុនថន

ឯកឧត្ដម ហ៊ុន ម៉ាណែត ស្នើកងទ័ពចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់នៃកិច្ចប្រជុំអាស៊ាន

2022/02/02 05:59:00 pm        624
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើដល់គ្រប់ស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក្នុងនោះមានដូចជាចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាពេលខាងមុខ។ឯកឧត្ដមក៏បានស្នើឱ្យត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួ យចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផ លិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបានជាដើម។ និងបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។ក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយ ឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្រ បតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ៕ អត្ថបទ ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមាននាវាដឹកប្រេងឱ្យប្រើប្រាស់ផ្លូវដែលត្រូវបានអនុម័តក្នុងច្រកសមុទ្រ Hormuz ពុំនោះនឹងប្រឈមការឆ្លើយតបដោយកម្លាំង
07/03/2026 08:07 AM
អ៊ុយក្រែនអំពាវនាវជាបន្ទាន់ដល់សម្ព័ន្ធមិត្តជិត ៤០ សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្សជិត៣០នាក់
07/03/2026 08:07 AM
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈមបង្កើនប្រសិទ្ធភាពការងារ
07/03/2026 06:07 AM
ពលរដ្ឋអ៊ីរ៉ង់និយាយថា ជីវិតរស់នៅប្រចាំថ្ងៃល្អប្រសើរជាងមុន តែសម្ពាធនៅតែកើតមាន
07/02/2026 08:07 PM
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
07/02/2026 08:07 PM
ប្រភព៖ មនុស្ស ១៥នាក់រងរបួស ខណៈ​ ៥នាក់មាន​ស្ថានភាពធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះ នៅទីក្រុងដាម៉ាស
07/02/2026 08:07 PM
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
07/02/2026 08:07 PM
ជប៉ុនព្រមានពីទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងកើត និងខាងលិច អំឡុង​ពេល​ភ្លៀងធ្លាក់ខ្លាំង
07/02/2026 08:07 PM
ក្រុមជួយសង្រ្គោះបន្តរកឃើញសាកសព ខណៈមនុស្សស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ កើនឡើងដល់ ២០នាក់
07/02/2026 08:07 PM
ហ៊្សកដានី បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់
07/02/2026 08:07 PM