ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦
សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

ព័ត៌មានសំខាន់ៗ

WHO៖ មិនទាន់​ដល់ពេល​ប្រទេស​ណាមួយ​ចុះចាញ់ ឬ​ប្រកាស​ជ័យជម្នះ​លើ​វីរុស​នោះ​ទេ

2022/02/02 07:54:02 am        684
​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាន​និយាយ​ថា វា​មិនទាន់​ដល់ពេល​សម្រាប់​ប្រទេស​ណាមួយ​ក្នុង​ការ​ចុះចាញ់ ឬ​ប្រកាស​ពី​ជ័យជម្នះ​លើ​វីរុស SARS-CoV-2 ដែល​លោក​បាន​និយាយ​ថា វា​គ្រោះថ្នាក់ ហើយ​វា​បន្ត​វិវត្តន៍​នៅ​ចំពោះមុខ​យើង​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា ចាប់​តាំងពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​កំណត់អត្តសញ្ញាណ​ជា​លើកដំបូង​កាលពី ១០​សប្តាហ៍​មុន ស្ទើរតែ ៩០លាន​ករណី​ត្រូវ​បាន​រាយការណ៍មកកាន់​អង្គការ​សុខភាព​ពិភពលោក ច្រើនជាង​ត្រូវបាន​រាយការណ៍​កាលពី​ឆ្នាំ​២០២០​។ លោកនិយាយថា បច្ចុប្បន្ននេះ​យើង​កំពុង​ចាប់ផ្តើម​មើលឃើញ​ការកើនឡើង ​គួរឱ្យ​ព្រួយបារម្ភ​នៃ​ករណីស្លាប់នៅក្នុង​តំបន់​ភាគច្រើន​នៃ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយថា គ្មានអ្វី​អាច​លើសពី​ការពិត​នោះទេ ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) បច្ចុប្បន្នកំពុង​តាមដាន​វីរុស​តំណរ​ពូជចំនួន​ ៤​ប្រភេទ​នៃ​វីរុស​ប​ម្លែ​ង​ខ្លួ​ថ្មី ​Omicron នៃ​ការព្រួយបារម្ភរួមទាំង​វីរុស BA.2។ វីរុស​នេះ​នឹងបន្ត​វិ​វ​ឌ្ឍជា​មូល​ហេតុដែល​យើង​អំពាវនាវ​ដល់​ប្រទេស​នានា បន្ត​ការធ្វើ​តេស្តតាមដាន​ជា​បន្តបន្ទាប់​។ យើង​មិនអាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​បានទេ ប្រសិនបើ​យើង​មិនដឹងថា​វា​កំពុង​ធ្វើ​អ្វី​។ ហើយ​យើង​ត្រូវ​បន្ត​ធ្វើការ​ដើម្បី​ធានាថា​ មនុស្ស​ទាំងអស់​មានលទ្ធភាព​ទទួលបាន​វ៉ាក់សាំង​បង្ការ​។ក្នុងពេល​ជាមួយគ្នានេះ វា​ក៏​ច្បាស់​ដែរ​ថា​នៅពេលដែល​វីរុស​វិ​វ​ឌ្ឍ ដូច្នេះ​វ៉ាក់សាំង​ប្រហែលជាត្រូវ​វិ​វ​ឌ្ឍដូចគ្នា​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 អាច​បន្ត​គេច​ផុតពី​អង្គ​បដិបក្ខប្រាណ​ដែល​ប្រឆាំង​វីរុស បង្កើតឡើង​ដោយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​។ ជាមួយគ្នានេះ​ប្រធាន​អង្គការ​សុខភាព​ពិភពលោកបាននិយាយថា អង្គការ​របស់លោក​បាន​ចេញផ្សាយនូវ​របាយការណ៍​ថ្មី​មួយ ស្តីពី​បន្ទុកនៃ​កាកសំណល់វេជ្ជសាស្ត្រ​ពី​ការ​រាតត្បាត​ជំងឺ ដូចជា​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ឧបករណ៍​តេស្ត សារធាតុ​គីមី សេ​រ៉ាង ម្ជុល និង​ផលិតផល​ប្រើប្រាស់​ចោល​ផ្សេងទៀត ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃដែល​កំពុង​គំរាមកំហែង​ដល់​សុខភាពមនុស្ស និង​បរិស្ថាន និង​បង្ហាញ​ពី​តម្រូវការ​ដើម្បី​កែលម្អ​ការគ្រប់គ្រងកាក​សំណ​ល់​។ លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេសរបស់​អង្គការ WHO បាន​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈដែល​ប្រទេស​ជាច្រើន​មិនទាន់បាន​ឆ្លងកាត់​ករណី​ខ្ពស់​នៃវីរុស​ប​ម្លែ​ង​ខ្លួន ​Omicron​ នៅឡើយ ខណៈ​ប្រទេស​ជាច្រើន​នៅមានកម្រិត​ទាប​ក្នុង​ការចាក់​វ៉ាក់សាំង​ ដល់បុគ្គល​ដែល​ងាយ​រងគ្រោះ​ខ្លាំង​នៅក្នុង​ចំនួន​ប្រជាជន​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន

WHO៖ ប្រទេស​ជាច្រើន​មិន​ទាន់​ឈាន​ដល់​ចំណុច​កំពូល​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី Omicron នៅ​ឡើយ​

2022/02/02 12:38:31 pm        473
​WHO៖ មន្ត្រីជាន់ខ្ពស់​ផ្នែក​បច្ចេកទេស​នៃ​ជំងឺ COVID-19 របស់​អង្គការ​សុខភាព​ពិភពលោកបាន​និយាយកាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ជាច្រើន​នៅ​មិនទាន់​ឈានដល់​ចំណុចកំពូល​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ថ្មី​ Omicron​ នៅឡើយ ហើយ​វិធានការ​នានា​ដែល​បានដាក់ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​ គួរតែបន្ធូរបន្ថយ​ជា​បណ្តើរៗ។​​លោកស្រី Maria Van Kerkhove បាន​ប្រាប់​សន្និសីទ​សារព័ត៌មានតាម online ថា យើង​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ប្រទេសជាច្រើន​នៅ​មិនទាន់បាន​ឆ្លងកាត់​ករណី​ឆ្លង​ដល់ចំណុចកំពូល​នៅឡើយ។ ប្រទេស​ជាច្រើន​មាន​កម្រិត​នៃ​ការចាក់​វ៉ាក់សាំង​ទាប ​ជា​មធ្យមដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ខ្លាំង​របស់​ពួកគេ។​ លោកស្រី​បាន​បន្ថែមថា ដូច្នេះនៅពេលនេះមិនមែនជា​ពេល​ត្រូវ​ដកចេញ​អ្វីៗ​គ្រប់យ៉ាង​ទេ។ ​យើង​តែងតែ​ជំរុញ​ហើយ​ជំរុញ​ទៀត ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ចក្នុងការ​អនុវត្តន៍​ការធ្វើអន្តរាគមន៍ ព្រមទាំង​ការដក​ការធ្វើអន្តរាគមន៍​ទាំងនោះជា​បណ្ដើរៗ​ និង​យឺតៗសន្សឹមៗ​។ ព្រោះ​វីរុស​នេះ​ពិតជា​មានការ​ប្រែប្រួល​លឿន​ណាស់​។​ចំណែក​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយថា ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការ​សហប្រជាជាតិ​នេះមានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ​អំពី​ការលើក​យកមក​និយាយ​បូបាច់នៅក្នុង​ប្រទេស​មួយចំនួន​ថា ​មាន​វ៉ាក់សាំង​ហើយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ឆ្លង​លឿន​មែន តែ​វា​ខ្សោយ អញ្ចឹង​អាចធ្វើ​ឲ្យ​មនុស្ស​លែងគិតគូ​ពី​វិធានការ​ទប់ស្កាត់ ហើយក៏​លែង​គិត​ថា​វា​ជា​រឿង​ចាំបាច់​៕អត្ថបទ៖ សុខមាន

លោក Putin៖ ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ទាញ​រុស្ស៊ី​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​

2022/02/02 12:13:39 pm        607
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចោទប្រកាន់​សហរដ្ឋអាមេរិកថា​ កំពុង​ព្យាយាម​ទាញ​ប្រទេស​របស់លោក​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Vladimir Putin បាន​និយាយថា លោក​សង្ឃឹមរុស្ស៊ី​ និង​លោកខាងលិចនឹង​ស្វែងរក​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​សន្តិសុខ​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចោទប្រកាន់​អាមេរិក​ថា ​បាន​កំពុង​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ជា​ឧបករណ៍​ទប់ទល់​នឹង​រុស្ស៊ី​។​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​សំខាន់​ជា​លើកដំបូង​របស់​លោក​ អំពី​វិបត្តិ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះលោកថា ​គោលដៅ​របស់សហរដ្ឋអាមេរិកគឺ​ដើម្បី​ប្រើប្រាស់​ការ​ប្រឈម​ដាក់គ្នា ​ជា​លេស​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី​។ ​លោក​ក៏បាន​និយាយផងដែរ​ថា សហរដ្ឋអាមេរិក​កំពុង​ព្រងើយកន្តើយ​នឹង​ក្ដីបារម្ភ​របស់​រុស្ស៊ី អំពី​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូនៅ​អឺរ៉ុប​។ ​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង​ជុំវិញ​ការបង្កើន​កងទ័ព​រប​ស់​រុស្ស៊ី នៅ​ជិត​ព្រំដែន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​លោកខាងលិច​ថា ​ខ្លួន​មាន​គម្រោង​ឈ្លានពានរយៈ​ពេ​លជិត​ ៨​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​បាន​ដាក់​តំបន់​ឧបទ្វីប​គ្រី​មៀ​ស្ថិតនៅ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន និង​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​ប្រទេស​រុស្ស៊ីបាន​ចោទប្រកាន់រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ពីបទ​បរាជ័យ​ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀងអន្តរជាតិ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នៅតំបន់​ភាគ​ខាងកើត ជាទី​ដែល​មាន​មនុស្ស​យ៉ាងហោចណាស់ ១៤,០០០នាក់​បាន​ស្លាប់ ហើយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ីបាន​គ្រប់គ្រង​ដែនដី​ដ៏​ធំ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់ និង​ ៣៨​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​លើ​ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា

2022/02/02 11:36:17 am        392
​មីយ៉ាន់ម៉ា៖ មន្ត្រី​សន្តិសុខ​មួយរូប​បាន​ប្រាប់​សារព័ត៌មាន AFP ថា មនុស្ស​ ២​នាក់​បាន​ស្លាប់ និង ​៣៨​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ការជួបជុំ​គាំទ្រ​យោធា​ ក្នុង​ភាគ​ខាងកើត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ ​ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ទូទាំងប្រទេស​នៅ​ថ្ងៃ​គម្រប់ខួបមួយឆ្នាំ ​ជា​លើកដំបូងនៃ​ការដណ្ដើម​ក្ដោប​ក្តាប់​អំណាច​ពី​សំណាក់​យោធា​។ ​ពុំមាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ទេពី​សកម្មភាព​របស់ខ្លួន ​ចំពោះ​ការវាយប្រហារដែល​បាន​កើតឡើង ខណៈ​ក្រុម​សកម្មជនប្រឆាំង​រដ្ឋប្រហារបាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​រដ្ឋប្រហារ ដោយ​ការធ្វើ​កូដកម្ម​ស្ងៀមស្ងាត់ និង​ការតវ៉ា​ដោយ​ទះដៃផ្គើន​នឹង​បទបញ្ជា​របស់​របប​សឹក។ ​យោធា​បាន​ដណ្ដើម​កាន់កាប់​អំណាច ​ដែល​បានបញ្ចប់​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី ​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍មួយ​នេះ និង​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ដែល​បង្ក​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើន និង​ការបង្ក្រាប​ដ៏សាហាវ​ទៅលើ​ក្រុមបាតុករ​។ ​ក្នុងការ​ព្យាយាម​ទប់ស្កាត់ប្រតិកម្ម ​និង​ការប៉ះទង្គិច​គ្នា​ជា​រៀងរាល់ថ្ងៃ របប​សឹក​បានសម្លាប់ជន​ស៊ីវិលជាង ១,៥០០នាក់ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ក្នុងស្រុក​។ តំបន់​ជាច្រើន​របស់​ប្រទេស​នេះត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រុម​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ​៕អត្ថបទ៖ សុខមាន

អាមេរិក​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​ជំនួប​ប្រជុំ​ស្ដីពី​កូរ៉េខាងជើង

2022/02/02 10:30:38 am        200
​សហរដ្ឋអាមេរិក៖ ក្រុម​អ្នកការទូត​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​រៀបចំ​ជំនួបបន្ទាន់​​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីបបាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង។​ ​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម Hwasong-12 កាលពីថ្ងៃអាទិត្យ ទី៣០ មករា ដែល​បង្ក​ឲ្យ​មាន​ក្ដីបារម្ភថា​ រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះអាច​បន្ត​ការសាកល្បង មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយឡើងវិញ​។​ការបាញ់​កាលពី​ថ្ងៃអាទិត្យគឺជា​ការសាកល្បង​មី​ស៊ី​ល​លើក​ទី​៧ របស់​ប្រទេស​កូរ៉េខាងជើងនៅក្នុង​ខែមករា​ដើមឆ្នាំ២០២២​ នេះ និង​ជា​លើកដំបូង​ដែល​ប្រទេស​នេះបាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​បំផុត ចាប់តាំងពី​ឆ្នាំ២០១៧ មក។ ​គេ​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិនឹង​រៀបចំ​ជំនួប​ប្រជុំ​បិទទ្វារនៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ ហើយ​វា​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ីដែលជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​សម្រាប់​ខែកុម្ភៈ​នេះ ដើម្បី​បញ្ជាក់​ពី​ពេលវេលា​។ ​ទីក្រុង Washington បាននឹងកំពុង​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​កា​ន់​តែ​តឹងរ៉ឹង​ថែមទៀតលើ​ក្រុង Pyongyang ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​។ ​កាលពី​ពាក់កណ្ដាល​ខែមករា រដ្ឋបាល​របស់លោកប្រធានាធិបតី​អាមេរិក Joe Biden បានដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគីលើ​ជនជាតិ​កូរ៉េខាងជើង​ចំនួន​ ៥នាក់, រុស្ស៊ីម្នាក់ និង​ក្រុមហ៊ុន​មួយរបស់​រុស្ស៊ីពាក់ព័ន្ធ​នឹង​ការសាកល្បង​អាវុធ​ជា​បន្តបន្ទាប់​កន្លងមក​នេះ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​ពិភាក្សា​ពី​ភាព​តានតឹង​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​មិន​ចាត់វិធានការ​

2022/02/01 02:40:59 pm        509
​UN៖ ប្រទេស​រុស្ស៊ី​បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​ ពី​ការ​បង្កើន​ភាព​តានតឹង​លើ​ប្រទេសអ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​នាំ​មនោគម​នយោបាយ​សុទ្ធសាធ​មក​រក​អំណាច​ក្នុង​ទីក្រុង​គៀវ ខណៈ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​លើពាក្យ​ចចាមអារ៉ាមក្នុងការ​បង្កើន​កងទ័ព​ របស់​ទីក្រុង​ម៉ូស្គូ​នៅ​ជិត​ប្រទេសជិតខាង​ភាគខាងត្បូងរបស់ខ្លួន​។​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​និយាយថា កម្លាំងយោធាដែល​កំពុង​កើនឡើងរបស់​ប្រទេស​រុស្ស៊ី ដែលមាន​ទាហាន​ជាង ១០ម៉ឺននាក់នៅតាម​បណ្តោយព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ការ​ចល័ត​ធំជាងគេ​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ និង​មានការ​រាលដាលនៃ​ការវាយប្រហារ​តាម​អ៊ីនធឺណិត និង​ព័ត៌មាន​មិន​ពិត​របស់​ប្រទេសរុស្ស៊ី​។​ ​រ​ដ្ខ​មន្ត្រី​ការបរទេស​រុស្សី លោក Sergey Lavrov និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken មិនបាន​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​ដែល​បាន​មើលឃើញ​ណាមួយ​ឡើយ ក្នុងការធ្វើ​ឲ្យ​ធូ​ស្រាល​ភាព​តានតឹងនៅក្នុង​ជំនួប​របស់​ពួកគេ​ទាំងពីរ ​ក្នុង​ទីក្រុងហ្សឺ​ណែវកាលពីដើមខែ​នេះ​។ យោងតាម​ក្រសួងការបរទេស​រុស្សី​បាន​និយាយថា រដ្ឋមន្ត្រី​ទាំងពីរ​ត្រូវបាន​រំពឹងថា​នឹងសន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​៕អត្ថបទ៖ ប៊ុនថន

ពិភពលោក​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ឱបដៃ​ឈរ​មើល ខណៈ​មី​យ៉ាន់​ម៉ា​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​

2022/02/01 02:14:27 pm        805
​មីយ៉ាន់ម៉ា៖ នៅ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ឆ្នាំ២០២២​ ​នេះ​គឺជា​រយៈពេល​ ១​ឆ្នាំ​គត់​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​ការ​អំពាវនាវ​រក​ចំណាត់ការ​ពី​អន្តរជាតិ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង ពិសេស​ពី​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ (NUG) ដែល​បាន​បង្កើត​ចេញពី​ក្រុម​អ្នកនយោបាយ​ជាប់ឆ្នោតដែល​ត្រូវបាន​ក្រុម​ឧត្ដមសេនីយ៍​ដឹកនាំ​ដោយ​លោក Min Aung Hlaing ទម្លាក់​ចេញពី​តំណែង​។​រដ្ឋមន្ត្រីការបរទេស​របស់​រដ្ឋាភិបាល​នេះ​គឺ​លោក Zin Mar Aung បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ពិភពលោក​ពុំបាន​ធ្វើ​អ្វី​ក្រៅ​តែ​ពី​ឱប​ដៃ​ឈរ​មើល​នោះទេ​។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ យើង​បាន​មើល​ឃើញ​ពី​ការ​ធ្វើ​បាប​ដ៏​ឃោរឃៅ​ទៅលើ​ប្រជាជន​ខ្លួនឯង​។ យើង​ក៏បាន​មើល​ឃើញ​ផង​ដែរ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ពី​មនុស្ស​ជំនាន់​ក្រោយ ជា​មនុស្ស​ជំនាន់​ថ្មី​ដែល​និយាយ​ថា​ ពួកគេ​នឹង​មិន​ទទួលយក​របប​នេះ​ឡើយ​។ ការវាយប្រហារ​លើ​ជន​ស៊ីវិល ក្រុម​អ្នក​តវ៉ា និង​សកម្មជន​នយោបាយ​បាន​រីក​កាន់តែ​ធំ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មី​នេះ​។​អ្វី​ដែល​ជា​ការ​ចាប់ផ្ដើម​ឡើង​ឈាន​ដល់​ការ​បង្ក្រាប​ដោយ​ហិង្សា គឺជា​ការប្រើប្រាស់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក និង​ការ​វាយ​ដុំ ដែល​រហូត​មក​ដល់​ពេល​នេះបាន​ប្រែ​ក្លាយ​ជា​ការ​វាយ​ប្រហា​រ​តាម​អាកាស ការ​ដុត​បំផ្លាញ​ភូមិ​ស្រុក និង​បាញ់​ប្រហារ​ដោយ​ដាក់​គោលដៅ​នៅ​ទូទាំង​ប្រទេស​។ យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោបាយ ​ដែល​បាន​តាម​ឃ្លាំមើល​តាំងពី​អំពើ​ហិង្សា​ចាប់ផ្ដើម​ឲ្យដឹងថា មនុស្ស​ជាង ១,៥០០នាក់​ត្រូវបាន​សម្លាប់​ចាប់​តាំងពី​រដ្ឋប្រហារ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយ​ការ​បាក់​ដី និង​ទឹកជំនន់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ​២៤​នាក់

2022/02/01 04:52:23 am        1241
​ប្រេស៊ីល៖ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​សង្គ្រោះបាន​ជីក​រក​ក្នុង​ដីល្បាប់ និង​គំនរ​កម្ទេចកំទី​បាក់បែកក្នុង​ទីក្រុង Franco da Rocha បន្ទាប់ពី​ការបាក់​ដី និង​ទឹកជំនន់បង្ក​មកពី​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឲ្យមនុស្ស​ជា​ច្រើ​ននាក់​ស្លាប់ និង​បាន​បង្ខំ​ឲ្យ​គ្រួសារ​ជាច្រើន​ភៀសខ្លួនចេញពី​លំនៅឋាន​របស់​ពួកគេ​។​អ្នកសម្របសម្រួល​ប្រតិបត្តិការ​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យនិយាយថា ​អ្នកស្លាប់​ ៦​នាក់​បន្ថែមទៀតត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង Franco da Rocha ហើយ​មនុស្ស ​៣​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។ ​រហូតមកដល់​ពេលនេះយ៉ាងហោចណាស់​មនុស្ស ​២៤​នាក់បាន​ស្លាប់ដោយសារតែ​គ្រោះមហន្តរាយបាក់​ដី និង​ទឹកជំនន់​។ យោងតាម​អង្គភាព​ការពារ​ជន​ស៊ីវិល​បាន​ឲ្យ​ដឹងថា ​ប្រជាជន​ ៦០០​គ្រួសារមកពី​ក្រុង​ចំនួន ​១១ ត្រូវបាន​ផ្លាស់​ទីលំនៅ​ទៅកាន់​កន្លែងមាន​សុវត្ថិភាព៕អត្ថបទ៖ ប៊ុនថន

ក្រុង​មូ​ស្គូ​ព្រមាន​ថា​ អ៊ុយ​ក្រែ​ន​អាច​នឹង​បំផ្លាញ​ខ្លួនឯង ខណៈ​រុស្ស៊ី​ និង​អាមេរិក​ប៉ះ​ពាក្យសម្ដី​នៅ ​UN

2022/02/01 10:46:53 am        581
​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​មួយរូប​របស់​រុស្ស៊ីបាន​ព្រមាន​ នៅក្នុង​ការជជែក​ដេញដោល​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ទទួលខុសត្រូវចំពោះ​ការបំផ្លិចបំផ្លាញ​ខ្លួន បើសិន​បើ​ប្រទេស​នេះ​ធ្វើឱ្យ​ខូច​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដែលមាន​ស្រាប់​។​​ការព្រមាន​ចេញពី​មាត់​លោក Vasily Nebenzya តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ីប្រចាំ​នៅអង្គការសហប្រជាជាតិ អំឡុង​សម័យប្រជុំ​ក្រុមប្រឹក្សា​ដ៏​តានតឹងបានកើត​ឡើង​ នៅ​ថ្ងៃ​ដែល​ការពិភាក្សា​ខាង​ការទូត​កម្រិត​ខ្ពស់​នៅតែ​បន្ត ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​ថា ខ្លួន​បានទទួល​ការឆ្លើយតប​ពី​ទីក្រុង​មូ​ស្គូ ចំពោះឯកសារ​ដែល​សហរដ្ឋ​អាមេរិក​បានប្រគល់​ជូន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​សប្តាហ៍​មុន ដោយបានគូសបញ្ជាក់​ជា​ផ្លូវការ​នូវ​តំបន់​ដែល​រដ្ឋបាល​លោក Biden ជឿជាក់ថា ប្រទេស​ទាំងពីរ​អាច​ស្វែង រក​ចំណុចរួម​។ មន្ត្រី​អាមេរិក​នឹងមិន​បង្ហាញ​ខ្លឹមសារ​លិខិត​របស់​រុស្ស៊ី​ឡើយ ដោយ​និយាយថា​ ពួកគេ​នឹងមិនចរចា​ជា​សាធារណៈ​ទេ​។​​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Tony Blinken និង​សម​ភាគី​រុស្ស៊ី​របស់លោក​គឺ​លោក Sergei Lavrov គ្រោង​នឹង​ពិភាក្សាគ្នា​តាម​ទូរស័ព្ទនៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ទទួលបាន​លិខិត​ពី​រុស្ស៊ី និងសម័យប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។​ ទន្ទឹមនឹង​នេះដែរ​កាល​ពីថ្ងៃ​ចន្ទ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ពិភាក្សា​ជាមួយប្រធានាធិបតី​បារាំងលោក Emmanuel Macron ក្នុងការសន្ទនាតាម​ទូរស័ព្ទលើក​ទី​ពីរ​រវាង​មេដឹកនាំ​រុស្ស៊ី​ និង​បារាំង​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​៕អត្ថបទ៖ សុខមាន

ករណីឆ្លងវីរុស COVID-19 ប្រចាំថ្ងៃ​នៅ​រុស្ស៊ី​កើន​ឡើង​ជាង ១១​ម៉ឺន​នាក់​

2022/01/31 07:39:24 am        651
​រុស្ស៊ី៖ ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​នៅ​ប្រទេស​រុស្សី​ប្រចាំថ្ងៃ​បាន​កើន​ឡើងដល់​ជាង ១២១,០០០​នាក់​កាលពី​ថ្ងៃអាទិត្យ ជា​កា​កើន​ឡើង​ប្រាំបី​ដង​ប្រៀបធៀប​ទៅនឹង​កាលពី​ដើមខែដោយសារតែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron ដែល​ឆ្លង​រីក​រាលដាល​ពេញ​ប្រទេស​។ ក្រុមការងារ​ទប់ស្កាត់​វីរុស​ឆ្លង​របស់​រដ្ឋបាន​រាយការណ៍​ពីករណី​ឆ្លង​ថ្មី​ចំនួន ១២១,២៨៨​ករណី​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​ទៅ​នេះជា​កម្រិត​ខ្ពស់ ខណៈ ៨,០០០​ករណី​ត្រូវ​បាន​កត់ត្រា​នៅ​មួយថ្ងៃ​មុន​នោះ​។​តួលេខ​នៃ​ករណី​ឆ្លង​របស់​ប្រទេសបាន​កើនឡើង​ចាប់តាំងពីដើម​ខែមករា នៅពេលដែលករណី​ថ្មីប្រមាណ ១៥,០០០នាក់ក្នុង​មួយថ្ងៃ​ត្រូវ​បាន​កត់ត្រា​។ ក្រុមការងារ​ប្រឆាំង​វីរុស​បាន​និយាយថា ​មនុស្ស ៦៦៨​នាក់​បាន​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ​ថ្ងៃ​ម្សិលមិញដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​នៅប្រទេស​រុស្សី​កើនឡើង​ដល់ ៣៣០,៧២៨​នាក់​ជា​ចំនួន​ច្រើន​បំផុត​នៅ​ទ្វីប​អឺរ៉ុប ហើយ​មាន​ករណី​ឆ្លងសរុប ១១,៧៣៧,០០៧​ករណី​។ ​ទោះបី​ជាមាន​ករណី​ឆ្លង​កើនឡើង​ក៏ដោយ អាជ្ញាធរ​បាន​ជៀសវាង​ការដាក់​វិធានការ​រឹតត្បិត​ធំៗណាមួយ ក្នុងការ​ទប់ស្កាត់​ការកើនឡើង​នេះ និង​បាននិយាយថា ប្រព័ន្ធ​សុខាភិបាល​កំពុង​ទប់ស្កាត់​លំហូរនៃ​អ្នកជំងឺ​។ កាលពី​ដើមខែ​នេះ សភា​បានបន្ថែម​ពេល​ដោយ​គ្មាន​កំណត់​ក្នុង​ការដាក់​វិធានការលើ​អ្នកមិន​ចាក់​វ៉ាក់សាំង ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​ដែល​ស្ទាក់ស្ទើរ​ក្នុងការ​ចាក់​វ៉ាក់សាំង​បង្ការ​។​​នៅក្នុង​សប្តាហ៍​នេះ មន្ត្រី​ក្រសួងសុខាភិបាល​បាន​កាត់បន្ថយ​រយៈពេលនៃ​ការដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ត្រូវការ​សម្រាប់​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ COVID-19 ពី ១៤ថ្ងៃ​មក​នៅត្រឹមតែ ៧ថ្ងៃដោយ​មិន​ផ្តល់​ការពន្យល់​ណាមួយសម្រាប់​ការផ្លាស់ប្តូរវិធានការ​នោះទេ​។ ប្រទេស​រុស្ស៊ី​មាន​វិធានការបិទ​ខ្ទប់​តែម្តង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០២០ ទោះបីជា​ប្រជាជន​រុស្សី​ជាច្រើន​ត្រូវបាន​បញ្ជា​ឱ្យ​សម្រាក ពី​រយៈពេល​មួយ​សប្តាហ៍កាលពី​ខែតុលា​ឆ្នាំមុនក្នុងពេល​មានការ​កើនឡើង​ករណី​ឆ្លង និង​ស្លាប់ត្រូវបាន​រាយការណ៍៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញ និងបារាំងប្រឈមកម្ដៅកាន់តែខ្លាំង បន្ទាប់ពីខែមិថុនាដ៏ក្តៅគគុកបានបណ្តាលឱ្យមនុស្ស២.០០០នាក់ស្លាប់
07/03/2026 10:07 AM
អត្តពលិកជិត ២ពាន់នាក់ នឹងចូលរួមជិះកង់-រត់ អបអបខួប ៩ឆ្នាំ នៃការ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ក្នុង​បញ្ជី​បេតិកភណ្ឌ ចុងសប្ដាហ៍នេះ
07/03/2026 10:07 AM
លោក Andy Burnham នាយករដ្ឋមន្ត្រីបន្ទាប់របស់អង់គ្លេស ទំនងជាប្រឈមនឹងគម្លាតថវិកាការពារជាតិ
07/03/2026 10:07 AM
អ្នកវិភាគ៖ អតីតអ្នកចរចាអាមេរិក-អ៊ីរ៉ង់ និយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែពន្លឿនការចរចាជាមួយទីក្រុងតេអេរ៉ង់
07/03/2026 09:07 AM
អ្នកវិភាគ៖ អាមេរិកគួរតែផ្តល់អាទិភាពដល់ការបើកឡើងវិញច្រកសមុទ្រ Hormuz និងបន្ថយភាពតានតឹងក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់
07/03/2026 09:07 AM
[UPDATE] ថៃកំពុងបើកការស៊ើបអង្កេតមូលហេតុក្មេងអាយុ១១ឆ្នាំ បើករថយន្តបំបុកចូលក្បួនព្រះពុទ្ធសាសនាសម្លាប់ព្រះសង្ឃ៩អង្គ
07/03/2026 09:07 AM
អ៊ីរ៉ង់ព្រមាននាវាដឹកប្រេងឱ្យប្រើប្រាស់ផ្លូវដែលត្រូវបានអនុម័តក្នុងច្រកសមុទ្រ Hormuz ពុំនោះនឹងប្រឈមការឆ្លើយតបដោយកម្លាំង
07/03/2026 08:07 AM
អ៊ុយក្រែនអំពាវនាវជាបន្ទាន់ដល់សម្ព័ន្ធមិត្តជិត ៤០ សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្សជិត៣០នាក់
07/03/2026 08:07 AM
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈមបង្កើនប្រសិទ្ធភាពការងារ
07/03/2026 06:07 AM
ពលរដ្ឋអ៊ីរ៉ង់និយាយថា ជីវិតរស់នៅប្រចាំថ្ងៃល្អប្រសើរជាងមុន តែសម្ពាធនៅតែកើតមាន
07/02/2026 08:07 PM