សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦

ព័ត៌មានសំខាន់ៗ

របាយការណ៍​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ ២​គ្រាប់​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ

2022/01/25 03:13:32 pm        696
​កូរ៉េខាងជើង៖ សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​រាយការណ៍​ដោយ​យោង​តាម​ប្រភព​ពី​យោធាថា នៅ​ថ្ង​អង្គារ​នេះ​កូរ៉េខាងជើង​បានបាញ់​អាវុធ​ដែល​ទំនងជា​មី​ស៊ី​ល​តម្រង់​គោលដៅ​ចំនួន​ ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្បែរ​តំបន់​ឆ្នេរ​របស់​ខ្លួន ក្រោយ​ការ​បាញ់​សាកល្បង​ជា​បន្តបន្ទាប់​នៃ​មី​ស៊ី​ល​បាលី​ស្ទីកដែល​ត្រូវ​បាន​ហាមប្រាម​កាលពី​ដើមខែ​នេះ​។​​សារព័ត៌មាន Yonhap បាន​បន្ថែម​ថា យោធា​កូរ៉េខាងត្បូង​កំពុង​វាយតម្លៃ​ការ​បាញ់​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​កំណត់​ពី​ឈ្មោះ​ ឬ​ប្រភេទ​នៃ​អាវុធ​នោះ​។​ ​ទីភ្នាក់ងារសារព័ត៌មាន NK News ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​មាន​មី​ស៊ី​ល​តម្រង់​គោលដៅ​ចំនួន ​២​គ្រាប់​ត្រូវ​បាន​បាញ់​។ ​អគ្គសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូងពុំបាន​បញ្ជាក់​ភ្លាមៗ​ទេ​ ទៅ​នឹង​របាយការណ៍​នោះ​។​ គួរ​ឲ្យ​ដឹង​ថា ​មី​ស៊ី​ល​តម្រង់​គោលដៅ​ដែល​បាន​បាញ់​នេះ មិន​ត្រូវ​បាន​ហាមប្រាម​ក្រោម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ទេ​។​ កាលពី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ផ្គើន​ទៅ​នឹង​ការ​ថ្កោលទោស​ពី​អន្តរជាតិ និង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន​ ៤​លើក​៕​អត្ថបទ៖ សុខមាន

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ការពិភាក្សា​អំពី​ការ​បញ្ចប់​ជំងឺ​រាតត្បាត​

2022/01/25 12:27:39 pm        280
​WHO៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​លក្ខខណ្ឌ​នៅតែ​ជា​គំរូ​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៃ​វីរុស​ឆ្លង COVID-19 ដែល​លេចចេញ​កាន់តែ​ច្រើន​ឡើង ហើយ​វា​ជា​គ្រោះថ្នាក់​ក្នុង​ការ​សន្មត​ថាវីរុស​រាតត្បាត​បញ្ចប់​។ លោក Tedros Adhanom Ghebreyesus និយាយ​ថា ដំណាក់កាល​ធ្ងន់ធ្ងរនៃ​ជំងឺ​រាតត្បាត​អាច​នៅតែ​បញ្ចប់​វា​បាន​នៅ​ឆ្នាំនេះ ប្រសិនបើ​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​បំពេញ​។ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានដាក់​ចេញ​គោលដៅ និង​កង្វល់​ជាច្រើន​នៅក្នុងផ្នែក​សុខភាព​ពិភពលោក ​ជុំវិញ​បញ្ហា​ដូចជាការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ ការប្រយុទ្ធប្រឆាំង​ភាពធន​ចំពោះ​ការព្យាបាល​ប្រឆាំង​មេរោគ និង​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​លើ​សុខភាពមនុស្ស​។​ ​ទោះជា​យ៉ាងណា​លោក​បាន​និយាយថា​ ការបញ្ចប់​ដំណាក់កាល​ស្រួចស្រាវនៃ​ជំងឺ​រាតត្បាត​ ត្រូវតែ​នៅជា​អាទិភាពរួម​។ ​លោក​ Tedros បាន​ទទូចថា​ យើង​អាច​បញ្ចប់​វីរុស COVID-19 ជាការ​សង្គ្រោះបន្ទាន់​ផ្នែក​សុខភាពសកល ​ហើយ​យើង​អាចធ្វើ​វា​បាននៅ​ឆ្នាំនេះ​ដោយ​ឈានទៅដល់​គោលដៅ ដូចជា​គោលដៅ​របស់អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ការចាក់​វ៉ាក់សាំង ៧០% នៃ​ចំនួន​ប្រជា​ជន​ក្នុងប្រទេស​នីមួយៗនៅ​ពាក់កណ្តាល​ឆ្នាំនេះ ជាមួយនឹង​ការ​ផ្តោតលើ​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​វីរុស COVID-19 និង​ជំរុញ​ការធ្វើ​តេស្ត​ដើម្បី​តាមដាន​វីរុស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​កំពុង​លេចចេញ​។​​លោក​និយាយថា វា​ជា​ការពិត​ដែល​យើង​នឹង​រស់នៅ​ជាមួយ​វីរុស COVID សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ ប៉ុន្តែ​ការរៀន​រស់នៅ​ជាមួយ​វីរុស COVID-19 មិនអាច​មានន័យថា យើង​ទទួលយក​អ្នកស្លាប់​ជិត ៥ម៉ឺន​នាក់​ក្នុង​មួយ​សប្តាហ៍​ពី​ជំងឺ​ដែល​អាច​ការពារ និង​ព្យាបាល​បាន​នោះទេ​។ លោក Tedros បាន​អំពាវ​នាវ​ឱ្យមាន​ការពង្រឹង​អង្គការ​សុខភាព​ពិភពលោក និង​ការបង្កើន​មូលនិធិ​សម្រាប់​ស្ថាប័នដើម្បី​ជួយ​ទប់ទល់​វិបត្តិ​សុខភាព៕អត្ថបទ៖ ប៊ុនថន

យោធាបួ​គី​ណាហ្វា​សូដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​ដោយ​ចាប់ខ្លួន​ប្រធានាធិបតី និង​រំលាយ​រដ្ឋាភិបាល

2022/01/25 11:51:14 am        247
​បួ​គី​ណាហ្វាសូ៖ កងទ័ព​របស់​ប្រទេស​បួ​គី​ណាហ្វាសូ (Burkina Faso) បាន​និយាយ​ថា ​ខ្លួន​បាន​គ្រប់គ្រង​ប្រទេស​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​ចាប់ខ្លួន​ប្រធានាធិបតីលោក Roch Kabore រំលាយ​រដ្ឋាភិបាល និង​សភា ព្យួរ​រដ្ឋ​ធម្ម​មនុញ្ញ និងបិទ​ព្រំដែន​ប្រទេស​របស់ខ្លួន​។ ​រដ្ឋប្រហារ​នេះ​ត្រូវបាន​ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋដោយ​ឣ​នុ​សេនីយ​ឯក Sidsore Kader Ouedraogo ដែល​និយាយថា​ យោធា​បាន​រឹបអូស​អំណាច​ជាការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សន្តិសុខ ដែល​ចេះតែ​ធ្ងន់ធ្ងរ​ទៅ​នៅក្នុង​ប្រទេស ​និង​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាលក្នុងការ​បង្រួបបង្រួម​ប្រជាជន​។​ ​ពួកគេ​ពុំបាន​និយាយ​ពី​កន្លែង​ឃុំខ្លួន​របស់​ប្រធានាធិបតី Kabore ទេ ប៉ុន្តែ​បាន​និយាយថា ​រូបលោក​មាន​សុវត្ថិភាព​។ របប​យោធា​ថ្មី​បាន​និយាយថា ខ្លួន​បាន​រំលាយ​រដ្ឋធម្មនុញ្ញ និង​សភាជាតិ​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ និង​អនុវត្តន៍​បម្រាមគោចរ​ពី​ម៉ោង ៩​យប់ដល់​ម៉ោង ៥​ព្រឹក​។ ​គេ​បាន​មើលឃើញ​ពី​ភាពវឹកវរ​ខ្លាំងក្រោយ​ការតវ៉ា​ដ៏​រំជើបរំជួល ដោយ​ក្រុម​អ្នកប្រឆាំង​រដ្ឋប្រហារ បាន​ដុត​រនាំង​បិទផ្លូវ​នៅតាម​ផ្លូវ​នានា​ ក្នុង​រដ្ឋធានី​របស់​ប្រទេស​បួ​គី​ណាហ្វា​សូកាលពី​ថ្ងៃអាទិត្យ មួយថ្ងៃ​មុន​ទាហាន​រឹបអូស​ដណ្ដើម​អំណាច​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ជាង​ ៧១​លាននាក់

2022/01/24 12:20:31 pm        439
​សហរដ្ឋអាមេរិក៖ យោង​តាម​មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា ចំនួន​សរុបនៃ​ករណី​ឆ្លង​វីរុស COVID-19 ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន ៧១.៩២៥,៩៣១​លាន​នាក់ និង​មាន​ចំនួន​អ្នក​ស្លាប់ ៨៨៩,១៩៧​នាក់​។​សហរដ្ឋអាមេរិក​បាន​បន្ត​នាំមុខគេ​លើ​ពិភពលោក ​ទាំង​ករណី​ឆ្លង​ដែល​ត្រូវបាន​បញ្ជាក់​អំពី​វីរុស COVID-19 និង​អ្នក​ស្លាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វីរុស​។ សហរដ្ឋអាមេរិក​បាន​ឃើញ​ការ​កើន​ឡើង​នៃ​វីរុស COVID-19 ថ្មី​ចាប់​តាំងពី​ពាក់កណ្ដាល​ខែ​ធ្នូ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ឆ្លង​ខ្ពស់​។ យោង​តាម​ការ​រាយការណ៍​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក (ABC) បាន​ឲ្យ​ដឹង​ថា ចំនួន​ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​នា​ពេល​ថ្មីៗ​នេះ​។ កាលពី​ខែ​មុន ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ដែល​បាន​បញ្ជាក់​ថ្មីប្រមាណ ១៨.២លាន​ករណី។ ​វា​មាន​រយៈពេល​ត្រឹមតែ ១២​ថ្ងៃ​សម្រាប់​សហរដ្ឋអាមេរិក​ដែល​បាន​បន្ថែម​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ជាង ១០​លាន​ករណី​ចាប់ពី​ថ្ងៃ​ទី៩ ខែ​មករា​ដល់​ថ្ងៃ​ទី២១ ខែ​មករា ហើយ​ការ​កើន​ឡើង​ចំនួន ១០​លាន​ករណី​ចុងក្រោយ​នៃ​ករណី​ថ្មី​នេះ បើ​គិត​ពី​រយៈពេល​ជិត​មួយ​ខែ​មាន​ចំនួន​សរុប​រហូត ៥០​លាន​ករណី​ត្រូវ​បាន​កត់ត្រា​ចាប់​តាំងពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​មក​។​ថ្មីៗ​នេះ ខណៈ​ការ​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន​នៃ​ករណី​ថ្មី​ដែល​ត្រូវបាន​បញ្ជាក់​ប្រចាំថ្ងៃ​នៅក្នុង​សហរដ្ឋអាមេរិក ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ម្តង​ហើយ​ម្តងទៀត​។​ ​សមាគម​មន្ទីរពេទ្យ​រដ្ឋ​វ៉ាស៊ីនតោនបាន​ចេញ​ការអំពាវនាវ​បន្ទាន់​ ដល់​សាធារណជនឲ្យ​ចាត់​វិធានការ​ចាក់​វ៉ាក់សាំង និង​ពាក់​ម៉ាស់ ដើម្បី​ជួយ​សម្រាល​សម្ពាធ​លើ​ប្រព័ន្ធ​សុខា​ភិបាល​ដែល​ហួស​បន្ទុករបស់​រដ្ឋ ដោយសារ​កើនឡើង​ជំងឺ​រាតត្បាត​ខ្លាំង៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការទូត​អាមេរិក​សន្យា​ឆ្លើយតប​ចាស់ដៃ​ បើ​មានការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត​លើ​អ៊ុយ​ក្រែ​ន

2022/01/24 04:53:18 am        456
​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken កាលពី​ថ្ង​អាទិត្យ​បាន​ព្រមាន​ពី​ការ​ឆ្លើ​យតប​ភ្លាមៗ​ និង​ធ្ងន់ធ្ងរពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន បើ​មានការ​ឈ្លានពាន​ណាមួយ​បន្ថែមទៀត​ពី​កងកម្លាំង​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែ​ន​។​ ​នៅពេល​ត្រូវបាន​សួរ​ដោយ​ពិធីការិនី​លោកស្រី Dana Bash ក្នុង​កម្មវិធី "State of the Union" របស់​ទូរទស្សន៍ CNN ថា​ តើ​សហរដ្ឋ​អាមេរិក​នឹងមាន​ទណ្ឌកម្ម​ឆ្លើយតប​វិញ​បែបណា​ បើ​មានការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​រុស្ស៊ី​មែន​នោះ លោក Blinken បាន​សង្កត់ធ្ងន់ថា ការឈ្លានពាន​ណាមួយ​ពី​សំណាក់​ទីក្រុង​មូ​ស្គូ ដែល​អាស្រ័យទៅលើ​ទំហំនឹងត្រូវ​ជួប​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​។ ​ក្នុងជំនួប​ទល់មុខ​គ្នា​កាលពី​ថ្ងៃ​សុក្រ ​ទី២១​ ខែ​មករា​សប្ដាហ៍​មុន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken បាន​ប្រាប់​សម​ភាគី​រុស្ស៊ីរបស់លោក​គឺលោក Sergey Lavrov សហរដ្ឋអាមេរិកបាន​ប្ដេជ្ញា​រួចហើយថានឹង​រួមគ្នា​ឆ្លើយតប​ភ្លាមៗ បើ​រុស្ស៊ីសម្រេចចិត្តក្នុងការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នោះដែរ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាន​ព្រមាន​ថា រុស្ស៊ីនឹង​ប្រឈម​គ្រោះមហន្តរាយ ប្រសិនបើ​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ​យោធា​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅនេះ បាន​បញ្ចេញ​រូបភាព​វីដេអូជា​អ្វីដែល​ខ្លួន​និយាយថា ​ការដឹក​ជ​ញ្ជួ​ន​ជំនួយ​យោធា​លើកដំបូង​របស់​សហរ​ដ្ឋ​អាមេរិក ​បានមក​ដល់​អ​កាស​យានដ្ឋាន Boryspil ស្របពេល​ភាព​តានតឹង​កើនឡើង​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

WHO៖​ ការ​ឆ្លង​រាលដាល​ COVID-19 នៅ​តំបន់​អឺរ៉ុប​អាច​ឈាន​ដល់​ចំណុច​បញ្ចប់​នៅ​ពេល​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី Omicron ស្រុត​ចុះ​

2022/01/24 10:15:37 am        384
អឺរ៉ុប៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​រុញច្រាន​វីរុស​រាតត្បាត​សកល COVID-19 ទៅរក​ដំណាក់កាល​ថ្មី និង​អាច​ឈានដល់​ចំណុច​បញ្ចប់​នៅក្នុង​តំបន់​អឺរ៉ុប។​លោក Hans Kluge បាន​ប្រាប់​សារព័ត៌មាន AFP ក្នុង​បទសម្ភាសន៍​មួយ​ថា គេ​អាច​ជឿទុកចិត្ត​បាន​ថា តំបន់​នេះ​កំពុង​បោះជំហាន​ទៅរក​ចំណុច​បញ្ចប់​នៃ​វីរុស​រាតត្បាត​សកល ដោយ​បន្ថែមថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​ឆ្លង​ដល់ ​៦០% នៃ​ប្រជាពលរដ្ឋ​អឺរ៉ុប​នៅត្រឹម​ខែមីនា​ខាងមុខ​។ ​នៅពេលករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ចេះតែ​កើនឡើង​នាពេល​បច្ចុប្បន្ន និង​កំពុង​រីក​រាលដាលនៅ​ទូទាំង​ទ្វីបអឺរ៉ុបបាន​ធ្លាក់ចុះ ភាពស៊ាំ​ជាស​កល​នឹងមាន​រយៈពេល​ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែដោយសារ​ប្រសិទ្ធភាព​វ៉ាក់សាំង ឬ​ព្រោះតែ​មនុស្ស​មាន​ភាពស៊ាំដោយសារតែ​ការឆ្លង​ ហើយក៏​នឹង​កាត់បន្ថយការ​ឆ្លងបានផងដែរ។​​លោក Kluge បាន​និយាយថា យើង​រំពឹងថា​នឹងមាន​ភាពស្ងប់ស្ងាត់​មួយ​មុនពេល​វីរុស​ COVID-19 អាច​ត្រលប់​មកវិញ​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែជំងឺ​រាតត្បាត​សកល​នេះ​អាច​នឹងមិន​វិល​ត្រលប់​មកវិញ​ទេ​។​ ​ចំណែក​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​អាមេរិកលោក Anthony Fauci ក៏បាន​បង្ហាញ​សុទ្ធិ​ដ្ឋិ​និយម​ស្រដៀង​គ្នា​នេះដែរកាលពី​ថ្ងៃអាទិត្យ ដោយ​លោក​បាន​ប្រាប់​កម្មវិធីប្រចាំ​សប្ដាហ៍​នេះរបស់​ស្ថានីយ៍ទូរទស្សន៍ ABC News ថា ករណី​ឆ្លង​វីរុស COVID-19 កំពុង​ធ្លាក់ចុះ​ជា​បណ្ដើរៗនៅក្នុង​តំបន់​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក៕អត្ថបទ៖ សុខមាន

ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង

2022/01/22 09:50:37 am        787
នៅវេលារសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។

អង្គការ​សុខភាព​ពិភពលោក​ជំរុញឱ្យ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ពី​អាហ្វ្រិក​

2022/01/21 02:34:54 pm        446
​អាហ្វ្រិក៖ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ បន្ធូរបន្ថយ​វិធាន​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ពី​ទ្វីបអាហ្វ្រិក ដោយ​លើកឡើង​ពី​ការថយចុះ​យ៉ាងខ្លាំងនៃ​ចំនួន​អ្នក​ឆ្លង​វីរុសកូ​រ៉ូ​ណា​ថ្មី​នៅ​ទ្វីប​នេះ​។ នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ទ្វីបអាហ្វ្រិក​លោកស្រី Matshidiso Moeti បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទ្វីប​នេះ​កំពុង​មើលឃើញ​ការថយចុះ​គួរឱ្យកត់សម្គាល់​ នៅក្នុង​ករណី​ឆ្លង​វីរុសថ្មី​ជា​លើកដំបូង​ចាប់តាំងពី​ការចាប់ផ្តើម​ នៃ​រលក​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។លោកស្រី Moeti បាន​និយាយ​ថា​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​ដំបូង​បាន​កត់ត្រា​និន្នាការ​ធ្លាក់ចុះ​នៃ​ករណី​ឆ្លង​ថ្មី​។ ប៉ុន្តែ​លោកស្រី​បាន​ព្រមាន​ថា ករណី​ឆ្លង​បាន​កើនឡើង​នៅ​អាហ្វ្រិក​ខាងជើង​។ ការ​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅក្នុង​ទ្វីបអាហ្វ្រិក​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​លើ​អ្នកធ្វើដំណើរ​មកដល់​ពី​​ទ្វីប​នេះ​ក្នុង​រយៈពេល​យូរ​។ លោកស្រី Moeti បាន​អំពាវនាវឱ្យមាន​ការបន្ធូរបន្ថយ​វិធានការដោយ​លើក​ហេតុ​ផល​ថា វិធានការ​ទាំងនេះ​លែង​ជា​ហេតុផល​ទៀតហើយ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​រាល​ដាល​នៅ​ជុំវិញ​ពិភពលោក​។ ជាគោលការណ៍ រដ្ឋាភិបាល​​ជប៉ុន​បាន​ហាមប្រាម​ការ​ចូល​មក​ថ្មី​របស់​ជនបរទេស ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស Omicron។ វិធានការ​តម្រូវឱ្យ​ប្រជាជន​ជប៉ុន​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ដែល​បានកំណត់​រយៈពេល ៣​​ ទៅ​ ១០​ថ្ងៃ​។ អ្នក​មកដល់​ពី​ប្រទេស​អាហ្វ្រិក​ចំនួន ១១​ប្រទេស​រួម​ទាំង​អាហ្វ្រិក​ខាងត្បូងត្រូវតែ​ស្នាក់​នៅ​ ក្នុងទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១០​ថ្ងៃ​។ ពាណិជ្ជករជប៉ុន​នៅ​អាហ្វ្រិក​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ ​នូវ​រយៈ​ពេល​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​ព្រមាន​លោក Putin ពី​ការ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ បើ​នៅតែ​បន្ត​ព្យាយាម​បំបែកបំបាក់​អឺរ៉ុប​

2022/01/21 10:27:10 am        456
​អឺរ៉ុប៖ ប្រធាន​ប្លុក​សហភាព​អឺរ៉ុប​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​នឹង​វាយបក​ទៅ​រុស្ស៊ីដោយ​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរលើ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បើ​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រមុខ​ការទូត​អាមេរិក​បាន​រិះគន់​ក្រុង​ម៉ូស្គូ​ថា​ បាន​ច្រានចោល​ឆន្ទៈ​ស្មោះត្រង់​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ខាង​ការទូត ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​នៅ​ក្នុង​សុន្ទរកថា​ដោយ​សេរី​មុន​កិច្ចចរចា​វិបត្តិ​ចុងក្រោយ​រវាង​លោក​ខាង​លិច និង​ទីក្រុង​មូ​ស្គូ លោកស្រី Ursula von der Leyen បាន​សន្យា​ថា សហភាព​អឺរ៉ុបនឹងមិន​ព្រងើយកន្តើយ​ឡើយ ហើយទុក​ឲ្យ​ទីក្រុង Kiev កាន់​អាវុធ​ដោយ​ខ្លួនឯង​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ ដែល​ចេះតែ​កើនឡើង​។​ លោកស្រីបាន​និយាយថា​ ទីក្រុង Brussels បាន​ត្រៀមខ្លួន​យ៉ាង​ពេញលេញក្នុងការ​ឆ្លើយតប​ ទៅនឹង​ការវាយប្រហារណាមួយ​ពី​សំណាក់​រុស្ស៊ីមកលើ​ប្រទេសជិតខាង​ ដែលជា​អតីត​សហភាពសូវៀត​របស់ខ្លួន ដោយ​បន្ថែមថា​លោក Putin មានបំណង​បំបែកបំបាក់​ទំនាក់ទំនង​របស់​សហ​ភាព​អឺរ៉ុប។​ ​ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុបរូបនេះ​បាន​និយាយថា ប្លុក​ដែលមាន​សមាជិក ​២៧ប្រទេសនេះកំពុង​មើលឃើញការប៉ុនប៉ង​របស់​រុស្ស៊ីក្នុងការ​បំបែកបំបាក់ និង​កាប់​ចិញ្ច្រាំ​ទ្វីប​នេះ​ជា​ផ្នែក​តូចៗ​ដោយ​សំអាង​លើ​ឥទ្ធិពល​របស់ខ្លួន​៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និយាយ​ថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​លី​បង់​ត្រូវការ​មូលនិធិ

2022/01/20 02:55:58 pm        564
​លីបង់៖ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​បាន​អំពាវនាវ​ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ផ្តល់​មូលនិធិ​ប្រាក់​រាប់​លាន​ដុល្លារ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅ​ក្នុង​ប្រទេស​លី​បង់​ដែល​រងគ្រោះ​ដោយ​វិបត្តិ​។ទីភ្នាក់ងារ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ឬ UNRWA កំពុង​ស្នើសុំ​បន្ថែម​ថវិកា​ចំនួន ៨៧.៥លាន​ដុល្លារ​អាមេរិក​ដើម្បី​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​ជន​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ចំណាយ​លើ​មន្ទីរពេទ្យ ក៏ដូចជា​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​កុមារ ដើម្បី​​ឱ្យ​ពួកគេ​អាច​ទៅ​សាលារៀន​បាន​។​ ទីភ្នាក់ងារ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ​(UNRWA) និយាយ​ថា ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ជាង ២១០,០០០​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ហើយ​ទំនិញ​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​មួយ​ចំនួន​មិន​អាច​រក​បាន​សម្រាប់​ពលរដ្ឋ​ជាច្រើន ខណៈ​ប្រទេស​លី​បង់​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដួល​រលំ​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​។ ទីភ្នាក់ងារ​និយាយ​ថា ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ជាង ៥៨% នៅ​ទីនេះ​បាន​កាត់​បន្ថយ​ចំនួន​អាហារ​ដែល​ពួកគេ​បរិភោគ​ជា​រៀងរាល់ថ្ងៃ​។អ្នក​សម្របសម្រួល​ផ្នែក​មនុស្សធម៌ របស់​អង្គការសហប្រជាជាតិ​របស់​ប្រទេស​លី​បង់លោក Najat Rochdi បាន​និយាយ​ថា ភាព​តាន​តឹងកំពុង​កើន​ឡើង ខណៈ​ក្រុម​គ្រួសារ​ជាច្រើន​បង្កើន​សម្ពាធ​លើ​ទីភ្នាក់ងារ ដើម្បី​ឲ្យ​ផ្តល់​សេវា​ទៀងទាត់ព្រមទាំង​បង្កើន​ជំនួយ​សង្គ្រោះ ក្នុងពេល​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​នៃ​ប្រាក់​ផោន​ប្រទេស​លី​បង់​។​ ​វិបត្តិ​របស់​ប្រទេស​លី​បង់​បាន​ផ្ទុះឡើង​ក្នុង​ខែ​តុលា ឆ្នាំ២០១៩ ដែល​មាន​ឫសគល់​ពី​អំពើពុករលួយ និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​គ្មាន​ការងារ​ធ្វើ ហើយ​ជិត ៨០​% នៃ​ចំនួន​ប្រជាជនរបស់​ប្រទេស​ជិត ​៧​លាន​នាក់រួម​ទាំង​ជនភៀសខ្លួន​ប្រទេស​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​នប្រមាណ ១.៥លាន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា
07/03/2026 01:07 PM
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
07/03/2026 01:07 PM
អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
07/03/2026 12:07 PM
អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត
07/03/2026 12:07 PM
សារព័ត៌មានរដ្ឋស៊ីរី៖ ការផ្ទុះនៅហាងកាហ្វេក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់
07/03/2026 12:07 PM
ការវិលត្រឡប់របស់កុងហ្គោនៅ World Cup រំឭកអនុស្សាវរីយ៍ឆ្នាំ១៩៧៤ និងស្ដារមោទនភាពជាតិឡើងវិញ
07/03/2026 12:07 PM
ប្រទេសបារ៉ែន ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ
07/03/2026 12:07 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃឆេះរាលដាលនៅជិតកំពង់ផែ ប្រទេសបារាំង
07/03/2026 12:07 PM
សហព័ន្ធគុនខ្មែរ កោះប្រជុំសាលាគុន និងក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច ឆ្លើយតបសន្ទុះរីកចម្រើន
07/03/2026 12:07 PM
របៀបធ្វើសង្គ្រាមអាមេរិក-អ៊ីរ៉ង់ អាចជំរុញឱ្យប្រទេសឈូងសមុទ្រធ្វើពិពិធកម្មសម្ព័ន្ធភាពសន្តិសុខ
07/03/2026 12:07 PM