សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើង​បង្ហើប​ថា ​ខ្លួន​អាច​នឹង​សាកល្បង​នុយក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ថ្មី​ទៀត

2022/01/20 09:47:04 am        717
​កូរ៉េខាងជើង​៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រទេស​កូរ៉េខាងជើងបាន​បង្ហើប​ថា ខ្លួន​អាច​នឹង​សាកល្បង​នុយ​ក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាថ្មីទៀត ខណៈដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់លោក Kim Jong Un បាន​និយាយថា ប្រទេស​នេះ​កំពុង​ត្រៀម​សម្រាប់​ការ​ប្រឈម​រយៈពេល​វែង​ជាមួយ​សហរដ្ឋអាមេរិក។​ទោះបី​រង​ទណ្ឌកម្ម​ដ៏​ជូរចត់​ពី​អន្តរជាតិយ៉ាងណាក្ដី ទីក្រុងព្យុងយ៉ាងបាន​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​ចំនួន​ ៤​លើក​រួចមកហើយ​នៅ​ឆ្នាំនេះរួមមាន​មី​ស៊ី​លល្បឿន​លឿន​ជាង​សំឡេង ខណៈ​មេដឹកនាំ​គឺ​លោក Kim Jong Un ព្យាយាម​សម្រេច​គោលដៅ​នៃ​ការពង្រឹង​វិស័យយោធា​បន្ថែមទៀត។ ​ខណៈ​ព្យាយាម​ទប់​ផ្នែក​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់ ​ពី​ការបិទ​ប្រទេស​ដោយ​ខ្លួនឯង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​កូរ៉េខាងជើង​ដែល​ក្រីក្រ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ សុំ​ជួប​ពិភា​ក្សា​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​ទេ ខណៈ​បង្កើន​ការសាក​ល្បង​អាវុធ​ទ្វេដង និង​ប្តេជ្ញា​ថា​នឹង​ឆ្លើយតប​កាន់តែខ្លាំង និង​ជាក់លាក់ទៅនឹង​ការប៉ុនប៉ង​ណាមួយ​មកលើ​ខ្លួន​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា ​ជំនួប​គណៈកម្មាធិការ​ន​យោ​បាយ​មជ្ឈិមបក្សបាន​ផ្ដល់នូវ​ការណែនាំ​ដល់​វិស័យ​មួយ​ដែលមាន​ក្ដីបារម្ភ ដើម្បី​ពិនិត្យមើល​ភ្លាមៗ​នូវ​បញ្ហា​នៃ​ការចាប់ផ្តើម​ឡើងវិញ​ រាល់​សកម្មភាព​ទាំងឡាយ​ដែល​ត្រូវបាន​ផ្អាក​ជាបណ្តោះអាសន្ន ដែល​ទំនងជា​សំដៅ​ទៅលើ​កម្មវិធី​មី​នុយក្លេអ៊ែរ និងមី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM របស់​ទីក្រុង​ព្យុងយ៉ាង​៕អត្ថបទ៖ សុខមាន

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​៖ COVID-19 បន្ត​រាលដាល​នៅ​ទូទាំង​ពិភពលោក​

2022/01/19 03:05:16 pm        558
WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សេវា​សុខភាព ខណៈដែល​លោក​បាន​ព្រមាន​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៃ​វីរុស​ឆ្លង COVID-19 ដែលនៅតែបន្ត​រាលដាល​នៅ​ទូទាំង​ពិភពលោក​។ ថ្លែង​ក្នុងអំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ហ្សឺ​ណែវ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយថា មាន​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន​ជាង ១៨លានករណីត្រូវបាន​រាយការណ៍​កា​លពី​សប្តាហ៍​មុន​។​លោក​បាន​និយាយថា ​ចំនួន​អ្នកស្លាប់​នៅតែមាន​ស្ថិរភាព​សម្រាប់​ពេលនេះ​។ ប៉ុន្តែ​យើង​ព្រួយបារម្ភ​អំពីផលប៉ះពាល់​ដែលវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុងមាន​លើ​បុគ្គលិក​សុខាភិបាល​ដែល​ហត់នឿយរួចទៅហើយ និង​ប្រព័ន្ធ​សុខាភិបាល​ដែល​ហួស​ពី​បន្ទុក​សមត្ថភាព។ ​លោក Tedros បាន​និយាយថា ទោះបីជា​វីរុស​បាន​លេចចេញ​នៅក្នុង​ប្រទេស​មួយចំនួន ដែល​កម្រិត​ខ្ពស់​នៃ​រលក​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Ormicon បាន​ឆ្លងកាត់​រួច​ក៏ដោយ លោក​បាន​ព្រមាន​ថា នៅ​មិនទាន់មាន​ប្រទេស​ណាមួយ​បាន​រួចផុត​នៅឡើយ​នោះទេ​។ លោក​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការនៅ​ជុំវិញ​ពិភពលោក និង​បាន​អំពាវនាវ​ឱ្យមាន​ការបែងចែក​វ៉ាក់សាំង​ឱ្យ​កាន់តែច្រើន​។​លោក​និយាយថា លោក​មានការ​ព្រួយបារម្ភ ប្រសិនបើ​យើង​មិន​ផ្លាស់ប្តូរ​គំរូ​បច្ចុប្បន្ន យើងនឹងឈានចូល​ដំណាក់កាល​ទី​ពីរ និង​ជា​ដំណាក់​កាន់តែ​បំផ្លាញ​ចំពោះ​ភាពមិន​ស្មើគ្នា​នៃ​វ៉ាក់សាំង​។ ការអត្ថាធិប្បាយ​របស់​លោក​ធ្វើឡើង​ បន្ទាប់​ពីប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់នៅ​អង្គការ​សុខភាព​ពិភពលោកលោក​វេជ្ជបណ្ឌិត Michael Ryan ដែល​បាន​និយាយកាលពី​ថ្ងៃ​អង្គា​រថា ជំងឺ​រាតត្បាតដ៏​អាក្រក់​បំផុត​អាច​បញ្ចប់​នៅ​ឆ្នាំនេះ ប្រសិនបើ​វិសមភាព​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ និង​ឱសថត្រូវ​បាន​ដោះស្រាយ​ឆាប់រហ័ស៕អត្ថបទ៖ ប៊ុនថន

WHO៖ Omicron មិនមែន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ចុងក្រោយ​ទេ ខណៈ​ករណី​ឆ្លង​សកល​កើន​ឡើង​ ២០%​ ក្នុង​មួយ​សប្ដាហ៍​

2022/01/19 12:25:36 pm        369
​WHO៖ អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា វីរុស​រាតត្បាត​សកល​នេះ​នឹង​មិន​ចប់​ទេ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ជាច្រើន ដោយ​ព្រមាន​ថា កម្រិត​នៃ​ការ​ចម្លង​ខ្ពស់​ជុំវិញ​ពិភពលោកនឹង​ទំនងជា​នាំ​ឲ្យ​មាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីៗ​ទៀត ខណៈ​វីរុស​នេះ​មាន​សមត្ថភាព​ប្រែប្រួល​យ៉ាង​លឿន។​លោកស្រី Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​នៃ​វីរុស Covid-19 របស់​អង្គ​ការ​សុខភាព​បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌​មាន​ ស្ដីពី​ការ​វិវឌ្ឍ​ន៍​នៃ​វីរុស​កូ​រ៉ូ​ណាក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា យើង​បាន​លឺ​ថា ​មនុស្ស​ជាច្រើន​លើក​ឡើង​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ចុងក្រោយ។ និយាយ​បែបនេះ​គឺ​វា​មិន​ត្រូវ​ទេ ព្រោះ​វីរុស​នេះ​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​សន្ទុះ​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​សកល​លោក​។​ ​ការ​ឆ្លង​ថ្មី​បាន​កើន​ឡើង​ក្នុង​រង្វង់​ ២០% នៅ​ទូទាំង​ពិភពលោកកាលពី​សប្ដាហ៍​មុន ដោយមាន​ករណី​ឆ្លង​ថ្មី​សរុប​ជិត ​១៩​លាន​នាក់ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​។ លោកស្រី Van Kerkhove បាន​កត់​សម្គាល់​ថា ការ​ឆ្លង​ថ្មី​ដែល​ពុំបាន​រាយការណ៍​នឹង​ធ្វើ​ឲ្យ​ចំនួន​ពិត​ប្រាកដ​ហក់​ឡើង​ខ្ពស់​។​លោកស្រី​បន្ថែម​ថា នៅ​ពេល​នេះ​មិន​មែន​ជា​ពេលវេលា​ ដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​សុខភាព​សាធារណៈ​ឡើយ ដូចជា​ការកាត់បន្ថយការ​ពាក់​ម៉ាស់ និង​គម្លាត​សុវត្ថិភាព​ជាដើម​។ លោកស្រី​បាន​អំពាវនាវ​ដល់​បណ្ដា​រដ្ឋាភិបាល​នានា​ ពង្រឹង​វិធានការ​ទាំងនោះដើម្បី​គ្រប់គ្រង​ការ​ចម្លង​វីរុស​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ និង​ទប់ស្កាត់​រលក​ចម្លង​នា​ពេល​អនាគត ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីៗ​លេច​វត្តមាន​ជា​បន្តបន្ទាប់​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការ​ NATO បាន​អញ្ជើញ​រុស្ស៊ី​ឲ្យ​ជួប​ចរចា​ជាថ្មី ខណៈ​វិបត្តិ​អ៊ុយ​ក្រែ​ន​ឡើង​កម្ដៅ​

2022/01/19 09:51:36 am        718
​NATO៖ អគ្គលេខាធិការ​អង្គការ​ NATO លោក Jens Stoltenberg បាន​អញ្ជើញ​រុស្ស៊ី​ឲ្យ​ជួប​ចរចា​បន្ថែម​ទៀត​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ខណៈ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ថាអាច​នឹង​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា ​ខ្លួន​ចង់បាន​ចម្លើយ​ពី​លោក​ខាងលិច​ជុំវិញ​ការ​ទាមទារ​ឲ្យ​ធានា​សន្តិសុខ​ មុន​ពេល​ចូលរួម​ការចរចា​បន្ថែ​ម​ទៀត។​​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​បែរ​ឡាំង​ប្រទេស​អាល្លឺម៉ង់កាលពី​ថ្ងៃ​អង្គារ លោក Stoltenberg បាន​និយាយ​ថា លោក​បាន​ស្នើ​ឲ្យមាន​ជំនួប​ជា​បន្តបន្ទាប់​ក្នុង​ក្រុមប្រឹក្សា​ណា​តូ​-​រុស្ស៊ី ដើម្បី​ដោះស្រាយ​ក្ដីបារម្ភ​ទាំង​របស់​ទីក្រុង​ម៉ូស្គូ ទាំង​របស់លោក​ខាងលិច និង​ព្យាយាម​ស្វែងរក​មធ្យោបាយ​ទប់ស្កាត់​ការវាយប្រហារ​ដោយ​យោធា​ណាមួយ​ទៅលើ​អ៊ុយ​ក្រែ​ន​។ ​លោក​ពុំបាន​ផ្ដល់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​ថា ​ជំនួប​ចរចា​ទាំងនោះ​នឹងធ្វើ​ឡើង​នៅពេលណា ប៉ុន្តែ​បានលើកឡើង​ថា ​ការពិភាក្សា​នោះ​នឹង​កើតឡើង​ក្នុងពេល​ឆាប់​ៗ។ ​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការជជែក​ពិភាក្សា​ជាមួយ​អធិការ​ប​ដី​អាល្លឺម៉ង់លោក Olaf Scholz លោក​ Stoltenberg បាន​និយាយថា កិច្ចការ​សំខាន់នៅពេលនេះគឺ​បង្កើត​ការរីកចម្រើន​លើ​មា​គារ​នយោបាយ​ឆ្ពោះទៅមុខ។ ភាព​ប្រឈម​នៃ​ជម្លោះ​នេះ​គឺ​រឿង​ពិតប្រាកដ​។​ថ្មីៗ​នេះទីក្រុង​ម៉ូស្គូបាន​ត្រួតពិនិត្យ​កងទ័ព​ដែល​ខ្លួន​បានដាក់​ពង្រាយ​ជាង ១០ម៉ឺននាក់​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​ជំរុញ​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​នៅក្នុង​ទីក្រុង​គៀវ (Kyiv) និង​សម្ព័ន្ធមិត្ត​លោកខាងលិចថា ​អាច​នឹងមាន​ការឈ្លានពាន​ក្នុងពេល​ឆាប់ៗ​នេះ​។ ​រុស្ស៊ីដែល​បាន​បញ្ចូល​ឧបទ្វីប​គ្រី​មៀ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ប្រទេសជិតខាង​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន​កាលពី​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​ចោទប្រកាន់ថា​បាន​បង្កើត​សង្គ្រាម​បំបែក​ខ្លួន ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​នោះ បាន​បដិសេធថា​មិនមាន​ផែនការ​បែបនេះ​ទេ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ៖ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​រដូវរងា ស្រប​ពេល​មាន​វិបត្តិ​មនុស្សធម៌​

2022/01/18 04:14:40 am        401
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​ដ៏​លំបាកបំផុតរបស់​ពួកគេ ខណៈ​ប្រទេស​នេះធ្លាក់​ចូលក្នុង​វិបត្តិ​មនុស្សធម៌​កាន់តែ​ធ្ងន់ធ្ងរយ៉ាង​ឆាប់រហ័ស ក្រោយ​ពួក​តា​លី​បង់​ដណ្ដើម​គ្រប់គ្រង​ប្រទេស​នេះ​កាលពី​ឆ្នាំមុន​។ ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​កំពុង​ទ្រុឌទ្រោម​រួច​ស្រាប់​ទៅហើយ នៅពេល​ក្រុម​ឧទ្ទាម​តា​លី​បង់ក្ដោប​ក្ដាប់​អំណាចកាល​ពី​ពាក់កណ្ដាល​ខែសីហា ឆ្នាំ២០២១​ ស្របពេល​កងទ័ព​អាមេរិក និង​សម្ព័ន្ធ​ណា​តូ​ចាក​ចេញពី​ប្រទេស​នេះ​យ៉ាង​តក់ក្រហល់។​​សហគមន៍​អន្តរជាតិ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​បរទេស និង​ផ្អាក​ការផ្ដល់​មូលនិធិដោយ​មិន​ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​តា​លី​បង់ ដោយ​សារតែ​ការដឹកនាំដ៏​សាហាវ​ឃោ​ឃៅ ការបិទ​សិទ្ធិសេរីភាព​ស្ត្រី​មិន​ឲ្យ​ចេញទៅ​ធ្វើការ និង​មិន​ឲ្យ​ក្មេងស្រី​មានឱកាស​ទទួល​បានកា​រ​សិក្សាអប់រំរបស់​ក្រុម​នេះ អំឡុង​ការដឹកនាំ​ប្រទេស​កាលពី​ ២០ឆ្នាំមុន​។ ​ដោយសារតែ​កង្វះ​មូលនិធិ​ដែល​ចាំបាច់​សម្រាប់​ការផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ ពេលនេះ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថានកំពុង​ប្រឈម​នឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ស្នាក់នៅ​ក្នុង​ជំរំ​តង់ ស្របពេល​មានការ​គំរាមកំហែង​ពី​វិបត្តិ​វីរុស COVID-19 និងភាពរាំងស្ងួត ព្រមទាំង​ខ្វះខាត​ថវិកា កំណើន​អតិផរណា និង​ទំនិញ​ឡើង​ថ្លៃដល់​ទៅ​ជាង ៥០% ខ្ពស់ជាង​កាលពី​ ២​ខែ​មុន​។​​ពួកគេ​ដុត​សំរាម និង​ផ្លា​ស្ទិ​ក​ដើម្បី​ចម្អិន​អាហារ និង​អាំងភ្លើង​ពេល​រងា ហើយ​ពេលខ្លះ​ពួកគេ​ដុត​មែក​ឈើដោយសារតែពុំមាន​អូស​គ្រប់គ្រាន់​។ ពួកគេ​ត្រូវ​ស្នាក់​នៅក្នុង​បន្ទប់​តូចចង្អៀត និង​មានទឹក​ស្រក់​ចេញពី​ពិដាន​នៃ​បន្ទប់​ចាស់ៗ​។ ​ទីភ្នាក់ងារ​ជនភៀសខ្លួនរបស់​អង្គការ​សហប្រជាជាតិហៅ​កាត់​ថា UNCHR បាន​ព្រមាន​ថា ប្រជាជន​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​សរុប ​កំពុង​ប្រឈម​នឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ និង​ជិត ​៩​លាន​នាក់កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​គ្រោះ​ទុរ្ភិក្ស​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​លើក​ទី​៤​ នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​រយៈពេល ​១​ខែ​ដើម​ឆ្នាំ​២០២២​ នេះ

2022/01/17 09:47:23 am        444
​កូរ៉េខាងត្បូង៖ យោង​តាម​សេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា កូរ៉េខាងជើងបាន​បាញ់​អាវុធដែល​គេ​សង្ស័យថា​ ជា​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ២​គ្រាប់​ចេញពី​ទីលាន​អាកាសយានដ្ឋាន​រដ្ឋធានី Pyongyang ចូល​សមុទ្រ​ខាងកើតនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជាការ​បាញ់​លើក​ទី​៤ ក្នុង​រយៈពេល​ ១​ខែ​នៅ​ដើមឆ្នាំ​២០២២ នេះ។ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុនបាន​និយាយ​នៅក្នុង​បណ្ដាញ​សង្គមធ្វី​ធ័​រថា កូរ៉េខាងជើងបាន​បាញ់​អាវុធ​ដែល​ទំនងជា​មី​ស៊ី​ល​បាលី​ស្ទីក​។ ​ការបាញ់​សាកល្បង​នៅ​ថ្ងៃ​ចន្ទ​នេះធ្វើឡើង​បន្ទាប់ពី​ការបាញ់​កាលពី​ ២​សប្ដាហ៍​មុន និង​កាលពី​ ១​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ទីក្រុង​ព្យុងយ៉ាងបន្ត​ស្វែងរក​ការអភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​។​ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ឲ្យដឹងថា កូរ៉េខាងជើងបានអះអាងថា​ ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដោយ​ជោគជ័យ កាលពី​ថ្ងៃទី​៥ និង ១១​ខែមករា។កាលពី​ថ្ងៃ​សុក្រ ទី​១៤ ​ខែមករាសប្ដាហ៍​មុន កូរ៉េខាងជើង​ក៏បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ២​គ្រាប់​ផងដែរចេញពី​រថភ្លើង។​ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថ្មីៗ​ធ្វើឡើង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​មួយរូប​របស់​ប្រទេស​ឯកា​មួយ​នេះ បានចេញ​មុខការ​ពារ​សិទ្ធិ​ក្នុងការ​ពង្រឹង​ឥទ្ធិពល​អាវុធ​របស់ខ្លួនដោយ​និយាយថា​ ការអភិវឌ្ឍន៍​ថ្មីៗ​នៃ​ប្រភេទ​អាវុធ​ថ្មីគ្រាន់តែ​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ​សម្រាប់ការធ្វើ​ទំនើបកម្ម​សមត្ថភាព​ការពារជាតិ​របស់ខ្លួន​តែប៉ុណ្ណោះ៕អត្ថបទ៖ សុខមាន

មេដឹកនាំ​កម្ពុជា និង​សិង្ហបុរី​ជួប​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​វីដេអូពី​ចម្ងាយ​ជុំ​វិញ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា

2022/01/14 07:26:12 pm        263
ភ្នំពេញ៖ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ចាក់​ថា សម្ដេច និង​លោក​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី លី ស៊ានឡុងបាន​ឯកភាព​គ្នា​ទុក​​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជជែក​ពិភាក្សា​គ្នា។សម្ដេច​តេជោ ហ៊ុន សែន បានឱ្យ​ដឹង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​​នៅ​ល្ងាច​ថ្ងៃ​នេះ ក្រោយ​ពី​​សម្ដេច​បាន​ជួប​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ជាមួយ​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី លោក លី ស៊ានឡុង នៅ​ថ្ងៃ​នេះ។ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា មេដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់​ប្ដូរ​មតិ​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា សម្ដេច​ក៏​បាន​ជម្រាប​ជូន​ទៅ​មេដឹកនាំ​សិង្ហបុរី​អំពី​លទ្ធផល​ និង​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។សម្ដេច​បញ្ជាក់​ប្រាប់​មេដឹកនាំ​សិង្ហបុរី​ថា គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​មីយ៉ាន់ម៉ា គឺដើម្បី​ដោះ​ស្រាយ​វិបត្តិ​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ជាពិសេស​ការ​បញ្ឈប់​អំពើ​ហិង្សា និង​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​គ្រប់​ភាគី​ទាំង​អស់។សម្ដេច​បញ្ជាក់​បន្ថែម​ទៅ​ថា គោល​បំណង​មួយ​ទៀត​នៃ​ដំណើរ​ទស្សនកិច្ច គឺ​ដើម្បី​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ដែល​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ជា​ចាំ​បាច់។បើតាម​ទំព័រ​ហ្វេសប៊​ុក​របស់​សម្ដេច​តេជោ នាយករដ្ឋម​ន្ត្រី​សិង្ហបុរី លោក លី ស៊ានឡុង បាន​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​គំនិត​ផ្ដួតចផ្ដើម​របស់​សម្ដេច​ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា និង​សិង្ហបុរី បាន​ឯកភាព​គ្នា​ក្នុង​ការ​ទុក​ការងារ​បន្ត​ទៀត ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ប្រជុំ​ពិភាក្សា​គ្នា និង​ក្រោម​ការ​សម្រប​សម្រួល​ដោយ​ប្រេសិត​ពិសេស​របស់​អាស៊ាន គឺ​ឯកឧត្ដម ប្រាក់ សុខុន ដែល​ត្រូវ​បាន​កម្ពុជា​តែង​តាំង​ឱ្យ​ទទួល​កិច្ចការងារ​នេះ។ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ដែល​បាន​ដក​ហូត​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី៕អត្ថបទ ៖ សុធី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោដនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត

2022/01/14 05:28:51 pm        195
ភ្នំពេញ ៖ ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោដនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយ សោដនាដកម្មកូវីដ-១៩បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ សម្តេចតេជោ គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឲ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អាវុធមិនស្គាល់ប្រភេទ ដែលទំនងជាមីស៊ីលបាលីស្ទិកចូលសមុទ្រខាងកើត

2022/01/14 08:00:23 am        1054
យោធាប្រទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់ប្រភេទមួយគ្រាប់ឆ្ពោះទៅទិសខាងកើតនៅថ្ងៃសុក្រនេះ ដែលជាការបាញ់លើកទីបីក្នុងរយៈពេលជាងមួយ សប្តាហ៍កន្លងទៅនេះ។ ប្រធានសេនាធិការចម្រុះ (JCS) បានប្រកាសពីការបាញ់មីស៊ីលដោយមិនបានបញ្ជាក់លម្អិតបន្ថែម នោះទេ។ ការបង្ហាញកម្លាំងនៃបាញ់មីស៊ីលថ្មីបំផុត របស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីលើជនជាតិកូរ៉េខាងជើងចំនួន 6 នាក់ដែលពាក់ព័ន្ធទៅនឹងកម្មវិធីមីស៊ីលផ្លោង និងអាវុធមហាប្រល័យរបស់ប្រទេសនេះ។ប្រទេស កូរ៉េខាងជើងបានបាញ់ ជាអ្វីដែលប្រទេសនេះអះអាងថាជាមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃពុធសប្តាហ៍មុន និងកាលពីថ្ងៃអង្គារ ក្នុងដំណើរស្វែងរកជាក់ស្តែងសម្រាប់អាវុធទំនើបឈានមុខថ្មី ក្នុងពេលមានភាពជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់​ប្រឈម​នឹង​ការ​អត់បាយ​ស្លាប់

2022/01/14 11:47:15 am        833
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់​ប្រឈម​នឹង​ការ​អត់បាយ​ស្លាប់ ​ដោយជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិផ្ដល់​មូលនិធិ​ដល់​ការអំពាវនាវ​ស្វែងរក​ថវិការ​ជំនួយ​មនុស្សធម៌ ៥​ពាន់​លាន​ដុល្លារ​អាមេរិក បញ្ចេញ​ទ្រព្យសម្បត្តិ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​បង្កក និង​ចាប់ផ្ដើម​ប្រព័ន្ធ​ធានា​គារ​របស់ខ្លួន​ដើម្បី​បញ្ចៀស​ការដួលរលំ​សេដ្ឋកិច្ច និង​សង្គម​។​​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សីតុណ្ហភាពត្រជាក់ និង​ការបង្កក​ទ្រព្យ​ស​ម្ប​ត្តិគឺជា​ការរួមបញ្ចូល​គ្នាដ៍​សាហាវ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ច្បាប់ និង​លក្ខខណ្ឌ​ដែល​រារាំង​ប្រាក់​មិន​ឲ្យ​ប្រើប្រាស់​ដើម្បី​សង្គ្រោះ​ជីវិត និង​សេដ្ឋកិច្ចត្រូវតែត្រូវបាន​ផ្អាក​ក្នុងស្ថានភាព​អាសន្ន​នេះ។​ ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​របស់​អា​ហ្វ​ហ្គា​នី​ស្ថានបាន​ទ្រុឌ​ទ្រោម​រួច​ស្រាប់​ទៅហើយ នៅពេលដែល​ក្រុម​តា​លី​បង់​បាន​រឹបអូស​អំណាច​កាលពី​ពាក់កណ្ដាល​ខែសីហា ស្របពេល​ការចាកចេញ​យ៉ាង​ចលាចល​របស់​កងទ័ព​អាមេរិក និង​ណា​តូបន្ទាប់ពី​ធ្វើ​ស​ង្គ្រា​រយៈពេល​ ២០​ឆ្នាំ​នៅក្នុង​ប្រទេស​នេះ។​​សហគមន៍​អន្តរជាតិបាន​បង្ក​កទ្រព្យសម្បត្តិ​បរទេស​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បញ្ឈប់​ការគាំទ្រ​សេដ្ឋកិច្ច និង​មិន​ចង់​ធ្វើការ​ជាមួយ​ក្រុម​តា​លី​បង់ដោយសារតែ​សកម្មភាព​សាហាវព្រៃផ្សៃ​របស់​ពួកគេ ក្នុងការ​គ្រប់គ្រងកាលពី​ឆ្នាំ១៩៩៦ ​ដល់២០០១ និង​មិន​ឲ្យក្មេងស្រីមានឱកាស​ទទួលបាន​ការសិក្សាអប់រំ និង​មិន​ឲ្យ​ស្ត្រី​ចេញទៅ​ធ្វើការ​ជាដើម​។ ​អង្គការសហប្រជាជាតិបាន​និយាយថា ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថានប្រមាណ​ជាង ៨​លាន ៧​សែន​នាក់កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​ការ​អត់បាយ​ស្លាប់៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
07/03/2026 02:07 PM
ក្រសួងការពារជាតិ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារគោលដៅយោធាអ៊ុយក្រែនជាង ១៥០កន្លែង
07/03/2026 02:07 PM
UNICEF៖ កុមារលីបង់ប្រហែល ១០ម៉ឺននាក់ ប្រឈមនឹងការខកខានមិនចូលរៀនក្នុងឆ្នាំសិក្សាថ្មី
07/03/2026 02:07 PM
សសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំ​បានត្រឹម​ស្មើគ្នា​ការប្រកួត​ពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
07/03/2026 02:07 PM
អ្នកគាំទ្រអាហ្សង់ទីនប្រារព្ធពិធី «Banderazo» នៅឆ្នេរសមុទ្រ Miami មុនការប្រកួត​ជាមួយ​កាប់វែរ
07/03/2026 02:07 PM
អាហ្សង់ទីនត្រៀមខ្លួនរួចរាល់ មុនជួបកាបវែរវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
07/03/2026 01:07 PM
សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា
07/03/2026 01:07 PM
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
07/03/2026 01:07 PM
អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
07/03/2026 12:07 PM
អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត
07/03/2026 12:07 PM