ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

ទូតជប៉ុនប្រចាំនៅកម្ពុជា សម្តែងការគាំទ្រដំណើរទស្សនកិច្ចសម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា

2022/01/10 03:23:21 am        739
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីកន្លងទៅថ្មីៗនេះ ហើយរំពឹងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង ខណៈកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៨០គីឡូម៉ែត្រ បាត់ដំបង-បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នៅខេត្តបាត់ដំបង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង សម្រាប់តួនាទីជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាព នៅប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវរខ្លាំងនូវជម្លោះផ្ទៃក្នុងរបស់ខ្លួននោះ។សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ កាលពីថ្ងៃទី៧មករា​កន្លងទៅនេះ ទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រទេសនេះ ខណៈលទ្ធផលទទួលបាន គឺថ្នាក់ដឹកនាំរបបយោធារបស់មីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង សម្រេចទទួលយកការស្នើសុំរបស់សម្តេចតេជោ ពន្យាពេលក្នុងការឈប់បាញ់គ្នា ទទួលយករាល់ជំនួយ សម្រាប់ជួយដល់ពលរដ្ឋរបស់ខ្លួន គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានលើ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងលទ្ធផលជាច្រើនទៀត។យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមានគោលដៅតែ២គត់ដែលសំខាន់ គឺទី១ស្វែងរកការចរចារឲ្យមានការឈប់បាញ់ និងទី២ គឺដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនជាតិមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះ ដោយសារការប្រឈមនឹងអត់អាហារជាដើមនោះ។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ៥ពីបាត់ដំបង-បន្ទាយមានជ័យនេះដែរ លោក មិកាមិ ម៉ាសាហីរ៉ូ ក៏បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់សម្តេងតេជោ ហ៊ុន សែន ដែលបានធ្វើការទប់ស្កាត់ នៃការរីករាលដាលនូវមេរោគកូវីដ១៩ បានដោយជោគជ័យរហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈប្រទេសមួយចំនួនទៀតនៅលើពិភពលោកបានកំពុងផ្ទុះរីករាលយ៉ាងខ្លាំងនៅឡើយ ចំពោះមេរោគកូវីដ១៩នេះ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តងនោះ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ពីបាត់ដំបង ដល់ក្រុងសិរីសោភ័ណ)

2022/01/10 02:51:39 am        520
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងការឆ្លងរីករាលដាលជំងឹកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជារងភាពលំបាកលំបិន តែវឌ្ឍនភាពកម្ពុជានៅតែបន្តឥតឈប់ឈរ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជប៉ុនបានជួយកម្ពុជា ក្នុងការស្ថាបនាផ្លូវខ្សែក្រវ៉ាត់យុទ្ធសាស្ត្រ និងការតភ្ជាប់នៅក្នុងតំបន់ ដែលមានប្រវែងវែង និងប្រកបដោយគុណភាពខ្ពស់សម្រាប់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានជួយដល់កម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍កម្ពុជា ដែលជាចំណែកមួយដ៏ធំក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងវឌ្ឍនភាព ដែលមិនអាចកាត់ថ្លៃបាន។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសម្របសម្រួលដើម្បីឲ្យគ្រប់ភាគីចូលតុចរចា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលសហគមន៍ចំនួន៤ករណីហើយ ដោយក្នុងនោះកាលពីថ្ងៃទី៨ ខែមករា មានចំនួន១ករណី និងថ្ងៃទី៩ ខែមករាម្សិលមិញ ចំនួន៣ករណី។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីតាំងដែលកំពុងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរិសោភ័ណ)នាពេលនេះ គឺជាអតីតតំបន់សមរភូមិក្តៅ ដែលជាអតីតសង្គ្រាមផ្ទៃសម្លាប់ខ្មែរគ្នាឯង។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងចិត្ត និងគោលគំនិតរបស់សម្តេច គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានឡើយ មានតែការចូលតុចរចាគ្នាតែប៉ុណ្ណោះ ដែលយើងអាចបញ្ចប់សង្គ្រាម និងស្វែងរកសុខសន្តិភាពបាន។- សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តំបន់ដែលធ្លាប់ជាសមរភូមិក្តៅបំផុតនោះ បច្ចុប្បន្នបានក្លាយទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ខណៈតាមតំបន់ព្រំដែនជាមួយនឹងប្រទេសជិតខាង បានក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលគោរពតាមការសម្រេចចិត្ត និងការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈការទទួលយកវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះវិធានស្វ័យការពារសម្រាប់បុគ្គលម្នាក់ និងគ្រួសារនីមួយៗ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយទិញវ៉ាក់សាំងកូវីដ១៩ ចំនួន៥លានដូសបន្ថែមទៀត ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ខណៈបច្ចុប្បន្នវ៉ាក់សាំងមានក្នុងស្តុកប្រមាណ ១០លានដូសផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពន្លឿនក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន ខណៈដែលមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានឈានចូលក្នុងសហគមន៍ហើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីអបអរសាទរទិវាអនុស្សាវរីយ៍ជ័យជំនះ៧មករា ប៉ុន្មានថ្ងៃមកនេះ មានតួលេខរង្វង់ជាង ៤០ម៉ឺននាក់ ក្រោយពេលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ ហើយករណីឆ្លងរីករាលដាលកូវីដ-១៩ ក៏មានការថមថយផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេច និងភរិយា នឹងចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ឬដូសទី៤ មុននឹងសម្តេចធ្វើដំណើរទៅឌូបៃ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ជប៉ុន ដែលបានគាំទ្របេសកកម្មសម្តច និងគណៈប្រតិភូកម្ពុជា នៅសហភាពមីយ៉ាន់ម៉ា ដែលជាបេសកកម្មជួយសម្របសម្រួលមីយ៉ាន់ម៉ា ស្វែងរកបទឈប់បាញ់ ការបើកច្រកទទួលជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ និងបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ានចូលប្រទេសមីយ៉ាន់ម៉ា ជួបគ្រប់ភាគីវិវាទ ដើម្បីបញ្ចប់សង្គ្រាម ឆ្ពោះទៅរកសុខសន្តិភាព។- សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយមីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា។- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាស៊ាននឹងរួមគ្នា ដើម្បីជួយសម្របសម្រួលស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា ហើយបញ្ហាមីយ៉ាន់ម៉ា គឺមិនអាចបញ្ចប់ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានឡើយ ព្រោះបញ្ហានេះនៅវែងឆ្ងាយណាស់។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចោទសួរទៅក្រុមជ្រុលនិយមទាំងជនជាតិមីយ៉ាន់ម៉ា និងខ្មែរមួយចំនួនតួច ដែលជេរសម្តេចក្នុងកិច្ចការស្វែងរកសន្តិភាព និងពិភាក្សាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ាថា តើពួកអ្នកទាំងនោះគាំទ្រឲ្យមានការឈប់បាញ់គ្នា ឬគាំទ្រឲ្យមានការបាញ់គ្នាបន្តទៀត នៅប្រទេសដែលជាសមាជិកអាស៊ានមួយនេះ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកនោះ ចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកឯងមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកឯងចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្វែរជំនួយវ៉ាក់សាំងកូវីដ-១៩ ចំណែកកម្ពុជា ក្នុងក្របខណ្ឌងអាស៊ានទៅឲ្យសហភាពមីយ៉ាន់ម៉ា ព្រោះកម្ពុជាមានវ៉ាក់សាំងច្រើន ហើយប្រជាពលរដ្ឋកម្ពុជាក៏បានទទួលវ៉ាក់សាំងច្រើនដូសហើយដែរ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចសម្រេចបានការចរចារឲ្យមីយ៉ាន់ម៉ាធ្វើការអត់ធ្មត់បាន ហើយថែមទាំងជួយបានឲ្យប្រទេសនេះពន្យាពេលក្នុងការឈប់បាញ់គ្នាផងដែរ។-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងទៅចូលរួមសួរសុខទុក្ខយោធាជប៉ុន ដល់នាវាចម្បាំងជប៉ុនតែម្តង ខណៈដែលនាវានេះនឹងចូលមកសំចតនៅនកំពង់ផែក្រុងព្រះសីហនុ នាពេលខាងមុខនេះ។ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង ៤៨នាទី

មនុស្ស​ ១៦៤​នាក់​ស្លាប់ និង​ជិត​ ៦​ពាន់​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ភាព​រំជើប​រំជួល​នៅ​កា​ហ្សា​ក់​ស្ថាន

2022/01/10 09:20:15 am        1961
​កា​ហ្សា​ក់​ស្ថាន៖ សារ​ព័ត៌មានបាន​រាយ​ការណ៍​កាលពី​ថ្ងៃអាទិត្យដោយ​យោង​លើ​ក្រសួង​សុខាភិបាល​ថា មនុស្ស​ជាង ១៥០​នាក់​បាន​ស្លាប់ និង​ជិត ៦,០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ក្រោយ​កុបកម្ម​ដោយ​ហិង្សា​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី​កណ្ដាល​មួយ​នេះនៅ​សប្ដាហ៍​នេះ។​ប្រទេស​ដែល​សំបូរ​ដោយ​ថាមពល​ដែល​មាន​ប្រជាជន​ប្រមាណ ១៩លាន​នាក់​ត្រូវបាន​ញាំញី​ដោយ​ភាព​ចលាចល​រយៈពេល ​១​សប្ដាហ៍ ដោយមាន​ជនបរទេស​មួយ​ចំនួន​ត្រូវបាន​ឃុំខ្លួន​ជុំវិញ​ភាព​រំជើបរំជួល​នេះ​។​ ​ចំនួន​អ្នកស្លាប់​ថ្មី​ដែល​មិនអាច​ស្វែងរក​ការផ្ទៀងផ្ទាត់​បាន បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​។ ​កាលពី​កន្លងទៅក្រុមមន្ត្រី​បាន​និយាយថា ឧក្រិដ្ឋជន​ប្រដាប់អាវុធ​ចំនួន​ ២៦​នាក់បាន​ស្លាប់ ហើយ​ថា មន្ត្រីសន្តិសុខ​ចំនួន​ ១៦​នាក់បាន​ស្លាប់ផងដែរ។ ​លោក​ប្រធានាធិបតី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា សរុបមាន​មនុស្ស​ចំនួន ៥,៨០០​នាក់ត្រូវបាន​ចាប់ខ្លួនយកទៅ​សាកសួរ។​​សេចក្ដីថ្លែងការណ៍​នោះបាន​បន្ថែមថា បន្ទាប់ពី​លោក​ប្រធានាធិបតី Kassym-Jomart Tokayev រៀបចំ​ជំនួប​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ស្ថានភាព​នៅក្នុង​តំបន់​ទាំងអស់​របស់​ប្រទេស​នេះ​មាន​ភាពនឹងនរ ហើយកងកម្លាំង​សន្តិសុខ​កំពុង​បន្តធ្វើ​ប្រតិបត្តិការ​បោសសម្អាត។ ​ការឡើង​ថ្លៃតម្លៃ​ប្រេងបាន​បង្ក​ឲ្យ​ភាព​រំជើបរំជួល​ដែល​បាន​ផ្ទុះឡើង​កាលពី​ ១​សប្ដាហ៍នៅក្នុង​ខេត្ត​មួយចំនួន​ភាគ​ខាងលិច ប៉ុន្តែការតវ៉ា និង​ការបង្ក្រាប​ជា​បន្តបន្ទាប់​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់ទី​ក្រុង​ធំៗ​នានា រួមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Almaty ជាទី​ដែល​កុប​កម្ម​នានា​បាន​ផ្ទុះឡើង ហើយនគរបាល​បាន​បាញ់​គ្រាប់​ពិត​ដើម្បី​បង្ក្រាប និង​បំបែក​ក្បួន​តវ៉ា​ទាំងនោះ​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ថា យោធា​មីយ៉ាន់ម៉ា​ប្រកាស​បន្ត​បទ​ឈប់​បាញ់​គ្នា​រហូត​ដាច់​ឆ្នាំ​នេះ

2022/01/08 05:19:54 am        727
ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ថា មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា នាយ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បាន​សម្រេច​បន្ត​បទ​ឈប់​បាញ់​គ្នា​រហូត​ដល់​ចុង​ឆ្នាំ​២០២២​នេះ ខណៈ​ដែល​បទ​ឈប់​បាញ់​គ្នា​នៅ​ប្រទេស​មួយ​នេះ នឹង​បញ្ចប់​ទៅ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។រដ្ឋម​ន្ត្រី​ការបរទេស​កម្ពុជាឯកឧត្ដម ប្រាក់ សុខុន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន នៅ​ប្រទេស​មីយ៉ាន់ម៉ា។ប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា នាយ​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់ មីន អ៊ុងឡាំង។នៅ​ក្នុង​សន្និសីទ​​នោះ ឯកឧត្ដមប្រាក់ សុខុន បញ្ជាក់​ថា នាយ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បាន​ប្រកាស​ជា​ឯកតោ​ភាគី​នូវ​ការ​ពន្យា​​​ឈប់​បាញ់​គ្នា​រហូត​ដាច់​ឆ្នាំ​២០២២​នេះ។បើ​តាម​ប្រមុខ​ការទូត​កម្ពុជា បទ​ឈប់​គ្នា​មួយ​រវាង​ក្រុម​យោធា​ភូមា និង​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​នៅ​មីយ៉ាន់ម៉ា នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​ឡើង​កាន់​អំណាច​គ្រប់​គ្រង​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ចាប់​តាំង​ពី​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១​កន្លង​មក​នេះ៕ 

ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រារព្ធពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា

2022/01/08 12:07:02 am        653
នៅរាត្រីថ្ងៃទី៧មករា ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃ សាធារណរដ្ខសហភាពមីយ៉ាន់ម៉ារ ប្រារព្ធពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ បើទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ារ បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសទាក់ទិនទៅនិងសភាពការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ារ។ ជាមួយគ្នានេះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាពពិភពលោក។ ឯកឧតត្តមនាយឧត្តមសេនីយ៍ មីនអោងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩៕ 

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ មីន អោង ឡាំង

2022/01/07 06:25:11 pm        1553
ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នេះ ។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។តបតាមការអញ្ជើញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២៕

WHO ព្រមាន​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដ៏​គ្រោះថ្នាក់​មិន​គួរ​ហៅថា ​វីរុស​បង្ក​ជំងឺ​ស្រាល​ទេ

2022/01/07 10:41:07 am        1266
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដ៏​គ្រោះថ្នាក់មិនគួរ​ហៅថា វីរុសបង្ក​ជំងឺ​ស្រាល​នោះទេ ដោយ​និយាយថា វីរុស​នេះ​កំពុង​សម្លាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក ខណៈ​កំពុង​ឆ្លង​រាលដាល​ដល់​ ១២៨ប្រទេស ​និង​ដែនដី​ជុំវិញ​ពិភពលោក​។​ការសិក្សា​ថ្មីៗ​បង្ហាញថា វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ Omicron ទំនងជា​បង្ក​ឲ្យ​អ្នកជំងឺ​មាន​អាការៈ​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​មុនៗ​ ​យ៉ាងណាក៏ដោយ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា​ ប៉ុន្តែចំនួន​មនុស្ស​ដែល​ឆ្លង​បាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​បានដាក់​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ប្រព័ន្ធ​សុខភាព​។ ​កាលពី​ថ្ងៃ​ចន្ទ​សហរដ្ឋអាមេរិកបាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ Covid-19 ជាង ​១​លាន​នាក់ក្នុង​រយៈពេល​ ២៤​ម៉ោង។​ ​អង្គការ​សុខភាព​ពិភពលោកដែលជា​ទីភ្នាក់ងារ​សុខ​ភាព ​របស់​អង្គការសហប្រជាជាតិបាន​និយាយ​ថា​ ចំនួន​ករណី​ឆ្លង​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ ៧១% កាលពី​សប្ដាហ៍​មុនដោយឡែក​នៅក្នុង​ទ្វីប​អាមេរិក​មាន​ចំនួន​ ១០០%។ អង្គការ​នេះ​បាន​និយាយ​ថា ក្នុងចំណោម​ករណី​ឆ្លង​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក​មាន​ ៩០%​ ជា​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​។​ប្រមុខ​អង្គការ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខណៈ​ដែល​មានការ​លើក​ឡើង​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទំនងជា​បង្ក​ឲ្យ​មានភាព​ធ្ងន់ធ្ងរ​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ពិសេស​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច មិនមែន​មានន័យថា​វីរុស​នេះ​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ វា​ស្រាល​នោះ​ទេ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១៣​នាក់​រួម​ទាំង​កុមារ​ ៧​នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន​ក្នុង​ទីក្រុង Philadelphia

2022/01/06 07:59:42 am        523
​សហរដ្ឋអាមេរិក៖ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​លំនៅឋាន​មួយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ​សម្លាប់​មនុស្ស ១៣​នាក់​រួម​ទាំង​កុមារ​ ៧​នាក់។មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​រុករក​នៅ​ក្នុង​លំនៅឋាន​នោះ​ ជាទី​ដែល​មាន​មនុស្ស​ ២៦​នាក់​កំពុង​ស្នាក់​នៅ​។ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ឧបករណ៍​ប្រកាស​អាសន្ន​ផ្សែង​កម្រិត​ទី​៤ នៅ​ក្នុង​អគារ​នោះ​ដែល​ជា​លំនៅឋាន​សាធារណៈ​ទំនងជា​ខូច ហើយ​មូលហេតុ​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​គេ​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ។​ ​ក្រោយ​កើតហេតុ​ កាលពី​ថ្ងៃ​ពុធពិធី​អុជ​ទៀន​រំឭក​វិញ្ញាណក្ខន្ធ​មួយ​បាន​ធ្វើ​ឡើង​ដល់​ជនរងគ្រោះ​ចំនួន ១៣​នាក់។ អ្នកចូលរួម​បាន​ដាក់​ផ្កា​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​បណ្ដោះអាសន្ន​មួយ ខណៈ​ពួកគេ​កាន់​មរណទុក្ខ​ជូនជន​រងគ្រោះ​ទាំងនោះ​៕​អត្ថបទ៖ សុខមាន

ពិភពលោក​មាន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​វីរុស COVID-19 ខ្ពស់​បំផុត​ជាង ​២​លាន ​៥​សែន​នាក់​លើកដំបូង​

2022/01/06 10:51:22 am        496
​ពិភពលោក៖ ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​វីរុស​ COVID-19 ឬកូ​រ៉ូ​ណា​បាន​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុបមានដូចជាបារាំង ហូ​ឡង់ អង់គ្លេស និង​ទួរគីជាដើម ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅលើ​ពិភព​លោក​ហក់​ឡើង​ខ្ពស់បំផុត​ជា​លើកដំបូង​។​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២ នៅ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦៧៦,៩៥៨​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់ ៥៨,៧៧៧,៤៨៣​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ១,៧៧២​នាក់​ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ហក់​ឡើង​ដល់ ៨៥៣​,៥៨២​នាក់។ ​ប្រទេស​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៣៣២,០០០​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ជាង​ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ ដែល​មាន​ត្រឹមតែ​ ២៧១,៦៨៦​នាក់​ប៉ុណ្ណោះ។ រហូត​មក​ថ្ងៃនេះ ​បារាំង​ដែលជា​សមាជិក​សហភាព​មាន​ករណី​ឆ្លង​វីរុស ​COVID-19 សរុប​ចំនួន ១០,៩២១,​៧៥៧​នាក់ និង​ស្លាប់​សរុប​ចំនួន ១២៤,៨០៩​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ២៤៦​នាក់​។ ​នៅ​ប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០២២ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៤,៤៩០​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់ ៣,២២៣,៣២៥​នាក់ និង​ស្លាប់​សរុប​មាន ២១​,០២៩​នាក់​។​​នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ១៩៤,៧៤៧​នាក់ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​ ១៣,៨៣៥,៣៣៤​នាក់ និង​ស្លាប់​សរុប​ចំនួន ១៤៩,២៨៤​នាក់​។​ ​នៅ​ទួរគី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ ៦៦,៤៦៧​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់ ៩​,៧១៨,៨៦១​នាក់ និង​ស្លាប់​សរុប​មាន​ ៨៣,០៧៥​នាក់​។ ​នៅ​ប្រទេស​រុស្ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ១៥,៧៧២​នាក់ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ចំនួន ១០,៥៨៥,៩៨៤​នាក់ និង​ស្លាប់​សរុប​ចំនួន​ ៣១៣,០១៥​នាក់។ យោង​តាម​គេហទំព័រ ​worldometer ​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មករាម្សិលមិញ ពិភពលោក​មាន​ចំនួន​ករណី​ឆ្លង​ថ្មី​សរុប ២​,៥០៦,៥៦១​នាក់​ជា​លើកដំបូង ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន ២៩៨,០៩៦,៥៣៥​នាក់ និង​ស្លាប់​សរុប​មាន ៥,៤៨១,៦៦៨​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៧,១៧០​នាក់៕អត្ថបទ៖ សុខមាន

ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

2022/01/06 10:45:08 am        2544
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់សារព័ត៌មានក្នុងស្រុកថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។  លោក Chad Roedemeier បានបញ្ជាក់ប្រាប់ថា ស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។  កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។  ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។ សម្ដេចតេជោស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។ សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាល West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។  កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីលស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។ បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារជំនួយអារ៉ាប៊ីសាអ៊ូឌីតបន្តសកម្មភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា អាហ្វហ្គានីស្ថាន និងយេម៉ែន
07/03/2026 05:07 PM
ប្រធានសភាលីបង់ និងទីប្រឹក្សាសន្តិសុខជាតិរងរបស់អង់គ្លេស ជួបពិភាក្សាគ្នាអំពីការវិវត្តផ្នែកនយោបាយ និងសន្តិសុខថ្មីៗ
07/03/2026 05:07 PM
អ្នកការទូតគុយបា៖ អាមេរិក ដាក់សម្ពាធលើរដ្ឋាភិបាលនានាដើម្បីធ្វើឲ្យប្រទេសគុយបាឯកោ
07/03/2026 04:07 PM
ប្រធានាធិបតីអាមេរិក រិះគន់សម្ព័ន្ធមិត្តជាថ្មីទៀត ដោយហៅការចំណាយលើវិស័យការពារជាតិណាតូថាអតុល្យភាព«គួរអស់សំណើច»
07/03/2026 04:07 PM
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ អ៊ីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាអ៊ីរ៉ង់
07/03/2026 04:07 PM
ថ្នាក់ដឹកនាំក្រសួងចុះពិនិត្យការងារបច្ចេកទេសនៃការសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនតាមបណ្តាខេត្ត
07/03/2026 04:07 PM
ពលរដ្ឋអ៊ីស្រាអែលរៀបចំខួប១.០០០ថ្ងៃចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយមានការតាំងពិព័រណ៍ និងការតវ៉ា
07/03/2026 04:07 PM
លោក Fidan៖ លោក Erdogan តែងតែពិគ្រោះយោបល់ជាមួយលោក Putin លើបញ្ហាក្នុងតំបន់
07/03/2026 04:07 PM
លោក PUTIN មិនខ្វល់អំពីកង្វះខាតប្រេងឥន្ធនៈនៅរុស្ស៊ីទេ ខណៈលោកបង្កើនការវាយប្រហារលើអ៊ុយក្រែន
07/03/2026 04:07 PM
ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ
07/03/2026 04:07 PM