ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

WHO៖​ ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ហក់​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​តាមរយៈ​វីរុស COVID-19 ប​ម្លែ​ង​ថ្មី​ដទៃ​ទៀត

2022/01/06 10:11:45 am        418
​WHO៖ នៅ​សប្ដាហ៍​នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​Omicron នៅ​ជុំវិញ​ពិភពលោក​អាច​បង្កើន​ហានិភ័យ និង​អាច​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំងតាមរយៈ​វីរុស COVID-19 ប​ម្លែ​ង​ថ្មី​ដទៃទៀត​។ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​រីក​រាលដាលឆាប់រហ័ស​ដូចជា​ភ្លើង​ឆេះ​ព្រៃ ​នៅ​ជុំវិញ​ពិភពលោកវា​ហាក់ដូចជា​មិនសូវ​ធ្ងន់ធ្ងរ​ជាងការភ័យខ្លាច​ដំបូង​ឡើយ ហើយ​បាន​បង្កើន​ក្តី​សង្ឃឹមថានឹង​អាច​យកឈ្នះ​ជំងឺ​រាតត្បាត​សកល​បាន​ ហើយ​ជីវភាព​រស់នៅ​ត្រឡប់ទៅរក ភាពប្រក្រតី​វិញ​។​​ប្រធាន​កម្មវិធី​គ្រាអាសន្ន​សុខភាព​សាធារណៈ​ របស់​អង្គការ​សុខភាព​ពិភពលោក​លោកស្រី Catherine Smallwood បាន​សង្កត់ធ្ងន់​លើ​ការប្រុងប្រយ័ត្ន​ដ៏​ម៉ឺងម៉ាត់ ដោយ​ប្រាប់​សារព័ត៌មាន AFP ថា អត្រា​ឆ្លង​កើនឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ថែមទៀត​។​ ​លោកស្រី​វេជ្ជបណ្ឌិត Smallwood បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា មាន​ការរីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កាន់តែច្រើន វា​កាន់​តែ​មានការ​ចម្លង​ខ្លាំង និង​កាន់តែច្រើន វា​ទំនងជា​នឹង​លេចចេញ​នូវ​វីរុស​ប្រភេទ​ថ្មី​ដទៃទៀត​។ ឥឡូវនេះវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ​គឺសាហាវណាស់ វា​អាចបណ្តាលឱ្យស្លាប់​បាន​ ប្រហែលជា​តិចជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta បន្តិច ប៉ុន្តែតើន​រណា​អ្នក​ដឹងថា នឹងមាន​វីរុស​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​ណា​ទៀតផ្ទុះឡើង។​នៅ​សប្ដាហ៍​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​បារាំង​ បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀតនោះ​គឺ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី 'IHU' ​ឬ (B.1.640.2) ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នក​ខ្លួន​ជំងឺ ១២នាក់នៅ​ជិត​ទីក្រុង​ Marseille មានការ​វិវឌ្ឍន៍​ចំនួន ៤៦​ដងដែល​ធ្វើឱ្យ​វាកាន់​តែ​ធន់ទៅនឹងវ៉ាក់សាំង និង​ងាយ​ឆ្លង​។ ​លោកស្រី​វេជ្ជបណ្ឌិត Smallwood បាន​និយាយថា អឺរ៉ុប​បាន​ចុះ​កត់ត្រា​ករណី​ឆ្លង​វីរុស Covid-19 ជាង ១០០លាន​នាក់ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​សកល​នេះ ហើយ​មាន​ករណី​ឆ្លង​ថ្មី​ជាង ៥លាន​នាក់នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ឆ្នាំ២០២១៕អត្ថបទ៖ សុខមាន

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ IOC ដាក់​តេ​ក្វាន់​ដូ ITF ចូល​ព្រឹត្តិការណ៍​អូឡាំពិក​ដើម្បី​លើកទឹកចិត្ត​ការ​បង្រួប​បង្រួម​ឧបទ្វីប​កូរ៉េ​

2022/01/06 09:43:22 am        517
​តេ​ក្វាន់​ដូ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ ​(IOC) ពិចារណា​ដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ITF របស់​កូរ៉េខាងជើង​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដូច​កីឡា​តេ​ក្វាន់​ដូ WT របស់​សាធារណ​រដ្ឋ​កូរ៉េ​ដែរដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។​​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជ័យលាភី​ដល់​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បន្ទាប់ពីលោកស្រី​ដណ្ដើម​បាន​មេដាយ​មាស ពី​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោកឆ្នាំ​២០២១ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញកាលពី​ខែ​វិច្ឆិកា​កន្លងទៅ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះនៅ​វិមាន​សន្តិភាព។​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបាន​មានប្រសាសន៍ថា ការដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ទាំង​កូរ៉េខាងត្បូង ទាំង​កូរ៉េខាងជើង ចូលក្នុង​ព្រឹត្តិការណ៍​អូឡាំពិកគឺជា​ការរួមចំណែក​មួ​យ ដើម្បី​ចូលរួម​បង្រួបបង្រួម​កូរ៉េ។ តាមរយៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ CAMSOC ត្រូវ​រៀបចំ​ប្រភេទ​កីឡា​ទាំងពីរឲ្យ​មាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដើម្បី​ជា​ផ្នែក​មួយនៃ​កិច្ចខិតខំឈានឆ្ពោះ​ទៅរក​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ផងដែរ។​​​គួរ​ដឹងថា សម្រាប់​កម្ពុជា​បច្ចុប្បន្នគឺមាន​ទាំង​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT របស់​កូរ៉េខាងត្បូង ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ជា​ប្រធាន​សហព័ន្ធ និង​តេ​ក្វាន់​ដូ ITF របស់​កូរ៉េខាងជើង ដែលមាន​ឯកឧត្តម កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ។ កីឡា​ទាំងពីរត្រូវបាន​ចាត់ទុកជា​កីឡា​សក្ដានុពល​ជាតិ​ដូចគ្នា ដើម្បី​ត្រៀម​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ ពិសេស​ត្រៀម​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​អ្វីដែល​ពិសេសទាំង​កីឡា​តេ​ក្វាន់​ដូ WT និង ITF សុទ្ធតែ​បានធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែច្បាស់ ក្នុងនោះ​កីឡា​តេ​ក្វាន់​ដូ WT ធ្លាប់​ដណ្ដើមបាន​មេដាយ​កម្រិត​អន្ដរជាតិ​ជាច្រើន ពិសេស​មេដាយមាស​កីឡា​អាស៊ី​លើកដំបូង ដែល​ដណ្ដើមបាន​ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤។ រីឯ​កីឡា​តេ​ក្វាន់​ដូ ITF គឺ​ដណ្ដើមបាន​មេដាយ​អន្ដរជាតិ​ជាច្រើន​ដូចគ្នា ក្នុងនោះ​ក៏​ធ្លាប់​ដណ្ដើមបាន​មេ​ដាយ​មាស​ពិភពលោកដោយ​កីឡាករ ប៉ាល់ ជី​វ័​ន្ដ កាលពី​ឆ្នាំ​២០១៩ ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

សម្ដេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ការ​ខិតខំ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡា​ការិនី​ក្នុង​សម័យ​កូ​វីដ​-១៩

2022/01/05 11:45:01 am        425
​ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កោតសរសើរចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ក្នុង​ការ​ហ្វឹកហាត់ ទោះបី​ស្ថិត​ក្នុង​សម័យ​កូ​វីដ​-១៩ ក៏ដោយដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ​-​អន្ដរជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​នៅសល់​រយៈពេល ៤៨០​ថ្ងៃ​ទៀត។​​ការកោតសរសើរ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជ័យលាភី​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ក្រោយ​ដណ្ដើមបាន​មេដាយមាស​ពិភពលោកក្នុងការ​ប្រកួត​កីឡា​ប៉េតង់ នៅ​ប្រទេស​អេ​ស្ប៉ា​ញកាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ​នៅ​វិមាន​សន្តិភាព។​ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​មានប្រសាសន៍ថា ទោះបី​ក្នុងសម័យ​កូ​វីដ​-១៩ តែ​កីឡាករ​-​កីឡាការិនី​ទាំងអស់នៅតែ​បន្ដ​ការខិតខំ​ប្រឹង ពិសេស​គ្រប់ភាគី​ពាក់ព័ន្ធដែល​បានសម្រួល​ដល់​ការហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី តាមរយៈ​ការផ្ដល់​នូវ​ប្រាក់​សម្រាប់​ទទួល​ប្រចាំថ្ងៃក្នុង​មួយថ្ងៃ ៤៤,០០០​រៀលបន្ថែម​លើ​ប្រាក់បៀវត្ស​ប្រចាំខែ ដោយ​បែង​ចែកជា ៣​កម្រិតគឺ​កម្រិត​អ្នក​ធ្លាប់​បានទទួល​មេដាយ​ស៊ី​ហ្គេម ទី​២-​កម្រិត​អ្នក​ធ្លាប់​ទទួលបាន​មេដាយ​កីឡា​អាស៊ី និង​ទី​៣-​អ្នក​មិនទាន់​ទទួលបាន​មេដាយក៏​នៅតែ​ទទួលបាន​ថវិកា ​សម្រាប់​ការហ្វឹកហាត់​ជាមួយគ្នា​ដែរ។​​តាមរយៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត និង​ដណ្ដើម​ជ័យលាភី ក៏ដូចជា​កិត្តិយស​ជូន​ជាតិ​ជា​បន្ដបន្ទាប់​ទៀត ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ដាច់ខាត​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​លើ​ការហ្វឹកហាត់ ព្រោះ​បើ​គ្មាន​ការហ្វឹកហាត់គឺ​មិនដឹង​ចូលរួម​ប្រកួត​ដើម្បី​អ្វី​ឡើយ។ ដូច្នេះ​ត្រូវតែ​ពង្រឹង​ការហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង៕​អត្ថបទ៖ គង់ ហួន

បារាំង​រក​ឃើញ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី IHU ដែល​មានសមត្ថភាព​ចម្លង​ខ្លាំង​ជាង​វីរុស Omicron

2022/01/05 11:30:09 am        3584
​បារាំង៖ ទោះបីជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ប្រទេស​បារាំង​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀត​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី (B.1.640.2) ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នក​ខ្លួន​ជំងឺ ១២នាក់​នៅ​ជិត​ទីក្រុង​ Marseille ​មានកា​រវិ​វ​ត្តិ​ន៍ ៤៦ដងដែល​ធ្វើឱ្យ​វា​កាន់តែ​ធន់​ទៅនឹង​វ៉ាក់សាំង និង​ងាយ​ឆ្លង​។​​ការរកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវបាន​គេ​ហៅថា B.1.640.2 ត្រូវបាន​ប្រកាស​នៅក្នុងក្រដាស​មួយសន្លឹក​ដែល​បាន​បង្ហោះ​នៅលើ គេហទំព័រ​អ៊ីនធឺណិត med Rxiv។ ​ដោយ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា IHU រហូតមកដល់​ពេលនេះវីរុស​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​ ដែលមាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង IHU Mediterranee Infection របស់​ប្រទេស​បារាំងកាលពី​ថ្ងៃទី១០ ខែធ្នូ​។​ ​បច្ចុប្បន្ននេះវីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron គឺជា​វីរុស​ឆ្លង​ដ៏​លេចធ្លោ​នៅក្នុង​ប្រទេស​បារាំង ដោយបាន​ស្ថិត​ក្នុងចំណោម​បណ្តាប្រទេស​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​ដូចជា​ចក្រភព​អង់គ្លេស និង​ព័រ​ទុយ​ហ្គា​ល់ ខណៈ​មាន​ចំនួនករណី​ឆ្លង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ ​រហូតមកដល់​ពេលនេះ​មាន​ករណី​ឆ្លង​ចំនួន ១២នាក់ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជិត​ទីក្រុង Marseille ដោយ​ជាប់​ពាក់ព័ន្ធ​ដំបូង​ទៅនឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​កា​មេ​រូ​ន​ក្នុង​ទ្វីបអាហ្វ្រិក។​​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​បញ្ជាក់​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់​ទៅ​ជាង ១៦០,០០០នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សប្តាហ៍​កន្លងទៅ និង​មាន​កម្រិត​ខ្ពស់បំផុត​ជាង ២០០,០០០នាក់​។ នៅក្នុង​ការប៉ុនប៉ង​ដើម្បីទប់​ទល់នឹង​ការកើនឡើង​ការចម្លង​ខ្ពស់​នេះ ក្រុម​សមាជិកសភា​បារាំង​បានស្នើ​ច្បាប់ ដែល​តម្រូវឱ្យ​មនុស្សភាគច្រើន​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស Covid-19 ដើម្បី​អាច​ចូលទៅក្នុង​ទីសាធារណៈ​ដូចជា​បារ ភោជនីយដ្ឋាន និង​ការដឹកជញ្ជូន​សាធារណៈ​ផ្លូវ​ឆ្ងាយ​ជាដើម​៕អត្ថបទ៖ សុខមាន

WHO​ រក​ឃើញ​ភស្តុតាង​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron បង្ក​ឲ្យ​មាន​រោគសញ្ញា​ស្រាល

2022/01/05 11:04:30 am        910
​WHO៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី៤ ខែ​មករា​ថា មាន​ភស្តុតាង​កាន់តែ​ច្រើន​កំពុង​លេចឡើង​ដែល​បង្ហាញ​ថា ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ប៉ះពាល់​ដល់ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ ដែល​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​មុន​ៗ ហើយ​បណ្តាល​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ចំនួន​ករណី​ឆ្លង​កើន​ឡើង និង​អត្រា​ស្លាប់​ទាប​។ ​លោក Abdi Mahamud អ្នកគ្រប់គ្រង​ឧបទ្ទវហេតុ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រាប់​អ្នកសារព័ត៌មាន​ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា យើង​កំពុង​មើល​ឃើញ​ការសិក្សាកាន់តែ​ច្រើន​ឡើង​ៗ ​ដែល​ចង្អុល​បង្ហាញ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ផ្នែក​ខាងលើ​នៃ​រាង​កាយ​។ មិន​ដូចជា​វីរុស​ផ្សេងទៀត​ដែល​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ ​វា​អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ ប៉ុន្តែ​យើង​ពិតជា​ទាមទារ​ឱ្យ​មាន​ការសិក្សា​បន្ថែម​ទៀត​ ដើម្បីបញ្ជាក់​អំពីរឿង​នេះឲ្យ​កាន់​តែ​ច្បាស់​។​​ចាប់​តាំង​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន​ ត្រូវ​បាន​រក​ឃើញ​ជា​លើកដំបូង​កាលពី​ខែ​វិច្ឆិកានៅ​អាហ្វ្រិក ទិន្នន័យ​របស់អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា​ វីរុស​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស និង​បាន​រាតត្បាត​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់ ១២៨ ដោយ​បង្ហាញ​ពី​ភាព​លំបាកសម្រាប់​ប្រទេសជាច្រើន និង​មនុស្ស​ដែល​កំពុង​ស្វែងរក​ការ​ចាប់ផ្ដើម​សេដ្ឋកិច្ច និង​ជីវិត​របស់​ពួកគេ​ឡើងវិញ បន្ទាប់ពីការ​រំខាន​ដោយសារ​ជំងឺ COVID-19 ជិត​ពីរ​ឆ្នាំ​មកនេះ​៕អត្ថបទ៖ សុខមាន

វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង​សម្ដេច​តេ​ជោ ហ៊ុន សែន សរុប ២​ម៉ឺន​ដុល្លារ​

2022/01/05 10:53:53 am        210
ប៉េតង់​៖ វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បាន​ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល និង​ថវិកា​លើកទឹកចិត្ត​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះបានធ្វើ​ឡើង​ក្រោម​អ​ធិប​តី​​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្ដិភាពនៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​វីរកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយមាស​ពិភពលោកពី​ការប្រកួត​កីឡា​ប៉េតង់ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។​​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​វិស័យ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជាដែល​បាន​រក្សា​នូវ​ភាពខ្លាំង​ត​ជំនាន់ តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក ៥​ជំនាន់​ជាប់ៗ​គ្នាដោយ​វីរកីឡាការិនី កែ ឡេង ចំនួន ៤​ជំនាន់កាលពី​ឆ្នាំ​២០១៣, ២០១៥, ២០១៧ និង​ឆ្នាំ​២០១៩ មុន​បន្ដ​ឈ្នះ​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ដដែលដោយ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ។​ ​សម្ដេច​មានប្រសាសន៍​ប​ន្ដ​ថា ជ័យលាភី​នេះមិនមែនជា​របស់​កីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់ឯង​នោះទេ តែ​វា​ជា​កិត្តិយស​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​ជាង ១៦​លាន​នាក់។ ម្លោះ​ហើយ​ទើប​មានការ​រៀបចំ​នូវ​ក្បួន​ដង្ហែរ​ម៉ូតូ ១២​គ្រឿងអមដំណើរ​រៀងរាល់​ដំណើរ​វិលត្រឡប់​របស់​ម្ចាស់​មេដាយមាស​ពិភពលោកពេលមកដល់​ប្រទេស​កម្ពុជា​វិញ ដែល​ជាការ​អមដំណើរ​នូវ​មេដាយមាសដែល​កម្ពុជា​ដណ្ដើមបាន។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​មោទនភាព និង​ឆ្លៀតឱកាស​រំ​លឹក​ដល់​សម្ដេច​វិបុល​បញ្ញា សុខ អាន ដែលជា​អតីត​ប្រធាន​សហព័ន្ធ និង​បាន​ខិតខំ​ពង្រឹង​កីឡា​មួយ​នេះ ក៏ដូចជា​សម្ដេច​ក្រឡាហោម ស ខេង ដែល​នៅតែ​បន្ដ​ការខិតខំ​ជួយ​ជ្រោមជ្រែង​កីឡា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្ដរជាតិ​ជា​បន្ដបន្ទាប់។ក្នុងឱកាស​នោះ សម្ដេច​ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​បន្ដវេណ​សហព័ន្ធគឺ​ឯកឧត្តម ស សុខា ត្រូវ​បន្ដ​ដឹកនាំ​កីឡាដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ឲ្យ​រក្សាបាន​នូវ​ភាពខ្លាំង តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជា​បន្ដបន្ទាប់​ទៀត មិន​ត្រឹមតែ​កីឡា​ស៊ី​ហ្គេម ឬ​អាស៊ី​នោះទេ។​ ​ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ជូន​កម្ពុជា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​ប្រកាស​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ចំនួន ៤០​លាន​រៀលដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ថែម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ទាំង​ទ្វេ​ចំនួន ១​ម៉ឺន​ដុល្លារ​ទៀតសរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ដោយឡែក​លោក សុខ ម៉ុង គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​ប៉េតង់​កម្ពុជា​ផ្នែក​នារីដែល​ដឹកនាំ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស​ពិភពលោក​នេះក៏​ទទួលបាន​ប្រាក់រង្វាន់ ៤០​លាន​រៀលជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ទទួលបាន​ថវិកា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥​ពាន់​ដុល្លារសរុប​ចំនួន ១៥,០០០​ដុល្លារ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

សហរដ្ឋអាមេរិក​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​នៃ​ករណី​ឆ្លង COVID-19 ជិត​ ១​លាន​នាក់​ក្នុង​មួយថ្ងៃ

2022/01/05 09:54:35 am        187
​សហរដ្ឋអាមេរិក៖ យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters សហរដ្ឋអាមេរិក​បាន​បង្កើត​កំណត់ត្រា​ពិភពលោកនៃ​ការឆ្លង​ថ្មី​នៃ​វីរុស COVID-19 ជិត​ ១​លាន​នាក់ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទដើមសប្ដាហ៍នេះ ជិត​ពីរដង​នៃ​ការកើនឡើង​ខ្ពស់បំផុត​របស់​ប្រទេស​នេះ​កាល​ពីមួយ​សប្តាហ៍​មុន ខណៈដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ខ្លាំងដោយ​គ្មាន​សញ្ញា​បង្ហាញ​ពី​ការថយចុះ​នោះទេ​។​​ការវិភាគ​របស់​សារព័ត៌មាន Reuters បាន​បង្ហាញថា ចំនួន​អ្នកជំងឺ COVID-19 ដែល​ចូល​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​បាន​កើនឡើង​ជិត ៥០% ​ក្នុង​សប្តាហ៍​មុន ហើយ​ឥឡូវនេះ​មាន​ជាង ១០០,០០០នាក់ជាចំនួន​ខ្ពស់បំផុត​លើកដំបូង ចាប់តាំងពី​ការកើនឡើង​ខ្ពស់​កាលពី​រដូវរងា​មួយឆ្នាំ​មុន​។​ ​សរុបមកសហរដ្ឋអាមេរិក​បាន​ឃើញ​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​ចំនួន ៤៨៦,០០០​នាក់កាលពី​សប្ដាហ៍​មុន ជា​អត្រា​មួយ​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ ៧​ថ្ងៃ និង​លើសពី​ប្រទេស​ដទៃទៀត​។ ការឆ្លង​ថ្មី​ចំនួន ៩៧៨,៨៥៦​នាក់កាលពី​ថ្ងៃ​ចន្ទ រួមទាំង​ករណី​ឆ្លង​មួយចំនួន​ចាប់ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យនៅពេលដែល​បណ្ដា​រដ្ឋ​ជាច្រើន​មិន​រាយការណ៍​។​យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters ចំនួន​ជា​មធ្យម​នៃ​ការស្លាប់​ដោយសារ​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិកក្នុង​មួយថ្ងៃនៅតែ​ឋេ​រ​ពេញ​មួយខែ​ធ្នូ និង​ចូលដល់​ដើមខែ​មករា​នៅ​ប្រហែល ១,៣០០នាក់ ទោះបីជា​ការស្លាប់​ជាធម្មតា​តិចជាង​ករណី​ឆ្លង និង​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏ដោយ​៕ អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​៖ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជាង ​១៤​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់​

2022/01/04 12:32:52 pm        400
​មី​យ៉ាន់​ម៉ា៖ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និយាយ​ថា ​ប្រជាជន​ជាង ១៤​លាន​នាក់​នៅ​សហភាព​មី​យ៉ាន់​ម៉ាប្រហែល​មួយ​ភាគ​បួន​ នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះនឹង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​នៅ​ឆ្នាំនេះ​។​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ ឬ OCHA បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​តម្រូវការ​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា​។​​របាយការណ៍​បាន​និយាយ​ថា ​តម្លៃ​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ​បាន​កើន​ឡើង​ បន្ទាប់ពី​យោធា​បាន​ដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ​។​ របាយការណ៍​ដដែល​នេះក៏បាន​និយាយ​ផង​ដែរ​ថា ជំងឺ​រាតត្បាត​សកល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​របស់​ប្រទេស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។ អង្គការ​នេះ​បាន​ប៉ាន់ប្រមាណ​ថា ​មនុស្ស ១៤.៤​លាន​នាក់​នឹង​ត្រូវ​ការ​ជំនួយដូចជា​អាហារ និង​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​វីរុស​រាតត្បាត​សកល​លើ​ការអប់រំ​។អង្គការ​ខាង​លើ​នេះ​បាន​កត់​សម្គាល់​ថា ​ការសិក្សា​ត្រូវ​បាន​រំខាន​ដល់​កុមារ​ប្រហែល ១២​លាន​នាក់​ក្នុង​ឆ្នាំ២០២០ និង ២០២១ ដោយសារ​ការ​បិទ​សាលារៀន​។ របាយការណ៍​បាន​និយាយ​ថា "​ប្រជាជន​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច​សង្គម សិទ្ធិមនុស្ស និង​មនុស្សធម៌​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។​ កាលពី​ចុងខែ​ធ្នូ ឆ្នាំ២០២១ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ាគ្រប់គ្រង​ដោយ​យោធា និង​ក្រុម​ទ័ពព្រៃ​ជនជាតិ​ភាគបាន​បង្ខំ​ឲ្យ​អ្នកស្រុក​ជាង​ ៤,០០០នាក់​រត់​គេច​ខ្លួន​ឆ្លងព្រំដែន​ចូល​ទៅ​ប្រទេស​ថៃ៕​អត្ថបទ៖ សុខមាន

មហាអំណាច​ពិភពលោក​ប្ដេជ្ញា​ទប់ស្កាត់​ការ​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​

2022/01/04 09:56:42 am        472
​ពិភពលោក៖ មហាអំណាច​នុយក្លេអ៊ែរ​ពិភពលោក​ចំនួន ​៥​ បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទដើម្បី​ទប់ស្កាត់​ការ​រីក​សាយ​នៃ​អាវុធ​បរមាណូ និងដើម្បី​បញ្ចៀស​ជម្លោះ​នុយក្លេអ៊ែរនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ ដែល​ទុក​ដោយឡែក​ពី​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​រវាង​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​អឺរ៉ុប​ខាងកើត​ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​គោលដៅ​របស់​ពិភពលោក​ដែល​គ្មាននុយក្លេអ៊ែរ​។​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស រុស្ស៊ី ចិន និង​បារាំង ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចាត់​ទុក​ការ​ប្ដេជ្ញា​នេះ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​ ក្នុង​ការ​បញ្ចៀស​សង្គ្រាម​រ​វាង​រដ្ឋ​នុយក្លេអ៊ែរ និង​កាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ ខណៈ​ដែល​មានបំណង​ធ្វើការ​ជាមួយ​ប្រទេស​ទាំងអស់ ​ដើម្បី​បង្កើត​បរិយាកាស​សន្តិ​សុខ​។ ​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​ចុងក្រោយ​ នៃ​សន្ធិសញ្ញា​ស្ដីពី​ការ​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ដែល​បាន​ចូល​ជា​ធរមាន​ដំបូង​ក្នុង​ឆ្នាំ១៩៧០ ត្រូវ​បាន​ពន្យារ​ពេល​ពី​កាលបរិច្ឆេទដែល​បាន​កំណត់​ទុក​នៅ​ថ្ងៃ​ទី៤ ខែ​មករា​ដល់​ចុង​ឆ្នាំ​ដោយសារតែវីរុស​រាតត្បាត​សកល COVID-19។​ ​ទោះបីជា​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​រវាង​ចិន និង​រុស្ស៊ី និង​ដៃគូ​លោក​ខាង​លិច​របស់​ពួកគេ​ក៏ដោយ ក៏​មហាអំណាច​ទាំង​ ៥ បាន​និយាយ​ថា ​ពួកគេ​មើល​ឃើញការ​បញ្ចៀស​សង្គ្រាម​រវាង​បណ្ដា​រដ្ឋ​អាវុធ​នុយ​ក្លេអ៊ែរ និង​ការកាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​។​សេចក្ដីថ្លែងការណ៍​នេះធ្វើឡើង​ ខណៈ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់កម្រិតខ្ពស់ ​ដែលកម្រ​បានឃើញ​ចាប់​តាំង​ពី​សង្គ្រាមត្រជាក់​ ជុំវិញ​ការ​បង្កើន​កម្លាំង​កងទ័ព​រុស្ស៊ី​នៅ​ជិតព្រំដែនអ៊ុយ​ក្រែ​ន​។​ ទន្ទឹម​នឹង​នេះ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ប្រទេស​ចិនក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Xi Jinping ក៏បានលើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​អាច​បង្ក​ឱ្យ​មាន​ជម្លោះ ជាពិសេស​លើ​បញ្ហា​កោះ​តៃវ៉ាន់​។​ សេចក្តីថ្លែងការណ៍​រួម​នេះ​ក៏បាន​កើតឡើង​ផងដែរ ស្រប​ពេល​ដែល​មហាអំណាចពិភពលោកព្យាយាមឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ ស្តីពី​ការ​ស្រោចស្រង់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ជុំវិញ​ការ​បង្កើន​ការផលិត​នុយក្លេអ៊ែរដ៏​ចម្រូងចម្រាស​របស់​ខ្លួន ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដោយសារសហរដ្ឋអាមេរិក​ ដើរ​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ២០១៨ ក្រោម​រដ្ឋបាល​លោក ​Trump៕អត្ថបទ៖ សុខមាន

កំណើន​ករណី​ឆ្លង​វីរុស COVID-19 កើន​ឡើង​ជិត​ដល់ ៣០០​លាន​នាក់​លើ​ពិភព​លោក​

2022/01/03 11:54:59 am        486
​ពិភពលោក៖ ខណៈ​មានការ​កើន​ឡើង​ជា​សកល​នៃ​ករណី​វីរុស COVID-19 ខិត​ជិត​ដល់ ៣០០​លាន​នាក់ ប្រទេស​មួយ​ចំនួន​បាន​មើល​ឃើញ​ស្ថានភាព​ជំងឺ​រាតត្បាត​កាន់តែ​ធ្ងន់ធ្ងរ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយមាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ដែល​មិន​គួរ​ឱ្យ​ជឿ​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។ រហូតមកដល់​ពេលនេះ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់ ២៩០,៤៣៩,៤៤៣​ករណី និង​មាន​អ្នក​ស្លាប់ ៥,៤៥៩,៨០០​នាក់​។សហរដ្ឋអាមេរិក​មានកំណត់ត្រា​ថ្មី​ជាច្រើន​នៅក្នុង​សូចនាករ​វីរុស ​COVID-19 នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​ឈាន​ចូល​ដល់​ឆ្នាំ​ទី៣ របស់​ខ្លួន ហើយ​អ្នក​ជំនាញ​សុខភាព​បាន​ព្រមាន​អំពី​រលក​នៃ​ជំងឺ​រាត​ត្បាត​នៅ​ឆ្នាំ២០២២ នេះ​។ យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​សកល​វិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​បំបែក​កំណត់ត្រា​ករណី​ឆ្លង​វីរុស COVID-19 ប្រចាំថ្ងៃ​ម្តង​ទៀត ខណៈ​ករណី​ឆ្លងប្រចាំថ្ងៃ​មាន​ជាង ៥៨០,០០០ករណី​ត្រូវ​បាន​កត់ត្រា​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ​។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប ៥៦,០៥២,៦៣៨ករណី និង​មាន​អ្នក​ស្លាប់ ៨៤៧,៣០០​នាក់​។ ការ​កើន​ឡើង​ថ្មី​នៃ​វីរុស​ឆ្លង​ជាមួយ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​ Omicron និង Delta បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ភាព​វឹកវរ​ដ៏​ស្មុគស្មាញ​ នៃ​សេវា​វេជ្ជសាស្ត្រ​ដែល​គ្មាន​មាន​បុគ្គលិក ក៏ដូចជា​ការ​លុប​ចោល​ជើង​ហោះហើរ​រាប់ពាន់​ជើង​។ ​ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ១៣,២៣៥,៤០១​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ១៤៨,៨៥១​នាក់។ ​ចំនួន​សរុប​នៃ​ករណី​វីរុស COVID-19 នៅ​ប្រទេស​បារាំង​មាន​ចំនួន ១០,២៥០,៣៥៨​ករណី និង​មាន​អ្នក​ស្លាប់ ១២៣​,៩៤២​នាក់​។ វា​ជា​ថ្ងៃ​ទី​៤ ​ជាប់ៗ​គ្នា​ដែល​ប្រទេស​បារាំង​បាន​រាយការណ៍​ពី​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ជាង ២០០,០០០​ករណី​។ ក្រសួង​សុខាភិបាល​បារាំង​បាន​ប្រកាស​ថា ប្រជាជន​ជិត ៥៣លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ដូ​ស​ទី​១ ដែល​ស្មើនឹង​ប្រមាណ ៧៨.៥% ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស ហើយ​ប្រមាណ ២៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទួរគី
07/03/2026 06:07 PM
ចិនអំពាវនាវឱ្យមាន «ការដោះស្រាយសមស្រប» ដើម្បីបញ្ចប់ការរំខាន នៅច្រកសមុទ្រ Hormuz
07/03/2026 06:07 PM
ឥណ្ឌូនេស៊ីរកឃើញសាកសពអ្នកបើកបរយន្តហោះអាមេរិកដែលត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមនៅតំបន់ប៉ាពួ
07/03/2026 06:07 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់ នៅតំបន់ Sumy របស់អ៊ុយក្រែន
07/03/2026 06:07 PM
នគរបាលរុស្ស៊ីចាប់ខ្លួនអ្នកលក់ប្រេងខុសច្បាប់ ស្របពេលជួបវិបត្តិប្រេងឥន្ធនៈ
07/03/2026 06:07 PM
មនុស្សជាង ១០០នាក់ កើតជំងឺសុរិយារោគ ក្នុងព្រឹត្តការណ៍រថភ្លើងប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក
07/03/2026 06:07 PM
នាយករដ្ឋមន្ត្រីប៊ុលហ្គារីបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់EU ប្រឆាំងនឹងរុស្ស៊ី
07/03/2026 06:07 PM
មេដឹកនាំអូម៉ង់ និងនាយករដ្ឋមន្ត្រីអង់គ្លេស ពិភាក្សាអំពីការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកនៃឈូងសមុទ្រ
07/03/2026 06:07 PM
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានចេញដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពមេដឹកនាំកំពូល Khamenei
07/03/2026 06:07 PM
អ្នកបើកបរតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយក្នុងទីក្រុងមូស្គូ ស្របពេលជួបកង្វះខាតប្រេងនៅរុស្ស៊ី
07/03/2026 06:07 PM